xxxix
renjun
17:02
ពេលឃេីញឡានពណ៌ខ្មៅដែលខ្លួនឯងស្គាល់យ៉ាងច្បាស់បត់ចូលមក រេនជុនប្រញាប់ដេីរចេញពីក្រុមហ៊ុន សំដៅទៅកាន់ឡាននោះភ្លាម មុននឹងទាញទ្វារបេីក
...
រេនជុនឈប់ឆ្ងក់ជាច្រេីនវិនាទីពេលដែលឃេីញរបស់ដែលដាក់នៅលេីពូកឡានកន្លែងក្បែរអ្នកបេីក មុននឹងមានអារម្មណ៍ថាបេះដូងលេាតញាប់ខ្លាំងមែនទែន
ហេឆាន់លេីកផ្កាកុលាបពណ៌ក្រហមមួយបាច់ធំយកទៅកាន់ ទុកកន្លែងអេាយរេនជុនអង្គុយ មុននឹងហុចផ្កាមួយបាច់នោះទៅអេាយរេនជុនកាន់
''...''
''របស់ណាគេហ៎?''
''របស់ហ្យុង''
''...''
''អេាយរេនជុន''
''ហឺម? ម៉េចបានសុខៗទិញផ្កាអេាយ?''
''ង៉ៃនេះង៉ៃវាលេនថាញហ៎''
''អ៎''
''...''
''ម៉េចបានទិញពណ៌ក្រហម...''
''ឃេីញបានពណ៌សរាល់ង៉ៃអា៎យ''
''តាមពិតហ្យុងមិនបាច់ទិញអេាយក៏បាន...''
''នៅតូក្យូឃេីញថតរូបច្រេីនប៉ុស ស្មានតែស្រលាញ់...''
ស្រលាញ់...
ទោះជាស្រលាញ់តិចជាងផ្កាកុលាបពណ៌សក៏ដេាយ...
''អរគុណ''
រេនជុនលេីកផ្កាក្នុងដៃឡេីងមកហិត មុននឹងញញឹមចេញមក ក្លិនខុសប្លែកពីក្លិនដែលរេនជុនហិតរាល់ថ្ងៃ ផ្កាកុលាបពណ៌ក្រហមមានក្លិនខ្លាំងជាងពណ៌សដែលមានក្លិនក្រអូបស្រាលៗ
តែក៏នៅតែជាក្លិនដែលរេនជុនចូលចិត្តទាំងពីរ
អង្គុយភ្លឹកមួយសន្ទុះរេនជុនក៏នឹកឃេីញអ្វីម្យ៉ាង មុននឹងយកបាច់ផ្កាឡេីងមកមេីល
អត់មានឡូហ្កូរឺក៏ស្ទីកកឺរបស់ហាង!
មានន័យថា...
ហេឆាន់ទិញពីហាងផ្សេង ដែលមិនមែនជាហាង one zero florist
រឺក៏...
ហេឆាន់ជាម្ចាស់របស់ផ្កាកុលាបពណ៌សនោះ!
រេនជុនប្លែកចិត្តបន្តិចពេលដែលឃេីញហេឆាន់បត់ចូលផ្សារទំនេីបដែលនៅជិតផ្ទះ មុននឹងងាកទៅសួរភ្លាម
''មកផ្សារធ្វេីអីហ៎?''
''ទិញសាច់យកទៅធ្វេីស្តេក''
''ស្មានតែហ្យុងនាំទៅញាំុអីនៅក្រៅអា៎យតា៎''
''ចង់ញាំុក្រៅហ៎?''
''ញាំុនៅផ្ទះក៏បាន''
''ទិញ wine យកទៅញាំុមួយគ្នាអត់យប់នេះ?''
