-Daddy Loves Mummy-
នៅតាមផ្លូវជូនអីុសីុងទៅសាលា...
♪~
kom sae mari ga han jibae isseo
apagom eomagom agigom
apagom eun dung dung hae
eomagom eun nal shi nae
agigom eun neomu giyeowa
eu seuk eu seuk chal han da
(មានខ្លាឃ្មំបីនៅក្នុងផ្ទះ
បា៉ខ្លាឃ្មំ មា៉ក់ខ្លាឃ្មំ កូនខ្លាឃ្មំ
បា៉ខ្លាឃ្មំធាត់
មា៉ក់ខ្លាឃ្មំស្គម
កូនខ្លាឃ្មំគួរអេាយស្រលាញ់ខ្លាំង
អុសុក អុសុក អ្នកធ្វេីបានល្អណាស់)
ខ្វាប់
''ជុប!''
''អុបា៉!!'' ខ្ញំុស្រែកអេាយពេលដែលកំពុងតែស្តាប់អីុសីុងច្រៀងនៅខាងក្រេាយសុខៗ អុបា៉ក៏ចាប់ដៃរបស់ខ្ញំុ ហេីយយកទៅថេីប >////////<
''អរគុណណា បេ៊កហ្យុន~~'' ខ្ញំុងាកមេីលមុខពីចំហៀងរបស់អុបា៉ ហេីយអុបា៉ក៏ញញឹមដាក់ខ្ញំុតិចៗ ធ្វេីអេាយឃេីញថ្ពាល់ខួចរបស់អុបា៉
''រឿងអី?''
''គ្រប់រឿង ^^'' អុបា៉ឆ្លេីយហេីយក៏ស៊កម្រាមដៃទាំង 5ចូលមកក្នុងប្រឡេាះម្រាមដៃរបស់ខ្ញំុ
''ខិក ខិក ^^''
''សេីចអី?''
''ខិក ខិក អាប់បា៉នឹន អុមា៉អឹល ឆារាំងហេ៎~~~~ ខិក ខិក''
''>//////////<'' ខ្ញំុប្រញាប់បែរមុខចេញក្រៅកញ្ចក់ឡានភ្លាម!

real__bcy រពឹសៗៗៗៗៗៗៗៗ >_____<
ឈប់រត់ បា៉បា៉ហត់អា៎យណា T______T
View all comments
2h
ហេីុយយយយយ នាំទៅលេងផ្ទះអុមា៉ទៀតអា៎យ >< មុខនេះគ្មានអីក្រៅពីនាំទៅអួតអុមា៉ទេ ថាអីុសីុងហៅ 'អាប់បា៉' ហេីយ ><
3 months later...
CHANYEOL PART
''យូរអា៎យ កាលបានសំុបេ៊កហ្យុនត្រូវគ្នាវិញ?'' ជុនគិសួរខ្ញំុ ពេលដែលកំពុងតែអង្គុយចាំជីអឹន ហេីយនិងបេ៊កហ្យុន រៀបចំហាង ថ្ងៃនេះមានសំលៀកបំពាក់មកថ្មី ទេីបត្រូវនៅមេីលទំនិញបន្តិច ចំណែកហេរា៉ត្រលប់ទៅវិញមុនបាត់ហេីយ
''អឺម... មិនទាន់ដល់ពេល...''
''នៅចាំអីទៀត? ចាំអីុសីុងធំការប្រពន្ធសិនមែន?''
''...''
''ធ្វេីអីធ្វេីលឿនៗហូវ កំុអេាយហួសពេលដូចមុនទៀត''
''អឺម ដឹងអា៎យ''
តាំងពីពេលដែលយេីងជួបគ្នាម្តងទៀតរហូតមកដល់ពេលនេះ វាកន្លងផុតទៅជាង 4ខែហេីយ ខ្ញំុនៅផ្ទះរបស់បេ៊កហ្យុនរហូត មេីលអីុសីុង រៀនធ្វេីម្ហូបពីមា៉ក់របស់បេ៊កហ្យុន ជាពិសេសម្ហូបដែលបេ៊កហ្យុនចូលចិត្ត ខ្ញំុជូនបេ៊កហ្យុនទៅធ្វេីការ ទៅយកបេ៊កហ្យុន នាំទៅដេីរលេង ទៅញាំុអី គ្រប់យា៉ងត្រលប់មកដូចដេីមវិញទាំងអស់ លេីកលែងតែមានសមាជិកថ្មីម្នាក់បន្ថែម តែរឿងដែលសំុត្រូវគ្នាវិញនេាះ ខ្ញំុនៅចាំអេាយអ្វីម្យា៉ងរួចរាល់សិន ហេីយវាមិនយូរទៀតនេាះទេ
BAEKHYUN PART
បេីសួរថាខ្ញំុហេីយនិងអុបា៉នៅជាមួយគ្នាក្នុងថានៈអី? អាចនិយាយបានថាមា៉ក់របស់អីុសីុង ហេីយបា៉របស់អីុសីុង តែមិនមែននៅក្នុងថានៈគូរស្នេហ៍ រឺក៏ ប្តីប្រពន្ធដូចមុននេាះទេ ព្រេាះអុបា៉មិនបាននិយាយពីរឿងនេាះ ហេីយក៏មិនបានធ្វេីអ្វីអេាយច្បាស់លាស់ដែរ ពេលខ្លះខ្ញំុក៏អត់អន់ចិត្តមិនបាន ពេលដែលមានអារម្មណ៍ថាអុបា៉នៅជាមួយខ្ញំុព្រេាះតែអីុសីុង តែទង្វេីររបស់អុបា៉បញ្ជាក់ថាវាមិនមែន អុបា៉នៅស្រលាញ់ខ្ញំុ ហេីយយកចិត្តទុកដាក់នឹងខ្ញំុ តែ...
