Realise
វ៉ាកងធំរបស់ជេមីនក៏ត្រូវបានបញ្ចប់ ជេមីនត្រលប់ទៅរៀនវិញ ជេណូក៏ត្រលប់ទៅបង្រៀនវិញ ចំណែករេនជុនក៏ត្រលប់ទៅធ្វេីការវិញដូចធម្មតា ជេណូបេីកឡានទៅយកជេមីនរាល់ព្រឹកដេីម្បីទៅសាលាជាមួយគ្នា ពេលល្ងាចរេនជុនជាអ្នកទៅយកជេមីនត្រលប់មកផ្ទះវិញ រេនជុនហេីយនិងជេណូមិនបាននិយាយគ្នាមួយអាទិត្យជាង ហេីយដេាយសារបែបនេះធ្វេីអេាយរេនជុនសំរេចបានដេាយមិនស្ទាក់ស្ទេីរ
''មានការអីចង់និយាយហ៎?'' ជេណូចំលែកចិត្តគួរសម ដែលថ្ងៃនេះរេនជុនឆាតមកបបួលជេណូអេាយនៅញាំុអាហារពេលយប់ជាមួយគ្នា តែពេលដែលរេនជុនឃាត់ជេណូអេាយនៅចាំជេមីនចូលគេងសិន ទេីបយល់ថារេនជុនប្រាកដជាមានរឿងអីចង់និយាយជាមួយជាមិនខាន
''អឺម''
''ថីហ៎?''
''ប៉ាម៉ាក់ញ៉ុមចាស់អា៎យ ញ៉ុមគិតថាចង់ទៅចិនវិញ ណាមួយចង់ជួយម៉ាក់មេីលប៉ាផង''
''...''
''...''
គ្រប់យ៉ាងធ្លាក់នៅក្នុងសភាពស្ងប់ស្ងាត់ជាច្រេីននាទី គ្មានអ្នកណានិយាយអីចេញមក ប៉ារបស់រេនជុនមិនបានមានអការៈធ្ងន់ធ្ងរអីនេាះទេ គ្រាន់តែពួកគាត់ចាប់ផ្តេីមចាស់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ទេីបរេនជុនចង់ត្រលប់ទៅមេីលថែពួកគាត់វិញ
''ទៅយូរប៉ុណ្ណាហ៎?'' ជេណូដកដង្ហេីមធំចេញមកហេីយសួររេនជុនដេាយទឹកមុខប្រាកដប្រជា
''រេីទៅនៅហ្មង''
''ចុះជេមីន?'' រេនជុនស្មានដឹងហេីយថាជេណូប្រាកដជាសួរបែបនេះ
''ទៅជាមួយគ្នា'' រេនជុនឆ្លេីយហេីយអេានមុខចុះ មុននឹងលេបទឹកមាតមួយក្អឹកធំ ខាំបបូរមាត់ខ្លួនឯងតិចៗដេីម្បីទប់កុំអេាយទឹកភ្នែកស្រក់ចុះមក
''ហេីយចុះញ៉ុម?'' ជេណូមិនដឹងថាអ្វីធ្វេីអេាយខ្លួនឯងសួរចេញទៅបែបនេះ តែជេណូចាប់ផ្តេីមមានអារម្មណ៍ថារេនជុនកំពុងតែដេញខ្លួនឯងចេញពីជីវិតបន្តិចម្តងៗ
ស្អប់គ្នាដល់ថ្នាក់នេះហ៎? រឺក៏នៅខ្លាចថាជេណូនឹងដណ្តេីមជេមីនទៀត?
''ចាំនាំជេមីនមកលេង រឺក៏នាយទំនេរអាចទៅលេងបាន''
''...''
''...''
''អត់មានវិធីអីផ្សេងហេ៎ហ៎?''
''...''
''...''
''ទំរាំតែចាត់ការអីផ្សេងៗហេីយ ត្រូវការពេលយូរគួរសម ញ៉ុមត្រូវធ្វេីប្រូជេកដែលនៅសល់អេាយហេីយបានឈប់បាន រយៈពេលនេះនាយចង់យកជេមីនទៅនៅជាមួយអត់?''
