-Accident-
YIXING PART
<សីុងអា៎ យ៉លចូលទិញកាហ្វេមា៉ភ្លេតណា៎ ចាំយ៉លទៅយកនៅសាលា>
''okay បេីងងុយគេង នៅចាំនៅហាងកាហ្វេហ្នឹងក៏បានដែរ ចាំសីុងជិះតាក់សីុទៅរក''
<អត់អីហេ៎ ណាគេអនុញ្ញាតអេាយជិះតាក់សីុម្នាក់ឯង?>
''អាលូវចេះ នៅអង្គុយញាំុកាហ្វេអេាយបាត់ងងុយសិនហេីយចាំមេា៉យក okay? មេា៉ងមិនទាន់ 5ផង''
<ខ្លាចសីុងចាំយូរ! ចាំញាំុបណ្តេីរ បេីកឡានបណ្តេីរក៏បានដែរ>
''និយាយមិនចេះស្តាប់សេាះ! គួរអេាយស្អប់!''
<តែយ៉លស្រលាញ់សីុងណា!>
''ឆឹសសសស បានអា៎យ ចូលរៀនអា៎យ''
<bye bye ជុបបប>
ខ្ញំុប្រញាប់ដាក់ទូរស័ព្ទចុះ ពេលដែលលេាកគ្រូដេីរចូលមេា៉បង្រៀនមេា៉ងបន្ត ហេីយអេានមុខចុះញញឹមតិចៗម្នាក់ឯង ព្រេាះតែសំលេង 'ជុប' អំបាញ់មិញ
និយាយទៅអត់អាណិតឆាន់យ៉លមិនបាន ព្រេាះយប់មិញខ្ញំុនៅធ្វេីការងារអេាយគ្រូរហូតដល់មេា៉ង 3យប់ ជាមួយពួកលូហាន សីុវមីន ហេីយនិងឆេន នៅផ្ទះរបស់ខ្ញំុ ចំណែកឆាន់យ៉លដែលរៀនឆ្នាំទី 4 ខ្ពស់ជាងខ្ញំុ 1ឆ្នាំ សុខចិត្តមេា៉អង្គុយកំដរខ្ញំុ ជួយយករបស់ញាំុពីផ្ទះបាយមេា៉អេាយដល់បន្ទប់ទទួលភ្ញៀវ ជួយយកទឹក ជួយរកទន្ន័យក្នុងអីុនធេីណេតអេាយទៀត ទាំងដែលមិនមែនជាការងាររបស់ខ្លួនឯងសេាះ ដេញអេាយទៅផ្ទះវិញក៏មិនព្រមទៅ ហេីុយយយយ
ហេីយម្យា៉ងទៀតថ្ងៃស្អែកពួកយេីងមានរៀនពេលថ្ងៃទេីបមិនមានបញ្ហារឿងនៅដល់យល់ជ្រៅ តែឆាន់យ៉លត្រូវរៀនពេលព្រឹកទៀត ហេីយទេីបតែបានគេងមេា៉ងជិត 4ភ្លឺ ត្រូវងេីបមេា៉ង 7ដេីម្បីទៅរៀនទៀត
ដូចដែលនិយាយអីចឹង ដេាយសារតែពួកយេីងនៅធ្វេីការងារដល់យប់ជ្រៅទេីបនាំគ្នាយកសំលៀកបំពាក់មេា៉ទុកផ្លាស់ហេីយជាស្រេច ធ្វេីហេីយគឺគេងផ្ទះខ្ញំុតែម្តង ផ្ទះខ្ញំុមិនបានមានទំហំធំខ្លាំងដូចផ្ទះរបស់ឆាន់យ៉លនេាះទេ គ្រាន់តែជាផ្ទះល្វែងធម្មតា មាន 3ជាន់បេីរាប់ទាំងជាន់ផ្ទាល់ដី បន្ទប់ខ្ញំុនៅជាន់ទី 1 អាចនិយាយថាជាបន្ទប់ដែលធំជាងគេក៏ថាបាន
