Monday, February 1, 2016

☆☆ លួចស្រលាញ់ Ep.1



hug



Baekhyun part



      ''ប៊េកហ្យុន!''   សំលេងហៅឈ្មោះរបស់ខ្ញុំលាន់លឺឡេីងពីក្រោយខ្នង ធ្វេីអេាយខ្ញុំបែរមុខចេញពីទេសភាពខាងមុខ ដេីម្បីងាកទៅមេីលម្ចាស់សំលេង

      ''ហឺម?''   ខ្ញុំឆ្លេីយតបក្នុងបំពង់កតិចៗ មុននឹងងាកមុខត្រលប់ទៅមេីលទេសភាពខាងមុខវិញ ថ្ងៃនេះភ្លៀងធ្លាក់ខ្លាំងជាងរាល់ដង ធ្វេីអេាយកញ្ចក់ស្រអាប់ ទេីបមិនអាចមេីលឃេីញទេសភាពពេលយប់ដ៏ស្រស់ស្អាតរបស់ទីក្រុងសេអ៊ូល

      ''ទៅបន្ទប់វិញអត់? ចាំស្អែកចាំហាត់ត''

      ''អឺម''   ខ្ញុំបែរមុខចេញពីទេសភាពខាងមុខម្តងទៀត មុននឹងងាកទៅឃេីញមិត្តភក្តិរបស់ខ្លួនកំពុងតែរៀបចាំឥវ៉ាន់ដាក់ចូលក្នុងកាបូបស្ពាយ ទេីបខ្ញុំដេីរទៅរៀបចំឥវ៉ាន់ខ្លួនឯង ហេីយដេីរតាមលូហានចូលទៅក្នុងជណ្តេីរយេាង

      ''នៅគិតច្រេីនរឿងហ្នឹងទៀតហ៎?''   លូហានចុចបូតុងជាន់ទីមួយ មុននឹងងាកមកសួរខ្ញុំ

      ''មានណា៎''   ហេីយខ្ញុំក៏ជ្រេីសរេីសកុហកចេញទៅ ព្រោះមិនចង់អេាយមិត្តភក្តិរបស់ខ្លួនឯងបារម្ភ

      ''នៅប្រកែកទៀត អារម្មណ៍អត់នៅក្នុងខ្លួនតាំងមុនហ្នឹង''   តែលូហាននៅតែជាមនុស្សម្នាក់ដែលស្គាល់ខ្ញុំច្បាស់ដដែល

      ''...''   ខ្ញុំជ្រេីសរេីសនៅស្ងៀមមិនឆ្លេីយតបអីទាំងអស់

      ''កុំគិតច្រេីនពេក ឆាន់យ៉លវាទៅតែមួយឆ្នាំហេ៎ ធ្មេចបេីកៗវាត្រលប់មកវិញអា៎យ''   លូហាននិយាយឡេីងម្តងទៀត មុននឹងវ៉ៃស្មាររបស់ខ្ញុំតិចៗ ក្នុងន័យអេាយកំលាំងចិត្ត

      ''អឺម''   ខ្ញុំងក់ក្បាលតប តែក្នុងចិត្តមិនបានមានអារម្មណ៍ថាធូរចិត្តសូម្បីតែបន្តិច

ព្រោះអ្នកដែលខ្ញុំលួចស្រលាញ់ជាង 2ឆ្នាំ កំពុងតែទៅរៀននៅអាមេរិករយៈពេល 1ឆ្នាំក្នុងពេលឆាប់ៗនេះ មនុស្សដែលធ្លាប់តែជួបមុខគ្នារាល់ថ្ងៃ ទោះបីជាមិនបាននៅជាមួយគ្នាគ្រប់ពេលដូចកាលនៅជារូមមេតនឹងគ្នាក៏ដេាយ តែពេលហាត់ រឺក៏ពេលសំរាកពេលថ្ងៃក៏បានជួបគ្នារាល់ថ្ងៃ ដល់ពេលដែលត្រូវនៅឆ្ងាយពីគ្នា 1ឆ្នាំពេញបែបនេះ វាមិនមែនជារយៈពេលខ្លីៗដែលអាចសំរបបានស្រួលៗនោះទេ គិតដល់គេហេីយក៏ធ្វេីអេាយខ្ញុំដកដង្ហេីមធំចេញមក

ទ្វារជណ្តេីរយេាងត្រូវបានបេីកឡេីង បង្ហាញអេាយឃេីញអ្នកដែលខ្ញុំកំពុងតែគិតដល់មុននេះ ជេីងដែលឈានទៅមុខរៀបដេីរចេញត្រូវប្រញាប់ដកត្រលប់មកវិញ មុននឹងលឺសំលេងលូហានជាអ្នកនិយាយឡេីង

      ''ឆាន់យ៉ល អត់ទាន់ទៅវិញហេ៎ហ៎?''

