xxxx
''ង៉ៃនេះអត់ទៅរៀនហេ៎ហ៎?'' ឆេនឡឺសួរអ្នកដែលអង្គុយនៅតុប្រចាំ ដែលអាចមេីលឃេីញទ្វារចូលរបស់ក្រុមហ៊ុនទល់មុខបានយ៉ាងច្បាស់
''រេនជុនហ្យុងអត់មកធ្វេីការហេ៎ហ៎?''
''វាមកយឺត''
''អ៎''
''ញាំុអី...''
''ហ្យុងឃេីញស្ទររីរេនជុនហ្យុងនៅ?''
''ជីសុងអា៎...''
''ម៉េចបានហ្យុងផូសរូបផ្កាដែលគេអេាយ តែអត់ផូសរូបសូកូឡារបស់ញ៉ុម?''
''វាមិនទាន់ឃេីញដឹង''
''មែនហ៎? តែហ្យុងឆាតមកអរគុណហេីយអា៎យ''
''...'' ឆេនឡឺដកដង្ហេីមធំ មុននឹងសំលឹងមុខជីសុងដែលស្រពេានខ្លាំងមែនទែន
''ហឹស ហ្យុងចង់ប្រាប់អេាយញ៉ុមកាត់ចិត្តទៀតអា៎យត្រូវអត់?''
''ហេីយជីសុងដែលស្តាប់អត់?''
''ញ៉ុមមកមុន ញ៉ុមអត់សុខចិត្តហេ៎''
''ហេីយអាឡូវជីសុងធ្វេីអីបាន?''
''...''
''មិនបាច់មកធ្វេីមុខកំសត់ហេ៎ ពីមុនហ្យុងធ្លាប់ប្រាប់អា៎យថាកុំអេាយឈ្លោះគ្នាច្រេីនពេក ធ្វេីចិត្តអេាយត្រជាក់ៗ''
''នៅទាន់អត់?''
''ហឺម?''
''ហ្យុងថាអាឡូវនៅទាន់ពេលអត់?''
''ហ្យុងមែនរេនជុន ហ្យុងក៏ឆ្លេីយអត់បានដូចគ្នា''
🌹☕️ (3)
10:50
renjun
11:10
12:01
''ញញឹមអី?'' ឆេនឡឺហាមាត់ឡេីងសួរអ្នកដែលអង្គុយចុចទូរស័ព្ទចំពោះមុខ ហេីយញញឹមចេញមកម្នាក់ឯងខណៈពេលដែលកំពុងអង្គុយចាំគេយកម្ហូបមក
''មានណា៎...'' រេនជុនក្រឡេកមេីលអេក្រង់ថាហេឆាន់មានតបមករឺនៅ តែពេលដែលមិនទាន់ឃេីញចេញ 'read' រេនជុនក៏ទុកទូរស័ព្ទចុះ ហេីយងាកមេីលអ្នកដែលអង្គុយជិតខ្លួន ដែលកំពុងតែសំលឹងមកដូចគ្នា
''ខានឃេីញឯងញញឹមដេាយសាររឿងតិចតួចចឹងយូរអា៎យ'' ម្តងនេះជុងវូជាអ្នកនិយាយចេញមក
''...''
''អ្នកដែលអេាយផ្កាឯង ប្រាកដជាស្រលាញ់ឯងខ្លាំងអា៎យ បានដឹងថាឯងនឹងមាន reaction ចឹងពេលបានទទួលផ្កា បានខំផ្ញេីរមកអេាយរាល់ង៉ៃចឹង'' ជុងវូនិយាយបន្ត ព្រោះមុននេះក្រឡេកទៅឃេីញរូបផ្កាក្នុងទូរស័ព្ទរបស់រេនជុន
រេនជុននៅស្ងៀមពេលបានលឺពាក្យថាស្រលាញ់
អា៎...
ចុះបេីអ្នកអេាយជាបងប្រុសរបស់ខ្លួន មិនអេាយស្រលាញ់ម៉េច
តែហេតុអីបានគិតដល់ថានៈបងប្រុសហេីយ មានអារម្មណ៍ចំលែកៗមែស
តូចចិត្តហ៎?
ហឺមមម
''សំរេចថា ផ្កាកុលាបពណ៌ស ហេីយនិងពណ៌ក្រហមឯងចូលចិត្តអាណាជាង?'' ឆេនឡឺសង្កេតឃេីញមុខរបស់រេនជុនស្រពេានបន្តិច ទេីបប្រញាប់និយាយដូររឿង
''ចូលចិត្តពណ៌សជាង''
''ម្ចាស់ផ្កាកុលាបពណ៌ក្រហមយំអា៎យ''
''ហេតុអីត្រូវយំ?''
