Wednesday, February 10, 2016

☆☆ លួចស្រលាញ់ Ep.3



confuse



Chanyeol part



ខ្ញុំបេីកទ្វារចូលទៅក្នុងបន្ទប់ហាត់សមថតសំលេង មុននឹងឃេីញគ្យុងស៊ូកំពុងតែអង្គុយចាំនៅលេីសាឡុងហេីយជាស្រេច ខ្ញុំយកដៃអេសក្បាលហេីយញញឹមស្ងួតដាក់ ព្រោះជាអ្នកណាត់គេតែបែរជាអេាយគេមកអង្គុយចាំទៅវិញ

      ''មកដល់យូរនៅ?''

      ''មួយសន្ទុះដែរអា៎យ ក្រុមលូហានមានហាត់បានមកជាមួយគ្នាហ្មង''

      ''អ៎''   ខ្ញុំចាប់ផ្តេីមរអាក់រអួលធ្វេីខ្លួនមិនត្រូវម្តងទៀត

      ''មានការអីហ៎?''

      ''អឺ... ចាំម៉ាភ្លេតណា៎ មានអីចង់អេាយស្តាប់''   គ្យុងស៊ូមិនបានឆ្លេីយតប តែងក់ក្បាលជំនួស

ខ្ញុំដេីរទៅអង្គុយលេីកៅអីជិតតុ មុននឹងយកលេតថបខ្លួនឯងចេញមកបេីក ហេីយចាក់បទដែលខ្លួនឯងត្រៀមមកអេាយគ្យុងស៊ូស្តាប់

      ''ក្រែងរេបពេីអី ចង់ដណ្តេីមតំណែងវ៉ូខលគ្នាហ៎''   គ្យុងស៊ូថាអេាយ មុននឹងញញឹមចេញមក

      ''មានណាា គ្រាន់តែចង់ច្រៀងសាក''

      ''ពិរោះតា៎ ម៉េច? ច្រៀងអេាយណាគេហ៎?''

      ''អេាយ... អេាយ...''   ហេតុអីបានជាដល់ពេលពិសេសបែបនេះ បែរជានិយាយមិនចេញ គេាលបំណងថ្ងៃនេះគឺហៅគ្យុងស៊ូមកដេីម្បីសារភាពហេីយ តែពាក្យសំដីដែលខំត្រៀមនៅខាងមុខកញ្ចក់ម្សិលមិញបែរជារលាយបាត់អស់ ក្នុងខួរក្បាលពេលនេះទទេរស្អាត

      ''អេាយប៊េកហ្យុនហ៎?''

      ''ហឺម?''   ស្នាមញញឹមរលាយបាត់ពីលេីមុខរបស់ខ្ញុំ ចញ្ចេីមទាំងសងខាងជ្រួញចូលគ្នា មុននឹងធ្វេីមុខឆ្ងល់ចេញមក

      ''ហឺម? មែនច្រៀងអេាយប៊េកហ្យុនហេហ៎?''

      ''ម៉េចបានគិតថាញ៉ុមច្រៀងអេាយប៊េកហ្យុន?''

      ''ដឹងអី ឃេីញខ្លួនជាប់គ្នារហូត តែមួយរយៈនេះឃេីញប៊េកហ្យុនអត់និយាយជាមួយនាយ ស្មានតែឈ្លោះគ្នាហេីយនាយច្រៀងបទនេះលួង''

      ''...''   សូម្បីតែគ្យុងស៊ូដែលនៅផ្ទះផ្សេងពីពួកយេីង ហេីយមិនសូវស្និទ្ធជាមួយប៊េកហ្យុននៅមេីលដឹងថាប៊េកហ្យុនមិននិយាយជាមួយខ្ញុំ

តែពេលនេះមិនមែនជាពេលនិយាយដល់ប៊េកហ្យុននោះទេ ព្រោះខ្ញុំមានរឿងដែលសំខាន់ជាងនេះត្រូវសារភាព

