Monday, May 1, 2017

☆☆ លេាកប្រុសសង្ហាតេាះយេីងរៀបការ Ep.3



-Sehun's New Classmate-



      ''ថ្ងៃនេះមានសិស្សថ្មីចូលមេា៉រៀនថ្នាក់ជាមួយអ្នកទាំងអស់គ្នា!''   នេះដល់ថ្នាក់លេាកនាយកជាអ្នកនាំមេា៉ថ្នាក់ខ្លួនឯង ហេីយណែនាំអេាយស្គាល់ទៀត មានន័យថាប្រាកដជាអស្ចារ្យ ជាមិនខាននេាះទេ


      ''...''


      ''£$%^&''


      ''...''   លេាកនាយកនិយាយអីខ្សឹបខ្សៀវៗ ជាមួយម្នាក់នេាះ មុននឹងធ្វេីមុខហួសចិត្ត ហេីយនិយាយបន្ត


      ''ឈ្មេាះលូហាន! អឺម មេ៉ចៗជួយណែនាំគ្នាផងណា''


លេាកនាយកនិយាយមុននឹងដេីរទៅបាត់ មនុស្សម្នាក់នេាះងាកមេីលជំុវិញថ្នាក់ មុននឹងក្រឡេកមេា៉ឃេីញខ្ញំុ ដែលកំពុងតែមេីលមុខគេស្រាប់ទៅហេីយ


បបូរមាត់នេាះញញឹមដាក់ខ្ញំុភ្លាម ហេីយដេីរសំដៅមេា៉តុដែលខ្ញំុកំពុងអង្គុយ


      ''សេហ៊ុនអា៎~ សំុអង្គុយដែរណា''


      ''...''   មេ៉ចបានដឹងថាញុ៉មឈ្មេាះសេហ៊ុន??????


      ''ខិតទៅខាងក្នុុងតិចមេីសសេហ៊ុន~''


      ''អត់អេាយអង្គុយ! ទៅរកកន្លែងផ្សេងអង្គុយហូវ! ទៅ!''


      ''អត់ហេ៎! លូហានចង់អង្គុយមួយសេហ៊ុន!''   ឈ្មេាះលូហានហ៎? ឈ្មេាះឡេីងពិរេាះ!!!


      ''ចៃដន្យកន្លែងនេះមានម្ចាស់អា៎យ! ជុងដេ! មេា៉អង្គុយកន្លែងខ្លួនឯងមេា៉ គ្រូបង្រៀនលូវអា៎យ!''   ខ្ញំុនិយាយឃ្លាដំបូងជាមួយមនុស្សដែលឈរពេបមាត់នៅចំពេាះមុខ មុននឹងងាកទៅស្រែកដាក់មិត្តភក្តិដែលកំពុងតែនិយាយគ្នាជាមួយសីុវមីន ដែលអង្គុយនៅខាងមុខ


      ''អឺ! ទៅលូវអា៎យ!''


ខ្ញំុស្តាប់ចំលេីយហេីយ ងាកទៅញញឹមចុងមាត់ដាក់លូហាន មុននឹងអេានមេីលសៀវភៅដែលដាក់លេីតុ




LUHAN PART




      ''សេហ៊ុន! ចិត្តអាក្រក់!''   បេីខ្ញំុមានសម្ថភាពពិសេសដូចបេ៊កហ្យុន ពិតជាល្អណាស់ អាចសន្តំចិត្តរបស់គេបាន ហេីយអេាយគេធ្វេីតាមអ្វីដែលយេីងចង់បានទៀត


ពួកយេីងសុទ្ធតែមានសម្ថភាពពិសេសរៀងៗខ្លួន ដូចជាខ្ញំុអាចលុបការចង់ចាំបាន ដែលមិនអាចសន្តំចិត្តបាននេាះទេ


      ''គ្រប់គ្នា! នាំគ្នាចូលតាមកន្លែង! គ្រូកត់អវត្តមានអា៎យណា!''


