-Discover-
''ម៉េចអា៎យជួយបានអត់?'' អុីសុីងសួរភ្លាមពេលដែលបិសាចម្នាក់ ដែលមានឈ្មេាះថាយ៉េសុងនេាះ កំពុងតែសំលឹងមេីលករបស់ប៊េកហ្យុន
''អឺ... ញ៉ុមគិតថាគួរតែយកពឹសចេញពីក្នុងខ្លួនសិន... ណាមួយគេជាកូនកាត់មនុស្សទៀត អាចមានគ្រេាះថ្នាក់ដល់ជីវិតបាន...''
''យេីងត្រូវប៊ឺតចេញមែន?''
''អឺម! តែកុំអេាយចង្កូមរបស់ពួកនាយចាក់ចូលទៅអា៎''
''ជុងអុីន...'' អុីសុីងងាកទៅមេីលមុខជុងអុីន ហេីយហៅតិចៗ
''ឯងហ្នឹង! យេីងក៏ខ្លាចដែរ!'' ជុងអុីនថាអេាយវិញ ព្រេាះអ្នកណាក៏ដឹងថាឈាមគឺជាចំណីរបស់វេមផាយ ហេីយបេីបានបុឺតចេញពីករបស់មនុស្សទៀត កាន់តែមិនអាចបញ្ឈប់ខ្លួនឯងបាន
អុីសុីងសំលឹងមេីលករបស់ប៊េកហ្យុនដេាយភាពស្ទាក់ស្ទេីរ...
អុីសុីងកំពុងតែខ្លាច...
ខ្លាចខ្លួនឯងបុឺតឈាមរបស់ប៊េកហ្យុនទាល់តែអស់ពីខ្លួន...
''លឿនហូវ!''
ពេលដែលលឺសំលេងជុងអុីនដាក់សំពាធមក អុីសុីងក៏សំរេចចិត្តអេានទៅជិតករបស់ប៊េកហ្យុន មុននឹងបិទភ្នែក ហេីយដាក់បបូរមាត់ទៅលេីប្រហេាងនេាះ
អុីសុីងនឹងគ្មានថ្ងៃធ្វេីអេាយប៊េកហ្យុនមានគ្រេាះថ្នាក់!
អុីសុីងនឹងហាមចិត្តខ្លួនឯងអេាយបាន!
ក្លិនឈាមប៊េកហ្យុនធ្វេីអេាយអុីសុីងទ្រាំលែងបាន នៅមានរសជាតិឈាមរបស់បិសាចទៀត ទីបំផុតអុីសុីងក៏ភ្លេចគ្រប់យ៉ាង អុីសុីងបុឺតយកៗទាល់តែជុងអុីនដេីរមកចាប់ទាញអុីសុីងចេញ
''អុីសុីងបានអា៎យ!!!''
''...'' អុីសុីងក្រវាសដៃជុងអុីនចេញ
''អុីសុីង! ប៊េកហ្យុនអាចស្លាប់បានអា៎!!!''
''...'' អុីសុីងបេីកភ្នែកធំៗ មុននឹងដកបបូរមាត់ចេញភ្លាម
ប៊េកហ្យុនចាប់ផ្តេីមមានអការៈប្រកាច់ៗដូចពួកមនុស្សដែលត្រូវវេមផាយបុឺតឈាមអញ្ចឹង អុីសុីងទាញប៊េកហ្យុនមកអេាបហេីយចាប់ផ្តេីមយំ
''សុំទេាស ប៊េកហ្យុន! សុំទេាស កុំកេីតអីអា៎''
''លែងប៊េកហ្យុនសិន អុីសុីង!'' ជុងអុីនទាញអុីសុីងចេញ មុននឹងអេានទៅមេីលប៊េកហ្យុន
អុីសុីងយកដៃខ្ទប់មុខរបស់ខ្លួនឯង ព្រេាះមិនចង់អេាយអ្នកណាឃេីញទឹកភ្នែក ជុងអុីនហេីយនិងយ៉េសុងនាំគ្នាសំលឹងមេីលប៊េកហ្យុនមិនដាក់ភ្នែក ផ្ទៃមុខរបស់ប៊េកហ្យុនមានញេីសហូរចេញមកជាច្រេីន មួយសន្ទុះកន្លែងករបស់ប៊េកហ្យុនដែលមានប្រហេាងនេាះ ស្រាប់តែមានឈាមហូរចេញមក
''ជុងអុីន! មេីលហ៎!'' យ៉េសុងចង្អុលទៅកាន់ករបស់ប៊េកហ្យុន ឈាមរបស់ប៊េកហ្យុនលែងកកហេីយថែមទាំងក្លាយពីពណ៌ស្វាយក្រម៉ៅទៅជាក្រហមឈាមជ្រូកធម្មតាវិញទៀត
''ប៊េកហ្យុន!''