      ''ពេលខ្លះញ៉ុមអាចច្រៀងអេាយនាយក៏ថាបាន''   ខ្ញុំនិយាយចេញទៅមុននឹងអេានមុខចុះ មិនហ៊ានប្រឈមមុខនឹងគ្យុងស៊ូ

គ្យុងស៊ូស្ងាត់មួយសន្ទុះមិននិយាយអីចេញមក មុននឹងដកដង្ហេីមធំ ហេីយរៀបនិយាយអ្វីម្យ៉ាង តែក៏ស្ងាត់ទៅវិញ

      ''សុំទេាស''

      ''សុំទេាសធ្វេីអី?''

      ''សុំទេាសដែលធ្វេីអេាយទេីសទាល់ បេីគ្យុងស៊ូអត់គិតដូចគ្នា ក៏...''   ខ្ញុំនៅតែអេានមុខចុះ ហេីយមេីលក្រចកដៃរបស់ខ្លួនឯងដែលដាក់លេីភ្លៅ

      ''ញ៉ុមគិតថាឆាន់យ៉លក៏មិនបានគិតចឹងដែរ''

      ''ហឺម?''   ពេលដែលលឺឃ្លានោះហេីយ ខ្ញុំក៏ងេីបមុខឡេីងមេីលមុខគ្យុងស៊ូភ្លាម ព្រោះមិនយល់អ្វីដែលគ្យុងស៊ូនិយាយ

      ''ង៉ៃដែលឆាន់យ៉លចូលមកអូសប៊េកហ្យុនចេញទៅ ញ៉ុមក៏នៅក្នុងបន្ទប់ហ្នឹងដែរ''

      ''...''

      ''ហេតុអីបានគ្រាន់តែឃេីញប៊េកហ្យុនលេងជាមួយថាវ ចាំបាច់ខឹងដល់ថ្នាក់ហ្នឹងហ៎? ចាត់ទុកប៊េកហ្យុនត្រឹមជាមិត្តភក្តិមែនហ៎?''

      ''មែនចឹងហេ៎...''

      ''សាកសួរចិត្តខ្លួនឯងម្តងទៀតមេីលថាអ្នកដែលឆាន់យ៉លស្រលាញ់ជាញ៉ុមមែនអត់?''

      ''...''   ខ្ញុំស្ងាត់មិនហ៊ាននិយាយអីចេញទៅ គ្រាន់តែនិយាយបដិសេធ ហេីយប្រាប់ថាខ្ញុំស្រលាញ់គ្យុងស៊ូ ក៏នៅស្ទាក់ស្ទេីរនៅឡេីង

      ''ពេលដែលប៊េកហ្យុនអត់និយាយជាមួយចឹង ម៉េាងហាត់រាំនាយងាកមេីលមុខប៊េកហ្យុនម៉ានដង?''

      ''គ្រាន់តែ...''   ព្យាយាមនិយាយបដិសេធចេញទៅ តែក៏គ្មានពាក្យអីចេញពីមាត់របស់ខ្ញុំទៀត ធ្វេីអេាយខ្ញុំប្រញាប់អេានមុខចុះម្តងទៀត

      ''គេដឹងឡេីងពេញក្រុមអា៎យ សាមីខ្លួននៅអត់ទាន់ដឹងខ្លួនទៀត''



Baekhyun part



      ''ប៊េក!!!''

      ''អូយយយ ស្រែកធ្វេីអី?''   សំលេងស្រែករបស់លូហានធ្វេីអេាយខ្ញុំដែលកំពុងតែអង្គុយភ្លឹកត្រូវភ្ញាក់ព្រឺត មុននឹងងាកទៅថាអេាយវិញ

      ''ចុះបេីហៅម៉ានដងអា៎យ អត់ឆ្លេីយ''

      ''ថី?''

      ''កេីតអី? រវេីរវាយ អារម្មណ៍អត់នៅក្នុងខ្លួន អត់និយាយអីតាំងពីព្រឹក''

      ''មានណា''

      ''គិតច្រេីនរឿងដែលឆាន់យ៉លណាត់គ្យុងស៊ូទៅហ្នឹងហ៎?''

