-Home Theater-
@ផ្ទះរបស់ឆាន់យ៉ល
គ្រាន់តែឆាន់យ៉លចាក់សេារទ្វារចូលទៅភ្លាម ឆ្កែមួយក្បាលក៏រត់មកចាំនៅមាត់ទ្វារ ហេីយព្រូសតិចៗ នេះហេីយថូបេនដែលឆាន់យ៉លនិយាយដល់មុននេះ ក្រេាយមកឆាន់យ៉លអេាយខ្ញុំចូលទៅក្នុងបន្ទប់គេងរបស់ឆាន់យ៉លដេីម្បីមុជទឹក ព្រេាះតែបែកញេីសមុននេះ ពេលចេញមកវិញអាវយឺតធម្មតាពណ៌ស ហេីយនិងខេាខ្លីពណ៌ខ្មៅមួយកំភ្លេត្រូវបានដាក់ត្រៀមនៅលេីគ្រែហេីយជាស្រេច ខ្ញុំយកវាឡេីងមកពាក់ ហេីយចេញពីបន្ទប់ទៅ
ឆាន់យ៉លកំពុងតែអង្គុយលេីឥដ្ធអេាយចំណីថូបេន ខ្ញុំមេីលរូបភាពនេាះហេីយញញឹមតិចៗ
''ប៊េកមុជទឹកហេីយអា៎យ...''
''...'' ឆាន់យ៉លងាកមកសំលឹងខ្ញុំភ្លឹក ទេីបខ្ញុំអេានមេីលសភាពខ្លួនឯង
''ថី? មេីលអី?''
''ម៉េចបានអាវធំដល់ថ្នាក់នេះ...?''
''...'' ណាដឹង? អាវខ្លួនឯងអេាយគេពាក់ម៉េាសួរគេ
''អឺម... និយាយចឹង ឃ្លាននៅ? មានសាំងវិចនៅលេីតុ ញាំុសិនហូវ''
''អូខេ យ៉លញាំុហេីយអា៎យត្រូវអត់?''
''អឺម! ញាំុហេីយអង្គុយរេីសរឿងក្នុងអាយផេតហូវ''
''អូខេ ដឹងអា៎យយយយ''
ខ្ញុំឈប់ចាប់អារម្មណ៍ឆាន់យ៉ល ហេីយដេីរទៅរកអីញាំុនៅលេីតុ ក្នុងចង្ក្រានបាយ ផ្ទះឆាន់យ៉លភាគច្រេីនតុបតែងដេាយរបស់ពណ៌ខ្មៅ សូម្បីតែទូរខេាអាវ ទូរសៀវភៅក្នុងបន្ទប់គេង សាឡុង តុដាក់របស់របរក្នុងបន្ទប់ទទួលភ្ញៀវ ទូរទឹកកក តុហេីយនិងកៅអីក្នុងចង្ក្រានបាយ ក៏សុទ្ធតែពណ៌ខ្មៅដែរ
នៅលេីតុមានសាំងវិច 2ចំណិត ហេីយនិងទឹកក្រូចមួយកែវ ខ្ញុំមិនចាំយូរដេីរទៅអង្គុយហេីយចាត់ការរបស់លេីតុទាល់តែអស់ អាហារពេលព្រឹកក៏មិនបានញាំុ ហេីយនៅត្រូវគេនាំទៅបញ្ចេញកំលាំងទៀត
''ថូបេននននន~~ ម៉េានេះៗ ម៉េាអង្គុយនេះ''
ពេលនេះខ្ញុំកំពុងតែអង្គុយលេីសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវរបស់ឆាន់យ៉ល ដេាយមានថូបេនដែលកំពុងតែលេងកូនបាល់តូចៗដែលដាក់ចេាលនៅលេីឥដ្ធ ឆាន់យ៉លចូលទៅមុជទឹកពីពេលណាក៏មិនដឹង ពេលដែលខ្ញុំញាំុរួចហេីយមកបន្ទប់ទទួលភ្ញៀវ ឆាន់យ៉លក៏បាត់ពីទីនេាះហេីយ
''វូស វូស'' ថូបេនឆ្លេីយតប មុននឹងរត់សំដៅមករកខ្ញុំ ខ្ញុំលូកដៃទៅលេីកវាឡេីង ហេីយដាក់លេីភ្លៅខ្លួនឯង
''រេីសរឿងហេីយអា៎យហ៎?'' ខ្ញុំងាកទៅរកម្ចាស់សំលេងនេាះភ្លាម
ឆាន់យ៉លនៅក្នុងសំលៀកបំពាក់មិនខុសពីខ្ញុំនេាះទេ តែអាវរបស់គេមិនបានធំរលុងដូចខ្ញុំនេាះទេ ផ្ទុយទៅវិញវាល្មមនឹងឆាន់យ៉លតែម្តង
''នៅ! ក្នុង netflix អត់មានរឿង disney T T''
*netflix គឺជាកម្មវិធីដែលមានរឿងក្នុងនេាះជាច្រេីនទុកអេាយមេីល
''ចង់មេីលរឿង disney ហ៎? ចាំម៉ាភ្លេត!''
