Wednesday, June 27, 2018

☆☆ ភាពងងឹតចុងក្រេាយ Ep.2



-New Light-





CHANYEON PART




ខ្ញុំបេីកឡានចេញពីផ្ទះរបស់ប៊េកហ្យុន ហេីយសំដៅទៅក្លឹបរបស់ខ្លួនឯង មុននឹងដេីរចូលទៅដេាយគ្មានអ្នកសុំមេីលកាត រឺក៏ឆែកខ្លួន


      ''អាឆាន់យ៉ន! កេីតអី ហេតុអីធ្វេីមុខចឹង?''   មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ ដែលចូលហ៊ុនគ្នាបេីកក្លឹបមួយនេះ ឈ្មេាះគីម ជុងអុីននិយាយរាក់ទាក់ហេីយអង្គុយលេីសាឡុងទល់មុខខ្ញុំ


      ''ធុញ!''


      ''រឿងប៊េកហ្យុន?''


ពួកយេីងជួបគ្នាលេីកដំបូងនៅខាងមុខហាងបេកកឺរីមួយកន្លែងជិតផ្ទះរបស់ប៊េកហ្យុន ពេលដែលខ្ញុំដេីរចេញពីហាងនេាះក្រេាយពេលទិញកាហ្វេហេីយ មនុស្សប្រុសមាឌតូចម្នាក់កំពុងតែដេីរឆ្លងថ្នល់ទាំងដែលភ្លេីងសញ្ញាកំពុងតែលេាតភ្លឹបភ្លែតៗ ហេីយក៏ប្តូរជាពណ៍ក្រហម...


      ''អឺ! មានណាទៀត! គួរអេាយធុញ! លេងខ្លួននៅហ្នឹងអា៎យ មិនដឹងជាស្អីមែសៗហេ៎''   ខ្ញុំនិយាយមុននឹងលេីកកែវស្រាចំពេាះមុខផឹក


      ''ត្រូវគេបដិសេធទៀតអា៎យត្រូវអត់? ហាហាហា''


ខ្ញុំប្រញាប់ដេីរទៅទាញកដៃរបស់គេមកចញ្ចេីមថ្នល់វិញ ពេលដែលឃេីញមុខគេជាលេីកដំបូងអាចនិយាយបានថាមនុស្សប្រុសអីគួរអេាយស្រលាញ់ដល់ថ្នាក់នេះ ហេីយចិត្តរបស់ខ្ញុំក៏ចាប់ផ្តេីមគិតថាចង់បានគេម្នាក់នេាះ...


      ''សេីចក្បាលហ្អែង! អឺ! ហ្នឹងអា៎យ! នេះខំនិយាយឡេីងបានចូលទៅក្នុងបន្ទប់អា៎យហ្នឹង នៅម៉េាធ្វេីឯងចាំរៀបការសិនអីណា គួរអេាយធុញមែន ណាគេទៅចង់រៀបការមួយមនុស្សខ្វាក់ រៀបការមួយដូចការមួយបន្ទុកចឹង''


      ''ជួយមិនបាន! អាណាថាចង់សាករបស់ប្លែក! សុទ្ធតែលេីកទីមួយដែលជួបមនុស្សពិការភ្នែកហេីយមានមុខមាត់គួរអេាយស្រលាញ់ដល់ថ្នាក់នេះ''


ខ្ញុំថាអេាយគេរឿងឆ្លងថ្នល់មិនមេីលភ្លេីងសញ្ញា ហេីយគេក៏និយាយថាសុំទេាស ព្រេាះភ្នែករបស់គេមេីលមិនឃេីញ...

គួរអេាយស្តាយដល់ហេីយដែលពិការភ្នែក... គួរអេាយស្រលាញ់ដល់ថ្នាក់នេះ...
តែខ្ញុំក៏ធ្វេីជាចិត្តល្អជូនគេដេីររហូតដល់ផ្ទះ...

      ''អឺ! ស្មានតែពិការហេីយចិត្តងាយ អាណាទៅដឹងថាបុរាណដល់ថ្នាក់ហ្នឹង''


      ''ចុះឯងថាញ៉ែតែ1អាទិត្យបាន!''