ទេាះបីជានៅកណ្តាលបន្ទប់មានគ្រែមែន តែមិនអាចគេងគ្នា 5នាក់បាននេាះទេ ទេីបនាំគ្នាយកពូកស្តេីងៗមេា៉ក្រាលហេីយគេងលេីឥដ្ធទាំងអស់គ្នា ពួកយេីងតែងតែធ្វេីការងារនៅថ្ងៃចុងក្រេាយបែបនេះរាល់លេីក គឺមុនគ្រូយកមួយថ្ងៃ ដូច្នេះហេីយទេីបពួកយេីងគេងបែបនេះជាប្រចាំតាំងពីឆ្នាំទី 2មក រហូតដល់ទំលាប់ទៅហេីយ
''នៅអាញឹមម្នាក់ឯងយូរទៀតអត់?'' លូហានដកដង្ហេីមធំ ហេីយក្រលៀសភ្នែកមេីលខ្ញំុដេាយកន្ទុយភ្នែក
''មានអាញឹមណា ចេះតែថា ><'' ខ្ញំុឈប់ញញឹមភ្លាមពេលដែលត្រូវមិត្តភក្តិជិតស្និទ្ធថាអេាយ
''នៅថាអត់ទៀត នៀកកកកក'' លូហានយកដៃទាំងសងខាងមេា៉ចាប់ថ្ពាល់របស់ខ្ញំុ ហេីយក្រញិចទៅមេា៉ៗ
''អូយ អូយ លូហាននន ឈឺ!'' ខ្ញំុចាប់ទាញដៃរបស់លូហានចេញ ហេីយអង្អែលថ្ពាល់របស់ខ្លួនឯង
''គ្រូមេា៉អា៎យ!''
ហេីយពួកយេីងក៏ងាកទៅចាប់អារម្មណ៍សំលេងដ៏សែនពិរេាះរបស់លេាកគ្រូវិញម្តង
គ្រិងងង~~~
''bye bye លូហាន ជួបគ្នាងៃ៉ស្អែក''
''bye bye អីុសីុង'' លូហានលេីកដៃ bye bye ហេីយដេីរចេញទៅឈរចាំសង្សាររបស់គេ ដែលរៀនឆ្នាំទី 1 ដែលឈ្មេាះថាសេហ៊ុន ចំណែកខ្ញំុដេីរមេា៉ឈរចាំឆាន់យ៉លនៅខាងមុខសាលា
ខ្ញំុឈរចាំមួយសន្ទុះហេីយមេីលមេា៉ងលេីទូរស័ព្ទ iphone 7 របស់ខ្លួនឯង មេា៉ង 5:10 នាទីហេីយតែមិនឃេីញឆាន់យ៉លមេា៉ទៀត តេមេា៉តាំងពីមេា៉ង 4 គួរតែមេា៉ដល់ហេីយ ចំលែកមែស រឺក៏...
♪~ ♪~ ♪~
មិនទាន់បានគិតអីច្រេីនផង ទូរស័ព្ទរបស់ខ្ញំុក៏រេាទិ៍ឡេីង
'Yeol-hyung♡'
ខ្ញំុញញឹមដាក់ឈ្មេាះនេាះ គឺជាឈ្មេាះដែលឆាន់យ៉លជាអ្នកយកទូរស័ព្ទខ្ញំុទៅដាក់ខ្លួនឯង ឆាន់យ៉លចូលចិត្តអេាយខ្ញំុហៅថាហ្យុង តែពេលស្រលាញ់គ្នាយូរៗទៅ ខ្ញំុក៏ហៅត្រឹមតែឈ្មេាះធម្មតា
''យ៉បូសេយូ~'' ខ្ញំុធ្វេីសំលេងធម្មតា ដូចជាមនុស្សដែលកំពុងតែងរ ព្រេាះឈរចាំយូរ ដេីម្បីអេាយឆាន់យ៉លលួង
<យ៉បូសេយូ! នាងខ្ញំុតេពីខាងមន្ទីរពេទ្យ xx ទៅ អត់ទេាស តេីជាសាច់ញាតិរបស់ម្ចាស់ទូរស័ព្ទនេះមែន?> គ្រាន់តែលឺពាក្យថាមន្ទីរពេទ្យ បេះដូងរបស់ខ្ញំុធ្លាក់ខ្តុកទៅលេីដី ខ្ញំុអត់ដកដង្ហេីមជាង 3វិនាទី មុននឹងប្រមូលសំលេងខ្លួនឯង ដែលបាត់ទៅ ហេីយនិយាយឆ្លេីយតប
''បា... បាទ! ឆាន់យ៉ល... ឆាន់យ៉លកេីត... កេីតអីមែន?''
