Saturday, August 17, 2024

☆☆ រយៈពេល3ឆ្នាំ Ep.16


xvi



🐯
11:01

ម៉ាកជិះកាត់ផ្ទះរេនជុន
អេាយចូលយកអត់?
ចាំជិះរថភ្លេីងទៅខ្លួនឯងក៏បានដែរ
អត់អីហេ៎
ជិះទៅហាងហ្នឹងតាមផ្លូវហ្នឹងស្រាប់អា៎យ
អូខេចឹង



      ''ម៉េចបានចូលមកមួយគ្នា ជួបគ្នានៅមុខហាងហ៎?''   ជុងវូមេីលមុខម៉ាកហេីយនិងរេនជុនទៅវិញទៅមក មុននឹងសួរឡេីង

      ''អា៎ ញុមជិះកាត់ផ្ទះរេនជុន ហេីយឈាងចូលយក''

      ''អ៎...''   ឆ្លេីយហេីយជុងវូក៏ស្ងាត់ទៅ រេនជុនចាប់ផ្តេីមមានអារម្មណ៍ថាធ្វេីខ្លួនមិនត្រូវ តែខំប្រឹងធ្វេីធម្មតាហាក់បីដូចជាគ្មានរឿងអីកេីតឡេីង

ទ្វារហាងត្រូវបានបេីកដេាយមានមនុស្សស្រីនិងមនុស្សប្រុសពីរនាក់ដេីរចូលមក ជុងវូដែលអង្គុយបែរមុខទៅច្រកចូលសំលឹងតាមរហូតដល់ម៉ាកងាកទៅមេីលតាម

      ''កេីតអីហ៎?''

      ''លេាកជេមីន''

      ''តុណា?''   ម៉ាកងាកទៅមេីលម្តងទៀតព្យាយាមរកមេីល តែរូបថតដែលខ្លួនឯងធ្លាប់ឃេីញកន្លងផុតទៅ 3ឆ្នាំទៅហេីយ ម៉ាកចាំមុខស្ទេីរតែមិនបាន ទេីបមិនដឹងថាជាម្នាក់ណា

      ''នោះ ពាក់អាវធំ''

      ''ដែលអង្គុយជាមួយមនុស្សស្រីពាក់រូបពណ៌ខ្មៅហ្នឹងហ៎?''

      ''អឺម''   ជុងវូងក់ក្បាល ហេីយម៉ាកធ្វេីមុខឆ្ងល់

ពេលដែលលឺពាក្យថា 'មនុស្សស្រីពាក់រូបពណ៌ខ្មៅ' រេនជុនងាកទៅមេីលភ្លាម ព្រោះចង់ដឹងថាជាជេមីនមែនអត់ តែពេលងាកទៅ ជេមីនក៏ងាកមកល្មម រេនជុនប្រញាប់ងាកត្រលប់មកវិញ ហេីយសំលឹងមេីលមេនុយក្នុងដៃដេាយអារម្មណ៍មិនបានផ្តេាតលេីមេនុយសូម្បីតែបន្តិច

      ''លេាកជេមីន''   ជុងវូជាអ្នកនិយាយរាក់ទាក់មុន ពេលដែលជេមីនដេីរមកដល់តុដែលខ្លួនឯងកំពុងតែអង្គុយ តែជេមីនមិនបាននិយាយអីតប គ្រាន់តែងក់ក្បាលដាក់បន្តិចតែប៉ុណ្ណោះ ហេីយវាក៏ធ្វេីអេាយទឹកមុខរបស់ជុងវូធ្លាក់ភ្លាម

      ''រេនជុន... មកញាំុអីជាមួយមិត្តភក្តិហ៎?''   ជេមីនងាកទៅសួររេនជុនដែលកំពុងតែអង្គុយអេានមុខចុះ

      ''អឺម''   រេនជុនងេីបមុខឡេីងសំលឹងមេីលមុខរបស់ជេមីនដែលមានស្នាមញញឹមតិចៗអេាយខ្លួន ភ្លេចអេាយឈឹងថាខ្លួនឯងមិនបានឆាតប្រាប់ជេមីនថាថ្ងៃនេះនឹងចេញមកញាំុអីជាមួយមិត្តភក្តិ

      ''ញ៉ុមមក lunch meeting ជាមួយភ្ញៀវ រេនជុនញាំុហេីយទៅណាទៀតអត់?''   គ្រាន់តែឃេីញទឹកមុខរបស់រេនជុនដែលមិនញញឹមស្រស់ស្រាយ ក៏ប្រញាប់និយាយបកស្រាយភ្លាម ព្រោះមិនចង់អេាយរេនជុនយកទៅគិតច្រេីនតាមក្រេាយ

      ''អត់ហេ៎ ចុះលេាកជេមីន?''

      ''បេីអត់ចាំទៅជាមួយគ្នាណា៎''

      ''ហេីយចុះភ្ញៀវរបស់លេាកជេមីន?''

      ''អ៎... អ្នកនាងស៊ូយុងយកឡានមកខ្លួនឯងដឹង''

      ''លេាកជេមីនអត់ចាំសួរសិនហេ៎ហ៎?''

