-Vampire World-
ធ្វេីមេ៉ចទៅ???
ខ្ញំុស្ទុះងេីបចេញពីលេីខ្នងនេាះ ហេីយអូសគ្រិសចូលទៅក្នុងរបងផ្ទះ
''អ៊ំុស៊ូហូ...''
''...''
''អ៊ំុស៊ូហូ... ជួយផង''
''...''
''អ៊ំុស៊ូហូ...''
''បាទទទទ...'' អ៊ំុស៊ូហូដេីរចេញពីក្នុងផ្ទះមេា៉
''ជួយផងងងងង (T_T)''
''អ្នកប្រុសតូច!!! O[]O'' អ៊ំុស៊ូហូរត់មេា៉រកគ្រិសដេាយល្បឿនលឿនរហូតដល់ខ្ញំុមេីលមិនទាន់
''(O.O)'' កំុប្រាប់ថាមិញ គ្រិសប្រេីវិធីហ្នឹងអ៎ា
ទេាះបីជាមិញ គ្រិសប្រេីវិធីហ្នឹងមែន តែខ្ញំុនៅតែភ័យដដែល ㅠ.ㅠ
ហឺុ ហឺុ... អ៊ំុស៊ូហូក៏ជាវេមផាយដែរត្រូវអត់???
''រឿងហ្នឹងចាំសួរអ្នកប្រុសតូចពេលក្រេាយចុះ''
''O.O'' អានចិត្តបានទៀត បញ្ជាក់ថាមែនអ៎ាយ ><
អ៊ំុស៊ូហូលេីកគ្រិសឡេីង ទេីបខ្ញំុប្រញាប់ចូលទៅជួយ
''អ្នកប្រុសអីុសិងចូលទៅចាំក្នុងផ្ទះសិនទៅ''
''អ៊ំុនាំគ្រិសទៅណា? (._.)''
''ទៅផ្ទះវិញ!''
''...'' ខ្ញំុរៀបសួរថាផ្ទះណា? កន្លែងដែលគ្រិសនិយាយហ្នឹងមែន តែអ៊ំុគាត់បាត់ខ្លួនបាត់ ><
អេាយខ្ញំុនៅផ្ទះនេះម្នាក់ឯងហ៎???
ម៉ាក់អេីយ ជួយកូនផង អីុសិងខ្លាចចចច ㅠ.ㅠ
ខ្ញំុរត់ចូលទៅចាំក្នុងផ្ទះ ចាំយូរនេាះយូរ តែនៅតែមិនឃេីញអ៊ំុស៊ូហូ ហេីយនិងគ្រិសត្រលប់មេា៉វិញទៀត ==
KRIS PART
ខ្ញំុបេីកភ្នែកឡេីងយឺតៗ មុននឹងឃេីញពិដានពណ៌ខ្មៅ ជំុវិញខ្លួនតុបតែងដេាយរបស់ពណ៌ខ្មៅ ទេីបខ្ញំុដឹងថាពេលនេះខ្ញំុនៅកន្លែងណា...
(thanks to the pic owner)
''ភ្ញាក់អ៎ាយហ៎?''
''ម... ម៉ាក់...''
''កូនដឹងអត់ពេលដែលស៊ូហូនាំកូនមេា៉ ម៉ាក់ភ័យបុ៉ណ្ណា ផ្ទៃមុខរបស់កូនស្លេកស្ទេីរតែគ្មានឈាមសេាះ ហេីយខ្លួនកូនត្រជាក់ស្រេប ម៉ាក់ខ្លាច... ម៉ាក់ខ្លាច... ហឺុ... ហឺុ... ㅠ.ㅠ'' សុខៗម៉ាក់ក៏យំចេញមេា៉ ហេីយអេាបខ្ញំុណែន
''ម៉ាក់ កូនលែងអីអា៎យតា៎ (*-_-)'' ខ្ញំុអង្អែលខ្នងម៉ាក់ដេីម្បីលួងលេាម
''គ្រិស... មេា៉នៅជាមួយគ្នាណា ម៉ាក់ទ្រាំលែងបានអ៎ាយ ម៉ាក់មិនអាចបាត់បង់គ្រិសហេ៎ បេីពេទ្យជួយអត់ទាន់ ហឺុ ហឺុ... អេាយម៉ាក់ធ្វេីមេ៉ច? (Y.Y)''
''ម៉ាក់...''