      ''ហេីុយយយ និយាយដល់ធុញញញញហ្មង!''   ខ្ញុំចាក់ស្រា មុននឹងលេីកឡេីងអ៊កចូលក្នុងមាត់ម្តងទៀត


លេីកទីមួយដែលត្រូវបដិសេធគឺពេលដែលខ្ញុំធ្វេីពុតជាឈឺ ហេីយអេាយប៊េកហ្យុនមករកដល់បន្ទប់របស់ខ្ញុំ...

លេីកទីពីរគឺក្រេាយពេលដែលយេីងទៅមេីលកុនជាមួយគ្នា ខ្ញុំថេីបប៊េកហ្យុនជាលេីកដំបូងនៅក្នុងឡាន...
លេីកទីបីគឺមុននេះ...

      ''ចិត្តត្រជាក់ៗ ក្រែងឯងថាគួរអេាយស្រលាញ់ ទ្រាំតិចសិនហូវ ក្រែងលេាបាន''


      ''លែងអា៎យ! នេះខំនាំទៅ disneyland ឆ្កួតៗហ្នឹង ហេីយសុំរៀបការនៅលេីកន្ត្រកវិលឡប់ៗស្អីហ្នឹង ដេីម្បីគិតថាយប់នេះវាចិត្តទន់ មានណា... ហេីុយយយយ''


      ''អូ~~! ទៅដល់ disneyland? ម្នាក់នេះឯងដូចជាចំណាយដេីមដល់អា៎យ''


      ''អឺ! ដឹងចឹងរកស្រីៗនៅនេះ ម៉ាយប់អស់មិនដល់ថ្លៃសំបុត្រចូល អា disney ឆ្កួតៗហ្នឹងផង''


      ''គួរអេាយអាណិតមែន ផាក ឆាន់យ៉ន playboy របស់ពួកយេីង''


      ''អឺ! និយាយចឹងង៉ៃនេះមានណាគេណែនាំអត់?''


      ''សំណាងល្អរបស់ឯង ង៉ៃនេះជីហ្យុននៅ! ជាន់លេីមួយគ្នាគេ''


      ''ជីហ្យុនធ្លាប់ម៉ានដងអា៎យ ធុញញញ!''


      ''មិត្តភក្តិជីហ្យុនម្នាក់ដែលខ្ពស់ៗតិចហ្នឹង រាងស្អាតដូចអ្នកបង្ហាញម៉ូតចឹង''


      '';)''


សុំទេាសដែលខ្ញុំក្លាយជា first love ហេីយនិង first kiss របស់នាយ... តែបេីនាយអេាយអ្វីដែលខ្ញុំត្រូវការមិនបាន ខ្ញុំត្រូវតែទៅរកអ្នកផ្សេងហេីយ


លាហេីយ ប្យុន ប៊េកហ្យុន!




BAEKHYUN PART



'ប៊េកហ្យុនពេលដែលទៅណាមួយឆាន់មិនបាច់កាន់ឈេីច្រត់ហេ៎ណា ចាំឆាន់នាំផ្លូវ'


'ប៊េកហ្យុន~ ទេាះជាប៊េកមេីលមិនឃេីញតែមិនបាច់បារម្ភហេ៎ណា ចាំឆាន់ធ្វេីជាភ្នែកអេាយប៊េក'


'ប៊េកអត់ចូលចិត្តញាំុត្រសក់ត្រូវអត់? ចាំឆាន់ឃេីញឆាន់លួចគៀបចេញពីចានប៊េកអេាយ'


'ប៊េកមិនបាច់ពិបាកទៅសាលាបង្រៀនហេ៎ ចាំឆាន់ជាអ្នកចញ្ចឹមប៊េក'


'ឆាន់ស្រលាញ់ប៊េកណា'


កុហកកកកកក


កុហកធ្វេីអី???????


'យេីងបែកគ្នាហូវ ហេីយឈប់ម៉េារញ៉េរញ៉ៃជាមួយញ៉ុមទៀត'

'ខ្វាក់ភ្នែក ហេីយនៅត្រចៀកថ្លង់ទៀតមែន?'


'ប្រាប់ថាធុញ ចេះស្តាប់អត់?'


'កុំធ្វេីអេាយញ៉ុមធុញជាងហ្នឹងទៀត'


លេងជាមួយអារម្មណ៍របស់មនុស្សពិការម្នាក់សប្បាយណាស់មែន ផាក ឆាន់យ៉ល?




