-Will You Marry Me-
CHANYEOL PART
''កងដៃនេះ...'' ខ្ញំុនិយាយជាមួយខ្លូនឯងតិចៗពេលដែលងាកទៅឃេីញកងដៃពណ៌មាស ដែលបេ៊កហ្យុនកំពុងតែពាក់
''ហឺម?'' បេ៊កហ្យុនលេីកចញ្ចេីមសួរ មុននឹងអង្គុយជិតៗខ្ញំុ
ថូបេនរេីចេញពីដៃខ្ញំុទៅរកបេ៊កហ្យុន ខ្ញំុបណ្តេាយអេាយវាទៅ មុននឹងងេីបឈរ ហេីយប្រាប់បេ៊កហ្យុនថាទៅផ្ទះបាយជួយមា៉ក់មា៉ភ្លែត អេាយបេ៊កហ្យុនជួយមេីលថូបេន
''អុមា៉!!!!!!'' ខ្ញំុឈរផ្អែកនឹងទូរទឹកកក ហេីយនិយាយដេាយសំលេងតូចចិត្ត
''ហឺម???'' មា៉ក់ងាកមកលេីកចញ្ចេីមសួរ ដេាយទឹកមុខស្រស់ស្រាយ
''អុមា៉អា៎!!! កូនមិនទាន់បានសំុផង មា៉ក់កាត់មុខកូនបាត់!''
''ណាគេប្រេីអេាយយឺតយា៉វធ្វេីអី?''
''យឺតយា៉វអី កូនរកសំុងៃ៉ស្អែកអា៎យ!!!''
''មនុស្សស្រីដូចបេ៊កហ្យុននី កំុបណ្តេាយអេាយរបូតពីដៃអេាយសេាះដឹងនៅ?''
''បាទ!''
''សំុអេាយបានសំរេចណាកូនប្រុស!'' មា៉ក់ងាកមកលេីកមេដៃអេាយខ្ញំុ មុននឹងងាកទៅធ្វេីម្ហូបបន្ត
''ចាំកូនជួយ~~~''
BAEKHYUN PART
ថ្ងៃបន្ទាប់
ថ្ងៃនេះអុបា៉អារម្មណ៍ល្អចំលែក ញញឹមតាំងពីហាងទំនេីបមកដល់ខាងមុខផ្ទះរបស់ខ្ញំុ ដល់ពេលសួរថាថីក៏មិនព្រមប្រាប់
ឆឹសសស អាលូវមានអាថ៌កំបាំង ><
''អុបា៉ ញាំុបាយផ្ទះអូន រឺក៏ញាំុបាយផ្ទះ?''
''ញាំុផ្ទះអូនក៏បាន!''
''okay''
ពួកយេីងចុះពីលេីឡាន ហេីយដេីរចូលក្នុងផ្ទះជាមួយគ្នា មា៉ក់ឃេីញអុបា៉ហេីយក៏សេីចដាក់យា៉ងកក់ក្តៅ មុននឹងរាក់ទាក់គ្នាតិចតួច ហេីយអុបា៉ក៏ដេីរទៅអង្គុយលេីសាឡុងជាមួយលេាកបា៉ហេីយនិយាយគ្នាពីរឿងបាល់ទាត់យប់មិញ ខ្ញំុមានអារម្មណ៍ថាស្អិតខ្លួនទេីបសំុឡេីងទៅមុជទឹកមុន
ក្រេាយពីញាំុអាហារពេលយប់ហេីយ ខ្ញំុឈរលាងចានជាមួយអុបា៉ ចំណែកមា៉ក់បា៉ក៏ឡេីងទៅសំរាកខាងលេីមុនបាត់ អុបា៉នៅរហូតដល់មេា៉ងជាង 9យប់ ហេីយនៅមិនព្រមទៅវិញទៀត គិតតែពីអង្គុយដូរបុស្តិ៍ទៅដូរបុស្តិ៍មេា៉ ខ្ញំុនៅអង្គុយក្បែរៗ ហេីយចុចទូរស័ព្ទchat ជាមួយហេរា៉ពីរឿងដែលកេីតឡេីងថ្ងៃនេះ
''បេ៊កហ្យុន!''
''ចា៎...?''
''...''
''កេីតអីហ៎?''
''អត់អីហេ៎!''
''...''
ហេីយអុបា៉ក៏ងាកទៅមេីលទូរទស្សន៍បន្តមួយសន្ទុះ ហេីយក៏ហៅឈ្មេាះខ្ញំុម្តងទៀត
''បេ៊កហ្យុន!''
''ចា៎!''
''បង... បង...''