''អឺម ចឹងក៏បាន''
សូម្បីតែពាក្យឃាត់មួយម៉ាត់ក៏ឃ្មានដែរ ដឹងមុនហេីយតែក៏នៅតែលួចសង្ឃឹម តែទីបំផុតក៏ត្រូវអស់សង្ឃឹមបែបនេះម្តងហេីយម្តងទៀត
សំលេងទូរស័ព្ទរបស់ជេណូរេាទិ៍ឡេីងធ្វេីអេាយជេណូភ្ញាក់ចេញពីការគិត មុននឹងវ៉ៃសុីញ៉ូអែបស្តាំហេីយចតឡាននឹងចញ្ចេីមផ្លូវ ជេណូដកដង្ហេីមធំមុននឹងយកខ្ទប់មុខរបស់ខ្លួនឯងមួយសន្ទុះ តាំងសារតីហេីយចុចលេីកទូរស័ព្ទ
''អាឡូ ម៉ាក់''
<ឆាតទៅអត់តប តេទៅក៏មិនលេីក នៅណានៀក?>
''នៅតាមផ្លូវ ម៉ាក់មានការអីហ៎?''
<ម៉ាក់ចាំឡេីងហាងកាហ្វេគេបិទទ្វារលូវអា៎យនៀក ពេលណាបានម៉េាផ្ទះវិញ?>
''ម៉ាក់ម៉េាហ៎? ក្រែងថាស្អែកបានម៉េាអី ហេីយសេារដែលណូអេាយហ៎?''
<ម៉ាក់ភ្លេចយកម៉េា ហេស ហេស>
''ណូពុងបេីកឡានទៅវិញអា៎យ ម៉ាក់ចាំតិចណា៎''
<អឺម ចាំចូលយកម៉ាក់ផង>
''អូខេ''
ជេណូបេីកឡានទៅកាន់ហាងកាហ្វេដែលនៅជិតផ្ទះរបស់ខ្លួនឯង មុននឹងឃេីញម៉ាក់របស់ខ្លួនឯងអង្គុយអេាបជង្គង់វ៉ៃមូសនៅលេីកំណល់ឡាន ពេលដែលឃេីញភ្លេីងឡានដែលចាំងមក ថេយ៊នងេីបមុខឡេីង មុននឹងញញឹមចេញមកហេីយរត់ទៅបេីកទ្វារឡានរបស់កូនខ្លួនឯង
''យូរនេាះយូរ ទឹមម៉េាពីណានៀកកកក?'' ថេយ៊នអត់មិនបាននឹងរអ៊ូចេញមក ក្រេាយពេលអង្គុយចាំជាង 3ម៉េាងទាំងនៅក្នុងហាងកាហ្វេ ហេីយនៅខាងក្រៅ
''ផ្ទះរេនជុន''
''អ៎ ស្អែកនាំម៉ាក់ទៅជួបជេមីនផង ខានជួបយូរអា៎យនឹកដល់អា៎យ''
''...''
''ម៉េចបានស្ងាត់?'' ថេយ៊នងាកទៅមេីលមុខជេណូដែលសុខៗស្ងាត់ទៅ កែវភ្នែកទាំងសងខាងគ្មានពន្លឺ មេីលទៅដូចជាមានរឿងអ្វីម្យ៉ាងក្នុងចិត្ត
''ម៉ាក់...''
''ហឺម?''
''គេជិតលែងនៅអា៎យ''
''មានន័យថាម៉េច?''
''គេជិតរេីទៅនៅចិនវិញអា៎យ''
''ម៉េចចឹង?''
''គេចង់ទៅនៅមេីលថែប៉ាម៉ាក់គេនៅនេាះ ណូចង់ឃាត់គេខ្លាំងអា៎ ចង់ឃាត់គេអត់អេាយទៅ តែអត់ដឹងឃាត់ថាម៉េច ដឹងថាប៉ាម៉ាក់គេសំខាន់''
''ណូចតឡានសិន'' ថេយ៊នដាក់ដៃលេីដេីមដៃរបស់ជេណូ មុននឹងវ៉ៃតិចៗអេាយជេណូចតឡាន
''...'' ជេណូមិនបាននិយាយអីចេញមកទៀត ទុកអេាយទឹកភ្នែកហូរចុះមកស្ងាត់ៗ មានអារម្មណ៍ដូចកំពុងតែបាត់បង់អ្វីម្យ៉ាង
''អូយយយ ធំឡេីងមានកូនមួយអា៎យនៅយំទៀតនៀកកក'' ទេាះជារអ៊ូ តែក៏ទាញកូនខ្លួនឯងមកអេាបហេីយអង្អែលខ្នងថ្នមៗ
''ធ្វេីម៉េចហូវ ធ្វេីម៉េចបានគេព្រមនៅនេះជាមួយគ្នា?''