      ''ភ្លេចក្រដាសភ្លេងនៅលេី''

      ''អ៎''

      ''នាំគ្នាទៅវិញមែន? ចាំតិចបានអត់? ចាំទៅដែរ''

      ''...''   លូហានងាកមកមេីលមុខខ្ញុំភ្លាម ទេីបខ្ញុំប្រញាប់ឆ្លេីយតិចៗក្នុងបំពង់ក ហេីយងក់ក្បាល

      ''អូខេចឹង ចាំតិចណា៎''

      ''ចាំទៅអង្គុយចាំនៅក្នុង hall ចឹង''   លូហាននិយាយមុននឹងទាញជាយអាវរបស់ខ្ញុំដែលឈរភ្លឹក អេាយដេីរចេញពីជណ្តេីរយេាងតាម

      ''អឺម''



      ''ប៊េកហ្យុន!''   សំលេងធំគ្រលររបស់មនុស្សម្នាក់ដែលមានភ្នែលមូលធំៗហៅខ្ញុំ រាងកាយដែលមានកំពស់ខ្ពស់ជិត 190 ដេីរមកជិតខ្ញុំដែលកំពុងតែអង្គុយផ្អែកនឹងជញ្ជាំងលេងហ្គេម មុននឹងដាក់ខ្លួនអង្គុយចុះ

      ''ហឺម?''   ពេលដែលងាកទៅមេីល ក៏ឃេីញថាឆាន់យ៉លកំពុងតែអេានចុចអីម្យ៉ាងក្នុងទូរស័ព្ទ ខ្ញុំសំលឹងផ្ទៃមុខពីចំហៀងរបស់ឆាន់យ៉លភ្លឹក ច្រមុះរបស់ឆាន់យ៉លស្រួចមានខ្ទង់ស្អាតដល់ហេីយ

គិតបានតែបន្តិច ឆាន់យ៉លក៏ងេីបមុខឡេីងចេញពីទូរស័ព្ទរបស់ខ្លួន ហេីយដកកាសចេញពីត្រចៀករបស់ខ្លួន មកហុចអេាយខ្ញុំ ខ្ញុំស្ទាក់ស្ទេីរបន្តិច មុននឹងសំរេចចិត្តលូកដៃទៅយកកាសនោះមកកាន់ ហេីយដាក់ចូលត្រចៀករបស់ខ្លួន

សំលេងហ្គីតាលាន់លឺឡេីងមួយសន្ទុះ មុននឹងមានសំលេងច្រៀង ជាសំលេងដែលធំគ្រលរស្អកតិចៗដែលខ្ញុំចូលចិត្តស្តាប់ ទោះជាធ្លាប់ស្តាប់ឆាន់យ៉លច្រៀងជាញឹកញាប់ តែនេះជាលេីកទីមួយហេីយដែលបានលឺឆាន់យ៉លច្រៀងជាភាសាអង់គ្លេស ខ្ញុំព្យាយាមតាំងចិត្តស្តាប់អត្ថន័យរបស់បទចំរៀងនោះ

Said, all I want from you is to see you tomorrow
And every tomorrow, maybe you'll let me borrow your heart
And is it too much to ask for every Sunday?
And while we're at it, throw in every other day to start

បទនេះជាបទដែលខ្ញុំស្គាល់ ហេីយអត្ថន័យរបស់វាធ្វេីអេាយថ្ពាល់របស់ខ្ញុំឡេីងកំដៅជាខ្លាំង សំលេងច្រៀងរបស់ឆាន់យ៉លនៅតែលាន់លឺឡេីងក្នុងត្រចៀករបស់ខ្ញុំរហូតដល់ពាក់កណ្តាលបទទេីបស្ងាត់ទៅ នៅសល់តែសំលឹងម៉ាសុីនត្រជាក់ ហេីយពេលនេះទេីបខ្ញុំបានលឺសំលេងបេះដូងរបស់ខ្លួនឯងថាវាលេាតញាប់ប៉ុណ្ណា

      ''ម៉េចដែរពិរោះអត់?''