ជុងអុីនលេីកខ្លួនរបស់ប៊េកហ្យុនមកដាក់ក្នុងដៃ បបូរមាត់របស់ប៊េកហ្យុនចាប់ផ្តេីមក្លាយទៅជាពណ៌ផ្កាឈូកខ្ចីដូចមុន
''អុីសុីង! ប៊េកហ្យុនលែងអីអា៎យ!!'' ជុងអុីនងាកទៅនិយាយដាក់អុីសុីងដែលកំពុងតែអេានមុខចុះ
''ហឺម?'' អុីសុីងស្ទុះងេីបឡេីង ហេីយទាញដៃរបស់ប៊េកហ្យុនមកចាប់ ពេលនេះវាលែងត្រជាក់ស្រេបដូចមុនទៀតអា៎យ
អុីសុីងលូកដៃទៅដាក់ពីលេី ករបស់ប៊េកហ្យុនកន្លែងដែលមានប្រហេាង មុននឹងបិទភ្នែក ពេលដែលដកដៃចេញស្នាមប្រហេាងនេាះក៏រលាយបាត់ ជុងអុីនធ្វេីមុខធម្មតាព្រេាះសាុំនឹងរឿងនេះទៅហេីយ ចំណែកយ៉េសុងដែលទេីបតែឃេីញលេីកទីមួយ ឈរស្ងៀមហេីយហាមាត់ធំៗ
''សមត្ថភាពពិសេស!''
''អ៎... ឡូយអា៎''
''ហេីយបស់ឯងអីគេ?'' ជុងអុីនបេាកសួរ ទាំងដែលដឹងហេីយថាគេមិនប្រាប់
''ទាល់យូរបានប្រាប់!'' វាជារឿងធម្មតាដែលបិសាចមិនប្រាប់អ្នកណាពីសមត្ថភាពពិសេសរបស់ខ្លួនឯង ព្រេាះវាអាចក្លាយជាចំនុចខ្សេាយបាន
ប៊េកហ្យុនបេីកភ្នែកឡេីងក្រេាយពេលដែលខ្លួនឯងគេងលក់អស់ជាយូរ ពន្លឺថ្ងៃចាំងភ្នែករបស់ប៊េកហ្យុនធ្វេីអេាយប៊េកហ្យុនធ្មេចភ្នែកវិញភ្លាម
''យេីងគួរតែប្រាប់ប៊េកហ្យុនអត់ ថាគេជាឆ្កែចចក?'' សំលេងរបស់អ្នកណាម្នាក់លាន់លឺឡេីង ធ្វេីអេាយប៊េកហ្យុនប្រញាប់បិទភ្នែកវិញភ្លាម
''កុំអីល្អជាង... យេីងអត់ចង់អេាយមានរឿងអីកេីតឡេីងទៀតហេ៎''
''តែបេីមិនប្រាប់ ក៏មានគ្រេាះថ្នាក់ដូចគ្នា ប៊េកហ្យុនជាបិសាច មិនអាចនៅដូចមនុស្សចឹងបានរហូតហេ៎''
''តែបេីប៊េកហ្យុនដឹង ក្លិនបិសាចក្នុងខ្លួនប៊េកហ្យុននឹងច្បាស់ឡេីង ហេីយពួកបិសាចផ្សេងៗនឹង...''
