xvii
j
15:40
20:10
🧌 (3)
20:30
''ហាងនេះម៉េចដែរ មានមីត្រជាក់ ហេីយមានមាន់បំពងទៀត''
''ណា?'' ខុនអេីតក្បាលមកមេីលទូរស័ព្ទរបស់រេនជុន ដែលមានរូបភាពហាងមួយកន្លែង ហេីយនិងមុខម្ហូបដែលហាងនោះមាន ពេលដែលឃេីញខុនពិបាកមេីលទេីបហុចទូរស័ព្ទក្នុងដៃអេាយទៅ
ខុនយកទូរស័ព្ទរេនជុនមកកាន់ក្នុងដៃហេីយរំកិលមេីល មិនទាន់បានប៉ះអេក្រង់ទូរស័ព្ទផង ទូរស័ព្ទរបស់រេនជុនក៏រេាទិ៍ឡេីង បង្ហាញឈ្មោះអ្នកដែលមួយរយៈនេះខុនមិនសូវចូលចិត្តប៉ុន្មាន
''រេនជុន!''
''ហឺម?'' ខុនបង្ហាញអេក្រង់ទូរស័ព្ទអេាយមេីល ពេលដែលរេនជុនឃេីញឈ្មោះនោះហេីយក៏ធ្លាក់ទឹកមុខភ្លាម
''លេីកអត់?''
''អឺម''
''បេីកស្ពីកកឺរបានអត់?''
''...''
''អូខេ បេីទេីសទាល់...''
''បាន'' និយាយហេីយក៏យកទូរស័ព្ទពីដៃខុនត្រលប់មកវិញ ហេីយខាំបបូរមាត់របស់ខ្លួនឯងបន្តិច មុននឹងចុចលេីកទូរស័ព្ទ
''...''
<អាឡូ រេនជុន> រេនជុនមិនទាន់ទាំងបានហាមាត់និយាយផង អ្នកដែលនៅខ្សែម្ខាងទៀតប្រញាប់និយាយឡេីងមុនភ្លាម ធ្វេីអេាយរេនជុនស្ងាត់មួយសន្ទុះទេីបនិយាយតបទៅវិញ
''អឺម''
<ថាស្អែករកទៅលេងជាមួយមីនយុង ទៅអត់ពេលចេញពីធ្វេីការ?>
''ទៅផ្ទះម៉ាកហ៎?''
<អឺម តែបេីរវល់ចាំលេីកក្រេាយក៏បាន>
''អត់អីហេ៎ ទៅបាន''
<អូខេ ជួបគ្នានៅផ្ទះម៉ាកចឹង អឺ ហេីយនិយាយចឹង ឯងឃេីញពត៌មានលេាកជេមីននៅ?>
''... អឺម ឃេីញអា៎យ'' រេនជុនព្យាយាមទប់អារម្មណ៍ដែលអន់ចិត្តរបស់ខ្លួនឯង មុននឹងទប់សំលេងមិនអេាយញ័រ ហេីយឆ្លេីយចេញទៅ ខុន និងយ៉ាងយ៉ាងសំលឹងមុខគ្នាមុននឹងធ្វេីមុខធុញទ្រាន់ភ្លាម គ្រាន់តែសំលេងនិងការនិយាយក៏ដឹងថាចង់និយាយអេាយរេនជុនមិនសប្បាយចិត្តដែរ ទាំងពីរនាក់ខំប្រឹងមិននិយាយ រឺក៏រំលឹករឿងនេះអេាយរេនជុនគិតច្រេីនហេីយ នៅមានអ្នកឆ្លៀតតេមកនិយាយទៀត
<ហេីយមួយលេាកជេមីនសំរេចថាលែងគ្នាអា៎យហ៎?>
''...''
<ទោះការជាមួយគ្នាក្លែងក្លាយមែន តែយ៉ាងហេាចណាស់ក៏គួរតែចាំលែងគ្នាសិនចាំទាក់ទងជាមួយអ្នកផ្សេងដែរ ធ្វេីចឹងអ្នកផ្សេងគេគិតម៉េច? ទៅញាំុអីជាមួយគ្នា ហេីយនៅទិញផ្កាអេាយគ្នាទៀត ឃេីញថាម្នាក់ស្រីហ្នឹងជាកូនម្ចាស់ក្រុមហ៊ុនផាកគ្រូប ហេីយធ្លាប់ធ្វេីអ្នកបង្ហាញម៉ូតទៀត ឯងដឹងអត់?> គ្រាន់តែស្តាប់លឺប៉ុណ្ណឹងខុនទ្រាំលែងបាន ងេីបចេញពីលេីសាឡុង ហេីយដេីរទៅចង្ក្រានបាយបេីកទូរទឹកកកយកទឹកត្រជាក់ចេញមកលេីកអ៊ក យ៉ាងយ៉ាងនិងរេនជុនសំលឹងតាម មុននឹងនាំគ្នាដកដង្ហេីមធំចេញមក
''...''