''គ្រិសមេា៉នៅជាមួយម៉ាក់ណា... ណា... ម៉ាក់អត់ចង់អេាយកូននៅម្នាក់ឯងហេ៎ (T_T)''
''កូនមាននៅម្នាក់ឯងណា មានអ៊ំុស៊ូហូនៅជាមួយតា៎'' មា៉ក់ប្រលែងខ្ញំុចេញ
''និយាយពីស៊ូហូ ម៉ាក់មិនទាន់ដាក់ទេាសរឿងមេីលថែកូនមិនបានល្អផង... ប្រាប់ហេីយប្រាប់ទៀត នៅតែធ្វេីអេាយកូនចេញឈាមទាល់តែបាន (X_X)''
''ម៉ាក់... អ៊ំុស៊ូហូគាត់មិនបាន...''
''មិនបាច់ខំនិយាយហេ៎... ទេាះយ៉ាងណាក៏ត្រូវតែដាក់ទេាស!''
''ម៉ាក់!!!''
''គ្រិស... កូនមិនទាន់ឆ្លេីយហេ៎ ថាមេា៉នៅមួយមា៉ក់អត់?''
''មា៉ក់ក៏ដឹងដែរថាកូនអត់ចូលចិត្ត ><''
''គ្រិស...''
''មា៉ក់ក៏ដឹងថា ទីនេះមានតែពេលយប់ មានតែភាពងងឹត មានតែក្លិនឆ្អាបឈាម គ្មានពន្លឺថ្ងៃ គ្មានខ្យល់អាកាសបរិសុទ្ធដូចនៅទីនេាះ...''
''អឺម... មា៉ក់យល់'' មា៉ក់យល់រឿងនេះច្បាស់ជាងអ្នកណាទាំងអស់ ព្រេាះមា៉ក់ក៏ធ្លាប់ជាមនុស្សពីមុនមេា៉ ទេាះបីជាវាកន្លងផុតទៅរាប់រយឆ្នាំក៏ដេាយ
បេីនិយាយទៅ ខ្ញំុមិនដែលខឹងបា៉នេាះទេ ដែលផ្លាស់ប្តូរមា៉ក់អេាយក្លាយទៅជាវេមផាយ ពេលនេាះខ្ញំុនៅក្មេងណាស់ តែខ្ញំុចាំរឿងទាំងអស់បានយ៉ាងច្បាស់
តាំងពីខ្ញំុកេីតមេា៉ ខ្ញំុមានសម្ថភាពពិសេសជាច្រេីនយ៉ាង ដែលមនុស្សធម្មតាមិនអាចធ្វេីបាន ហេីយខ្ញំុក៏អាចត្រូវពន្លឺថ្ងៃ អាចញាំុម្ហូបរបស់មនុស្សបាន ដែលវេមផាយធម្មតាធ្វេីមិនបានដូចគ្នា ដំបូងខ្ញំុគិតថាទេាះបីជាចំលែកបន្តិចមែន តែខ្ញំុក៏រស់នៅយ៉ាងមានសេចក្តីសុខ ព្រេាះនៅផ្ទះមានមា៉ក់ មានបា៉ មានអ៊ំុស៊ូហូ ក្នុងផ្ទះមានតែសំលេងសេីច គ្រប់គ្នាមានតែស្នាមញញឹម តែគ្រប់យ៉ាងផ្លាស់ប្តូរនៅពេលដែលម៉ាក់ចាស់ទៅ ម៉ាក់ជិតទៅចេាលពួកយេីង ខ្ញំុចាំបានថាខ្ញំុគិតតែពីយំ ហេីយសំុអង្វរអេាយបា៉ជួយ បា៉មិនចង់អេាយម៉ាក់ក្លាយជាបិសាច តែបា៉ក៏មិនចង់អេាយម៉ាក់ចាកចេញទៅដូចគ្នា ហេីយខ្ញំុក៏មិនព្រមអេាយម៉ាក់ទៅដែរទេីបបា៉សំរេចចិត្តផ្លាស់ប្តូរម៉ាក់
