Tuesday, November 29, 2016

☆☆ ស្នេហ៍គ្រាដំបូង Ep.3



-Take Care-

      ''អ្នកប្រុសតូចថា... អ្នកប្រុសឆាន់យ៉លចូលចិត្តផ្លេាះរបងទៅមេា៉ទៅមេា៉ ដូចស្វារចឹង... ហេីយ...''


      ''នូណា! នៅមាន 'ហេីយ' ទៀតហ៎?''   ខ្ញំុធ្វេីមុខចង់យំ! នូណាមិនចាំបាច់និយាយប្រាប់ទាំងអស់ក៏បានដែរ! តិចឆាន់យ៉លខឹងលេីសដេីម បញ្ជីចាស់មិនទាន់ជំរះផង អាលូវថែមបញ្ជីថ្មីមួយទៀតបាត


      ''នូណា! ហេីយមេ៉ចទៀត''


      ''ហេីយ... ហេីយបេីងៃ៉ណាមួយអ្នកប្រុសឆាន់យ៉លធ្លាក់ចុះមេា៉... នឹងសេីចអេាយណាណីម្តង...''


      ''នូណា! ចង់សំលាប់គ្យុងស៊ូមែន?''


      ''នូណាទៅធ្វេីការសិនអា៎យ! អ្នកប្រុសឆាន់យ៉ល ជួយមេីលថែអ្នកប្រុសតូចផង''   បន្ទាប់ពីបេាះគ្រាប់បែកហេីយ នូណាក៏ដេីរចូលទៅក្នុងផ្ទះបាយបាត់ ទុកអេាយខ្ញំុប្រឈមមុខជាមួយភ្នំភ្លេីងតែម្នាក់ឯង


អ្នកណាក៏បានដែរ ជួយផងងងងងង T T


      ''ហឹស!''   សំលេងតិចតួចលាន់លឺចេញពីមាតឆាន់យ៉ល ខ្ញំុបានត្រឹមតែលឺសំលេង តែមិនដឹងថាពេលនេះឆាន់យ៉លកំពុងតែមានទឹកមុខបែបណា


ខ្ញុំអេាប ក ឆាន់យ៉លកាន់តែជាប់ជាងមុន ព្រេាះខ្លាចឆាន់យ៉លទំលាក់ខ្ញុំចេាល តែផ្ទុយទៅវិញឆាន់យ៉លកាន់ខ្ញុំជាប់ជាងមុនទៀត មុននឹងដេីរឡេីងជណ្តេីរទៅកាន់បន្ទប់របស់ខ្ញុំ ដែលនៅជាន់ទី 2


ខ្ញុំស្ងាត់រហូតមិនហ៊ាននិយាយអី ដេីម្បីសុវត្ថិភាពរបស់ខ្លួនឯង បេីសិនជាខ្ញុំត្រូវឆាន់យ៉លសំលាប់ចេាល អ្នកទាំងអស់គ្នាត្រូវតែដឹងថា ខ្ញុំមិនបានតាំងចិត្តថាអេាយឆាន់យ៉លនេាះទេ គ្រាន់តែជ្រុលមាត់បន្តិចតែបុ៉ណ្ណេាះ (ជ្រុលមាត់ស្ទេីរតែរាល់ថ្ងៃ)


ឆាន់យ៉លដេីរមេា៉ឈរពីមុខបន្ទប់គេងរបស់ខ្ញុំ មុននឹងលូកដៃទៅបេីកទ្វារ ហេីយដេីរចូលទៅជិតគ្រែ ដាក់ខ្ញុំចុះអេាយអង្គុយលេីចុងគ្រែ


      ''មុជទឹកចេញទៅ អាគ្រេចណាស់!''


      ''មុជក៏បាន ឆឹសស''   ខ្ញុំពេបមាត
់ ហេីយងេីបឈររៀបដេីរទៅបន្ទប់ទឹក


      ''ចាំជូនទៅ''


      ''មិនបាច់ហេ៎!''


