Thursday, June 21, 2018

☆☆ ហាមបេះដូងកុំអេាយស្រលាញ់បងប្រុសម្នាក់នេះ Ep.5








      ''នាំហ្យុងទៅណា?''


      ''ទៅលេងជេជូជាមួយគ្នា''


      ''ម៉េចបានទៅឆ្ងាយមែស? អុមម៉ាទៅអត់?''


      ''អត់ហេ៎ ទៅតែយេីងពីរនាក់ហេ៎''


      ''ហា៎ស? អត់សូវល្អហេ៎ដឹង...''


      ''ល្អ! រឿងអីមិនល្អ?''


      ''តែហ្យុងត្រូវធ្វេីការ''


      ''គេថាហ្យុងឈប់មួយអាទិត្យហ៎ នៅសល់បួនង៉ៃទៀតនេាះ''


      ''ជុងអុីនអា៎''


      ''ជុងអុីនកក់សំបុត្រ កក់អូតែលហេីយអា៎យនៀក''


      ''អឺម ចឹងទៅក៏បាន''






      ''ជុងអុីនយេីង... កាន់ដៃចឹងអត់អីហេ៎ហ៎?''


      ''គ្មានណាគេស្គាល់យេីងហេ៎''


      ''តែយ៉ាងណាក៏យេីងជាបងប្អូននឹងគ្នាដែរជុងអុីន''


      ''យេីងជាសង្សារនឹងគ្នាបានត្រូវ! ដល់តំណាក់កាលនេះអា៎យនៅហ៊ាននិយាយពាក្យបងប្អូនទៀតហ៎?''


      ''ជុងអុីន...''


      ''គ្យុងស៊ូកុំធ្វេីចឹងមេីស ម៉េាដេីរលេងត្រូវតែធ្វេីចិត្តអេាយសប្បាយ...''


      ''អឺម''


      ''ជុងអុីនស្រលាញ់គ្យុងស៊ូណា៎''


      ''អឺម''


បេីសង្កេតមេីលទេីបដឹងថាជុងអុីនលែងហៅខ្ញុំថាហ្យុងហេីយ ហេីយទង្វេីររបស់គេក៏លែងដូចមុនដែរ វាមិនដូចបងប្អូនសូម្បីតែបន្តិច វាដូចជាសង្សារគ្នាច្រេីនជាង ទាំងដេីរកាន់ដៃគ្នា បញ្ចុកម្ហូបគ្នា ហេីយនឹង... ថេីបគ្នា...





ផូង ផូង ផូង


      ''ស្អាតអា៎''   កែវភ្នែករបស់ខ្ញុំកំពុងតែសំលឹងមេីលកាំជ្រួចដែលចំរុះពណ៌គ្នានៅលេីផ្ទៃមេឃ


      ''គ្យុងស៊ូ!''

      ''ហឺម?''


      ''ចាំពេលដែលយេីងទៅមេីលកាំជ្រួចនៅទន្លេរហាន់ជាមួយគ្នាបានអត់?''


      ''អឺម ថី?''


      ''ពេលហ្នឹងមានអារម្មណ៍ថាចង់ថេីបគ្យុងស៊ូដល់អា៎យ តែអត់ហ៊ាន...''


      ''...''   ខ្ញុំភាំងភ្លាមពេលដែលសុខៗជុងអុីនក៏និយាយពីរឿងអីក៏មិនដឹង


      ''តែលេីកនេះ... សុំថេីបបានអត់?''


      ''ជុងអុីន!!! ម៉េាសួរអីចឹង?''


      ''ធម្មតាថេីបលេីកណាក៏ត្រូវមាត់គ្យុងស៊ូដែរ លេីកនេះសុំការអនុញ្ញាតអា៎យនៅត្រូវមាត់ទៀត''


      ''អត់បានហេ៎! មនុស្សច្រេីនសឹងអី!''


      ''មានន័យថាពេលទៅបន្ទប់វិញថេីបបានត្រូវអត់?''


      ''នៅណាក៏អត់បានដូចតែគ្នាហ្នឹង''


      ''woahhh~~~ អាលូវគ្យុងស៊ូបស់ជុងអុីនចិត្តអាក្រក់ដល់អា៎យ អត់ដូចមុនសេាះ''


      ''បស់ជុងអុីនពីកាល? កុំចេះតែនិយាយ''


      ''ចង់អេាយរំលឹករឿងយប់មិញអត់? ហេីយនៅយប់ដែលយេីងឈ្លេាះគ្នា យប់នៅជេជូ ហេីយយប់នេាះទៀត ដែលគ្យុងស៊ូគេងបន្ទប់ជុងអុីនហេីយយេីង...''


      ''បានអា៎យ!!! ឈប់និយាយ!!!''   មានអារម្មណ៍ថាមុខរបស់ខ្ញុំឡេីងកំដៅភ្លាម


      ''ជូបបប''


      ''-.-''






      ''មែនហ៎???''


      ''អឺម''


      ''នេះជីវិតពិតរឺក៏រឿងនិទាននៀក''


      ''ជីវិតពិត! ឯងគិតថាយេីងយករឿងនិយាយអត់ប្រយេាជន៍ម៉េានិយាយអេាយឯងស្តាប់ហ៎?''


      ''ហេីយពេលនេះឯងជាមួយជុងអុីន...''


      ''ជាបងប្អូននឹងគ្នាដដែល''


      ''ឆឹសសស ចឹងបានថាម្នាក់សស្គុះ ភ្នែកមូលៗ មុខក៏មូលៗ ខ្លួនក៏មូលៗ...''


