Wednesday, March 18, 2020

☆☆ រឿងនិទានដ៏សែនរញ៉េរញ៉ៃ Ep.19








//Luhan//



sehun
20:43

គេងនៅ?



20:57


 
នៅ!
 ម៉េាងទឹម 9
អឺមមម
ពុងធ្វេីអី?
 នៅជាន់ដំបូល
 មេីលនេះមេីលនេាះ
 ចុះនាយ?
ពុងរកមេីលផ្កាយ
អត់ឃេីញសេាះ
 មេីលឃេីញអូរីអ៊នអត់ចុះ?
 អាហ្នឹងរកស្រួលជាងគេអា៎យ
អត់
 
 នៅនេះឃេីញច្បាស់អា៎
មួយណាអូរីអ៊ន?
 ចំនុច 3នៅកណ្តាលម៉ាជួរ
 ហេីយមាន 4ចំនុចជុំវិញហ្នឹង
 គេហៅថា orion
ចង់ទៅមេីលម្តងទៀតដល់អា៎យ
 ចង់ដូចគ្នា
ចង់អី?
នាយពុងមេីលអា៎យហ្នឹង
 ចង់មេីលជាមួយនាយ

21:22
 លូហាន?
ហឺម?
 អៀនទៀតអា៎យហ៎?
មានណាាាាាាា
អូយយយយយយយ
 តុក្ដតាត្រីឆ្លាមនៅណា?
នៅនេះ
ថី?
 មានអេាបវាអត់?
អេាបធ្វេីអី?
 ម្សល់មិញមុនចុះពីលេីឡានញ៉ុមប្រាប់ហ៎
 ភ្លេចអា៎យហ៎?
មិនដឹងហេ៎
ប្រញាប់ចុះពេក
អត់បានស្តាប់
ស្តាប់អត់លឺ
មិនដឹង
 ចឹងចាំនិយាយអេាយស្តាប់ម្តងទៀត
មិនបាច់ហេ៎
ខ្លាចចិត្ត
 មិនបាច់ខ្លាចចិត្តហេ៎
យ៉ា
 បេីនាយនឹកញ៉ុម នាយអេាបតុក្ខតាជំនួសសិនក៏បាន
 ចាំជួបគ្នា ចាំអេាបមនុស្ស
😒
នាយនេះពិតជា
😑😑😑😑😑
 ☺️
ពុងអេាប
😒
 ហឺម?
ពេលនេះពុងអេាបតុក្ខតាត្រីឆ្លាម
🙄



បីថ្ងៃក្រេាយមក...




sehun
21:03


 ស្អែកញ៉ុមទៅពេទ្យមេីលសេជុន
 ពេលល្ងាចទំនេរអត់?
ចេញពីរៀនម៉េាង ​5
ថី?
 មានអី
 គ្រាន់ចង់ជួប
 ទៅញាំុអីនៅក្រៅជាមួយគ្នាណា៎
អូខេ
 ចាំផ្ញេីទីតាំងសាលាអេាយផង
អឺម
ប្អូននាយកេីតអីមែន?
 ពេទ្យតេមកប្រាប់ថាសេជុនអត់ព្រមញាំុបាយ
 ហេីយអត់ព្រមធ្វេីលំហាត់ប្រាណទៀត
អ៎
 ជួបគ្នាស្អែកណា៎
 ញ៉ុមមេីលបញ្ជីសិន
អូខេ
ជួបគ្នាង៉ៃស្អែក



@មហាវិទ្យាល័យ xx

      ''អុីសុីងង៉ៃនេះទៅវិញហ្មងហូវ ញ៉ុមទៅវិញខ្លួនឯង''   ខ្ញុំនិយាយប្រាប់មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ ពេលដែលពួកយេីងកំពុងដេីរចេញពីថ្នាក់រៀន

      ''ចាំជូនទៅ មេឃរកភ្លៀងផង''

      ''អត់អីហេ៎ ញ៉ុមយកឆ័ត្រម៉េា''

      ''តែនាយត្រូវទឹកភ្លៀង...''

      ''អត់អីហេ៎ អត់អេាយត្រូវហេ៎''

      ''អឺម ចឹងក៏បាន ទៅមុនអា៎យណា៎''

      ''អឺម''   អុីសុីងលេីកដៃបាយបាយ មុននឹងដេីរសំដៅទៅកន្លែងចតឡាន ចំណែកខ្ញុំដេីរសំដៅទៅកាន់របងសាលា មុននឹងលេីកទូរស័ព្ទហេីយចុចតេ

Sehun calling...