ពេលដែលមា៉ក់ក្លាយជាវេមផាយ ម៉ាក់ក៏មិនអាចចេញក្រៅនៅពេលថ្ងៃបានដូចមុន មា៉ក់ បា៉ ហេីយនឹងអ៊ំុស៊ូហូត្រូវនៅក្នុងផ្ទះរហូត បេីចង់ទៅក្រៅគឺទៅបានតែពេលយប់ ចំណែកខ្ញំុក៏ត្រូវចេញទៅលេងម្នាក់ឯង ទេាះបីជាពេលញាំុបាយ មា៉ក់ បា៉មេា៉អង្គុយកំដរមែន តែខ្ញំុញាំុតែម្នាក់ឯងរហូត
សូម្បីតែថ្ងៃចូលសាលារៀនដំបូង ខ្ញំុសំលឹងមេីលក្មេងដទៃទៀត ដែលមានមា៉ក់ បា៉ជូនមេា៉
'គ្រិស មេ៉ចបានមា៉ក់ បា៉អត់ជូនមេា៉ចឹង?' អ្នកគ្រូម្នាក់បានសួរខ្ញំុ
'...' ខ្ញំុមិនឆ្លេីយបានត្រឹមតែអេានមុខចុះ ព្រេាះមា៉ក់ បា៉របស់ខ្ញំុត្រូវពន្លឺថ្ងៃមិនបាន ==
ចាប់ពីពេលនេាះមេា៉ ពីក្មេងដែលស្រស់ស្រាយ ចូលចិត្តញញឹម ស្នាមញញឹមនេាះក៏បាត់បន្តិចម្តងៗ ក្លាយទៅជាក្មេងដែលចូលចិត្តនៅម្នាក់ឯង មិនញញឹម មិននិយាយរកអ្នកណាទាំងអស់
ហេីយអី្វគ្រប់យ៉ាងក៏ខ្ទេចខ្ទីអស់ ពេលដែលខ្ញំុធំឡេីងចូលរៀនមហាវិទ្យាល័យ
'គ្រិស... កូនធំអ៎ាយ... មា៉ក់គិតថាយេីងគួរតែទៅនៅផ្ទះរបស់បា៉ណា៎'
'ផ្ទះណា? ផ្ទះដែលមានតែភាពងងឹតហ្នឹងមែន?' ទេាះបីជាខ្ញំុមិនធ្លាប់រស់នៅទីនេាះ តែមានពេលខ្លះបា៉ក៏ធ្លាប់នាំខ្ញំុទៅលេងម្តងម្កាល់ដែរ
'គ្រិស...'
'អត់! កូនអត់ទៅ! បេីមា៉ក់ចង់ទៅ មា៉ក់ទៅជាមួយបា៉ទៅ កូននៅទីនេះម្នាក់ឯងបាន'
'កូនក៏ដឹងថាមា៉ក់គ្មានផ្លូវចេាលកូនអេាយនៅម្នាក់ឯង'
'ចឹងយេីងចាំបាច់ទៅទីនេាះធ្វេីអី? យេីងនៅហ្នឹងក៏បានដែរតា៎'
'អឺម បេីកូនអត់ចង់ទៅ យេីងនៅហ្នឹងក៏បានដែរ'
ទេាះបីជាឃាត់មា៉ក់អេាយនៅជាមួយគ្នាបាន តែគ្រួសារនេះលែងដូចមុនហេីយ បង្ខំចិត្តរស់នៅជាមួយគ្នាក៏គ្មានសេចក្តីសុខដែរ មា៉ក់ និងបា៉ប្រាកដជាពិបាកណាស់ដែលត្រូវរស់នៅទីនេះ ព្រេាះពួកគាត់មិនមែនជាមនុស្សធម្មតានេាះទេ គាត់គួរតែនៅកន្លែងរបស់គាត់ ទេីបខ្ញំុសំុអេាយមា៉ក់ បា៉ ហេីយនិង អ៊ំុស៊ូហូទៅនៅទីនេាះ
ដំបូងមា៉ក់ក៏មិនព្រមដែរ តែពេលខ្ញំុនិយាយថាចាំពេលខ្ញំុធុញទីនេះពេលណា ចាំខ្ញំុទៅនៅទីនេាះ ទេីបគាត់ព្រមទៅ
'លេាកស្រី ខ្ញំុសំុនៅមេីលថែអ្នកប្រុសតូចនៅទីនេះបានអត់?'
'អឺ...'
