Tuesday, March 12, 2019

☆☆ ស្រមេាលបិសាច Ep.6



-Monster-





ពេលដែលឃេីញអុីសុីងនៅអង្គុយដដែល ប៊េកហ្យុនក៏ញញឹមតិចៗ ល្អហេីយដែលអុីសុីងមិនតាមមក តែប៊េកហ្យុនគិតខុស ព្រេាះគេាលដៅរបស់អុីសុីងមិនមែនបន្ទប់របស់ប៊េកហ្យុននេាះទេ





♪~ ♪~ ♪~

សំលេងទូរស័ព្ទរបស់ប៊េកហ្យុនដែលកំពុងតែត្រូវម្ចាស់វាកាន់ក្នុងដៃរេាទិ៍ឡេីង មិនចាំយូរ ប៊េកហ្យុនប្រញាប់លេីកវាឡេីងមកចុចទទួល ហេីយដាក់ក្បែរត្រចៀក

      ''អាឡូ!''

      <ដល់អា៎យ>

      ''អឺម ពុងដេីរទៅអា៎យ''

      <អឺ>

ថ្ងៃនេះប៊េកហ្យុនមានណាត់ជាមួយមិត្តភក្តិជិតស្និទ្ធម្នាក់ ប៊េកហ្យុនញញឹមដេាយអារម្មណ៍ល្អ ព្រេាះមិនចាំបាច់ទ្រាំអង្គុយមេីលមុខបិសាចម្នាក់នេាះពេលញាំុបាយទៀតនេាះទេ តែហេតុការណ៍ចំពេាះមុខវាលេីសពីអ្វីដែលប៊េកហ្យុនបានគិតទុក អុីសុីងដ៏សែនមុខក្រាស់ម្នាក់នេាះដេីរមកទាញកៅអីហេីយ អង្គុយចុះទល់មុខប៊េកហ្យុន ប៊េកហ្យុនធ្វេីមុខក្រញ៉ូវ ហេីយហាមាត់ថាអេាយភ្លាម

      ''ញ៉ុមមានណាត់ លេាក...''

      ''ប៊េកហ្យុន... អុញ... មាន... មានមិត្តភក្តិម៉េាមួយដែរហ៎? អត់ឃេីញប្រាប់!''

      ''គ្យុងស៊ូ យេីងទៅអង្គុយកន្លែងផ្សេងអី?''   ប៊េកហ្យុនងេីបឈរ ហេីយនិយាយជាមួយគ្យុងស៊ូ

      ''អឺ...''

      ''គិតថាញ៉ុមអត់មានជេីងដេីរតាមទៅមែន?''

ប៊េកហ្យុនដកដង្ហេីមធំអេាយភាពហួសចិត្ត មុននឹងអង្គុយចុះកន្លែងដេីម ហេីយគ្យុងស៊ូក៏អង្គុយចុះលេីកៅអីជិតប៊េកហ្យុន

      ''អឺ... ប៊េក... ញាំុអី? ចាំទៅទិញអេាយ!''

      ''ញាំុអត់ចូល! យកទឹកធម្មតាក៏បាន''

      ''ផ្ញេីទិញកាហ្វេផង! យកក្តៅ! អត់ដាក់ស្ករ!''   អុីសុីងនិយាយដេាយមិនងាកទៅមេីលគ្យុងស៊ូ ធ្វេីអេាយប៊េកហ្យុនចាប់ផ្តេីមខឹង

      ''អឺ...''   គ្យុងស៊ូឈរធ្វេីមុខភាំង ចំនែកប៊េកហ្យុនហាមាត់ហេីយជាស្រេច មុននឹងងេីបឈរហេីយសំលឹងមុខអុីសុីង

      ''គ្យុងស៊ូចាំប៊េក...''   មិនទាន់បាននិយាយចប់ អុីសុីងក៏ប្រញាប់និយាយកាត់មុន

      ''ចង់ទៅពីរនាក់ រឺក៏អេាយមិត្តភក្តិនាយទៅម្នាក់ឯង?''

      ''...''