      ''អត់អីហេ៎ ព្រោះពេលមកក៏មកផ្សេងគ្នាដែរ''

      ''អ៎...''

      ''អញ្ចឹងបេីញាំុហេីយមុនអង្គុយចាំម៉ាភ្លេតណា៎ ញុមនិយាយរឿងគ្រេាងការហេីយ ហេីយអា៎យ''

      ''អឺម''   រេនជុនងក់ក្បាល ជេមីនសំលឹងទៅកាន់មនុស្សម្នាក់ទៀតដែលខ្លួនឯងមិនធ្លាប់ជួបពីមុនមក

      ''លេាកជេមីន នេះម៉ាក មិត្តភក្តិរៀនមហាវិទ្យាលយជាមួយគ្នា''

      ''អ៎... រីករាយដែលបានស្គាល់ ញ៉ុមជេមីន''

      ''ញ៉ុមម៉ាក រីករាយដែលបានស្គាល់ដូចគ្នា''

រេនជុនសំលឹងតាមពេលដែលជេមីនដេីរត្រលប់ទៅវិញ ជេមីននិយាយអីម្យ៉ាងហេីយញញឹម មនុស្សស្រីដែលអង្គុយទល់មុខសេីចដាក់ ហេីយក្រវីក្បាល

      ''គិតច្រេីនអត់?''   ម៉ាកងាកទៅសួររេនជុនពេលដែលឃេីញរេនជុនធ្លាក់ទឹកមុខ

      ''ហា៎ស? មានណា៎''

      ''បេីអត់គិតច្រេីនល្អអា៎យចឹង''

      ''រេនជុនមិនគិតច្រេីនហេ៎ ម៉ាកមិនបាច់បារម្ភហេ៎''   ម៉ាកងាកមុខចេញពីរេនជុនដែលអង្គុយក្បែរខ្លួន ហេីយងេីបមុខឡេីងមេីលអ្នកដែលអង្គុយទល់មុខ មុននឹងជ្រួញចញ្ចេីមភ្លាម ជុងវូមេីលទៅមិនត្រឹមតែមិនខ្វល់នោះទេ នៅនិយាយដេាយសំលេងឌឺដងទៀត

      ''ម៉េចបាននិយាយចឹង?''   

      ''អុញ ម៉ាកអត់ដឹងហេ៎ហ៎ ថារេនជុនហេីយនិងលេាកជេមីនការជាមួយគ្នាក្លែងក្លាយ''

      ''...''   រេនជុនដែរអង្គុយអេានមុខមួយសន្ទុះធំ ងេីបមុខឡេីងមេីលមុខជុងវូដេាយទឹកមុខអស់សង្ឃឹម

សំលេងដែលសួរមកពេលឃេីញម៉ាកនិងរេនជុនមកជាមួយគ្នា ហេីយនិងសំលេងដែលនិយាយពេលនេះធ្វេីអេាយរេនជុនចង់តែសួរចេញទៅថា ខឹងរេនជុនរឿងអីមែន ហេតុអីបានធ្វេីចឹងដាក់គ្នា? រេនជុនធ្លាប់ធ្វេីអីខុសដាក់ហ៎? ខ្សែភ្នែកពេារពេញទៅដេាយភាពមិនយល់ តែក៏បានត្រឹមតែលាក់ក្នុងចិត្តមិនហ៊ានសួររឺនិយាយអីចេញទៅ

      ''មែនហ៎?''

      ''អឺម''

      ''ម៉េចចឹង? មានរឿងអីហ៎?''   ទឹកមុខរបស់ម៉ាកបង្ហាញយ៉ាងច្បាស់ថាបារម្ភពីរេនជុនប៉ុណ្ណា ហេីយវាកាន់តែធ្វេីអេាយជុងវូមុខក្រញ៉ូវលេីសដេីម

      ''...''

      ''វាចង់បានកូនហ្នឹងអា៎ បានការជាមួយលេាកជេមីន''   ពេលដែលឃេីញរេនជុនមិនឆ្លេីយអី ជុងវូក៏ប្រញាប់ឆ្លេីយជំនួស

      ''ហា៎ស?''

      ''កម្ម៉ង់ម្ហូបហូវល្អជាង''   រេនជុនជាអ្នកនិយាយកាត់ផ្តាច់ការសន្ទនាទាំងអស់ ព្រោះមិនចង់និយាយរឿងនេះទៀត



      ''រឿងអត់ល្អមេីលហ៎?''

      ''មានណា៎''

      ''ឃេីញអង្គុយរវេីរវាយរហូត កេីតអីហ៎?''

      ''អត់មានអីហេ៎ គ្រាន់តែងងុយគេងតិចតួច''

      ''ប្រាកដអត់?''

