BAEKHYUN PART
ព្រឺននន
''ប៊េកហ្យុន!'' ខ្ញុំងាកទៅតាមសំលេងដែលហៅ មុននឹងញញឹមចេញមកតិចៗព្រេាះខ្ញុំស្គាល់ច្បាស់ថាម្ចាស់សំលេងនេាះជាអ្នកណា
''ឆាន់យ៉ល~~~'' ខ្ញុំនិយាយឡេីង ក្រេាយពេលលឺសំលេងបិទទ្វារឡាន ព្រេាះមានន័យថាឆាន់យ៉លចុះពីលេីឡានហេីយដេីរមករកខ្ញុំហេីយ
''ចេញមកចាំមុខផ្ទះធ្វេីអី? ប្រាប់អា៎យថាចាំមកដល់ចាំតេរក''
''អត់អីហេ៎ ទឺមចេញមកមិញតា៎''
''តេាះ!'' ឆាន់យ៉លកាន់ដៃរបស់ខ្ញុំ មុននឹងនាំចូលទៅអង្គុយក្នុងឡានរបស់គេ ហេីយគេក៏ទាញខ្សែក្រវ៉ាត់ពាក់អេាយខ្ញុំដូចរាល់ដង
''ង៉ៃនេះនាំប៊េកទៅណា??''
''កន្លែងពិសេស''
''អាលូវមានអាថ៌កំបាំងហ៎???''
''តិចទៀតដឹងអា៎យ''
ហេីយឡានដែលខ្ញុំកំពុងជិះក៏បានចេញដំណេីរទៅខាងមុខ សំលេងសុីញ៉ូលឺឡេីង ទិក ទិក ទិក ទិក ហេីយឡានក៏បត់ទៅខាងឆ្វេង ហេីយមួយសន្ទុះក៏លឺម្តងទៀត មុននឹងបត់ទៅខាងស្តាំ មិនយូរប៉ុន្មានឡានមួយគ្រឿងនេះឈប់ស្ងៀម ហេីយម៉ាសុីនឡានក៏រលត់បាត់ធ្វេីអេាយខ្ញុំដឹងថាយេីងមកដល់គេាលដៅហេីយ
ខ្ញុំរង់ចាំអេាយឆាន់យ៉លចុះពីលេីឡាន ហេីយមកបេីកទ្វារអេាយខ្ញុំ ឆាន់យ៉លស៊កម្រាមដៃចូលមកក្នុងប្រឡេាះម្រាមដៃរបស់ខ្ញុំ មុននឹងនាំខ្ញុំដេីរទៅខាងមុខ
''ទីនេះជាកន្លែងណា??'' ខ្ញុំសួរឡេីងព្រេាះលឺសំលេងអ៊ូអរនៅជុំវិញខ្លួន
''Disney Land!''
''នាំប៊េកមកធ្វេីអី??''
''ដេីរលេងហ៎! ក្រែងប៊េកហ្យុនចង់ម៉េាអី?''
''តែ... តែប៊េកថាចាំពេលភ្នែកប៊េក...''
''មិនបាច់ចាំហេ៎ ឆាន់ចង់អេាយប៊េកដឹងថា ទេាះជាភ្នែកប៊េកចឹងក៏ឆាន់អាចនាំប៊េកម៉េាបានដែរ''
ត្រូវហេីយ ភ្នែករបស់ខ្ញុំមេីលមិនឃេីញ រឺនិយាយអេាយស្រួលទៅគឺខ្ញុំពិការភ្នែក
ពួកយេីងកាន់ដៃគ្នាចូលទៅខាងក្នុង ចង់ដឹងដល់ហេីយថា Disney Land ដែលគ្រប់គ្នានិយាយដល់មានរូបភាពបែបណា...
''ប៊េកហ្យុន! នៅខាងមុខមានសួរផ្កា ចេញជារូបក្បាលមីកគីម៉ៅទៀត''
''មែនហ៎?'' ខ្ញុំបេីកភ្នែកដេាយអារម្មណ៍ភ័យអរ ហេីយញញឹមយ៉ាងមានសេចក្តីសុខ
វាកេីតឡេីងយូរណាស់មកហេីយ រហូតដល់ខ្ញុំទំលាប់នឹងវាហេីយ...
''នៅខាងក្រេាយមានប្រាសាទថ្មពណ៌ក្រហមទៀត''
''ស្អាតអត់?''
កាលពីពេលដែលខ្ញុំអាយុ 12ឆ្នាំ ខ្ញុំជួបគ្រេាះថ្នាក់ចរាចរដ៏ធ្ងន់ធ្ងរមួយ វាបានឆក់យកជីវិតរបស់មនុស្សជាទីស្រលាញ់របស់ខ្ញុំទៅ 3នាក់...
''ស្អាត... តេាះ! នាំគ្នាទៅមេីលប្រាសាទ ស្លីបពីង ប្យូធី ដែលប៊េកហ្យុនចង់ឃេីញ!!''
''okayyy'' ខ្ញុំដេីរតាមឆាន់យ៉លយឺតៗ មុននឹងមានអារម្មណ៌ថាមានអ្វីម្យ៉ាងរឹតក្បាលរបស់ខ្ញុំ
''ហិក ហិក''
''សេីចអី?? ហេីយអីគេហ្នឹង??''