'ខ្ញំុសន្យាថានឹងមេីលថែអ្នកប្រុសអេាយបានល្អ'
'អឺម ចឹងក៏បាន ជួយមេីលថែគ្រិសជំនួសញុ៉មផង'
'បាទលេាកស្រី!'
តាំងពីមា៉ក់ទៅនៅទីនេាះ ខ្ញំុមិនដែលទៅលេងមា៉ក់ម្តងណាឡេីយ លុះត្រាតែខ្ញំុឈឺដល់សន្លប់ ទេីបអ៊ំុស៊ូហូនាំទៅរកពេទ្យនៅទីនេាះ ហេីយអ៊ំុតែងតែត្រូវមា៉ក់រអ៊ូរហូតដល់ឈឺត្រចៀក ><
ហេីយពេលនេះក៏ដូចគ្នា...
''មា៉ក់... កូនលែងអីអ៎ាយ... កូនទៅវិញអ៎ាយណា''
''ប្រញាប់មែស... ម៉ាក់មិនទាន់បាត់នឹកផង''
''ចាំថ្ងៃក្រេាយចាំកូនមេា៉លេងទៀត''
ជុបបប
ខ្ញំុថេីបថ្ពាល់របស់ម៉ាក់ខ្លាំងៗ ហេីយដេីរចុះពីលេីគ្រែ
''ជំរាបលា លេាកស្រី'' អ៊ំុស៊ូហូអេានគេារពមា៉ក់ ហេីយដេីរចេញមេា៉តាមខ្ញំុ
''ឈប់សិនស៊ូហូ (X_X)''
''ប... បាទ (¬_¬;)'' អ៊ំុស៊ូហូងាកទៅរកមា៉ក់យឺតៗ
''សំណាងល្អណាអ៊ំុ ចាំជួបគ្នានៅផ្ទះ ^///^''
''អ្នកប្រុសតូច ><'' អ៊ំុសូ៊ហូធ្វេីមុខដូចចង់យំ
ខ្ញំុរត់ចេញពីបន្ទប់ភ្លាម តែបុកនឹងអ្វីមួយ ទេីបធ្វេីអេាយខ្ញំុដួលទៅលេីដី
''គ្រិសសស!!!'' លេាកបា៉ស្ទុះចូលមេា៉លេីកខ្ញំុឡេីង
''បា៉...''
''មេ៉ចអ៎ាយ? រត់លឿនចឹង លែងអីអ៎ាយហ៎?''
''បាទ (._.)''
''ហេីយប្រញាប់ទៅណាហា៎ស?''
''ទ... ទៅផ្ទះវិញ!''
''ហឺុមមម... អត់គិតមេា៉ជួបបា៉សិនអីហេ៎ហ៎? (_ _*)''
''ហេស ហេស អាលូវជួបអ៎ាយតា៎ ^^''
''បេីបា៉អត់មេា៉រក ប្រហែលជាអត់បានជួបហេ៎មេីលទៅ ><''
''ហិស ហិស កូនទៅសិនអ៎ាយណា (^x^)''
''អឺម មេីលថែខ្លួនផង កំុអេាយមានរឿងចឹងទៀត''
''...''
''បា៉... បារម្ភ''
''ល... លេាកបា៉...'' ខ្ញំុចូលទៅអេាបបា៉ភ្លាម ធម្មតាខ្ញំុមិនមែនជាមនុស្សទន់ខ្សេាយចឹងហេ៎ តែប្រហែលជាខ្ញំុរឹងមាំយូរពេកហេីយមេីលទៅ
''កូនក្មេងអេីយ (^3^)'' បា៉អង្អែលក្បាលរបស់ខ្ញំុថ្នមៗ
''កូន ហឹុក... កូនធំអ៎ាយ... ណា'' ខ្ញំុលែងបា៉ ហេីយជូតទឹកភ្នែកលេីថ្ពាល់ចេញ
''ធំអ៎ាយនៅយំទៀត (^3^)'' បា៉ញីក្បាលរបស់ខ្ញំុលេង
''កូនទៅសិនអ៎ាយណា ^///^''
''អឺមមម (*^‿^*)''
comment ម្នាក់មួយមេ៉ា >.< ☆ click here ☆
<<<Back
.
Author's Note
គេថា exo comeback teaser នឹងចេញយប់នេះ? សង្ឃឹមថានឹងមែនទៅចុះ ^^
enjoy it guys❤️ loveeeee❤️