''ចុះខំអេាយផ្កាឡេីងមួយបាច់ គេរេីសអ្នកផ្សេង''
''រេីសអ្នកផ្សេងម៉េច បេីម្ចាស់តែមួយ''
''ហា៎ស? / ហា៎ស?''
one zero florist 🌷
18:10
h
18:25
🌹☕️ (3)
16:11
ក្រេាយពេលតបឆាតតាមកំព្យូទ័ររបស់ខ្លួនឯងហេីយ ហេឆាន់លេីកនាឡិកាដៃនៅលេីកដៃរបស់ខ្លួនឯងឡេីងមកមេីល មុននឹងឃេីញថាទ្រនិចវែងហួសលេខ 1បន្តិចហេីយ ម្ចាស់ក្រុមហ៊ុនងេីបមុខឡេីងមេីលអ្នកដែលកំពុងតែនិយាយសរុបពីលទ្ធផលឆ្នាំមុន ហេីយនិងគំរេាងសំរាប់ចុងឆ្នាំ
''ហេីយនេះ plan សំរាប់ចុងឆ្នាំ'' អ្នកនាងជុងនិយាយឡេីង មុននឹងហុចសឺមីអេាយទៅគ្រប់គ្នាដែលនៅក្នុងបន្ទប់ប្រជុំ
''អរគុណ ញ៉ុមថាយេីងផ្អាកប្រជុំត្រឹមនេះសិន ចាំស្អែកចាំបន្តទៀតម៉េចដែរ?'' ហេឆាន់ទទួលសឺមីមកមុនគេ មុននឹងប្រញាប់និយាយឡេីងមុនពេលដែលអ្នកនាងជុងចាប់ផ្តេីមនិយាយបន្ត
''អា៎ អូខេ ចឹង...'' ប្រធានផ្នែកធ្វេីមុខស្ទាក់ស្ទេីរភ្លាម
''អូខេ ចឹងសំរេចតាមនេះ'' ដូយុងនិយាយឡេីងពេលដែលឃេីញគ្រប់គ្នាងាកមេីលមុខគ្នា មុននឹងរៀបចំសឺមីដាក់លេីគ្នា ដេាយមានហេឆាន់ទាញលេបថបបិទតាម ហេីយងេីបឈរមុនគេ ទេីបគ្រប់គ្នាចាប់ផ្តេីមរៀបចំឯកសារតាម
''មានតែ boss ចេញក្រេាយកូនចៅ នេះម៉េាង 5ភ្លាម រៀបឥវ៉ាន់ទៅផ្ទះភ្លាម'' ដូយុងអត់មិនបាននឹងរអ៊ូចេញមកតិចៗ ពេលដែលឃេីញរឹកពារប្រញាប់ប្រញាល់របស់ហេឆាន់
''ញ៉ុមមានដែលបង្ខំអេាយធ្វេីថែមម៉េាងណា៎ ដល់ម៉េាងអ្នកទាំងអស់គ្នាអាចចេញបាន''
''បេីការងារគរដូចភ្នំ ចេញម៉េាង 5ធ្វេីហេីយទាន់ដែល boss ចង់បានអត់?''
''ត្រូវការអ្នកជួយអត់? ញ៉ុមមានអ្នកស្គាល់កំពុងតែចង់ឈប់ធ្វេីការ''
''ស្រេចចិត្ត boss''
''អា៎ អូខេចឹង''
h
17:11
🌹☕️ (3)
18:02
''រេនជុន''
''ហឺម?''
''ស្អែកង៉ៃខួបប៉ារបស់យេីង ទៅជួបប៉ាជាមួយហ្យុងអត់?'' រេនជុនដែលកំពុងតែរៀបផ្កាដែលបានមកអាទិត្យនេះចូលទៅក្នុងថូឈប់ឆ្ងប់ ទឹកមុខដែលមានស្នាមញញឹមមុននេះ ខ្លាចទៅជាស្រពេានភ្លាម
''ហ្យុងទៅរាល់ឆ្នាំហ៎?''
''អឺម ហ្យុងទៅរាល់ឆ្នាំ''
''ញ៉ុមអត់ដែលទៅហេ៎ សូម្បីតែម្តង...''
