Tuesday, April 2, 2019

☆☆ ស្រមេាលបិសាច Ep.16


-Miss-





ប៊េកហ្យុនខានមកទីនេះយូរហេីយ តាំងពីមកដល់លេីកមុនហេីយសេហ៊ុននាំទៅជួបមនុស្សម្នាក់ដែលនៅក្នុងរូងភ្នំនេាះ ប៊េកហ្យុនក៏លែងបានមកទីនេះទៀត នឹកឃេីញអុីសុីងតែងតែបបួលប៊េកហ្យុនមកនៅទីនេះជាមួយគ្នា តែប៊េកហ្យុនមិនព្រម... និយាយដល់អុីសុីង...

នឹកអុីសុីងដល់ហេីយ...

ប៊េកហ្យុនដេីរទៅឈរពីមករបងផ្ទះនេាះ ហេីយអេីតក្បាលមេីលចូលទៅខាងក្នុងរកមេីលថាមានអ្នកនៅខាងមុខផ្ទះរឺក៏អត់

      ''ធ្វេីម៉េចហូវប៉ា អត់មានកណ្តឹង...''

      ''តិចទៀតមានអ្នកចេញម៉េាអា៎យ''

      ''ម៉េចបានប៉ាដឹង?''

      ''ពេលមានក្លិនបិសាចម៉េានៅជិតខ្លួនចឹង ពួកវានឹងដឹងខ្លួនអា៎យ''

      ''អ៎...ម៉េចបានកូនអត់ធំក្លិនអីចឹង?''

      ''តាំងសមាធិហូវ!''

និយាយដូចអុីសុីងចឹង! ប៊េកហ្យុនពេបមាត់ហេីយឈរចាំមួយសន្ទុះ ក៏មានអ្នកណាគេម្នាក់ដេីរមកពិតមែន

ទ្វាររបងបេីកឡេីងដេាយឯកឯង ដេាយគ្មានអ្នកណាប៉ះវា

      ''លេាកសេហ៊ុន!''   ប៊េកហ្យុនហៅឈ្មេាះម្នាក់ទៀត ហេីយញញឹម

      ''ម៉េាធ្វេីអី?''   សេហ៊ុនបែរជាសំលឹងទៅកាន់គ្រិស ដែលឈរពីក្រេាយប៊េកហ្យុន ហេីយធ្វេីមុខស្មេីរដាក់

      ''យេីងមកសងសឹង!''

      ''...''   សេហ៊ុនងក់ក្បាលតិចៗ មុននឹងបែរខ្នងដេីរសំដៅទៅក្រេាយផ្ទះ ហាក់បីដូចជាដឹងថាគ្រិសចង់និយាយដល់អ្នកណា

ប៊េកហ្យុនដេីរតាមមិនបាន 2-3ជំហានផង ក៏លាន់លឺសំលេងនិយាយឡេីងពីក្រេាយខ្នង

      ''មកដល់នេះអា៎យ អត់គិតថាមករកគ្នាខ្លះហេ៎ហ៎??''   អុីសុីងឈរព័ទ្ធដៃធ្វេីមកស្មេីរដូចរាល់ដង តែកែវភ្នែកដែលមានពន្លឺតិចៗ ក្រេាយពេលបានឃេីញរាងកាយរបស់ប៊េកហ្យុននេាះមិនអាចលាក់បាំងបានទេ ថាអុីសុីងនឹកប៊េកហ្យុនប៉ុណ្ណា

      ''អុីសុីង!!''   ប៊េកហ្យុនងាកក្រេាយទៅរកម្ចាស់ឈ្មេាះនេាះ មុននឹងរត់ទៅរកអុីសុីងដេាយល្បឿនលឿនដែលមិនសូវលឿនប៉ុន្មាន ព្រេាះតែទំហំរបស់ពេាះពេលនេះមិនមែនតូចដូចមុនទៀតនេាះទេ

      ''កុំរត់...''   អុីសុីងអត់ថាអេាយមិនបាន មុននឹងលេីកដៃចាំប៊េកហ្យុនចូលមកក្នុងរង្វង់ដៃរបស់ខ្លួនឯង

ក្បាលប៊េកហ្យុនផ្អែកនឹងដេីមទ្រូងរបស់អុីសុីងធ្វេីអេាយភាពកក់ក្តៅដែលវេមផាយមិនធ្លាប់មាន កេីតមានឡេីង





