Saturday, October 21, 2017

☆☆ អ្នកប្រុសសុបពេីស្តារនិងកញ្ញាហ្វេនក្លឹប Ep.45



-Another Chance-


ផឹបបប



អេក្រង
់ដែលបញ្ចាំងរឿងស្រាប់តែរលត់ឈឹង ធ្វេីអេាយខ្ញំុភ្ញាក់ព្រឺត នេះបេីជារឿងខ្មេាច ប្រាកដជាស្រែកជាមិនខាន គ្រប់យា៉ងស្ងាត់ស្រៀប លឺសូរតែសំលេងមា៉សីុនត្រជាក់ដែលត្រជាក់ស្រឹប តែបាតដៃរបស់អុបា៉ដែលកាន់ខ្ញំុមិនព្រមលែងនេាះ មានកំដៅក្តៅកគុក ><


អុបា៉នៅតែនៅស្ងៀមមិនព្រមនិយាយអី ធ្វេីអេាយខ្ញំុមានអារម្មណ៍ថាប្រាកដជាមានអីខុសប្រក្រតីជាមិនខាន...


អេក្រង់តែងងឹតឈឹង ក្លាយទៅជាពណ៌ស មុននឹងមានរូបមេឃពណ៌ផ្ទៃមេឃ មានសត្វចាបតូចៗហេាះទៅហេាះមេា៉ ហេីយក៏ក្លាយទៅជារូបទឹកសមុទ្រ មានរលកបេាកទៅបេាកមេា៉ ហេីយរូបភាពក៏ងងឹតម្តងទៀត មុននឹងចេញរូប...


ពួកយេីងតាំងពីស្គាល់គ្នាដំបូង... រូបដែលពួកយេីងថតដេាយទូរស័ព្ទខ្លួនឯង...


ហេីយមានរូបដែលទៅដេីរលេងជាមួយគ្នា...


រូបកាន់ដៃគ្នា...


រូបថត pre-wedding...


រូបថតនៅបា៉រីុស...


ហេីយក៏ងងឹតម្តងទៀត មុននឹងចេញវីដេអូអីុសីុងកំពុងតែកាន់ក្រដាសមួយសន្លឹក មានអក្សរពណ៌ផ្កាឈូកមួយពាក្យថា 'will'


វីដេអូបន្ទាប់គឺជាវីដេអូ ដែលមានតែដៃអីុសីុងខាងស្តាំ កាន់ហ្វឺតពណ៌ផ្ទៃមេឃហេីយសរសេរអក្សរ ' u ' ដែលមានរូបរាងគួរអេាយស្រលាញ់ជាងគេលេីលេាក


រូបភាពនេាះក៏ប្តូរទៅជាវាលស្មៅពណ៌បៃតងខាងមុខផ្ទះរបស់អុបា៉ ហេីយមានកូនឆ្កែពណ៌ខ្មៅមួយកំពុងតែរត់មក ហេីយក្នុងមាត់ពាំខ្សែមួយ ហេីយខ្សែនេាះមានបេងបេា៉ងពណ៌ផ្កាឈូកដែលមានអក្សរថា 'marry'


ហេីយក៏មានរូបមនុស្សប្រុសម្នាក់ សក់ពណ៌ត្នេាត កំពុងតែឈរបែរខ្នង ហេីយរៀបបែរមុខមេា៉ តែវីដេអូនេាះបែរជាឈប់ត្រឹមហ្នឹង...


      ''បេ៊ក... បេ៊កហ្យុន...''   សំលេងរបស់អុបា៉ញ័រខ្លាំងមែនទែន រហូតដល់ខ្ញំុព្យាយាមទប់សំណេីចឡេីងរឹងថ្ពាល


      ''ហឺម...?''   អុបា៉ស្រាប់តែងេីបចេញពីលេីកៅអី​ ហេីយលុតជង្គង់ពីមុខខ្ញំុ


      ''រៀបការជាមួយបងម្តងទៀតបានអត់?''


