Monday, August 24, 2020

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 2

 



Rule 2: Angels, Humans and Demons



Angels and demons are able to acknowledge their own soulmates, while human cannot.
ច្បាប់ទី២: ទេវតានិងបិសាចអាចមេីលឃេីញថាគូរជីវិតរបស់ខ្លួនឯងថាជាអ្នកណា តែមនុស្សធម្មតាមិនអាចមេីលឃេីញនោះទេ



      ''ប្រញាប់ទៅណាហ៎ អ្នកប្រុសប៊ី
 :)''   មនុស្សម្នាក់ដែលកាន់ដំបងបីកំណាត់ឈានទៅរកប៊ី ហេីយញញឹមចុងមាត់


      ''អ្នកប្រុសត្រលប់ទៅឡានវិញអេាយលឿន''


ជុងអុីនចាប់ទាញកដៃរបស់ប៊ីអេាយមកឈរពីក្រេាយខ្នងរបស់ខ្លួន មុននឹងស្រែកប្រាប់


      ''តែនាយ...''


      ''មិនបាច់បារម្ភហេ៎ ញ៉ុមចាត់ការបាន''


      ''អឺម ចឹងញ៉ុមទៅមុនអា៎យ''


ប៊ីនិយាយ មុននឹងរត់ទៅពួននៅក្រេាយ
ជញ្ជាំងដេីម្បីមេីលសភាពការ មនុស្សម្នាក់ដែលកាន់ដំបងបីកំណាត់នោះ ក្រវាត់ដំបងទៅកាន់ជុងអុីនតែសំណាងដែលជុងអុីនគេចទាន់ ជុងអុីនលូកទៅរៀបដាល់មុខរបស់ម្នាក់នោះ តែគេក៏គេចទាន់ដូចគ្នា ពេលដែលប្រយុទ្ធគ្នាបានបន្តិច ក៏មេីលឃេីញច្បាស់ថាជុងអុីនជាអ្នកចាញ់ប្រៀបព្រោះជុងអុីនគ្មានអាវុធ ហេីយមានគ្នាតែម្នាក់ឯងទៀត តែជុងអុីនក៏ផ្តួលមនុស្សពីរអ្នកទៀតរហូតទាល់តែងេីបលែងរួច នៅសល់តែម្នាក់ដែលកាន់ដំបងបីកំណាត់តែប៉ុណ្ណោះ

ជុងអុីនយកដៃវាសឈាមដែលនៅចុងមាត់ មុននឹងថយក្រេាយបន្តិច មនុស្សម្នាក់នោះឈានមករក ហេីយក្រវាត់ដំបងនោះទៅត្រូវកណ្តាលខ្នងរបស់ជុងអុីនធ្វេីអេាយជុងអុីនស្រែកចេញមកដេាយភាពឈឺចាប់ ពេលដែលគេលេីកដំបងឡេីងរកក្រវាត់ម្តងទៀត សំលេងរបស់ប៊ីក៏លាន់លឺឡេីង


      ''លូខាស បានអា៎យ''


      ''តែប៊ី!''


      ''ប្រាប់ថាបានអា៎យ គ្រាន់តែគេផ្តួល ធេន ហេីយនិងថេយុងបាន ចាត់ទុកថាពូកែអា៎យ''


ជុងអុីនងាកទៅមេីលមេីលមុខរបស់ប៊ី ហេីយជ្រួញចញ្ចេីម នេះប៊ីបេាកអេាយគេមកទីនេះដេីម្បីអេាយពួកនេះវ៉ៃចឹងហ៎? ត្រូវការអីអេាយប្រាកដ?


      ''នាយ... ដេីររួចអត់?''   ប៊ីចាប់ដេីមដៃខាងឆ្វេងរបស់ជុងអុីន មុននឹងងេីយមុខឡេីងដេីម្បីសួរ


      ''..?''   ជុងអុីននៅតែធ្វេីមុខឆ្ងល់ធ្វេីអេាយប៊ីដកដង្ហេីមធំ


      ''មិត្តភក្តិញ៉ុម! គ្រាន់តែចង់ដឹងថានាយមានសម្ថភាពប៉ុណ្ណា''


      ''អ្នកប្រុសដឹងអត់ថាញ៉ុមបារម្ភពីអ្នកប្រុសប៉ុណ្ណា! ខ្លាចចាត់ការពួកនេះអត់បាន ហេីយពួកនេះទៅតាមអ្នកប្រុស ខ្លាចអ្នកប្រុសត្រូវ...''


