Sunday, February 7, 2016

☆☆ លួចស្រលាញ់ Ep.2



jealous



Baekhyun part



🎶~

ខ្ញុំព្យាយាមបេីកភ្នែកទាំងលំបាក ហេីយរកមេីលប្រភពសំលេង មុននឹងឃេីញថាវាជាសំលេងរេាទិ៍របស់ទូរស័ព្ទខ្លួនឯង ខ្ញុំដកដង្ហេីមធំបន្តិច មុននឹងលូកទៅយកវាឡេីងមកមេីល ពេលដែលឃេីញឈ្មោះរបស់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួនឯង ក៏ប្រញាប់ចុចលេីកភ្លាម

      ''អាឡូ''

      <ម៉េចបានលេីកយូរមែស?>

      ''ថី?''   ខ្ញុំសួរចេញទៅដេាយភ្នែកនៅតែបិទដដែល

      <លីតឌឺណាត់ម៉េាង 9 អាលូវម៉េាង 8:30 អា៎យណា៎>

      ''ហា៎ស? ក្រែងណាត់ម៉េាង 10​អី?''

      <គេប្រាប់ថាដូរម៉េាង អត់មានស្តាប់ហេ៎ហ៎?>

កុក កុក កុក

      ''ឈប់! ចាំម៉ាភ្លេត!''

ខ្ញុំយកទូរស័ព្ទចេញពីត្រចៀក ទាញភួយចេញពីខ្លួន ហេីយលេាតចុះពីលេីគ្រែដេីម្បីរត់ទៅបេីកទ្វារអេាយអ្នកដែលគោះទ្វារមុននេះ

      ''ទឹមងេីបហ៎? តិចទៅក្រុមហ៊ុនអត់ទាន់''

      ''អឺម សុំមុជទឹកម៉ាភ្លេត''

      ''អូខេ ចាំអង្គុយចាំនៅក្រៅ''

      ''នាយទៅមុនហូវ ចាំញ៉ុមទៅជាមួយលូហាន''

      ''អេាយលូហានទៅមុនហូវ ចាំទៅជាមួយគ្នា''

      ''តែ...''

      ''បេីទៅយឺតត្រូវនៅហាត់ថែមម៉េាងអា៎''

      ''អូខេ''   ខ្ញុំប្រញាប់ទាញទ្វារបិទ មុននឹងលេីកទូរស័ព្ទមកដាក់ក្បែរត្រចៀកម្តងទៀត

      <ចាំទៅជាមួយឆាន់យ៉លហូវចឹង យេីងទៅមុនអា៎យ ទឺត ទឺត ទឺត>  

មិនទាន់បានឆ្លេីយតបអីផង ខ្សែម្ខាងទៀតក៏ត្រូវបានកាត់ផ្តាច់ ខ្ញុំទំលាក់ទូរស័ព្ទចេាលលេីពូក មុននឹងប្រញាប់ចូលមុជទឹក ហេីយបេីកទ្វារបន្ទប់គេងចេញមក មុននឹងឃេីញមនុស្សម្នាក់កំពុងតែអង្គុយលេងហ្គេមលេីសាឡុង

      ''ហេីយចុះសេហ៊ុន ជុងអុីន ទៅបាត់អាយ៎ហ៎?''   ខ្ញុំសួរឡេីងពេលដែលងាកមេីលជុំវិញហេីយមិនឃេីញអ្នកដែលនៅជាមួយគ្នាពីរនាក់ទៀត

      ''ទៅជាមួយលូហាន គ្យុងស៊ូបាត់អា៎យ''   អា៎... គ្យុងស៊ូ... ហេីយម៉េចមិនទៅជាមួយគ្យុងស៊ូ ចាំបាច់នៅចាំខ្ញុំធ្វេីអី?

      ''អឺម''   ខ្ញុំឆ្លេីយតបតិចៗក្នុងបំពង់ក មុននឹងដេីរកាត់មុខឆាន់យ៉លទៅកាន់មាត់ទ្វារ ហេីយពាក់ស្បែកជេីងដេីម្បីត្រៀមខ្លួនចេញពីផ្ទះ

      ''ណែស''   ពេលដែលងេីបមុខឡេីងមក ក៏ឃេីញឆាន់យ៉លកំពុងតែឈរចំពោះមុខ ហេីយហុចប្រអប់អ្វីមួយមកអេាយខ្ញុំ

      ''ហឺម?''