ដុក ដាក់ ដុក ដាក់ ដុក ដាក


      ''រៀបការជាមួយបងណា៎...''


      ''...''


      ''បងសន្យាថានឹងមេីលថែ ហេីយស្រលាញ់អូនរហូត...''


      ''...''


     ​ ''យំធ្វេីអី?''   អុបា៉ស្រាប
់តែងេីបឈរ ហេីយស្ទុះចូលមកជិតខ្ញំុ


      ''...''   ខ្ញំុក្រវីក្បាល


      ''សំុទេាស... សំុទេាសសំរាប់រឿងដែលបងធ្លាប់ធ្វេីអេាយអូនខូចចិត្ត... អូនលេីកលែងទេាសអេាយបងម្តងបានអត់?''


      ''អូន...''


      ''បងដឹងថាការលេីកលែងមិនអាចផ្លាស់ប្តូរអតីតកាលបានហេ៎ រឿងដែលកេីតឡេីងហេីយវាកេីតអា៎យ តែការលេីកលែងទេាសអាចផ្លាស់ប្តូរអនាគតបាន ផ្លាស់ប្តូរជីវិតបស់មនុស្សយេីងបាន ផ្លាស់ប្តូរជីវិតអីុសីុង... អីុសីុងត្រូវការបា៉អា៎ អត់អាណិតកូនហេ៎ហ៎? ហេីយអូនក៏ត្រូវការបងដែរ អូនហត
់អត់ដែលត្រូវមេីលថែអីុសីុងម្នាក់ឯង...''


      ''...''


      ''អេាយបងចូលទៅក្នុងជីវិតអូនម្តងទៀតបានអត
់? អេាយបងមេីលថែអូនដូចមុន បងសន្យាថាលេីកនេះនឹងធ្វេីអេាយបានល្អជាងមុន នឹងស្តាប់ហេតុផល នឹងចិត្តត្រជាក់ នឹងមិនលែងដៃអូនដូចមុនទៀតហេ៎... បេ៊កហ្យុន... បងនឹងមេីលថែគ្រួសារយេីងអេាយបានល្អ... មេីលថែអូន... មេីលថែអីុសីុង... ណា... រៀបការជាមួយបងណា... បងស្រលាញ់អូន...''


      ''...''   ខ្ញំុញញឹមតិចៗ ហេីយងក់ក្បាលទាំងទឹកភ្នែក អុបា៉យកចញ្ចៀនមកពីណាក៏មិនដឹង មកស៊កចូលក្នុងម្រាមដៃនាងខាងឆ្វេងរបស
់ខ្ញំុ


ហេតុអីខ្ញំុមិនចាប់អារម្មណ៍ថាថ្ងៃនេះអុបា៉មិនបានពាក់ខ្សែក ...


ខ្វាបបបប


អុបា៉ទាញខ្ញំុទៅអេាប... អេាបណែនដល់ថ្នាក់ខ្ញំុមានអារម្មណ៍ថាថប់ដង្ហេីម...


      ''អូន... អូនក៏ស្រលាញ់អុបា៉ណា ''




ថ្ងៃបន្ទាប់...




ក្រេាយពីជូនអីុសីុងទៅសាលារៀន អុបា៉នាំខ្ញំុទៅកន្លែងមួយដែលនៅមិនឆ្ងាយពីសាលារៀនរបស់អីុសីុងបុ៉ន្មាន...


      ''នាំអូនមេា៉ហ្នឹងធ្វេីអី?''   ខ្ញំុសួរទៅដេាយចំងល់ ពេលដែលឡានរបស់អុបា៉ឈប់ពីមុខផ្ទះមួយ ដំបូងខ្ញំុស្មានតែនាំទៅដេីរលេងកន្លែងណា...


      ''ចូលទៅមេីលហូវដឹងអា៎យ''


      ''ហឺម????''


ចូលទៅមេីល???