      ''ឈឺអត់?''   អុីសុីងដាក់ដៃលេីពេាះរបស់ប៊េកហ្យុនខណៈពេលដែល ក្បាលរបស់ប៊េកហ្យុនកំពុងតែគេងលេីភ្លៅរបស់អុីសុីងនៅលេីសាឡុង

      ''អត់ហេ៎ មួយរយៈនេះក៏អត់សូវកំរេីកដែរ...''   អុីសុីងអង្អែលពេាះដែលមូលធំរបស់ប៊េកហ្យុនថ្នមៗ ទៅមកៗ

      ''ម៉េចបានដឹងហ៎ ថាអ្នកដែលសំលាប់ស៊ូហូគឺជាដុងហេហ្យុង?''

      ''អឺម... ប៊េកមានសមត្ថភាពពិសេស!''

      ''ហឺម?''   អុីសុីងជ្រួញចញ្ចេីម

      ''តាមពិតប៊េកមេីលឃេីញអតីតកាល ពេលដែលប៊េកគេងលក់''

      ''អ៎...''

      ''ហេីយម៉េចបានអុីសុីងដឹងថាអ្នកដែលសំលាប់... ប៉ាស៊ូហូគឺជាគាត់?''

      ''ង៉ៃនេាះអ្នកដែលនៅផ្ទះមានតែហ្យុងម្នាក់គត់ ព្រេាះញ៉ុមទៅធ្វេីការនៅក្រុមហ៊ុន ហេីយអ្នកផ្សេងទៅក្រៅអស់!''

      ''...''

      ''នាយមេីលឃេីញអីខ្លះ??''

      ''មេីលឃេីញ... ដូចដែលប្រាប់មុនហ្នឹង!''

      ''...''

      ''អុីសុីង?''

      ''ហឺម?''

      ''^^''

      ''ហៅហេីយញញឹមហ្នឹង មានន័យថាម៉េច?''

      ''...''

      ''ហេតុអីបានមុខស្គមដល់ថ្នាក់នេះ? បាត់ថ្ពាល់ទៅណាអស់?''   អុីសុីងលូកដៃទៅច្របាច់ថ្ពាល់ប៊េកហ្យុនតិចៗ ធ្វេីអេាយប៊េកហ្យុនស្រែកឡេីង ហេីយរេីបំរះ

      ''ឈឺ!!! អុីសុីង!!!''

      ''ហឺម?''

      ''ងាំ!!!''

      ''អូយយយយយ!''   អុីសុីងស្រែកពេលដែលត្រូវប៊េកហ្យុនខាំកដៃ

      ''ធ្វេីប៊េកមុនហេ៎ណា!''

      ''ពិតជាកូនឆ្កែមែន!''

      ''ហិហិហិហិហិ''

ប៊េកហ្យុនសេីចធ្វេីអេាយអុីសុីងញញឹមតាមតិចៗ ដេាយមិនដឹងខ្លួន

      ''ហ្យុង! ដុងហេហ្យុងអត់នៅក្នុងរូងភ្នំ ហេ៎''

      ''ហា៎ស?''   អុីសុីងបេីកភ្នែកធំៗ ហេីយប៊េកហ្យុនក៏ងេីបចេញពីលេីភ្លៅរបស់អុីសុីង មុននឹងអង្គុយស្រួលបួល

      ''មិញពួកយេីងទៅមេីលក្នុងរូងភ្នំតែអត់ឃេីញ មេីលទៅហ្យុងបាត់ 2-3ង៉ៃអា៎យ!''

      ''ហ្យុងប្រហែលជាដឹងខ្លួនអា៎យ ថាពួកយេីងដឹង!''

      ''ប៉ូសៀន! ទៅវិញ!''   គ្រិសនិយាយឡេីង ហេីយសំលឹងទៅមេីលកូនប្រុសរបស់ខ្លួនឯងដែលកំពុងតែអង្គុយក្បែរអុីសុីង

      ''អត់ហេ៎! កូនអត់ទៅហេ៎!''   ប៊េកហ្យុនអេាបដៃម្ខាងរបស់អុីសុីងជាប់ ហេីយក្រវីក្បាលបដិសេធ

      ''...''   អុីសុីងមិននិយាយអី ព្រេាះគេជាប៉ាកូននឹងគ្នា អុីសុីងមិនអាចបង្ខំរឺហាមអីបាននេាះទេ

      ''ប៉ូសៀន!''