<រេនជុន>
''អឺម កំពុងស្តាប់''
<អត់អីណាអី?>
''អឺម ជុងវូ... យេីងងងុយគេងអា៎យ ចាំ... ចាំស្អែកចាំជួបគ្នា''
<អូខេៗ ឆាប់គេងហូវចឹង ជួបគ្នាស្អែក>
''មិត្តភក្តិឯងថីហ្នឹង?''
''ខុន!'' ពេលដែលខុននិយាយដេាយសំលេងខ្លាំងៗដាក់រេនជុន យ៉ាងយ៉ាងប្រញាប់ហាមភ្លាម ព្រោះមិនចង់អេាយខុនខឹង ហេីយជះកំហឹងដាក់រេនជុន
''យេីងក្តៅអា៎មែនតា៎ និយាយចេញមករបៀបចង់ចាក់រុកហ្មងអា៎''
''ខុន បានអា៎យ ឈប់និយាយ''
''យេីងមិនចង់... រេនជុន!'' ខុនដាក់ដបទឹកសុទ្ធចុះលេីតុ មុននឹងបេីកភ្នែកធំ" ពេលដែលឃេីញរេនជុនយកដៃក្តេាបមុខហេីយអេានមុខចុះ
យ៉ាងយ៉ាងដែលអង្គុយលេីឥដ្ធផ្អែកសាឡុងដកដង្ហេីមធំចេញមក ហេីយយកដៃដាក់លេីភ្លៅរបស់រេនជុន មុននឹងកំរេីកដៃទះតិចៗលួងលេាម
''មិនបាច់ស្តាប់វានិយាយហេ៎''
''...''
''...''
''សុំទេាស...'' ពេលដែលឃេីញរេនជុនគិតតែពីអេានមុខចុះ មិនព្រមនិយាយអី ខុនក៏និយាយចេញមកដេាយអារម្មណ៍ដឹងខុស ដែលធ្វេីអេាយមិត្តភក្តិរបស់ខ្លួនឯងយំ
''យេីង... ហឹក យេីង...'' រេនជុនខំប្រឹងនិយាយដេាយសំលេងដង្ហក់ ហេីយក្រវីក្បាល
''...''
''យេីងមែនអន់ចិត្តដេាយសាររឿងលេាកជេមីនហេ ហឹក.. យេីងអត់យល់ថាយេីងធ្វេីអីដាក់ជុងវូហ៎ បានជុងវូស្អប់យេីងដល់ថ្នាក់នេះ យេីងមួយជុងវូនៅជាមួយគ្នាតាំងពីតូចដល់ធំ មានរឿងអីប្រាប់គ្នាគ្រប់រឿង ជុងវូជាមិត្តភក្តិដែលយេីងស្និទ្ធជាមួយខ្លាំងជាងគេបំផុត ហេតុអីបានជុងវូស្អប់យេីងហ៎? យេីងគិតហេីយគិតទៀត តែអត់ដឹងថាធ្វេីអេាយជុងវូអត់ពេញចិត្តត្រង់ណាហេ៎''
''...''
''ពេលខ្លះ... ហឹក... ជុងវូនិយាយត្រូវ... យេីងមិនសមនឹងលេាកជេមីនហេ៎ លេាកជេមីនគួរតែជួបអ្នកដែលល្អជាងយេីង''
''រេនជុន... កុំគិតអីផ្តេសផ្តាសអា៎''
ទិង ទិង ទិង
ពេលដែលលឺសំលេងទូរស័ព្ទរបស់រេនជុនរេាទិ៍ យ៉ាងយ៉ាងជាអ្នកងាកទៅមេីលមុន ព្រោះរេនជុនគិតតែពីអេានមុខយំ ពេលដែលឃេីញឈ្មោះអ្នកដែលផ្ញេីរឆាតមក យ៉ាងយ៉ាងងាកទៅមេីលមុខខុនភ្លាម
''ណាគេ?''
''លេាកជេមីន!''
