Tuesday, February 7, 2017

☆☆ បង្ក្រាបបេះដូងអ្នកប្រុសម៉ាហ្វៀ Ep.15


-Break Up-

'ផ្ទះរបស់លេាកស៊ូហូ!'



ហា៎ស?


ខ្ញំុស្ទេីរតែមិនជឿកែវភ្នែករបស់ខ្លួនឯង នេះគ្យុងស៊ូចូលទៅផ្ទះរបស់មា៉ហ្វៀម្នាក់នេាះហ៎? ហេីយមេ៉ចបានគ្យុងស៊ូចូលទៅបាន? ហេីយនៅបុ៉ន្មានថ្ងៃមុននៅមន្ទីរពេទ្យទៀត?


ពេលនេះខ្ញំុចង់តែបេីកឡានបុករបងនេាះ ហេីយចូលទៅនេាះទេ តែដេាយសារតែខ្ញំុមិនដែលមានរឿងជាមួយគេ​ ទេីបមិនអាចធ្វេីបែបនេះបាន


អូយយយយ


ឆ្កួតស្លាប់លូវអា៎យ




ទឺត ទឺត ទឺត


      <អាឡូ>


      ''អាឡូ! គ្យុងស៊ូ នៅណា?''


      <នៅក្រៅ មានការអី?>


      ''នៅក្រៅហ្នឹងនៅណា? ញុ៉មទៅជួបបានអត់?''


      <ពុងរវល់ បុ៉ណ្ណឹងសិនអា៎យណា>


      ''គ្យុងស៊ូ ឈប់សិន អាឡូ?''


ហេីុយយយយយ




បេីលួចចូលផ្ទះមា៉ហ្វៀដែលមានអំណាចជាងគេក្នុងប្រទេស ហេីយត្រូវគេចាប់បាន តេីអាចមានជីវិតរួចខ្លួនចេញមេា៉វិញអត់?




កំុខ្វល់! ជួយគ្យុងស៊ូសំខាន់ជាង!


ខ្ញំុបេីកទ្វារចុះពីលេីឡាន ហេីយដេីរវាងទៅរបងខាងៗ សំណាងហេីយដែលមិនសូវមានអ្នកយាមបុ៉ន្មាន ព្រេាះតាមមេីលទៅប្រហែលជាគ្មានអ្នកណាហ៊ានលេងជាមួយលេាកស៊ូហូនេាះទេ តែរបងខ្ពស់ដល់ថ្នាក់ហ្នឹង ធ្វេីមេ៉ចផ្លេាះបានទៅ?


ខ្ញំុរកមេីលជំុវិញថាមានអីដែលជួយអេាយខ្ញំុឡេីងបានរឺអត់ ដូចជាដេីមឈេីអីចឹង តែគ្មានសេាះ ធ្វេីមេ៉ចទៅ? ខ្ញំុដកដង្ហេីមធំ ហេីយបិទភ្នែកគិត ពេលបេីកភ្នែកវិញ មនុស្សម្នាក់កំពុងតែឈរជួសជុលដំបូលផ្ទះដែលធ្លុះរបស់គេ នៅលេីជណ្តេីរវែងមួយ


ត្រូវហេីយ ជណ្តេីរ!


      ''សំុទេាស... សំុខ្ចី...''   បេីនិយាយថាខ្ចីជណ្តេីរប្រាកដជាគួរអេាយសង្សយជាមិនខាន តិចត្រូវបូ៉លីសចាប់មុនបានចូលផ្ទះនេាះ


      ''ខ្ចីអីគេ?''


      ''អឺ... មិនមែនហេ៎! ចង់ប្រាប់ថានៅផ្លូវនេាះមានមនុស្សត្រូវរបួស ជួយទៅមេីលតិចបានអត់?''


      ''មែនហ៎? តេាះ តេាះ!''   មនុស្សប្រុសដែលមានអាយុច្រេីនម្នាក់ ប្រហែលជាជាង 40ឆ្នាំ ប្រញាប់ចុះពីលេីជណ្តេីរ ហេីយសំដៅទៅកន្លែងដែលខ្ញំុចង្អុលមុននេះ


ខ្ញំុលឺសំលេងគាត់និយាយនេះ និយាយនេាះ តែមិនបានងាកមេា៉មេីលថាដេីរតាមរឺអត់នេាះទេ ខ្ញំុប្រញាប់លេីកជណ្តេីរនេាះ ទៅដាក់ផ្អែកនិងរបងផ្ទះនេាះ ហេីយឡេីងទៅ


ធ្វេីចេារលួចចូលផ្ទះគេហេីយ នៅធ្វេីចេារលួចជណ្តេីរទៀត គីម ជុងអីុន អេីយ គីម ជុងអីុន ==''





ព្រឹបបប


      ''សំលេងអីហ្នឹង?''