ក្រេាយពេលព្យាយាមជាលេីកទី 1មិនបានសំរេច ព្រេាះខ្សែម្ខាងទៀតមិនបានលេីកទូរស័ព្ទ ខ្ញុំក៏ឈរចាំមួយសន្ទុះមុននឹងសំលឹងមេីលទៅលេីមេឃ ពេលនេះផ្ទៃមេឃពណ៍ប្រផេះ កន្លែងខ្លះក៏ខ្មៅងងឹត មេីលទៅអាចភ្លៀងបានគ្រប់ពេល

ភ្លៀងមិនសូវខ្លាចនេាះទេ ខ្លាចតែផ្គរលាន់...

ខ្ញុំយកទូរស័ព្ទឡេីងមកតេម្តងទៀត តែសេហ៊ុនមិនបានលេីកដូចដេីម ទេីបខ្ញុំសំរេចចិត្តដេីរឆ្លងថ្នល់ទៅអង្គុយចាំនៅហាងកាហ្វេនៅទល់មុខមហាវិទ្យាល័យ

ក្រេាយពេលរង់ចាំជាង 30នាទី ទីបំផុតសេហ៊ុនក៏តេត្រលប់មកវិញ ខ្ញុំញញឹមចេញមក មុននឹងប្រញាប់ចុចលេីក



      ''អាឡូ! ដល់ណាអា៎យ?''

      <លូហាន... ចង់ថាញ៉ុមទៅលែងបានអា៎យ>


      ''...''


      <លូហាន?>


      ''អឺម''


      <សុំទេាស>


      ''អត់អីហេ៎''


      <នាយនៅចាំនៅសាលាមែន? ឆាប់ទៅផ្ទះវិញ មេឃជិតភ្លៀងអា៎យ>


      ''អឺម''


      <ចឹងបានអា៎យណា៎ ញ៉ុមរវល់តិច>


      ''អឺម''   ខ្ញុំដកទូរស័ព្ទចេញពីត្រចៀក ហេីយសំលឹងមេីលឈ្មេាះនៅលេីអេក្រង់ទូរស័ព្ទរបស់ខ្លួនឯង នាទីដែលលេាតនៅលេីនេាះត្រូវបានកាត់ផ្តាច់ដេាយខ្សែម្ខាងទៀត


ខ្ញុំពេបមាត់តិចៗ មុននឹងសំលឹងមេីលចេញទៅក្រៅ មួយសន្ទុះមេឃក៏ចាប់ផ្តេីមភ្លៀង ខ្ញុំសំលឹងមេីលដំណក់ទឹកភ្លៀងដែលហូរកាត់កញ្ចក់ ទិដ្ឋភាពខាងក្រៅចាប់ផ្តេីមស្រអាប់ធ្វេីអេាយខ្ញុំមេីលលែងសូវច្បាស់ ខ្ញុំសំរេចចិត្តអង្គុយចាំនៅក្នុងនេះបន្តិចទៀត ក្រែងលេាភ្លៀងរាំង តែចាំជិតមួយម៉េាងហេីយក៏មិនឃេីញរាំងសេាះ ទេីបខ្ញុំសំរេចចិត្តងេីបចេញទៅ






      ''ហេតុអីបានទទឹកដល់ថ្នាក់នេះ?''   គ្រាន់តែបេីកទ្វារចូលមកក្នុងផ្ទះ យ៉ាងកឺដែលកំពុងតែចុះជណ្តេីរមកល្មមហាមាត់និយាយថាអេាយខ្ញុំ


      ''ហាច់ឈីស កឺ...''


      ''ឡេីងទៅមុជទឹក ភ្លំសក់អេាយស្ងួតហូវ កឺកម្ម៉ង់ម្ហូបពីក្រៅម៉េាអេាយ''


      ''...''   ខ្ញុំងក់ក្បាល មុននឹងដេីរឡេីងជណ្តេីរយឺតៗ


      ''អូយយយយ មេីលទឹកស្រក់!''   កឺនិយាយថាអេាយខ្ញុំ ព្រេាះពីនេះសំលៀកបំពាក់របស់ខ្ញុំទទឹកជេាក ទេីបដេីរចូលផ្ទះមានទឹកស្រក់តាមផ្លូវដែលខ្ញុំដេីរ


បេីអុីសុីងដឹងថាខ្ញុំកុហកថាមានឆ័ត្រប្រាកដជាត្រូវមាត់មិនខាននេាះទេ...