ហេឆាន់ដាក់ថង់ដែលមានសាច់ ហេីយនិងគ្រឿងផ្សំផ្សេងៗដែលទិញមកចុះលេីតុ ដេាយមានរេនជុនអេាបផ្កាមួយបាច់ ហេីយនិងស្រាក្រហមមួយដបតាមមកពីក្រេាយ មុននឹងដាក់ដបស្រាចុះលេីតុ ហេីយយកផ្កាទៅរៀបចូលក្នុងថូ ដូចដែលធ្វេីរាល់ដង
ដេាយសារថ្ងៃនេះមិនមែនជាថ្ងៃសុក្រទេីបរេនជុនមិនបានយកផ្កាកុលាបពណ៌សដែលបានមករាល់ថ្ងៃត្រលប់មកវិញជាមួយ ព្រោះរេនជុនចាប់ផ្តេីមខ្ជិលនឹងយកមកផ្ទះរាល់ថ្ងៃហេីយ ទេីបសំរេចចិត្តទុកផ្កានៅលេីតុក្នុង officeវិញ ហេីយយកមកផ្ទះតែពេលចុងសប្តាហ៍តែប៉ុណ្ណោះ
នៅក្នុងថូមាននៅសល់ផ្កាដែលយកមកពីអាទិត្យមុន ទេីបរេនជុនយកវាចេញ ហេីយយកទឹកក្នុងថូទៅចាក់ចេាលក្នុងអាងលាងចាន ហេីយចាក់ទឹកថ្មីចូល មុននឹងយកផ្កាកុលាបពណ៌សដាក់ចូលទៅវិញ ហេីយដេីរទៅអង្គុយលេីព្រំខាងមុខសាឡុង
គិតថាខ្លួនឯងទិញថូមកធំហេីយ តែពេលដែលមេីលផ្កាកុលាបពណ៌សដែលនៅសល់ជាង 10ទង ហេីយនិងផ្កាកុលាបពណ៌ក្រហមដែលបានមកហេីយ រេនជុនគិតថាថូនេះតូចពេកហេីយសំរាប់ចំនួនផ្កា
រេនជុនយកទូរស័ព្ទឡេីងមកថតរូបផ្កាទុកជាច្រេីនប៉ុស មុននឹងញញឹមចេញមក ហេីយគិតថាទុកផ្កានេះមួយយប់ល្អជាង ព្រោះមិនចង់ហែកក្រដាសខ្ជប់ដែលគេខំខ្ជប់មកយ៉ាងស្អាត ទេីបយកថូផ្កាទៅទុកកន្លែងដេីម ហេីយដេីរទៅផ្ទះបាយជួយហេឆាន់យកកែវ wine ចុះពីលេីទូ
''អត់រៀបដាក់ចូលថូហេ៎ហ៎?''
''ហែកទៅស្តាយ ចាំស្អែក''
h
7:30
missed
8:00
🌹☕️ (3)
8:01
រេនជុនដេីរចុះជណ្តេីរពីជាន់ទី 2 ដេាយអាការៈវិលមុខតិចតួច ព្រោះយប់មិញផឹកច្រេីនគួរសម
អា៎
មិនដឹងថាខ្លួនឯងឡេីងទៅគេងនៅជាន់លេីដេាយរបៀបណា តែពេលដឹងខ្លួនមកក្នុងសំលៀកបំពាក់ដដែលដូចកាលពីម្សិលមិញ ទេីបដឹងថាខ្លួនឯងមិនអាចឡេីងទៅដល់ជាន់លេីដេាយគ្មានអ្នកជួយបាននោះទេ
គ្រាន់តែចុះមកដល់ជាន់ក្រេាមក៏ធំក្លិនឆ្ងុយកាហ្វេភ្លាម
ចូលចិត្តដល់ហេីយផ្ទះដែលមានក្លិនដូច bakery បែបនេះ
''ហ្យុង''
''ចឹងញ៉ុមសុំមេីលគំរេាង ហេីយនិងចំនួនលេខសិន ហេីយចាំញ៉ុមទាក់ទងទៅតាមក្រេាយទៀត''
<អូខេចឹង សង្ឃឹមថាលេីកក្រេាយបានជួបគ្នាណា៎>
''សុំទេាសណា៎លេាកឆាំងមីន ដែលអត់បានប្រាប់មុន''
<អត់អីហេ៎ៗ លេាកដូយុងក៏នៅ>
''បាទ''
<តិចទៀតលេាកដូយុងថានឹងនាំទៅមេីលអូតែលរបស់លេាកហេឆាន់>
''អូខេ បេីញ៉ុមទៅទាន់ចាំញ៉ុមទៅតាមក្រេាយណា៎''
<អូខេៗ ចឹងចាំជួបគ្នា>
''បាទ''
ហេីយសំលេងការសន្ទនាក៏ស្ងាត់ទៅ ដេាយមានរេនជុនកំពុងតែអង្គុយភ្លឹកនៅលេីសាឡុង
''តោះ!''
''...''
''រេនជុន?''
''...''
ផឹប!
''អូយ'' រេនជុនយកដៃខ្ទប់ផ្ងាស់របស់ខ្លួនឯងពេលដែលមានអារម្មណ៍ថាឈឺ មុននឹងបេីកភ្នែកឡេីង ហេីយឃេីញហេឆាន់កំពុងតែឈរខាងមុខខ្លួន
''ចុះមកអា៎យ នៅឆ្ងៀតគេងតទៀត''
''ចុះបេីឃេីញហ្យុងកំពុងធ្វេីការ''
''តោះ''
''ហ្យុងឆុងកាហ្វេហ៎?'' រេនជុនសួរឡេីងខណៈពេលដែលកំពុងតែដេីរពីផ្ទះទៅកាន់ហាងនំប័ងដែលនៅផ្លូវមួយទៀតមិនឆ្ងាយប៉ុន្មាន
''អឺម''
''ម៉េចបានហ្យុងចូលចិត្តឆុង drip coffee មែស? ម៉ាសុីនឆុងកាហ្វេក៏មាន កាហ្វេកញ្ចប់ក៏មាន''
''drip coffee ឆ្ងាញ់ជាង ហេីយឆ្ងុយជាងទៀត''
''ល្វីងសឹងអី''
''...'' ហេឆាន់សេីចតិចៗ ពេលដែលលឺរេនជុននិយាយហេីយ
''ង៉ៃនេះហ្យុងអត់ទៅក្រុមហ៊ុនហេ៎ហ៎?''