វីវរហេីយ ខ្ញំុប្រញាប់រត់ទៅពីក្រេាយដេីមឈេីធំមួយ ដេីម្បីពួនមនុស្សប្រុស 2នាក់ដេីរមេា៉មេីល ពេលដែលឃេីញថាគ្មានអី ពួកគេក៏ដេីរទៅវិញ ><


ខ្ញំុដេីរថ្នមៗ ហេីយជំុវិញផ្ទះនេាះ ពិតជាធំបស់គេមែន នៅខាងក្រេាយផ្ទះមានអាងហែលទឹកធំមួយ ហេីយមានទីលានសំរាប់វៃ៉កូនហ្គេាលទៀត គួរអេាយចំលែកណាស់ ដែលផ្ទះនេះមិនសូវមានអង្គរក្ស ខ្ញំុអេីតកចូលទៅខាងក្នុងផ្ទះ មុននឹងឃេីញបន្ទប់ទទួលភ្ញៀវធំមួយ មានទូរទស្សន៍ទំហំធំ មានសាឡុងពណ៍សរាងជាអក្សរ C ហេីយមានតុតូចមួយពណ៌ដូចគ្នានៅចំកណ្តាល តែគ្មានស្រមេាលរបស់មនុស្សសេាះ


ខ្ញំុសន្សឹមៗដេីរចូលទៅផុតបន្ទប់ទទួលភ្ញៀវ រហូតដល់បន្ទប់មួយទៀត ដែលលឺសំលេងនិយាយគ្នា ហេីយសំលេងសេីចចេញពីក្នុងនេាះ ប្រាកដជានៅក្នុងនេាះជាមិនខាន ខ្ញំុដេីរទៅជិត ហេីយផ្ទៀងត្រចៀកស្តាប់ តែលឺមិនសូវច្បាស់ទេីបអេានទៅកាន់តែជិតទៀត រហូតដល់...


គ្រាំងងង!




មេផ្ទះវ័យចំណាស់ម្នាក់ទំលាក់ចានគេាមក្នុងដៃចេាល ហេីយបេីកភ្នែកធំៗ អ៊ំុអេីយអ៊ំុមេា៉ធ្វេីអីចំពេលនេះ?


      ''ជួយផងងង មានចេារចូលផ្ទះ ជួយផងងង''


ខ្ញំុងាកឆ្វេង ងាកស្តាំរកផ្លូវរត់ តែច្រកដែលខ្ញំុដេីរមេា៉អំបាញ់មិញមានមនុស្សប្រុសជាង 10នាក់ រត់ចូលមេា៉ ចំណែកផ្លូវខាងមុខមានមនុស្ស 3នាក់ដេីរចេញមេា៉ មនុស្សប្រុសម្នាក់ដែលមានឈ្មេាះថាលេាកស៊ូហូ និងមនុស្សស្រីម្នាក់ដែលជាប្រពន្ធគាត់ ហេីយម្នាក់ទៀតដែលឈរពួនពីក្រេាយលេាកស៊ូហូ គឺជាគ្យុងស៊ូ


ខ្ញំុឈរមេីលគ្យុងស៊ូភ្លឹករហូតដល់មានមនុស្ស 2នាក់មេា៉ចាប់ដៃខ្ញំុម្នាក់ម្ខាង


      ''គ្យុង... គ្យុងស៊ូ!''


      ''ជុងអីុន O.O''


      ''គ្យុងស៊ូ ពួកវាមានធ្វេីអីគ្យុងស៊ូអត់? លេាកស៊ូហូ បេីលេាកមានអីមិនពេញចិត្តនឹងញុ៉ម យេីងអាចនិយាយគ្នាបាន រឺក៏ជំរះបញ្ជីជាមួយញុ៉មក៏បានដែរ តែកំុធ្វេីអីគ្យុងស៊ូបានអត់? យេីងមិនដែលមានរឿងជាមួយគ្នាពីមុនមេា៉នេាះទេ ហេតុអីបានជា...''