      ''អុីសុីងអា៎ មិនបាច់ម៉េាយកលូហានហេ៎ណា''   យ៉ាងកឺកំពុងតែនិយាយទូរស័ព្ទជាមួយមិត្តភក្តិរបស់ខ្ញុំ ចំណែកខ្ញុំគេងស្ងៀមៗនៅលេីគ្រែ


      <...>


      ''ក្តៅខ្លួន ញាក់ សង្ស័យត្រូវភ្លៀងម្សល់មិញ''


      <...>


      ''មែនហ៎? ចាំសួរលូហាន អរគុណណា៎''


      <...>


      ''អឺម''


កឺដាក់ទូរស័ព្ទចុះមុននឹងងាកមកមេីលមុខខ្ញុំដេាយខ្សែភ្នែកកាច


      ''ហេតុអីមិនអេាយអុីសុីងជូនម៉េាវិញ?''


      ''លូ... មានកិច្ចការផ្ទះត្រូវធ្វេី ត្រូវចូលបណ្ណាល័យ...''


      ''អត់មានណាត់ជួបមួយសេហ៊ុនណាអី?''


      ''ហឺម?''


      ''...''


      ''ម៉េចបានកឺដឹងថាសេហ៊ុនម៉េាពេជិង?''


      ''កឺចេះតែនិយាយៗទៅ កឺយកចានបបរទៅទុកសិន''


      ''កឺ...''






//Yanghan//




ក្រេាយពីយកអាហារពេលថ្ងៃទៅអេាយលូហាននៅក្នុងបន្ទប់ហេីយ ខ្ញុំក៏រៀបចំខ្លួនចេញពីផ្ទះដេីម្បីទៅកាន់មន្ទីរពេទ្យ ព្រេាះខ្ញុំមានរឿងដែលត្រូវចាត់ការ


ពេលដែលបេីកឡានមកដល់មន្ទីរពេទ្យ ខ្ញុំរកកន្លែងចតឡាន មុននឹងដេីរសំដៅទៅកាន់បន្ទប់សំរាករបស់សេជុន ខ្ញុំបេីកទ្វារបន្ទប់ថ្នមៗ មុននឹងដេីរចូលទៅ សេជុនកំពុងតែគេងនៅលេីគ្រែ គេងាកមកមេីលមុខខ្ញុំបន្តិច មុននឹងងាកទៅមេីលពិដានវិញ

      ''ម៉េាធ្វេីអីទៀត?''


      ''សេជុន...''


      ''ញ៉ុមប្រាប់អា៎យថា...''


      ''ធ្វេីសង្សារគ្នាអី?''


      ''ហា៎ស?''   សេជុនងាកមកមេីលខ្ញុំភ្លាម មុននឹងប្រេីដៃរុញអេាយខ្លួនឯងងេីបអង្គុយដេាយលំបាកលំបិន ទេីបខ្ញុំប្រញាប់រត់ទៅកាន់គ្រែអ្នកជំងឺ ហេីយជួយលេីកគេឡេីងអង្គុយ


      ''ធ្វេីសង្សារគ្នា នាយចង់ធ្វេីសង្សារញ៉ុមមិនចឹង? អាលូវធ្វេីសង្សារគ្នា''


      ''នាយឡប់សតិហេ៎អី? មិនអាចទៅរួច''


      ''អត់ចង់ធ្វេីហេ៎ហ៎?''


      ''មិនមែនចឹងហេ៎ តែនៅសុខៗហេតុអីបាននាយ...''


      ''ធ្វេីសង្សារគ្នាណា៎សេជុន''


      ''នាយស្រលាញ់ញ៉ុមអត់?''


      ''ស្រលាញ់''   ក្នុងថានៈជាមិត្តភក្តិ...