      ''បានអា៎យ តោះ!''   ប៊ីកាត់ផ្តាច់ពាក្យសំដីរបស់ជុងអុីន មុននឹងទាញដេីមដៃរបស់ជុងអុីនអេាយដេីរតាម


      ''បាយបាយ ប៊ី!''   លូខាសលេីកដៃបាយបាយ ហេីយញញឹម


      ''អឺម ជួបគ្នាយប់នេះ!''   ប៊ីងាកទៅនិយាយដាក់


      ''យប់នេះ?''   ជុងអុីនងាកទៅជ្រួញចញ្ចេីមដាក់ម្តងទៀត


      ''ក្នុងហ្គេម''


      ''ហឺម?''


      ''ដេីរអេាយលឿនហូវ! អង្គរក្សអីគ្រាន់តែប៉ុណ្ណឹងក៏ចាត់ការមិនបាន''


      ''ពួកនោះមានអាវុធ ហេីយមានគ្នា 3នាក់ទៀត''


      ''បានអា៎យៗៗៗ ចង់ញាំុអី? ញ៉ុមប៉ាវ''


      ''ហឺម?''   នេះចៅហ្វាយនាយបបួលកូនចៅញាំុអីហ៎? ចំលែកៗ


      ''ចាត់ទុកជាការសុំទេាស!''


      ''តាមចិត្តអ្នកប្រុសចុះ ញ៉ុមញាំុអីក៏បាន''


      ''អូខេ ទៅញាំុភីហ្សាចឹង''


និយាយចប់ទាំងពីរនាក់ក៏នាំគ្នាដេីរចូលទៅក្នុងផ្សារទំនេីបវិញ ប៊ីនៅតែកាន់ដេីមដៃរបស់ជុងអុីនជាប់ រហូតមកដល់ហាងភីហ្សា ទេីបប្រលែងអេាយជុងអុីនដេីរខ្លួនឯង


ប៊ីធ្លាប់សាកល្បងកូនចៅបែបនេះច្រេីនដងហេីយ តែរាល់ដងតែងតែមានអារម្មណ៍ថាពេញចិត្ត ពេលដែលឃេីញអង្គរក្សថ្មីត្រូវពួកលូខាសចាត់ការ តែហេតុអីបានជាលេីកនេះមានអារម្មណ៍ថាអាណិតចំលែកៗ រឺក៏មកពីស្នាមញញឹមរបស់គេមុននេះ ធ្វេីអេាយខួរក្បាលរបស់ប៊ីដំណេីរការខុសធម្មតា?




      ''ពួកយេីងត្រលប់ទៅវិញមែន?''


      ''អត់ទាន់ហេ៎''


      ''ហ៊ែតហ្វូនញ៉ុមខូច! ចង់បានថ្មី''


      ''អ៎...''   ជុងអុីនដេីរតាមប៊ីចេញពីហាងភីហ្សាសំដៅទៅកាន់ជាន់លក់គ្រឿងអេលិចត្រូនិច


ប៊ីផ្ជាប់ហ៊ែតហ្វូនទៅនឹងទូរស័ព្ទរបស់ខ្លួនឯង មុននឹងយកវាមកពាក់ហេីយស្តាប់ បានមួយសន្ទុះក៏ដោះចេញ ហេីយរកមេីលអាផ្សេងទៀត


ជុងអុីនក្រលែកមេីលជុំវិញ មុននឹងឃេីញហ៊ែតហ្វូនពណ៍ផ្កាឈូកមួយមានត្រចៀកឆ្មារនៅពីលេី


      ''អ្នកប្រុស អានេះល្អអា៎ណា៎ ពេលស្តាប់យូរៗទៅក៏អត់ឈឺត្រចៀក ហេីយសំលេងពិរោះទៀត''


      ''...?''   ប៊ីងាកមកមេីលហ៊ែតហ្វូនដែលជុងអុីនកំពុងតែចង្អុល មុននឹងជ្រួញចញ្ចេីមដាក់


      ''មែនអា៎ មិនជឿអ្នកប្រុសសាកស្តាប់មេីល''


      ''...''   ប៊ីលេីកវាយកមកកាន់ក្នុងដៃ មុននឹងពិនិត្យមេីលជុំវិញ ថាវាពិតដូចដែលអង្គរក្សខ្លួននិយាយរឺក៏អត់


      ''ទាល់តែស្តាប់សាកមេីលបានដឹង''   ជុងអុីនក៏យកហ៊ែតហ្វូនពីដៃរបស់ប៊ីហេីយយកទៅពាក់អេាយ មុននឹងសារ៉េដងអេាយត្រូវនឹងទំហំក្បាលរបស់ប៊ី


ប៊ីងេីយមេីលមុខជុងអុីនបន្តិច មុននឹងប្រញាប់អេានចុះមកវិញ


      ''ម៉េចដែរ?''