ឆាន់យ៉លនិយាយហេីយក៏ដេីរមកយកទូរស័ព្ទខ្លួនឯង នៅលេីតុពីមុខសាឡុងដែលខ្ញុំអង្គុយ ហេីយចុចតេទៅអ្នកណាក៏មិនដឹង
''អាឡូ? ឯងនៅហាងអត់?'' ខ្ញុំផ្ទៀងត្រចៀកចាំស្តាប់ ទេាះបីជាថូបេនកំពុងតែតេាងខ្លួនរបស់ខ្ញុំលេង ហេីយស្រែកវូស វូសអត់ឈប់ក៏ដេាយ
<...>
''យករឿង disney ម៉េាអេាយយេីងតិចមេីល''
<...>
''កុំចេះ! ប្រាប់អេាយយក យកម៉េា''
<...>
''មិនបាច់ក៏បានដែរចឹង''
<...>
''អឺ! អេាយលឿន! មានម៉ានយកម៉េាអេាយអស់ម៉េាបានអា៎យ''
ហេីយឆាន់យ៉លក៏ដាក់ទូរស័ព្ទចុះ
''ណាគេហ៎?''
''មិត្តភក្តិ... អឺ... អង្គុយចាំហ្នឹងអា៎យ ញ៉ុមទៅយកនំហេីយនិងទឹកក្រូចម៉េាអេាយ''
តិង តុង តិង តុង
''ប៊េក! កុំទៅ! ចាំញ៉ុមបេីក''
''អ៎ អូខេ!'' ខ្ញុំដែលងេីបឈរហេីយ ត្រូវដាក់ខ្លួនអង្គុយចុះទៅវិញ
តិង តុង តិង តុង
''យ៉ល...''
''ឈប់! ហេីយលូវអា៎យ''
តិង តុង តិង តុង តិង តុង តិង តុង
''ទៅអា៎យយយយ! យី!!! ចុចនេាះចុច!!!''
អៀតតត
''ឡេីងយូរ ឡេីយធ្វេីអីហា៎ស?''
''អេាយសុីឌីម៉េា''
''ឈប់សិនមេីស! ឯងនាំស្រីចូលផ្ទះហ៎?''
''មានណា! អេាយម៉េាអេាយលឿន!!''
''សុំមេីលតិចមេីល! ស្អាតអត់?''
''គីម ជុងដេ! កុំថាយេីងអត់បានប្រាប់អា៎''
''ឆឹសសសស! ក៏បាន! ណែស!''
''បានហេីយឆាប់ទ...''