      ''មេា៉!''   ឆាន់យ៉លដេីរចូលមេា៉គ្រាខ្ញំុទៅកាន់បន្ទប់ទឹក ហេីយដាក់ខ្ញំុអេាយអង្គុយលេីគែមរបស់អាងមុជទឹក


ក្រេាយពេលខ្ញំុអង្គុយបានស្រួលបួលហេីយ ឆាន់យ៉លលូកដៃចូលមេា៉ជិតជាយអាវខ្ញំុ បំណងចង់ធ្វេីអីម្យា៉ង ទេីបខ្ញំុរហ័សលេីកដៃទៅវៃ៉ដៃនេាះ​


      ''ធ្វេីអី?''


      ''ជួយមុជទឹកអេាយ ^^''


      ''ឆាន់យ៉ល!!!!!!!!! ថ្លេាះជេីង មិនមែនបាក់ដៃហេ៎''


      ''អត់អីហេ៎... ឆាន់យ៉លចិត្តល្អ! ^^''


      ''ចេញ! ភ្លាម!''   ខ្ញំុប្រែទឹកមុខទៅជាកាចវិញ


      ''ឆឹសស''   ឆាន់យ៉លបញ្ចេញសំលេងមិនពេញចិត្ត មុននឹងដេីរចេញទៅហេីយបិទទ្វារបន្ទប់ទឹក




CHANYEOL PART




ខ្ញំុដេីរចេញពីក្នុងបន្ទប់ទឹក ហេីយអង្គុយលេីគ្រែរបស់គ្យុងស៊ូ មុននឹងលូកយកទូរស័ព្ទដៃក្នុងហេាបៅ៉មេា៉លេងហ្គេម




10 minutes later...




      ''ឆាន់យ៉លលលលល!!!''


      ''ហឺមមមម???''   ខ្ញំុឆ្លេីយដេាយមិនបានងាកទៅ


      ''យកខេាអាវអេាយតិច!''


      ''okay''   ខ្ញំុបិទហ្គេម ហេីយទុកទូរស័ព្ទដៃក្នុងហេាបៅ៉វិញ ហេីយដេីរសំដៅទៅទូរខេាអាវរបស់គ្យុងស៊ូ


មិនបាច់ឆ្ងល់នេាះទេ ថាហេតុអីបានជាខ្ញំុស្គាល់ច្បាស់ម្លែស ព្រេាះកាលនៅតូច ខ្ញំុតែងតែមេា៉លេងក្នុងបន្ទប់នេះជាញឹកញាប់ ទេាះបីជាពេលធំឡេីង មិនសូវបានចូលមេា៉ តែខ្ញំុក៏ធ្លាប់ចូលមេា៉ខ្លះដែរ




ខ្ញំុបេីកទូរខេាអាវ មុននឹងយកអាវយឺត និងខេាជេីងវែងមួយចេញមេា៉ តែពេលរៀបបិទវិញ ខ្សែភ្នែកបែរជាក្រឡេកទៅឃេីញកេសដាក់របស់មួយដែលនៅថតខាងលេីរបស់ទូរនេាះ


បេីគ្រាន់តែកេសធម្មតា វាមិនអីនេាះទេ តែនៅលេីនេាះមានរូបគំនូររបស់ក្មេងប្រុស 2នាក់កាន់ដៃគ្នា វាមិនមែនជារូបគំនូររបស់មនុស្សធំជាអ្នកគូរនេាះទេ បេីមេីលតាមការគូរនេាះ ផ្ទៃមុខដែលមានរាងជារង្វង់មូល ភ្នែកចុចៗ 2សងខាង ច្រមុះមួយឆ្នូតវែង បបូរមាត់កេាងចេញជាស្នាមញញឹម ហេីយមានសក់បះ 3សរសៃ ចំណែកម្នាក់ទៀតមានរូបរាងដូចគ្នា តែបបូរមាត់មានរាងបេះដូង ខ្ញំុញញឹមចេញមេា៉តិចៗ មុននឹងចង្អេីតចុងជេីងយកកេសនេាះចុះមេា៉




