kiss
Baekhyun Part
''ណែស ទិញមកផ្ញេីរ'' ខ្ញុំដេីរទៅឈរពីមុខឆាន់យ៉លដែលកំពុងតែអេានចុចទូរស័ព្ទ មុននឹងហុចកាហ្វេអាមេរិកាណូមួយកែវអេាយទៅអ្នកចំពោះមុខ
''អរគុណ'' ឆាន់យ៉លនិយាយឡេីង ហេីយលូកដៃមកយកកែវពីដៃរបស់ខ្ញុំទៅ
''ឃេីញព្រឹកមិញងេីបយឺត មានញាំុអីនៅ?''
''នៅ! ឃេីញងេីបយឺតហេីយក៏មិនព្រមដាស់ ប៊ិសងេីបអត់ទាន់អា៎យ''
''លូហានមកចាំអា៎យ ខ្ជិលអេាយលូហានចាំយូរ អេាយសេហ៊ុនទៅដាស់អា៎យតា៎''
''អឺម អរគុណ''
ខ្ញុំងក់ក្បាលមិនបាននិយាយអីបន្ត មុននឹងបែរខ្នងរៀបដេីរទៅអង្គុយកន្លែងផ្សេង តែឆាន់យ៉លក៏និយាយឡេីងមកមុន
''ប៊េកហ្យុន ម៉ានង៉ៃមុនសុំទេាស''
''អឺម អត់អីហេ៎''
''ឈប់ខឹងអា៎យហ៎?''
''មានខឹងណា៎''
''ហេតុអីបានមួយរយៈនេះមានអារម្មណ៍ថាពួកយេីងឃ្លាតឆ្ងាយមែស អត់និយាយជាមួយគ្នា អត់មកក្រុមហ៊ុនជាមួយគ្នា អត់បានទៅញាំុអីជាមួយគ្នា''
''...''
''បេីញ៉ុមសុំទេាសអា៎យ ពួកយេីងនឹងដូចពីមុនវិញអត់?''
''...'' សុខៗទឹកភ្នែករបស់ខ្ញុំក៏ស្រក់ចុះមកដេាយមិនដឹងមូលហេតុ ដែលពួកយេីងឃ្លាតឆ្ងាយបែបនេះ ដេាយសារតែមួយរយៈនេះខ្ញុំគិតច្រេីនគួរសម ទាំងរឿងដែលឆាន់យ៉លនឹងទៅរៀននៅប្រទេសអាមេរិក ហេីយរឿងទំនាក់ទំនងរវៀងឆាន់យ៉លនិងគ្យុងស៊ូទៀត ខ្ញុំលេីកដៃឡេីងជូតទឹកភ្នែកខ្លួនឯងចេញ មុននឹងលឺសំលេងឆាន់យ៉លនិយាយឡេីងមកម្តងទៀត
''ថ្ងៃអាទិត្យនេះបេីទំនេរ ទៅដេីរលេងជាមួយគ្នាណា៎''
តាំងពីបានជាប់ audition រហូតដល់បានក្លាយជាសិស្សហ្វិកហាត់នៅក្រុមហ៊ុននេះ ខ្ញុំមិនសូវដែលបានទៅដេីរលេងនោះទេ បេីនិយាយដល់ lotte world គឺរឹតតែមិនធ្លាប់ទៅទៀត មួយថ្ងៃៗខ្ញុំត្រូវហាត់រាំនិងច្រៀងដេីម្បីត្រៀម debut បេីថ្ងៃសំរាកគឺនៅតែក្នុងបន្ទប់លេងហ្គេម បេីទៅណាគឺទៅតែកន្លែងជិតៗតែប៉ុណ្ណោះ ហេីយណាមួយដេាយសារតែមកពីខ្ញុំមកពីពូសានផង ទេីបមិនសូវស្គាល់ទីក្រុងសេអ៊ូលនេះប៉ុន្មាន
ទោះបីជាខ្ញុំនិងឆាន់យ៉លស្និទ្ធស្នាលនឹងគ្នាគួរសម ធ្លាប់ទៅញាំុអីនៅក្រៅជាមួយគ្នា ទៅដេីរលេងជាមួយគ្នាជាញឹកញាប់ តែនេះជាលេីកទីមួយហេីយដែលពួកយេីងមកសួនកំសាន្តជាមួយគ្នា
ជាពិសេស តែពីរនាក់ទៀតផង!