ហេតុអីមិនព្រមធ្វេីអេាយច្បាស់លាស់ជាងនេះ... គេចិត្តទន់យូរអា៎យហ្នឹងអា៎!!!!!
ថ្ងៃបន្ទាប់...
<បេ៊កហ្យុន... ងៃ៉នេះបងទៅយកយឺតតិចណា ឡេីយចូលទិញនំខេក>
''ចា៎ អត់អីហេ៎''
<តែបងនៅហាងកាហ្វេxx ជិតហ្នឹងហេ៎>
''ចាំអូនទៅហាងហ្នឹងក៏បាន''
<អឺម ចឹងក៏បាន>
@ហាងកាហ្វេ xx
ខ្ញំុរុញទ្វារចូលទៅក្នុងហាងកាហ្វេមួយកន្លែង ដែលមានការតុបតែងស្អាត គួរអេាយស្រលាញ់ ហេីយជាហាងដែលពេញនិយមទៀតផង ខ្ញំុសំលឹងមេីលជំុវិញរកមនុស្សប្រុសមាឌធំម្នាក់ មួយសន្ទុះក៏ឃេីញ តែ...
អុបា៉អង្គុយជាមួយមនុស្សស្រីម្នាក់!
សុខៗក៏មានអារម្មណ៍ថាភ្លេីងឆេះក្នុងខួរក្បាល ខ្ញំុបិទភ្នែករំងាប់អារម្មណ៍មុននឹងដេីរទៅរក... ព្រេាះខ្ញំុមិនគួរដេីរចេញ ហេីយទុកអេាយរឿងធំដំុនេាះទេ
''អុបា៉!''
''បេ៊កហ្យុន មេា៉អា៎យហ៎?''
''...'' ខ្ញំុងក់ក្បាល ហេីយងាកទៅមេីលមនុស្សស្រីម្នាក់ដែលអង្គុយទល់មុខនេាះ
គ្រិសស្តាលទៀតអា៎យហ៎? ហេតុអីបានជា...
''គ្រិសស្តាល តេាះ!'' សំលេងធំរបស់មនុស្សប្រុសម្នាក់ហៅឈ្មេាះគ្រិសស្តាល ម្នាក់នេាះដេីរមកកៀកចង្កេះរបស់គ្រិសស្តាលហេីយដេីរចេញទៅ
''ជួបគ្នាដេាយចៃដន្យ... បេ៊កហ្យុន!''
ខ្វាបបប់
អុបា៉ចាប់កដៃរបស់ខ្ញំុ ពេលដែលខ្ញំុបែរក្រេាយហេីយដេីរចេញពីទីនេាះ
''បេ៊កហ្យុន! ឈប់សិន!''
''ទៅនិយាយគ្នានៅក្នុងឡាន!'' ខ្ញំុនិយាយ ហេីយដេីរចេញទៅមុន ព្រេាះនៅក្នុងហាងមានមនុស្សច្រេីន ហេីយគេកំពុងតែងាកមកមេីលថាមានរឿងអីកេីតឡេីង
''ឡាននៅខាងនេះ!'' អុបា៉ចាប់ដៃរបស់ខ្ញំុ ហេីយបណ្តេីរទៅឡានរបស់គាត់ ព្រេាះខ្ញំុកំពុងតែដេីរខុសផ្លូវ
ក្រិប
''អុបា៉ ហេតុអីធ្វេីចឹងទៀតអា៎យ? បេីនៅតែទាក់ទងមួយគ្រិសស្តាលចឹង មករញេ៉រញៃ៉មួយអូនធ្វេីអី? ពេលនេាះអូនអេាយចេញពីជីវិតអូនស្រួលៗអា៎យ អាលូវចូលមេា៉វិញធ្វេីអី? មេា៉ធ្វេីអេាយអូនទំលាប់ដែលមានបងនៅក្បែរ ធ្វេីអេាយអូនទន់ខ្សេាយ ធ្វេីអេាយអូនស្រលាញ់ ហេីយក៏ធ្វេីបាបអូនម្តងទៀតត្រូវអត់? សប្បាយណាស់មែន??? អូនស្អប់អុបា៉!!!!! ហឹក ហឹក'' ពេលចូលមកដល់ក្នុងឡានភ្លាម ខ្ញំុក៏ស្រែកយកៗ ហេីយព្រលែងទឹកភ្នែកចេញមកទាំងអស់
''បេ៊កហ្យុន...''
