Thursday, February 11, 2016

☆☆ លួចស្រលាញ់ Special Part 2: After Valentine's Day



after valentine's day



Baekhyun part



កុក កុក កុក

ខ្ញុំចុះពីលេីគ្រែហេីយដេីរទៅបេីកទ្វារទាំងភ្នែកនៅបិទ ពេលទៅដល់ទ្វារទេីបបេីកភ្នែកឡេីងបន្តិចហេីយបេីកទ្វារមេីលថាអ្នកណាជាអ្នកគោះទ្វារទាំងព្រឹកបែបនេះ ថ្ងៃអាទិត្យខំគិតថានឹងគេងអេាយបានយូរបន្តិច មានអ្នករំខានទាល់តែបាន

      ''ហាវវវវ ឆាន់យ៉លមានការអីហ៎?''

      ''ម៉េាង 11អា៎យ ល្មមងេីបអា៎យ''

      ''អឺមៗ តែថាមានការអី?''

      ''អផ្សុក លេងហ្គេមជាមួយគ្នាអត់?''

      ''ហឺម? ចុះពួកសេហ៊ុន?''

      ''ពួកវាលេងហ្គេមផ្សេង ញ៉ុមចង់លេង mobile legends''

      ''អូខេ តែចាំតិចបានអត់? មិនទាន់មុជទឹកផង''

      ''អឺម''   ឆាន់យ៉លឆ្លេីយតប មុននឹងដេីរចូលមកក្នុងបន្ទប់គេងរបស់ខ្ញុំហេីយទាញទ្វារបិទអេាយ ខ្ញុំមិនបានងាកទៅមេីលរឺនិយាយអីបន្ថែមនោះទេ ប្រញាប់ចូលទៅមុជទឹកដេីម្បីចេញមកលេងហ្គេមជាមួយគ្នា

ក្រេាយពេលមុជទឹកហេីយ ខ្ញុំពាក់សំលៀកបំពាក់ធម្មតាៗសំរាប់នៅផ្ទះ មុននឹងបេីកទ្វារបន្ទប់ទឹកចេញមក សំលេងហ្គីតាលាន់លឺឡេីងតិចៗ ធ្វេីអេាយខ្ញុំប្រញាប់ងាកទៅមេីលប្រភពសំលេងភ្លាម

ឆាន់យ៉លកំពុងតែអង្គុយលេីគ្រែរបស់ខ្ញុំ ហេីយលេងហ្គីតាតែមិនបានចេញជាភ្លេងអីនោះទេ មេីលទៅដូចជាកំពុងតែសាកហ្គីតាច្រេីនជាង

      ''តែងបទថ្មីហ៎?''

      ''មានណា៎ ហេីយនៅ?''   ឆាន់យ៉លឈប់លេងហេីយដាក់ហ្គីតាចុះលេីឥដ្ឋ

      ''អឺម តែឃ្លានអា៎ សុំញាំុអីសិនបានអត់?''

      ''កម្ម៉ង់អីមកញាំុហ្មងអត់?​ ម៉េាង 12លូវអា៎យ''

      ''អូខេ''



ក្រេាយពេលកម្ម៉ង់មាន់បំពងមកញាំុជាមួយគ្នាហេីយ ពួកយេីងក៏ចាប់ផ្តេីមលេងហ្គេមជាមួយគ្នា មិនទាន់បានប៉ុន្មានខ្ញុំក៏ត្រូវក្រុមផ្សេងសំលាប់ ទាំងដែលឆាន់យ៉លនិយាយថានឹងជួយគ្នាបាញ់សត្រូវ តែឆាន់យ៉លបែរជាទៅឈរបាញ់សត្វនៅជិតៗហ្នឹងទៅវិញ

      ''យ៉ា! ក្រែងថាចូលទៅជាមួយគ្នាអី''   ខ្ញុំទំលាក់ទូរស័ព្ទចុះ មុននឹងស្រែកអេាយភ្លាម

      ''ទៅអា៎យ តែទៅអត់ទាន់''

      ''មិញឃេីញឡេីយបាញ់អណ្តេីក''

      ''ហេសហេស សន្សំពង់''

ឌឹប

      ''ឈឺ!''   ខ្ញុំដាល់ដេីមដៃរបស់ឆាន់យ៉លមួយដៃ ហេីយឆាន់យ៉លក៏ស្រែកចេញមក រង់ចាំមួយសន្ទុះខ្ញុំក៏រស់ឡេីងវិញ ហេីយពួកយេីងលេងហ្គេមបន្តមួយសន្ទុះធំ

      ''ទៅក្រៅយកទឹកក្រូចម៉ាភ្លេត ចង់បានអីអត់?''