      ''សាំងវិច ក្រែងអត់ទាន់ញាំុអីណាអី? ទុកញាំុតាមផ្លូវហូវ''   ពេលដែលឃេីញខ្ញុំជ្រួញចញ្ចេីម ហេីយធ្វេីមុខឆ្ងល់ ឆាន់យ៉លក៏ប្រញាប់និយាយចេញមក

      ''អរគុណ''

      ''តោះ''



Chanyeol part



      ''ឃេីញប៊េកហ្យុនអត់?''   ខ្ញុំដេីរចេញពីបន្ទប់គេងរបស់ប៊េកហ្យុន មុននឹងសំដៅទៅកាន់បន្ទប់ទទួលភ្ញៀវ ដែលមានសេហ៊ុន ហេីយនិងជុងអុីនកំពុងតែអង្គុយលេងហ្គេម

លេងហ្គេមទាំងព្រឹកបែបនេះ មិនដឹងថាអង្គុយលេងពីព្រឹករឺក៏លេងតាំងពីយប់ តែខ្ញុំក៏មិនបាច់ចាប់អារម្មណ៍នឹងរឿងនេះដែរ ព្រោះពេលដែលរឿងដែលខ្ញុំចង់ដឹង គឺម្ចាស់បន្ទប់ដែលខ្ញុំបេីកចូលទៅមេីលមុននេះក្រេាយពេលគោះទ្វារមួយសន្ទុះធំហេីយគ្មានការឆ្លេីយតប ដល់ពេលបេីកចូលទៅមេីលក៏មិនឃេីញមានអ្នកណានៅក្នុងនោះ

      ''ទៅជាមួយក្រុមនោះបាត់អា៎យ''

      ''លូហានហ៎?''

      ''អឺម ហេីយជាមួយថាវ''   គ្រាន់តែលឺឈ្មោះនេះធ្វេីអេាយខ្ញុំជ្រួញចញ្ចេីមចូលគ្នាភ្លាម ថាវជាក្មេងហ្វឹកហ្វាត់ដូចគ្នាជាមួយពួកយេីង តែនៅក្រុមផ្សេង តែមូលហេតុដែលខ្ញុំមិនសូវចូលចិត្តថាវ ព្រោះគេចូលចិត្តលេងជាមួយប៊េកហ្យុនស្និទ្ធខ្លាំងពេក

តែកុំយល់ច្រឡំ ព្រោះខ្ញុំមិនបានច្រណែនអីទេ គ្រាន់តែមានអារម្មណ៍ថាពេលខ្លះប៊េកហ្យុនអាចមានអារម្មណ៍ទេីសទាល់ដេាយសារថាវ ទេីបខ្ញុំបារម្ភ



ហេីយទីបំផុតក៏ធ្វេីអេាយខ្ញុំចេញពីផ្ទះ ជិះឡានក្រុងមកក្រុមហ៊ុនទាល់តែបាន តាមធម្មតាថ្ងៃឈប់បែបនេះ ខ្ញុំតែងតែនៅផ្ទះលេងហ្គេមជាមួយពួកសេហ៊ុន ជុងអុីន ប៊េកហ្យុនហេីយ តែថ្ងៃនេះខ្ញុំបែរជាកំពុងតែដេីរតាមផ្លូវដែលមានបន្ទប់ជាច្រេីន ហេីយនៅលេីបន្ទប់នីមួយៗមានកញ្ចក់តូចៗសំរាប់មេីលចូលទៅខាងក្នុងបាន

ខ្ញុំដេីរទៅឈប់ពីមុខបន្ទប់មួយដែលជាបន្ទប់ហាត់សមរបស់ក្រុមលូហាន មុននឹងឃេីញមនុស្ស 2នាក់កំពុងតែលេងប្រលែងគ្នាយ៉ាងស្និទ្ធស្នាល ខ្ញុំក្តាប់ដៃណែនមុននឹងឈរមេីលមួយសន្ទុះទៀតរហូតដល់ឃេីញថាវអេាបចង្កេះរបស់ប៊េកហ្យុនពីក្រេាយហេីយលេីកក្រវី

ដល់ថ្នាក់អេាបចង្កេះគ្នាហ៎?

ពេលដែលគិតថានៅទ្រាំមេីលលែងបាន ដឹងខ្លួនម្តងទៀតដៃខាងស្តាំរបស់ខ្លួនឯងក៏លូកទៅបេីកទ្វារបន្ទប់ហាត់សមនោះទៅហេីយ គ្រប់គ្នានៅក្នុងបន្ទប់នាំគ្នាសំលឹងមក ខ្ញុំទេីបតែចាប់អារម្មណ៍ថានៅក្នុងបន្ទប់នេះមិនបានមានតែថាវនិងប៊េកហ្យុនតែ 2នាក់នោះទេ តែខ្ញុំក៏មិនបានងាកទៅចាប់អារម្មណ៍អ្នកផ្សេងដែរ ខ្ញុំឈានជេីងញាប់ៗដេីរទៅរកប៊េកហ្យុនមុននឹងចាប់ទាញចេញពីបន្ទប់នោះមក



Baekhyun part



      ''ឆាន់យ៉ល!''   ពេលដែលដេីរចេញផុតពីបន្ទប់ហាត់សម ខ្ញុំក៏ចាប់ផ្តេីមរេីបំរះភ្លាម ព្រោះមានអារម្មណ៍ថាកដៃចាប់ផ្តេីមឈឺដេាយសារតែកំលាំងច្របាច់របស់ឆាន់យ៉ល

