Monday, March 9, 2020

☆☆ រឿងនិទានដ៏សែនរញ៉េរញ៉ៃ Ep.16








//Luhan//



@មន្ទីរពេទ្យxx



ពេលដែលបេីកទ្វារបន្ទប់ចូលទៅ មនុស្សស្រីម្នាក់ដែលកំពុងតែគេងលេីគ្រែងាកមក ព្រមជាមួយមនុស្សប្រុសដែលអង្គុយលេីសាឡុង

      ''យ៉ាងយ៉ាង... លូហាន!!!!''   សំលេងរបស់អ្នកទាំងពីរលាន់លឺឡេីងព្រមគ្នា ម៉ាក់ស្ទុះងេីបអង្គុយភ្លាម មុននឹងបេីកភ្នែកធំៗ ចំណែកប៉ាស្ទុះរត់មករកខ្ញុំ មុននឹងទាញខ្ញុំទៅអេាប

      ''លូហានបាត់ទៅណា? ហេតុអីមិនទាក់ទងមកសេាះ ដឹងអត់ថាម៉ាក់ប៉ាបារម្ភប៉ុណ្ណា!''   ប៉ាថាអេាយខ្ញុំទាំងដែលកំពុងតែអេាបខ្ញុំ ធ្វេីអេាយខ្ញុំចាប់ផ្តេីមយំ

យ៉ាងកឺដេីរទៅអង្គុយលេីសាឡុង ចាំអេាយប៉ាម៉ាក់អេាបខ្ញុំហេីយ ទេីបចាប់ផ្តេីមនិយាយពីរឿងដែលខ្ញុំបាត់ខ្លួននេាះ អេាយប៉ាម៉ាក់ស្តាប់ ហេីយប្រាកដណាស់ថារឿងទាំងនេាះគឺជារឿងដែលយ៉ាងកឺប្រឌិតឡេីងមកមុននេះ ពេលដែលយេីងធ្វេីដំណេីរមកកាន់មន្ទីរពេទ្យ

ព្រេាះបេីសិនជាម៉ាក់ដឹងការពិត ម៉ាក់ប្រាកដជាមិនលេីកលែងអេាយសេហ៊ុននេាះទេ ហេីយម្យ៉ាងទៀតយ៉ាងកឺប្រាប់ថាពេលដែលខ្ញុំបាត់ខ្លួន ម៉ាក់បានប្តឹងប៉ូលីសទៀតផង បេីសិនជារឿងនេះលឺដល់ប៉ូលីស ប្រាកដជាមានរឿងធំមិនខាន

ទេីបពួកយេីងសំរេចថានឹងកុហកគ្រប់គ្នាថា ខ្ញុំចាញ់កំដៅថ្ងៃហេីយដួលត្រូវក្បាល ពេលដែលដឹងខ្លួនមកចាំអីមិនបាន ទេីបត្រលប់មកវិញមិនបាន ពេលដែលឃេីញទឹកមុខរបស់ម៉ាក់ដែលកាន់តែបារម្ភពីខ្ញុំ ធ្វេីអេាយខ្ញុំមានអារម្មណ៍ដឹងខុសជាខ្លាំង

      ''លូហាន ទៅផ្ទះវិញគេងក៏បាន ម៉ាក់នៅម្នាក់ឯងបាន''   ម៉ាក់និយាយឡេីងពេលដែលយ៉ាងកឺរៀបត្រលប់ទៅផ្ទះវិញតែខ្ញុំជជែសនៅតែចង់គេងនៅមន្ទីរពេទ្យកំដរម៉ាក់

      ''អត់ហេ៎ ចង់គេងហ្នឹង! ម៉ាក់ឆាប់សំរាកហូវ''

      ''គេងលេីសាឡុងឈឺខ្នងអា៎''

      ''អត់អីហេ៎ម៉ាក់''

      ''អឺម ចឹងកឺទៅវិញអា៎យ ចង់បានអីអត់? ស្អែកកឺយកមកអេាយ''

      ''យកខេាអាវម៉េាផ្លាស់''

      ''អឺម ចាំកឺទៅនិយាយជាមួយប៉ូលីសរឿងលូម៉េាវិញផង''

      ''បាទ! ><''