''តែប៊េកហ្យុនមិនមែនជាគ្នាយេីងហេ៎ណាអុីសុីង! ប៊េកហ្យុនជាពួកឆ្កែចចក!''
''ស្រេចចិត្ត! តែចាប់ពីពេលនេះយេីងលែងអេាយឯងមេីលថែប៊េកហ្យុនអា៎យ''
''អុីសុីង... ឯងស្រលាញ់ប៊េកហ្យុនហ៎?''
''...''
''...''
អៀតតត
''ចុម!!!! O.O'' សុខៗសំលេងបេីកទ្វារស្រាប់តែលឺឡេីង ធ្វេីអេាយប៊េកហ្យុនដែលកំពុងតែធ្វេីពុតជាគេងលក់ បេីកភ្នែកឡេីងតិចៗដេីម្បីលួចមេីល
''នាយ...'' ជុងអុីនងាកទៅមេីល មុននឹងឃេីញមនុស្សម្នាក់ដែលខ្លួនឯងស្គាល់ច្បាស់
''លេាក!!! លេាកទាំងពីរ... ម៉េចបានម៉េានៅក្នុងបន្ទប់របស់ប៊េកហ្យុនបាន?''
''ដេីរចូលម៉េា!'' អុីសុីងឆ្លេីយហេីយធ្វេីមុខស្មេីរដាក់
''អឺ...'' គ្យុងស៊ូឈរស្ងៀម មិនដឹងនិយាយអីទេីបជុងអុីនងាកទៅសួរម្តង
''ហេីយនាយម៉េាធ្វេីអី?''
''អឺ... ញ៉ុម... ញ៉ុមយកស្ត្របេរីដែលប៊េកហ្យុនចូលចិត្តម៉េាផ្ញេីរ... ហេីយថាឡេីងមកដាស់ប៊េកហ្យុន... ហេីយ...''
''ហាវវវ...'' សំលេងស្ងាបរបស់ប៊េកហ្យុនលាន់លឺឡេីង ធ្វេីអេាយគ្រប់គ្នាងាកទៅមេីល
''...''
''លេាកអុីសុីង... ជុងអុីន ម៉េចបានម៉េានៅហ្នឹង? គ្យុងស៊ូ!!!'' ប៊េកហ្យុននិយាយធ្វេីសំលេងធម្មតា ហាក់បីដូចជាមុននេះគ្មានរឿងអីកេីតឡេីង
''អឺ... ញ៉ុមថាពួកយេីងទៅវិញសិនល្អជាង...'' ជុងអុីននិយាយដាក់អុីសុីង តែអុីសុីងនៅតែសំលឹងមេីលប៊េកហ្យុន មិននដាក់ភ្នែកទេីបជុងអុីនសំរេចចិត្តអូសអុីសុីងចេញម៉េា
''អរគុណដែលឯងម៉េា ខំអីយេីងសន្លប់បាត់ជាមិនខាន!!!''
''ហេីយម៉េចបានលេាកជុងអុីន ហេីយនិងលេាកអុីសុីងនៅក្នុងបន្ទប់ឯង?''
''អត់ដឹងដូចគ្នា ឯងមិនឃេីញហេ៎អីថាយេីងទឹមងេីបមិញដែរ?''
''តែ...''
''អូយយយ យេីងឃ្លានអា៎យ នាំចុះទៅញាំុអីតិច!'' ប៊េកហ្យុនងេីបចេញពីលេីគ្រែ ហេីយដេីរទៅទាញអាវគ្យុងស៊ូអេាយចុះទៅជាន់ក្រេាមជាមួយគ្នា
ពេលដែលចុះទៅរកអីញាំុ ប៊េកហ្យុនស្រាប់តែឃេីញជុងអុីន ហេីយនិងអុីសុីងកំពុងតែអង្គុយនៅតុញាំុបាយ ដេាយមានម៉ាក់ហេីយនិងប៉ាអង្គុយជាមួយ ប៊េកហ្យុនមិនដឹងថាធ្វេីម៉េច ទេីបត្រូវម៉ាក់ហៅទៅអង្គុយជាមួយគ្នា ពេលដែលញាំុហេីយប៊េកហ្យុនក៏ប្រញាប់ដកខ្លួនឡេីងមកក្នុងបន្ទប់វិញ ព្រេាះតែទ្រាំនឹងខ្សែភ្នែករបស់អុីសុីងមិនបាន
''ថ្ពាល់ឡេីងក្រហមអា៎យ អេាយចេះទប់អារម្មណ៍ខ្លះផង'' ប៊េកហ្យុនអង្គុយលេីគ្រែហេីយនិយាយឌឺគ្យុងស៊ូ តែកំពុងតែញញឹមម្នាក់ឯង
''យ៉ា!!!''