      ''មែនហ៎?''   សេជុនព្យាយាមសំលឹងចូលមកក្នុងកែវភ្នែករបស់ខ្ញុំ ព្យាយាមរកការពិត តែគេភ្លេចហេីយហ៎ថាញ៉ុមជាអ្នកបង្ហាញម៉ូត ដែលចេះការសំដែង


      ''អឺម''   ខ្ញុំងក់ក្បាលតិចៗ ដេីម្បីបញ្ជាក់ថាអ្វីដែលខ្ញុំនិយាយគឺជាការពិត


      ''អត់ជឿ នាយកុហក ពេលដែលនាយកុហកនាយនឹងក្តាប់ដៃណែន''   សេជុនសំលឹងមេីលដៃរបស់ខ្ញុំដែលដាក់នៅលេីគ្រែរបស់គេ ហេីយខ្ញុំក៏ទេីបតែចាប់អារម្មណ៍ថាខ្លួនឯងក្តាប់ដៃណែនពិតមែន


នេះគេមេីលដឹងដល់ថ្នាក់ហ្នឹងផងហ៎?


      ''ចឹងមិនបាច់ក៏បានដែរ''   ខ្ញុំខាំបបូរមាត់ខាងក្រេាមរបស់ខ្លួនឯង មុននឹងបែរខ្នងរៀបដេីរចេញពីបន្ទប់ តែសំលេងរបស់សេជុនក៏បញ្ឈប់ជេីងទាំងសងខាងរបស់ខ្ញុំ


      ''ឈប់សិនយ៉ាងយ៉ាង!''


      ''...''   ខ្ញុំបែរត្រលប់ទៅរកសេជុនវិញ តែមិនបានឆ្លេីយរឺនិយាយអីជាមួយគេនេាះទេ


      ''យល់ព្រម''


      ''ហឺម?''


      ''យល់ព្រម! ធ្វេីសង្សារគ្នា!''   ខ្ញុំសំលឹងមេីលមុខសេជុនមួយសន្ទុះមុននឹងធ្វេីមុខឆ្ងល់


      ''ធ្វេីសង្សារញ៉ុមហេីយនាយអត់សប្បាយចិត្តហេ៎ហ៎?''


      ''សប្បាយចិត្តតេី គ្រាន់តែភ្ញាក់ផ្អេីល នៅសុខៗនាយម៉េានិយាយចឹង''


      ''សប្បាយចិត្តតែធ្វេីមុខដូចត្រូវគេបង្ខំ''


      ''មានណា... គ្រាន់តែ... នាយអត់មានលេបថ្នាំច្រឡំណាអី?''


      ''អត់មានហេ៎!''   ខ្ញុំនិយាយមុននឹងលូកដៃទៅដាល់ស្មាររបស់សេជុនមួយដៃ


      ''...''


      ''កុំមេីលមុខមេីស! នាយឃ្លានអត់? ញ៉ុមចុះទៅទិញអីអេាយញាំុ''


      ''អត់ហេ៎...''


      ''អត់អី ពេទ្យប្រាប់ថានាយអត់ព្រមញាំុអាហារពេលថ្ងៃ''


      ''...''


      ''ញាំុអីញ៉ុមទៅទិញអេាយ''


      ''ទិញអីក៏បាន អីដែលនាយចូលចិត្ត''


      ''នាយចូលចិត្តញាំុអី?''


      ''នាយចូលចិត្តញាំុអី?''


      ''យ៉ា!''


      ''ចង់ដឹងថានាយចូលចិត្តញាំុអី? ព្រេាះរាល់ដងទិញអីអេាយញាំុមិនដែលញាំុ''


      ''...''


      ''...''


      ''ចូលចិត្តញាំុគ្រឿងសមុទ្រ ដូចជាមីឆាគ្រឿងសមុទ្រ ស៊ុបគ្រឿងសមុទ្រ''


      ''អ៎...''


      ''ចុះនាយ?''


      ''ចូលចិត្តញាំុត្រី ចូលចិត្តសាំងវិចធូណា''


      ''សាំងវិចធូណា ពេលដែលនាយមិនទាន់ដឹងខ្លួន ញ៉ុមធ្លាប់ញាំុអា៎យ ឆ្ងាញ់ដែរតា៎''


      ''មែនហ៎? ចឹងយកសាំងវិចធូណាក៏បាន''


      ''អូខេ''





sehun
14:06


 សេជុនព្រមញាំុអីនៅ?
ញាំុអា៎យ
 អរគុណ
 ហេីយគេព្រមទៅធ្វេីលំហាត់ប្រាណអត់?
មិនទាន់បាននិយាយរឿងហ្នឹងហេ៎
 អ៎
 ផ្ញេីរសេជុនផង
អឺម
មិនបាច់បារម្ភហេ៎
គិតតែនាយហូវ
គេារពសន្យាផង