ខ្ញំុបេីកកំរបកេសនេាះចេញ មុននឹងឃេីញកាតជាច្រេីន ហេីយរបស់របរលេងសន្ធឹកសន្ធាប់នៅក្នុងនេាះ


'រីករាយថ្ងៃកំណេីត គ្យុងស៊ូ'


កាតជាង 10សន្លឹកត្រូវបានបេីកមេីលម្តងមួយៗ ពីអក្សរសរសេរមិនទាន់បានត្រឹមត្រូវ រហូតដល់អក្សរដែលមានរបៀបជាងមុន រហូតដល់អក្សររបស់ខ្ញំុពេលនេះ


ក្រៅពីកាត នៅមានកាំភ្លេីងបាញ់ទឹក កូនកាំបិតជ័រ មា៉សីុនសំរាបស្ទួចកូនត្រី មនុស្សយន្ត យូ៉យូ៉ ឡានបញ្ជារ... នៅមានតុក្ខតា ផេនគ្វីន 2-3 ហេីយនិងរបស់តូចៗជាច្រេីនទៀត


គ្យុងស៊ូទុកទាំងអស់ហ៎?


:)


      ''ឆាន់យ៉ល!!! យូរមែស???''


      ''ទៅលូវអា៎យ!''   ខ្ញំុទុកកាតចូលក្នុងកេសនេាះ ហេីយលេីកឡេីងទៅដាក់ខាងលេីវិញដូចដេីម




កុក កុក កុក


      ''ចូលមេា៉! ទ្វារអត់ចាក់កន្លឹសហេ៎!''   ខ្ញំុមូលទ្វារ មុននឹងបេីកចូលទៅ គ្យុងស៊ូមិនបាននៅក្នុងសំលៀកបំពាក់មមុននេះនេាះទេ តែជំនួសដេាយអាវឃ្លំុពណ៌ស


      ''ណែស!''   ខ្ញំុហុចខេាអាវអេាយ


      ''អរគុណ!''


      ''ចាំដូរហេីយ ហៅឆាន់យ៉លដឹងនៅ??''


      ''អឺមមម''


ខ្ញំុដេីរចេញមេា៉ឈរចាំខាងក្រៅ មួយសន្ទុះ មុននឹងចូលទៅវិញ ហេីយគ្រាគ្យុងស៊ូចេញមេា៉ ហេីយលាបថ្នាំអេាយ


      ''ឆាន់យ៉ល... បាត់ខឹងនៅ?''


      ''...''   បាត់ខឹងតាំងពីពេលបេីកទូរឃេីញកេសនេាះហ៎


      ''ឆាន់យ៉ល...''


      ''បាត់អា៎យ...''


      ''មែនហ៎???''


      ''អឺមមម សំរាកហូវ កំុដេីរច្រេីនពេក''


      ''ដឹងអា៎យយយ''


      ''ឆាន់យ៉លទៅវិញអា៎យចឹង''


      ''អឺមមម...''


      ''...''


      ''ចេញតាមទ្វារស្រួលបួល កំុផ្លេាះរបងអា៎ ><''


      ''^^''




KYUNGSOO PART




ក្រេាយពេលឆាន់យ៉លចេញទៅបាត់ ខ្ញំុងេីបឈរហេីយរៀបចេញពីបន្ទប់ តែសំលេងគេាះទ្វារធ្វេីអេាយខ្ញំុបញ្ឈប់ទង្វេីរនេាះ


      ''ចូលមេា៉...''


      ''អ្នកប្រុសតូច... អ្នកប្រុសឆាន់យ៉លអេាយយកអាហារពេលល្ងាចមេា៉អេាយ... អ្នកប្រុសឆាន់យ៉លផ្តាំថាមិនអេាយអ្នកប្រុសតូចដេីរច្រេីន...''


      ''^^''


      ''អ្នកប្រុសតូច! អ្នកប្រុសតូច!''