''ចាំជូនរេនជុនទៅក្រុមហ៊ុនហេីយ ចាំទៅតាមក្រេាយ''
''ម៉េចបានហ្យុងមិនព្រមទៅ?''
''ដេាយសារងេីបមកហេីយនឹកឃេីញចង់ញាំុនំគ្រួសង់ដឹង'' រេនជុនងាកទៅមេីលមុខពីចំហៀងរបស់ហេឆាន មុននឹងញញឹមចេញមកតិចៗ
រេនជុនដឹងថានេះមិនមែនជាចំលេីយពិតរបស់ហេឆាន់នោះទេ ព្រោះអ្នកដែលចូលចិត្តនំគ្រួសង់មិនមែនជាហេឆាន់ តែវាក៏ធ្វេីអេាយរេនជុនអារម្មណ៍ល្អភ្លាមពេលដែលលឺចំលេីយហេីយ
ល្អដល់ហេីយ បានញាំុនំគ្រួសង់នៅថ្ងៃធម្មតា ដែលមិនមែនជាថ្ងៃសៅរិ៍អាទិត្យ ព្រោះហាងនំប័ងបេីកម៉េាង 8 បិទម៉េាង 5ល្ងាច ដែលជាម៉េាងធ្វេីការរបស់អ្នកទាំងពីរល្មម ទេីបធ្វេីអេាយថ្ងៃនេះរេនជុនមានអារម្មណ៍ថាពិសេសជាងរាល់ដង
doyoung
9:21
''ហ្យុងសុំ meeting ម៉ាភ្លែតបានអត់? រឺក៏ចង់អេាយហ្យុងជូនទៅក្រុមហ៊ុនមុន?''
''ហ្យុង meeting ហូវ ចាំញាំុនំប័ងចាំ''
''អូខេ'' ហេឆាន់ដេីរសំដៅទៅកាន់អាយផេតដែលនៅលេីតុញាំុបាយ មុននឹងរៀបរកកន្លែងផ្សេងដេីម្បីនិយាយជាមួយភ្ញៀវ ទុកកន្លែងអេាយរេនជុនញាំុអី តែពេលងាកទៅឃេីញរេនជុនកំពុងតែអង្គុយលេីព្រំខាងមុខសាឡុង ហែកថង់នំប័ងហេីយអេីតក្បាលចូលទៅមេីល ក៏ធ្វេីអេាយហេឆាន់ញញឹមចេញមក ហេីយអង្គុយចុះកន្លែងដេីមដូចកាលពីព្រឹកមិញ
រេនជុនអង្គុយញាំុស្ងាត់ៗ ពេលដែលលឺសំលេងហេឆាន់កំពុងតែនិយាយជាមួយភ្ញៀវ មុននឹងយកទូរស័ព្ទឡេីងមកតបឆាតមិត្តភក្តិមួយសន្ទុះ តែក៏ឃេីញថាហេឆាន់នៅតែមិនទាន់និយាយហេីយ ទេីបយកផ្កាដែលបានម្សិលមិញយកមកមេីល មុននឹងអេានច្រមុះចុះទៅជិត ហេីយញញឹមចេញមក
រេនជុនស្រាយបូរដែលចងបាច់ផ្កាចេញ មុននឹងហែកក្រដាសថ្នមៗ កាតមួយសន្លឹកធ្លាក់ចុះមកធ្វេីអេាយរេនជុនជ្រួញចញ្ចេីមភ្លាម ហេីយប្រញាប់លេីកកាតនោះឡេីងមកមេីល
happy valentine's day ♡
អក្សរតូចៗគួរអេាយស្រលាញ់ ហេីយនិងរូបបេះដូងពីក្រេាយ ធ្វេីអេាយរេនជុនប្រាកដក្នុងចិត្តយ៉ាងច្បាស់ថាអ្នកដែលសរសេរមិនមែនជាហេឆាន់នោះទេ
មេីលទៅប្រហែលជាខាងហាងអ្នកសរសេរអេាយ
ខ្សែភ្នែកក៏ក្រឡេកទៅឃេីញឡូហ្កូដែលព្រីនស្រាលៗពីក្រេាយអក្សរនោះ ធ្វេីអេាយបេះដូងរបស់រេនជុនលេាតញាប់ជាងពេលដែលបានទទួលផ្កាទៀត
ដុក ដាក់ ដុក ដាក់ ដុក ដាក់
ចាប់បានអា៎យ!
h
10:01
CL
10:11