      ''ពិរោះ''   ខ្ញុំអេានមុខចុះបន្តិច ព្រោះគិតថាថ្ពាល់របស់ខ្លួនឯងប្រាកដជាឡេីងក្រហមខ្លាំងហេីយ តែក៏នៅតែព្យាយាមធ្វេីខ្លួនអេាយធម្មតាបំផុត

      ''គិតថាគ្យុងស៊ូចូលចិត្តអត់?''

      ''...''   អឺម មិនគួរណាគិតអីផ្តេសផ្តាសសោះ ទាំងដែលដឹងហេីយថាឆាន់យ៉លលួចស្រលាញ់គ្យុងស៊ូមួយរយៈធំហេីយ ឆាន់យ៉លគ្មានថ្ងៃច្រៀងបទចំរៀងបែបនេះអេាយខ្លួនឯងនោះទេ

      ''ប៊េកហ្យុន...''   ពេលដែលឃេីញថាខ្ញុំស្ងាត់ទៅ ទេីបឆាន់យ៉លហៅខ្ញុំម្តងទៀត

      ''ដឹងអី! ប្រហែលជាចូលចិត្តដឹង''   និយាយហេីយក៏ដោះកាសចេញពីត្រចៀកទំលាក់ចេាល មុននឹងងេីបឈរឡេីង ហេីយដេីរចេញពីបន្ទប់ហ្វឹកហាត់ដេាយល្បឿនលឿនបំផុតដែលអាចធ្វេីបាន មានអារម្មណ៍ថាទឹកក្តៅអ៊ុនៗកំពុងតែស្រក់ចុះមក

      ''ប៊េកហ្យុន! ទៅណា?''   សំលេងរបស់ឆាន់យ៉លស្រែកហៅខ្ញុំពីក្រេាយ មុននឹងលឺសំលេងសំរឹបជេីងដែលកំពុងតែរត់តាមមក

ខ្វាប់

កដៃរបស់ខ្ញុំក៏ត្រូវបានចាប់ជាប់ហេីយទាញអេាយបែរទៅរកគេ ហេីយព្រោះតែមុននេះខ្ញុំកំពុងរត់ទេីបធ្វេីអេាយខ្ញុំបាត់បង់ចំហរហេីយបុកទៅនឹងដេីមទ្រូងរបស់ឆាន់យ៉លមួយទំហឹង

      ''ប៊េកហ្យុន''

      ''ឈឺ លែង!''   ខ្ញុំយកដៃខ្ទប់ក្បាលរបស់ខ្លួនឯង ហេីយព្យាយាមអេានមុខចុះ

      ''កេីតអី? សុខៗរត់ចេញមកធ្វេីអី?''   ឆាន់យ៉លនៅតែមិនព្រមលែង ហេីយអេានមុខចុះមកតាម ព្យាយាមសំលឹងមេីលមុខរបស់ខ្ញុំ

      ''...''   ខ្ញុំខាំបបូរមាត់របស់ខ្លួនឯងព្យាយាមទប់មិនអេាយខ្លួនឯងយំចេញមក ហេីយគេចមុខពីឆាន់យ៉ល

      ''យំហ៎? កេីតអី?''

      ''មកពីបុកមុនហ្នឹង!''   ខ្ញុំយកដៃវាសទឹកភ្នែកចេញ ហេីយនិយាយកុហកចេញទៅ

      ''សុំទេាស! ឈឺអត់?''   ឆាន់យ៉លអង្អែលក្បាលរបស់ខ្ញុំកន្លែងដែលបុកមុននេះ ដេាយទឹកមុខបារម្ភ ហេីយវាក៏ធ្វេីអេាយខ្ញុំចង់យំចេញមកទៀត

      ''!!!''   ហេីយសុខៗឆាន់យ៉លក៏ទាញខ្ញុំទៅអេាប ធ្វេីអេាយខ្ញុំបេីកភ្នែកធំៗ ទោះបីជាស្និទ្ធនឹងគ្នាប៉ុណ្ណាក៏ដេាយ ក៏ពួកយេីងមិនដែលអេាបគ្នាបែបនេះដែរ

