Tuesday, August 13, 2019

☆☆ រឿងនិទានដ៏សែនរញ៉េរញ៉ៃ Ep.2








//Sejun//



      <វ៉ាកងលេីកនេះមកលេងផ្ទះអត់?>   សំលេងរបស់បងប្រុសរបស់ខ្ញុំលាន់ចេញពីស្ពីកកឺររបស់ទូរស័ព្ទដែលខ្ញុំកំពុងកាន់


      ''ប្រហែលជាអត់បានទៅហេ៎ នៅនេះរវល់!''   ខ្ញុំឆ្លេីយតបទៅវិញ ដេាយខ្សែភ្នែកកំពុងតែសំលឹងមេីលសៀវភៅដែលនៅចំពេាះមុខ


      <អឺម អូខេ ហេីយម្នាក់នេាះដែលថានឹងណែនាំអេាយកឺស្គាល់ម៉េចអា៎យ?>   សំនួរនេាះធ្វេីអេាយខ្ញុំនៅស្ងៀមមួយសន្ទុះ


      ''ញ៉ុម... មិនទាន់បានសុំគេធ្វេីសង្សារផង... ចាំសុំហេីយចាំនាំទៅអេាយកឺស្គាល់''


      <ចឹងក៏បាន ហេីយ...>


      ''កឺ ប៉ុណ្ណឹងសិនបានអា៎យណា មេីលមេរៀនសិន!''


      <អឺ បានអា៎យចឹង>


ពេលដែលចុចបិទហេីយ ខ្ញុំក៏ខិតវែនតារបស់ខ្លួនឯងឡេីងលេីបន្តិច មុននឹងចាប់ផ្តេីមអានអក្សរដែលនៅក្នុងសៀវភៅ តែក្នុងខួរក្បាលរបស់ខ្ញុំនៅតែគិតដល់រឿងដែលកេីតឡេីងថ្ងៃមិញ...


បានជួបយ៉ាងយ៉ាងទៀតផង :)





yanghan
21:30


សុបិន្តល្អណា៎ 
យ៉ាងយ៉ាង ☺️



វាមិនមែនជាលេីកទីមួយនេាះទេ ដែលយ៉ាងយ៉ាងមិនតប chat របស់ខ្ញុំ តែខ្ញុំមិនបានគិតច្រេីនរឿងហ្នឹងដែរ ព្រេាះយ៉ាងយ៉ាងជាមនុស្សដែលរវល់ ចាប់ផ្តេីមធ្វេីការតាំងតែរៀនមិនទាន់ចប់ ទេាះបីជាមិនបានមករៀនរាល់ថ្ងៃ ក៏នៅតែរៀនទាន់គេ ទាំងស្អាត ទាំងឆ្លាត ទាំងពូកែបែបនេះ ទេីបមានហ្វេនច្រេីន ហេីយក៏មានអ្នកដែលស្រលាញ់ច្រេីនដូចគ្នា...


ហេីយក្នុងនេាះ មានខ្ញុំម្នាក់ដែរ ដែលលួចស្រលាញ់យ៉ាងយ៉ាង!





      ''នេាះ! ម្នាក់ហ្នឹងអា៎យ ដែលតាមយ៉ាងយ៉ាងជាប់រហូត!''   សំលេងមនុស្សស្រីម្នាក់លាន់លឺឡេីង ពីក្រេាយខ្នងរបស់ខ្ញុំ តែដេាយសារតែខ្ញុំកំពុងតែដេាតកាសក្នុងត្រចៀក ទេីបគេគិតថាខ្ញុំប្រហែលជាស្តាប់មិនលឺ


      ''ម្នាក់ពាក់វែនតាហ្នឹងហ៎?''


      ''អឺ!''


      ''មុខមាត់ឡេីងចឹង ហេីយស្លៀកពាក់ដូចអ្នកស្រែចឹង ហ៊ានអាណែស ដែលតាមញ៉ែយ៉ាងយ៉ាង!''


      ''មែនហ្នឹង! យេីងថាយ៉ាងយ៉ាងមិនចាប់អារម្មណ៍ហេ៎ មនុស្សចឹងហ៎!''


ខ្ញុំខិតវែនតារបស់ខ្លួនឯងឡេីង មុននឹងប្រញាប់ដេីរអេាយលឿនចេញពីកន្លែងនេះ ហេីយសំដៅទៅកាន់ថ្នាក់រៀនរបស់ខ្លួនឯង រកមេីលតុដែលទំនេរហេីយដាក់ខ្លួនអង្គុយចុះ ក្រៅពីយ៉ាងយ៉ាងខ្ញុំគ្មានមិត្តភក្តិផ្សេងនេាះទេ ទេីបត្រូវអង្គុយម្នាក់ឯងបែបនេះ





yanghan
9:15


យ៉ាងយ៉ាង!
ថ្ងៃនេះមករៀនអត់?