គ្រប់គ្នាដេីរទៅកន្លែងរៀងៗខ្លួន ចំណែកកន្លែងដែលជិតសេហ៊ុនពេលនេះមានមនុស្សម្នាក់អង្គុយ ទេីបខ្ញំុបានត្រឹមតែរកមេីលកន្លែងដែលទំនេរ ហេីយដេីរទៅអង្គុយ


តុដែលទំនេរភាគច្រេីននៅខាងមុខ ហេីយមេីលទៅមានតែតុនេះតែមួយគត់ដែលទំនេរ ទេីបខ្ញំុសំរេចចិត្តអង្គុយលេីកៅអីនេាះ រាប
់ពីខាងមុខមេា៉ជួរទី 2


      ''សិស្សថ្មីត្រូវអត់? ឈ្មេាះអីគេ? មិញស្តាប់លេាកនាយកនិយាយអត់បាន... ញុ៉មឈ្មេាះសីុវមីនណា!''   មនុស្សម្នាក់ដែលអង្គុយតុមុខគេ ងាកក្រេាយនិយាយដាក់ខ្ញំុ

      ''លូហាន!''


      ''លូហាន រីករាយដែលបានស្គាល់ណា!''


      ''អឺម''   ខ្ញំុងាកមុខចេញមិនចាប់អារម្មណ៍ពីម្នាក់នេាះ និយាយច្រេីនដល់ក


      ''គ្រូភ្លេចសៀវភៅ... ចាំតិចគ្រូមេា៉វិញ!''   អ្នកគ្រូនិយាយមុននឹងដេីរចេញទៅក្រៅបាត់ ហេីយសំលេងមនុស្សដែលអង្គុយខាងមុខខ្ញំុ នៅតែបន្តលឺឡេីងទៀត


      ''មានមិត្តភក្តិនៅ? ធ្វេីមិត្តភក្តិគ្នាបានណា''   ម្នាក់នេាះនៅតែនិយាយមិនឈប់ ហេីយញញឹមញញែម ទាំងដែលខ្ញំុមិនញញឹមតប


      ''សំុទេាស! តែញុ៉មអត់ធ្វេីមិត្តភក្តិមួយមនុស្សហេ៎''


      ''និយាយអីចំលែកៗ... មនុស្សដូចគ្នាត្រូវតែធ្វេីមិត្តភក្តិគ្នា បេីអត់ធ្វេីមួយមនុស្សទៅធ្វេីមិត្តភក្តិមួយណាគេ?''


      ''កំុចេះ!''   ខ្ញំុថាអេាយមុននឹងងាកមុខចេញម្តងទៀត


និយាយច្រេីនមែន! ពួកយេីងមិនសូវនិយាយច្រេីននេាះទេ ធម្មតាគ្រាន់តែមេីលមុខគ្នាក៏ដឹងដែលថាម្ខាងទៀតគិតអីដែរ


      ''គ្រាន់តែមានបំណងល្អ...''   សំលេងរបស់ម្នាក់នេាះខ្សេាយភ្លាម ហេីយគិតក្នុងចិត្តថា <គ្រាន់តែចង់ធ្វេីមិត្តភក្តិ ហេតុអីចាំបាច់ស្រែកអេាយ>


      ''យា៉! គេនិយាយស្រួលបួលមួយ ចាំបាច់ស្រែក''   មនុស្សម្នាក់ដែលអង្គុយតុខាងមុខជិតសីុវមីនអីគេនេាះស្រែកអេាយខ្ញំុ ភ្នែកខ្មៅៗដូចខ្លាឃ្មំុចឹង


      ''ថាវ! កំុថាអេាយលូហាន លូហានប្រហែលជាអត់ចង់ធ្វេីមិត្តមួយសីុវមីនហេ៎!''


      ''វាហួសហេតុពេលអា៎យ អស្ចារ្យ មេា៉ពីណាហា៎ស?''


