// Yanghan //
គ្រឹប គ្រឹប គ្រឹប
''អូខេ ងាកទៅខាងឆ្វេងតិច!''
គ្រឹប គ្រឹប គ្រឹប
''អូខេ ដូរផូស''
គ្រឹប គ្រឹប គ្រឹប
''អូខេ សំរាក 5នាទីសិនណា យ៉ាងយ៉ាង!''
''បាទ ^^'' ខ្ញុំញញឹមតប មុននឹងដេីរចេញពីឆាកសំរាប់ថតរូប
''ណែស!'' ស៊ូហូដែលជាអ្នកចាត់ការតារាងកាងាររបស់ខ្ញុំហុចកែវកាហ្វេមកអេាយខ្ញុំ
''អរគុណ ^^'' ខ្ញុំទទួលកែវនេាះមកកាន់ មុននឹងប៊ឺតកាហ្វេខ្មៅដែលជាភេសជ្ជៈដែលខ្ញុំមិនអាចអត់បានរៀងរាល់ព្រឹក
''យ៉ាងយ៉ាងសំរាកហេីយ មកប្តូរសំលៀកបំពាក់មួយឈុតទៀតណា៎'' បងស្រីម្នាក់ដែលជាស្ទាយលីសរបស់ខ្ញុំនិយាយ ដេាយមានសំលៀកបំពាក់នៅក្នុងដៃ ហេីយដេីរសំដៅទៅកាន់បន្ទប់ប្តូរខេាអាវ
''បាទ!'' ខ្ញុំអង្គុយលេីកៅអី ពីក្រេាយតុរបស់អ្នកថតរូប ហេីយសំលឹងមេីលរូបរបស់ខ្លួនឯងដែលថតមុននេះ
ចំណែកស៊ូហូកំពុងតែកាន់កូនកង្ហារតូចមួយក្នុងដៃ ហេីយបែរវាមករកខ្ញុំ ដេីម្បីកុំអេាយមុខរបស់ខ្ញុំបែកញេីស ហេីយត្រូវលំបាកអ្នកតែងមុខមកថែមម្សៅអេាយ
''រូបនេះស្អាត... រូបនេះក៏អូខេ...'' អ្នកថតរូបនិយាយសរសេីរបណ្តេីរ រំកិលរូបមេីលបណ្តេីរ
''យ៉ាងយ៉ាង! ទូរស័ព្ទរេាទិ៍'' ស៊ូហូហុចទូរស័ព្ទរបស់ខ្ញុំមកអេាយ ខ្ញុំងាកទៅមេីលមុននឹងឃេីញឈ្មេាះរបស់មនុស្សម្នាក់បង្ហាញលេីអេក្រង់ទូរស័ព្ទ
'Sejun'
''ស៊ូហូលេីកតិចហូវ ប្រាប់ថាញ៉ុមកំពុងតែធ្វេីការ'' ខ្ញុំនិយាយមុននឹងងេីបឈរ ហេីយដេីរចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់
ក្រេាយពេលថតសំលៀកបំពាក់ឈុតថ្មីហេីយ ខ្ញុំក៏ចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ម្តងទៀត ហេីយផ្លាស់មកពាក់ខេាអាវរបស់ខ្លួនឯងវិញ ពេលដែលលាក្រុមការងាររួចរាល់ ខ្ញុំហេីយនិងស៊ូហូក៏នាំគ្នាចេញពីស្ទូឌីអូ សំដៅទៅកាន់ផ្ទះរបស់ខ្ញុំ ដេាយមានស៊ូហូជាអ្នកបេីកឡាន
''ង៉ៃនេះទៅរៀនអត់?'' ស៊ូហូសួរឡេីង ពេលដែលពួកយេីងកំពុងតែឈប់ភ្លេីងក្រហម
''អត់ហេ៎ ហត់អា៎'' ខ្ញុំបដិសេធ មុននឹងបេីកអានសំបុត្រដែលយកពីហ្វេនរបស់ខ្ញុំនៅខាងមុខស្ទូឌីអូមុននេះ
''និយាយចឹងមុនហ្នឹង សេជុនតេមក ប្រាប់ថាអេាយតេទៅវិញផង មានការ!''
''អូខេ!''
''មួយសេជុនហ្នឹង គិតម៉េច? សង្សារគ្នា?''
''មានណា!!! មិត្តភក្តិធម្មតាសេាះ!'' ខ្ញុំប្រញាប់បដិសេធ ដេាយអារម្មណ៍មិនសូវល្អតិចតួច
''អឺម តែគេមេីលទៅដូចជាស្រលាញ់យ៉ាងយ៉ាង''
''តែញ៉ុមអត់បានគិតអីមួយគេហេ៎! អរគុណណា៎ ដែលជូនមក!'' ខ្ញុំឆ្លេីយ មុននឹងបន្តដេាយពាក្យអរគុណ ពេលដែលឡានរបស់ស៊ូហូចតពីមុខផ្ទះរបស់ខ្ញុំល្មម
''អឺម! ស្អែកមានថតម៉េាង 9ព្រឹកអា៎!''