''ស្រលាញ់គេដល់ថ្នាក់នេះ?''
''ឯងមិនឃេីញហេ៎អី លេាកជុងអុីនមូលដៃអាវ ហេីយប្រឡេះឡេវអាវខាងលេីទៀត អូយយយយ''
អៀតតតត
ពេលដែលសុខៗទ្វារបន្ទប់របស់ខ្លួនឯងស្រាប់តែត្រូវបានបេីកឡេីង ប៊េកហ្យុនងាកទៅមេីលហេីយធ្វេីមុខក្រញ៉ូវភ្លាម
អត់សុជីវធម៌មែន!
''ញ៉ុមទៅវិញអា៎យណាប៊េកហ្យុន!'' ជុងអុីនដែលឈរពីក្រេាយអុីសុីងអេីតក្បាលចូលមក ហេីយនិយាយឡេីង
''អឺ... ជុងអុីន... ជួយជូនមិត្តភក្តិប៊េកទៅវិញផងបានអត់? លឺថាប្រញាប់ មានការងារចូលមកបន្ទាន់'' គ្យុងស៊ូងាកមកមេីលខ្វាប់ ធ្វេីអេាយប៊េកហ្យុនញញឹមស្ញេញដាក់
''អឺម!'' ជុងអុីនងក់ក្បាលហេីយដេីរចេញទៅ ទុកអេាយប៊េកហ្យុននៅជាមួយអុីសុីងតែពីរនាក់
''លេាក... លេាកទៅវិញហូវ ញ៉ុមត្រូវទៅពេទ្យ!'' ប៊េកហ្យុននិយាយដាក់អ្នកដែលឈរស្ងៀមនៅមាត់ទ្វារ មិនព្រមទៅណា
''ចាំជូនទៅ!'' អុីសុីងនិយាយឡេីង ធ្វេីអេាយប៊េកហ្យុនងាកទៅរកបន្តិច មុននឹងចាប់ផ្តេីមរៀបចំឥវ៉ាន់
''អត់អីហេ៎ ញ៉ុមបេីកឡានទៅខ្លួនឯងបាន!''
''យប់មិញ...'' ប៊េកហ្យុនស្រាប់តែនឹកឃេីញថាល្ងាចមិញពេលដែលបេីកឡានត្រលប់មកពីពេទ្យវិញ ខ្លួនឯងបានបុកត្រូវមនុស្សម្នាក់ តែពេលចុះទៅមេីលស្រាប់តែគ្មានឃេីញអី ប៊េកហ្យុនគិតថាមិនសូវស្រួលទេីបប្រញាប់ឡេីងឡានវិញ តែមិនទាន់បានបិទទ្វារផង ក៏មានអ្នកណាក៏មិនដឹង ចូលមកចាប់ទាញដៃប៊េកហ្យុន ហេីយខាំត្រង់កន្លែងក ប៊េកហ្យុនមានអារម្មណ៍ថាឈឺ ឈឺខ្លាំងមែនទែនរហូតដល់លែងដឹងពីការឈឺចាប់នេាះទៀត
''យប់មិញ មានរឿងអីហ៎?'' ប៊េកហ្យុនដឹងខ្លួនថាត្រូវវេមផាយខាំ ដឹងថាពួកអុីសុីងហេីយនិងជុងអុីនជាអ្នកជួយ ដឹងថាខ្លួនឯងមិនមែនជាមនុស្ស ដឹងថាខ្លួនឯងជា...
