Tuesday, March 18, 2025

☆☆ រយៈពេល3ឆ្នាំ Special Part 3


the deal



គ្រប់យ៉ាងចាប់ផ្តេីមនៅថ្ងៃដែលជេណូត្រូវសង្សារសុំបែកហេីយបបួលទៅផឹក ជេមីនហេីយនិងជីសុងត្រូវទៅអង្គុយផឹកកំដរ មុននឹងបានជួបមិត្តភក្តិដែលរៀនវិទ្យាល័យជាមួយគ្នាដែលខានជួបគ្នាជិត 10ឆ្នាំហេីយ

'គីម ដូយុង' មកជប់លៀងខួបកំណេីតរបស់សង្សារខ្លួន ដេីរសំដៅទៅកាន់តុដែលមានមនុស្ស 3នាក់កំពុងតែអង្គុយ មុននឹងនិយាយរាក់ទាក់ចេញមក ទាំង 4នាក់ធ្លាប់ជាមិត្តភក្តិដែលជិតស្និទ្ធនឹងគ្នាខ្លាំង តែដេាយសារដូយុងទៅរៀននៅមហាវិទ្យាល័យផ្សេង ទេីបមិនសូវបានទាក់ទងគ្នា អ្នកណាទៅរៀនពូកែហេីយប្រឡងជាប់មហាវិទ្យាល័យសេអ៊ូលដូចដូយុងបាន

      ''វាកេីតអី?''

      ''សង្សារសុំបែក''

      ''កុំនិយាយពីគេទៀត''   ជេណូលេីកកែវឡេីងអ៊កហេីយងាកទៅសំឡក់អ្នកដែលឆ្លេីយសំនួររបស់ដូយុង មុននឹងថាអេាយភ្លាម

      ''អា៎ អូខេ ឈប់និយាយអា៎យ''   ជីសុងប្រញាប់តប ព្រោះជេណូស្រលាញ់សង្សារម្នាក់នេះខ្លាំង តែត្រូវគេសុំបែកដេាយសារតែជេណូមួយរយៈនេះរវល់ មិនសូវមានពេលវេលាអេាយដូចមុន ទេីបគេទៅរកអ្នកផ្សេងដែលមានពេលវេលាអេាយបានច្រេីនជាង

      ''ហេីយម៉េាមួយណាគេ?''

      ''មិត្តភក្តិ ហេីយសង្សារ... ថ្ងៃនេះមកជប់លៀងខួបកំណេីតសង្សារយេីង''   ដូយុងនិយាយមុននឹងចង្អុលទៅកាន់តុដែលមានសង្សាររបស់ខ្លួនអង្គុយ ហេីយនិងមិត្តភក្តិ 5នាក់ទៀត

ជេមីនងាកទៅតាម មុននឹងឃេីញមនុស្សម្នាក់ពាក់អាវពណ៌ខៀវ ពាក់ខ្សែកពណ៌ប្រាក់ សក់ខាងមុខវែងតិចតួច សំលេងចំរៀងក្នុងក្លឹបដែលធ្លាប់តែលឺខ្លាំងស្ទេីរតែនិយាយស្តាប់គ្នាមិនលឺ បែរជាស្ងាត់ជ្រៀប មានអារម្មណ៍ថាពេលវេលាឈប់ដេីរជាច្រេីនវិនាទីពេលដែលមនុស្សម្នាក់នោះសេីចចេញមក

នេះហ៎ ដែលគេតែងតែនិយាយថាចង្វាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍? តាំងពីកេីតមកដល់អាយុ 27ឆ្នាំ ទេីបតែដឹងថាវាមានអារម្មណ៍បែបនេះ

      ''មេីលណាគេភ្លឹកមែស?''

      ''មានណា៎''

      ''យេីងទៅតុវិញអាយចឹង ពេលណាទំនេរចាំបបួលគ្នាផឹកម្តង''

      ''អូខេ''   ជេមីនងាកទៅមេីលដូយុងបន្តិច មុននឹងងក់ក្បាលទទួល

យប់នោះជេមីនមិនដឹងថាខ្លួនឯងងាកទៅមេីលមុខម្នាក់នោះប៉ុន្មានដងនោះទេ ដឹងត្រឹមតែជេមីននឹងចងចាំស្នាមញញឹមមួយនោះមួយរយៈធំហេីយ