<កន្លះមេា៉ងមុន លេាកផាក ឆាន់យ៉លមានគ្រេាះថ្នាក់ចរាចរណ៍ ត្រូវបានបញ្ជូនមេា៉មន្ទីរពេទ្យជាបន្ទាន់ ពេលនេះនៅមិនទាន់ដឹងខ្លួននេាះទេ>
''ហា៎ស???'' មានតែពាក្យមួយមា៉ត់បុ៉ណ្ណេាះតែចេញពីមាត់របស់ខ្ញំុ
'លេាកផាក ឆាន់យ៉លមានគ្រេាះថ្នាក់ចរាចរណ៍'
'គ្រេាះថ្នាក់ចរាចរណ៍ហ៎?'
កំុប្រាប់ថាដេាយសារងងុយគេងហេីយទេីប...
ខ្ញំុធ្មេចភ្នែកញាប់ ហេីយទឹកភ្នែកក៏ចាប់ផ្តេីមស្រក់ចុះមេា៉ ខ្ញំុនៅស្ងៀមមួយសន្ទុះ ហេីយគិតពាក្យសំដីនេាះម្តងទៀត ហេីយសួរចេញទៅ
''នៅ... នៅមន... មន្ទីរពេទ្យអីគេ?''
<មន្ទីរពេទ្យ xx>
ខ្ញំុចុចបិទទូរស័ព្ទ ហេីយប្រញាប់រត់ទៅរកតាក់សីុ ហេីយជិះទៅមន្ទីរពេទ្យនេាះភ្លាម
@មន្ទីរពេទ្យ xx
ក្រេាយពីជិះតាក់សីុមេា៉ដល់មន្ទីរពេទ្យ ខ្ញំុរត់ទៅកន្លែងសួរពត៌មានថាឆាន់យ៉លនៅបន្ទប់ណា ហេីយរត់សំដៅទៅបន្ទប់នេាះភ្លាម
ពេលដែលបេីកទ្វារចូលទៅ រូបភាពរបស់ឆាន់យ៉លដែលគេងស្ងៀមលេីគ្រែ ធ្វេីអេាយជេីងរបស់ខ្ញំុស្រាប់តែអស់កំលាំងភ្លាម ខ្ញំុស្ទុះចូលទៅរករាងកាយនេាះ ហេីយចាប់ដៃធំៗរបស់គេមេា៉កាន់
''ឆាន់យ៉លអា៎~~~ ឆាន់យ៉លហ្យុងងង កំុកេីតអីអេាយសេាះណា''
''...''
''ឆាន់យ៉ល!!! សំុទេាសដែលធ្វេីអេាយឆាន់យ៉លពិបាករហូត''
''...''
''សីុងសន្យាងៃ៉ក្រេាយឈប់ធ្វេីការងារដល់យប់ជ្រៅទៀតអា៎យ''
''...''
អៀតតត
ខ្ញំុយកខ្នងដៃជូតទឹកភ្នែកចេញយា៉ងលឿន ហេីយងាកទៅរកសំលេងនេាះ
''លេាក... លេាកគ្រូពេទ្យ...''
''ជាសាច់ញាតិបស់អ្នកជំងឺមែន?''