''គួរអេាយស្រលាញ់ដល់អា៎យ'' ខ្ញុំយកដៃប៉ះក្បាលរបស់ខ្លួនឯង ស្ទាបតែមួយភ្លែតក៏ដឹងថាវាជាបូរ ហេីយមានត្រចៀកទៀត
តែហេតុអីបានជាទេវតាស្អប់ខ្ញុំដល់ថ្នាក់នេះ យកជីវិតប៉ា ម៉ាក់ ប្អូនប្រុសអាយុ 7ឆ្នាំជាទីស្រលាញ់របស់ខ្ញុំ ហេីយនិងកែវភ្នែករបស់ខ្ញុំទៅ តែហេតុអីមិនព្រមយកជីវិតរបស់ខ្ញុំទៅផង ទុកអេាយខ្ញុំរស់នៅយ៉ាងវេទនា ជាមួយពិភពលេាកដែលងងឹតសូន្យឈឹងគ្មានពន្លឺនេះធ្វេីអី...
''បូរហ៎???''
''ប៊េកហ្យុនហ្នឹងគួរអេាយស្រលាញ់''
''ឆាន់មានពាក់អត់? ទាល់តែឆាន់ពាក់បានប៊េកព្រមពាក់''
''ពាក់អេាយឆាន់តិចម៉េាចឹង''
''ណា... អេាយបូរម៉េា'' ខ្ញុំនិយាយហេីយលាដៃ ហេីយក៏មានរបស់មួយមកនៅក្នុងដៃ
''...''
ពេលដែលខ្ញុំចេញពីមន្ទីរពេទ្យ ខ្ញុំក៏លែងបានត្រលប់ទៅផ្ទះរបស់ខ្លួនឯងទៀត ព្រេាះមានអ្នកមីងម្នាក់ដែលត្រូវជាប្អូនស្រីរបស់ម៉ាក់យកខ្ញុំទៅចញ្ចេីម គ្រួសាររបស់អ្នកមីងមានគ្នា 3អ្នក អ្នកមីង អ៊ុំប្រុស ហេីយនិងកូនរបស់គាត់ អូ សេហ៊ុន
''ឆាន់អេានចុះតិច''
''okay''
''ឆាន់!!!! បេាកប៊េកមែន?'' ខ្ញុំនិយាយពេលដែលដាក់ដៃទៅហេីយប៉ះដេីមទ្រូងរបស់ឆាន់យ៉ល
សេហ៊ុនអាយុតំណេីលគ្នានឹងខ្ញុំ ទេីបពួកយេីងជិតស្និទ្ធនឹងគ្នាខ្លាំង ដូចបងប្អូនបង្កេីតអញ្ចឹង គ្រួសារនេាះមេីលថែខ្ញុំបានល្អខ្លាំងណាស់ ផ្តល់ភាពកក់ក្តៅ ក្តីស្រលាញ់ សេចក្តីសុខ គ្រប់យ៉ាង
''ហឹស! លួចស្ទាបគេទៀត''
''ឆាន់ហ្នឹងអា៎យ អេានចុះអេាយលឿន''
''អេានអា៎យ!!!'' ខ្ញុំដាក់ដៃចេញទៅម្តងទៀត មុននឹងប៉ះច្រមុះរបស់ឆាន់ ហេីយប៉ះឡេីងទៅលេីបន្តិច ក៏ដល់រេាមភ្នែក ចញ្ចេីមភ្នែក ហេីយនិងថ្ងាស រហូតមកដល់សក់ ខ្ញុំចាប់ទាញបូរចេញហេីយពាក់លេីក្បាលអេាយឆាន់យ៉ល
ខ្ញុំប្តូរសាលាមករៀនជាមួយសេហ៊ុន ហេីយសេហ៊ុនក៏នៅចាំជួយខ្ញុំរហូត នៅពេលដែលមានពួកមិត្តភក្តិមកនិយាយពីរឿងភ្នែក ហេីយនិងគ្រួសាររបស់ខ្ញុំ
''អូយយយ''
''អា៎ សុំទេាសសស''
''អត់អីហេ៎'' ហេីយខ្ញុំក៏លះបង់ការព្យាយាម ព្រេាះខ្លាចឆាន់យ៉លឈឺ
ខ្ញុំធំឡេីងជាមួយពាក្យថា 'អាខ្វាក់' 'អាកូនកំព្រា' 'អាកូនចញ្ចឹម' 'អាកូនគ្មានម៉ែឳ'
ហេីយពាក្យទាំងនេាះមិនបានធ្វេីអេាយឈឺចាប់ទៅៗនេាះទេ តែវាធ្វេីអេាយខ្ញុំកាន់តែរឹងមាំទៅៗ :)
''ណែស ឆាន់ពាក់ខ្លួនឯងណា ប៊េកខ្លាចពាក់ខុសទៀត''
''okay''
''...''
''ហេីយអា៎យ សង្ហារអត់?''
''...''