      ''អឺ... ប៊េកចាំយេីងទៅទិញ អត់អីហេ៎''   គ្យុងស៊ូប្រញាប់ដេីរចេញទៅទិញភ្លាម⁣ ព្រេាះមានអារម្មណ៍ថាពីរនាក់នេះដូចជាមានរឿងត្រូវនិយាយគ្នា

      ''យ៉ា! លេាក! ដូចជាពេកអា៎យណា''

      ''-_-''

      ''មានលឺញ៉ុមនិយាយអត់?''

      ''-_-''

      ''យ៉ា!!!''

♪~ ♪~ ♪~

សំលេងទូរស័ព្ទរបស់អុីសុីងរេាទិ៍ឡេីង ហេីយអុីសុីងចុចលេីកដេាយមិនខ្វល់ពីប៊េកហ្យុន

      ''អាឡូ!''

      <នៅណា?>

      ''កន្លែងញាំុអី''

      <កូនឯងធ្វេីម៉េច?>   កូនដែរជុងអុីននិយាយដល់នេាះគឺជាសេហ៊ុន ព្រេាះតែសេហ៊ុនមានអាយុតិចជាងគេ ហេីយពេលដែលនៅជាមួយអុីសុីង សេហ៊ុនធ្វេីចារិកដូចកូនក្មេង ទេីបគ្រប់គ្នាក្នុងផ្ទះបង្អប់ថាអុីសុីងជាប៉ារបស់សេហ៊ុន

      ''វាមិនទាន់ទៅវិញហេ៎ហ៎??''

      <អឺ! ថាឃ្លាន ហេីយចូលទៅយកឈាមអស់ 2ដបអា៎យ>

      ''អេាយវាទៅវិញមុនហូវ! យេីងមានរឿងត្រូវចាត់ការ!''

      <រឿងប៊េកហ្យុនមែន?>

      ''វាប្រាប់នៅ?''

      <អឺម! ចាំយេីងចុះទៅអង្គុយមួយ>

      ''អឺ!''





រាងកាយដែលមានកំពស់មិនទាបប៉ុន្មាន តែទាបជាងគេក្នុងចំណេាមមិត្តភក្តិប្រុសដែលខ្លួនឯងមាន ដេីរទៅកាន់ហាងលក់ទឹកដែលនៅមិនឆ្ងាយប៉ុន្មាន មុននឹងទិញទឹកសុទ្ធ 2ដប ហេីយនិងកាហ្វេក្តៅមួយកែវ

អាទឹកសុទ្ធនេាះទិញហេីយគិតលុយបានហេីយ តែកាហ្វេនេះត្រូវតំរង់ជួរ ហេីយឈរចាំគេធ្វេីទៀតទំរាំតែបាន ជាមិត្តភក្តិគ្នាក៏មិនមែន តែបែរជាហ៊ានប្រេីគ្យុងស៊ូអេាយទៅទិញ គិតហេីយពិតជាមួរម៉ៅមែន

ពេលដែលបានកាហ្វេហេីយ គ្យុងស៊ូប្រញាប់ដេីរទៅកាន់តុវិញភ្លាម តែនៅតាមផ្លូវទៅបែរជាមានមនុស្សម្នាក់ដេីរមកបុកខ្លួនទាល់តែកាហ្វេនេាះជះមកលេីខ្លួនរបស់គ្យុងស៊ូពេញ ហេីយអ្នកដែលជាដេីមហេតុគ្មានប្រលាក់អីសូម្បីតែបន្តិច

      ''...''

      ''O.O''

      ''...''   គ្យុងស៊ូងេីបមុខឡេីងមេីលអ្នកដែលនៅចំពេាះមុខយឺតៗ មុននឹងធ្វេីមុខក្រញ៉ូវដាក់

      ''សុំទេាសសសស!!!''

      ''...''   ពេលនេះគ្យុងស៊ូចាប់ផ្តេីមមានអារម្មណ៍ថាក្តៅហេីយ ទេីបប្រញាប់ប្រលែងទឹកក្នុងដៃចេាល ហេីយទាញអាវដែលស្អិតជាប់ខ្លួនចេញ

      ''ក្តៅហ៎? សុំទេាស! ម៉េាះ! ទៅបន្ទប់ទឹក''

គ្យុងស៊ូមិននិយាយអី រឺក៏បដិសេធអី តែក៏បណ្តេាយអេាយមនុស្សប្លែកមុខ ដែលខ្លួនឯងទេីបតែស្គាល់ អូសកដៃទៅបន្ទប់ទឹកដេាយងាយៗ

      ''ដេាះអាវចេញសិនម៉េា!''