      ''យកកូកាអេាយផងចឹង''

      ''អឺម''   ខ្ញុំឆ្លេីយតបក្នុងបំពង់កតិចៗ មុននឹងលេាតចុះពីលេីគ្រែ ដេីរទៅពីបន្ទប់សំដៅទៅកាន់ផ្ទះបាយ មុននឹងបេីកទូរទឹកកកហេីយយកទឹកកូកាចេញមកពីរកំប៉ុង សេហ៊ុននិងជុងអុីនមិនបាននៅក្នុងបន្ទប់ទទួលភ្ញៀវលេងហ្គេមដូចព្រឹកមិញទៀតនោះទេ មិនដឹងថានៅក្នុងបន្ទប់គេងរៀងៗខ្លួន រឺក៏ចេញទៅណាបាត់ តែខ្ញុំក៏មិនបានសំលឹងរកដែរ

ជេីងទាំងសងខាងដេីរត្រលប់មកក្នុងបន្ទប់គេងរបស់ខ្លួនឯងវិញ មុននឹងឃេីញថាឆាន់យ៉លមិនបានអង្គុយលេីគ្រែ តែបែរជាកំពុងតែអេានធ្វេីអីមិនដឹងនៅលេីតុដាក់សៀវភៅរបស់ខ្ញុំ ពេលដែលសំលឹងទៅលេីតុឃេីញសៀវភៅកំណត់ហេតុ ដែលមានផ្កាកុលាបក្រៀមមួយនៅពីលេីនោះ ខ្ញុំប្រញាប់រត់ទៅភ្លាម

      ''ប៊េក...''

      ''ឆាន់យ៉ល! មានបេីកមេីលអត់?''

      ''ហឺម?''

      ''អត់មានបេីកមេីលហេ៎ត្រូវអត់?''   ខ្ញុំមិនដឹងថាខ្លួនឯងធ្វេីមុខបែបណា តែប្រហែលជាល្អសេីចខ្លាំងហេីយ ព្រោះឆាន់យ៉លអស់សំណេីចចេញមក មុននឹងលេីកផ្កាកុលាបដែលស្វិតស្រពេានមួយទងឡេីងមក

      ''នេះផ្កាដែលញ៉ុមអេាយតាំងពីខែមុនហ៎?''

      ''...''   មិនដឹងថាគួរនិយាយរកលែសម៉េចទេីបសម

      ''ឡេីងស្វិតអស់អា៎យនៅទុកធ្វេីអីទៀត?''

      ''វា... វា...''   ផ្កាដែលឆាន់យ៉លអេាយទាំងមូលម៉េចដាច់ចិត្តបោះចេាល នេះខំអង្គុយបេីកយូធូបរកមេីលវិធីធ្វេីផ្កាក្រៀមដេីម្បីទុកហេីយ នៅឆ្លៀតមកប្រាប់អេាយបោះចេាលទៀត

      ''ហឹស អូខេ ណែស ចង់ទុកក៏ទុក''   ឆាន់យ៉លហុចផ្កាកុលាបដែលស្វិតស្រពេានក្នុងដៃមកអេាយខ្ញុំ ពេលនេះវាមានពណ៌ត្នេាតចាស់ មិនដូចផ្កាកុលាបពណ៌ក្រហមស្រស់ដែលធ្លាប់ទទួលបាននោះទេ តែខ្ញុំក៏នៅតែលូកដៃទៅទទួលយកវាមកកាន់

      ''...''

      ''មុខក្រហមមែស? កេីតអីហ៎? មិនមែនខឹងណា៎អី?''

ខឹងអី! ដេាយសារតែភ័យខ្លាចឆាន់យ៉លដឹងការសំងាត់ហ្នឹង!