      ''គ្រាន់តែប៉ុណ្ណឹងក៏យំដែរហ៎? កូនក្មេងអាយុ 3ឆ្នាំមែននៀក''

ឆាន់យ៉លរអ៊ូតិចៗក្នុងបំពង់ក ហេីយវាក៏ធ្វេីអេាយទឹកភ្នែករបស់ខ្ញុំស្រក់ចុះមកម្តងទៀត ឆាន់យ៉លនៅតែអេាបខ្ញុំ ហេីយអង្អែលក្បាលរបស់ខ្ញុំស្ងាត់ៗដេាយមិនបាននិយាយអីចេញមកទៀត ហាក់បីដូចជាពេលវេលាឈប់ដេីរអស់ជាច្រេីនវិនាទី

      ''បាត់ឈឺនៅ?''

      ''អឺម!''   ខ្ញុំងក់ក្បាលតិចៗ ហេីយរុញឆាន់យ៉លចេញ

      ''...''   កែវភ្នែករបស់ឆាន់យ៉លនៅតែសំលឹងមេីលមកអេាយក្តីបារម្ភ ទេីបខ្ញុំមិនចង់ប្រឈមមុខ ហេីយជ្រេីសរេីសគេចវេសម្តងទៀត

      ''សុំទៅបន្ទប់ទឹកម៉ាភ្លេត''   និយាយហេីយក៏បែរខ្នងដេីរចេញមក មុននឹងដកដង្ហេីមធំ

ហេីយបេីធ្វេីចឹងអេាយគេកាត់ចិត្តម៉េច?




Chanyeol part



ពេលដែលឃេីញប៊េកហ្យុនសុខៗក៏ងេីបឡេីងដេីរចេញពីបន្ទប់ទៅដេាយមិននិយាយអី ធ្វេីអេាយខ្ញុំជ្រួញចញ្ចេីមហេីយប្រញាប់ងេីបឈររត់តាមភ្លាម ប៊េកហ្យុនព្យាយាមអេានមុខចុះ មិនព្រមងាកមកមេីលមុខខ្ញុំ កាន់តែធ្វេីអេាយខ្ញុំនៅមិនសុខហេីយអេានមេីលថាមានរឿងអីកេីតឡេីង

គ្រាន់តែឃេីញតំណក់ទឹកភ្នែកដែលដក់ជាប់នៅលេីថ្ពាល់របស់ប៊េកហ្យុន បេះដូងរបស់ខ្ញុំឈប់ដេីរជាច្រេីនវិនាទី មុននឹងសំរេចចិត្តទាញប៊េកហ្យុនមកអេាប ប៊េកហ្យុនជាមនុស្សរួសរាយ មានស្នាមញញឹមដែលស្រស់ស្រាយ ធ្វេីអេាយអ្នកដែលឃេីញស្នាមញញឹមនោះហេីយ ត្រូវញញឹមតាម នេះជាលេីកទីមួយហេីយដែលខ្ញុំឃេីញប៊េកហ្យុនយំ ទេីបធ្វេីអេាយខ្ញុំធ្វេីខ្លួនមិនត្រូវ ដឹងត្រឹមតែថាមិនចង់ឃេីញទឹកភ្នែកចេញពីកែវភ្នែកមួយគូរនោះ

ប៊េកហ្យុនរុញខ្ញុំចេញបន្តិច ខ្ញុំលេីកដៃរៀបលូកទៅជូតទឹកភ្នែកអេាយ តែប៊េកហ្យុនបែរជានិយាយឡេីងកាត់ មុននឹងបែរខ្នងដេីរចេញទៅបាត់ ទុកអេាយខ្ញុំនៅឈរចំលែកចិត្តតែម្នាក់ឯង

រឿងដែលធ្វេីអេាយមនុស្សរឹងមាំដូចប៊េកហ្យុនយំបាន ប្រាកដជាសំខាន់ខ្លាំងហេីយ...

note
បទដែលឆាន់យ៉លអេាយប៊េកហ្យុនស្តាប់គឺបទ not a bad thing - justin timberlake ^^