      ''-_-''   គ្យុងស៊ូសំលឹងមុខជុងអុីនស្មេីរ ទេាះបីជាមនុស្សប្រុសដូចគ្នាក៏ដេាយ តែវា...

      ''ហេីុយយយ...''   ជុងអុីនដកដង្ហេីមធំ មុននឹងប្រឡេះឡេវអាវរបស់គ្យុងស៊ូចេញ ម្តងមួយគ្រាប់ៗ

តាំងពីទ្រូងរហូតដល់ក្បាលពេាះរាបស្មេីរ ដែលមានស្មាមក្រហមតិចៗព្រេាះតែរលាកកាហ្វេក្តៅមុននេះ

      ''ត្រូវតែរកអីលាប!''

      ''...''   គ្យុងស៊ូមិននិយាយអីទាំងអស់បណ្តេាយអេាយជុងអុីនចាត់ការគ្រប់យ៉ាង ព្រេាះដេីមហេតុមកពីជុងអុីន គេគួរតែទទួលខុសត្រូវ

ជុងអុីនដេាះអាវធំរបស់ខ្លួនឯងចេញ ហេីយយកមកពាក់អេាយគ្យុងស៊ូដេាយមិនខ្វល់ថាអាវធំរបស់ខ្លួនឯង នឹងប្រលាក់ស្នាមកាហ្វេរឺក៏អត់

ជុងអុីននាំគ្យុងស៊ូចេញពីបន្ទប់ទឹក ហេីយឡេីងជណ្តេីរយេាងទៅកាន់ជាន់ទី5 ដែលមានបន្ទប់ធ្វេីការរបស់ខ្លួនឯង នៅតាមផ្លូវ មានតែអ្នកសំលឹងមេីលមកដេាយខ្សែភ្នែកចំលែកលាយនិងឆ្ងល់តិចៗ ព្រេាះលេាកប្រធាននាំអ្នកណាក៏មិនដឹងចូលមក

      ''អង្គុយសិនណា៎ ចាំតិច!''

ជុងអុីនដេីរទៅយកប្រអប់ដាក់ថ្នាំមក ហេីយអង្គុយចុះពីលេីសាឡុងក្បែរគ្យុងស៊ូ ដែលគិតតែសំលឹងមេីលមុខជុងអុីនមិនដាក់ភ្នែក គ្យុងស៊ូក៏មិនដឹងថាហេតុអីបានជាត្រូវមេីលមុខជុងអុីនដល់ថ្នាក់នេះ គ្រាន់តែដឹងថាពេលដែលចង់និយាយឆ្លេីយតបទៅគេវិញ សំលេងរបស់ខ្លួនឯងក៏បាត់ទៅណាអស់ក៏មិនដឹង

អ្វីម្យ៉ាងត្រជាក់ៗប៉ះនឹងដេីមទ្រូងរបស់ខ្លួនឯង ធ្វេីអេាយគ្យុងស៊ូភ្ញាក់តិចៗ មុននឹងខិតខ្លួនថយក្រេាយបន្តិច ម្រាមដៃចង្អុលដែលមានថ្នាំពណ៍សៗឈប់ឈ្ងក់ ជុងអុីនងេីបមុខឡេីងមេីលមុខរបស់គ្យុងស៊ូក្នុងន័យសួរ ចំណែកថ្ពាល់ទាំងសងខាងរបស់គ្យុងស៊ូពេលនេះចាប់ផ្តេីមឡេីងក្រហម

      ''ញ៉ុមលាបខ្លួនឯងក៏បាន...''   គ្យុងស៊ូលូកដៃទៅយកថ្នាំពីដៃរបស់ជុងអុីន ហេីយទាញអាវខ្លួនឯងបិទរាងកាយ

      ''និយាយបានហ៎?''

      ''...''

      ''ស្មានតែគរ!''

