Saturday, August 12, 2017

☆☆ អ្នកប្រុសសុបពេីស្តារនិងកញ្ញាហ្វេនក្លឹប Ep.11



-Yes I Do-



      ''អុបា៉~~''   ខ្ញំុដេីរចេញពីក្នុងបន្ទប់ឡខេាអាវ ហេីយហៅមនុស្សប្រុសម្នាក់ក្នុងឈុតកូនកំលេាះ អាវសពីក្នុង ដេាយមានអាវធំពណ៌ខ្មៅពីក្រៅ មានបូរនៅចំកណ្តាល


      ''O____O''


      ''មេ៉ចដែរ? មេីលទៅវាលពេកអត់?''   ខ្ញំុយកដៃខ្ទប់ដេីមទ្រូងខ្លួនឯង ព្រេាះរូ៉បនេះជារូ៉បវាល ក ហេីយគ្មានដៃទៀត


      ''^^''   អុបា៉គ្រាន់តែញញឹម ហេីយដេីរមកអេាបខ្ញំុ


      ''បេ៊កហ្យុនស្អាតអា៎ដឹងអត់? ស្អាតដូចទេពអប្សរចឹង!''


      ''អុបា៉! អត់ដល់ថ្នាក់ហ្នឹងហេ៎''


      ''បងអត់ស្តាយក្រេាយហេ៎ដែលរៀបការមួយអូន''


      ''អូនក៏ចឹងដែរ ^^''


បន្ទាប់មកពួកយេីងក៏នាំគ្នាទៅថតរូប pre-wedding អុបា៉ពេលលេីកសក់ឡេីងលេីពិតជាសង្ហាខ្លាំងណាស់ ខ្លាំងមែនទែន រហូតដល់ខ្ញំុអត់ញញឹមមិនបាន ពេលដែលងាកទៅឃេីញមុខអុបា៉ ហេតុអីខ្ញំុសំណាងដល់ថ្នាក់នេះ




ពេលថតរូបរួចហេីយ ពួកយេីងក៏ទៅញាំុអី ហេីយទិញរបស់របរខ្លះដាក់ក្នុងបន្ទប់ មុននឹងទៅមេីលកន្លែងដែលយេីងកក់សំរាប់ពិធីជប់លៀងពេលយប


អុបា៉ជូនខ្ញំុត្រលប់មកវិញ ហេីយញាំុអាហារពេលយប់នៅផ្ទះរបស់ខ្ញំុ ហេីយយប់ជ្រៅបន្តិចក៏ត្រលប់ទៅផ្ទះវិញ


      ''មា៉ក់~~~''


      ''ហឺម?''   មា៉ក់អង្អែលសក់របស់ខ្ញំុ ព្រេាះនៅសុខៗខ្ញំុក៏ចូលទៅអេាបមា៉ក់ជាប


      ''កូន...''


      ''សប្បាយចិត្តត្រូវអត់?''   មា៉ក់សេីចហេីយអង្អែលក្បាលរបស់ខ្ញំុទៅមេា៉ៗ


      ''ហឺម...''   ខ្ញំុធ្វេីសំលេងរងូ៉វៗ ហេីយងក់ក្បាល


      ''កូនធំអា៎យ ជិតការអា៎យនៀក មា៉នងៃ៉មុនទិមចេះដេីរសេាះ!''   ខ្ញំុមានអារម្មណ៍ថាមានទឹកអ្វីម្យា៉ងស្រក់ពីលេីក្បាលរបស់ខ្ញំុ


មា៉ក់កំពុងតែយំ...


      ''មា៉ក់... កូនហេីយនិងអុបា៉និយាយគ្នាអា៎យ ថាពេលការហេីយយេីងនឹងមកនៅនេះមួយគ្នា!''


      ''អត់បានហេ៎បេ៊កហ្យុន!''


      ''មេ៉ចចឹង?''


      ''ពេលការយេីងមនុស្សស្រីត្រូវរេីទៅនៅផ្ទះមនុស្សប្រុស ហេីយមា៉ក់ឆាន់យ៉លស្រលាញ់កូនគេសឹងអី គេមេ៉ចព្រម!''


