-Disappear-
''ម៉េចអា៎យ?'' គ្យុងស៊ូសួរមិត្តភក្តិខ្លួនឯងដែលកំពុងតែអង្គុយអង្អែលពេាះ ហេីយញញឹមតិចៗ
''មានម៉េច... យ៉េសុងហ្យុងគឺជាបងប្រុសរបស់យេីង...''
''បងប្រុស? ហេីយចាប់ឯងទៅធ្វេីអី?'' គ្យុងស៊ូជ្រួញចញ្ចេីម ម្នាក់ដែលឈ្មេាះយ៉េសុងដែលជាអ្នកមកសុំអេាយគ្យុងស៊ូជួយណាត់ប៊េកហ្យុន ហេីយហាមមិនអេាយអុីសុីងមកតាម តែគ្យុងស៊ូមានអារម្មណ៍ថាមិនសូវស្រួល ទេីបមិនព្រមធ្វេីតាម ហេីយលទ្ធផលគឺត្រូវគេធ្វេីអេាយសន្លប់ ពេលដែលដឹងខ្លួនឡេីង ប៊េកហ្យុនក៏បាត់ខ្លួនទៅហេីយ
''ជាកូនរបស់សាច់ញាតិរបស់ប៉ា ហេីយប៉ាម៉ាក់គាត់លែងនៅ ទេីបប៉ាយេីងយកមកចញ្ចឹម''
''អ៎... ហេីយប៉ាឯង...?''
''អឺម ប៉ាបង្កេីតរបស់យេីង!''
''ប៊េកហ្យុន...'' គ្យុងស៊ូដាក់ដៃលេីស្មាររបស់ប៊េកហ្យុនក្នុងន័យអេាយកំលាំងចិត្ត
''យេីងមានអីណា... វាជារឿងធម្មតាស្រាប់អា៎យ យេីងជាបិសាច មានប៉ាជាបិសាចមានអីចំលែក...''
''ឯងធ្វេីចិត្តបានមែនហ៎?'' គ្យុងស៊ូដឹងថាប៊េកហ្យុនស្រលាញ់ម៉ាក់ប៉ារបស់ខ្លួនឯងប៉ុណ្ណា ពេលដែលដឹងថាម៉ាក់ប៉ាដែលចញ្ចឹមខ្លួនឯងមកជាង 20 ឆ្នាំ មិនមែនជាម៉ាក់ប៉ាបង្កេីតរបស់ខ្លួន ប៊េកហ្យុនយំហេីយនៅបបួលគ្យុងស៊ូទៅផឹកទៀត
''អឺម... ពេលនេះមានអីកេីតឡេីងក៏យេីងត្រូវទទួលអេាយបានដែរ''
''ឯងរឹងមាំជាងមុនច្រេីនអា៎ ប៊េកហ្យុន!''
''មែនហ៎? ហេីុយយយយ ចង់ត្រលប់ទៅធ្វេីកូនក្មេងដល់អា៎យ!''
''តិចទៀតមានកូនមួយលូវអា៎យ នៅចង់ធ្វេីកូនក្មេងអីទៀត!''
''ហឺម...''
''ហេីយដាក់ឈ្មេាះកូននៅ???'' គ្យុងស៊ូប្រញាប់ប្តូររឿងនិយាយដេីម្បីកុំអេាយប៊េកហ្យុនគិតច្រេីនទៀត
''ដាក់ឈ្មេាះកូន?'' គ្រាន់តែឃេីញទឹកមុខរបស់ប៊េកហ្យុន គ្យុងស៊ូដឹងភ្លាមថាខ្លួនឯងកាន់តែធ្វេីអេាយប៊េកហ្យុនគិតច្រេីនលេីសដេីមទៀត
''កុំថាមិនទាន់អា៎! លឺជុងអុីនថាកូនឯងជិតកេីតអា៎យយយ''
''មិនទាន់មែនហ្នឹង!!! អូយយយ ឈ្មេាះ! ដាក់ឈ្មេាះអីហូវ? ដាក់ត្រកូលយេីងរឺក៏ត្រកូលអុីសុីង?''
''មេីលសួរ! ប្រាកដជាត្រកូលអុីសុីងអា៎យ!''