ពេលដែលផ្ញេីរ line ទៅកាន់យ៉ាងយ៉ាងហេីយ ខ្ញុំក៏អង្គុយមេីលទូរស័ព្ទរបស់ខ្លួនឯងមួយសន្ទុះ តែពេលដែលគ្មានការឆ្លេីយតប ទេីបខ្ញុំសំរេចចិត្តផ្ញេីរទៅម្តងទៀត





yanghan
9:55


បេីមកប្រាប់ផងណា៎
ស្រួលញ៉ុមចាប់កន្លែងអេាយ
 អត់ទៅហេ៎
ចុះពេលថ្ងៃ?
 ក៏អត់ដែរ
យ៉ាងយ៉ាង
មួយរយៈនេះអត់សូវមករៀនសេាះ
តិចគ្រូដកពន្ទុអស់
ហេីយអត់មានសិទ្ធប្រលងធ្វេីម៉េច?


10:15
យ៉ាងយ៉ាង?
រវល់ហ៎?
ចឹងញ៉ុមអត់រំខានហេ៎


10:25
យ៉ាងយ៉ាង?
 សេជុន
 ញ៉ុមរវល់
អូខេ
សុំទេាស
 អឺម





//Luhan//



yanghan
14:23

 លូហាន
 ល្ងាចនេះកឺអត់ញាំុបាយហេ៎
 មិនបាច់ធ្វេីទុកអេាយកឺហេ៎ណា៎
អូខេខខខ



      ''អុីសុីង! ល្ងាចនេះទំនេរអត់?''   អុីសុីងដែលកំពុងតែរៀបចំសៀវភៅទុកក្នុងកាតាបរបស់ខ្លួនឯង ងាកមកមេីលមុខខ្ញុំដេាយចំងល់

      ''អឺម! ថី?''

      ''ទៅញាំុអីមួយគ្នា! ង៉ៃនេះកឺញាំុអីនៅក្រៅ!''

      ''អ៎ អូខេ!''

ខ្ញុំប្រញាប់រៀបចំសៀវភៅដាក់ចូលកាតាប ហេីយដេីរតាមអុីសុីងចេញទៅកន្លែងចតឡានរបស់មហាវិទ្យាល័យ ក្រេាយពីញាំុអាហារពេលល្ងាចរួចអុីសុីងក៏ជូនខ្ញុំត្រលប់មកផ្ទះវិញ ព្រេាះផ្ទះរបស់អុីសុីងនៅហួសពីផ្ទះរបស់ខ្ញុំមួយផ្លូវ ទេីបពួកយេីងទៅសាលាជាមួយគ្នា



ថ្ងៃបន្ទាប់



      ''លូហាន! មួក!''   ខ្ញុំប្រញាប់ងាកក្រេាយភ្លាម ពេលដែលលឺសំលេងហៅឈ្មេាះរបស់ខ្លួនឯង យ៉ាងកឺហុចមួកដែលខ្ញុំទុកចេាលលេីតុអាហារមកអេាយ

      ''បិះភ្លេច! អរគុណកឺ!''   បេីភ្លេចមួកនេះប្រាកដជាពិបាកជាមិនខាន

      ''អឺម! កុំហាលថ្ងៃយូរពេកដឹងនៅ? ហេីយមានយកថ្នាំតាមខ្លួនអត់?''

      ''យកអា៎យ! ទៅអា៎យណា៎ អុីសុីងចាំ!''

      ''អឺម!''   ខ្ញុំប្រញាប់រត់ចេញមកក្រៅផ្ទះ ហេីយឡេីងជិះឡានដែលចតចាំ





      ''ហាច់ឈីស!''

      ''មានយកម៉ាសម៉េាអត់?''   អុីសុីងងាកមកសួរខ្ញុំភ្លាម ពេលដែលឃេីញខ្ញុំក្រដាស

      ''...''   ខ្ញុំក្រវីក្បាល ហេីយយកដៃខ្ទប់ច្រមុះរបស់ខ្លួនឯង

      ''ដូរកន្លែង! ម៉េាះ!''   អុីសុីងងេីបឈរ ហេីយរកមេីលកន្លែងទំនេរផ្សេង មុននឹងនាំខ្ញុំទៅអង្គុយ

      ''អរគុណ!''

      ''ដឹងថាខ្លួនឯងប្រតិកម្មនឹងទឹកអប់អា៎យម៉េចមិនយកម៉ាសម៉េា?''

      ''រាល់ដងអត់អីផង!''

      ''ហេីយអាលូវឃេីញអីអត់!''