ខ្ញំុចុះពីលេីឡាន ហេីយដេីរតាមអុបា៉ដែលរុញរបងផ្ទះនេាះបេីក ហេីយចូលទៅខាងក្នុង... នៅខាងមុខផ្ទះមានវាលស្មៅពណ៌បៃតងខ្ចី មានដេីមឈេីធំមួយដេីម ហេីយមានតុ និងកៅអីឈេីពីក្រេាមនេាះ ហេីយនៅជិតនេាះមានទេាងយេាល ទេាងរំអិល ដែលមេីលទៅទេីបនិងទិញថ្មីៗ...


ពីរបងផ្ទះរហូតដល់តួផ្ទះ មានផ្លូវដែលធ្វេីពីថ្មពណ៌សុកូឡា ធ្វេីអេាយមេីលទៅដូចជាផ្ទះនៅក្នុងរឿងនិទានចឹង... តួផ្ទះមានពណ៌សស្អាត ទេាះបីជាទ្វារធ្វេីពីឈេី ក៏នៅតែមេីលទៅទាន់សម័យ...


      ''ផ្ទះណាគេហ៎?''


      ''ណែស...''   អុបា៉ហុចកូនសេារមួយអេាយខ្ញំុ មុននឹងចាប់ដៃរបស់ខ្ញំុ ហេីយចូលទៅក្នុងផ្ទះនេាះ...


នៅខាងក្នុងនេាះទទេរស្អាត គ្មានគ្រឿងសង្ហារឹមដូចដែលខ្ញំុគិតទុកនេាះទេ ហេីយនៅមានក្លិនថ្នាំលាបពណ៌ ដែលទេីបតែលាបហេីយថ្មីៗទៀតផង...


      ''បេ៊កហ្យុន...''


      ''...?''


      ''ចូលចិត្តហេ៎??''


      ''ផ្ទះបស់អុបា៉ហ៎?''


      ''មែនហេ៎... ផ្ទះរបស់យេីង ^^''


      ''អុបា៉...''


      ''មេា៉នៅមួយគ្នាណា៎... នៅមួយគ្នា 3នាក់...''


      ''តែ...''


      ''អូនអត់ចូលចិត្តហ៎?''


      ''នៅហ្នឹងមានណាគេមេីលអីុសីុង? អូនត្រូវមេីលហាង...''


      ''ផ្ទះនេះជិតសាលាអីុសីុង ជិតហាងអូន ជិតក្រុមហ៊ុនទៀត ហេីយក៏ជិតផ្ទះមា៉ក់អូនដែរ... បេីយេីងរវល់ ទុកអីុសីុងនៅផ្ទះអូនក៏បាន... តែមួយរយៈនេះបងទំនេររហូត... បងមេីលថែអីុសីុង ហេីយនិងអូនបាន...''


      ''អុបា៉ ហេតុអីចាំបាច់ធ្វេីដល់ថ្នាក់នេះ?''


      ''ដេីម្បីគ្រួសារយេីង...''


      ''ហឹក...''


ខ្ញំុអេាបអុបា៉ជាប់ ហេីយដាក់ក្បាលលេីទ្រូងរបស់អុបា៉...


      ''អូនស្រលាញ់អុបា៉ណា...''


      ''ក្មេងល្ងង់ យំទៀតអា៎យ''


      ''ហឹកកកក អរគុណ''


      ''បងក៏ស្រលាញ់អូនដែរ 
''





2 months later...