''នាយដឹងអា៎យ ត្រូវអត់?'' ដឹងថាខ្លួនឯងជាបិសាច... បិសាចឆ្កែចចកហ្នឹងហ៎?
''ដឹងអី?'' ប៊េកហ្យុនធ្វេីដូចជាមិនចាប់អារម្មណ៍ មុននឹងទាញអាវធំមកពាក់ ហេីយរៀបដេីរចេញពីបន្ទប់
''ដឹងថានាយមិនមែនជាមនុស្ស...''
''មិនមែនជាមនុស្ស? វាមិនដែល! ហាហាហាហា'' ប៊េកហ្យុនសេីចចេញមក ហេីយទាញទ្វារបន្ទប់បិទ មុននឹងប្រញាប់រត់ចុះជណ្តេីរ ដេីម្បីកុំអេាយអុីសុីងតាមមកទាន់
ពេលដែលម្រាមដៃតូចៗនេាះចុចតេឡេបញ្ជារអេាយទ្វារឡានបេីកសេារហេីយ ប៊េកហ្យុនបេីកទ្វារ ហេីយចូលទៅអង្គុយក្នុងឡាន មុននឹងបញ្ឆេះម៉ាសុីន តែទ្វារម្ខាងទៀត ក៏ត្រូវបានបេីកឡេីង ប៊េកហ្យុនស្តាយក្រេាយដែលខ្លួនឯងមិនបានចាក់កន្លឹះឡាន
''ប៊េកហ្យុន! ញ៉ុមអត់បាននិយាយលេងហេ៎ណា៎!''
''ញ៉ុមអត់ដឹងអីទាំងអស់!!!'' ប៊េកហ្យុនងាកទៅស្រែកដាក់ទាំងមួរម៉ៅ
''តែក្លិននាយ...''
''...''
''ផ្ទះនាយនៅណា?''
''យេីងទៅរកអីញាំុសិនអី? ថ្ងៃអា៎យ'' គ្យុងស៊ូនិយាយឡេីង មិនដឹងថាជុងអុីនមិនបានឃ្លានដូចខ្លួនឯង
តាំងពីចេញពីផ្ទះរបស់ប៊េកហ្យុនមក ជុងអុីនអង្គុយស្ងៀមមិននិយាយអី សូម្បីតែចំរៀងក៏មិនព្រមបេីក ធ្វេីអេាយគ្យុងស៊ូមានអារម្មណ៍ធុញថប់ តែក៏មានអារម្មណ៍សប្បាយចិត្តដែរ ដែលបាននៅជាមួយជុងអុីនបែបនេះ
ជុងអុីនចិត្តល្អឧស្សាហ៍ជូនគ្យុងស៊ូទៅស្ទូឌីអូដែលជាកន្លែងធ្វេីការរបស់គ្យុងស៊ូ ហេីយនៅអង្គុយចាំគ្យុងស៊ូធ្វេីការរហូតទាល់តែហេីយទៀត គ្យុងស៊ូគឺជាជាងថតរូប ពេលដែលខ្លួនស្គមៗហេីយដៃតូចៗនេាះ កាន់កាមេរ៉ាដែលធំជាងខ្លួនដល់ថ្នាក់នេះ ជុងអុីនមានអារម្មណ៍ថាគ្យុងស៊ូពិតជាឡូយមែនទែន ហេីយនៅមានពេលដែលឈរសំលឹងមេីលកញ្ចក់កំព្យូទ័រ ដែលមានរូបដែលគ្យុងស៊ូថតលេាតចេញមក គ្យុងស៊ូពិតជាថតរូបស្អាតមែន ទេាះជាអ្នកបង្ហាញម៉ូតប្តូរស្ទាយមិនឈប់ក៏ដេាយ ក៏គ្យុងស៊ូនៅតែចាប់បានតែរូបស្អាតៗទាំងអស់
''ញ៉ុមត្រូវប្រញាប់ទៅពេទ្យ! សុំទេាសណា!'' ជុងអុីនសំរេចចិត្តបដិសេធ ព្រេាះថ្ងៃនេះមិនទាន់បានទៅការិយាល័យនេាះទេ
''អូខេ!'' គ្យុងស៊ូមានទឹកមុខស្រពេានភ្លាម ពេលដែលត្រូវបដិសេធ តែក៏មិនហ៊ាននិយាយអី
ឡានរបស់ជុងអុីនចតស្ងៀមនៅលេីផ្លូវអស់ជាច្រេីននាទី ទំរាំតែកំរេីកទៅមុខបានម្តងបន្តិចៗ ដេាយសារតែជុងអុីនមិនសូវបេីកផ្លូវនេះ ទេីបមិនដឹងថាផ្លូវវាស្ទះបែបនេះ
គ្រូកកកក
''...''