''អូយយយយ តែយេីងអ្នកកេីត គួរតែដាក់ត្រកូលយេីង... ត្រូវអា៎យ ដាក់ត្រកូលយេីង...'' ប៊េកហ្យុនមេីលទៅកំពុងតែនិយាយម្នាក់ឯង ច្រេីនជាងនិយាយជាមួយគ្យុងស៊ូ
''អូយយយ បានអា៎យៗ យេីងចូលធ្វេីការអា៎យ ទៅណាទៅហូវ!'' គ្យុងស៊ូលេីកកែវផ្លាស្ទីកថ្លាដែលមានកាហ្វេនៅក្នុងនេាះទៅកាន់ក្នុងដៃ ហេីយងេីបឈរ ប៊េកហ្យុនដែលអង្គុយពីក្រេាយទឹកសូកូឡាក្រឡុកពេបមាត់ មុននឹងអេានក្បាលប៊ឺតទឹកនេាះបន្តិច
ពេលដែលឃេីញគ្យុងស៊ូដេីរចេញពីហាង អុីសុីងដែលអង្គុយចាំក្នុងឡាន ប្រញាប់ងាករកមេីលប៊េកហ្យុន តែមិនឃេីញទេីបអុីសុីងបេីកទ្វារឡាន ហេីយរៀបចុះទៅរកប៊េកហ្យុន ដេាយក្តីបារម្ភ ព្រេាះខ្លាចមានរឿងកេីតឡេីងដូចមុនទៀត តែប៊េកហ្យុនក៏ដេីរចេញមកដេាយទឹកមុខសេាកសៅ
''កេីតអី?'' ពេលដែលចូលមកអង្គុយក្នុងឡានភ្លាម អុីសុីងប្រញាប់សួរភ្លាម
''អុីសុីង!!!''
''ហឺម??''
''កូនយេីងមិនទាន់មានឈ្មេាះហេ៎ណា៎!''
''ហឺម??'' អុីសុីងឆ្ងល់ភ្លាម មិនដឹងជានិយាយជាមួយគ្យុងស៊ូរឿងអីខ្លះ សុខៗប៊េកហ្យុនក៏មកនិយាយអញ្ចឹង
''ដាក់ឈ្មេាះអីល្អហូវ?''
''ស្មានតែកេីតអី...''
''ប្យុន ប៊េក...''
''ចង់ទៅណាអត់?'' អុីសុីងងាកទៅសួរអ្នកដែលកំពុងតែអង្គុយប្រេីសមាធិគិតឈ្មេាះរបស់កូន
''ឃ្លាន! ទៅញាំុអី!''
''អូខេ!'' អុីសុីងបញ្ឆេះឡាន ហេីយបេីកចេញទៅរកហាងញាំុអីជិតៗនេះ
''ប្យុន ប៊េកហូ! ម៉េចដែរ?''
''ហឺម?'' អុីសុីងជ្រួញចញ្ចេីម ហេីយងាកទៅមេីលប៊េកហ្យុនមួយភ្លេត មុននឹងងាកទៅមេីលផ្លូវវិញ
''ស្រលាញ់អត់ឈ្មេាះហ្នឹង?''
''ហឺមមមមម...''
''ញាំុហេីយទៅដេីរលេងណា៎'' អុីសុីងនិយាយឡេីង ពេលដែលកំពុងតែមេីលមុខប៊េកហ្យុនញាំុ
មិនដឹងថាហេតុអីបានជាអុីសុីងចូលចិត្តមេីលមុខប៊េកហ្យុនដល់ថ្នាក់នេះ មិនថាពេលប៊េកហ្យុនបិទភ្នែកគេង រឺក៏ពេលប៊េកហ្យុនហាមាត់ញាំុអី រឺសូម្បីតែពេលដែលប៊េកហ្យុនញញឹម ពេបមាត់ យំ ប៊េកហ្យុនគួរអេាយស្រលាញ់គ្រប់ពេល
ប៊េកហ្យុនធ្វេីអេាយអុីសុីងស្រលាញ់ខ្លាំងពេកហេីយ អុីសុីងលង់ប៊េកហ្យុនដល់ថ្នាក់ដកខ្លួនលែងរួចហេីយពេលនេះ
''ចង់ទៅណា? ពេាះប៊េកធំចឹង ប៊េកខ្មាសគេ!''
''ទៅសួរសាធារណៈជិតនេះ ជិះកាត់មិញឃេីញផ្កាស្អាត! ទៅមួយគ្នាណា៎?''