ពេលវេលាកន្លងផុតទៅជាច្រេីនខែ ហេីយជេមីនក៏មិនបានគិតដល់មនុស្សម្នាក់ដែលជួបនៅក្លឹបនោះទៀត ពេលដែលគិតថាខ្លួនឯងភ្លេចគេបាត់ហេីយ ព្រហ្មលិខិតបែរជាកំណត់អេាយជេមីនបានជួបគេម្តងទៀតដេាយចៃដន្យ

ជេមីនឈរនិយាយទូរស័ព្ទជាមួយម៉ាក់បណ្តេីរ មេីលផ្លែឈេីដែលម៉ាក់កំពុងតែប្រាប់អេាយទិញបណ្តេីរ រេីសដាក់ចូលរទេះរុញហេីយគ្រប់ហេីយ ក៏ចុចបិទទូរស័ព្ទ មុននឹងត្រូវភ្ញាក់ពេលដែលឃេីញថាមានអ្នកកំពុងតែឈរពីក្រេាយខ្នងហេីយសំលឹងមក

ជេមីនគាំងអស់ជាច្រេីនវិនាទី មុននឹងសំលឹងមេីលរបស់ក្នុងដៃរបស់មនុស្សម្នាក់នោះ

      ''ញ៉ុមឃេីញលេាកធ្វេីជ្រុសកាបូបលុយនៅច្រកចូល តែឃេីញលេាកនិយាយទូរស័ព្ទបានអត់ហ៊ានរំខាន''

នេះជេមីនត្រូវគេដេីរតាមតាំងពីច្រកចូលហ៎?

      ''អា៎ សុំទេាសដែលអត់បានចាប់អារម្មណ៍''

      ''អត់អីហេ៎''

      ''ហេីយអរគុណដែលជួយរេីសកាបូបលុយអេាយ''

      ''...''   គេមិនបាននិយាយអីតប គ្រាន់តែញញឹមតិចៗដាក់ ហេីយវាក៏ធ្វេីអេាយបេះដូងរបស់ជេមីនលេាតញាប់ជាលេីកទី 2

ពេលបានឃេីញនៅពេលថ្ងៃដែលមានពន្លឺច្បាស់បែបនេះ ទេីបដឹងថាស្នាមញញឹមនេះស្អាតជាងពេលឃេីញនៅក្លឹបរាប់លានដង ពេលបាននៅជិតបែបនេះ ហេីយបានសំលឹងមេីលកែវភ្នែកដែលមានពន្លឺភ្លឺផ្លេករបស់គេ មានអារម្មណ៍ដូចបានឃេីញផ្កាយរាប់មុឺនគ្រាប់ក្នុងកែវភ្នែកនោះអញ្ចឹង

អា៎... ជេមីនទេីបតែដឹងខ្លួនថាគួរតែហៅគេ ហេីយឃាត់គេទុក តែសូម្បីតែឈ្មោះក៏ជេមីនមិនដឹងផង ទេីបបានត្រឹមតែសំលឹងមេីលគេដេីរទៅរហូតដល់បាត់ពីខ្សែភ្នែក