      ''អុបា៉និយាយជាមួយអុមា៉ហេីយអា៎យ''


      ''អត់បានហេ៎ បេ៊កហ្យុនអា៎ កំុធ្វេីចឹងណា... កូនធំអា៎យ''


      ''តែកូនអត់ចង់អេាយមា៉ក់នៅម្នាក់ឯង T T''


      ''មា៉ក់នៅមួយបា៉តា៎ បេ៊កទៅនៅមួយឆាន់យ៉លហេីយចាំពេលទំនេរមកលេងមា៉ក់ បុ៉ណ្ណឹងបានអា៎យ''


      ''មា៉ក់~~~~~~!''


មា៉ក់ខេាកក្បាលខ្ញំុតិចៗ មុននឹងអង្អែលក្បាលខ្ញំុម្តងទៀត




ពិធីរៀបការរបស់ពួកយេីងគឺជាពិធីតូចតាច មានតែគ្រួសាររបស់អុបា៉ ហេីយនិងគ្រួសាររបស់ខ្ញំុ រួមទាំងសាច់ញាតិជិតស្និទ្ធ និងមិត្តភក្តិតិចតួចតែបុ៉ណ្ណេាះ ពួកយេីងមិនអនុញ្ញាតអេាយអ្នកកាសែតចូលនេាះទេ ទេីបពិធីនេះមេីលទៅមានតែគ្នាឯង ហេីយកក់ក្តៅ


ជាពិសេសនេះជាលេីកទីមួយហេីយដែលខ្ញំុបានជួប exo ទាំង 10នាក់ជិតបែបនេះ!!! ពិតជាមិនស្តាយក្រេាយទេ ដែលជា exo-l ជាង 5ឆ្នាំ


      ''សំុអេាយស្រលាញ់គ្នារហូតណា៎ បេ៊កហ្យុននីនូណា''   សេហ៊ុនអុបា៉ដេីរមកជាមួយលូហានអុបា៉ ហេីយនិយាយដេាយស្នាមញញឹម


      ''កូនក្រមំុរបស់ឆាន់យ៉លហ្យុងស្អាតដល់អា៎យ ទេីបតែឃេីញមុខពិតៗងៃ៉នេះ''   ខៃអុបា៉ដេីរមកជាមួយឌីអូអុបា៉ ហេីយនិយាយដេាយទឹកមុខ sexy គួរអេាយឈ្លក់វង្វេង


      ''អបអរសាទរផងណា ^^''   គ្រិសអុបា៉ដែលដេីរមកជាមួយ ថាវអុបា៉ហេីយនិយាយ
ដាក់អុបា៉ មុននឹងងាកមករកខ្ញំុ ហេីយ winkដាក់ខ្ញំុ ថ្ពាល់របស់ខ្ញំុប្រែទៅជាក្រហមភ្លាម ធ្វេីអេាយអុបា៉មួរមៅ៉ ស្ទេីរតែដេញទាត់ ព្រេាះអុបា៉ធ្លាប់រេីបន្ទប់របស់ខ្ញំុ ហេីយដឹងថាគ្រិស អុបា៉គឺជា bias ទី2 របស់ខ្ញំុ



      ''បេ៊កហ្យុននីស្អាតដល់អា៎យ ច្រណែនឆាន់យ៉លដល់អា៎យ''   ឆេនអុបា៉និយាយហេីយសេីចតាមស្ទាយរបស់គាត់ ដែលធ្វេីអេាយខ្ញំុអត់អៀនមិនបាន សីុវមីនអុបា៉ញញឹមតិចៗដាក់ខ្ញំុ ហេីយនិយាយ 'អបអរសាទរផងណា' មុននឹងដេីរទៅជាមួយឆេនអុបា៉បាត់