      ''...''   ឆាន់យ៉លមិននិយាយអី មិនសូម្បីតែងាកមកមេីលថាពេលនេះខ្ញុំឈឺប៉ុណ្ណា មុននឹងអូសខ្ញុំមកដល់បន្ទប់ដាក់ឧបករណ៍តន្ត្រី ហេីយទាញទ្វារបិទ

      ''លែងសិនបានអត់?''   ហេីយទីបំផុតឆាន់យ៉លក៏ព្រមប្រលែងដៃរបស់ខ្ញុំអេាយមានសេរីភាព ខ្ញុំប្រញាប់លេីកដៃរបស់ខ្លួនឯងមកមេីល មុននឹងអង្អែលវាថ្នមៗពេលដែលឃេីញថាពេលនេះវាឡេីងក្រហមប៉ុណ្ណា

      ''សុំទេាស''   ខ្ញុំងេីបមុខឡេីងមេីលមុខឆាន់យ៉ល មុននឹងឃេីញខ្សែដែលខឹងមុននេះ ក្លាយទៅជាខ្សែភ្នែកព្រួយបារម្ភ ហេីយដឹងខុស ទេីបធ្វេីអេាយខ្ញុំចិត្តទន់ភ្លាម

      ''អឺម''   ខ្ញុំងក់ក្បាលទទួល មុននឹងដាក់ដៃចុះ ហេីយរៀបបែរខ្លួនចេញពីបន្ទប់នេះ តែក៏ត្រូវឆាន់យ៉លចាប់កដៃជាប់ម្តងទៀត តែលេីកដៃឆាន់យ៉លមិនបានប្រេីកំលាំងដូចមុននោះទេ

      ''សុំទេាស''   ឆាន់យ៉លនិយាយឡេីងម្តងទៀត ហេីយលេីកកដៃរបស់ខ្ញុំឡេីងទៅមេីល មុននឹងសំលឹងមេីលមួយសន្ទុះធំ

      ''កេីតអីហ៎? សុខៗក៏ខឹង''   ខ្ញុំរេីបំរះតិចតួច មុននឹងដកកដៃរបស់ខ្លួនឯងត្រលប់មកវិញ សន្យានឹងខ្លួនឯងហេីយថានឹងកាត់ចិត្តតាំងពីថ្ងៃដែលឆាន់យ៉លប្រាប់ថានឹងសារភាពប្រាប់គ្យុងស៊ូ ដូច្នេះហេីយមិនគួរនៅជិត រឺក៏ធ្វេីអេាយខ្លួនឯងចិត្តទន់នោះទេ

      ''ង៉ៃនេះង៉ៃឈប់មកហាត់ធ្វេីអី?''

      ''លូហានបបួលមក នៅផ្ទះក៏អត់ដឹងធ្វេីអី បានមក''

      ''ហេីយមួយថាវ... ហេតុអីបានមួយរយៈនេះស្និទ្ធគ្នាខ្លាំងមែស? មុនហ្នឹងឃេីញអេាបគ្នាពីក្រេាយទៀត''   សំនួរនេះ... បេីមិនដឹងថាឆាន់យ៉លស្រលាញ់គ្យុងស៊ូ ខ្ញុំប្រាកដជាគិតកាន់ជេីងខ្លួនឯងថាឆាន់យ៉លប្រច័ណ្ឌហេីយ តែក៏ដឹងថាវាមិនអាចទៅរួច

      ''លេងជាមួយគ្នាធម្មតាចឹងតាំងពីយូរអា៎យ''

      ''ហឺម?''   ឆាន់យ៉លជ្រួញចញ្ចេីមចូលគ្នា ធ្វេីអេាយខ្ញុំជ្រួញចញ្ចេីមដែរ ព្រោះមិនយល់ថាពេលនេះឆាន់យ៉លកំពុងតែគិតអី ហេីយហេតុអីបានជាឆាន់យ៉លខឹងខ្លាំងដល់ថ្នាក់នេះ

      ''ថី? ហួងហែងមិត្តភក្តិហ៎?''

ឆាន់យ៉លសំលឹងមុខខ្ញុំ តែមិនបានឆ្លេីយតបអីមកវិញ ធ្វេីអេាយខ្ញុំដកដង្ហេីមធំចេញមក មុននឹងរៀបបែរខ្លួនចេញពីបន្ទប់ម្តងទៀត

      ''អត់យល់ខ្លួនឯងដូចគ្នា គ្រាន់តែអត់ចូលចិត្តអេាយណាគេមកលេងជាមួយនាយស្និទ្ធខ្លាំងពេកដូចមិញ''

ខ្ញុំឈប់ឆ្ងក់នៅកណ្តាលទី តែក៏មិនបានងាកទៅមេីលមុខឆាន់យ៉ល រឺក៏តបអ្វីចេញទៅ មុននឹងដេីរចេញពីបន្ទប់ហេីយត្រលប់ទៅបន្ទប់ហាត់មុននេះវិញ