មានអារម្មណ៍ថាគួរតែធ្វេីអ្វីម្យ៉ាងហេីយបានបាន



dy.
18:10

ដូយុង
ម្នាក់នេះណាគេហ៎?
ហេីយមេីលហ្សូម
បានរូបមកពីណា?
ក្នុង highlight ឯង
អ៎
ហេីយម៉េចបានសុខៗសួរ?
ចង់ស្គាល់
ចំលែកមែស?
ផុតឡេីងកន្លះឆ្នាំជាងអា៎យហ្នឹង
ទឹមជួបថ្ងៃមិញម្តងទៀត
?
ហេីយម៉េចមិនសុំគេស្គាល់ខ្លួនឯង
ធ្វេីអីអត់ត្រូវ
ដឹងខ្លួនម្តងទៀតគេដេីរទៅបាត់អា៎យ
ហេីយអេាយយេីងធ្វេីម៉េច?
គេមានសង្សារនៅ?
ឈ្មោះអីគេ?
អាយុមានអា៎យ?
យេីងថាឯងចាំជួបគេម្តងទៀត ហេីយសួរខ្លួនឯងហូវ
ធ្វេីមេចបានៗជួប?
🤷🏻‍♂️
ដូយុង!!
ប្រាប់បានត្រឹមតែគេជាសិស្សប្អូនយេីង
រៀនមហាវិទ្យាល័យដូចយេីង
មហាវិទ្យាលយសេអ៊ូល?
រៀនពូកែអា៎ណ៎
មែនប្រឡងចូលធម្មតាហេ៎ណា៎
បានអាហារូបករណ៍ទៀត
គិតមេីលមេីសថារៀនពូកែប៉ុណ្ណា
ដូយុង
ជួយតិចមេីស
ដល់ថ្នាក់ហ្នឹងហ៎?
តែយល់អារម្មណ៍ហ្នឹង
មានន័យថាម៉េច?
យេីងក៏ធ្លាប់ស្រលាញ់រេនជុន
តែរេនជុនបដិសេធ
និយាយមែននិយាយលេង?
ហេីយចុះសង្សារឯង?
តាំងពីរេនជុនរៀនឆ្នាំទី 1មែស
ពេលហ្នឹងយេីងរៀនចប់ 2ឆ្នាំអា៎យ
តែស្គាល់តាមៗគ្នា
ទឹមមកស្គាល់ធេនក្រេាយហេ៎
មានន័យថាអាឡូវឆ្នាំទី 4?
រឺក៏រៀនចប់ហេីយ?
រេនជុនហ៎?
ឆ្នាំទី 4
អ៎
ប្អូន 6ឆ្នាំ
អឺម
ចង់ស្គាល់មែនអា៎😢
អត់ដែលឃេីញឯងអញ្ចឹងសោះ
អូខេ
ចាំយេីងណាត់មកអេាយជួប
ហេីយនិយាយខ្លួនឯង យេីងអត់ដឹងហេ៎ណា៎
អឺម
អរគុណ


ឈ្មោះរេនជុនហ៎?

ឈ្មោះពិរោះដល់អា៎យ



ពេលចាប់ផ្តេីមស្រវឹងតិចៗ ថ្ពាល់ទាំងសងខាងឡេីងក្រហម

គួរអេាយស្រលាញ់ដល់អា៎យ ពេលសេីចកាន់តែគួរអេាយស្រលាញ់

ចឹងតេីបានអ្នកដែលអង្គុយតុជិតនេះ ងាកមេីលមិនឈប់

      ''ធេន''

      ''ហឺម?''

ជេមីនស្តាប់លឺការសន្ទនាតែប៉ុណ្ណឹង ព្រោះសំលេងចំរៀងដែលលាន់លឺខ្លាំង ហេីយណាមួយរេនជុនអេានទៅខ្សឹបក្បែរត្រចៀកសង្សាររបស់ដូយុងទៀត ទេីបជេមីនមិនដឹងថាគេនាំគ្នានិយាយពីអី ធេនសួរអីម្យ៉ាងហេីយរេនជុនងក់ក្បាល មុននឹងងេីបឈរឡេីង

      ''ចាំហ្យុងទៅជាមួយ''   ធេនចាប់កដៃរបស់រេនជុន មុននឹងនិយាយឡេីង

      ''ញ៉ុមទៅម្នាក់ឯងបាន''

      ''ហ្យុងអត់ទុកចិត្ត''

      ''ទៅបន្ទប់ទឹកហ៎ ចាំជូនទៅ''   ដូយុងងាកទៅនិយាយដាក់អ្នកដែលប្រកែកគ្នាទៅវិញទៅមក

      ''អត់អីហេ៎ ហ្យុងនៅអង្គុយចាំហ្នឹងអា៎យ ទៅតែម៉ាភ្លែតហេ៎''   ហេីយដូយុងក៏ងក់ក្បាលយល់ព្រម



      ''ម៉េចបានទៅយូរមែស?''

      ''បេីបារម្ភយេីងទៅមេីលអេាយ''

      ''អឺម ផ្ញេីរផង''

ជេមីនងេីបឡេីងតាម មុននឹងដេីរទៅឈរចាំខាងមុខបន្ទប់ទឹក មួយសន្ទុះក៏លឺសំលេងនិយាយគ្នា ធ្វេីអេាយចញ្ចេីមទាំងសងខាងរបស់ជេមីនជ្រួញចូលគ្នាភ្លាម

      ''គ្រាន់តែមកបន្ទប់ទឹកក៏តាមមកដែរ''   សំលេងស្រទន់របស់រេនជុនលាន់លឺឡេីង

សូម្បីតែសំលេងក៏ពិរោះ...

      ''ខ្លាចរេនជុនរត់បាត់''

      ''...''