''អឺមមម''
''រងាហេ៎? យកអាវ...'' ពេលដែលឃេីញប៊េកហ្យុនញាក់ពេលដែលខ្យល់ត្រជាក់បក់មកប៉ះមុននេះ អុីសុីងអត់បារម្ភមិនបាន ទេីបគិតថាប៊េកហ្យុនប្រហែលជាត្រូវការសំលៀកបំពាក់ថែមទៀត
''មិនបាច់ហេ៎! អត់អីហេ៎'' ប៊េកហ្យុនប្រញាប់និយាយកាត់ទាំងដែលអុីសុីងនិយាយមិនទាន់ចប់ មុននឹងលូកដៃដែលមានកំដៅក្តៅអ៊ុនៗរបស់ខ្លួនឯង ទៅចាប់ដៃរបស់អុីសុីងមកកាន់ ហេីយដាក់ចូលក្នុងហេាប៉ាវអាវធំរបស់ខ្លួនឯង
''ប៊េកហ្យុន...'' អុីសុីងព្យាយាមដកដៃត្រលប់មកវិញ ព្រេាះដឹងថាដៃរបស់ខ្លួនឯងត្រជាក់ប៉ុណ្ណា ពេលដែលធ្វេីបែបនេះ ប៊េកហ្យុនកាន់តែរងា
''នៅស្ងៀមមេីល''
''ធ្វេីចឹងកាន់តែធ្វេីអេាយនាយរងា''
''កក់ក្តៅសេាះ!''
''កុហក!'' បេីសិនជាអាចអុីសុីងចង់អេាបប៊េកហ្យុនដេីម្បីចែករំលែងភាពកក់ក្តៅអេាយគ្នា ដូចដែលអ្នកផ្សេងធ្វេី តែអុីសុីងដឹងខ្លួនថានៅរដូវរងាបែបនេះ សីតុណ្ហភាពខ្លួនរបស់អុីសុីងកាន់តែត្រជាក់ថែមទៀត
''ឈប់រេីមេីល! ប៊េកពុងតាំងសាមាធិ!'' ពេលដែលឃេីញអុីសុីងរេីមិនព្រមឈប់ ប៊េកហ្យុនក៏ងាកទៅថាអេាយ
''ហឺម?''
''ពុងរកឈ្មេាះដាក់អេាយកូន!''
''អ៎...'' អុីសុីងងាកទៅមេីលមុខមឹងម៉ាត់របស់ប៊េកហ្យុន ដេាយសារតែផ្កាពណ៍ផ្កាឈូកដែលធ្លាក់ចុះមកជាបន្តបន្ទាប់ ធ្វេីអេាយទីនេះគ្រប់ដណ្តប់ទៅដេាយពណ៍ផ្កាឈូក ងាកទៅណាក៏មានតែពណ៍ផ្កាឈូកទាំងអស់
''ប្យុន ប៊េក...'' ប៊េកហ្យុនចាប់ផ្តេីមគិតទៀតហេីយ គិតតែឈ្មេាះតែចាប់ផ្តេីមដូចឈ្មេាះរបស់ខ្លួន
''ចាង លូហាន!''
''ហឺម?''
''ឈ្មេាះរបស់កូនយេីង!''
''ចាង លូហានហ៎... ពិរេាះ ប៊េកចូលចិត្ត!'' ប៊េកហ្យុនញញឹមទាល់តែបាត់ភ្នែកអស់ ធ្វេីអេាយអុីសុីងញញឹមតាម
''ចឹង...''
''តែម៉េចមិនដាក់ ប្យុន លូហាន?''
''ត្រូវដាក់ត្រកូលតាមប៉ា!''
''ប៊េកក៏ជាប៉ា!'' ក្មេងប្រុសប្យុន ប៊េកហ្យុនកំពុងតែធ្វេីមាត់ស្រួច ចាប់ផ្តេីមប្រកែកជាមួយអុីសុីងទៀតហេីយ
អារឿងប្រកែក តមាត់ រករឿង ឈ្លេាះគ្នានេះគឺទុកចិត្តប៊េកហ្យុនចុះ
''ចាំកូនមួយទៀតចាំអេាយដាក់ប្យុន''
''ចឹងក៏បាន ^^''
'' :) '' អុីសុីងញញឹមចុងមាត់តិចៗ ពេលដែលប៊េកហ្យុនចាញ់បេាកខ្លួន
''ឈប់សិន... ណាគេថាមានមួយទៀត?'' ប៊េកហ្យុនដកដៃដែលកាន់ដៃរបស់អុីសុីងចេញពីក្នុងហេាប៉ាវអាវ ហេីយព្រលែងចេាល
''មិញថាចឹងក៏បាន!''