គិតហេីយក៏ចាប់ផ្តេីមមានអារម្មណ៍ថាផ្ទៃមុខចាប់ផ្តេីមឡេីងកំដៅ ចង្វាក់បេះដូងចាប់ផ្តេីមលេាតញាប់ទៅៗ
''អា៎ាាាាាាាា!'' ខ្ញុំស្រែកចេញមកពេលដែលរថភ្លេីងហោះដែលខ្ញុំកំពុងជិះពេលនេះ សុខៗស្រាប់តែហោះទៅមុខដេាយល្បឿនលឿន ហោះឡេីងហោះចុះជាច្រេីនដងទំរាំតែត្រលប់ទៅកន្លែងឈប់វិញ
ពួកយេីងនាំគ្នាដេីរចុះពីលេីរថភ្លេីងដេាយភាពហត់នឿយ ថ្ងៃនេះឆាន់យ៉លនាំខ្ញុំជិះនេះជិះនោះ ជិះហេីយពេលដែលមានអារម្មណ៍ថាឃ្លានក៏នាំទៅរករបស់ញាំុ
''ញាំុនំឈូរូសហេ៎?''
''ណា?'' ខ្ញុំសំលឹងរកមេីលកន្លែងលក់ ទេីបឆាន់យ៉លចង្អុលប្រាប់ហាងដែលនៅខាងឆ្វេងដៃរបស់ខ្លួន
''នោះ! រសជាតិអូរេអូ''
''មានអូរេអូក្រឡុកទៀត ញាំុ~~''
''ហាហាហាហា អូខេ'' ឆាន់យ៉លសេីចចេញមក មុននឹងនាំខ្ញុំដេីរទៅកាន់ហាងលក់នំឈូរូសពណ៌ខ្មៅដែលមានប្រឡាក់ស្ករជុំវិញ
''ញាំុអត់?'' ខ្ញុំខិតនំឈូរូសទៅជិតមុខរបស់ឆាន់យ៉ល មុននឹងសួរឡេីង
''អឺម'' ឆាន់យ៉លលូកដៃមកដាក់ពីលេីដៃរបស់ខ្ញុំដែលកំពុងតែកាន់នំ មុននឹងហាមាត់មុននឹងខាំនំមួយដុំធំ
''...'' មានអារម្មណ៍ថាថ្ពាល់ឡេីងកំដៅទៀតហេីយ ជាលេីកទីប៉ុន្មានហេីយក៏មិនដឹង
''ផ្អែមអា៎''
ខ្ញុំមិនបានឆ្លេីយអី មុននឹងដេីរបណ្តេីរញាំុនំបណ្តេីរស្ងាត់ ដេាយមានឆាន់យ៉លដេីរជិតៗហេីយកាន់ទឹកអូរេអូក្រឡុកអេាយ
''ញាំុអស់អា៎យ ម៉ោះ!'' ក្រេាយពេលដែលនំមួយម៉ាត់ចុងក្រេាយចូលមាត់ហេីយ ខ្ញុំបត់ក្រដាសដែលខ្ចប់នំមុននេះអេាយតូច មុននឹងលូកដៃទៅយកទឹកក្រឡុករបស់ខ្លួនឯងពីដៃរបស់ឆាន់យ៉លមកកាន់
''មេីលញាំុហ៎!'' ឆាន់យ៉លហុចកែវទឹកអូរេអូក្រឡុកមកអេាយ មុននឹងលូកដៃមកជូតស្ករដែលប្រឡាក់នៅលេីបបូរមាត់អេាយខ្ញុំ បេីហៅថាបេាសដូចត្រូវជាង ><
''អរ... អរគុណ''
''ញាំុដូចកូនក្មេងចឹង''
ដុក ដាក់ ដុក ដាក់ ដុក ដាក់
ពួកយេីងដេីរហួសកន្លែងលក់នំឈូរូសមុននេះបានបន្តិច ក៏មកដល់កន្លែងដែលមានផ្លាកសរសេរជាអក្សរពណ៌ក្រហមគួរអេាយខ្លាចថា tomb of horror ហេីយមានសត្វប្រចៀវពីលេីអក្សរនោះ
អា៎...
មិនបាច់ប្រាប់ក៏ដឹងដែរថាជាផ្ទះខ្មេាច
''ចូលហេ៎?''
