Sunday, April 20, 2025

☆☆ កុលាបនៃស្នេហ៍ Ep2


ii



      ''លេាកយាយ~''   ពេលដែលបេីកទ្វារផ្ទះចូលមក ហេីយឃេីញលេាកយាយរបស់ខ្លួនកំពុងតែអង្គុយលេីរទេះរុញមេីលទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវ ហេឆាន់ស្ទុះចូលទៅអេាបភ្លាម

      ''ហេឆាន់នី ជុប ជុប''   ហៅឈ្មោះចៅប្រុសរបស់ខ្លួនឯងហេីយ ក៏ចាប់ថ្ពាល់ទាំងសងខាង មុននឹងថេីបដេាយភាពខ្នាញ់

      ''អូយយយ លេាកយាយ ហេឆាន់អាយុ 30អា៎យណា៎''   ទោះជាមាត់រអ៊ូពិតមែន តែក៏រអ៊ូចេញមកដេាយស្នាមញញឹម ហេីយតេាងដៃលេាកយាយរបស់ខ្លួនជាប់មិនព្រមលែង

      ''30អី ហេឆាន់នីទឹមអាយុ 3ឆ្នាំ''

      ''លេាកយាយ!''   ហេឆាន់ធ្វេីមុខងរដាក់ ធ្វេីអេាយលេាកយាយសេីចចេញមក ហេីយច្របាច់ថ្ពាល់ទាំងសងខាងរបស់ហេឆាន់ខ្លាំងៗ

      ''អូយៗៗៗ ឈឺ''

      ''អាយុ 30 ល្មមយកប្រពន្ធអា៎យ យាយចង់បីចៅទួតអា៎យ''

      ''អុញ ក្រែងថាអាយុ 3ឆ្នាំ''

      ''មិនដឹងហេ៎ បេីខួបកំណេីតយាយខែក្រេាយ ហេឆាន់អត់ទាន់មានសង្សារ យាយរកប្រពន្ធអេាយមែនទែនអា៎យណា៎''

      ''អូយយយយ!''



1995 (4)
21:06

@marklee
ខែក្រេាយថ្ងៃ 2 ជុននីទំនេរអត់?
ថី?
សុំខ្ចីធ្វេីសង្សារម្ង៉ៃ
ចង់ត្រូវមែន?
គេសុំខ្ចីម្ង៉ៃសោះ
ចិត្តអាក្រក់មែស🥺
ចាំឯងមានសង្សារហេីយយេីងសុំខ្ចីសាកមេីស
ដេកយល់សប្តិហូវ
ហេីយថាគេ🙄
ហេីយវាថីដេីរខ្ចីសង្សារគេ?
ត្រូវលេាកយាយបង្ខំអេាយរៀបការទៀតអា៎យហ៎?
អឺម
លេីកនេះណាគេ?
អត់ដឹង
@lee jeno
ខ្ចីលេខាម្ង៉ៃ
ចង់ធ្វេីអីធ្វេីហូវ ទាក់ទងអីមួយយេីង
អូខេ
អរគុណ
🤦🏻‍♂️



h
21:31

ជេមីន
ខែក្រេាយថ្ងៃ 2ទំនេរអត់?
មានការអីហ៎?
ទៅខួបកំណេីតលេាកយាយជាមួយតិចបានអត់?



jm.
21:33

ជេមីន
បេីហេឆាន់មកបបួលទៅណា
ហាមទៅជាមួយអា៎



h
21:34

អេាយទៅជាមួយក្នុងឋានៈអី?
សង្សារ🤫
ក្លែងក្លាយ?
ហាហាហាហាហា
អឺម
មានអីដោះដូរ?
ចង់បានអី?
សុំគិតមេីលសិន
ដឹងថាចង់បានអី
ចាំជួយ
អូខេ
deal😉



jm.
7:13

សុំទេាស
ទឹមឃេីញឆាត
តែប្រាប់ហេឆាន់អា៎យថាទៅជាមួយ😔
ហាមទៅ
អត់អេាយទៅ
លេាកប្រធានមានសិទ្ធអីហាមញ៉ុមហ៎?
កុំរករឿងឈ្លោះបានអត់?
លេាកប្រធានទៅណាញ៉ុមមិនដែលហាមហេ៎
ចឹងហេីយលេាកប្រធានក៏គ្មានសិទ្ធហាមញ៉ុមដូចគ្នា
ជេមីន!
ជួបគ្នានៅក្រុមហ៊ុនណា៎☺️