      ''ប៉ា... កូនចង់នៅមួយអុីសុីង... ណា៎''   បេះដូងរបស់គ្រិសស្ទេីរតែលេាតចេញមកក្រៅ ពេលដែលឃេីញខ្សែភ្នែកកំសត់ហេីយអង្វរក ក្នុងពេលតែមួយរបស់ប៊េកហ្យុន មុនពេលដែលចូលមកដល់ក្នុងផ្ទះរបស់អុីសុីង គ្រិសលឺសំលេងនិយាយគ្នា ហេីយនិងសំលេងសេីចរបស់ប៊េកហ្យុនដែលគ្រិសមិនដែលលឺពីមុនមក

វាធ្វេីអេាយបេះដូងរបស់គ្រិសស្ពឹកស្រពេាន ពេលដែលដឹងថាប៊េកហ្យុនគ្មានសេចក្តីសុខពេលដែលនៅជាមួយខ្លួនឯង

      ''ប៊េកហ្យុនអា៎...''   អុីសុីងងាកមុខទៅរៀបនិយាយលាប៊េកហ្យុន តែគ្រិសក៏និយាយកាត់មុន

      ''មេីលថែប៉ូសៀនផង!''

      ''គ្រិស...''

      ''យេីងដឹងថាឯងធ្វេីបាន!''





      ''វ៉ូអា~~~~~ បន្ទប់នេះធំដល់អា៎យ!!''   ប៊េកហ្យុនដេីរមេីលជុំវិញបន្ទប់របស់អុីសុីង ដេាយកែវភ្នែកមានពន្លឺភ្លឺភ្លេក

      ''ចូលចិត្តអត់?''

      ''ចូលចិត្ត!''

      ''រេី មកនៅមួយគ្នាអី?''

      ''...''   ប៊េកហ្យុនងាកខ្វាច់មកមេីលមុខរបស់អុីសុីងធ្វេីអេាយអុីសុីងដែលមិនធ្លាប់មានអារម្មណ៍ភ័យពីមុនមក ចាប់ផ្តេីមភ័យ

      ''បេីនាយអត់ចង់...''

      ''អូខេ! យេីងរេីមកនៅជាមួយគ្នា ^^''

      ''មែនហ៎?''

      ''មែន! មេីលធ្វេីមុខហ៎!!! ហាហាហាហា''

      ''ចុះបេីឆ្ងល់! មិននឹកស្មានថានាយព្រមសេាះ!''

      ''ប៊េកចង់នៅមួយអុីសុីងណា៎ មិនថានៅផ្ទះមួយណា កន្លែងណាក៏ដេាយ សំខាន់អេាយតែមានអុីសុីង ^^''

អុីសុីងញញឹមតិចៗធ្វេីអេាយប៊េកហ្យុនលូកដៃទៅចាក់ថ្ពាល់ខួចនេាះលេង កែវភ្នែកប៊េកហ្យុនដែលសំលឹងមេីលមុខអុីសុីងធ្វេីអេាយអុីសុីងអេានទៅថេីបថ្ពាល់របស់ប៊េកហ្យុន

នឹកដល់អា៎យ!

      ''យ៉ា! ឆ្លៀតឱកាស!''   ប៊េកហ្យុនខិតចេញ ហេីយខ្ទប់ថ្ពាល់ខ្លួនឯង

      ''ចាក់ថ្ពាល់គេមុន!''

      ''ប៊េកចាក់ថ្ពាល់ មានលួចថេីបណា៎''

      ''ណែស! ថេីបវិញក៏បាន!''

អុីសុីងអេានមុខទៅជិតប៊េកហ្យុន ហេីយធ្វេីមុខឌឺដាក់ ប៊េកហ្យុនពេបមាត់មុននឹងអេានទៅថេីបមែន

      ''ណាគេបង្រៀននាយអេាយធ្វេីចឹង?''

      ''ហិហិហិហិ បន្ទប់នេះអត់មានគ្រែហេ៎ហ៎? ហេីយប៊េកគេងណាាាាាាាាាាា?''

      ''ចាំទិញម៉េាដាក់!''