ក្រេាយពេលលាម៉ាក់ហេីយ យ៉ាងកឺក៏ត្រលប់ទៅផ្ទះវិញជាមួយប៉ា និយាយដល់ផ្ទះគឺជាផ្ទះរបស់ម៉ាក់ប៉ាដែលនៅសៀងហៃ ព្រេាះទំរាំតែជិះរថភ្លេីងពីផ្ទះរបស់ខ្ញុំមកដល់ទីនេះ ចំណាយពេលជាង​5ម៉េាងឯណេាះ

ខ្ញុំដាក់ខ្លួនអង្គុយនៅលេីសាឡុង ហេីយផ្អែកមុននឹងធ្វេីអេាយនឹកឃេីញរូបភាពកាលពីពួកយេីងអង្គុយមេីលផ្កាយជាមួយគ្នាទៀតហេីយ ខ្ញុំដកដង្ហេីមធំមុននឹងដាក់ខ្លួនគេង រូបភាពដែលសេហ៊ុនគេងនៅលេីគ្រែជាមួយខ្ញុំលេីកនេាះធ្វេីអេាយខ្ញុំក្រវីក្បាលហេីយបិទភ្នែកបណ្តេញរូបភាពនេាះចេញ

ឈប់គិតបានអត់នៀក!!!!




ថ្ងៃបន្ទាប់       ''លូហាន ឃ្លានអត់? ចុះទៅរកអីញាំុនៅជាន់ក្រេាមក៏បាន''

      ''អត់ហេ៎ម៉ាក់! ចាំកឺម៉េាហ្មងក៏បាន''

      ''ហេីយលូទៅផ្ទះវិញហ្មង រឺក៏នៅនេះសិន?''

      ''ប្រហែលជាទៅផ្ទះវិញមេីលទៅ យ៉ាងកឺចូលរៀនវិញអា៎យ ហេីយលូក៏ជិតចូលរៀនដែរ''

      ''អឺម មេីលថែខ្លួនផង កុំបាត់ទៅណាទៀតអា៎ដឹងនៅ?''

      ''បាទ''



//Yanghan//



      ''លូង៉ៃនេះអត់ទៅណាណាអី? ហេីយប្រាប់អុីសុីងនៅថាម៉េាវិញអា៎យ?''   ខ្ញុំសួរឡេីងពេលដែលពួកយេីងជិះឡានក្រុងពីស្ថានីយ៍រថភ្លេីងមកដល់ផ្ទះ

      ''ភ្លេចរឿងអុីសុីងអេាយឆឹង តែទូរស័ព្ទលូ... នៅផ្ទះសេហ៊ុន''   លូហាននិយាយរដាក់រដុប ពេលដែលនិយាយដល់ឈ្មេាះនេាះធ្វេីអេាយខ្ញុំចាប់ផ្តេីមមួរម៉ៅភ្លាម

      ''ណែស! តេប្រាប់គ្នាផង គ្នាក៏បារម្ភពីលូដែរ''   ខ្ញុំលូកយកទូរស័ព្ទរបស់ខ្លួនឯងក្នុងហេាប៉ៅ មុននឹងហុចទូរស័ព្ទរបស់ខ្លួនឯងអេាយលូហាន

      ''អឺម...''

ឃេីញបែបនេះខ្ញុំក៏ប្រញាប់ឡេីងទៅជាន់លេីចូលទៅក្នុងបន្ទប់គេងរបស់ខ្លួនឯង មុននឹងមុជទឹកផ្លាស់សំលៀកបំពាក់ ហេីយរៀបចំខ្លួនចេញទៅក្រៅ ខ្ញុំបេីកឡានរបស់ខ្លួនឯងចេញមក ដេាយទុកអេាយលូហាននៅផ្ទះម្នាក់ឯង ទេាះជាបារម្ភតិចតួចក៏ដេាយ

♪~♪~♪~


      ''អាឡូ?''

      <យ៉ាងយ៉ាង! ង៉ៃនេះមានថតម៉ូតម៉េាង 3 កុំភ្លេចអា៎>

      ''ដឹងអា៎យ ចេញពីផ្ទះអា៎យនៀក''

      <ចេញលឿនមែន? ម៉េាងទឹម 1ជាងហ្នឹង?>

      ''ទៅសួរសុខទុក្ខមិត្តភក្តិ''

      <អ៎ អឺម ចឹងបានអា៎យចឹង កុំម៉េាយឺតអា៎>

      ''ដឹងអា៎យ បាយបាយ''

