-Kyungsoo's Room-
ខ្ញំុថយក្រេាយហេីយមេីលលេខនៅលេីទ្វារបន្ទប់ម្តងទៀត
'1201'
ត្រូវហេីយ! ខ្ញំុមិនបានចូលបន្ទប់ច្រឡំនេាះទេ ចឹងអ្នកដែលច្រឡំបន្ទប់គឺម្នាក់ដែលកំពុងតែអង្គុយកងទាក់ខ្លា នៅលេីសាឡុងរបស់ខ្ញំុនេាះហេីយ
''មេា៉វិញអា៎យហ៎?'' សំលេងរបស់គេបញ្ជាក់ថាខ្ញំុមិនបានស្រវាំងភ្នែកនេាះទេ
គេពិតជានៅក្នុងបន្ទប់ខ្ញំុមែន
''យា៉! មេ៉ចបានចូលមេា៉បាន?''
''បេីកទ្វារចូលមេា៉ :)'' គេញញឹមហេីយងាកទៅមេីលទូរទស្សន៍របស់ខ្ញំុបន្ត
ខ្ញំុក្រឡេកទៅឃេីញកាតមួយនៅលេីតុ ប្រហែលជាកាតបន្ទប់របស់ខ្ញំុ ខ្ញំុប្រញាប់ទាញទ្វារបិទ ហេីយដេីរទៅយកកាតនេាះមេា៉ ដេីម្បីកំុអេាយថ្ងៃក្រេាយគេចូលមេា៉បានទៀត
''ហឹស... គ្រាន់តែកាតបុ៉ណ្ណឹង ញុ៉មអេាយគេយកមេា៉អេាយ 10 ទៀត :)''
''មេា៉ធ្វេីអី?''
''មេា៉ធ្វេីអង្គរក្សផ្ទាល់ខ្លួនអេាយ!''
''ញុ៉មមិនត្រូវការ!''
''ហឹស! បេីត្រូវគេចាប់ម្តងទៀត ញុ៉មលែងទៅជួយហេីយ''
''><''
''ទៅធ្វេីអីអេាយញាំុតិចមេីស! ឃ្លាន!''
''ញុ៉ម...''
''អត់ញាំុមីស្រុះហេ៎!''
''...'' ខ្ញំុឈប់ឈ្លេាះជាមួយគេ ហេីយដេីរចូលផ្ទះបាយ
តែ... អេស?? ហេតុអីខ្ញំុត្រូវស្តាប់តាមគេ?
''យា៉! ផ្ទះខ្លួនឯងមាន មេ៉ចមិនទៅ?''
''ប្រាប់ហេីយថាមេា៉ធ្វេីអង្គរក្ស!''
''...'' ខ្ញំុនៅស្ងៀមមិនហ៊ានតមាត់ គិតៗទៅគេខំមេា៉ការពារខ្ញំុ ខ្ញំុត្រូវតែអរគុណគេទេីបត្រូវ okay ឈប់រករឿងក៏បាន
ខ្ញំុយកគ្រឿងផ្សំចេញពីក្នុងទូរទឹកកក ហេីយរៀបចំធ្វេីម្ហូបអេាយលេាកអង្គរក្សញាំុ
''ឈ្ងុយដល់អា៎យ! ធ្វេីអីហ្នឹង?''
សុខៗសំលេងរបស់គេ ក៏លាន់លឺពីក្រេាយត្រចៀករបស់ខ្ញំុ ពេលដែលខ្ញំុងាកក្រេាយទៅមេីល ច្រមុះរបស់ខ្ញំុបិុសប៉ះថ្ពាល់របស់គេទៀត បេីគេខិតមេា៉ជិតជាងនេះទៀត ប្រាកដជាប៉ះជាមិនខាន ><
គេមិនបានចាប់អារម្មណ៍នឹងខ្ញំុនេាះទេ ភ្នែករបស់គេកំពុងតែសំលឹងមេីលវត្ថុរាវក្នុងឆ្នាំង ដែលបញ្ចេញក្លិនឈ្ងុយពេញបន្ទប់
ដុក ដាក់ ដុក ដាក់ ដុក ដាក់
ខ្ញំុនៅតែសំលឹងមេីលផ្ទៃមុខពីចំហៀងរបស់គេ មេីលថ្ពាល់របស់គេមិនដាក់ភ្នែក មួយសន្ទុះគេដូចជាដឹងខ្លួនទេីបងាកមេា៉មេីល ហេីយយេីងក៏ឈរមេីលមុខគ្នាមួយសន្ទុះ រហូតដល់ខ្ញំុជាអ្នកងាកមុខចេញមុន
''ធ្វេី... បបរសាច់ជ្រូក... មិនដឹងថាជុង... ជុងអីុនញាំុបានអត់ហេ៎...''