ពេលនេះពួកយេីងបានរេីមកនៅផ្ទះថ្មីហេីយ ដេាយសារតែផ្ទះរបស់មា៉ក់ខ្ញំុ ហេីយនិងផ្ទះថ្មីនេះនៅមិនឆ្ងាយពីគ្នាបុ៉ន្មានទេីបរេីឥវា៉ន់មិនសូវពិបាក ចំណែកអុបា៉កាន់តែគ្មានឥវា៉ន់ទៀត គ្រាន់តែរៀបចំសំលៀកបំពាក់ ហេីយរបស់ប្រេីប្រាស់តិចតួចតែបុ៉ណ្ណេាះ


ពួកយេីងចំណាយពេល1ខែជាងក្នុងការរៀបចំផ្ទះ ទិញរឿងសង្ហារឹម និងរបស់ប្រេីប្រាស់ផ្សេងៗ ពីផ្ទះទទេរស្អាត ក្លាយមកជាផ្ទះដែលគួរអេាយចង់រស់នៅ ហេីយកក់ក្តៅទៀត...


ចំណែករឿងរៀបការ ពួកយេីងមិនបានរៀបចំពិធីអីនេាះទេ គ្រាន់តែចុះលិខិតអាពាហ៌ពិពាហ៌តែបុ៉ណ្ណេាះ ដេាយសារតែ exo រវល់គ្រប់គ្នា ស៊ូហូអុបា៉ ហេីយនិង សីុវមីនអុបា៉ទៅហ្វិកទាហាន ទេីបធ្វេីអេាយអុបា៉ទំនេរខ្លាំង គ្មានខនសឺត គ្មានការងារ... 


អុបា៉តែងតែនិយាយថាគ្មានការងារអីធ្វេី តែតាមពិតខ្ញំុគិតថាអុបា៉មិនទទួលការងារច្រេីនជាង មេីលឌីអូអុបា៉ ខៃអុបា៉មេីល សេហ៊ុនអុបា៉ សីុវមីនអុបា៉ ថតរឿងច្រេីនរកតែពេលសំរាកគ្មាន ចំណែកឆេនអុបា៉ ចេញចំរឿងទេាល ហេីយច្រៀងប្រកបរឿងទៀត ចំណែកគ្រិសអុបា៉ លូហានអុបា៉ ថាវអុបា៉ លេយអុបា៉ ក៏រវល់នៅចិន ថតកម្មវិធី ចេញចំរឿងទេាល ថតរឿង តែអុបា៉បែរជាទំនេរ នៅផ្ទះមេីលកូន... ><





អៀតតត


      ''មិនទាន់គេងហេ៎ហ៎?''   អុបា៉ដេីរចូលមក ហេីយសួរខ្ញំុ ដែលកំពុងតែគេងលេងទូរស័ព្ទនៅលេីគ្រែ


      ''នៅ... សីុងគេងអា៎យហ៎?''


      ''អឺម''


     ​ ''...''


ខ្ញំុលេងទូរស័ព្ទបន្ត ហេីយអុបា៉ក៏ឡេីងមកគេងលេីគ្រែជាមួយខ្ញំុ ពួកយេីងនិយាយគ្នាពីនេះពីនេាះតិចតួច មុននឹងបិទភ្លេីងគេង...


ពេលដែលខ្ញំុកំពុងតែគេងរៀបលក់ ស្រាប់តែមានអារម្មណ៍ថាមានគេរំខាន ដេាយមានរបស់អ្វីម្យា៉ងប៉ះថ្ពាល់របស់ខ្ញំុ ហេីយក៏អូសរហូតដល់ត្រចៀក...


      ''អុបា៉... ធ្វេីអីហ្នឹង?''


      ''បង...''


      ''អូនងងុយគេងអា៎យ...''


      ''មេឃភ្លៀង... អូនអត់រងារហេ៎ហ៎?''


      ''ដណ... ដណ្តប់ភ... អុបា៉ !!!''


      ''អឺម ជូបបបបបប''


អុបា៉ថេីបខ្ញំុយា៉ងយូរ យូររហូតដល់ខ្ញំុដកដង្ហេីមលែងចេញ តែក៏មិនបានបដិសេធអ្វី បណ្តេាយអេាយអុបា៉ថេីបបន្ត តែ...


អៀតតត


ព្រឹបបប








comment please >> ☆ click here ☆





<<<Back





.