''អត់ហេ៎!'' ខ្ញុំប្រញាប់ក្រវីក្បាលញាប់បដិសេធភ្លាម ដែលមិនចង់ចូលមិនមែនដេាយសារខ្លាចខ្មេាចទេ តែខ្ញុំមិនចូលចិត្តកន្លែងងងឹតៗ ហេីយលឺសំលេងនិងមានបរិយាកាសបែបនេះ ទោះមិនខ្លាចក៏វាធ្វេីអេាយខ្ញុំចង់យំដែរ
''ម៉ោះ! ចូលពីរនាក់'' ឆាន់យ៉លចាប់កដៃរបស់ខ្ញុំជាប់ មុននឹងចាប់ផ្តេីមអូសខ្ញុំដេីរទៅជិត ខ្ញុំព្យាយាមរេីបំរះ តែឆាន់យ៉លនៅតែចាប់មិនព្រមលែង
''អត់ចូលហេ៎ អត់ចូលចិត្ត!''
''ចូលពីរនាក់ណា៎'' ឆាន់យ៉លព្រមប្រលែងកដៃរបស់ខ្ញុំអេាយមានសេរីភាព មុននឹងលាដៃមកដាក់ចំពោះមុខខ្ញុំជំនួស
''...'' ខ្ញុំស្ទាក់ស្ទេីរសំលឹងមេីលបាតដៃនោះ ហេីយនិងផ្ទៃមុខរបស់ឆាន់យ៉លទៅវិញទៅមក
''ណា៎''
អូខេ ចុះចាញ់អា៎យ ចូលក៏ចូល
''អា៎!!'' ខ្ញុំស្រែកចេញមកបន្តិច ពេលដែលសុខៗកន្លែងដែលងងឹតស្រាប់តែភ្លឺឡេីង ព្រមជាមួយឆ្អឹងខ្មេាចជាច្រេីន ថែមទាំងមានសំលេងបន្លាចលាន់លឺឡេីងខ្លាំងៗទៀតផង
ពេលនេះខ្ញុំដូរពីកាន់ដៃឆាន់យ៉លមកជាអេាបដៃរបស់ឆាន់យ៉លជំនួសហេីយ ព្យាយាមខ្ទប់មុខនឹងដេីមដៃនោះ ព្រោះមិនចង់ឃេីញរូបភាពចំពោះមុខ
''ប៊េកហ្យុន មេីលហ៎?'' តែអ្នកដែលដេីរក្បែរខ្លួនខ្ញុំពេលនេះ មិនត្រឹមតែមេីលទៅមិនខ្លាចនោះទេ នៅហៅខ្ញុំមេីលនេះ មេីលនោះមិនឈប់ ហេីយសំលេងដែលនិយាយដេាយរឹកពារអស់សំណេីចនេះមានន័យថាម៉េច?
ខ្ញុំបានត្រឹមតែមួរម៉ៅឆាន់យ៉ល ហេីយលួចជេរក្នុងចិត្តរហូតដល់ផ្លូវចេញ ដេីរបានមួយសន្ទុះធំទេីបចាប់អារម្មណ៍ថាពួកយេីងចេញពីផ្ទះខ្មេាចមុននេះយូរគួរសមហេីយ តែខ្ញុំនៅតែអេាបដៃរបស់ឆាន់យ៉លមិនទាន់លែងនៅឡេីយ
ព្រឹប
ខ្ញុំបេីកភ្នែកធំៗ មុននឹងប្រញាប់លែងដៃរបស់ឆាន់យ៉លភ្លាម
''បេីនៅខ្លាចអេាបតទៀតក៏បាន អត់ថាអីហេ៎''
''មា... មានណា៎''
''ម៉េចបានមុខឡេីងក្រហមទៀតអា៎យ? ខ្លាចខ្មេាចពេកមែន?'' សួរហេីយក៏អេានមុខមកជិត ធ្វេីអេាយថ្ពាល់របស់ខ្ញុំពេលនេះឡេីងកំដៅជាងមុនទៀត
''អ... អឺម''
Chanyeol part
ពេលដែលឃេីញថ្ពាល់ទាំងសងខាងរបស់ប៊េកហ្យុនកាន់តែឡេីងក្រហមខ្លាំងជាងមុនទៀត ខ្ញុំក៏សំរេចចិត្តថាឈប់ធ្វេីបាប ហេីយប្តូររឿងនិយាយ
''តោះ! ទៅជិះកន្ត្រក់វិល''
''...'' ប៊េកហ្យុនមិនបានឆ្លេីយតប ហេីយនៅឈរស្ងៀមមិនកំរេីក ធ្វេីអេាយខ្ញុំសេីចចេញមកម្តងទៀត មុននឹងលូកដៃទៅចាប់កដៃរបស់ប៊េកហ្យុន ហេីយអូសអេាយដេីរតាមទៅកាន់កន្លែងជិះកន្ត្រក់វិល