      ''ហ្យុងនិយាយមែនអា៎រេនជុន គ្រោះថ្នាក់អា៎ណា៎ហាមដាច់ខាត''

      ''តែ...''

      ''អ្នកដែលតាមស្រលាញ់ឡេីងច្រេីន អត់ព្រមយកហេ៎ ទៅរកណាគេក៏មិនដឹង''

      ''វាមែនស្រួលដូចហ្យុងនិយាយហេ៎ ណាគេក៏មិនដឹងអាចស្រួលជាង''

      ''ស្រួលត្រង់ណា? គ្រាន់ចង់បានកូន តែអត់គិតហេ៎ហ៎ one night stand អត់ការពារ ហេីយបេីមានជំងឺអីធ្វេីម៉េច?''

      ''ដឹងអា៎យៗ ហ្យុងមិនបាច់បារម្ភហេ៎''

      ''យប់ហ្នឹងទៅវិញជាមួយហ្យុង''

ពេលដែលលឺសំលេងនិយាយគ្នាលឺឡេីងកាន់តែជិត ជេមីនប្រញាប់ដេីរត្រលប់ទៅតុវិញ ដូយុងឃេីញជេមីនដេីរមកវិញម្នាក់ឯងរៀបហាមាត់សួរ តែក៏ឃេីញមានពីរនាក់ទៀតដេីរមកតាមពីក្រេាយ ទេីបស្ងាត់ទៅវិញ



      ''រេនជុនចាំហ្យុងជូនទៅវិញណា៎''   ដួយុងនិយាយឡេីង ពេលដែលឃេីញទាំងរេនជុន និងធេនចាប់ផ្តេីមមុខក្រហម

      ''រេនជុនទៅគេងផ្ទះហ្យុងណា៎''   ធេនតេាងដៃរេនជុនជាប់ មុននឹងផ្អែកក្បាលទៅលេីដេីមដៃរបស់រេនជុន

      ''អត់អីហេ៎ ចាំជិះតាក់សុីទៅវិញខ្លួនឯង''   រេនជុនប្រញាប់និយាយបដិសេធ ព្រោះមិនចង់ទៅរំខានធេន និងដូយុង

      ''ចាំញ៉ុមជូនទៅចឹង''   ជេមីនឆ្លៀតឱកាសនិយាយឡេីង គ្រប់គ្នាក៏នាំគ្នាងាកទៅមេីលមុខជេមីនភ្លាម



jaemin
23:10

ឯងសន្យាអា៎យណា៎ថានឹងមិនធ្វេីអីរេនជុន
បេីយេីងដឹងថាឯងធ្វេីអីលេីសលួស
យេីងនឹងសំលាប់ឯង
អឺម
មិនបាច់បារម្ភហេ៎
សន្យា



ជេមីនកំពុងតែបេីកឡានសំដៅទៅកាន់ផ្ទះរបស់រេនជុន ព្យាយាមផ្តេាតអារម្មណ៍លេីផ្លូវខាងមុខ តែបេះដូងដែលលេាតញាប់ព្រោះភាពត្រេកអរដែលមានរេនជុនអង្គុយក្បែរ ធ្វេីអេាយជេមីនមិនអាចផ្តេាតអារម្មណ៍បាន

      ''លេាកជេមីន''   ហេីយសុខៗអ្នកដែលអង្គុយក្បែរក៏ហៅឈ្មោះរបស់ខ្លួនឯង

      ''ហឺម?''   ជេមីនងាកទៅមេីលបន្តិច មុននឹងឃេីញថារេនជុនកំពុងតែសំលឹងមក ដេាយក្បែរភ្នែកស្រទន់ ទេីបប្រញាប់ងាកត្រលប់ទៅមេីលផ្លូវវិញ

      ''លេាកជេមីនធ្លាប់ one night stand អត់?''   ពេលដែលបានលឺសំនួរហេីយ ជេមីនជ្រួញចញ្ចេីមចូលគ្នាភ្លាម

      ''ម៉េចបានសួរអញ្ចឹង?''

      ''គ្រាន់តែចង់ដឹង''

      ''ធ្លាប់...''

      ''លេាកជេមី...''

