i love you
កុក កុក កុក
''ប៊េកហ្យុន!'' សំលេងគោះទ្វារតាមមកជាមួយនឹងសំលេងរបស់សេហ៊ុនដែលហៅខ្ញុំពីក្រៅបន្ទប់
''អឺម ហេីយអា៎យ'' ខ្ញុំលេីកកាតាបរបស់ខ្លួនឯងមកស្ពាយ មុននឹងដេីរទៅបេីកទ្វារបន្ទប់ត្រៀមចេញទៅញាំុអីនៅក្រៅ
''ខ្ចីផាវវេីបេងសិន''
''អូខេ!'' ខ្ញុំដេីរត្រលប់ទៅយកផាវវេីបេងមុននឹងហុចអេាយសេហ៊ុន
''...''
''ចុះជុងអុីន ហេីយឆាន់យ៉លហ៎?'' ពេលមកដល់ក្នុងបន្ទប់ទទួលភ្ញៀវហេីយមិនឃេីញមានអ្នកណា ទេីបប្រញាប់សួរចេញទៅ
''មុននឹងគ្យុងស៊ូមក ប្រហែល...'' សេហ៊ុននិយាយមិនទាន់ចប់ផង សំលេងបេីកទ្វារបន្ទប់លាន់លឺចេញពីក្រេាយខ្នង ខ្ញុំងាកទៅមេីលមុននឹងឃេីញថាជាទ្វារបន្ទប់របស់ឆាន់យ៉ល តែអ្នកដែលដេីរចេញមកបែរជាមិនមែនឆាន់យ៉ល តែជាគ្យុងស៊ូទៅវិញ
ឆាន់យ៉លដេីរចេញមកតាមក្រេាយ មុននឹងបេីកភ្នែកធំៗពេលដែលឃេីញខ្ញុំកំពុងតែសំលឹងទៅ ខ្ញុំប្រញាប់បែរមុខត្រលប់មកវិញហេីយគេចពីខ្សែភ្នែកនោះ ដៃទាំងសងខាងក្តាប់ណែនព្យាយាមខំប្រឹងទប់មិនអេាយខ្លួនឯងយំចេញមក
''ប៊េក...''
ទិង តុង ទិង តុង
''ចាំញ៉ុមទៅបេីក'' សំលេងកណ្តឹងលាន់លឺឡេីងកាត់ពាក្យសំដីរបស់ឆាន់យ៉ល សេហ៊ុនជាអ្នកនិយាយឡេីង មុននឹងដេីរទៅបេីកទ្វារ លូហានដេីរចូលមកព្រមជាមួយនឹងសុីវមីនហ្យុង
''យូរមែស? ហេីយនៅ? ពួកស៊ូហូហ្យុងចាំនៅក្រៅ''
''តោះ!'' ហេីយខ្ញុំជាអ្នកនិយាយឡេីង មុននឹងរត់ទៅតេាងដៃរបស់លូហាន ហេីយអូសចេញមក
''ប៊េក កេីតអី?''
''...''
''ភ្នែកឡេីងក្រហម កេីតអីទៀតអា៎យ?''
''មិញឃេីញគ្យុងស៊ូចេញពីបន្ទប់របស់ឆាន់យ៉ល...''
''គ្រាន់តែចូលទៅហៅឆាន់យ៉លហេ៎ដឹង''
''...''
''កុំគិតច្រេីន ហេីយចាំសួរឆាន់យ៉ល''
''សួរក្នុងឋានៈអី? ឯងក៏ដឹងថាឆាន់យ៉លស្រលាញ់គ្យុងស៊ូ!''
''ប្យុន ប៊េកហ្យុន! ស្អែកឆាន់យ៉លត្រូវទៅអា៎យណា៎ ឯងចង់នៅយល់ច្រឡំគ្នារហូតចឹងហ៎?''
''...''
