Wednesday, March 11, 2020

☆☆ រឿងនិទានដ៏សែនរញ៉េរញ៉ៃ Ep.17








//Sejun//



      ''កឺធ្វេីអីប្អូនរបស់យ៉ាងយ៉ាង? ហេតុអីបានគេដាល់កឺ?''


      ''...''   កឺនៅស្ងៀមហេីយអេានមុខចុះមិនព្រមឆ្លេីយ


      ''កឺ!''


      ''កឺធ្វេីមិនល្អដាក់គេ សមអា៎យដែលត្រូវគេដាល់''


      ''កឺធ្វេីអី?''


      ''...''


      ''កឺ!!''


ពេលដែលខ្ញុំសួរមិនឈប់ ទីបំផុតកឺក៏ព្រមនិយាយរឿងទាំងអស់អេាយខ្ញុំស្តាប់ កឺដឹងរឿងដែលខ្ញុំមានគ្រេាះថ្នាក់ចរាចរក៏ប្រញាប់មកមេីលខ្ញុំ ហេីយក្នុងទូរស័ព្ទរបស់ខ្ញុំមានសារដែលនិយាយជាមួយយ៉ាងយ៉ាង ហេីយកឺគិតថាយ៉ាងយ៉ាងគឺជាដេីមហេតុធ្វេីអេាយខ្ញុំកេីតរឿងបែបនេះ ទេីបចង់ធ្វេីបាបយ៉ាងយ៉ាងដេាយការចាប់យ៉ាងយ៉ាងទៅធ្វេីបាប តែសរុបទៅអ្នកដែលកឺចាប់គឺជាប្អូនរបស់យ៉ាងយ៉ាង


      ''អូយយយយ កឺ!! កឺធ្វេីអីហ្នឹង???''


      ''សុំទេាស''


      ''អ្នកដែលកឺត្រូវសុំទេាស គឺយ៉ាងយ៉ាងហេីយប្អូនបស់គេ''


      ''...''


      ''ញ៉ុមជួបគ្រេាះថ្នាក់ចឹងដេាយសារញ៉ុមខ្លួនឯង ញ៉ុមផឹកស្រវឹង ហេីយបេីកឡាន ញ៉ុមអ្នកខុស អត់មានទាក់ទងអីមួយយ៉ាងយ៉ាងហេ៎''


      ''តែ...''


      ''ហេីយណាមួយរឿងសារហ្នឹងជារឿងយល់ច្រឡំទៀត អ្នកដែលផ្ញេីរសារហ្នឹងម៉េាមិនមែនជាយ៉ាងយ៉ាងហេ៎ យ៉ាងយ៉ាងត្រូវគេដាក់ថ្នាំ ហេីយអ្នកផ្សេងយកទូរស័ព្ទរបស់យ៉ាងយ៉ាងផ្ញេីរម៉េា''


      ''...''   កឺស្តាប់ខ្ញុំនិយាយស្ងាត់ៗ ដេាយមិនបានឆ្លេីយតបអី មេីលទៅកឺក៏ខឹងខ្លួនខុសដែរ​ ទេីបខ្ញុំមិននិយាយអីច្រេីនទៀត






//Luhan//




កន្លងផុតទៅជាច្រេីនថ្ងៃ ដែលខ្ញុំមិនបានជួបសេហ៊ុនទៀត តាំងពីថ្ងៃដែលគេមកសុំទេាសខ្ញុំ គេក៏លែងមករកខ្ញុំទៀត សូម្បីតែពេលដែលកឺទៅសួរសុខទុក្ខសេជុន ក៏មិនបានជួបគេនៅមន្ទីរពេទ្យដែរ


      ''កឺ! សួរអេាយតិចមេីសថាគេម៉េាទៀតង៉ៃណា?''