មួយសន្ទុះឡានក៏កំរេីកបានបន្តិចទៀត តែក៏ត្រូវឈប់ម្តងទៀត ពេលដែលភ្លេីងស្តុបពណ៌បៃតង ប្តូរទៅជាពណ៌ក្រហម
គ្រូកកកកក
ទិក ទក់ ទិក ទក់ ទិក ទក់
''លេាកជុងអុីន... បត់ធ្វេីអី? ផ្ទះញ៉ុមទៅត្រង់...''
''ចូលញាំុអីសិន ក្រែងឃ្លានអី?''
''អូខេ...''
គ្យុងស៊ូប្រញាប់បែរមុខទៅកាន់កញ្ចក់ឡាន ហេីយលួចញញឹមចេញមក ដេាយមិនអេាយជុងអុីនឃេីញ
''ប៉ា... ញ៉ុមថាញ៉ុមរកឃេីញប្អូនអា៎យ'' មនុស្សប្រុសម្នាក់ដែលមានកំពស់មិនសូវខ្ពស់ប៉ុន្មាន ដេីរចូលទៅក្នុងបន្ទប់របស់ប៉ាចញ្ចឹមខ្លួនឯងហេីយនិយាយពីរឿងដែលខ្លួនឯងបានដឹងចេញទៅ
''មែនហ៎? រកឃេីញប៉ូសៀនអា៎យហ៎?'' មនុស្សប្រុសម្នាក់ទៀតដែលមានកំពស់ខ្ពស់ខ្លាំង ងាកមុខចេញពីគ្រែកូនង៉ែតដែលខ្លួនឯងកំពុងសំលឹងមេីល
''បាទ! ប្អូនមានខ្សែកដូចខ្សែករបស់ប៉ាចឹង!''
''នាំប៉ាទៅជួបភ្លាម!''
''ឈប់សិនប៉ា! ពេលនេះប្អូននៅមួយពួកវេមផាយដែលសំលាប់អ៊ុំស៊ូហូ''
''ហា៎ស?''
''ក្នុងនេាះមានម្នាក់ដែលញ៉ុមជិតស្និទ្ធជាមួយ! ចាំញ៉ុមព្យាយាមនាំប្អូនមក ប៉ាមិនបាច់បារម្ភហេ៎''
''ពួកអាអុីសុីងមានធ្វេីអីប៉ូសៀនអត់? ហេីយពួកវាដឹងអត់ថា...''
''ពួកវាអត់ដឹងហេ៎! ហេីយទាំងពីរនាក់នេាះមេីលទៅដូចជាស្រលាញ់ប៉ូសៀនទាំង2នាក់ទៀត''
''ហឹស! ពួកវាហ៊ានណាស់ដែលគិតចង់ស្រលាញ់កូនយេីង! ពួកឯងនឹងត្រូវឈឺចាប់ដូចដែលយេីងធ្លាប់ជួប!''
''កុំបារម្ភអីប៉ា ដល់ពេលញ៉ុមនឹងនាំប៉ូសៀនមកនៅជាមួយយេីងអេាយបាន''
''អឺមមម តែនាំប៉ាទៅមេីលមុខប៉ូសៀនតិចបានអត់? ប៉ាចង់ឃេីញមុខ''
''បាទ!''
