Monday, December 7, 2020

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 15

 



Rule 15: Vampire's Food



Vampire can eat human's food, just it doesn't provide power and make them full like blood.
ច្បាប់ទី១៥: វេមផាយអាចញាំុម្ហូបរបស់មនុស្សដូចបិសាចផ្សេងទៀតបាន គ្រាន់តែមិនបានផ្តល់កំលាំង និងធ្វេីអេាយឆ្អែតបានដូចឈាម





      ''ប៊ី! ពេលណាបានប៊ីដេញមនុស្សចំលែកហ្នឹងចេញពីផ្ទះ?''   ក្រេាយពេលលឺសំនួររបស់ប៉ាខ្លួនឯងហេីយ ប៊ីទំលាក់ស្លាបព្រា ហេីយនិងសមនៅក្នុងដៃចុះ ហេីយសំលឹងមុខប៉ារបស់ខ្លួន

      ''ប៉ា! ឆាន់យ៉លមិនមែនជាមនុស្សចំលែកហេ៎ណា៎ កុំហៅគេចឹង!''

      ''ប៊ីដឹងអត់ថានាំមនុស្សដែលអត់ដឹងក្បាលអត់ដឹងកន្ទុយចូលមកនៅក្នុងផ្ទះវាគ្រោះថ្នាក់ប៉ុណ្ណា? ហេីយនៅនាំគេមកពីឃ្លាំងទៀត''

      ''តែឆាន់យ៉លជួយជីវិតប៊ីអា៎''

      ''ហេីយម៉េច? គេទារបុណ្យគុណមែន? សុំនៅមែន?''

      ''មែនហេ៎ តែឆាន់យ៉លត្រូវរបួស''

      ''ប៉ាគ្មានឃេីញកេីតអីត្រង់ណាផង នៅដេីរបានអីបានធម្មតា''

      ''ប៉ា!''

      ''លេីកមុនអាជុងអុីនម្តងអា៎យអត់រៀងទៀតមែន? ប៉ាប្រាប់អា៎យកុំអេាយទុកចិត្តមនុស្សងាយពេក បេីវាជាគ្នារបស់ប៉ូលុីសទៀតធ្វេីម៉េច?''

      ''ម៉េាពីការងាររបស់ប៉ាហ្នឹងបានចឹង ប៊ីចង់ទៅរៀនក៏អត់បាន ចង់ទៅក្រៅក៏អត់បាន អត់មានមិត្តភក្តិនឹងគេ ធ្វេីអីក៏មិនបាន មិនដឹងរស់នៅរាល់ង៉ៃហ្នឹងមានន័យអីហេ៎''

      ''ប៊ី...''

      ''ង៉ៃដែលប៊ីត្រូវគេតាមបាញ់ ប៊ីមកដល់ផ្ទះ ប៊ីសួររកប៉ា ថាវប្រាប់ថាប៉ាជាប់ប្រជុំ ប៊ីភ័យហេីយខ្លាចទៀត! ប៊ីចាំប៉ាមកវិញ តែដល់យប់បានប៉ាមកវិញ ប៉ាដែលគិតប៊ីសំខាន់អត់? រឺក៏ការងារប៉ាសំខាន់ជាងជីវិតប៊ីទៀត?''

      ''ប៊ី!!!''   ស៊ូហូទំលាក់ស្លាបព្រាចុះខ្លាំងៗ ហេីយស្រែកដាក់កូនរបស់ខ្លួនឯង

ប៊ីយកដៃវាសទឹកភ្នែកដែលស្រក់ចុះមក មុននឹងរត់ឡេីងជណ្តេីរទៅកាន់បន្ទប់របស់ខ្លួនឯង គេងយំបានមួយសន្ទុះក៏នឹកឃេីញថាថ្ងៃនេះឆាន់យ៉លនឹងទៅហេីយ ទេីបប៊ីប្រញាប់ចុះពីលេីគ្រែខ្លួនឯងហេីយរត់ទៅកាន់បន្ទប់ទទួលភ្ញៀវដែលជាបន្ទប់គេងបណ្តោះអាសន្នរបស់ឆាន់យ៉ល

អៀតតត

      ''ឆាន់យ៉...''

      ''ប៊ី?''   ឆាន់យ៉លអេានទៅយកអាវយឺតនៅលេីពូកមកពាក់ ហេីយដេីរទៅរកប៊ីដែលឈរស្ងៀមនៅមាត់ទ្វារបន្ទប់មិនកំរេីក

      ''សុំទេាស! ញ៉ុមអត់ដឹងថាឆាន់យ៉លពុងផ្លាស់ខេាអាវ''

      ''អត់អីហេ៎ កេីតអីហ៎?''