      ''ថាអត់ទេ!''   យ៉ាងកឺងេីបចេញពីលេីសាឡុង ក្រេាយពេលខិតចេញពីខ្ញុំ 2-3ដងរហូតដល់ជិតធ្លាក់ពីលេីសាឡុង


      ''កឺ! ណាណាណា សួរអេាយតិច!''   ខ្ញុំដេីរតាមកឺទៅផ្ទះបាយ


      ''លូហាន! ថាអត់គឺអត់អា៎យ!''   កឺឆ្លេីយតបនឹងខ្ញុំ មុននឹងបេីកទូរទឹកកកហេីយយកទឹកក្រូចមួយដបចេញមកញាំុ


      ''ហេតុអី? គ្រាន់តែសួរប៉ុណ្ណឹងសេាះ''   ខ្ញុំដេីរតាមកឺពីផ្ទះបាយរហូតមកដល់បន្ទប់ទទួលភ្ញៀវវិញ មុននឹងដាក់ខ្លួនអង្គុយចុះតាម


      ''ប្រាប់អា៎យថាឈប់ទាក់ទងគេទៀត គេធ្វេីដាក់ប៉ុណ្ណឹងអា៎យនៅចង់ជួបគេធ្វេីអីទៀត''


      ''...''


      ''បំភ្លេចគេចេាលហូវ ចូលកង់វិញខំរៀន មិនបាច់គិតពីរឿងស្នេហាហេ៎''


      ''កឺ! លូធំអា៎យណា! រៀនឆ្នាំទី 4អា៎យ ហេតុអីបានមានស្នេហាអត់បាន?''


      ''បេីជាអ្នកផ្សេងកឺអត់ថាអីហេ៎ តែបេីជាអ្នកដែលចាប់លូទៅធ្វេីបាបហ្នឹង កឺគ្មានថ្ងៃព្រមដាច់ខាត''


យ៉ាងកឺនិយាយមុននឹងងេីបចេញពីសាឡុងហេីយដេីរឡេីងជណ្តេីរទៅកាន់បន្ទប់ខ្លួនឯងបាត់ ទុកអេាយខ្ញុំនៅអង្គុយលេីសាឡុងហេីយពែបមាត់ម្នាក់ឯង






//Yanghan//




      ''ដេីរយឺតៗ...''


      ''...''


      ''អឺម... ល្អអា៎យ ចង់សាកម្តងទៀតអត់?''


សេជុនក្រវីក្បាលក្រេាយពេលហាត់ដេីរបានតែមួយជុំ ព្រេាះតែសេជុនគេងលក់រយៈពេលយូរ ទេីបសាច់ដុំជេីងត្រូវការការហាត់ដេីម្បីអេាយបានដេីរដូចដេីមវិញ


គ្រូពេទ្យប្រាប់ថាសេជុនមិនព្រមដេីរតាំងពីព្រឹក ចាំទាល់តែខ្ញុំមកទេីបព្រមដេីរ ហេីយដេីរបានតែបន្តិចក៏ឈប់ ខ្ញុំចូលទៅជួបគ្រាសេជុន មុននឹងនាំទៅអង្គុយលេីរទេះរុញ ហេីយរុញទៅកាន់បន្ទប់របស់សេជុនវិញ


      ''ចង់ញាំុអីអត់?''


      ''អត់អីហេ៎''


      ''ចឹងញ៉ុម...''


      ''យ៉ាងយ៉ាង!''   សេជុននិយាយកាត់ពេលដែលឃេីញថាខ្ញុំកំពុងតែរៀបត្រលប់ទៅវិញ


      ''ហឺម?''


      ''ញ៉ុមមានរឿងចង់និយាយជាមួយ''


      ''រឿងអីគេ?''


      ''ញ៉ុមដឹងថាយ៉ាងយ៉ាងដឹងថាញ៉ុមគិតម៉េច... តែញ៉ុមចង់សារភាពដេាយផ្ទាល់មាត់''


      ''សេជុន... ចង់ថា...''


      ''យ៉ាងយ៉ាង! ញ៉ុមស្រលាញ់យ៉ាងយ៉ាង! ញ៉ុមដឹងថាញ៉ុមមិនសង្ហាដូចអាអ្នកបង្ហាញម៉ូតម្នាក់នេាះ ដឹងថាញ៉ុមចាស់កំរិល ពាក់វែនតាក្រាស់ៗ ណាគេក៏ថាញ៉ុមមិនសមនឹងនាយ''


      ''...''