      ''ហេីយគ្រែកូនរបស់យេីង?''

      ''ចាំទិញទៀតក៏បាន!''

      ''តែយេីងទឹមទិញហេីយហេ៎ណា''

      ''ចាំយកពីផ្ទះនាយមកក៏បាន''

      ''ហេីយចុះ...''

      ''នាយចង់បានអី ចាំរកអេាយទាំងអស់ :)''

      ''ប៊េកឃ្លានអា៎យយយយ ><''

      ''អូខេ ចាំនាំទៅញាំុរហូតទាល់តែថ្ពាល់ទាំងសងខាងត្រលប់មកដូចដេីមវិញ''





      ''ប៊េកហ្យុនននន!!! បាត់ទៅណាហា៎ស?''   គ្រាន់តែចាក់សេារចូលមកដល់ក្នុងផ្ទះភ្លាម សំលេងរបស់ម៉ាក់ខ្លួនឯងស្រែកខ្លាំងៗ ព្រេាះតែបាត់មុខកូនអស់រយៈពេលជាង 3ថ្ងៃ

      ''ម៉ាក់... ប៊េកសុំទេាស!''

      ''តាមពិត ញ៉ុមអ្នកខុស ញ៉ុមអ្នកនាំប៊េកហ្យុនទៅផ្ទះញ៉ុម ហេីយចៃដន្យញ៉ុមឈឺ ទេីបនាំប៊េកហ្យុនមកវិញអត់បាន...''   អុីសុីងសំរេចចិត្តកុហកចេញទៅ ដេីម្បីកុំអេាយម៉ាក់របស់ប៊េកហ្យុនស្តីអេាយប៊េកហ្យុន

      ''សំណាងអា៎យដែលគ្យុងស៊ូតេមកប្រាប់ថាកូននៅជាមួយអុីសុីង កុំអីម៉ាក់ប្តឹងប៉ូលីសអា៎យនៀក!''

      ''សុំទេាសម៉ាក់!''

      ''អឺម! ង៉ៃក្រេាយកុំធ្វេីចឹងទៀតអា៎!''






      ''ទៅមុជទឹកសិនហូវ! កុំទាន់អាលគេង!''   ពេលដែលឃេីញប៊េកហ្យុនដាក់ខ្លួនគេងលេីគ្រែ អុីសុីងប្រញាប់និយាយឃាត់ភ្លាម

      ''ហឺម? ប៊េកហត់អា៎ ប៊េកគេងអា៎យ!''

      ''ប៊េកហ្យុន...''   ពេលនេះត្របកភ្នែករបស់ប៊េកហ្យុនបិទជិត លែងដឹងលែងលឺអីទៀតហេីយ

      ''...''

      ''ទៀតអា៎យណា៎! ជាកូនឆ្កែរឺក៏កូនជ្រូកនៀកកកក!''

អុីសុីងរអ៊ូតិចៗមុននឹងដេីរទៅកាន់គ្រែដែលប៊េកហ្យុនគេង ហេីយទាញភួយមកដណ្តប់អេាយប៊េកហ្យុន មុននឹងចូលមុជទឹក ពេលចេញមកវិញអុីសុីងក៏ដាក់ខ្លួនគេងនៅលេីគ្រែក្បែរប៊េកហ្យុនដូចរាល់ដង អុីសុីងសំលឹងមេីលជុំវិញបន្ទប់ ហេីយញញឹមតិចៗម្នាក់ឯង ទេាះបីជាបន្ទប់នេះមិនសូវធំដូចបន្ទប់របស់អុីសុីង តែវាមានភាពកក់ក្តៅជាងបន្ទប់អុីសុីងឆ្ងាយណាស់ ខ្សែភ្នែករបស់អុីសុីងឈប់ត្រង់កៀនបន្ទប់ ដែលមានគ្រែរបស់កូនក្មេង


ប៊េកហ្យុនទំងន់ជិតគ្រប់ 5ខែអា៎យ ទេាះជារយៈពេលនៅក្នុងពេាះរបស់បិសាចម្នាក់ៗមិនដូចគ្នា អ្នកខ្លះអាចយូរដល់ 6 រឺក៏ 7 ខែ តែអុីសុីងមានអារម្មណ៍ថានឹងបានជួបកូនឆាប់ៗ