      <បាយបាយ>

ខ្ញុំដាក់ទូរស័ព្ទចុះ មុននឹងជាន់បន្ថែមល្បឿនដេីម្បីអេាយខ្លួនឯងមកដល់មន្ទីរពេទ្យអេាយបានលឿនជាងមុន ខ្ញុំដេីរទៅកាន់បន្ទប់សំរាករបស់សេជុន ដែលមួយរយៈនេះខ្ញុំមកញឹកញាប់មែនទែន

ខ្ញុំបេីកទ្វារបន្ទប់ចូលទៅដេាយមិនបានគេាះ ព្រេាះមិនគិតថានៅក្នុងបន្ទប់នេះមានអ្នកផ្សេងម្នាក់ទៀតកំពុងតែអង្គុយលេីសាឡុង ហេីយគេក៏ងាកមកមេីលខ្ញុំ មុននឹងបេីកភ្នែកធំៗដេាយភាពភ្ញាក់ផ្អេីល ហេីយងេីបឈរ បន្តិចក៏ប្តូរទៅជាឆ្ងល់

      ''យ៉ាងយ៉ាង... មែនហេ៎... មែនយ៉ាងយ៉ាងហេ៎...''   សំលេងរបស់គេលឺឡេីងតិចៗ ហាក់បីដូចជានិយាយម្នាក់ឯង

      ''យ៉ាងយ៉ាង! ម៉េាអា៎យហ៎?''   សេជុនដែរកំពុងតែគេងលេីគ្រែ ងេីបឡេីងអង្គុយមុននេះ ស្រែកហៅខ្ញុំ

      ''នាយ...''   ខ្ញុំសំលឹងមេីលមុខគេមិនដាក់ភ្នែក មនុស្សម្នាក់ដែលមានមុខមាត់ដូចសេជុនបេះដាក់ មនុស្សម្នាក់នេាះដែលជូនប្អូនប្រុសរបស់ខ្ញុំត្រលប់មកវិញម្សល់ម្ង៉ៃ

ខ្ញុំស្ទុះចូលទៅក្របួចកអាវរបស់គេ មុននឹងដាល់គេមួយដៃខ្លាំងៗ ខ្លួនរបស់គេដួលទៅលេីសាឡុង ចំណែកខ្ញុំក៏លុតជង្គង់ទៅលេីសាឡុង មុននឹងដាល់គេថែម 2-3ដៃទៀត

      ''យ៉ាងយ៉ាង! ឈប់! យ៉ាងយ៉ាង!''   សំលេងរបស់សេជុនស្រែកឡេីង ធ្វេីអេាយខ្ញុំដឹងខ្លួន ហេីយបងប្រុសរបស់គេក៏ឆ្លៀតឱកាសនេាះចាប់កណ្តាប់ដៃរបស់ខ្ញុំ មុននឹងរុញខ្ញុំចេញ

      ''កឺ!​ កុំធ្វេីអីយ៉ាងយ៉ាង!''   កណ្តាប់ដៃរបស់បងប្រុសគេ ដែលរៀបនឹងដាល់ខ្ញុំតបមកវិញត្រូវបានឈប់ឆ្ងក់

ដេាយសារជេីងរបស់សេជុនមិនទាន់អាចកំរេីកបាន ព្រេាះគេងយូរពេកទេីបមិនអាចចុះពីលេីគ្រែមកហាមបាន ខំអីប្រាកដជាចុះមកហាមហេីយ

      ''នាយឆ្កួតហេ៎អី? លូហានធ្វេីនាយហា៎ស? ដឹងអត់ថាម៉ាក់ញ៉ុមបារម្ភដល់ថ្នាក់ឈឺចូលមន្ទីរពេទ្យ លេងឆ្កួតអីហា៎ស?''

      ''លូហាន???''   បងប្រុសរបស់សេជុនធ្វេីមុខឆ្ងល់ដាក់ខ្ញុំ

      ''កុំម៉េាធ្វេីពេី! ញ៉ុមឃេីញនាយជាអ្នកជុូនលូហានម៉េាវិញដេាយផ្ទាល់ភ្នែក ហេីយលូហានក៏ព្រមទទួលដែរថានាយចាប់លូហានទៅ!''

      ''មិនពិត... មិនអាចទៅរួច...''   និយាយហេីយគេក៏ក្រវីក្បាលម្នាក់ឯង មុននឹងដេីរចេញពីបន្ទប់បាត់

      ''នាយ...''