      ''បាទ??''   ខ្ញំុភ្ញាក់បន្តិច បន្ទាប់ពីឈរភ្លឹកមួយសន្ទុះ


      ''ពិសារអាហារពេលល្ងាច...''


      ''នូណា! គ្យុងស៊ូចុះទៅញាំុខាងក្រេាមវិញ តិចមា៉ក់ឆ្ងល់ថាកេីតអី...''


      ''តែអ្នកប្រុសឆាន់យ៉ល...''


      ''អត់អីហេ៎... តិចមា៉ក់ដឹងថាគ្យុងស៊ូផ្លេាះរបងហ្នឹង ត្រូវមាត់ហ្មង''


ខ្ញំុដេីរចេញពីបន្ទប់ហេីយចុះជណ្តេីរដេាយលំបាកលំបិន ដេាយមាននូណាដេីរតាមពីក្រេាយ ><


ដេីរផង លេាតផង អូសជេីងផងរហូតមេា៉ដល់បន្ទប់ទទួលទានអាហារ សំណាងហេីយដែលមា៉ក់ បា៉មិនទាន់មេា៉ បេីមិនអញ្ចឹងទេ បែកការជាមិនខាន


ខ្ញំុដេីរទៅអង្គុយលេីកៅអីកន្លែងប្រចាំរបស់ខ្ញំុ ហេីយចាំមា៉ក់ បា៉ មេា៉ញាំុជាមួយគ្នា




ថ្ងៃអង្គារ...




កុក កុក កុក


      ''ចាំតិចចចច~~~''   ខ្ញំុស្រែកប្រាប់អ្នកដែលគេាះទ្វារ នៅក្រៅបន្ទប់ មុននឹងស្លៀកខេាអេាយបានត្រឹមត្រូវ ហេីយដេីរទៅបេីកទ្វារ


មានអ្នកណាទៀត ប្រាកដជានូណាឡេីងមេា៉ដាស់ អេាយទៅញាំុអាហារពេលព្រឹកហេីយ




អៀតតត


      ''ឆា... ឆាន់យ៉ល???''   ខ្ញំុជ្រួញចញ្ចេីមពេលដែលឃេីញអ្នកចំពេាះមុខ


      ''រៀបចំខ្លួនហេីយនៅ?''


      ''អឺមមម...''


      ''លាបថ្នាំនៅ?''


      ''...''   ភ្លេច


      ''មេា៉ ចាំលាបអេាយ!''   ឆាន់យ៉លដេីរទៅយកដបថ្នាំនៅលេីតុជិតគ្រែ ហេីយអង្គុយចុះលេីឥដ្ធជិតជេីងរបស់ខ្ញំុ ចំណែកខ្ញំុអង្គុយលេីពូក


ខ្ញំុសំលឹងមេីលផ្ទៃមុខនេាះ ហេីយនិងគ្រប់ទង្វេីរទាំងអស់របសឆាន់យ៉ល


ដុក ដាក់ ដុក ដាក់ ដុក ដាក


      ''អរគុណ''


      ''ចាំឆាន់យ៉លជូនទៅរៀនណា''


ឆាន់យ៉លទុកដបថ្នាំនៅកន្លែងដេីមវិញ ហេីយអៀវខ្ញំុចុះទៅជាន់ក្រេាម


      ''មា៉ក់ បា៉កូនទៅរៀនអា៎យ!''


      ''អឺមមមម''


     ​ ''អ៊ំុស្រី អ៊ំុប្រុស ជំរាបលា''   ឆាន់យ៉លឆ្លៀតពេលដែលដាក់ខ្ញំុចុះ អេាយពាក់ស្បែកជេីង ឆាន់យ៉លដេីរទៅលាមា៉ក់ បា៉របស់ខ្ញំុ មុននឹងគ្រាខ្ញំុឡេីងឡានពណ៌ប្រផេះដែលចតនៅខាងផ្ទះ ចាំជាស្រេច







comment please >> ☆ click here ☆










.