      ''...''   ប៊ីសំឡក់ជុងអុីនបន្តិច មុននឹងអេានចុះចុចបេីកចំរៀងនៅក្នុងទូរស័ព្ទ សំលេងមិនអន់ប៉ុន្មាននោះទេ តែក៏មិនបានពិរោះអីណាស់ណាដែរ


      ''^^''   តែពេលដែលឃេីញជុងអុីនញញឹមចេញមក ទេីបប៊ីដឹងខ្លួនថាត្រូវជុងអុីនបេាកហេីយ


      ''នាយ!!''   ប៊ីប្រញាប់ដោះហ៊ែតហ្វូនត្រចៀកឆ្មារឡប់ៗនោះចេញ ហេីយគប់ទៅលេីខ្លួនរបស់ជុងអុីន តែសំណាងល្អដែលជុងអុីនចាប់ទាន់ មុននឹងដាក់វាទៅកន្លែងដេីមវិញ


      ''ហេស ហេស គួរអេាយស្រលាញ់សឹងអី!''


ប៊ីដេីរមេីលហ៊ែតហ្វូនផ្សេងដេាយស្ងៀមស្ងាត់ មួយសន្ទុះក៏មានអ្វីម្យ៉ាងមកគៀបត្រង់ក្បាល ហេីយគ្របត្រចៀករបស់ប៊ី


      ''សាកបេីកចំរៀងមេីល អានេះស្តាប់ចំរៀងក៏ពិរោះ ជាពិសេសត្រូវជាមួយហ្គេមហ្មង''


      ''...''   ប៊ីរំកិលដៃទៅចុចបេីកចំរៀង មុននឹងលឺសំលេងប៉ាសដែលពិរេាះជាងហ៊ែតហ្វូនមុនរបស់ខ្លួនឯងទៀត ប៊ីចុចដូរ application ពី music ទៅកាន់ koko's battlegrounds រឺ KOBG មុននឹងចាប់ផ្តេីមលេង


ពិតជាត្រូវជាមួយហ្គេមពិតមែន ម៉េចបានគេដឹង? ប៊ីចុចបិទហ្គេម មុននឹងដោះហ៊ែតហ្វូនចេញ ហេីយងាកទៅក្រេាយ មុននឹងឃេីញជុងអុីនឈរញញឹមដាក់


      ''ចូលចិត្តអត់?''


      ''អឺម''


      ''ចឹងយកអាហ្នឹងមែន?''


      ''អឺម''


      ''ចាំញ៉ុមទិញអេាយ ចាត់ទុកថាអរគុណដែលជួយញ៉ុមមុននេះ ហេីយក៏អរគុណសំរាប់ភីហ្សា''


      ''តែវាថ្លៃជាងភី...''


      ''ចាត់ទុកថាជាកាដូសំរាប់អ្នកប្រុសទៅចុះ អរគុណដែលព្រមអេាយញ៉ុមធ្វេីអង្គរក្ស''   ជុងអុីនញញឹមចេញមក ធ្វេីអេាយប៊ីភាំងមួយសន្ទុះ ដឹងខ្លួនម្តងទៀតក៏ដេីរតាមជុងអុីនមកដល់កន្លែងចតឡានទៅហេីយ


      ''អ្នកប្រុសកេីតអីមែន? ម៉េចបានមេីលទៅដូចអត់មានព្រលឹងក្នុងខ្លួនចឹង?''


      ''...''

      ''អ្នកប្រុស!''


      ''ហឺម?''


      ''អ្នកប្រុសកេីតអីមែន?''   ឆេនងាកទៅក្រេាយសួរដេាយភាពបារម្ភ


      ''អត់ហេ៎! ណាហ៊ែតហ្វូនញ៉ុម?''