      ''ចូលទៅបានអត់?''

      ''អឺម''   ប៊ីដេីរចូលទៅក្នុងបន្ទប់របស់ឆាន់យ៉ល មុននឹងទាញទ្វារបន្ទប់បិទអេាយម្ចាស់បន្ទប់ ហេីយដេីរទៅអង្គុយលេីគ្រែដែលមានកន្សែងពោះគេារបស់ឆាន់យ៉លដាក់ចេាលជិតនោះ

      ''ឆាន់យ៉លទៅម៉េាងម៉ាន?''

      ''ប៊ីយំហ៎?''   ឆាន់យ៉លដេីរទៅអង្គុយជិត មុននឹងចាប់ចង្ការបស់ប៊ីអេាយងេីយមុខឡេីង ហេីយមេីលមុខរបស់ប៊ីអេាយបានកាន់តែច្បាស់ មុននឹងប្រេីម្រាមដៃមេជូតទឹកភ្នែកដែលនៅលេីថ្ពាល់របស់ប៊ីអេាយថ្នមៗ

      ''...''   ហេីយទឹកភ្នែករបស់ប៊ីក៏កាន់តែស្រក់ចុះមកទៀត

      ''កេីតអី? ណាគេធ្វេីអីប៊ី?''

      ''ញ៉ុមលែងចង់នៅហ្នឹងអា៎យ ឆាន់យ៉លទៅណា? នាំញ៉ុមទៅដែរបានអត់?''

      ''អត់បានហេ៎ ប៊ីទៅម៉េចបាន?''

      ''ឆាន់យ៉លទៅរកសង្សារឆាន់យ៉លហ៎?''

      ''អឺម!''

      ''អឺម''

      ''ឈប់យំ បានអា៎យ''

      ''កុំទៅបានអត់ឆាន់យ៉ល?''

      ''...''

      ''អត់បានហេ៎ហ៎?''   ប៊ីងេីបចេញពីលេីគ្រែរៀបដេីរចេញពីបន្ទប់របស់ឆាន់យ៉ល តែក៏ត្រូវឆាន់យ៉លចាប់កដៃជាប់មុន

      ''ប៊ី សុំទេាស''

      ''អត់អីហេ៎''

      ''ង៉ៃនេះចាំនៅជាមួយម៉ាង៉ៃពេញ ប៉ុណ្ណឹងបានអត់?''





      ''បេីដល់ម៉េាង 12យប់ មានន័យថាឆាន់យ៉លនឹងទៅអា៎យត្រូវអត់?''   ប៊ីអង្គុយចុះមាត់អាងហែលទឹក មុននឹងដាក់ជេីងទាំងសងខាងចូលទៅក្នុងទឹក ហេីយសួរឡេីង

      ''អត់ហេ៎ ចាំនៅជាមួយទាល់តែប៊ីគេងលក់ ចាំញ៉ុមទៅ''   ឆាន់យ៉លដាក់ខ្លួនអង្គុយជិតៗប៊ី ហេីយបញ្ឈរជង្គង់ហេីយដាក់ដៃអេាបជុំវិញជង្គង់ខ្លួនឯង

      ''ញ៉ុមនឹងអត់គេង!''   ប៊ីងាកមកសំលឹងមុខឆាន់យ៉លបន្តិច មុននឹងងេីយមុខឡេីងមេីលទៅលេីមេឃ ដេាយមិនបានចាប់អារម្មណ៍ថាឆាន់យ៉លកំពុងតែញញឹមតិចៗចំពោះពាក្យសំដីរបស់ខ្លួន

      ''ចូលចិត្តមេីលផ្កាយហ៎?''

      ''មនុស្សដែលញ៉ុមស្រលាញ់ ចូលចិត្តមេីលផ្កាយនៅហ្នឹង''

      ''សង្សារ?''

      ''មែនហេ៎! ម៉ាក់របស់ញ៉ុម''

      ''...''   ឆាន់យ៉លនៅស្ងៀមចាំស្តាប់ប៊ីនិយាយស្ងាត់ៗ

      ''កាលហ្នឹងម៉ាក់ចូលចិត្តមកអង្គុយមេីលផ្កាយអា៎ ហេីយញ៉ុមតែងតែគេងលក់លេីភ្លៅម៉ាក់រហូត''

      ''ម៉ាក់ប៊ីទៅណាអា៎យ?''

      ''ម៉ាក់ស្លាប់បាត់អា៎យតាំងពីញ៉ុមនៅអាយុ 9ឆ្នាំ''

      ''...''

      ''ត្រូវគេសំលាប់''

      ''...''

      ''រឿងវាយូរអា៎យចាត់ទុកថាញ៉ុមអត់បាននិយាយទៅចុះ''

      ''ចឹងបានប៊ីអត់សូវបានទៅណាមែន?''