''ស្អែកទៅនិយាយគ្នាអេាយច្បាស់ម៉េចដែរ បេីគេមិនព្រមនៅ មានតែនៅលេីណូអា៎យ ថាសុខចិត្តបេាះបង់គ្រប់យ៉ាងនៅនេះហេីយទៅតាមគេអត់?''
''...''
''ណូស្រលាញ់គេអត់? រឺក៏ចង់នៅជាមួយជេមីន?''
🐱
23:01
0:51
read
read
''ម៉ាក់ថាគេក៏មេីលទៅមានចិត្តលេីណូដែរ'' ថេយ៊ននិយាយចេញមក ក្រេាយពេលជេណូបេីកឡានចេញពីផ្ទះរបស់រេនជុនបានមួយសន្ទុះធំ
''ម៉ាក់យល់ច្រឡំអា៎យ គេមេីលទៅអត់ចង់អេាយណូនៅជាមួយដល់ថ្នាក់ហ្នឹង មេីលទៅដូចធុញណូចឹង''
''ហឹស គេនេាះគិតម៉េចមិនដឹងហេ៎ តែកូនម៉ាក់នេះមេីលមុខគេរហូត មេីលរបៀបថាដូចចង់និយាយជាមួយគេតែអត់ហ៊ាន សូម្បីតែជេមីនមកលេងជាមួយក៏អត់សូវចាប់អារម្មណ៍ជេមីន មេីលតែមុខម៉ាក់ជេមីនរហូត''
''...'' ជេណូទេីបតែដឹងខ្លួនថាខ្លួនឯងមេីលមុខរបស់រេនជុនយូរដល់ថ្នាក់នេះ តែពេលដែលគិតដល់រឿងដែលគេទៅចិនចេះតែចង់ហាមាត់និយាយឃាត់ តែមិនហ៊ាន
''សំនួរដែលម៉ាក់សួរយប់មិញ ណូមិនបាច់ឆ្លេីយម៉ាក់ហេ៎ ម៉ាក់បានចំលេីយអា៎យ''
''ណូចង់សុំគេរៀបការ''
''អូខេ ចង់អេាយម៉ាក់ជួយរេីសចញ្ចៀនអេាយអត់? រឺក៏កក់សំបុត្រយន្តហេាះទៅដណ្តឹងកូនគេពីម៉ាក់ប៉ាគេនៅចិនសិន? ណូៗ បេីកត្រលប់ទៅវិញ ម៉ាក់ថាម៉ាក់និយាយជាមួយរេនជុនខ្លួនឯងល្អជាង'' រឹកពារស្លន់ស្លេាររបស់ថេយ៊នធ្វេីអេាយជេណូសេីចចេញមក
''ម៉ាក់ ចាំណូនិយាយជាមួយគេសិនណា៎ ហេីយម៉េចៗចាំណូប្រាប់តាមក្រេាយ''
''ទៅមេីលចញ្ចៀនសិនម៉េចដែរ?''
''ណូមិនទាន់សុំគេផង''
''ទៅមេីលទុកសិន ម៉ាក់ចង់មេីល!!!!'' ថេយ៊នជ្រួញចញ្ចេីមហេីយធ្វេីមុខក្រញ៉ូវដាក់ ពេលដែលត្រូវគេជំទាស់ចិត្ត
''អូខេៗៗ ទៅក៏ទៅ''
<អាឡូ>
''ម៉ា ពុងធ្វេីអីហ៎?''
<ពុងមេីលទូរទស្សន៍ ថារកទៅធ្វេីម្ហូបឡូវអា៎យ>
''អ៎ ប៉ាម៉េចអា៎យ?''
<ដូចតាធម្មតាចឹង>
''អឺម''
<...>
''...''
<ម៉េចបានស្ងាត់?>
''ម៉ា''
<ហឺម?>
''រឿងដែលថានឹងរេីទៅនៅចិន សំរេចចិត្តអា៎យណា៎''
ទៅរេីសចញ្ចៀនហ្នឹង សុំគេនៅ????