''បេីអត់ចង់ទៅអត់អីហេ៎''
''ញ៉ុមអត់ដែលទៅចឹង ប៉ាខឹងអត់ណ៎?'' ពេលដែលលឺសំនួរហេីយ ហេឆាន់សំរេចចិត្តឈប់ធ្វេីម្ហូបចំពោះមុខ ហេីយដេីរទៅអង្គុយលេីព្រំទល់មុខរេនជុន មុននឹងសំលឹងមេីលអ្នកដែលអេានមុខចុះមិនព្រមងេីបមុខឡេីង
''អ៊ុំប្រុសប្រាកដជាយល់ ទោះរេនជុនអត់បានទៅ ក៏រេនជុនស្រលាញ់អ៊ុំប្រុសដែរ''
''ហឹក'' សំេលងដកដង្ហេីមរបស់រេនជុនប្លែកទៅ ធ្វេីអេាយហេឆាន់ដឹងថាពេលនេះរេនជុនកំពុងតែយំ
''រេនជុនអា៎'' ហេឆាន់ខិតទៅកាន់តែជិត មុននឹងដាក់ដៃពីលេីក្បាលរបស់រេនជុនថ្នមៗ
''ហ្យុងធ្វេីចិត្តម៉េចបានហ៎?''
''...''
''តាំងពីកេីតរឿងមក ញ៉ុមអត់ដែលធ្វេីចិត្តបានហេ៎''
''...''
''សូម្បីតែម៉ាក់ក៏អត់ដែលនៅជាមួយ...''
''...''
''មែនហេ៎ និយាយថាញ៉ុមអ្នកចេញពីផ្ទះខ្លួនឯងបានត្រូវ ទាំងដែលជាអ្នកចេញខ្លួនឯង តែក៏នៅតែសង្ឃឹមថាម៉ាក់នឹងមកលេងខ្លះ ម៉ាក់នឹងខ្វល់ពីញ៉ុមខ្លះ''
''អ៊ុំស្រីគាត់ក៏ស្រលាញ់រេនជុនដែរ គ្រាន់តែគាត់អត់សូវនិយាយ''
''មែនអត់សួវនិយាយហេ៎ ហឹក... គឺអត់និយាយ ហេីយអត់ដែលធ្វេីអេាយមានអារម្មណ៍ថាម៉ាក់ស្រលាញ់ហ្មង''
''...''
''បេីស្រលាញ់មែនទុកញ៉ុមចេាលម្នាក់ឯង ទុកក្រុមហ៊ុនដែលប៉ាខំបង្កេីតដេីម្បីម៉ាក់ចេាល ហេីយទៅស្រុកក្រៅរហូត''
''...'' ហេឆាន់ចង់ជួយរកលេសអេាយអ៊ុំស្រីតែក៏មិនដឹងថាគួរនិយាយថាម៉េច
''ច្រណែនហ្យុងអា៎ ដែលម៉ាក់ហ្យុងស្រលាញ់ហ្យុងដល់ថ្នាក់នេះ''
''ម៉ាក់ហ្យុងក៏ស្រលាញ់រេនជុនដែរដឹងអត់? អុមម៉ាធ្វេីគីមឈីអេាយរេនជុនរហូត ទាំងដែលនៅផ្ទះអត់មានណាគេញាំុហិរ ហេីយនៅទិញរបស់ទៅដាក់ទូរទឹកកកអេាយរហូត''
''ហ្យុង...'' រេនជុនងេីបមុខឡេីង មេីលចូលទៅក្នុងកែវភ្នែករបស់ហេឆាន់ដែលកំពុងតែសំលឹងមក
''រេនជុនមានអុមម៉ា ហេីយរេនជុននៅមានហ្យុង''
រេនជុននៅមានហ្យុងហ៎?
''ញ៉ុម...''
''...''
''ញ៉ុមខ្លាចបាត់បង់ហ្យុងម្តងទៀត'' ម្តងនេះរេនជុនយំចេញមកខ្លាំងជាងមុន ធ្វេីអេាយហេឆាន់ធ្វេីខ្លួនមិនត្រូវ មុននឹងប្រញាប់ទាញរេនជុនអេាយផ្អែកលេីស្មាររបស់ខ្លួនឯង ហេីយអង្អែលខ្នងរបស់រេនជុនថ្នមៗ
''រេនជុនគ្មានថ្ងៃបាត់បង់ហ្យុងម្តងទៀតហេ៎ ព្រោះហ្យុងនៅកន្លែងដេីមរហូត មិនថាពីមុនរឺក៏អាឡូវ ពេលរេនជុនងាកមកនឹងឃេីញហ្យុងនៅឈរចាំរេនជុនរហូត''