      ''យ៉ាងយ៉ាង!''   ពេលដែលឃេីញខ្ញុំរៀបដេីរចេញទៅតាម សេជុនក៏ស្រែកហៅឈ្មេាះរបស់ខ្ញុំ ធ្វេីអេាយខ្ញុំត្រូវឈប់ហេីយបែរត្រលប់មកវិញ

      ''...''

      ''មានរឿងអីកេីតឡេីង?''

      ''សួរបងប្រុសរបស់នាយមេីស! ធ្វេីអីដាក់គ្រួសារញ៉ុម!''

      ''យ៉ាងយ៉ាង...''

      ''ញ៉ុមទៅវិញអា៎យ ចាំង៉ៃក្រេាយម៉េាម្តងទៀត''





//Luhan//



ទិង ទុង ទិង ទុង ទិង ទុង

ទិង ទុង ទិង ទុង ទិង ទុង

ទិង ទុង ទិង ទុង ទិង ទុង

ខ្ញុំប្រញាប់រត់ចេញពីបន្ទប់ទឹក ទាំងមិនទាន់បានជូតខ្លួនហេីយស្រួលបួល មុននឹងប្រញាប់រត់ទៅកាន់ទូរខេាអាវ ហេីយយកខេាអាវមកពាក់

ទិង ទុង ទិង ទុង ទិង ទុង

សំលេងកណ្តឹងលាន់លឺឡេីងម្តងទៀត ធ្វេីអេាយខ្ញុំកាន់តែប្រញាប់ឡេីង ហេីយរត់ចេញពីបន្ទប់គេងទៅកាន់ជាន់ក្រេាម មុននឹងបេីកទ្វារផ្ទះ

ឡានពណ៌ខ្មៅដែលខ្ញុំស្គាល់ច្បាស់ កំពុងតែចតពីមុខផ្ទះរបស់ខ្ញុំ ខ្ញុំក្រវាសភ្នែកទៅមេីលកន្លែងកណ្តឹង មុននឹងឃេីញសេហ៊ុនកំពុងតែឈរពីមុខនេាះ ហេីយសំលឹងមេីលមកខ្ញុំ

      ''យ៉ាងយ៉ាង...''   សេហ៊ុនហៅតិចៗ ហេីយដេីរមកកាន់របងទ្វារ មុននឹងរុញវាបេីក

      ''...''

      ''យ៉ាងយ៉ាង សុំទេាស...''   គេរត់មករកខ្ញុំដែលឈរនៅមាត់ទ្វារផ្ទះមិនកំរេីក មុននឹងទាញខ្ញុំទៅអេាប

      ''...''   គ្រប់យ៉ាងកេីតឡេីងលឿនពេក រហូតដល់ខ្ញុំធ្វេីខ្លួនមិនត្រូវ គួរតែអេាបតប រឺក៏ឈរស្ងៀមៗបែបនេះ

      ''ហឹក សុំទេាស...''   ដំណក់ទឹកដែលសេីមស្មាររបស់ខ្ញុំ ធ្វេីអេាយប្រញាប់លេីកដៃអេាបតបទៅវិញយ៉ាងលឿន

ខ្ញុំនៅបែបនេាះមួយសន្ទុះ មុននឹងចាប់ផ្តេីមអង្អែលខ្នងរបស់សេហ៊ុនយឺតៗ ពេលដែលសេហ៊ុនចាប់ផ្តេីមយំកាន់តែខ្លាំងឡេីង

      ''កេីតអី? ប្អូនប្រុសនាយកេីតអីមែន?''

      ''ហឹក...''   ទេាះបីជាសេហ៊ុនមិនឆ្លេីយ តែសេហ៊ុនក្រវីក្បាលអេាយខ្ញុំដឹងថាមូលហេតុដែលគេយំមិនទាក់ទងនឹងប្អូនប្រុសរបស់គេនេាះទេ

      ''សេហ៊ុនអា៎...''

      ''ហេតុអី? ហេតុអីនាយមិនប្រាប់ញ៉ុម... ហេតុអី?''

      ''ប្រាប់អី?''

      ''ហេតុអី... នាយមិនមែនជាយ៉ាងយ៉ាង... ហេតុអីនាយមិនប្រាប់ញ៉ុម ញ៉ុមធ្វេីបាបនាយទាំងដែលនាយមិនមែនជាអ្នកធ្វេីអេាយប្អូនប្រុសរបស់ញ៉ុមជួបគ្រេាះថ្នាក់ នាយអត់ដឹងរឿងអី នាយអត់មានពាក់ព័ន្ធអីទាំងអស់''

      ''សេហ៊ុន...''