''អូនទៅចិតប៉មអេាយ ^^'' ខ្ញំុញញឹមហេីយងេីបចេញពីលេីសាឡុង ទុកពេលអេាយអុបា៉នៅម្នាក់ឯង ហេីយគិតអ្វីដែលចង់និយាយអេាយច្បាស់
ខ្ញំុដេីរមកផ្ទះបាយ ហេីយបេីកទូរទឹកកកយកផ្លែប៉មចេញមកមួយផ្លែ មុននឹងចិតវាជាចំណិតតូចៗ ហេីីយដាក់ក្នុងចាន ក្រេាយមកក៏យកវាទៅបន្ទប់ទទួលភ្ញៀវ ហេីយដាក់លេីតុចំពេាះមុខអុបា៉
''ណែស អុបា៉!''
ខ្វាប់
''អុបា៉!''
គ្រាន់តែដាក់ចានចុះភ្លាម ឆាន់យ៉លអុបា៉ក៏ទាញខ្លួនខ្ញំុអេាយអង្គុយលេីភ្លៅ ហេីយដៃទាំងសងខាងអេាបជំុវិញចង្កេះរបស់ខ្ញំុ
''យេីងរៀបការមួយគ្នាអី?''
''O.O''
''ណា! បេ៊កហ្យុន ណា!''
''អូន... អូនថាយេីង... កំុ... កំុទាន់អាលរៀបការអីល្អជាង!''
''ហេតុអី? បងមិនល្អត្រង់ណា?''
''មែនហេ៎... តែ...''
''តែអី? បេីហេតុផលមិនគ្រប់គ្រាន់ បងអត់អេាយបដិសេធហេ៎ណា!''
''ហ្វេនក្លឹបបងច្រេីនដល់ថ្នាក់ហ្នឹង ហេីយគិតមេីលមេីស បេីបងរៀបការពួកគេប្រាកដជាខូចចិត្ត ហេីយណាមួយបងអាចបាត់បង់ហ្វេនទៀត''
''ហ្វេនៗរបស់បង គេយល់... គេស្រលាញ់បងក្នុងនាមជាអាយដល់ម្នាក់សេាះហ្នឹង!''
''ចឹងហ៎? ដឹងខ្លួនអត់ថាស្ទេីរតែពាក់កណ្តាលសុទ្ធតែចង់បានបង????'' ខ្ញំុនិយាយហេីយច្របាច់ច្រមុះរបស់អុបា៉ដេាយភាពខ្នាញ់
''មែនហ៎? ដូចអូនដែរមែន?''
''...''
''ហឺមមម?''
''ឈប់និយាយមួយអា៎យ ><'' ខ្ញំុងេីបឈរ ហេីយព្យាយាមគេចមុខពីឆាន់យ៉លអុបា៉ ព្រេាះមានអារម្មណ៍ថាថ្ពាល់ទាំងសងខាងឡេីងកំដៅខ្លាំងមែនទែន
''ឈប់! ឆ្លេីយសិន! ដូចអូនដែរមែន? អូនក៏ចង់បានបងដែរមែន?'' អុបា៉ទាញអេាយខ្ញំុអង្គុយចុះទៅវិញ
''ណាគេថា? អូនគ្រាន់តែស្រលាញ់ក្នុងថានៈអាយដល់ម្នាក់...''
ជុបបប
''អេាយឱកាសនិយាយម្តងទៀត''
''អូនស្រលាញ់ក្នុងថានៈ...''
ជុបបប
''គិតស្រួលបួលមុននិយាយ!''
''អូន...''
ជុបបប
''យា៉!!! អូនមិនទាន់និយាយចប់ផង!'' ខ្ញំុងាកទៅថាអេាយ ពេលដែលអុបា៉គិតតែពីថេីបថ្ពាល់របស់ខ្ញំុមិនឈប់
''ហឹស... ស្រលាញ់បងក្នុងថានៈអី?''
''ក្នុងថានៈអីក៏បាន ស្រេចចិត្ត...'' ខ្ញំុឆ្លេីយហេីយដៃម្ខាងទប់មុខរបស់អុបា៉ ដេីម្បីកំុអេាយគាត់ឆ្លៀតឱកាសថេីបបានជាលេីកទី 4
''ចឹងសំរេចថាព្រមរៀបការមែន?''
''អឺម...'' ខ្ញំុញញឹម ហេីយងក់ក្បាល
''ហា៎ស ថាមេ៉ច?''
''រៀបការក៏បាន...''
''ឆ្លេីយម្តងទៀត!''
''អូនព្រមរៀបការជាមួយបង''
ជូបបបបបបប
ម្តងនេះមិនមែនថេីបថ្ពាល់ដូចមុនទេ តែឆាន់យ៉លអុបា៉ថេីបបបូរមាត់របស់ខ្ញំុ ចំណែកខ្ញំុបិទភ្នែកទទួលយកការថេីបនេាះ ដេាយស្នាមញញឹម ការថេីបដ៏សែនទន់ភ្លន់ ផ្អែមល្អែម តែក្តៅគគុកក្នុងពេលតែមួយ
អុបា៉ ទេាះបីជាអូនមិនបាននិយាយ... តែអូនស្រលាញ់អុបា៉ណា៎ ♡
ផលិតកម្ម SM ប្រកាសថា Exo ផាក ឆាន់យ៉លនឹងរៀបការក្នុងពេលឆាប់ៗនេះ!