''មេ៉ច? មានលេសអីទៀត?''
''គ្រាន់តែជួបគ្នាចៃដន្យតា៎...''
''កំុប៉ះ!'' ខ្ញំុក្រវាសដៃអុបា៉ដែលព្យាយាមចាប់ដៃរបស់ខ្ញំុចេញ
''អូនក៏ឃេីញដែរ ថាគេមកជាមួយសង្សារគេ គេគ្រាន់តែសួរថាអុបា៉មកម្នាក់ឯងមែន ហេីយអង្គុយចាំសង្សារគេទិញនំខេកតាបុ៉ណ្ណឹងតា៎!''
''...'' ពេលនឹកឃេីញដល់មនុស្សប្រុសម្នាក់នេាះ ទេីបខ្ញំុនឹកឃេីញថាពេលដែលខ្ញំុលែងគ្នាជាមួយអុបា៉ មិនបានបុ៉ន្មានខែ ក៏មានពត៌មានរបស់គ្រិសស្តាលកំពុងទាក់ទងនឹងមនុស្សម្នាក់ តែមិនដឹងថាជាអ្នកណា ពេលនេាះខ្ញំុស្មានថាជាអុបា៉ទៀតផង តែក្នុងរូបដែលគេថតបាន មិនសូវដូចអុបា៉បុ៉ន្មានទេ តែរូបនេាះក៏មិនសូវច្បាស់ទៀត
''នៅបិុនប្រចណ្ឌដូចមុនចឹងណ៎ ^^'' អុបា៉និយាយ ហេីយញីសក់របស់ខ្ញំុលេង
''ណាគេប្រចណ្ឌ ហឹក''
''មេីលហ៎ យំដូចកូនក្មេងចឹង! អត់ខ្មាសអីុសីុងហេ៎ហ៎?''
''មេីសសស'' ខ្ញំុក្រវាសដៃអុបា៉ដែលរៀបជូតទឹកភ្នែកអេាយខ្ញំុ
''មេាះ មេាះ កំុយំ~~~~'' អុបា៉ទាញខ្ញំុទៅអេាប ហេីយអង្អែលសក់របស់ខ្ញំុថ្នមៗ ខ្ញំុជូតទឹកភ្នែកនឹងអាវរបស់អុបា៉
''អុបា៉! នាំអូនមេា៉ហ្នឹងធ្វេីអី?'' ខ្ញំុសួរពេលដែលសុខៗ អុបា៉ចតឡានពីមុខ coex ជំនួសត្រលប់ទៅផ្ទះវិញ
''មេីលកុន!''
''មេីលអីស្មេីរហ្នឹង! មេា៉ង 7ជាងអា៎យណា''
''ងៃ៉នេះគេចាក់រឿងហ្នឹងជាងៃ៉ចុងក្រេាយអា៎យ''
''តែ...''
''តេាះ! មេា៉ដល់អា៎យ''
''អឺម!''
ខ្ញំុក៏ព្រមមកជាមួយអុបា៉តាមសំរួល អុបា៉អេាយខ្ញំុទៅទិញផបខន ហេីយនិងទឹកក្រូចសំរាប់ញាំុ ចំណែកអុបា៉ទៅទិញសំបុត្រ ទាំងដែលរាល់ដងទៅជាមួយគ្នាសេាះ ខ្ញំុទៅទិញហេីយមកឈរចាំនៅច្រកចូលតែអុបា៉មិនទាន់ត្រលប់មកវិញទៀត មួយសន្ទុះធំទេីបអុបា៉ត្រលប់មកវិញ ហេីយនាំខ្ញំុចូលទៅខាងក្នុងច្រកចូលទាំងដែលគ្មានសំបុត្រសំរាប់ចូល
''មេ៉ចបានស្ងាត់មែស?''
''ហឺម? ប្រហែលជាងៃ៉ចុងក្រេាយដឹង''
ប្រហែលជាចឹងហេីយ នៅក្នុងរេាងកុននេះមានតែយេីង2នាក់តែបុ៉ណ្ណេាះ ខ្ញំុមេីលរឿងមិនសូវបុ៉ន្មាននេាះទេ តែក៏ព្យាយាមមេីលព្រេាះស្តាយលុយ ចំណែកអុបា៉ដែលតែងតែគេងលក់ រឺក៏កាន់ដៃខ្ញំុលេង ហេីយមេីលមុខខ្ញំុ ពេលនេះកំពុងតែផ្តេាតអារម្មណ៍មេីលរឿងនេះដូចគ្នា
វា... វាចំលែក... ខុសពីធម្មតា...
ដៃរបស់អុបា៉ចាប់ផ្តេីមបែកញេីស ហេីយអុបា៉មិនមេីលមុខខ្ញំុសូម្បីតែបន្តិច
''ក្តៅអ៎...?''
''មានណា...''
''...''
''...''
ផឹបបប