      ''អឺម''

      ''ឃ្លានអត់? ទៅញាំុហត់ផត់ជាមួយគ្នាណា៎''

      ''អូខេ''   ជេមីនដកដង្ហេីមធំ មុននឹងដេីរយឺតៗតាមរេនជុន ដែលចាប់ផ្តេីមនិយាយតែមួយម៉ាត់ៗ អារម្មណ៍មិននៅនឹងខ្លួនដូចមួយរយៈមុនទៀតហេីយ ទាំងដែលព្រឹកមិញនៅធម្មតាសោះ



Jungwoo
20:02

ជុងវូ
នៅស្រលាញ់ម៉ាកអត់?
ម៉េចបានសួរចឹង?
គ្រាន់តែចង់ដឹង
ថ្ងៃនេះដេាយសារម៉ាកជិះកាត់ផ្ទះយេីងបានទៅជាមួយគ្នា
អត់មានបានណាត់គ្នាមុនហេ៎
អឺម
មិនបាច់គិតច្រេីនហេ៎
យេីងលែងគិតចឹងជាមួយម៉ាកអា៎យ
ណាមួយគេក៏រៀបការមានកូនហេីយដែរ
បេីអញ្ចឹងល្អអា៎យ
យេីងស្មានតែធ្វេីអេាយឯងអត់សប្បាយចិត្ត
អត់អីហេ៎
ណាមួយយេីងក៏មានអ្នកផ្សេងដែលយេីងស្រលាញ់អា៎យ
ហា៎ស?
ណាគេហ៎?
ចាំដល់ពេលចាំយេីងប្រាប់ឯង
យេីងស្គាល់ហ៎?
អឺម
ឯងស្គាល់ច្បាស់ខ្លាំងណាស់



SOOYOUNG💚
10:10

លេាកជេមីន
ញ៉ុមឃេីញឯកសារដែលលេាកឆេនឡឺផ្ញេីមកអា៎យ
សុំកែរកន្លែងខ្លះបន្ថែមបានអត់?
send a file
អ្នកនាងស៊ូយុងជួយទាក់ទងទៅលេាកឆេនឡឺហ្មងបានអត់?
គ្រេាងការលេាកជេមីនអ្នកកាន់
ហេតុអីចាំបាច់ទាក់ទងច្រេីនតង់🤔
អូខេ
ចាំកែរហេីយអេាយលេាកឆេនឡឺផ្ញេីអេាយ
ហេតុអីបានអេាយលេាកឆេនឡឺផ្ញេីរអេាយរហូត
ទាំងដែលលេាកឆេនឡឺមិនសូវបានចូលប្រជុំជាមួយ
មិនសូវដឹងរឿងគ្រេាងការនេះសោះ
ចាំញ៉ុមផ្ញេីរតាម email អេាយ
តាម line ក៏បាន☺️
អូខេ
ថ្ងៃនេះទៅញាំុអីនៅក្រៅជាមួយគ្នាអត់?

11:01

អូខេ
ទៅរឿងការងារក៏បាន
បាត់ឡេីងចង់កន្លះម៉េាង
ចាំកែរគ្រេាងការហេីយ ចាំណាត់គ្នាល្អជាង
😒
ញាំុបាយពេលថ្ងៃអត់?

11:30

😔
send a file
កែរបន្ថែម😤
អូខេ
😒

14:30

send a file
កន្លែងដែលអ្នកនាងស៊ូយុងអេាយកែរអាទិត្យមុន
មានកន្លែងណាដែលចង់កែរបន្ថែមអត់?
បាត់មួយអាទិត្យបានដាច់ចិត្តឆាតមក
អ្នកនាងស៊ូយុងមេីលគ្រេាងការនៅ?
អូខេ
ចាំម៉ាភ្លេត
សុំកែរកន្លែងនេះបន្ថែមបានអត់?
send a file
អូខេ
សុំណាត់ជួបនៅក្រៅ
?
និយាយរឿងគ្រេាងការ
ចាំណាត់ប្រជុំខែក្រេាយបានអត់?
និយាយរឿងការងារក៏អត់បានដែរហ៎?
បន្ទាន់ខ្លាំងអា៎
បន្ទាន់ខ្លាំងមែនទែន
ត្រូវតែនិយាយថ្ងៃហ្នឹង!
អាទិត្យនេះញ៉ុមអត់ទំនេរហេ៎
ថ្ងៃសៅរិ៍លេាកជេមីនទំនេរ
ទុកថ្ងៃសៅរិ៍អាទិត្យអេាយញ៉ុមនៅជាមួយគ្រួសារញ៉ុមខ្លះបានអត់
ប្រជុំ 2អាទិត្យជាប់គ្នាអា៎យ
lunch meeting 2-3ម៉េាងមិនអីហេ៎ដឹង🤔
ចាំថ្ងៃច័ន្ទចឹង
ថ្ងៃពុធដាច់ខែអា៎យ
កែទាន់ដែរហ៎?
ខែក្រេាយចាប់ផ្តេីមដំណេីរការអា៎យណា៎
ទាន់
លេាកជេមីន!!!
ហេតុអីគ្រាន់តែទៅញាំុអីនៅក្រៅជាមួយគ្នាពិបាកអីដល់ថ្នាក់នេះ
ថ្ងៃច័ន្ទគឺថ្ងៃច័ន្ទ
😤😤😤😤😤



 j
15:40

លេាកជេមីន
ថ្ងៃនេះសុំទៅគេងផ្ទះយ៉ាងយ៉ាងណា៎









.
Writer's Note
🫢