      ''យ៉ា ប៊េកហ្យុន!!! យេីងនឹងយកហ្គេមរបស់ឯងទៅដុតចេាលអេាយអស់!!''


ខ្ញុំថាអេាយប៊េកហ្យុនដែលកំពុងតែអង្គុយលេងហ្គេមក្នុងបន្ទប់ទទួលភ្ញៀវជាមួយជុងអុីន ចំណែកខ្ញុំកំពុងតែឈរធ្វេីម្ហូបក្នុងផ្ទះបាយអេាយលេាកប្រុសពីរនាក់នេាះញាំុ


      ''ហាហាហា ហេីយម្នាក់ទៀតសំបុរស្រអែម មុខស្រួច ច្រមុះក៏ស្រួច សង្ហាៗ មេីលម៉េចក៏មិនដូចបងប្អូនគ្នា...''

      ''ល្អអា៎យដែលមិនមែនបងប្អូន...''

      ''គីម ជុងអុីនននន!!!''   ខ្ញុំស្រែកចេញទៅភ្លាមដេីម្បីហាមជុងអុីនកុំអេាយនិយាយរឿងអីផ្តេសផ្តាស

      ''នេះឯងស្អប់គ្យុងដល់ថ្នាក់ហ្នឹងហ៎?''   ប៊េកហ្យុនសួរតែភ្នែកនៅតែសំលឹងកញ្ចក់ទូរទស្សន៍ ហេីយដៃនៅតែចុចហ្គេមដដែល

      ''ស្អប់អី ស្រលាញ់ស្ទេីរលេបអា៎យ''

      ''យេីងទៅផ្ទះវិញអា៎យ ឯងធ្វេីម្ហូបញាំុខ្លួនឯងហូវ!''   ខ្ញុំនិយាយមុននឹងទំលាក់កាំបិតតាំងតេារក្នុងដៃចុះ ហេីយរៀបដេីរចេញពីចង្ក្រានបាយ

      ''អា៎ាាាា គ្យុងស៊ូ! និយាយលេងតា៎''

      ''ទៅលួងហ្យុងសិន!''   ជុងអុីនក៏លេាតចេញពីលេីសាឡុងហេីយសំដៅមករកខ្ញុំភ្លាម

      ''យ៉ាជុងអុីន!! ចាញ់លូវអា៎យ''

      ''ហ្យុងងងងង សន្យាទៅថាលែងនិយាយទៀត...''   ជុងអុីននិយាយដេាយសំលេងខ្សឹបៗ ដេីម្បីអេាយយេីងលឺតែពីរនាក់

      ''តា៎ប៊េកដឹងរឿងយេីង ហ្យុងនឹងខឹងជុងអុីនហ្មង!!''

      ''ដឹងអា៎យយយ~~ ជុងអុីននឹងមិននិយាយហេ៎ ថាយេីងជាសង្សារគ្នា~~~~''

      ''ហា៎សសស? នេះពួកឯង...''   ប៊េកហ្យុនអេីតក្បាលចេញមកពីក្រេាយទូរទឹកកក ហេីយបេីកភ្នែកធំៗ ហាមាត់ធំៗ

អេីយយយយ ចប់ហេីយ ទៅលេាតទឹកសំលាប់ខ្លួនសិន

      ''ហេស ហេស បែកការបាត់...''   ជុងអុីនញញឹមស្ងួតហេីយយកដៃអែសក្បាលខ្លួនឯងធ្វេីដូចជាមិនដឹងរឿង

      ''យ៉ាាាា!!! ឯងពីរនាក់...!!!''   ខ្ញុំលេីកដៃចង្អុលមុខ ហេីយធ្វេីមុខកាចដាក់ភ្លាម

      ''ហ្យុង ហ្យុង! ស្តាប់ញ៉ុមសិន... យេីងមែនជាសង្សារនឹងគ្នាហេ៎ ជឿញ៉ុមហូវ''   ជុងអុីនគេចពីមុខខ្ញុំ ហេីយដេីរទៅនិយាយជាមួយប៊េកហ្យុនធ្វេីប្រងេីយ

ផាប់ ផាប់ ផាប់

ខ្ញុំទំលាក់កំហឹងលេីសាច់ជ្រូកនៅលេីជ្រុញមួយទំហឹងរហូតដល់វាមត់ខ្ទេចអស់

      ''អឺម អឺម យេីងជឿ ហិហិ គ្យុងស៊ូ~~ យេីងអត់បានលឺអីហេ៎ ភ្លេចអស់អា៎យ តេាះ! ទៅលេងហ្គេមត''

ផាប់ ផាប់ ផាប់

       ''ហ្យុងអា៎ ជុងអុីនអត់មានបំណងហេ៎ ប៊េកហ្យុងអ្នកម៉េាលួចស្តាប់ខ្លួនឯង ជុងអុីនមែនអ្នកខុសហេ៎...''   ជុងអុីនអេានមុខមកជិតខ្ញុំ ហេីយធ្វេីមាត់ស្រួចដូចកូនក្មេង

      ''...''

      ''កុំខឹងអីតិចឆាប់ចាស់...''

      ''បេីមិនចេញអេាយផុតពីមុខក្នុងពេលកន្លះវិនាទីទេ ជុងអុីននាយនឹងដូចសាច់ជ្រូកនេះចឹង...''

      ''...''

ផាប់ ផាប់ ផាប់

      ''ប៊េកហ្យុង ម៉េាះៗ⁣ លេងហ្គេមត''

ផាប់ ផាប់ ផាប់

អូយយយយ មួរម៉ៅ... គីម ជុងអុីន ប្យុន ប៊េកហ្យុន យេីងនឹងជញ្ច្រាំឯងទាំងពីរ!!!






---END---