រេនជុនបេីកឡានមកដល់ខាងមុខផ្ទះវីឡាតូចមួយ ដែលជាផ្ទះដែលរេនជុនត្រូវមករាល់ឆ្នាំ ជេីងខាងស្តាំជាន់ប្រាំងអេាយម៉ាក់របស់ខ្លួនឯងចុះពីលេីឡាន មុននឹងរកកន្លែងចត ហេីយតាមចូលទៅខាងក្នុង

      ''រេនជុននី ម៉េាអា៎យហ៎? នឹកដល់អា៎យ''

      ''ជំរាបសួរលេាកយាយ''   រេនជុនអេានគេារព មុននឹងដេីរទៅអេាបលេាកយាយដែលអង្គុយលេីសាឡុង លាដៃចាំហេីយជាស្រេច

      ''ជុប ជុប អត់ឃេីញមកលេងយាយសោះ''   លេាកយាយដាក់ដៃលេីថ្ពាល់របស់រេនជុន មុននឹងចាប់ទៅថេីបទាំងសងខាង

      ''មួយរយៈនេះរវល់តិចតួច រីករាយថ្ងៃខួបកំណេីតណា៎លេាកយាយ''   រេនជុននិយាយ មុននឹងដាក់ថង់ដែលកាន់មកជាមួយលេីភ្លៅយាយរបស់ខ្លួន

      ''អូយ ទិញមកធ្វេីអី គ្រាន់តែរេនជុនមកយាយសប្បាយចិត្តអា៎យ''   លេាកយាយនិយាយបណ្តេីរពេបមាត់បណ្តេីរធ្វេីអេាយរេនជុនញញឹមចេញមក

      ''របស់តិចតួចហេ៎លេាកយាយ''

      ''គួរអេាយស្រលាញ់ រេនជុននីមានសង្សារនៅ? ពេលណាបានរៀបការហឺម?''   លេាកយាយច្របាច់ថ្ពាល់របស់រេនជុន មុននឹងក្រវីទៅមកៗតិចៗ

ហេតុអីបានមានតែអ្នកសួរសំនួរនេះ? មុននេះពេលទៅយកម៉ាក់មក ម៉ាក់ក៏សួររឿងនេះដែរ

      ''អត់ទាន់មានហេ៎លេាកយាយ''

      ''ល្អអា៎យចឹង យាយមានរឿងចង់សុំ''

      ''បាទ?''

អៀតតត

      ''អា៎ នោះ មកល្មម''   ពេលដែលលឺសំលេងបេីកទ្វារ រេនជុនងាកទៅមេីលភ្លាម មុននឹងឃេីញមានមនុស្ស 2នាក់ដេីរចូលមក ម្នាក់ក្នុងចំណេាមនោះគឺជាបងប្រុសជីដូនមួយរបស់ខ្លួន ចំណែកម្នាក់ទៀតរេនជុនមិនធ្លាប់ជួបនោះទេ

      ''លេាកយាយ~''   ហេឆាន់និយាយដេាយសំលេងស្រស់ស្រាយ មុននឹងដេីរទៅអេាបលេាកយាយ ហេីយអង្គុយលេីសាឡុងម្ខាងទៀត

      ''ជំរាបសួរលេាកយាយ''    មនុស្សម្នាក់ទៀត ដែលឈរនៅពីចំងាយនិយាយឡេីង ហេីយអេានគេារព

      ''ចា៎ អរគុណដែលមកខួបកំណេីតលេាកយាយណា៎''   លេាកយាយញញឹមផ្អែមដាក់ មុននឹងទទួលបានស្នាមញញឹមតបមកវិញ

      ''...''

      ''ហេឆាន់នី យាយសុំនិយាយជាមួយតិច''   ពេលដែលលឺដូចនោះ ទាំងរេនជុន និងអ្នកដែលឈរនៅមាត់ទ្វារ នាំគ្នារៀបដេីរចេញ ដេីម្បីទុកអេាយចៅនិងយាយបាននិយាយគ្នា តែកដៃរបស់រេនជុនត្រូវបានចាប់ជាប់ ធ្វេីអេាយរេនជុនងាកត្រលប់ទៅមេីលវិញ

រេនជុនធ្វេីមុខឆ្ងល់ មុននឹងងាកទៅមេីលមុខលេាកយាយ ហេីយនិងបងប្រុសជីដូនមួយរបស់ខ្លួន ហេីយហេឆាន់ក៏កំពុងតែមេីលមកដូចគ្នា មុននឹងងាកទៅមេីលមុខអ្នកដែលខ្លួនឯងនាំមកជាមួយ