      ''ឆាន់យ៉ល... ហ្យុងដឹងថានេះជាថ្ងៃសំខាន់បស់ឆាន់យ៉ល... យេីងនៅជាមួយគ្នាជាង 8ឆ្នាំអា៎យ តាំងពីពេលនៅជាអ្នកហ្វិកហាត់ រហូតដល់បាន debut អាលូវឆាន់យ៉ល.........''   ស៊ូហូអុបា៉ដែលជាមេក្រុមនិយាយឡេីងវែងតាំងពីពេលស្គាល់គ្នាដំបូង ខ្ញំុឈរស្តាប់យា៉ងយកចិត្តទុកដាក់ ចំណែកអុបា៉គិតតែដេញហ្យុងអេាយទៅក្នុង ហេីយលេយអុបា៉ដែលមកជាមួយក៏កាត់ចង្វាក់ម្តងម្កាលហេីយអូសចូលទៅខាងក្នុង

ដេាយសារតែមាន ក្រុមចំរឿងដ៏ល្បីមកចូលរួម ទេីបខ្ញំុមានឱកាសបានស្តាប់ exo ច្រៀងផ្ទាល់ហេីយជិតដល់ថ្នាក់នេះ គួរអេាយស្តាយដែលមានតែ 10 នាក់ ព្រេាះម្នាក់ទៀតកំពុងតែអង្គុយជិតខ្ញំុ ហេីយកាន់ដៃខ្ញំុ


      ''វូហូ~~~''


      ''yoyo~~~''


      ''wassup''


      ''ថ្ងៃនេះគឺជាថ្ងៃសំខាន់របស់ឆាន់យ៉លរីរបស់ពួកយេីង សំុអេាយឆាន់យ៉លរីហេីយនិងបេ៊កហ្យុននីស្រលាញ់គ្នារហូត~~~''


      ''សំុអេាយមានលីតថលឆាន់យ៉លរី ហេីយនិង លីតថលបេ៊កហ្យុននីឆាប់ៗ~~~''


      ''វូ~~~~''


ខ្ញំុអេានមុខចុះ ដេាយសារតែអៀន មិនហ៊ានសំលឹងមេីលឆាកដែលមានមនុស្សប្រុស10នាក់ឈរនៅលេីនេាះ មិនហ៊ានងាកទៅខាងឆ្វេង ព្រេាះខ្លាចអុបា៉កំពុងតែមេីលមក


ដៃរបស់អុបា៉ច្របាច់ដៃខ្ញំុបន្តិច ធ្វេីអេាយខ្ញំុកាន់តែអៀនជាងមុនទៀត


បន្ទាប់ពីនេាះ ពួកយេីងក៏កាត់នំខេកជាមួយគ្នាយឺតៗ ហេីយបន់ស្រន់ក្នុងចិត្តថាសំុអេាយយេីងមានតែសេចក្តីសុខ ហេីយស្រលាញ់គ្នារហូត


      ''ខីស សឹ ខីស សឹ ខីស សឹ ខីស សឹ''   សំលេងបង្ខំអេាយថេីបគ្នាលឺឡេីង ធ្វេីអេាយខ្ញំុអេានមុខចុះម្តងទៀត


អុបា៉ញញឹមចុងមាត់ មុននឹងអេានមកថេីបថ្ពាល់របស់ខ្ញំុថ្នមៗ


      ''ថេីប មាត់ ថេីប មាត់ ថេីប មាត់''


      ''shuuu...​ ចាំយប់នេះល្អជាង~~~''


អូយយយយយ អុបា៉និយាយអីចឹង ខ្ញំុអេានមុខចុះគេចពីខ្សែភ្នែកគ្រប់គ្នា




ក្រេាយពេលពិធីជប់លៀងចប់ គ្រប់គ្នាត្រលប់ទៅវិញអស់ មា៉ក់បា៉ខ្ញំុ ហេីយនឹងមា៉ក់បា៉អុបា៉នៅរៀបចំរបស់តិចតួច មុននឹងត្រលប់ទៅផ្ទះវិញ លេាកបា៉បេីកឡានទៅផ្ទះវិញជាមួយមា៉ក់ អុបា៉បេីកឡានជូនខ្ញំុ ហេីយនិងមា៉ក់បា៉អុបា៉ទៅផ្ទះរបស់អុបា៉