      ''សុំទេាស សុំទេាស...''

      ''អត់អីហេ៎... ញ៉ុមអត់ខឹងនាយហេ៎...''

      ''តែញ៉ុម... ញ៉ុមវាអាក្រក់ ញ៉ុមឃុំនាយក្នុងបន្ទប់ ញ៉ុមដាក់ច្រវ៉ាក់នាយ... ញ៉ុមប៊ិសនឹងធ្វេីអេាយនាយត្រូវអាហាវ...''

      ''សេហ៊ុន... នាយក៏ជាអ្នកជួយញ៉ុមពីក្នុងព្រៃ នាយអេាយអ៊ុំឈុនហួរម៉េាលាបថ្នាំអេាយ នាយនៅអេាយគាត់មកកំដរញ៉ុមទៀត ព្រេាះខ្លាចមានគេបុកចូលផ្ទះទៀត...''

      ''សុំទេាស...''   ម្តងនេះសេហ៊ុនព្រលែងញ៉ុមអេាយមានសេរីភាព មុននឹងសំលឹងមេីលចូលមកក្នុងភ្នែករបស់ខ្ញុំ ហេីយនិយាយពាក្យសុំទេាសនេាះចេញមក

      ''មិនបាច់សុំទេាសទៀតហេ៎បានអត់?''   ចង់លូកដៃទៅជូតទឹកភ្នែកអេាយ តែមិនហ៊ានសូម្បីតែលេីកដៃឡេីង

      ''ហេតុអីបានអត់ព្រមប្រាប់? បេីនាយប្រាប់ ញ៉ុមអាចដេាះលែងនាយក៏ថាបាន''

      ''ហេីយមកចាប់បងប្រុសញ៉ុមជំនួសហ៎? នាយស្រលាញ់ប្អូននាយ ញ៉ុមក៏ស្រលាញ់បងញ៉ុមដែរ''

      ''សុំទេាសមែនអា៎... នាយចង់អេាយញ៉ុមធ្វេីអីក៏បានដែរ ញ៉ុមនឹងប៉ះពូវអេាយគ្រប់យ៉ាង...''

      ''នាយត្រូវសន្យាថានឹងមិនធ្វេីអីយ៉ាងកឺ!''

      ''យ៉ាងកឺ?''   សេហ៊ុនធ្វេីមុខឆ្ងល់ភ្លាម

      ''បងប្រុសញ៉ុមហ្នឹងអា៎យ!''

      ''យ៉ាងហាន?''

      ''អឺម!''   ខ្ញុំងក់ក្បាល

      ''ហេីយចុះនាយ... ឈ្មេាះអី?''

      ''លូហាន...''

      ''លូហាន...''   សេហ៊ុននិយាយតាម ធ្វេីអេាយខ្ញុំស្ទេីរតែអស់សំណេីចចេញមក សេហ៊ុនតាំងចិត្តស្តាប់ ធ្វេីមេីលតែគ្រប់យ៉ាងដែលខ្ញុំនិយាយគឺជារឿងអស្ចារ្យអញ្ចឹង

      ''អឺម... ហៅធម្មតាថាលូក៏បាន''

      ''លូ...''

      ''ហេីយមួយទៀត... យេីងធ្វេីជាមិត្តភក្តិនឹងគ្នាបានអត់?''   ទេាះបីជាមិនបានចង់ធ្វេីត្រឹមតែមិត្តភក្តិ តែសុំប៉ុណ្ណឹងសិនក៏បាន

      ''ញ៉ុមធ្វេីដល់ថ្នាក់នេះអា៎យ នាយនៅចង់ធ្វេីមិត្តភក្តិនឹងញ៉ុមទៀតហ៎?''

      ''អត់បានហេ៎ហ៎?​ ><''

      ''បានៗៗៗ''   សេហ៊ុនប្រញាប់ឆ្លេីយតប ពេលដែលខ្ញុំធ្វេីមុខកំសត់ដាក់

      ''អូខេ រីករាយដែលបានធ្វេីជាមិត្តភក្តិនាយណា៎ សេហ៊ុន!''

      ''ដូចគ្នា... លូហាន...''