      ''ចៅមិត្តភក្តិហេឆាន់ លេាកយាយសុំនិយាយជាមួយហេឆាន់ ហេីយនិងរេនជុនបន្តិចណា៎ ចៅទៅអង្គុយចាំនៅតុញាំុបាយមុនបានហេ៎?''   លេាកយាយនិយាយមួយៗយឺតៗដេាយសំលេងផ្អែម ផ្ទៃមុខមានតែស្នាមញញឹមនិងភាពកក់ក្តៅ

      ''បាទ''



ក្រេាយពេលដែលនៅសល់តែគ្នា 3នាក់ លេាកយាយយកដៃរបស់រេនជុនមកកាន់នៅដៃម្ខាង មុននឹងយកដៃរបស់ហេឆាន់មកកាន់ក្នុងដៃម្ខាងទៀត ហេឆាន់សំលឹងមេីលមុខរេនជុនភ្លាម មុននឹងប្រញាប់អេានមុខចុះពេលដែលរេនជុនសំលឹងមក ទោះបីត្រូវជាបងប្អូនជីដូនមួយនឹងគ្នាពិតមែន តែតាំងពីធំមកពួកយេីងក៏លែងស្និទ្ធគ្នាដូចមុន

      ''យាយចាស់អា៎យ យាយចង់ឃេីញចៅទាំង 2របស់យាយមានគ្រួសារពេញលេញនឹងគេ''

      ''...''

      ''យាយមិនដឹងថានៅបានដល់បីចៅទួតអត់ហេ៎''

      ''លេាកយាយ!!''   ហេីយចៅទាំង 2នាក់ក៏ស្រែកចេញមកព្រមគ្នា ព្រោះតែពាក្យសំដីរបស់លេាកយាយ

      ''បេីយាយចង់សុំអេាយចៅទាំង 2នាក់ រៀបការជាមួយគ្នាបានអត់?''

      ''លេាកយាយតែយេីងទាំង 2នាក់ជាបងប្អូននឹងគ្នា''   ហេឆាន់នៅស្ងៀមពេលដែលលឺរេនជុនប្រកែកចេញមកភ្លាម ពេលដែលលេាកយាយនិយាយចប់ ទឹកមុខរបស់រេនជុនមេីលទៅមានការមិនពេញចិត្តជាខ្លាំង

      ''រេនជុនក៏ដឹងថារេនជុនជាមួយហេឆាន់មិនមែនជាបងប្អូនដែលជាប់សាច់ឈាមនឹងគ្នា''

ចំណុចនេះរេនជុនស្ទេីរតែភ្លេចទៅហេីយថាម៉ាក់របស់ខ្លួនឯងជាកូនចញ្ចឹមរបស់លេាកយាយ ព្រោះលេាកយាយចាត់ទុកខ្លួនឯង ចាត់ទុកម៉ាក់របស់ខ្លួនឯង ដូចជាកូនចៅបង្កេីតអញ្ចឹង ហេីយលេាកយាយក៏មិនដែលរំលឹករឺនិយាយអេាយលឺដែរ ថាម៉ាក់ជាកូនចញ្ចឹម

      ''លេាកយាយ...''   ហេឆាន់ច្របាច់ដៃរបស់លេាកយាយណែន មុននឹងធ្វេីមុខស្រពេានដាក់

      ''យាយមិនមែនចង់ថាចឹងហេ៎ យាយស្រលាញ់រេនជុនដូចចៅយាយបង្កេីតចឹង''

      ''...''

      ''យាយគ្រាន់តែចង់សុំ ថាបេីហេឆាន់អត់ទាន់មានណាគេ ហេីយរេនជុនក៏អត់ទាន់មានមិនអញ្ចឹង?''

      ''...''

      ''ការមួយគ្នាគង់តែស្រលាញ់គ្នាហេ៎ យ៉ាងហេាចណាស់ក៏សាកនៅជាមួយគ្នាសិនល្អអត់? បេីអត់អាចនៅជាមួយគ្នាបានចាំគិតទៀត''

      ''មានន័យថាអត់ទាន់រៀបការហេ៎ហ៎?''   រេនជុនសួរឡេីង ដេាយកែវភ្នែកមានពន្លឺដេាយក្តីសង្ឃឹម

      ''ការ! ការហេីយចាំសាកនៅជាមួយគ្នា''

      ''លេាកយាយ...''   ពេលដែលឃេីញរេនជុនពេបមាត់ ហេីយធ្វេីមុខដូចចង់យំ លេាកយាយក៏ចាប់ថ្ពាល់ទាំងសងខាងរបស់រេនជុនលេង មុននឹងថេីបខ្លាំងៗដេាយភាពខ្នាញ់

ហេឆាន់សំលឹងតាម មុននឹងព្យាយាមទប់ស្នាមញញឹមរបស់ខ្លួនឯង

      ''មិនបាច់បារម្ភហេ៎ មានពេលរៀបចំ 3ខែជាងណោះ!''