      ''តែទេាះបីជាញ៉ុមមិនល្អដូចគេ តែញ៉ុមស្រលាញ់នាយណា៎ យ៉ាងយ៉ាង! ធ្វេីសង...''


      ''សេជុន! ប្រាប់អា៎យថាញ៉ុមមិនបានគិតជាមួយនាយលេីសពីមិត្តភក្តិ! មិនថានាយខំប្រឹងយ៉ាងណាក៏វាគ្មានថ្ងៃផ្លាស់ប្តូរដែរ''


      ''ហេតុអី? ហេតុអីហ៎? ដេាយសារតែញ៉ុមមុខអាក្រក់ ហេីយ...''


      ''មែនហេ៎សេជុន! មិត្តភក្តិគឺមិត្តភក្តិ! ញ៉ុមអត់បានគិតលេីសពីហ្នឹង!''


      ''ចឹងនាយមកមេីលញ៉ុមសឹងតែរាល់ង៉ៃ មិនមែនដេាយសារនាយបារម្ភពីញ៉ុមហេ៎ត្រូវអត់?''


      ''មែនហេ៎! អាបារម្ភវាបារម្ភអា៎យ តែបារម្ភក្នុងថានៈជាមិត្តភក្តិអត់បានហេ៎ហ៎?''


      ''កុហក! នាយគិតថាញ៉ុមក្លាយជាបែបនេះដេាយសារតែនាយ បាននាយមកមេីលញ៉ុម?''


      ''...''


      ''បេីនាយ...''   សេជុនបែរមុខចេញ ធ្វេីអេាយខ្ញុំដឹងថាគេកំពុងតែយំ


      ''...''


      ''ហឹក... បេីនាយមិនបានស្រលាញ់ញ៉ុម នាយមិនបាច់ម៉េាអេាយញ៉ុមឃេីញមុខទៀតហេ៎!''


      ''សេជុនអា៎''


      ''មិនបាច់អាណិតញ៉ុមហេ៎ ញ៉ុមគ្រាន់តែជាមនុស្សគ្មានតំលៃម្នាក់ដែលនាយមិនត្រូវការ''


      ''សេជុន មែនហេ៎''   ខ្ញុំប្រញាប់ដេីរទៅជិតគ្រែអ្នកជំងឺ មុននឹងកាន់កដៃរបស់សេជុន


      ''ចេញហូវ...''   គេយកដៃម្ខាងទៀត ចាប់ដៃរបស់ខ្ញុំចេញ តែក៏មិនព្រមងាកមកមេីលមុខខ្ញុំ


      ''សេជុន...''


      ''ប្រាប់អេាយចេញ!!!''   ម្តងនេះសេជុនងាកមកសំលឹងមុខខ្ញុំ នៅលេីថ្ពាល់របស់គេមានទឹកភ្នែកជេាក ខ្ញុំខាំបបូរមាត់របស់ខ្លួនឯង មុននឹងដេីរចេញពីបន្ទប់សំរាករបស់សេជុន






//Sehun//





      ''អរគុណណា៎ដែលយកម៉េាអេាយ ^^''   លូហាននិយាយមុននឹងយកកាតាបនិងទូរស័ព្ទរបស់គេពីដៃរបស់ខ្ញុំទៅកាន់

ថ្ងៃនេាះពេលដែលនាំលូហានត្រលប់មកវិញ ពួកយេីងប្រញាប់ពេកទេីបមិនបានយករបស់របរលូហានមកជាមួយ ទេីបថ្ងៃនេះខ្ញុំយកមកអេាយគេនៅផ្ទះ


      ''អត់អីហេ៎ ញ៉ុមត្រូវមកមេីលសេជុនដែរហ្នឹង''


      ''អ៎... ចូលម៉េាអង្គុយក្នុងសិនអត់?''