      ''ក្នុងដៃអ្នកប្រុសហ្នឹង!''   ប៊ីអេានមេីលថង់ក្រដាសនៅក្នុងដៃ មុននឹងឃេីញមានប្រអប់ធំមួយក្នុងនោះ វាមកនៅក្នុងដៃរបស់ប៊ីតាំងពីពេលណាក៏មិនដឹង


តាំងពីម៉ាក់ស្លាប់ទៅមិនដែលមានអ្នកណាទិញកាដូអេាយបែបនេះទៀតឡេីយ...





KOBG is here (4)
20:50

 ចូលនៅៗៗៗ

 អឺម
ពុងចូល 
 ចូលអា៎យ
 ចង់ថាង៉ៃនេះអុីនធឺណែតអត់ដេីរសោះ
 ទំរាំតែផ្ញេី line ចូលជិតមួយម៉េាង


វាមិនដែល 
 និយាយមែន!
 ហេីយអាឡូវធ្វេីម៉េច?
 មិនខ្វះគ្នាម្នាក់?
 អត់លេងម្ង៉ៃហូវ
ចូលហេីយអា៎យនៀកកក 
 ចឹងលេងតែ3នាក់!
ចាញ់ពួកក្រុមខ្លាសជាមិនខាន 
 ចឹងមានតែអត់លេងម្ង៉ៃ
 ពួកខ្លាសសេីចងាប់ថាយេីងខ្លាចចាញ់
ជួបគ្នានៅបន្ទាយយេីង 
ញ៉ុមមានអ្នកដែលលេងមួយយេីងបានអា៎យ 
 ណាគេ?




ក្រេាយពេលមុជទឹកហេីយ ជុងអុីនក៏ចេញពីបន្ទប់ទឹកមកអង្គុយលេីពូករបស់ខ្លួនឯង មុននឹងគិតរកវិធីចូលជិតអ្នកប្រុសប៊ី សង្ឃឹមថាល្ខេានថ្ងៃមិញដែលជុងអុីនសំដែងធ្វេីជាបារម្ភពីអ្នកប្រុសប៊ី ធ្វេីអេាយគេទុកចិត្តខ្លះចុះ ហេីយនៅមានហ៊ែតហ្វូនដែលមានតំលៃថ្លៃនោះទៀត

ពេលដែលអង្គុយផ្លឹកបានមួយសន្ទុះ សំលេងទូរស័ព្ទក៏រេាទិ៍ឡេីង លេខទូរស័ព្ទដែលមិនបាន save ទុកបង្ហាញឡេីងលេីអេក្រង់ ជុងអុីនជ្រួញចញ្ចេីមមុននឹងចុចទទួលហេីយដាក់ក្បែរត្រចៀក

      ''អាឡូ''

      <នាយ... ជុងអុីនមែន?>

      ''... អ្នកប្រុសប៊ី?''

      <អឺម>

      ''បានលេខញ៉ុមមកពីណា?''

      <សុំឆេនហ្យុង>


      ''អ៎''


      <ល្ងាចមិញនាយថាបេីត្រូវការអ្នកចូល team KOBG អេាយ addនាយ...>


      ''តែអ្នកប្រុសប៊ី...''


      <ថីហ៎? រឺក៏នាយនិយាយលេង?>


      ''មែនហេ៎! ញ៉ុមអត់បានយកលេបថបពីផ្ទះមក អត់មានលេបថបលេង''


      <អ៎... រឿងហ្នឹងសោះ ចឹងនាយមកផ្ទះធំម៉េា ឡេីងមកជាន់ទីពីរ បន្ទប់ញ៉ុមនៅចុងគេខាងឆ្វេង>


      ''ហា៎ស?''


      <ញ៉ុមមានកុំព្យូទ័រពីរ>


      ''អេាយញ៉ុមចូលបន្ទប់អ្នកប្រុសហ៎?''


      <អឺម! ថីហ៎?>


      ''អត់អីហេ៎ៗ ចាំញ៉ុមទៅ''


      <លឿនឡេីងម៉េា គេចាប់ផ្តេីមលេងអា៎យ>


      ''អូខេ!''


ពេលដែលខ្សែម្ខាងទៀតចុចបិទ ជុងអុីនក៏ស្រែកយ៉ាងត្រែកអរ បានឡេីងផ្ទះធំហេីយ!!