      ''បិទមាត់! ញុ៉មមិនបាននិយាយជាមួយ''   ខ្ញំុថាអេាយ


ផាំងងង


      ''ពេកអា៎យណា!''   ម្នាក់ដែលឈ្មេាះថាវងេីបឈរ ហេីយទះតុ មុននឹងចង្អុលមុខខ្ញំុ


ញុ៉មខុសត្រង់ណា??? វេមផាយមិនរាប់អានជាមួយមនុស្សហេ៎ មនុស្សគ្រាន់តែជាចំណីតែបុ៉ណ្ណេាះ


      ''មានរឿងអី?''   មនុស្សប្រុសដែលអង្គុយជិតសេហ៊ុនមុននេះ ដេីរមេា៉សួរ ខ្សែភ្នែករបស់មនុស្សក្នុងថ្នាក់សំលឹងមេីលមេា៉ពួកយេីង ដែលបង្កសំលេងខ្លាំងៗ រំខានគេ


      ''អាម្នាក់នៀក ស្រែកអេាយសីុវមីន! ចង់រករឿងអេាយច្បាស់ក្រឡែត''


      ''ណាគេរក...''


ខ្វាប


      ''មេា៉ណែស!''   កដៃរបស់ខ្ញំុ ត្រូវបានសេហ៊ុនទាញទៅក្រេាយថ្នាក់ មុននឹងរុញអេាយអង្គុយចុះកន្លែងជិតគេ ហេីយគេអង្គុយចុះជិតខ្ញំុ


លេីកទីមួយដែលយេីងប៉ះគ្នា... អូ សេហ៊ុនចាប់កដៃរបស់ខ្ញំុ...


ដៃរបស់សេហ៊ុនកក់ក្តៅដល់អា៎យ...


ចូលចិត្ត 


      ''ដៃឡេីងត្រជាក់!''


      ''មា៉សីុនត្រជាក់ ត្រជាក់ពេក ហេស ហេស''   ខ្ញំុប្តូរសំលេងភ្លាម ពីកំហិកកំហកអំបាញ់មិញ មេា៉ជាទន់ភ្លន់សុភាពរាបសារ ដាក់សេហ៊ុន


ត្រូវហេីយ និយាយជាមួយអនាគតលេាកប្តី ត្រូវនិយាយអេាយពិរេាះ 


      ''កំុទៅមានរឿងមួយគេចឹង ដឹងនៅ?''


      ''អឺម''   ខ្ញំុញញឹមខ្លាំងៗ ហេីយងក់ក្បាល


      ''វង្វេងពីពេទ្យមេា៉ហេ៎ដឹងនៀក មេ៉ចបានចូលសាលានេះបាន?''


      ''ថាគេឆ្កួតទៀតអា៎យហ៎? ប្រាប់អា៎យថាមិនមែនមនុស្សឆ្កួត''


      ''មនុស្សធម្មតាណាដែលសុខៗមេា៉សំុគេរៀបការ សុខៗទៅរករឿងឈ្លេាះជាមួយគេហា៎ស?''


      ''លូហានមិនមែនមនុស្សធម្មតាហ្នឹងអា៎យ អេាយប្រាប់មា៉នដងទៀត?''


      ''មិនមែនមនុស្សធម្មតា? ហេីយអីចឹង? អេលាន?''


      ''no no លូហានគឺជាវេមផាយ... ស្គាល់អត់? បិសាចជញ្ជក់ឈាមអា៎!''


      ''...''   សេហ៊ុនធ្វេីមុខហួសចិត្ត ហេីយក្រវីក្បាល មុននឹងចាប់អារម្មណ៍ទូរស័ព្ទរបស់គេវិញ


មិត្តភក្តិរបស់សេហ៊ុនដេីរមេា៉យកសៀវភៅ មុននឹងទៅអង្គុយតុដែលខ្ញំុអង្គុយមុននេះ




គ្រប់គ្នានាំគ្នាស្តាប់គ្រូពន្យល់មេរៀន ហេីយគត់គ្រប់យា៉ងចូលក្នុងសៀវភៅ តែអ្វីដែលខ្ញំុចាប់អារម្មណ៍ជាងគេ មិនមែនមេរៀនដែលគ្រូបង្រៀននេាះទេ តែជាផ្ទៃមុខដ៏សែនសង្ហារបស់មនុស្សដែលអង្គុយជិតខ្ញំុ