''មិនបាច់ពេបមាត់ហេ៎ ហេីយឈប់យំ ឆាន់យ៉លចេញមកអា៎យ''
''ប៊េកហ្យុន...'' សំលេងរបស់ឆាន់យ៉លហៅខ្ញុំពីក្រេាយខ្នង តែខ្ញុំមិនហ៊ានងាកទៅព្រោះខ្លាចឆាន់យ៉លដឹងថាពេលនេះខ្ញុំកំពុងយំ
''ហឺមមមម ឆាន់យ៉លចាំមកវិញចាំនិយាយគ្នាណា៎'' លូហានដកដង្ហេីមធំ មុននឹងចាប់កដៃរបស់ខ្ញុំជាប់ ហេីយងាកទៅនិយាយជាមួយឆាន់យ៉ល
''អឺម''
ពួកយេីងនាំគ្នាមកញាំុសាច់អាំងនៅហាងមួយកន្លែងដែលនៅមិនឆ្ងាយពីក្រុមហ៊ុន និងផ្ទះរបស់ពួកយេីងប៉ុន្មាន ថ្ងៃនេះស៊ូហូហ្យុងជាអ្នកបបួលគ្រប់គ្នាមកញាំុដេីម្បីជប់លៀងជូនដំណេីរឆាន់យ៉ល ខ្ញុំអង្គុយនៅគៀនគេបង្អស់ ដេាយមានលូហានអង្គុយជិត ហេីយសុីវមីនហ្យុងអង្គុយទល់មុខ ទេីបធ្វេីអេាយខ្ញុំមិនចាំបាច់ពិបាកប្រឈមមុខនឹងឆាន់យ៉ល
គ្រប់គ្នានាំគ្នានិយាយគ្នាលេង សេីចសប្បាយ មានតែខ្ញុំ លូហាន ហេីយនិងឆាន់យ៉លដែលអង្គុយស្ងាត់ៗមិននិយាយអី ខ្ញុំទ្រាំនឹងសភាពធុញថប់បែបនេះលែងបានទេីបខ្សឹបប្រាប់លូហានសុំទៅបន្ទប់ទឹក
ខ្ញុំក្បង់ទឹកឡេីងមកលុបមុខរបស់ខ្លួនឯង មុននឹងហូតក្រដាសជូតដៃមកជូតមុខខ្លួនឯងថ្នមៗ ពេលដែលងេីបមុខឡេីងក៏លឺសំលេងបេីកទ្វារបន្ទប់ទឹកក៏ប្រញាប់ងាកទៅមេីលដេាយស្វ័យប្រវត្តិ មុននឹងឃេីញអ្នកដែលខ្លួនឯងមិនចង់ជួបមុខបំផុតកំពុងតែដេីរមក
''ប៊េកហ្យុន''
''ហឺម?'' ខ្ញុំបញ្ចេញសំលេងតិចៗក្នុងបំពង់ក ដែលស្ទេីរតែស្តាប់មិនលឺទៅហេីយ
''មិញគ្យុងស៊ូ... គ្រាន់តែចូលមកហៅ''
''អឺម''
''ប៊េកហ្យុន កុំធ្វេីចឹងមេីស''
''ញ៉ុមធ្វេីអី?''
''មេីលមុខញ៉ុម!''
''...''
''ប៊េកហ្យុន...'' កដៃរបស់ខ្ញុំត្រូវឆាន់យ៉លចាប់ជាប់ មុននឹងបន្ថែមកំលាំងច្របាច់តិចៗ ពេលដែលខ្ញុំមិនព្រមធ្វេីតាម
''...'' ខ្ញុំសន្សឹមៗងេីបមុខឡេីង មេីលមុខរបស់ឆាន់យ៉ល មុននឹងឃេីញថាវាស្រវាំងប៉ុណ្ណា ទឹកភ្នែកដែលដក់ជាប់ស្រក់ចុះមកមួយដំណក់ ធ្វេីអេាយរូបភាពរបស់ឆាន់យ៉លច្បាស់ជាងមុន
''សុំទេាស កុំយំបានអត់?''