ពេលមកដល់ក្នុងបន្ទប់របស់អុបា៉... មិនមែនទេត្រូវនិយាយថាបន្ទប់របស់យេីង អុបា៉អេាយខ្ញំុចូលមុជទឹកមុនព្រេាះពេលនេះមេា៉ងជាង 1យប់ហេីយ ក្រេាយមកអុបា៉ក៏ចូលមុជបន្ត ខ្ញំុគេងនៅលេីគ្រែដែលមានផ្កាកុលាបរាយជារូបបេះដូង ហេីយដណ្តប់ភួយដល់ច្រមុះ ទុកតែភ្នែកសំរាប់មេីលជំុវិញតែបុ៉ណ្ណេាះ


ខ្ញំុមិនបានយល់សប្តិហេ៎ត្រូវអត់? ប្យុន បេ៊កហ្យុនរៀបការជាមួយឆាន់យ៉ល អុបា៉ហេីយ សីុញេ៉លេីលិខិតអាពាហ៌ពិពាហ៌ហេីយ ក្លាយជាស្វាមីភរិយាស្របច្បាស់ហេីយ


មានអារម្មណ៍ដូចយល់សប្តិចឹង...


អៀតតត


ខ្ញំុប្រញាប់បិទភ្នែកទាំងបេះដូងលេាតញាប់ ខ្ញំុធ្លាប់គេងលេីឡានអុបា៉ គេងលេីភ្លៅអុបា៉នៅលេីសាឡុង គេងលេីស្មារពេលមេីលកុន តែនេះជាយប់ដំបូងដែលយេីងគេងលេីគ្រែជាមួយគ្នា


អុបា៉កំរេីកខ្លួនហេីយដាក់ខ្លួនគេងលេីគ្រែជិតខ្ញំុ ពេលនេះខ្ញំុកំពុងតែបែរខ្នងដាក់អុបា៉ ទេីបមិនដឹងថានៅខាងក្រេាយខ្នងខ្ញំុ មានអីកេីតឡេីងខ្លះ


      ''បងដឹងថាអូនអត់ទាន់គេង...''


អា៎ាាាាាាាាាាាាាាាាា


ដុក ដាក់ ដុក ដាក់ ដុក ដាក់


      ''អូន... អូនគេងអា៎យ''   ប្យុន បេ៊កហ្យុន!!!!! ហេីយឆ្លេីយធ្វេីអី?????


      ''ហឹស''   សំលេងសេីចក្នុងបំពង់កនេាះធ្វេីអេាយបេះដូងខ្ញំុលេាតញាប់ជាងមុនទៀត


      ''អូន... អូន...''


      ''ដឹងអត់ថាបងចាំថ្ងៃនេះយូរបុ៉ណ្ណា? ដឹងអត់ថាពេលដែលយេីងរៀបការហេីយ បងចង់ធ្វេីអីជាងគេ?''


     ​ ''ហឹក...''   ខ្ញំុដកដង្ហេីមញាប


      ''បែរមេា៉ណែស!''


      ''អូន...''


      ''លឿន!''


      ''...''   ដេាយសារតែខ្ញំុនៅតែគេងបែរខ្នងដាក់ ទេីបអុបា៉ចាប់ស្មាររបស់ខ្ញំុ អេាយបែរទៅរក មុននឹងរុញក្បាលរបស់ខ្ញំុអេាយផ្អឹបនឹងដេីមទ្រូងរបស់អុបា៉


ក្លិនសាប៊ូរបស់អុបា៉ក្រអូបខ្លាំងណាស់ ហេីយខ្លួនរបស់អុបា៉កក់ក្តៅទៀត ចំណែកបេះដូងរបស់អុបា៉... កំពុងតែលេាតញាប់ដូចបេះដូងរបស់ខ្ញំុចឹង ><



      ''បងចង់អេាបអូនហេីយគេងលក់ដេាយមានអូននៅក្នុងរង្វង់ដៃបែបនេះ...''


      ''...''