''ទាល់តែសាក...''
''...'' ពេលដែលឃេីញខ្ញំុឈរភ្លឹក ទេីបគេនិយាយត
''លឿនៗ ឃ្លានអា៎យ!''
''អឺម''
ខ្ញំុកូរបបរក្នុងឆ្នាំង 2-3ដងទៀត មុននឹងចុចបិទភ្លេីង ហេីយយកចានមេា៉ដួសបបរ
''ក្តៅអត់? ញុ៉មជួយកាន់អត់?''
''អត់អីហេ៎ ទៅអង្គុយចាំលេីកៅអីទៅ''
''មេា៉! ចាំញុ៉មជួយកាន់'' ពេលដែលខ្ញំុដួសហេីយមួយចាន គេក៏ដណ្តេីមពីដៃរបស់ខ្ញំុទៅ ហេីយរត់ទៅដាក់លេីតុ ហេីយគេមេា៉ជួយយកមួយចានទៀត
ខ្ញំុបិទគំរបឆ្នាំងហេីយមេីលតាមរាងកាយនេាះពីក្រេាយ
'' :) ''
''អូយ! ក្តៅ''
''ផ្លំសិនចាំញាំុ! កំុបង្ខំមេីស ><'' ខ្ញំុថាអេាយ ពេលដែលបបរមិនទាន់ត្រជាក់ស្រួលបួលផង គេក៏ដួសដាក់ចូលមាត់ភ្លាម
''ហ្វូ~~~ ហ្វូ~~~~''
''^^'' ខ្ញំុអង្គុយមេីលគេធ្វេីមាត់ស្រួច ហេីយផ្លំបបរដូចកូនក្មេង
បេីប្រាប់ថាគេជាមា៉ហ្វៀ ដែលបិុសនឹងសំលាប់ខ្ញំុ តាំងពីជួបលេីកដំបូង មានអ្នកជឿអត់?
'មា៉ហ្វៀម្នាក់នេះរាប់អានបាន ឃេីញមុខកាចចឹង តែតាមពិតចិត្តល្អណាស់'
លេាកប្រធាននិយាយត្រូវមែន :)
បន្ទាប់ពីញាំុបបររួច ខ្ញំុប្រមូលចានទៅលាងម្នាក់ឯង ចំណែកលេាកប្រុសមា៉ហ្វៀនេាះ ទៅសំងំលេីសាឡុងមេីលទូរទស្សន៍បាត់
ឆឹសសស
មុននេះខំគិតថាគេចិត្តល្អ អាលូវសំុដកពាក្យវិញ!
មា៉ហ្វៀគ្មានចិត្ត!
ខ្ញំុលាងចាន ផ្កាប់ទុកក្នុងរាវរួចរាល់ហេីយ មុននឹងដេីរទៅឈរពីមុខទូរទស្សន៍ ហេីយសួរគេ
''ពេលណាបានទៅវិញ?''
''អត់ទៅហេ៎ គេងនៅហ្នឹង ><''
''អត់បានហេ៎! បន្ទប់ញុ៉មមានគ្រែតែមួយ ><''
''ឃេីញមានបន្ទប់ទំនេរមួយទៀតសេាះ!''
''ហ្នឹងបន្ទប់មិត្តភក្តិញុ៉ម''
គេញាក់ស្មារដាក់ខ្ញំុ ហាក់បីដូចជាមិនខ្វល់នឹងពាក្យសំដីរបស់ខ្ញំុ ហេីយផ្អៀងកទៅម្ខាង ដេីម្បីមេីលទូរទស្សន៍
ខ្ញំុដេីរទៅទាញដៃគេ អេាយងេីបឈរ ដេីម្បីអូសគេចេញពីបន្ទប់ តែមិនថាខំប្រឹងទាញបុ៉ណ្ណា ក៏គេមិនកំរេីកសូម្បីតែបន្តិច
ហត់អា៎យណា ឆាប់ចេញភ្លាម ><
''ជុងអីុន!''