''ស្អាតអា៎ណ៎'' ប៊េកហ្យុនកំពុងតែអេីតក្បាលមេីលចេញទៅក្រៅតាមប្រឡោះតូចៗរបស់កន្ត្រក់វិល ហេីយនិយាយចេញមកដេាយស្នាមញញឹមលេីផ្ទៃមុខ
''អឺម ទេីបតែចាប់អារម្មណ៍ថាស្អាត'' ខ្ញុំនិយាយតបហេីយសំលឹងមេីលមុខរបស់ប៊េកហ្យុនដេាយមិនអាចដកខ្សែភ្នែកចេញបាន មុននឹងញញឹមតាមពេលដែលឃេីញស្នាមញញឹមនោះ
មិនដឹងថាតាំងពីពេលណាដែលខ្ញុំចាប់ផ្តេីមគិតបែបនេះ អាចមកពីពេលដែលគ្យុងស៊ូនិយាយដាស់តឿនមុននេះ រឺក៏ពេលដែលឃេីញប៊េកហ្យុនស្និទ្ធស្នាលជាមួយថាវ រឺក៏ពេលដែលឃេីញប៊េកហ្យុនយំប៉ុន្មានថ្ងៃមុន រឺក៏អាចយូរជាងនេះទៀត ខ្ញុំក៏មិនដឹងខ្លួនឯងដូចគ្នា
ប៊េកហ្យុនឈប់មេីលទេសភាពខាងមុខហេីយងាកមករកខ្ញុំ កែវភ្នែករបស់ប៊េកហ្យុនចាំងពន្លឺភ្លឺពណ៌មកពីខាងក្រៅធ្វេីអេាយមានពន្លឺភ្លឺផ្លេកហាក់បីដូចជាមានផ្កាយរាប់ពាន់នៅក្នុងកែវភ្នែកមួយគូរនោះ បេះដូងរបស់ខ្ញុំចាប់ផ្តេីមលេាតខុសចង្វាក់ ខ្ញុំរំកិលខ្សែភ្នែកចុះទៅមេីលបបូរមាត់របស់ប៊េកហ្យុន មុននឹងងេីបឡេីងប្តូរទៅអង្គុយកន្លែងក្បែរប៊េកហ្យុនជំនួស
''ឆាន់... ងេីបមកធ្វេីអី?'' ប៊េកហ្យុនបេីកភ្នែកធំៗ មុននឹងធ្វេីមុខភ័យ ព្រោះកន្ត្រក់ដែលធ្លាប់តែនៅស្ងៀម ចាប់ផ្តេីមយេាលដេាយសារការកំរេីករបស់ខ្ញុំ
ខ្ញុំមិនបានឆ្លេីយតប មុននឹងលូកដៃទៅចាប់កដៃរបស់ប៊េកហ្យុនជាប់មិនអេាយកំរេីក ហេីយប្រេីដៃម្ខាងទៀតដាក់ពីករបស់ប៊េកហ្យុនហេីយទាញអេាយខិតមកជិត
''ឆាន់...'' ប៊េកហ្យុនដាក់ដៃលេីស្មាររបស់ខ្ញុំ មុននឹងរុញចេញបន្តិច តែខ្ញុំនៅតែខិតចូលទៅកាន់តែជិត ហេីយដាក់បបូរមាត់ខ្លួនឯងលេីបបូរមាត់របស់ប៊េកហ្យុននៅទីបំផុត
គ្មានការរេីបំរះ គ្មានសំលេងនិយាយអីចេញពីមាត់របស់ប៊េកហ្យុនទៀត ខ្ញុំបិទភ្នែកមុននឹងចាប់ផ្តេីមកំរេីកបបូរមាត់ ពួកយេីងថេីបគ្នាមួយសន្ទុះរហូតដល់ត្រចៀកចាប់ផ្តេីមលឺសំលឹងទ្វារបេីកនិងបិទរបស់កន្ត្រក់ដែលនៅមិនឆ្ងាយប៉ុន្មាន
អា៎...
ជិតដល់ក្រេាមអា៎យ...
ប៊េកហ្យុនប្រហែលជាបានលឺដូចគ្នា ដៃដែលដាក់លេីស្មាររបស់ខ្ញុំមុននេះ ចាប់ផ្តេីមរុញខ្ញុំចេញតិចៗ ហេីយងាកមុខចេញ ខ្ញុំសំលឹងមុខរបស់ប៊េកហ្យុន មុននឹងឃេីញថាថ្ពាល់ទាំងសងខាងរបស់ប៊េកហ្យុនចាប់ផ្តេីមឡេីងក្រហមតិចៗ
គួរអេាយស្រលាញ់...