      ''កុំអីល្អជាង...''   ខ្ញុំប្រញាប់បដិសេធ តែលូហានក៏និយាយកាត់


      ''ញ៉ុមមានរឿងចង់និយាយជាមួយផង បេីឈរនិយាយហ្នឹងវា...''   គេនិយាយតែប៉ុណ្ណេះក៏ងេីយមុខមេីលទៅលេី ធ្វេីអេាយខ្ញុំយល់ភ្លាម ថាគេចង់និយាយពីអី


      ''អឺម ចឹងក៏បាន''   លូហានចាញ់កំដៅថ្ងៃ បេីនៅឈរយូរតិចទៀត ប្រាកដជាមុខឡេីងក្រហមជាមិនខាន




លូហានដេីរទៅផ្ទះបាយមួយសន្ទុះ មុននឹងត្រលប់មកវិញជាមួយទឹកកាកាវ 2ពែងដែលមានដាក់ម៉ាស្សឹម៉េឡូ


      ''មានរឿងអីចង់និយាយហ៎?''   ខ្ញុំទទួលពែងនេាះមកកាន់ មុននឹងដាក់វាចុះទៅេលីតុ


      ''ហេតុអីធ្វេីដូចប្រញាប់ប្រញាល់មែស? អត់ចង់និយាយមួយញ៉ុមហ៎?''   ទឹកមុខរបស់លូហានធ្លាក់ចុះយ៉ាងច្បាស់ ហេតុអីសុខៗបេះដូងរបស់ខ្ញុំក៏ចាប់ផ្តេីមលេាតញាប់


      ''មែនហេ៎ ញ៉ុម... ញ៉ុមត្រូវទៅមេីលសេជុនហ៎''


      ''អ៎...''


      ''អឺម... ចង់សួរថាអ៊ុំឈុនហួរម៉េចអា៎យ?''


      ''សុខសប្បាយតា៎ ទឹមសួររកនាយ ថាពេលណាបាននាយទៅលេងទៀត''


      ''មែនហ៎...''


      ''បេីនាយចង់ទៅលេងចំការ នាយទៅពេលណាក៏បានដែរ''


      ''អឺម... សេហ៊ុន... ង៉ៃណានាយទៅវិញ?''


      ''ស្អែកពេលល្ងាច យប់នេះនៅគេងកំដរសេជុន''


      ''អ៎... និយាយចឹងញ៉ុមអត់មានលេខទូរស័ព្ទរបស់នាយហេ៎...''






//Luhan//




      ''ណាគេម៉េាមិញ?''   យ៉ាងកឺចុះពីលេីជណ្តេីរ មុននឹងសួរខ្ញុំដែលកំពុងតែយកពែងទៅទុកនៅផ្ទះបាយ

      ''មានណា...''


      ''មានណាអី? ចុះពែងហ្នឹង?''   កឺសំលឹងមេីលពែង 2ក្នុងដៃរបស់ខ្ញុំ


      ''អឺ... មិញ... សេហ៊ុនម៉េា...''   ខ្ញុំទុកពែងនៅកន្លែងលាងចាន មុននឹងដេីរទៅកាន់បន្ទប់ទទួលភ្ញៀវហេីយអង្គុយលេីសាឡុង


      ''សេហ៊ុន??? បងសេជុនហ៎?''


      ''អឺម...''


      ''លូហាន!!! កឺប្រាប់ថាម៉េច? វាចាប់លូហានទៅធ្វេីបាប លូហាននៅអេាយវាចូលផ្ទះទៀតហ៎''


      ''កឺ!''


      ''មិនដឹងហេ៎! កឺហាម! ហាមទាក់ទងជាមួយម្នាក់ហ្នឹងទៀត''


      ''កឺ!''


      ''លូ! កឺនិយាយគឺដេីម្បីលូ! វាមិនមែនជាមនុស្សល្អហេ៎!''


      ''តែ...''


      ''បេីនិយាយមិនស្តាប់កុំថាកឺអត់បានប្រាប់!''   កឺធ្វេីមុខកាច មុននឹងដេីរចេញពីបន្ទប់ទទួលភ្ញៀវឡេីងទៅជាន់លេីវិញ


ខ្ញុំយកកាតាបរបស់ខ្លួនឯងមកអេាប មុននឹងយកទូរស័ព្ទមកកាន់ក្នុងដៃ ហេីយសំលឹងមេីលលេខទូរស័ព្ទរបស់សេហ៊ុន








sehun
21:09