''របួសមិនទាន់ជាផង កំុទាញខ្លាំងពេកមេីស បេីរបូតដៃចេញមេា៉អេាយធ្វេីមេ៉ច?''
''...'' ពេលដែលគេនិយាយពីរបួស ខ្ញំុស្រាប់តែនៅស្ងៀម ហេីយប្រលែងដៃគេភ្លាម ព្រេាះខ្លាចធ្វេីអេាយគេឈឺ យា៉ងណាក៏គេត្រូវរបួសដេាយសារខ្ញំុ ទេីបខ្ញំុចេះតែមានអារម្មណ៍ថាខ្លួនឯងខុស
ពេលដែលឃេីញខ្ញំុស្ងាត់ជ្រាប គេបែរមុខពីទូរទស្សន៍ហេីយមេីលមុខខ្ញំុ
''កំុធ្វេីមុខចឹងមេីស ញុ៉មលែងអីអា៎យ''
''សំុទេាស...''
''រឿងអី?''
''សំុទេាសដែលធ្វេីអេាយត្រូវរបួស ហេីយអរគុណដែលទៅជួយ''
''ចឹងយប់ហ្នឹងអេាយញុ៉មគេងហ្នឹង okay?''
''...'' ខ្ញំុក្រវីក្បាលញាប់
''អូយ! ឈឺដៃ!'' គេក្តេាបកដៃដែលខ្ញំុចាប់ទាញអំបាញ់មិញ
''គេងក៏បាន!''
'' :) '' គេញញឹមចុងមាត់ ហេីយងេីបឈរ ធ្វេីអេាយខ្ញំុសំលឹងឡេីងទៅតាមដែរ ព្រេាះតែកំពស់របស់គេខ្ពស់ជាងខ្ញំុ
''...''
''ទៅមុជទឹកអា៎យ តិចទៀតលាបថ្នាំអេាយញុ៉មផង លេាកគ្រូពេទ្យ :)''
គេនិយាយហេីយ យកម្រាមដៃមេា៉ប៉ះច្រមុះរបស់ខ្ញំុ មុននឹងដេីរចូលបន្ទប់របស់បេ៊កហ្យុនបាត់ ខ្ញំុឈរស្ងៀម ហេីយសន្សឹមៗលេីកដៃឡេីងមេា៉ប៉ះច្រមុះរបស់ខ្លួនឯង មុននឹងបិទភ្នែក ហេីយព្យាយាមលុបរូបភាពអំបាញ់មិញចេាល
ដុក ដាក់ ដុក ដាក់ ដុក ដាក់
កុក កុក កុក
''គ្យុងស៊ូ~''
''...''
''គ្យុងស៊ូ~~~''
អៀតតត
''ថី?''
''ក្រែងថាលាបថ្នាំអេាយញុ៉មហ៎?''
នេះមេា៉គេាះទ្វារបន្ទប់ខ្ញំុ គឺដេីម្បីហៅទៅលាបថ្នាំអេាយមែន? ឆឹស អត់ប្រយេាជន៍
ខ្ញំុដេីរចេញពីបន្ទប់ខ្ញំុ ហេីយទៅយកប្រអប់ដាក់ថ្នាំ នៅក្នុងថតតុដែលដាក់ទូរទស្សន៍ ហេីយត្រលប់មេា៉កន្លែងដេីមវិញតែ...
បាត់ជុងអីុនទៅណា?
ខ្ញំុដេីរទៅបេីកទ្វារបន្ទប់ទទួលភ្ញៀវ ដែលជាបន្ទប់របស់បេ៊កហ្យុន តែពេលនេះក្លាយទៅជារបស់ជុងអីុនហេីយ តែក្នុងនេាះគ្មានសូម្បីតែស្រមេាលរបស់គេ
បាត់ទៅណា?
ខ្ញំុជ្រួញចញ្ចេីម ហេីយដេីរត្រលប់មេា៉បន្ទប់របស់ខ្លួនឯងវិញ មុននឹងឃេីញជុងអីុនកំពុងតែគេងគងទាក់ខ្លាលេីគ្រែរបស់ខ្ញំុ
''យា៉!!!!!!!!!''
comment please >> ☆ click here ☆
.