គ្រូពេទ្យប្រាប់ថាបេីមានអ្នកបរិចាកភ្នែក នឹងអាចធ្វេីការវះកាត់ប្តូរកែវភ្នែកបាន តែមិនប្រាកដថាវាត្រូវនឹងយេីង រឺក៏អាចមេីលឃេីញវិញដូចធម្មតានេាះទេ ហេីយបេីអាចបានត្រូវផ្លាស់ប្តូរអេាយបានលឿនបំផុតតាមដែលអាចធ្វេីបាន ព្រេាះបេីទុកយូរ វាអាចធ្វេីអេាយមានការប៉ះពាល់ជាច្រេីន ហេីយអាចមេីលមិនឃេីញក្រេាយពេលវះកាត់ក៏ថាបាន
''អឺ... តេាះ ទៅមេីលប្រាសាទ ស្លីបពីង ប្យូធី''
''ឆាន់យ៉ល...''
''ហឺម???''
''សំនួរមិញ... ទេាះបីជាប៊េកអត់ដឹងថាឆាន់មានមុខមាត់បែបណា តែឆាន់សង្ហារជាងគេបំផុតសំរាប់ប៊េក''
ដេាយសារតែខ្ញុំរស់នៅដេាយអស់សង្ឃឹម មិនដែលគិតថាមានមនុស្សបរិចាក រឺក៏គិតថាទេាះជាបេីកភ្នែកហេីយមេីលឃេីញពន្លឺព្រះអាទិត្យវិញក៏ដេាយ ក៏នៅតែមេីលមិនឃេីញគ្រួសាររបស់ខ្ញុំដែរ ដូច្នេាះហេីយទេីបខ្ញុំលះបង់ការវះកាត់ចេាល
''ប៊េកហ្យុននន! ពេលនេះយេីងមកដល់ខាងមុខប្រាសាទអា៎យណា''
''ម៉េចដែរៗ??''
''តួប្រាសាទធ្វេីពីថ្មពណ៌ប្រផេះ ហេីយមានដំបូលស្រួចៗពណ៌ខៀវ''
''ស្អាតអត់ៗ?''
''ស្អាត~~~~''
''ចង់ឃេីញ~~~~''
''តេាះ ទៅរកអីជិះ''
ពេលនេះយេីងកំពុងតែនៅលេីកន្ត្រកវិល ពួកយេីងអង្គុយក្នុងនេះបានមួយសន្ទុះហេីយ តែខ្ញុំមិនដឹងថាយេីងមកដល់ខ្ពស់ហេីយរឺនៅ...
ខ្ញុំរៀនប្រេីឈេីរយៈពេលរាប់ខែទំរាំតែសាំនឹងទីកន្លែង ហេីយអាចទៅណាម្នាក់ឯងបាន តែខ្ញុំក៏នៅតែមិនអាចទៅណាឆ្ងាយ រឺក៏ដេីរផ្លូវដែលមិនដែលស្គាល់បាន
''ឆាន់យ៉ល~~~''
''ហឺមមម?''
''ទេសភាពខាងក្រេាមស្អាតអត់?''
''ស្អាត''
''ស្អាតរហូត''
''ចុះបេីស្អាតមែននន~~~~''
'':<'' ខ្ញុំពេបមាត់ភ្លាម
''ចង់ឃេីញហ៎??? ហាហាហា''
''អត់អីហេ៎ ឆាន់យ៉លមេីលជំនួសប៊េកអា៎យ ^^''
តែក៏មានចំណុចល្អដែរណា៎! ខ្ញុំទេីបតែដឹងថាខ្ញុំមានត្រចៀកមួយគូរដែលប្រេីការបានល្អខ្លាំងមែនទែន សំលេងអីក៏ស្តាប់លឺបានល្អទៀតផង
''ប៊េកហ្យុន???''
''ហឺម??''
''រៀបការមួយគ្នាអី?''
''ឆាន់...''
''ឆាន់យ៉លស្រលាញ់ប៊េកហ្យុនណា ទេាះបីជាយេីងស្គាល់គ្នាមិនបានយូរប៉ុន្មាន តែឆាន់ស្រលាញ់ប៊េកតាំងពីជួបលេីកដំបូង ស្រលាញ់ខ្លាំងដល់ថ្នាក់ចង់នៅមួយប៊េកហ្យុនមួយជីវិត''
''...''
''រៀបការមួយឆាន់ណា ហេីយឆាន់នឹងមេីលថែប៊េកមួយជីវិត ឆាន់នឹងធ្វេីជាភ្នែកអេាយប៊េកណា នឹងជួយមេីលគ្រប់យ៉ាងដែលប៊េកចង់ឃេីញ''
''...''
''រៀបការជាមួយគ្នាណា ប្យុន ប៊េកហ្យុន''
ជាពិសេសពាក្យសន្យារបស់មនុស្សប្រុសម្នាក់នេះ.... ដែលធ្វេីអេាយខ្ញុំមានសង្ឃឹមឡេីងវិញ... ធ្វេីអេាយខ្ញុំចង់មេីលឃេីញ... ចង់មេីលឃេីញមុខមាត់របស់មនុស្សប្រុសម្នាក់នេះ