''បា... ហឹក... បាទ!'' ខ្ញំុដង្ហក់ព្រេាះតែយំខ្លាំងពេក
''អ្នកជំងឺមិនបានមានរបួសខ្លាំងនេាះទេ គ្រាន់តែសន្លប់តែបុ៉ណ្ណេាះ តែចំលែកណាស់ ព្រេាះពិនិត្យមេីលគ្រប់អស់ហេីយ ក្បាលមិនបានប៉ះទង្គិច រឺមានឈាមកកនេាះទេ តែអ្នកជំងឺមិនដឹងខ្លួនសេាះ...''
''មានន័យថាមេ៉ចលេាកគ្រូពេទ្យ?'' ខ្ញំុបេីកភ្នែកធំៗ
''រឿងនេះញុ៉មក៏មិនអាចតបបានដែរ ត្រូវចាំមេីលអាការៈបន្តទៀត បេីអ្នកជំងឺមិនដឹងខ្លួនក្នុងថ្ងៃនេះ ញុ៉មនឹងពិនិត្យមេីលរាងកាយម្តងទៀត''
''បា... បាទ អរគុណលេាកគ្រូពេទ្យ'' ខ្ញំុអេានគេារពលេាកគ្រូពេទ្យ ហេីយគាត់ក៏អេានដាក់វិញ មុននឹងដេីរចេញពីបន្ទប់ទៅ
ខ្ញំុទាញដៃឆាន់យ៉លមេា៉ចាប់ម្តងទៀត ហេីយយំដាក់ខ្នងដៃនេាះមួយសន្ទុះធំ
BAEKHYUN PART
''ហ្យុង មេា៉យកឡេីងយូរ!'' ខ្ញំុរអ៊ូ ហេីយឡេីងអង្គុយក្នុងឡានទំនេីបពណ៌ខ្មៅរបស់បងប្រុស
''អេីយ តែ 15នាទីសេាះ''
''តែ 15នាទីសេាះ!'' ខ្ញំុធ្វេីមុខក្រញូ៉វ ជ្រួញច្រមុះ ហេីយនិយាយសំលេងឌឺដាក់បងប្រុស នៅហ៊ាននិយាយថាតែ 15នាទីសេាះទៀត អ្នកឈរចាំចុកជេីងចង់ងាប់ហេីយ បេីឈរចាំធម្មតាទៅមានអី នៅមានអាអ្នកដែលមេា៉ជិតៗ ញែ៉ចុះញែ៉ឡេីង សំុលេខទូរស័ព្ទ សំុline អ្នកដែលមិនហ៊ានដេីរមេា៉ញែ៉ គឺឈរនៅឆ្ងាយៗសំលឹងមុខ ដេាយទឹកមុខគួរអេាយស្អប់
ហេីយបេីស្រីៗវិញ មិនបានមេា៉ញែ៉ខ្ញំុនេាះទេ តែនាំគ្នាមេា៉និយាយជាមួយខ្ញំុ ដេីម្បីបេាកសួររឿងបងប្រុស ដែលកំពូលសង្ហា ហេីយ hot ប្រចាំសាលា និយាយទៅមិនមែនខ្ញំុ ហេីយនិងបងប្រុសស្អាតជាងគេក្នុងសាលានេាះទេ តែអ្នកដែលស្អាតៗដែរ សុទ្ធតែមានម្ចាស់អស់ហេីយ មានតែខ្ញំុ ហេីយនិងបងប្រុសតែបុ៉ណ្ណេាះដែរ single
ដូចជាអីុសីុងហ្យុង ឆ្នាំទី 3 ដែលមានថ្ពាល់ខួចពេលដែលញញឹម ធ្វេីអេាយមនុស្សជាច្រេីនឈ្លក់វង្វេង តែពេលដែលខ្ញំុចូលរៀន គាត់ក៏មានសង្សារបាត់ទៅហេីយ សង្សាររបស់គាត់នេាះគឺជាឆាន់យ៉លហ្យុង ដែរជាមិត្តភក្តិជិតស្និទ្ធរបស់បងប្រុសខ្ញំុនេះឯង ទាំងសង្ហារ ខ្ពស់ អ្នកមាន រៀនពូកែ បេីកឡានទំនេីប និយាយទៅគឺឡូយមា៉ចប់