''ហេស ហេស សុំចូលបន្ទប់ទឹកតិច!'' មនុស្សប្រុសម្នាក់ដែរឈរនៅមាត់ទ្វារមុននេះ រុញឆាន់យ៉លមួយទំហឹង ហេីយដេីរចូលមកខាងក្នុង
ពេលនេះខ្ញុំកំពុងតែសំលឹងមេីលមុខគេ ហេីយគេក៏មេីលមុខខ្ញុំដូចគ្នា
''វ៉ាាាាាា មានមនុស្សមែនតា៎... ថាហេីយមនុស្សដូចអាឆាន់យ៉លគ្មានផ្លូវមេីលរឿង disney ហេ៎''
''អឺ...'' គេនិយាយដេាយមេីលមុខខ្ញុំ ហេីយខ្ញុំក៏អង្គុយស្ងៀម មិនដឹងគួរធ្វេីម៉េច
''យ៉ាាាាា!!!! ប្រាប់អា៎យថា...''
''ញ៉ុមឈ្មេាះជុងដេណា៎ បេីកហាងលក់សុីឌីនៅជិតៗហ្នឹង''
''អឺ... ញ៉ុម... ហៅញ៉ុមថាប៊េកហ្យុនក៏បាន''
''សង្សារអាឆាន់យ៉លហ៎?''
''...'' ខ្ញុំងក់ក្បាលជំនួសចំលេីយ មុននឹងក្រឡេកទៅមេីលឆាន់យ៉លបន្តិច
''បានអា៎យយយយ ចេញពីផ្ទះយេីងអេាយលឿនននន''
''អូយយយយ ប៊េកហ្យុននេះគួរអេាយស្រលាញ់ដល់អា៎យ ង៉ៃក្រេាយជួបគ្នាណា៎''
''...''
ជុងដេដេីរចេញទៅក្រៅវិញ មុននឹងងាកមកធ្មេចភ្នែកដាក់ខ្ញុំ ឆាន់យ៉លទាញទ្វារបិទលាន់លឺសូរគ្រាំង មិនដឹងជាត្រូវមុខរបស់ជុងដេរឺអត់នេាះទេ ហេតុអីក៏ឆាន់យ៉លកាច់ដល់ថ្នាក់ហ្នឹង...
''ណែស! យកទៅរេីស!''
''យ៉លចង់មេីលរឿងអីអត់?'' ខ្ញុំទទួលថង់ពីក្នុងដៃរបស់ឆាន់យ៉លមកកាន់ ហេីយយកសុីឌីទាំងអស់ចេញមកមេីល
''អីក៏បាន! នាយរេីសហូវ!''
ឃេីញអា៎យ រឿង coco ដែលទេីបនឹងចេញ!
CHANYEOL PART
''ហឹក... ហឹក...''
ខ្ញុំងាកទៅមេីលមនុស្សដែលអង្គុយជិតខ្ញុំភ្លាម ពេលដែលលឺសំលឹងយំចេញមក រេាមភ្នែករបស់ប៊េកហ្យុនវែងដល់ហេីយ ខ្ញុំលូកដៃទៅជូតទឹកភ្នែកលេីថ្ពាល់របស់ប៊េកហ្យុនថ្នមៗ គេភ្ញាក់បន្តិចមុននឹងងាកមកមេីលមុខខ្ញុំ
''គួរអេាយអាណិតដល់អា៎យ...''