''អូខេ!''
S.jun
11:30
11:30
12:01
អូខេ
ចាំទៅ
អរគុណដែលប្រាប់
អរគុណ
អរគុណ
និយាយពីអាហារពេលថ្ងៃ ឃ្លានដល់ហេីយ មិនដឹងជាលូហានមានធ្វេីអីទុកអេាយរឺក៏អត់...
ទៅមេីលក្នុងផ្ទះបាយល្អជាង!
'បេីកឺមកវិញហេីយឃ្លាន កុំភ្លេចកំដៅញាំុណា៎ ^^'
ខ្ញុំញញឹមចេញមកតិចៗ មុននឹងយកក្រដាសស្អិតពណ៍លឿងដែលមានអក្សររបស់លូហានចេញ ហេីយយកចានទៅដាក់ក្នុងទូរកំដៅ ហេីយកំដៅ មុននឹងចាត់ការវាចូលក្នុងពេាះទាល់តែអស់ ក្រេាយមកខ្ញុំក៏ចូលទៅក្នុងបន្ទប់របស់ខ្លួនឯង ហេីយមុជទឹកប្តូរសំលៀកបំពាក់ទៅជាអាវស ខេាខ្មៅ ហេីយយកកាតាបដែលគ្មានសៀវភៅក្នុងនេាះមកស្ពាយ ហេីយបេីកឡានទៅមហាវិទ្យាល័យដែលនៅឆ្ងាយពីផ្ទះរបស់ខ្ញុំគួរសម
''យ៉ាងយ៉ាង!'' ពេលដែលដេីរឆ្លងកាត់មាត់ទ្វាររបស់ថ្នាក់រៀន សំលេងស្រែកហៅឈ្មេាះរបស់ខ្ញុំលាន់លឺឡេីង ធ្វេីអេាយអ្នកផ្សេងទៀតដែលអង្គុយក្នុងនេាះនាំគ្នាងាកមកមេីល
''សេជុន...'' ខ្ញុំហៅឈ្មេាះម្ចាស់សំលេងនេាះតិចៗ មុននឹងដេីរទៅរកគេដេាយមិនសូវពេញចិត្តប៉ុន្មាន
សេជុនគឺជាមិត្តរួមថ្នាក់របស់ខ្ញុំ ពួកយេីងស្គាល់គ្នាតាំងពីខ្ញុំមិនទាន់ក្លាយជាអ្នកបង្ហាញម៉ូតម្លែស គេជាមនុស្សស្ងាត់ស្ងៀម មិនសូវនិយាយ ជាមនុស្សដែលខំរៀន មិនសូវខ្វល់ពីរឿងជុំវិញខ្លួន ទេីបធ្វេីអេាយគ្មានអ្នកណាហ៊ានចូលទៅនិយាយជាមួយ បេីនិយាយទៅក្នុងមហាវិទ្យាល័យនេះខ្ញុំជាមិត្តភក្តិតែម្នាក់គត់របស់គេក៏ថាបាន
មិនដឹងថាសេជុនគិតជាមួយខ្ញុំលេីសពីមិត្តភក្តិបែបនេះតាំងពីពេលណា តែពេលដែលខ្ញុំដឹងខ្លួន ខ្ញុំក៏ចាប់ផ្តេីមឃ្លាតឆ្ងាយ ហេីយមិនសូវនិយាយរកគេដូចមុន ទេាះបីជាអាណិតគេដែលគេគ្មានមិត្តភក្តិ តែខ្ញុំក៏មិនចង់ផ្តល់ក្តីសង្ឃឹមអេាយគេដូចគ្នា
''អត់បានជួបគ្នាឡេីងពីរង៉ៃ ម៉េចអា៎យ?''
''ធម្មតា... ញ៉ុមទៅ...''
''អង្គុយមួយគ្នាអា៎យ ពេលអត់ចេះចាំញ៉ុមជួយប្រាប់!''
''តែ...''
''អូ! ណែស! សាំងវិច! ញ៉ុមទិញមកអេាយ ពេលតេទៅព្រឹកមិញឃេីញនៅធ្វេីការ ញ៉ុមបារម្ភខ្លាចយ៉ាងយ៉ាងអត់ទាន់ញាំុអី'' សេជុនមិនបានសង្គេតឃេីញទឹកមុខមិនពេញចិត្តរបស់ខ្ញុំនេាះទេ បែរជាងាកទៅយកសាំងវិចដែលគេទិញមក ហេីយហុចអេាយខ្ញុំ
''ញ៉ុមញាំុអីហេីយអា៎យ នាយ...''