      ''អឺ... អរគុណ... សំរាប់ថ្នាំ... អឺ...''

      ''អត់អីហេ៎ លាបហូវចឹង ញ៉ុមចេញទៅរកអាវម៉េាអេាយដូរ''





♪~ ♪~ ♪~

      ''អា...''

      <យ៉ា! បាត់ទៅណាហា៎ស? អេាយទៅទិញទឹកហេីយបាត់ខ្លួន⁣ ទុកអេាយយេីងនៅតែពីរនាក់បិ... អឺ... នៅជាមួយគេតែពីរនាក់! ឯងចង់ត្រូវមែន?>

      ''យេីង... ចាំយេីងចុះទៅរកឯងក្នុងបន្ទប់!''

      <ម៉េាលឿនៗម៉េា>

      ''អឺ!''

គ្យុងស៊ូជិះជណ្តេីរយេាងចុះទៅជាន់ក្រេាមវិញ ហេីយប្រញាប់ដេីរលឿនៗទៅកាន់បន្ទប់ធ្វេីការរបស់ប៊េកហ្យុនភ្លាម ព្រេាះខ្លាចប៊េកហ្យុនចាំយូរជាងនេះទៀត

     ''ឯង... អឺ...''   គ្យុងស៊ូលេបពាក្យសំដីបន្ទាប់មកចូលទៅក្នុងបំពង់កវិញភ្លាម ពេលដែលបេីកទ្វារមកឃេីញមនុស្សប្រុសម្នាក់អង្គុយលេីកៅអីទល់មុខមិត្តភក្តិខ្លួនឯង

      ''គ្យុងស៊ូ! ម៉េាល្អអា៎យ! តេាះ! ក្រែងយេីងណាត់គ្នាទៅផឹកអីអី?''

      ''ហា៎ស?''   គ្យុងស៊ូធ្វេីមុខឆ្ងល់ភ្លាម ព្រេាះតែប៊េកហ្យុនលេងនិយាយអីមិនណាត់គ្នាទុកមុន ទេីបគ្យុងស៊ូតាមមិនទាន់

      ''ម៉េាះ!''   ប៊េកហ្យុនងេីបចេញពីកៅអីហេីយដេីរទៅកៀកកគ្យុងស៊ូចេញពីបន្ទប់ភ្លាម ដេាយទុកអុីសុីងចេាលម្នាក់ឯងម្តងទៀត

ថ្ងៃនេះទេាះជាអុីសុីងតាមប៊េកហ្យុនទៅទៀត ក៏បានត្រឹមតែធ្វេីអេាយប៊េកហ្យុនខូចអារម្មណ៍ដដែល ចឹងហេីយអុីសុីងសំរេចចិត្តងេីបចេញពីលេីកៅអី ហេីយបេីកឡានត្រលប់ទៅផ្ទះវិញ ដេីម្បីនិយាយជាមួយសេហ៊ុនពីរឿងថ្ងៃនេះល្អជាង

ប្យុន ប៊េកហ្យុន... បណ្តេាយអេាយសប្បាយចិត្តម្ង៉ៃចុះ




      ''មុននេះឯងបាត់ទៅណាហា៎ស? ហេីយម៉េចបានពាក់អាវហ្នឹង?''   ពេលដែលដេីរផុតពីបន្ទប់របស់ខ្លួនឯងបានបន្តិច ប៊េកហ្យុនក៏ប្រញាប់សួរភ្លាម ហេីយនៅមានអាវពណ៍ផ្ទៃមេឃរបស់អ្នកជំងឺដែលគ្យុងស៊ូពាក់ជាប់នឹងខ្លួនទៀត

      ''យេីងធ្វេីកំពប់កាហ្វេ! ហេីយមានអ្នកយកអាវម៉េាអេាយដូរហ្នឹងអា៎''

      ''អ៎...''