 1 year later




      ''ប៊េកហ្យុន! ហ្វៃធីង''   ដៃរបស់សេហ៊ុនអង្អែលក្បាលរបស់ខ្ញុំ ហេីយនៅជិតខ្ញុំជាងគេ


      ''ប៊េកហ្យុនសំណប់ចិត្តរបស់ម៉ាក់ធ្វេីបានស្រាប់អា៎យ''   ម៉ាក់កំពុងតែឈរជិតខ្ញុំហេីយកាន់ដៃរបស់ខ្ញុំជាប់


      ''ប៊េកហ្យុនរបស់ប៉ាពូកែជាងគេលេីលេាក''   ខ្ញុំញញឹមទេាះជាមិនដឹងថាប៉ាឈរនៅកន្លែងណា ក្រេាយមកដៃរបស់ម៉ាក់ក៏សន្សឹមៗប្រលែងចេញទៅ ហេីយការប៉ះពាល់ថ្នមៗនៅលេីក្បាលក៏បានបាត់ទៅ


'លេាកគ្រូពេទ្យ ញ៉ុមចង់វះកាត់'


ពេលនេះខ្ញុំប្រហែលជានៅក្នុងបន្ទប់វះកាត់ហេីយ សំលេងឧបករណ៍ដែកប៉ះគ្នា⁣ ធ្វេីអេាយខ្ញុំចាប់ផ្តេីមខ្លាចទៅៗ

បេីការវះកាត់មិនជេាកជ័យ? រឺក៏មានបញ្ហាអី...

'លេាកប្យុនមេីលមិនឃេីញរយៈពេល 11ឆ្នាំហេីយ ការវះកាត់លេីកនេះខ្ញុំមិនដឹងថាបានសំរេចប៉ុន្មានភាគរយនេាះទេ តែអ្នកដែលបរិចាកកែវភ្នែកអេាយលេាក ត្រូវនឹងភ្នែករបស់លេាកស្ទេីរតែមួយរយភាគរយ វាអាចជាផលល្អក៏ថាបាន'


      ''លេាកត្រៀមខ្លួនហេីយនៅ?''


      ''បាទ! ហេីយអា៎យ''   ខ្ញុំក្តាប់ដៃខ្លួនឯងណែន ហេីយបិទភ្នែក


សង្ឃឹមថានេះជាភាពងងឹតចុងក្រេាយក្នុងជីវិតរបស់ខ្ញុំចុះ...




ខ្ញុំដឹងខ្លួនឡេីង ក្រេាយពេលលឺសំលេងប្រកែកគ្នារបស់ម៉ាក់ហេីយនិងសេហ៊ុន... ហេតុអីបានជាបេីកភ្នែកហេីយវានៅងងឹតទៀត... រឺក៏...


      ''ប៊េកដឹងខ្លួនអា៎យ ម៉ាក់ប៉ា ប៊េកហ្យុនដឹងខ្លួនអា៎យ!!''


      ''ភ្នែក... ភ្នែកប៊េក...''   ពេលនេះគ្រប់យ៉ាងនៅតែងងឹតដដែល


      ''សេហ៊ុនទៅហៅលេាកគ្រូពេទ្យម៉េា''


      ''បាទ!''   សំលេងសំរឹបជេីងលាន់លឺឡេីង តាមមកជាមួយភាពកក់ក្តៅនៅលេីបាតដៃរបស់ខ្ញុំ


      ''ម៉ាក់... ភ្នែក... ភ្នែកប៊េក...''


      ''ការវះកាត់បានសំរេច 90ភាគរយអា៎យណា ចាំតែប៊េកដឹងខ្លួន ហេីយបេីកកំណាត់''


      ''ហេីយ...''


      ''បេីមេីលឃេីញមានន័យថាបានសំរេច100 ភាគរយ''


      ''ម៉ាក់!!! ពេទ្យម៉េានៅ????''   អារម្មណ៍ភ័យអរគឺជាអារម្មណ៍តែមួយគត់ដែលខ្ញុំមាននៅពេលនេះ


      ''ម៉េាលូវអា៎យ''   ហេីយសំលេងទ្វារបេីករួមជាមួយនឹងសំលេងសំរឹបជេីងរបស់មនុស្សលេីសពី 3នាក់ដេីរចូលមក


      ''លេាកប្យុន... ញ៉ុមសុំមេីលកែវភ្នែកតិចណា''


      ''...''   ខ្ញុំងក់ក្បាល ហេីយមួយសន្ទុះដៃរបស់ពេទ្យប៉ះក្បាលខ្ញុំផ្នែកខាងក្រេាយ ហេីយក៏មានអារម្មណ៍ថាកំណាត់ដែលរឹតក្បាលចាប់ផ្តេីមធូរទៅៗ


      ''ពេលនេះលេាកសាកបេីកភ្នែកមេីល''


      ''...''   ភាពភ័យខ្លាចចាប់ផ្តេីមកេីតមានឡេីង តែខ្ញុំក៏សន្សឹមៗបេីកភ្នែកឡេីង...