      ''អឺម ឆាន់យ៉លចាំកាលនៅឃ្លាំងដាក់ឥវ៉ាន់របស់ប៉ាបានអត់?''

      ''អឺម''

      ''មានពួកដែលរកសុីដូចប៉ាច្រណែននឹងប៉ា ហេីយចង់សំលាប់ពួកយេីង ទេីបពួកយេីងត្រូវប្រយ័ត្នខ្លួនរហូត''

      ''ហេីយប៊ីក៏អត់សូវមានមិត្តភក្តិដែរមែន?''

      ''អឺម ញ៉ុមរៀនតាមអនឡាញរហូត ហេីយរៀនតែម្នាក់ឯងទៀត''

      ''កុំធ្វេីមុខចឹង អាលូវយេីងមិត្តភក្តិគ្នាអា៎យតា៎''

      ''តិចទៀតឆាន់យ៉លលែងនៅអា៎យហ្នឹង''

      ''ប៊ីគង់តែមានមិត្តភក្តិថ្មីហេ៎ ប៊ីគួរអេាយស្រលាញ់សឹងអី ណាគេក៏ចង់ធ្វេីមិត្តភក្តិមួយដែរ''

      ''ញ៉ុមធ្លាប់គិតចឹងដែរ តែមិត្តភក្តិម្នាក់មុននេះ មកជិតស្និទ្ធនឹងញ៉ុមដេីម្បីសេីុបរឿងរបស់ប៉ា''

      ''...''

      ''ទាំងដែលញ៉ុមគិតថាញ៉ុមមានអារម្មណ៍ល្អចំពោះគេអា៎យ''

      ''...''

      ''គេចូលចិត្តធ្វេីម្ហូបដូចម៉ាក់ ចូលចិត្តមេីលផ្កាយ ចូលចិត្តលេងហ្គេមកំដរ ពេលទិញឥវ៉ាន់ក៏ជួយរេីសរបស់អេាយ គេនៅចញ្ចឹមឆ្កែពូជដូចឆ្កែដែលម៉ាក់ធ្លាប់ចញ្ចឹមទៀត''

      ''សង្សារប៊ីហ៎?''

      ''មែនហេ៎ ជាអង្គរក្ស... និយាយរឿងឆាន់យ៉លអេាយស្តាប់ខ្លះបានអត់?''

      ''រឿងញ៉ុមហ៎? អត់មានអីពិសេសហេ៎''

      ''រឿងឆាន់យ៉លមួយសង្សារឆាន់យ៉លក៏បាន''

      ''ប៊េកហ្យុនហ៎? គេធ្លាប់ជាមនុស្សរួសរាស គួរអេាយស្រលាញ់ ចូលចិត្តញញឹម ហេីយចូលចិត្តលេងច្រេីន''   ឆាន់យ៉លនិយាយបណ្តេីរគិតដល់រូបភាពរបស់ប៊េកហ្យុនបណ្តេីរ មុននឹងញញឹមចេញមក

      ''មេីលទៅឆាន់យ៉លហេីយនិងសង្សារស្រលាញ់គ្នាអា៎ណ៎''

      ''ហឺម... អត់ហេ៎ ញ៉ុមស្រលាញ់គេ តែគេស្អប់ញ៉ុម''

      ''ហឺម?''

      ''ញ៉ុមធ្វេីអេាយប្អូនប្រុសគេស្លាប់''

      ''...''

      ''តាំងពីប្អូនប្រុសគេស្លាប់ គេក៏លែងសូវនិយាយ លែងញញឹម លែងលេងសេីចដូចមុន''

      ''តែបេីមិនស្រលាញ់ គេមែននៅធ្វេីសង្សារមួយឆាន់យ៉លហេ៎''

      ''នៅឋានញ៉ុម មិនមែនសង្សាររបៀបចឹងហេ៎ គេហៅថាគូរជីវិត ដែលត្រូវបានកំណត់រួចហេីយ ពួកយេីងមិនអាចរេីសបានហេ៎''

      ''ចង់និយាយពីរឿងត្រូវម៉ាក់ប៉ាបង្ខំអីចឹងហ្នឹងមែន?''

      ''ស្រដៀងៗហ្នឹង''

      ''អ៎...''

