Friday, March 4, 2016

☆☆ លួចស្រលាញ់ Ep.6



shooting star



Baekhyun part



      ''ប៊េកហ្យុនទឹមជាចឹងហាត់តែច្រៀងបានអា៎យ មិនបាច់ហាត់រាំហេ៎''   ស៊ូហូហ្យុងងាកមកប្រាប់ ពេលដែលឃេីញខ្ញុំកំពុងតែអង្គុយចាំហាត់នៅក្នុងបន្ទប់ហាត់រាំរួមក្រុមទាំង 2 ក្រេាយពេលសំរាកជិត 3អាទិត្យ

      ''បាទហ្យុង''

      ''ចង់នៅមេីលពួកយេីងហាត់ រឺក៏ទៅហាត់ច្រៀង?''

      ''ទៅហាត់ច្រៀងក៏បាន''   ខ្ញុំងេីបឈរលេីកកាតាបខ្លួនឯងឡេីងមកស្ពាយ មុននឹងលឺសំលេងរបស់ឆាន់យ៉លនិយាយឡេីង

      ''ញ៉ុមទៅដែរហ្យុង''

      ''សំរេចថាឯងដេប្យូជារេបពេី រឺក៏វ៉ូខល?''

      ''ប៊េកហ្យុនទឹមជា ដេីរខ្លួនឯងអត់កេីតហេ៎''   ឆាន់យ៉លនិយាយប្រកែកឡេីង

      ''អត់កេីតអី ហ្នឹងមិនពុងតែដេីរខ្លួនឯង''   ពេលដែលត្រូវស៊ូហូហ្យុងថាអេាយ ឆាន់យ៉លក៏ធ្វេីមុខស្រពេានហេីយអេានមុខចុះ ពេលដែលឃេីញទឹកមុខរបស់ឆាន់យ៉លបែបនេះហេីយ ខ្ញុំអត់មិនអាណិតឆាន់យ៉លមិនបាន ទេីបបែរត្រលប់ទៅវិញ ហេីយទំលាក់កាតាបរបស់ខ្លួនឯងចុះ

      ''ញ៉ុមនៅមេីលពួកហ្យុងហាត់ក៏បាន''

គ្រាន់តែបានឃេីញកែវភ្នែកមានពន្លឺរបស់ឆាន់យ៉ល និងស្នាមញញឹមនោះ ក៏ធ្វេីអេាយខ្ញុំញញឹមចេញមកតាមដែរ



ខ្ញុំសំលឹងមេីលទេសភាពពេលយប់របស់ទីក្រុងសេអ៊ូលពីជាន់ខាងលេីគេបង្អស់របស់អគារនេះ មានភ្លេីងពណ៌ទឹកក្រូចចេញពីអគារជុំវិញ និងរថយន្តដែលបេីកទៅមកនៅតាមដងផ្លូវ រួមជាមួយនឹងផ្ទៃមេឃដែលចាប់ផ្តេីមងងឹត ធ្វេីអេាយមេីលឃេីញព្រះចន្ទមួយចំណិតតូច ហេីយនិងផ្កាយភ្លឺផ្លេកៗដូចគ្រាប់ពេជ្រ ខ្ញុំញញឹមចេញមក មុននឹងបិទភ្នែកស្រូបយកអាកាសចូលពេញសួតពេលដែលមានខ្យល់ត្រជាក់ៗបកមកប៉ះនឹងផ្ទៃមុខ

សុខៗសំលេងហ្គីតាក៏លាន់លឺចេញមកពីក្រេាយខ្នង ខ្ញុំងាកទៅមេីលមុននឹងឃេីញអ្នកដែលបបួលខ្ញុំឡេីងមកកំពុងតែអង្គុយពែនភ្នែនលេីស្មៅ ដេាយមានហ្គីតាសំណប់ចិត្តនៅលេីភ្លៅ ឆាន់យ៉លសាកសំលេងរបស់ហ្គីតាមួយសន្ទុះ មុននឹងចាប់ផ្តេីមលេងជាភ្លេងចេញមក

គ្រាន់តែលេងបានបន្តិច ខ្ញុំក៏ដឹងភ្លាមថាជាបទអី ព្រោះជាបទរបស់អ្នកចំរៀងដែលខ្ញុំចូលចិត្ត ពេលបានស្តាប់ជា version guitar acoustic បែបនេះហេីយ បទនេះហាក់បីដូចជាបទផ្សេងអញ្ចឹង សំលេងគ្រលររបស់ឆាន់យ៉លចាប់ផ្តេីមច្រៀងឡេីង ទោះបីជាមានសំលេងស្អកតិចៗ តែបទនេះសមនឹងសំលេងរបស់ឆាន់យ៉លមែនទែន



Why do I keep running from the truth?
All I ever think about is you
You've got me hypnotized, so mesmerized
And I just got to know

Do you ever think, when you're all alone
All that we could be, where this thing could go?
Am I crazy or falling in love?
Is it real or just another crush?