      ''3 ខែ???''



ហេឆាន់ជាអ្នកលេីកលេាកយាយអេាយអង្គុយលេីរទេះរុញ មុននឹងរុញមកដល់តុសំរាប់ញាំុបាយ ដេាយមានមិត្តភក្តិរបស់ហេឆាន់ ម៉ាក់របស់ហេឆាន់ ហេីយនិងរេនជុនកំពុងតែអង្គុយចាំហេីយជាស្រេច រេនជុនធ្វេីមុខស្រពេានដេីរទៅអង្គុយជិតម៉ាក់របស់ខ្លួនឯង ដែលជាកន្លែងទល់មុខហេឆាន់ល្មម

ឃេីញមុខហេីយរេនជុនកាន់តែពេបមាត់ថែមទៀត

      ''លេាកយាយ~~~~~~''   សំលេងស្រែកចេញពីបន្ទប់ទទួលភ្ញៀវ ធ្វេីអេាយគ្រប់គ្នានាំគ្នាងាកទៅមេីល

      ''សឹលគី ម៉េាដល់ល្មម''

      ''នឹកលេាកយាយដល់អា៎យ រីករាយថ្ងៃខួបកំណេីតណា៎លេាកយាយ''   សឹលគីរត់ទៅអេាបលេាកយាយ មុននឹងថេីបថ្ពាល់លេាកយាយមួយខ្សឺតដល់គ្រប់គ្នាដែលមេីលតាម នាំគ្នាញញឹមចេញមក លេីកលែងអ្នកដែលត្រូវលេាកយាយបង្ខំអេាយរៀបការមុននេះ

      ''សំដីផ្អែមដល់អា៎យ ញាំុអីហេីយយាយមានរឿងចង់និយាយជាមួយតិចណា៎''

      ''ចា៎លេាកយាយ''

សឹលគីនិយាយលេងជាមួយលេាកយាយ 2-3ប្រយេាគទៀត មុននឹងដេីរទៅអង្គុយលេីកៅអីជិតរេនជុន ងេីបមុខឡេីងមេីលមុខអ្នកដែលអង្គុយចំពោះមុខ មុននឹងញញឹមដាក់ហេីយងាកទៅសួរហេឆាន់

      ''សង្សារអុបប៉ាហ៎?''

      ''មែនហេ៎ មិត្តភក្តិ''   ហេឆាន់ធ្វេីមុខមិនត្រូវ មុននឹងប្រញាប់ឆ្លេីយចេញមកភ្លាម ហាក់បីដូចជាខ្លាចសឹលគីយល់ច្រឡំ

ហេតុអីបានបេះដូងលេាតញាប់ដល់ថ្នាក់នេះ ធម្មតាមិនដែលមានអារម្មណ៍ភ័យអរ រំភេីប រឺក៏ភ្ញាក់ផ្អេីលដល់ថ្នាក់នេះនោះទេ តែថ្ងៃនេះហេឆាន់កេីតអីក៏មិនដឹង មានអារម្មណ៍ថាខ្លាចខ្សែភ្នែករបស់អ្នកដែលអង្គុយទល់មុខដល់ហេីយ

      ''កេីតអី?''   ជេមីនអេានទៅជិត មុននឹងសួរឡេីងខ្សឹបៗ ពេលដែលឃេីញហេឆាន់មានអាការៈខុសពីធម្មតា

      ''មានណា''

      ''ម៉េចបាន...''

      ''កុំទាន់អាលសួរ''

      ''អឺម''

      ''ជេមីន?''

      ''ហឺម?''

      ''រំសាយគំរេាងចេាលសិន''

      ''ហា៎ស?''

      ''រំសាយសិន''

      ''...''  ​ ជេមីនមិនបានឆ្លេីយតប តែងក់ក្បាលជំនួស ពេលដែលងេីបមុខឡេីងក៏ឃេីញមនុស្សស្រីដែលអង្គុយទល់មុខសំលឹងមក ទេីបជេមីនប្រញាប់ញញឹមតបវិញ









.
Writer's Note
🤔