ប៊ីព្យាយាមយល់ពីអ្វីដែលឆាន់យ៉លនិយាយ ទោះបីជាឆ្ងល់ខ្លះៗក៏ដេាយ ទាំងពីរនាក់នាំគ្នាស្ងាត់រៀងៗខ្លួន រហូតដល់ពពកផ្ទាំងធំដែលបាំងព្រះចន្ទមុននេះរសាត់ទៅបាត់ ធ្វេីអេាយមេីលឃេីញព្រះចន្ទបានយ៉ាងច្បាស់

ស្បែករបស់ឆាន់យ៉លកាន់តែសជាងមុន ហេីយត្រជាក់ជាងមុនទៀត សំលេងឈាមហូរនៅក្នុងខ្លួនរបស់ប៊ីធ្វេីអេាយឆាន់យ៉លលេបទឹកមាត់ មុននឹងលិទហេីយខាំបបូរមាត់ខ្លួនឯង ដេីម្បីរំងាប់អារម្មណ៍

      ''ព្រះចន្ទពេញវង់ស្អាតអា៎ណ៎''

      ''អឺម''   ឆាន់យ៉លសំលឹងមេីលព្រះចន្ទ ហេីយព្យាយាមឈប់គិតពីសំលេងឈាមដែលហូរក្នុងខ្លួនប៊ី តែដេាយសារតែព្រះចន្ទពេញវង់ទេីបធ្វេីអេាយឆាន់យ៉លមានកំលាំងខ្លាំងជាងធម្មតា ហេីយមិនអាចគ្រង់គ្រងខ្លួនឯងបាន

ឆាន់យ៉លងាកទៅមេីលមុខរបស់ប៊ីដែលកំពុងតែសំលឹងមេីលព្រះចន្ទ ពន្លឺសៗចាំងលេីផ្ទៃមុខរបស់ប៊ី ធ្វេីអេាយប៊ីកាន់តែមានភាពទាក់ទាញជាងមុនទៀត ឆាន់យ៉លពិនិត្យតាំងពីភ្នែក រេាមភ្នែក ច្រមុះ បបូរមាត់របស់ប៊ី ពេលដឹងខ្លួនម្តងទៀតផ្ទៃមុខរបស់ឆាន់យ៉លក៏នៅជិតមុខរបស់ប៊ីមែនទែន

ពេលដែលមានចំហាយត្រជាក់ៗនៅជិតខ្លួន ប៊ីងាកមកមេីលថាមានអីកេីតឡេីង ច្រមុះរបស់ប៊ីហេីយនិងច្រមុះរបស់ឆាន់យ៉លប៉ះគ្នា មុននឹងតាមមកជាមួយបបូរមាត់ ដំបូងបបូរមាត់ទាំងពីរគ្រាន់តែប៉ះគ្នាតិចៗ តែឆាន់យ៉លជាអ្នកចាប់ផ្តេីមខាំបបូរមាត់របស់ប៊ី ធ្វេីអេាយប៊ីធ្វេីខ្លួនលែងត្រូវ តែក៏បានបដិសេធអី

ចង្កូមស្រួចៗរបស់ឆាន់យ៉លដែលលូតចេញមកតិចៗប៉ះនឹងបបូរមាត់របស់ប៊ី ធ្វេីអេាយវត្ថុរាវពណ៌ក្រហមៗហូរចេញមក ឆាន់យ៉លគ្រប់គ្រងខ្លួនឯងលែងបាន ដៃម្ខាងលូកទៅដាក់នៅលេីកញ្ចឹងករបស់ប៊ីដេីម្បីខិតប៊ីអេាយចូលមកកាន់តែជិត ចំណែកដៃម្ខាងទៀតចាប់លេីកចង្ការរបស់ប៊ីអេាយងេីយមុខឡេីង ដេីម្បីទទួលការថេីបអេាយបានកាន់តែងាយស្រួល

ឆាន់យ៉លប៊ឺតឈាមចេញពីបបូរមាត់របស់ប៊ីខ្លាំងៗរហូតដល់ប៊ីមានអារម្មណ៍ឈឺ មុននឹងចាប់ផ្តេីមបដិសេធ ហេីយរុញឆាន់យ៉លចេញនៅទីបំផុត ប៊ីសំលឹងមេីលដំណក់ឈាមដែលជាប់នៅលេីបបូរមាត់របស់ឆាន់យ៉ល ហេីយមិនយូរប៉ុន្មានក៏ត្រូវបានអណ្តាតរបស់ឆាន់យ៉លលុបបំបាត់

      ''សុំទេាស...''   ឆាន់យ៉លជាអ្នកហាមាត់និយាយមុន ប៊ីមិនបានឆ្លេីយតបបានត្រឹមតែងក់ក្បាល មុននឹងដកជេីងចេញពីក្នុងទឹក ហេីយងេីបឈរឡេីង ព្យាយាមគេចពីខ្សែភ្នែករបស់ឆាន់យ៉ល

      ''ញ៉ុមងងុយគេងអា៎យ ទៅគេងអា៎យណា''