''ចឹងហ៎? អត់អីហេ៎ ទុកញាំុពេលល្ងាចក៏បាន ណែស!'' សេជុនញាត់វាចូលក្នុងដៃរបស់ខ្ញុំ ហេីយខ្ញុំក៏ត្រូវទទួលវាដេាយមិនអាចប្រកែកបាន
''យ៉ាងយ៉ាង!'' ពេលដែលគ្រូដេីរចេញពីថ្នាក់ ហេីយខ្ញុំក៏រៀបងេីបឈរដេីរចេញពីថ្នាក់តាម សំលេងរបស់អ្នកដែលអង្គុយជិតខ្ញុំលាន់លឺឡេីង
''ហឺម?'' ខ្ញុំងាកទៅឆ្លេីយអេាយរួចៗ ដេាយមិនបានមេីលមុខគេចំៗ
''ល្ងាចនេះទំនេរអត់? ទៅញាំុអី...''
''សេជុន! គឺថា... ញ៉ុមមានការងារត្រូវធ្វេីច្រេីនអា៎ សុំទេាសណា''
''អូខេ...'' ខ្ញុំក្រឡេកមេីលមុខរបស់សេជុន មុននឹងឃេីញថាទឹកមុខរបស់គេធ្លាក់ចុះយ៉ាងច្បាស់
''ទៅមុនអា៎យណា៎'' ខ្ញុំនិយាយកាត់ផ្តាច់ការសន្ទនា តែ...
''ជិះអីម៉េាហ៎? ញ៉ុមជូនទៅវិញណា៎'' គេនៅតែមិនបេាះបង់ចេាលការព្យាយាម តែខ្ញុំក៏ត្រូវតែនិយាយបដិសេធគេម្តងទៀត
''បេីកឡានម៉េា! អត់អីហេ៎!''
''យ៉ាងយ៉ាង!'' សេជុនចាប់កដៃរបស់ខ្ញុំពេលដែលឃេីញខ្ញុំរៀបដេីរចេញពីក្នុងថ្នាក់ទៅ
''ញ៉ុមប្រញាប់! សុំទេាសណា៎'' ខ្ញុំនិយាយហេីយទាញដៃរបស់សេជុនចេញ មុននឹងដេីរសំដៅទៅកន្លែងចតឡាន ហេីយបេីកឡានត្រលប់ទៅផ្ទះវិញ
''និយាយចឹងមហាវិទ្យាល័យកឺ វ៉ាកងង៉ៃណា?'' ខ្ញុំកំពុងតែទំពារបាយក្នុងមាត់ សំលេងរបស់ប្អូនប្រុសសំណប់ចិត្តខ្ញុំក៏លាន់ឡេីង
''អាទិត្យក្រេាយ ចុះលូ?''
''2អាទិត្យទៀត អូយយយ ម៉េចបានសាលាកឺវ៉ាកងលឿនមែស?'' លូហានពេបមាត់ ហេីយធ្វេីមុខមិនពេញចិត្តដាក់ខ្ញុំ
''តែសាលាកឺចូលរៀនលឿនអា៎ណា៎ វ៉ាកងអត់ដល់មួយខែហេ៎'' ពេលដែលឃេីញកូនក្មេងធ្វេីទឹកមុខបែបនេាះ ខ្ញុំប្រញាប់និយាយលួងប្អូនភ្លាម
''មែនហ៎? សាលាលូវ៉ាកងមួយខែកន្លះហ៎ យ៉េ!'' លូហានត្រលប់មកជាសេីចវិញ ធ្វេីអេាយខ្ញុំអត់មិនញញឹមតាមមិនបាន
''សប្បាយចិត្តទៅ! ហេីយវ៉ាកងលេីកនេះទៅលេងម៉ាក់ប៉ាអត់?'' ខ្ញុំសួរព្រេាះរាល់ដង លូហានតែងតែទៅនៅផ្ទះរបស់ម៉ាក់ប៉ានៅសៀងហៃ ដែលមិនសូវឆ្ងាយពីពេជិងប៉ុន្មាន គ្រាន់តែជិះរថភ្លេីង 4-5ម៉េាងតែប៉ុណ្ណេាះ
''ទៅ! កឺអត់ទៅហេ៎ហ៎?''
''ហឺមមម ប្រហែលជាអត់ហេ៎ កឺរវល់អា៎ មានគេទាក់ទងម៉េា អេាយលេងរឿងទៀត កឺមិនទាន់អានសាច់រឿងផង ត្រូវឆ្លេីយតបគេវិញអាទិត្យហ្នឹងទៀត ហេីយនៅមាន...''
''អូខេៗ អត់ទៅក៏អត់ហូវ! និយាយរឿងការងារកឺពេលណាឈឺក្បាលហ្មង!''
''ឆឹសសសស!'' ខ្ញុំពេបមាត់ដាក់ ធ្វេីអេាយលូហានសេីចចេញមកខ្លាំងៗ
//Luhan//
សុីង!
//Luhan//
YX
18:30
18:30
សុីង!
ម៉េាងគ្រូជីវព្រឹកមិញមានបានកត់អត់?