ពេលដែលលឺពាក្យថាលេាកជេមីន រេនជុនងេីបមុខឡេីង ហេីយយកទូរស័ព្ទឡេីងមកមេីលភ្លាម មុននេះជេមីនផ្ញេីរអេមូជិមក រេនជុនមិនទាន់បានចុចមេីលផង ពេលដែលឃេីញជេមីនឆាតមកសួរថាគេងនៅ រេនជុនប្រញាប់យកដៃជូតទឹកភ្នែក ហេីយចុចបេីកទូរស័ព្ទតបភ្លាម
''ម៉េចបានង៉ៃហ្នឹងស្ងាត់មែស បានលេងជាមួយមីនយុងអា៎យអត់សប្បាយចិត្តហេ៎ហ៎?''
''មានណា៎'' រេនជុនព្យាយាមញញឹមដាក់ម៉ាក ដេីម្បីអេាយម៉ាកសប្បាយចិត្ត តែក៏ត្រូវម៉ាកចាប់បាន
''សូម្បីតែញញឹមក៏អត់ចេញពីចិត្តដែរ''
''...''
''កេីតអី?''
''...'' រេនជុនក្រវីក្បាល តែទឹកមុខដែលចង់យំរបស់រេនជុនធ្វេីអេាយម៉ាកទាញរេនជុនមកអេាប
''គិតច្រេីនរឿងរូបដែលគេផូសហ្នឹងមែន?''
''...'' រេនជុនក្រវីក្បាលម្តងទៀត
''រេនជុន... បេីមានរឿងអីអាចប្រាប់ម៉ាកបានណា៎ ចាំអត់ដែលធ្លាប់ប្រាប់ថាស្រលាញ់រេនជុន ម៉ាកនៅតែស្រលាញ់ហេីយមានបំណងល្អចំពោះរេនជុនដូចដេីម ទោះបីជាត្រូវរេនជុនបដិសេធក៏ដេាយ''
🧌 (3)
17:30
ជេមីនលេីកកែវទឹកដែលមានជាតិស្រវឹងអ៊កក្រេាយពេលអានឆាតរបស់ជីសុងហេីយ ត្រូវហេីយ 'បេីនៅស្រលាញ់គេនោះ រេនជុនមែនព្រមរៀបការហេ៎' បេីសិនជាពួកយេីងរៀបការជាមួយគ្នាមែនទែន
ជេមីនធ្លាប់គិតថារាល់ថ្ងៃនេះទង្វេីររបស់ខ្លួនឯងច្បាស់លាស់ណាស់ថាគិតជាមួយរេនជុនលេីសពីអ្នកដែលរៀបការជាមួយគ្នាក្លែងក្លាយ តែពេលគិតរឿងគ្រប់យ៉ាងឡេីងវិញ ទេីបយល់ថាគ្មានអីច្បាស់លាស់សូម្បីតែបន្តិច ដឹងអញ្ចឹងពេលដល់កំណត់ 3ឆ្នាំ ជេមីនគួរតែនិយាយជាមួយរេនជុនអេាយច្បាស់លាស់ គ្រប់យ៉ាងប្រហែលជាល្អជាងនេះ
3 ឆ្នាំ...
កំណត់ 3ឆ្នាំ... ចំពេលល្មមដែល first love រេនជុនត្រលប់មកពីកាណាដាវិញ...
វាអាចជាការចៃដន្យ តែជាការចៃដន្យដែលដូចត្រូវបានគេកំណត់ទុកអញ្ចឹង រេនជុនចង់បានកូន ហេីយគេនោះមានកូនទេីបតែកេីតល្មម រេនជុនផ្លាស់ប្តូរតាំងពីពេលគេត្រលបមកវិញ ទៅណាជាមួយគ្នាញឹកញាប់ ពេលខ្លះទៅដេាយមិនបានប្រាប់ជេមីនទៀត តែជេមីនក៏មិនបានគិតអន់ចិត្តនឹងរឿងនេះដែរ តែការដែលរេនជុនមិនសូវនិយាយ មិនស្រស់ស្រាយដូចមុន លែងមានស្នាមញញឹមដូចមុន លែងបបួលនិយាយលេងសេីច ហាក់បីដូចជាមានអ្វីម្យ៉ាងក្នុងចិត្ត តែមិនព្រមនិយាយចេញមក ធ្វេីអេាយជេមីនចាប់ផ្តេីមខ្លាច
រឺក៏រេនជុនក៏គិតរឿងនេះដូចគ្នា ហេីយរង់ចាំអេាយជេមីនជាអ្នកនិយាយចេញមកមុន?
ហួសបីឆ្នាំមែនតែសន្យានៅតែជាសន្យា🤗