      ''និយាយចឹងឯងស្គាល់អ្នកដែលធ្វេីការនៅជាន់ទី 5អត់? មនុស្សប្រុសដែលមានរាងខ្ពស់ សំបុរខ្មៅស្រអែម ហេីយសក់ពណ៍ខ្មៅអា៎''

      ''លេាកជុងអុីន?''   ពេលនេះមនុស្សដែលលេចចេញក្នុងខួរក្បាលរបស់ប៊េកហ្យុនមានតែជុងអុីនម្នាក់ប៉ុណ្ណេាះ ដែលមានរូបរាងដូចដែលគ្យុងស៊ូនិយាយ ហេីយធ្វេីការនៅជាន់ទី 5ទៀត

      ''ឈ្មេាះជុងអុីនហ៎...''

      ''ថី?''

      ''គេ... គេជាប្រធានរបស់ពេទ្យនេះហ៎? ឃេីញអត់ពាក្យខេាអាវពេទ្យដូចឯង!''

      ''អឺ!''

      ''គេ... គេ...''

      ''កុំថាឯងលួចស្រលាញ់លេាកជុងអុីនអា៎!''   ប៊េកហ្យុនងាកទៅមេីលមុខគ្យុងស៊ូដេាយទឹកមុខសង្ស័យ មនុស្សដូចគ្យុងស៊ូមិនសូវខ្វល់ពីអីជុំវិញខ្លួននេាះទេ តែសុខៗក៏និយាយពីជុងអុីនបែបនេះ ប្រាកដជាមានអីមិនធម្មតាជាមិនខាន

      ''...''

      ''គ្យុងស៊ូ!''   ពេលដែលមិនឃេីញគ្យុងស៊ូឆ្លេីយតបប៊េកហ្យុនក៏ហៅឈ្មេាះគ្យុងស៊ូម្តងទៀត

      ''ម៉េចបាន... ហេតុអី... ម៉េច... អឺ... ចង់ថាម៉េចបានទៅស្គាល់គ្នា?''

គ្យុងស៊ូក៏សំរេចចិត្តនិយាយរឿងដែលកេីតឡេីងមុននេះអេាយប៊េកហ្យុនស្តាប់ ហេីយទាំងពីរនាក់ក៏ដេីរបណ្តេីរនិយាយគ្នាបណ្តេីរ រហូតមកដល់កន្លែងចតឡាន

      ''សំរេចថាទៅណា?''

      ''ទៅរកអីញាំុ ហេីយផឹកអីតិចក៏ល្អ''

      ''អឺម!''





      ''សំរេចថាឯងអានចិត្តប៊េកហ្យុនបានអត់?''   អុីសុីងបេីកទ្វារបន្ទប់ដាក់សៀវភៅ ដែលមានសេហ៊ុនអង្គុយអានសៀវភៅមួយក្បាលលេីសាឡុងម្នាក់ឯង

      ''...''   សេហ៊ុនក្រវីក្បាល

      ''...''   អុីសុីងងក់ក្បាលក្នុងន័យថាយល់ហេីយ មុននឹងរៀបដេីរចេញទៅវិញ តែសេហ៊ុនក៏សួរឡេីង

      ''រឺក៏គេជាកូនកាត់ពិតមែន? ក្រែងហ្យុងធ្លាប់ជួបម៉ាក់ប៉ាគេអី? ប្រាកដជាមានម្នាក់ជាបិសាច!''

      ''អ្នកដែលនៅផ្ទះមួយប៊េកហ្យុនប្រហែលជាមិនមែនម៉ាក់ប៉ាគេបង្កេីតហេ៎''

      ''អ៎... ហេីយហ្យុងគិតតាមគេដល់ពេលណា? តាមមេីលគេប្រហែលជាមិននិយាយរឿងយេីងប្រាប់ណាគេអេ៎''

      ''អឺម ដឹងអា៎យ''

      ''ហ្យុងមែនគិតអីមួយគេលេីសពីហ្នឹងណាអី?''

អុីសុីងសំលឹងមុខសេហ៊ុនបន្តិច មុននឹងដេីរចេញពីបន្ទប់ សំដៅទៅបន្ទប់តាំងសមាធិភ្លាម

'ហ្យុងមែនគិតអីមួយគេលេីសពីហ្នឹងណាអី?'   គ្រាន់តែបិទភ្នែកសំដីរបស់សេហ៊ុនក៏លេចឡេីងម្តងទៀត មេីលទៅដល់ពេលដែលត្រូវឈប់តាមប៊េកហ្យុនអា៎យ