ក្រេាយពីប្រកាសទាក់ទងគ្នាមិនបាន 4ខែស្រួលបួលផង តារាល្បីម្នាក់នេះបានចេញមកប្រកាសម្តងទៀតថានឹងរៀបការក្នុងរយៈពេល2ខែខាងមុខ! ផលិតកម្ម SM បានបន្ថែមថាដេាយសារតែទាំងពីរនាក់មិនចង់ធ្វេីពិធីធំដំុ ទេីបមិនអាចប្រាប់ពីថ្ងៃដែលរៀបការច្បាស់លាស់បាន តែ exo នឹង comeback នៅពាក់កណ្តាលខែកញ្ញាដដែល
គ្រប់គ្នាសុទ្ធតែចង់ដឹងថាមនុស្សស្រីដែលសំណាងល្អម្នាក់នេាះគឺជាអ្នកណា តែយា៉ងណាក៏ដេាយ សូមអបអរសាទរអ្នកទាំងពីរផង!
''អុបា៉! មា៉ក់បា៉អូនចាស់អា៎យ អូនអត់ចង់អេាយគាត់នៅផ្ទះតែ 2នាក់...''
''ចឹងចាំបងជាអ្នករេីទៅនៅមួយអូន^^''
''មា៉ក់បងព្រមដែរហ៎?''
''អឺម នៅផ្ទះនៅមានយូរា៉នូណាតា៎''
''តែមា៉ក់បងស្រលាញ់បងសឹងអី...''
''ចាំបងនិយាយមួយមា៉ក់គាត់ប្រាកដជាយល់!''
''អរគុណណាអុបា៉ដែលយល់ពីអូន!!''
''បងស្រលាញ់អូនណា ^^''
''អូនក៏ស្រលាញ់បងដែរ ^^''
2 months later...
ថ្ងៃទី xx ខែ កញ្ញា ឆ្នាំ 2016
រឿងដែលយេីងរៀបការត្រូវបានផ្សព្វផ្សាយទូរទាំងប្រទេស ព្រេាះរឿងនេះគឺជារឿងធំសំរាប់ exo ដែលជាក្រុមដែលល្បីជាងគេក្នុងប្រទេសកូរេ៉
មា៉ក់របស់ខ្ញំុជាអ្នកទៅរកថ្ងៃខែដែលល្អអេាយ ព្រេាះគាត់ជាជនជាតិចិន រឿងថ្ងៃខែពេលវេលានេះពិតជាសំខានខ្លាំងណាស់ ហេីយអុបា៉ក៏យករឿងនេះទៅប្រាប់លេាកប្រធាន ហេីយសំុការអនុញ្ញាតព្រេាះអុបា៉គឺជាតារា ពេលធ្វេីអីមួយត្រូវតែសំុលេាកប្រធានជាមុនសិន លេាកប្រធានក៏មិនបានថាអី ព្រេាះតាំងពីពេលដែលយេីងប្រកាសថាទាក់ទងគ្នា ហ្វេនក្លឹបដែលគាំទ្រពួកយេីងក៏កេីនឡេីង រហូតដល់ថ្នាក់មានគណនីក្នុង instagram ដាក់ឈ្មេាះ 'chanbaek' 'baekyeol' ជាច្រេីន
តែមានអ្នកស្រលាញ់ក៏មានអ្នកស្អប់ដែរ ក្នុងនេាះមានគណនី anti chanbaek មានអ្នក comment ក្នុងរូបរបស់អុបា៉ ហេីយប្រេីពាក្យសំដីមិនល្អថាអេាយខ្ញំុ តែខ្ញំុក៏មិនសូវខ្វល់បុ៉ន្មានដែរ មានតែអុបា៉ទេ ដែលគិតតែពីដេីរ block គេ ដេីរ block ឯង block ហេីយលុប comment ចេាលទៀត
ពួកយេីងមានពេលរៀបចំត្រៀមគ្រប់យា៉ង ត្រឹមតែ 2ខែតែបុ៉ណ្ណេាះ ព្រេាះថ្ងៃដែលបានមេា៉គឺជាថ្ងៃដែលល្អជាងគេក្នុងឆ្នាំនេះ ហេីយសំណាងល្អមួយទៀតគឺវាមុនពេលដែលអុបា៉ comeback 2អាទិត្យ ព្រេាះមុនពេល comeback វាមិនសូវរវល់ដូចក្រេាយ comeback នេាះទេ គ្រាន់តែពួកយេីងត្រូវពន្យាពេលទៅ honeymoon តែបុ៉ណ្ណេាះ