''...'' ហេីយវាក៏ស្រក់ចុះមកមួយដំណក់ទៀត ឆាន់យ៉លលេីកដៃឡេីងមកជូតទឹកភ្នែកដែលហូរកាត់ថ្ពាល់អេាយខ្ញុំថ្នមៗ មុននឹងត្រូវខ្ញុំរុញចេញ
''ប៊េកហ្យុន...''
''ឈប់ធ្វេីដូចជាស្រលាញ់ញ៉ុមបានអត់?''
''ធ្វេី?''
''ម្សិលមិញបទដែលលេងអេាយញ៉ុមស្តាប់ ឆាន់យ៉លហាត់ដេីម្បីលេងអេាយគ្យុងស៊ូត្រូវអត់?''
''ម៉េចបានគិតដល់ហ្នឹង?''
''ចុះបេីឆាន់យ៉លនិយាយរហូតថាស្រលាញ់គ្យុងស៊ូ''
''ញ៉ុមនិយាយពីកាល?''
''គ្រប់ពេលហ្នឹង!''
''ប៊េកហ្យុន ម្សិលមិញញ៉ុមក៏ប្រាប់ថាបទហ្នឹងញ៉ុមច្រៀងអេាយនាយ''
''កុហក''
''ពីមុនញ៉ុមស្រលាញ់គ្យុងស៊ូមែន តែអាឡូវញ៉ុមស្រលាញ់នាយ''
ហាក់បីដូចជាពេលវេលាឈប់ដេីរជាច្រេីននាទី ខ្ញុំសំលឹងចូលទៅក្នុងកែវភ្នែករបស់ឆាន់យ៉ល ហេីយឆាន់យ៉លក៏កំពុងតែសំលឹងមកដូចគ្នា រយៈចំងាយរវាងយេីងទាំង 2ចាប់ផ្តេីមតិចទៅៗ ច្រមុះរបស់ពួកយេីងប៉ះគ្នាបន្តិច ខ្ញុំលេីកដៃទៅចាប់ជាយអាវរបស់ឆាន់យ៉លពេលដែលបបូរមាត់របស់ពួកយេីងប៉ះគ្នា
ឆាន់យ៉លដាក់ដៃលេីកញ្ចឹងករបស់ខ្ញុំ មុននឹងទាញខ្ញុំអេាយចូលទៅកាន់តែជិត ពួកយេីងថេីបគ្នាមួយសន្ទុះធំរហូតដល់លឺសំលេងបេីកទ្វារ ទេីបខ្ញុំប្រញាប់រុញឆាន់យ៉លចេញភ្លាម តែឆាន់យ៉លក៏ប្រញាប់ទាញក្បាលរបស់ខ្ញុំខ្ទប់ទៅនឹងដេីមទ្រូងរបស់គេភ្លាម ខ្ញុំចាប់ផ្តេីមរេីបំរះព្រោះខ្លាចគេឃេីញ តែឆាន់យ៉លនៅតែមិនព្រមលែង
''អា៎ សុំទេាស'' ហេីយម្នាក់នោះក៏ប្រញាប់ទាញទ្វារបិទវិញភ្លាម
''ឆាន់យ៉ល!'' ឆាន់យ៉លព្រមលែងខ្ញុំតាមសំរួល ហេីយញញឹមចេញមកពេលដែលឃេីញខ្ញុំធ្វេីមុខក្រញ៉ូវហេីយសំឡក់ឆាន់យ៉លមិនដាក់ភ្នែក
''ចង់អេាយគេឃេីញមុខហ៎?''
''...'' អា៎ ត្រូវហេីយ ភ្លេចគិតអេាយឈឹងថាបេីមានអ្នកចាំមុខពួកយេីងបាន ពេលដេប្យូនឹងមានរឿងធំជាមិនខាន
''អរ... អរគុណ''
''សុំជាអីផ្សេងជំនួសពាក្យអរគុណបានអត់?''
''អីគេ?''
''ចំលេីយរបស់នាយ...''
''...''
''ប៊េកហ្យុនស្រលាញ់ញ៉ុមអត់?''