ចំណែកម្នាក់ទៀតសីុវមីនហ្យុង ឆ្នាំទី 3ដូចគ្នា សង្សាររបស់គាត់ក៏រៀនឆ្នាំជាមួយគ្នា ថែមទាំងថ្នាក់ជាមួយគ្នាទៀត លឺថាស្រលាញ់គ្នាតាំងពីថ្នាក់ទី 11 ស្រលាញ់គ្នាបានយូរណាស់ ទេាះបីជាមិនបាន single ទាំងគូរ តែក៏ hot ដូចគ្នាក្នុងថានៈ couple មនុស្សស្រីដែលចង់បាន ឆេនអូបា៉ ដែលកក់ក្តៅ ហេីយញញឹមស្រស់នេាះ ត្រូវខូចចិត្តទាំងអស់ ព្រេាះពួកគាត់មេីលទៅនៅតែផ្អែមល្ហែម គ្មានសង្ឃឹមថានឹងបែកគ្នានេាះទេ
ហេីយម្នាក់ចុងក្រេាយនេះគឺលូហានហ្យុង ដែលរៀនឆ្នាំទី 3 ហេីយជាមិត្តភក្តិជិតស្និទ្ធរបស់អីុសីុងហ្យុង គាត់ក៏ទេីបតែលែង single ថ្មីៗនេះដែរ ព្រេាះទ្រាំនឹងសិស្សប្អូនម្នាក់ដែលតាមរំខាន តាមញែ៉ស្អិតជាងតុកកែទៅទៀត រហូតដល់ហ្យុងគាត់ចិត្តទន់ទាល់តែបាន និយាយទៅខ្មាសគេណាស់ បេីដឹងថាម្នាក់នេាះគឺជាមិត្តភក្តិដែលរៀនជាមួយគ្នាតាំងពីថ្នាក់ទី 8 សេហ៊ុនមិនសូវមាត់មិនសូវគរ មិនដែលមានសង្សារពីមុនមេា៉ មិនថាមនុស្សស្រីតាមស្រលាញ់យា៉ងណា ក៏មិនដែលចាប់អារម្មណ៍ ព្រេាះតែនិយាយថា 'មិនទាន់ជួបអ្នកដែលត្រូវចិត្ត' តែពេលនេះប្រហែលជាជួបហេីយមេីលទៅ
♪~ ♪~ ♪~
ទូរស័ព្ទរបស់បងប្រុសរេាទិ៍ឡេីង ធ្វេីអេាយខ្ញំុភ្ញាក់តិចៗ បងប្រុសដាក់ដៃឆ្វេងលេីចង្កូត ហេីយយកដៃស្តាំលេីកទូរស័ព្ទឡេីងមេីល
បបូរមាត់របស់គាត់ញញឹមតិចៗ តែមេីលទៅមិនមែនជាស្នាមញញឹមដែលសប្បាយចិត្តបុ៉ន្មាននេាះទេ
''អាឡូ សីុង! មានការអីហ៎?''
<...>
ងឺតតតតតតតត
បងប្រុសកាច់ចង្កូតទៅកៀនចញ្ចេីមផ្លូវភ្លាម ហេីយចាប់អារម្មណ៍លេីទូរស័ព្ទតែម្យា៉ងគត់
''សីុងកេីតអី?''
<...>
''និយាយមួយៗ កំុយំមេីស កេីតអី ហឺម?''
<...>
''សីុង អាលូវសីុងនៅណា? ចាំគ្រិសទៅរក''
<...>
''okay okay កំុយំអា៎ដឹងនៅ គ្រិសទៅដល់លូវអា៎យ''
comment please >> ☆ click here ☆
.