      ''ឯងហ៊ានណាស់ដែលហ៊ានចូលមេា៉ដេាយគ្មានការអនុញ្ញាត ហេីយថែមទាំងចូលមេា៉ម្នាក់ឯងទៀត''   លេាកស៊ូហូជ្រួញចញ្ចេីម


      ''លែងងង!''   ខ្ញំុក្រវាសដៃដែលចាប់ខ្ញំុចេញ មុននឹងស្ទុះទៅទាញកដៃគ្យុងស៊ូ អេាយមេា៉ឈរជិតខ្លួន


      ''លែងកូនយេីងភ្លាម!''   លេាកស៊ូហូចង្អុលមុខខ្ញំុ


      ''O.O''   កូន? អំបាញ់មិញខ្ញំុស្តាប់ច្រឡំមែន ត្រូវហេីយ ស្តាប់ច្រឡំហេីយ គ្យុងស៊ូគឺជាគ្រូពេទ្យ មេ៉ចនឹងអាចក្លាយជាកូនរបស់មា៉ហ្វៀបានទៅ?


      ''ជុងអីុន! លែងញុ៉មសិន!''


      ''គ្យុងស៊ូ! កំុខ្លាចអីណា! ញុ៉មមេា៉ជួយអា៎យ!''


      ''ខ្លាចអី? លេាកបា៉មិនធ្វេីអីញុ៉មហេ៎!''


លេាកបា៉? គ្យុងស៊ូគឺជា...?


      ''លេាកបា៉ កូនសំុនិយាយជាមួយជុងអីុនតិច ប្រហែលជាមានរឿងយល់ច្រឡំហេីយ''   គ្យុងស៊ូពេបមាត់ ហេីយព្យាយាមអូសដៃខ្ញំុចេញពីទីនេាះ


ចំណែកខ្ញំុ នៅមិនបាត់ភាំងនេាះទេ នៅគាំងនៅឡេីយ តេីពិភពលេាកនេះលេងសេីចអីជាមួយខ្ញំុ? ហេតុអីបានជាគ្យុងស៊ូក្លាយទៅជាកូនរបស់លេាកស៊ូហូទៅវិញ? ហេីយខ្ញំុមេា៉ធ្វេីអីនៅទីនេះនៀកកកកកក? អូយយយយ ><


      ''ចូលមេា៉ដល់ហេីយ គិតចង់ទៅវិញ ស្រួលៗចឹងហ៎?''


      ''លេាកបា៉...''


      ''ធ្លាប់តែលឺឈ្មេាះ មិននឹកស្មានថាក្លាហានដល់ថ្នាក់ហ្នឹងសេាះ''


      ''អឺ...''


      ''មេា៉! មេា៉អង្គុយនិយាយគ្នាសិនមេីស គីម! ជុង! អីុន! :)''


លេាកស៊ូហូញញឹមចុងមាត់ មុននឹងដេីរត្រលប់ចូលទៅខាងក្នុងវិញ ចំណែកខ្ញំុបានត្រឹមតែមេីលមុខគ្យុងស៊ូ ហេីយធ្វេីមុខគួរអេាយអាណិត :(


      ''តាមមេា៉មែន? ==''


      '' :( ''   ខ្ញំុពេបមាត់ ហេីយងក់ក្បាល


      ''ប្រាប់អា៎យថាមានណាត់ ឃេីញអត់អាលូវ មានរឿងទាល់តែបាន''


      ''ចុះណាដឹងថាគ្យុងស៊ូ... ហឺមមមមមម''


      ''ទេាះមេ៉ចក៏ដេាយជុងអីុនគ្មានសិទ្ធតាមដានញុ៉មហេ៎!''


      ''មនុស្សខំបារម្ភ :(''


      ''នៅនិយាយគ្នាយូរទៀតអត់?''   សំលេងលេាកស៊ូហូស្រែកចេញមេា៉ពីខាងក្នុង ធ្វេីអេាយខ្ញំុភ្ញាក់ព្រឺត


ហឺុ ហឺុ គីម ជុងអីុន ហេតុអីបានជាកំសាកចំពេលនេះ ហួសពេលហេីយ ><




      ''គ្យុងស៊ូមេា៉អង្គុយមួយមា៉ក់!''   លេាកស៊ូហូនិយាយភ្លាម ពេលដែលឃេីញគ្យុងស៊ូរៀបអង្គុយលេីកៅអីជិតខ្ញំុ


      ''បាទ!''   គ្យុងស៊ូដេីរវាងទៅអង្គុយលេីកៅអីទំនេរមួយជិតមា៉ក់របស់គេ ចំណែកខ្ញំុអង្គុយទល់មុខលេាកស៊ូហូ


តុឈេីមួយនេះមានរាងចតុកេាណ មានកៅអីចំនួន 5សងខាង នៅលេីតុមានម្ហូបជាច្រេីនមុខ ហេីយមានចានបាយ 3ចាន ដែលមានន័យថា មុននេះគ្រប់គ្នាប្រហែលជាកំពុងតែញាំុបាយ នៅពីមុខខ្ញំុមានចានបាយមួយដែលញាំុហេីយពាក់កណ្តាល កន្លែងនេះប្រហែលជាកន្លែងរបស់គ្យុងស៊ូ ហេីយមេីលទៅ


      ''អា ហេម!''