      ''...''   ពេលដែលមិត្តភក្តិនិយាយចំចំណុច ខ្ញុំក៏នៅស្ងៀមមិនឆ្លេីយតបអីទាំងអស់

      ''ជឿហូវថានឹងត្រូវគ្យុងស៊ូបដិសេធ''

      ''ម៉េចដឹង? គ្យុងស៊ូនិងឆាន់យ៉លមេីលទៅស្និទ្ធគ្នាសឹងអី''

      ''ឆាន់យ៉លបានតែញ៉ោះគ្យុងស៊ូរហូតហ្នឹង ស្និទ្ធអី''

      ''ហ្នឹងអា៎យស្និទ្ធ''

      ''ស្និទ្ធរបៀបមិត្តភក្តិ''

      ''តែ...''

      ''ឆាន់យ៉លមិនដែលនៅចាំគ្យុងស៊ូហាត់ហេីយ ហេីយជិះឡានក្រុងទៅវិញជាមួយគ្នាហេ៎ណា៎ ហេីយក៏មិនដែរទៅអង្គុយស្តាប់គ្យុងស៊ូហាត់ច្រៀងក្នុងបន្ទប់ហាត់ដែរ ហេីយដែលសំខាន់បេីឆាន់យ៉លស្រលាញ់គ្យុងស៊ូមែន មិនមែនអត់ប្រច័ណ្ឌអត់អីទាំងអស់ពេលដែលគ្យុងស៊ូលេងជាមួយជុងអុីន ដូចប្រច័ណ្ឌឯងជាមួយថាវហេ៎''

      ''លូហានយល់ច្រឡំអា៎យ''

      ''ភ្នាល់អត់? ង៉ៃនេះបេីឆាន់យ៉លសារភាពប្រាប់គ្យុងស៊ូមែន មិនដល់មួយអាទិត្យហេ៎ នឹងត្រលប់មកតាមឯងស្អិតជាប់ដូចមុនចឹង''

      ''ដេាយសារត្រូវគ្យុងស៊ូបដិសេធហ៎?''

      ''ខុសអា៎យ ដេាយសារត្រូវគ្យុងស៊ូថាអេាយទាល់តែដឹងចិត្តខ្លួនឯង''

      ''...''

      ''ប៊េកហ្យុនអា៎ លេីកនេះសាកកាន់ជេីងខ្លួនឯងម្តងមេីល ហេីយធ្វេីអេាយពេលវេលាដែលនៅសល់មានតែរឿងល្អៗ រហូតដល់ឆាន់យ៉លលែងចង់ទៅអាមេរិកមេីស''

      ''វាមិនអាចទៅរួច ទោះម៉េចឆាន់យ៉លក៏ត្រូវទៅដែរ''   និយាយដល់រឿងនេះ ធ្វេីអេាយខ្ញុំអត់មិនគិតច្រេីនមិនបាន

      ''ចឹងបានថាធ្វេីអេាយពេលវេលាមានន័យ ទោះដល់ង៉ៃដែលឆាន់យ៉លត្រូវទៅមែន ក៏ឯងមិនស្តាយក្រេាយដែរ''

      ''...''

      ''អានេះស្រេចលេីឯងហេ៎ តែបេីឆាន់យ៉លទៅអាមេរិកហេីយ មកវិញនាំសង្សារអាមេរិកមកជាមួយអត់ដឹងហេ៎ណា៎''

      ''លូហាន!!! :(''   ខ្ញុំងាកទៅថាអេាយ មុននឹងពេបមាត់ដាក់ តែលូហានបែរជាសេីចតប

ពាក្យសំដីដែលលូហាននិយាយខ្ញុំអាចជឿបានប៉ុណ្ណានៀក នេះខ្ញុំពិតជាអាចគិតកាន់ជេីងខ្លួនឯងបានមែនហ៎?