កាន់តែមេីល កាន់តែសង្ហា ពេលដែលតាំងចិត្តរៀន កាន់តែសង្ហា ពេលដែលធ្វេីមុខស្មេីរ រឹតតែ hot hot hot ខ្លាំងទៀតផង


ឈ្លក់វង្វេង ដកចិត្តលែងរួចហេីយ នេះមែនទេ ដែលគេហៅថាក្តីស្រលាញ់?




គ្រឹងងង~~~


      ''ចេញលេងអា៎យ ល្មមឈប់មេីលមុខអា៎យ''


      ''ហេស ហេស''   ដឹងទៀត ថាលួចមេីលមុខ ខំមេីលស្ងាត់ៗអា៎យហ្នឹងអា៎!


      ''ហេីុយយយយ កំុភ្លេចទៅសំុទេាសសីុវមីនផង!''


      ''ហេតុអីត្រូវសំុទេាស? លូហានធ្វេីអីខុស?''


      ''បេីមិនចង់ក៏អត់ទៅ!''


      ''បានៗ! សំុទេាសក៏បាន!''


សេហ៊ុនដកដង្ហេីមធំ ហេីយក្រវីក្បាលតិចៗ ហេតុអីចូលចិត្តធ្វេីបែបនេះមែស? ធ្វេីហេីយឡូយមែន?


ខ្ញំុដកដង្ហេីមធំ ហេីយក្រវីក្បាលតិចៗតាម ធ្វេីហេីយអត់ឃេីញឡូយផង == ចំលែក




      ''លូហាន! ចេញពីរៀនហេីយទៅបន្ទប់លេាកនាយក!''   អ្នកគ្រូម្នាក់ដែលបង្រៀនមេា៉ងក្រេាយគេនិយាយដាក់ខ្ញំុ ហេីយខ្ញំុងក់ក្បាល


      ''សេហ៊ុនអា៎! នាំលូហានទៅតិច លូហានអត់ស្គាល់ផ្លូវ!''   កាលនេាះបេ៊កហ្យុនអ្នកនាំទៅ ហេីយបំបាំងកាយទៅទៀត ទេីបខ្ញំុមិនអាចទៅខ្លួនឯងបាន


      ''មិនដឹង! ទៅខ្លួនឯង!''


      ''...''   ខ្ញំុពេបមាត់ ហេតុអីសេហ៊ុនចិត្តអាក្រក់បែបនេះ? នេះខ្ញំុរេីសអនាគតប្តីត្រូវអត់?




ខ្ញំុដេីរចេញពីថ្នាក់ ឆ្លងកាត់ហាងធំៗដែលមានលក់របស់ដែលមិនគួរអេាយចង់ញាំុសេាះ អាមូលមូលមានស្អីលឿងៗហ្នឹង រូបរាងអាក្រក់មែស?


អូយយយ ដេីរមេា៉ដល់សួនច្បារហេីយក៏មិនឃេីញបន្ទប់របស់លេាកនាយក ហេីុយយយយយ


ត្រូវតែរកជំនួយ




'បេ៊កហ្យុន!'


'ថី?'


'យេីងរកបន្ទប់លេាកនាយកអត់ឃេីញ!'


'យេីងពុងរវល់!'


'ប្រាប់ផ្លូវសិនមេា៉'


'ពុងមេីលកុនមួយឆាន់យ៉ល! ទៅសួរអ្នកម្តំុហ្នឹងទៅ'


'យា៉'

'ឈប់ហៅ! រំខាន!'


ឆឹសសសសស


ខ្ញំុគួរអេាយស្អប់ដល់ថ្នាក់ហ្នឹងហ៎? ទេីបគ្មានអ្នកណាចង់ជួយ T__T







អានហេីយ comment ផងណាាាាា! >> ☆ click here ☆











.