      ''អឺ... សំុទេាសលេាកស៊ូហូដែលញុ៉មលួចចូលមេា៉ដេាយមិនបានសំុការអនុញ្ញាត...''


      ''មូលហេតុ?''


      ''អឺ... ញុ៉មស្មានតែគ្យុងស៊ូត្រូវគេចាប់ខ្លួន... ទេីបចូលមេា៉មេីល''


      ''ជាមា៉ហ្វៀដែរ ហេតុអីមិនសំរុកចូលតាមទ្វារខាងមុខស្រួលបួល?''


      ''មេា៉ពីញុ៉មគិតថាយេីងមិនដែលមានរឿងជាមួយគ្នា ទេីបគិតថាមិនចង់អេាយមានរឿងធំ...''


      ''ហឹសសស... គ្យុងស៊ូ! ស្គាល់មនុស្សមានអំណាចដល់ថ្នាក់នេះ ហេតុអីមិនណែនាំអេាយបា៉ស្គាល់ផង?''


      ''អឺ... កូន... កូនទេីបតែស្គាល់គ្នាដែរ...''


      ''ជិតដឹតបុ៉ណ្ណា?''


      ''ជាមិត្តភ...''


      ''ញុ៉មស្រលាញ់គ្យុងស៊ូ!''   ខ្ញំុសំរេចចិត្តនិយាយកាត់ ហេីយពាក្យមួយឃ្លានេាះធ្វេីអេាយខ្សែភ្នែកទាំង 3គូរសំលឹងមេីលមុខខ្ញំុមិនដាក់ភ្នែក


      ''ថាមេ៉ច?''


      ''ញុ៉មស្រលាញ់គ្យុងស៊ូ! ហេីយនឹងមេីលថែ ការពារគ្យុងស៊ូអេាយបានល្អ...''


      ''ណាគេអនុញ្ញាត? ដែលលឺអត់ថាមា៉ហ្វៀមិនអាចរាប់អានគ្នាបាន?''


ពាក្យសំដីនេាះ...


      ''ហេីយចុះគ្យុងស៊ូគិតមេ៉ច?''   ក្រេាយពេលលេាកស៊ូហូសួរសំនួរនេាះ ខ្ញំុងាកទៅមេីលមុខគ្យុងស៊ូ ដែលកំពុងតែអេានមុខចុះ


      ''...''


      ''បេីអត់ឆ្លេីយបា៉ចាត់ទុកថាគ្យុងស៊ូមិនបានស្រលាញ់មនុស្សម្នាក់នេះ!''


      ''...''   ភាពស្ងៀមស្ងាត់របស់គ្យុងស៊ូធ្វេីអេាយខ្ញំុខ្លាច


      ''ល្អ! ចាប់ពីងៃ៉ហ្នឹងទៅ ហាមទាក់ទងជាមួយគ្យុងស៊ូទៀត រឿងថ្ងៃនេះចាត់ទុកថាចប់ត្រឹមហ្នឹងចុះ''


      ''...''   ខ្ញំុមិនអាចនិយាយអីបាន គ្មានសិទ្ធសូម្បីតែប្រកែក ខ្ញំុខុសខ្លួនឯងដែលមិនបានសារភាពប្រាប់គ្យុងស៊ូ អេាយបានលឿនជាងនេះ


      ''សីុវមីន! ជូនដំណេីរ!''


      ''បាទ!''


      ''សង្ឃឹមថាយេីងនឹងមិនជួបគ្នាទៀតនេាះទេ គីម ជុងអីុន!''


ខ្ញំុនៅអង្គុយស្ងៀម រហូតដល់អង្គរក្សម្នាក់ចូលមេា៉រៀបទាញខ្ញំុអេាយងេីបឡេីង ទេីបខ្ញំុក្រវាសដៃចេញហេីយងេីបឈរ


      ''ជំរាបលា!''   ខ្ញំុអេានគេារពលេាកស៊ូហូ មុននឹងដេីរចេញទៅដេាយខ្លួនឯង


ខ្ញំុជ្រេីសរេីសដកថយ មិនមែនបានន័យថាខ្ញំុចុះចាញ់នេាះទេ


ចាំតែមេីលទៅ ដូ គ្យុងស៊ូ!







comment please >> ☆ click here ☆










.