ចាំងភ្នែកដល់ហេីយ...


គ្រប់យ៉ាងស្រវាំងទាំងអស់ មេីលមិនឃេីញរូបភាពអីច្បាស់... ឃេីញតែស្រមេាលព្រៀលៗ...


ខ្ញុំញញឹមចេញមកតិចៗ ពេលដែលចាប់ផ្តេីមឃេីញពន្លឺសៗ ហេីយនឹងមុខរបស់មនុស្សប្រុសម្នាក់ឈរនៅចុងគ្រែ ហេីយញញឹម...


      ''ម៉េចអា៎យ មេីលឃេីញអត់?''


      ''...''   ខ្ញុំងក់ក្បាល


      ''លេាកមេីលឃេីញម្រាមដៃរបស់ពេទ្យអត់?''   ម្រាមដៃបក់ទៅបក់មកពីមុខមុខរបស់ខ្ញុំ


      ''...''   ខ្ញុំងក់ក្បាល


      ''ពេលនេះលេាកប្យុនឃេីញម្រាមដៃប៉ុន្មាន?''   ពេទ្យដាក់ម្រាមដៃ 2ខាងមុខខ្ញុំ


      ''ពីរ!''


      ''ហេីយនេះ?''   ម្រាមដៃរបស់លេាកគ្រូពេទ្យក៏ក្លាយទៅជាលេខ 4


      ''បួន!''


      ''សូមអបអរសាទរផង ការវះកាត់លេីកនេះបានសំរេច''   លេាកគ្រូពេទ្យងាកទៅនិយាយជាមួយមនុស្សស្រីម្នាក់ដែលឈរជិតខ្ញុំ មុននឹងដេីរចេញទៅខាងក្រៅបាត់


      ''យ៉េ!!!!! ប៊េកហ្យុន! ឃេីញមុខហ៊ុនហេ៎ ហ៊ុនសង្ហាហេ៎???''


      ''...''   អូ សេហ៊ុនជាមនុស្សដែលមានកំពស់ខ្ពស់ តែពេលដែលបានឃេីញនឹងភ្នែក មិននឹកស្មានថាខ្ពស់ដល់ថ្នាក់ហ្នឹងសេាះ


ចុះទំរាំតែឆាន់យ៉លទៀត មិនដឹងជាខ្ពស់ប៉ុណ្ណា...




      ''ប៊េកហ្យុន កូនមានឈឺកន្លែងណាអត់? ប្រាប់ម៉ាក់បានណា''   នេះគឺជាមុខមាត់របស់ម៉ាក់... 11ឆ្នាំមកនេះគាត់មិនបានផ្លាស់ប្តូរអីណាស់ណានេាះទេ គ្រាន់តែមានស្នាមជ្រួញច្រេីនជាងមុខ សក់ខ្លីជាងមុន ហេីយស្គមជាងមុន


      ''...''


      ''កូនរបស់ប៉ាពូកែជាងគេ ពូកែខ្លាំងមែនទែន''   ហេីយលេាកប៉ាក៏មានស្នាមជ្រួញច្រេីនដូចគ្នា តែលេាកប៉ាមានក្បាលពេាះធំជាងពីមុន


      ''...''


      ''ប៊េកហ្យុនជាអា៎យយយយ យ៉េ!!!! តេាះ! យេីងទៅ disney land មួយគ្នា! ទៅមេីលប្រាសាទ ស្លីបពីង ប្យូធីដែលប៊េកចង់ឃេីញ''


'តួប្រាសាទធ្វេីពីថ្មពណ៌ប្រផេះ ហេីយមានដំបូលស្រួចៗពណ៌ខៀវ'



'ស្អាត~~~~'


ចង់ដឹងថាវាស្អាតដូចដែលឆាន់យ៉លនិយាយមែនអត់?