      '':(''   ព្រឹកមិញត្រូវមាត់កឺហេីយ អាលូវនៅត្រូវមាត់អុីសុីងទៀត :(

ពេលដែលគ្រូដេីរចូលមក សិស្សនៅក្នុងថ្នាក់ក៏នាំគ្នាស្ងាត់ ចំណែកខ្ញុំក៏បេីកទូរស័ព្ទហេីយចាប់ផ្តេីមមេីលនេះមេីលនេាះ ហេីយក៏ឃេីញពត៌មានមួយដែលធ្វេីអេាយខ្ញុំហាមាត់ធំៗ



[Breaking] អ្នកបង្ហាញម៉ូត Yangyang និង តារាចំរៀង Kris Wu ត្រូវបានគេប្រទះឃេីញទៅញាំុអីជាមួយគ្នា




មានហ្វេនៗប្រទះឃេីញអ្នកបង្ហាញម៉ូតដ៏សែនពេញនិយមក្នុងពេលនេះយ៉ាងយ៉ាង ជាមួយនិងតារាចំរៀងល្បី គ្រិស អ៊ូ នៅភេាជនីយ៌ដ្ឋានមួយកន្លែង ហេីយទាំងពីរនាក់មានរឹកពារស្និទ្ធស្នាលនឹងគ្នាជាខ្លាំង។



នេះមិនមែនជាលេីកទីមួយនេាះទេ ដែលគេឃេីញអ្នកទាំងពីរទៅណាមកណាជាមួយគ្នា តាំងពីពេលដែលអ្នកទាំងពីរបានរួមការងារជាមួយគ្នាតាំងពីដេីមឆ្នាំ ២០១៩។

តែយ៉ាងណាក៏ដេាយ ពួកយេីងនឹងរង់ចាំអ្នកទាំងពីរមកបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរ។




//Yanghan//



      ''យ៉ាងយ៉ាង! ទូរស័ព្ទ!''


      ''បាទ!''   ខ្ញុំទទួលទូរស័ព្ទពីដៃរបស់ស៊ូហូ មុននឹងបេីកមេីល




lulu🦌
11:26

 កឺ!
 ក្នុងពត៌មានហ្នឹងមែនអត់?
 កឺ!!!!!!!
 កឺៗៗៗៗៗៗៗៗៗៗៗៗៗៗ
ហឺម?
ពត៌មានអី?
 send a link.
ហា៎ស?????
 សំរេចថាកឺសង្សារលេាកគ្រិសមែន?
មែនហេ៎!
 ហេីយចុះនេះ?
 ម៉េចបានគេនិយាយចឹង?
 send a link.
🙄
កឺទៅនិយាយជាមួយគេសិន
 អូខេ!
 សំរេចថាមែនសង្សារគ្នាហេ៎ហ៎?
មែនហេ៎
 អូខេ
 រៀនតអា៎យចឹង
 😄
អឺម!



Kris calling...



      <អាឡូ?>


      ''នាយឆ្កួតហេ៎អី? ហេតុអីបានសំភាស្ភចឹង?''   ខ្ញុំស្រែកដាក់ទូរស័ព្ទភ្លាម ពេលដែលម្ខាងទៀតលេីកទូរស័ព្ទ


      <ញ៉ុមរវល់តិចណា៎>


      ''តែយេីងមានរឿងត្រូវនិយាយគ្នា!''


      <ចាំនិយាយគ្នាពេលល្ងាច ញ៉ុមទៅយកណា៎>


      ''ឈប់សិន!''


      <ទឺត ទឺត ទឺត>


ខ្ញុំក្តាប់ទូរស័ព្ទជាប់ដេាយកំហឹង មួយសន្ទុះស៊ូហូក៏រត់សំដៅមករកខ្ញុំ ហេីយបង្ហាញអេក្រង់អាយផេតអេាយខ្ញុំមេីល


      ''ញ៉ុមឃេីញអា៎យ''   វាគឺជាពត៌មានដែលលូហានផ្ញេីរមកអេាយមុននេះ


      ''ហេីយទៅធ្វេីសង្សារគ្នាតាំងកាល? ហេតុអីញ៉ុមអត់ដឹង? ហេីយក្រុមហ៊ុន...''


      ''គ្រិសកុហក! យេីងមិនមែនសង្សារគ្នាហេ៎!''


      ''អុញ...''


      ''ហេីុយយយ! ចាំល្ងាចនេះញ៉ុមទៅនិយាយមួយគេសិន!''


      ''អូខេ! មិញនៅក្រៅមានអ្នកកាសែតម៉េាចាំសំភាស្ភយ៉ាងយ៉ាងពេញទាំងអស់ ចាំចេញតាមផ្លូវក្រេាយណា៎''


      ''អឺម!''   ខ្ញុំឆ្លេីយទទួល មុននឹងហុចទូរស័ព្ទរបស់ខ្លួនឯងអេាយស៊ូហូ ហេីយដេីរទៅផ្លាសសំលៀកបំពាក់ដេីម្បីថតរូបមួយឈុតទៀត








S.jun
11:45

 យ៉ាងយ៉ាង!

 ពត៌មាននេាះជាការពិតហ៎?
 យ៉ាងយ៉ាងជាមួយអ្នកចំរៀងម្នាក់នេាះជាសង្សារនឹងគ្នាមែនហ៎?
 យ៉ាងយ៉ាង?



'Sejun'

'Sejun'