''យំដូចកូនក្មេង គ្រាន់តែប៉ុណ្ណឹងសេាះ!'' ខ្ញុំថាអេាយ មុននឹងញីសក់នេាះអេាយរញ៉េរញ៉ៃ
''ចុះបេីកំសត់! មេីស កុំលេង!'' ប៊េកហ្យុនទាញដៃរបស់ខ្ញុំចេញ មុននឹងយកទៅកាន់ជាប់
ខ្ញុំញញឹមតិចៗ ហេីយបណ្តេាយអេាយប៊េកហ្យុនកាន់ដៃរបស់ខ្លួនឯង មានដឹងខ្លួនអត់នៀកថាសូម្បីតែយំក៏គួរអេាយស្រលាញ់ ចាប់ពីពេលនេាះ ខ្ញុំក៏មេីលរឿងលែងសូវយល់ ព្រេាះតែបេះដូងលេាតញាប់ខុសពីធម្មតាទៀតហេីយ ពេលមេីលរឿងចប់ប៊េកហ្យុនក៏ប្រលែងដៃរបស់ខ្ញុំចេញ ហេីយងេីបទៅមេីលគំនរសុីឌីនៅលេីតុ ចំណែកខ្ញុំក៏ក្រឡេកទៅមេីលម៉េាងមុននឹងឃេីញថាពេលនេះម៉េាងជាង 12ហេីយ
''ញាំុអីសិនអី... ហេីយចាំមេីលត''
''ចង់មេីលអានេះសិន! ប៊េកធ្លាប់មេីលតាំងពីតូច តែធ្លាប់តែមេីលតុក្ខតា'' ប៊េកហ្យុននិយាយហេីយ មុននឹងយកសុីឌីរឿង beauty and the beast ចេញពីក្នុងប្រអប់ហេីយចាក់
មេីលបានមួយសន្ទុះក្បាលរបស់ប៊េកហ្យុនក៏ផ្អែកលេីស្មាររបស់ខ្ញុំ ខ្ញុំងាកទៅមេីលមុខគេបន្តិច មុននឹងឃេីញថាគេគេងលក់បាត់ទៅហេីយ ព្រឹកមិញប្រហែលជាគេងមិនទាន់ឆ្អែតហេីយ
''ក្រែងថាចង់មេីលរឿង ហេីយគេងលក់ចឹងមិនដាច់សាច់រឿងអស់អា៎យអី?''
''...''
ស្សឺត ស្សឺត ស្សឺតតត
ទូរស័ព្ទរបស់ខ្ញុំដែលមិនលឺសំលេងរេាទិ៍កំពុងតែញ័រនៅលេីកតុ ខ្ញុំឈេាងដៃទៅយកវាមក មុននឹងចុចលេីក
''អាឡូ?''
<អឺ ម្សល់មិញអត់បានលេីក តេម៉េាធ្វេីអី?>
''ជេីងក្រេាយឯងទៅណា?''
<សំលេងខ្សេាយមែស ថាម៉េចមិញ?>
''សួរថាជេីងក្រេាយឯងបានទៅប្រទេសណា?''
<អ៎... ទៅរ៉ូសុី! លូហានទឹមតែរអ៊ូថាចង់ទៅរ៉ូសុីដែរ>
''ដូរគ្នាអី?''
<ឯងទៅណា?>
''អាមេរិច''
<ហេីយដូរបានប្រយេាជន៍អី? លូហានបស់យេីងទៅចិនហ្នឹង>
''ចង់ទៅមួយប៊េកហ្យុន! ដូរអេាយតិចបានអត់?''
<អឺៗ ចឹងក៏បាន ម៉េចៗក៏អត់បានទៅមួយលូហានស្រាប់អា៎យ>
''អឺម អរគុណ ប៉ុណ្ណឹងសិនអា៎យចឹង''
<ហេីយឯងកេីតអីម៉េចបាននិយាយសំលេងខ្សេាយៗមែស?>
''ប៊េកហ្យុនកំពុងគេងលក់''
<អ៎ ហេីយក៏ទុកលូហានចេាលនៅផ្ទះម្នាក់ឯង ចឹងតា៎បានតេម៉េារអ៊ូរហូត>
''អឺ! បានអា៎យ!''
<អឺម បាយ បាយ>
ខ្ញុំចុចទូរស័ព្ទបិទ ហេីយបេាះទៅលេីសាឡុងជិតៗខ្លួន ពេលនេះក្នុងបន្ទប់ទទួលភ្ញៀវមានតែសំលេងចេញពីក្នុងរឿងតែប៉ុណ្ណេាះដែលនៅតែលឺឡេីង ថូបេនក៏កំពុងតែគេងលក់នៅលេីឥដ្ធជិតៗតុដូចគ្នា
ស្សឺត ស្សឺត ស្សឺតតត
ខ្ញុំលេីកទូរស័ព្ទមកចុចលេីកម្តងទៀតដេាយមិនបានមេីលឈ្មេាះ
''មានការអីទៀត?''
<ហឺម? ហ្យុង?>