Do you catch your breath when I look at you?
Are you holding back, like the way I do?
Cause I've tried and tired to walk away
But I know this crush ain't goin away



មានអារម្មណ៍ថាថ្ពាល់របស់ខ្លួនឯងឡេីងកំដៅជាខ្លាំង សំណាងហេីយដែលខ្ញុំកំពុងតែឈរនៅបង្កាន់ដៃឆ្ងាយពីឆាន់យ៉លគួរសម ហេីយពេលនេះងងឹតទៀត ឆាន់យ៉លអាចមេីលមិនឃេីញក៏ថាបាន

      ''លេងហ្គីតាពូកែដល់អា៎យ''   ពេលដែលឆាន់យ៉លលេងចប់ ហេីយចាប់ផ្តេីមដេញហ្គីតាលេងដេាយមិនបានចេញជាភ្លេងអី ខ្ញុំក៏និយាយឡេីងសរសេីរអ្នកដែលលេងហ្គីតាអេាយស្តាប់មុននេះ

      ''ចូលចិត្តអត់?''

      ''អឺម''   ចូលចិត្តជាង version របស់ម្ចាស់បទហ្នឹងទៀត

      ''បទនេះ...''

      ''...''

      ''ញ៉ុមច្រៀងអេាយនាយ''

      ''...''   អា៎... គួរឆ្លេីយថាម៉េច? អរគុណ? រឺក៏...

      ''ម៉េចបានស្ងាត់?''

      ''មាន... មានណា៎... អត់ដឹងនិយាយអី''

      ''ប៊េកហ្យុន''

      ''ហឺម?''

      ''ញ៉ុមទៅអាមេរិកមួយឆ្នាំ នាយនៅចាំញ៉ុមបានអត់?''

      ''...''

      ''ប៊េកហ្យុន...''

      ''អឺម ចាំនៅចាំ''   ខ្ញុំនិយាយមុននឹងញញឹមចេញមក ហេីយក៏បានឃេីញស្នាមញញឹមលេីផ្ទៃមុខរបស់ឆាន់យ៉លដូចគ្នា

ខ្ញុំបែរខ្នងត្រលប់ទៅមេីលផ្ទៃមេឃម្តងទៀត មុននឹងឃេីញពន្លឺពណ៌សមួយកំពុងតែហោះកាត់ផ្ទៃមេឃដេាយល្បឿនលឿនខ្លាំងមែនទែន

ទេពច្យុត!

ខ្ញុំប្រញាប់បិទភ្នែក មុននឹងលេីកដៃឡេីងផ្គុំចូលគ្នាហេីយបន់ស្រន់ ពេលដែលបេីកភ្នែកឡេីង ក៏ត្រូវភ្ញាក់ពេលដែលឃេីញឆាន់យ៉លកំពុងតែឈរក្បែរៗ

      ''សុំអីគេហ៎?''

      ''ឃេីញដែរហ៎?''

      ''អឺម''

      ''...''

      ''សំរេចថាមុនហ្នឹងសុំអីគេ?''

      ''អត់ប្រាប់! ហេីយចុះឆាន់យ៉លសុំអីគេ?''

      ''ឆឹស អត់ប្រាប់ដូចគ្នា''   ហេីយខ្ញុំក៏អស់សំណេីចចេញមក ពេលដែលឃេីញឆាន់យ៉លធ្វេីមាត់ស្រួច ហេីយពេបមាត់

      ''ឃ្លានអា៎យ តោះ! ទៅរកអីញាំុ''   ខ្ញុំបែរខ្នងដេីរទៅយកកាតាបដែលដាក់ចេាលលេីស្មៅ ជិតកាតាបនិងហ្គីតារបស់ឆាន់យ៉ល

      ''ចង់ញាំុអី?''   ឆាន់យ៉លដេីរតាម មុននឹងយកហ្គីតារបស់ខ្លួនឯងដាក់ចូលកាបូប រ៉ូតបិទហេីយលេីកឡេីងទៅស្ពាយ

      ''ចាចាំងម្យ៉ន''   ខ្ញុំគិតមួយសន្ទុះមុននឹងនិយាយចេញមក

      ''ចាចាំងម្យ៉ន? ម្តុំផ្ទះយេីងមានហាងចាចាំងម្យ៉នដែរហ៎?''

      ''ចង់ញាំុចាចាំងម្យ៉នដែលឆាន់យ៉លធ្វេីអេាយ ឆាន់យ៉លខានធ្វេីអេាយញាំុយូរអា៎យណា៎''

      ''យូរអី ទឹមធ្វេីអេាយអាទិត្យមុន ម្ង៉ៃៗញាំុតែមីចឹងមានជីវជាតិអី''

      ''ណា៎''

      ''ចឹងតា៎បានអត់ធំសោះ!''

      ''យ៉ា!''

ខ្ញុំស្រែកដាក់ឆាន់យ៉លដែលរត់គេចពីកណ្តាប់ដៃរបស់ខ្ញុំ ព្រោះឆាន់យ៉លដឹងថាខ្ញុំមិនទាន់ជាស្រួលបួល មិនអាចរត់តាមបាន ទេីបមិនបានរត់ទៅណាឆ្ងាយ ខ្ញុំសំលឹងមេីលខ្នងរបស់ឆាន់យ៉លដែលដេីរលឿនជាងខ្ញុំតែប៉ុន្មានជំហានតែប៉ុណ្ណោះ តែវាចាប់ផ្តេីមមានអារម្មណ៍ថាកាន់តែឆ្ងាយពីគ្នាបន្តិចម្តងៗ ខ្ញុំញញឹមចេញមកតិចៗពេលដែលគិតដល់បំណងប្រាថ្នាទៅលេីទេពច្យុតរបស់ខ្លួនឯងមុននេះ



...សុំអេាយឆាន់យ៉លធ្វេីដំណេីរទៅនិងត្រលប់មកវិញដេាយសុវត្ថិភាព