ដុក ដាក់ ដុក ដាក់ ដុក ដាក


      ''good night ម្ចាស់ក្សត្រីយ៍របស់បង''


អុបា៉ថេីបសក់របស់ខ្ញំុ មុននឹងដាក់ចង្កាលេីក្បាលរបស់ខ្ញំុ ហេីយគ្រប់យា៉ងក៏ស្ងាត់ទៅរហូតដល់សំលេងបេះដូងដែលលេាតញាប់របស់អុបា៉សន្សឹមៗលេាតយឺតទៅៗ


ខ្ញំុរេីចេញបន្តិចពេលដែលដឹងថាអុបា៉គេងលក់ហេីយ ខ្ញំុពិនិត្យមេីលផ្ទៃមុខនេាះយូរគួរសម រេាមភ្នែកវែងៗគួរអេាយទាក់ទាញ ច្រមុះស្រួចមានខ្ទង់ស្អាត បបូរមាត់មិនស្តេីងពេក មិនក្រាស់ពេក សក់របស់អុបា៉ពេលនេះនៅសេីមតិចៗព្រេាះតែមុននេះមិនបានជូតអេាយស្ងួតស្រួលបួល...


មុននេះអុបា៉លេីកសក់ខាងមុខឡេីង ធ្វេីអេាយអុបា៉កាន់តែសង្ហាជាងធម្មតារាប់លានដង តែពេលដែលអុបា៉ទំលាក់សក់ខាងមុខចុះ... បែរជាគួរអេាយស្រលាញ់ទៅវិញ


ខ្ញំុសំលឹងមេីលយូរបុ៉ណ្ណាហេីយក៏មិនដឹង រហូតដល់គេងលក់តាមអុបា៉ដែរ...




CHANYEOL PART




ថ្ងៃបន្ទាប់...




ខ្ញំុបេីកភ្នែកឡេីងក្រេាយពេលគេងឆ្អែតពេញមួយយប់ ពេលនេះមេា៉ង9ជាងទៅហេីយ ខ្ញំុសង្ឃឹមថាពេលដែលងេីបឡេីងនឹងឃេីញបេ៊កហ្យុនគេងក្បែរខ្លួន តែបែរជាទទេរស្អាត ខ្ញំុងេីបអង្គុយ ហេីយដេីរចូលបន្ទប់ទឹកដុសធ្មេញ មុននឹងឃេីញថ្នាំដុសធ្មេញដែលមាននៅលេីច្រាសហេីយជាស្រេច


នៅលេីកញ្ចក់សំរាប់ឆ្លុះក្នុងបន្ទប់ទឹក មានក្រដាសពណ៌ផ្ទៃមេឃមួយសន្លឹកសរសេរពាក្យថា 'Good morning oppa' ហេីយថែមទាំងមានរូបព្រះអាទិត្យ ដែលមានមុខញញឹមនៅចំកណ្តាល


ខ្ញំុមេីលក្រដាសនេាះ ហេីីយញញឹម មុននឹងដុះធ្មេញបន្ត ហេីយចុះទៅខាងក្រេាម


      ''ចាំអុមា៉ឡេីងទៅដាស់អេាយ!''


      ''កំុអីអុមា៉ ម្សល់មិញនាំតែបានគេងមេា៉ងជិត 2អា៎យ អុបា៉ប្រហែលជាហត់អា៎យ''


      ''ហេីយហ្យុននីនៅងេីបតាំងមេា៉ង 6មកជួយអុមា៉ស្រេាចផ្កា ហេីយជួយធ្វេីម្ហូបទៀត''


      ''បេ៊កគេងអត់សូវលក់...''


      ''ឆាន់យ៉លគេងប្រែទៅប្រែមេា៉ហ៎?''


      ''មានណាអុមា៉!''


      ''និយាយដេីមយ៉លមែន?''


      ''អាកូនក្បាលខូច!''


      ''អុមា៉! កំុថាអេាយកូនមុខបេ៊កហ្យុនមេីស តិចបេ៊កហ្យុនសេីចកូន!''


      ''ហ្យុននីដឹងអត់ កាលពីក្មេងត្រចៀកឆាន់យ៉លដូចបិសាចចឹង អុមា៉ស្មានតែយកកូនបិសាចមកចញ្ចឹមតា៎''


     ​ ''ហឹស ហឹស ហឹស''


      ''អុមា៉!!!!!!''








comment please >> ☆ click here ☆





<<<Back





.