''យ៉ា!''
ទេាះបីជាអុីសុីងនិយាយចឹង តែអុីសុីងគ្មានថ្ងៃព្រមអេាយប៊េកហ្យុនក្លាយជាបែបនេះទៀតដាច់ខាត អុីសុីងគ្មានថ្ងៃបណ្តេាយអេាយប៊េកហ្យុនផ្សងនឹងគ្រេាះថ្នាក់ដាច់ខាត ទេាះបីជារឿងដែលមានកូនជាមួយប៊េកហ្យុនគឺជារឿងដែលអុីសុីងសប្បាយចិត្តខ្លាំងក៏ដេាយ
''ចង់ញាំុទឹកសូកូឡាក្តៅៗដល់អា៎យ~''
''ចាំទៅញាុំនៅផ្ទះបានអត់?''
''អត់ហេ៎! រងារៗចឹង ចង់ញាំុអីក្តៅៗ!''
''ប៊េកហ្យុន!'' អុីសុីងងាកទៅធ្វេីមុខកាចដាក់ ព្រេាះប៊េកហ្យុនយកតែចិត្តខ្លួនឯងខ្លាំងពេក
''លូហាន ឃ្លានអា៎យត្រូវអត់? ហឺមមម ចាំទៅផ្ទះក៏បានដែលណ៎ ប៉ាប៉ាសុីងអត់អេាយយេីងញាំុហេ៎ ចាំ...''
''អូខេ! ចាំចូលស្តាបឺកក៏បាន!''
''^^''
''-_-''
''ប៊េកចុះទៅទិញខ្លួនឯង!''
''អូខេ!'' អុីសុីងចតឡានហេីយពន្លត់ម៉ាសុីន អេាយប៊េកហ្យុនចុះទៅទិញទឹកដែលខ្លួនឯងចង់ញាំុ
ក្រេាយពេលដែលប៊េកហ្យុនដេីរទៅបាត់ ខ្សែភ្នែករបស់អុីសុីងក៏សំលឹងស្លឹកផ្កាពណ៍ផ្កាឈូកដែលដាក់នៅលេីក្បាលឡានដេាយស្នារដៃរបស់ប៊េកហ្យុន
អុីសុីងញញឹមតិចៗ តាំងពីមានប៊េកហ្យុនចូលមកក្នុងជីវិត អុីសុីងក៏ដឹងខ្លួនដែរថាជីវិតមានភាពស្រស់ស្រាយជាងមុន មានតែរឿងល្អៗកេីតឡេីង អុីសុីងសេីចច្រេីនជាងមុន និយាយច្រេីនជាងមុនដេាយសារប៊េកហ្យុន
ប៊េកហ្យុនគឺជាភាពស្រស់ស្រាយរបស់អុីសុីង គឺជាអ្វីដែលអុីសុីងមិនដែលមានក្នុងជីវិត
♪~ ♪~ ♪~
''អាឡូ?''
<អុីសុីង!>
''អឺម ថី?''
<មុននឹងយេីងជិះកាត់សួនច្បារផ្លូវទៅកន្លែងធ្វេីការគ្យុងស៊ូ...>
''...''
<... ហេីយឃេីញដុងហេហ្យុងជិះម៉ូតូតាមឡានរបស់ឯង!>
''ប៊េកហ្យុន!''
Jongin calling...
<អាឡូ ម៉េចអា៎យ?>
''ជុងអុីន យេីងចុះទៅរកប៊េកហ្យុនក្នុងហាងកាហ្វេអា៎យ តែអត់ឃេីញ ប៊េកហ្យុនបាត់ខ្លួនទៀតអា៎យ យេីងគួរធ្វេីម៉េច? យេីងប្រាកដជាឆ្កួតជាមិនខានហេ៎! ជុងអុីន...''
<អុីសុីងធ្វេីចិត្តអេាយត្រជាក់សិន! យេីងទៅយកគ្យុងស៊ូសិន ហេីយយេីងទៅរកឯង ឯងនៅណា?>
''នៅស្តាបឺកជិតសួនច្បារហ្នឹង!''
<ចាំយេីងសិនណា៎ យេីងទៅជិតដល់អា៎យ!>
''យេីងចាំអត់បានហេ៎ ជុង ហឹក... អុីន... ហេតុអី...''
<អុីសុីង យេីងចេញទៅអា៎យ!>