      ''ញ៉ុមអត់ដឹងថារេនជុនកំពុងតែគិតអីហេ៎ តែបេីចង់បានកូន ញ៉ុមមានសំណេីរដែលគួរអេាយចាប់អារម្មណ៍ជាង one night stand''



renjun
renjun add you by phone number.
accept | block
7:21

លេាកជេមីន
ហឺម?
បេីរៀបការជាមួយគ្នាគ្រប់ 3ឆ្នាំហេីយអត់មានកូនធ្វេីម៉េច?
បេីអត់មានចាំគិតទៀត
ចុះបេីមាន
រេនជុនមានសិទ្ធលេីកូនទាំងអស់
លេាកជេមីនចង់អេាយកូនដឹងអត់?
ស្រេចចិត្តរេនជុន
រេនជុនចង់អេាយដឹងក៏បាន
តែបេីរេនជុនអត់ចង់
ញ៉ុមក៏អត់ថាអីដែរ
ហេីយពេលរៀបការហេីយត្រូវរេីទៅនៅជាមួយគ្នាអត់?
រឺក៏នៅផ្សេងគ្នា?
នៅជាមួយគ្នា
រេនជុនត្រូវរេីមកនៅជាមួយញ៉ុម
អ៎
ហេីយថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លេីងផ្ទះរបស់លេាកជេមីនថ្លៃអត់?
ហឺម?
ចុះត្រូវចេញម្នាក់ពាក់កណ្តាលហ៎?
មិនបាច់ចេញក៏បាន
ញ៉ុមអត់ serious ហេ៎
ធ្វេី roommate គ្នាត្រូវតែជួយចេញគ្នា
roommate?
ចុះបេី share ផ្ទះជាមួយគ្នា គេអត់ហៅ roommate ហេ៎ហ៎?
ចឹងចេញតែថ្លៃទឹកថ្លៃភ្លេីងបានអា៎យ
ម្នាក់ពាក់កណ្តាល
ធ្វេីចឹងម៉េចកេីត?
កេីត
មែនហ៎?
ហេីយញ៉ុមអាចទៅធ្វេីការបានអត់?
រេនជុនចង់ធ្វេីការហ៎?
ចង់!
អូខេ
ចឹងការងារផ្ទះចាំជួលគេអេាយធ្វេី
ចឹងការងារផ្ទះញ៉ុមអ្នកធ្វេី
ធ្វេីការហត់ហេីយត្រូវធ្វេីការងារផ្ទះទៀតហ៎?
អត់អីហេ៎
ទំលាប់អា៎យ
ញ៉ុមចេះធ្វេីម្ហូបតែប៉ុន្មានមុខហេ៎
តែបេីលេាកជេមីនញាំុបានញ៉ុមអាចធ្វេីបាន
ញាំុបាន
ញ៉ុមអត់ចេះធ្វេីម្ហូបហេ៎
បេីរេនជុនបង្រៀនចាំជួយធ្វេីបាន
ការងារផ្ទះចាំចែកគ្នាធ្វេីក៏បាន
ញ៉ុមអាចធ្វេីបាន
នៅជាមួយគ្នាត្រូវចែកគ្នាធ្វេី
ចឹងក៏បាន
ការងារណាលេាកជេមីនអត់ចេះធ្វេីចាំញ៉ុមអ្នកធ្វេី
រេនជុនចូលចិត្តសំអាតផ្ទះជាង រឺក៏បេាកខេាអាវជាង?
បេាកខេាអាវ
អូខេ
ញ៉ុមអ្នកសំអាតផ្ទះ
រេនជុនធ្វេីម្ហូប ញ៉ុមលាងចាន
read                
គិតមេីលសិនក៏បាន
ហេីយម៉េចៗចាំប្រាប់ញ៉ុម
read                

9:10

លេាកជេមីនចូលចិត្តញាំុអី?
ហឺម?
ក្រែងលេារៀនធ្វេីថែម
មានន័យថាយល់ព្រមហ៎?
អូខេ
រៀបការជាមួយគ្នាក៏បាន
ចូលចិត្តញាំុរបស់ផ្អែម
នំខេក ម៉ាហ្វីន វ៉ាហ្វល ខុកគី
😔
អត់ចេះធ្វេីសូម្បីតែមួយមុខ
ចាំទៅរកទិញសៀវភៅមករៀនធ្វេី
ចុះរេនជុនចូលចិត្តញាំុអី?
លេាកជេមីនរៀនធ្វេីដែរហ៎?
អត់ចេះធ្វេី🥺
តែនាំទៅញាំុបាន
🤔
ចូលចិត្តញាំុរបស់ហិរ
ដូចជាគីមឈី ហត់ផត់ ស៊ុបតៅហ៊ូ
😥
លេាកជេមីនអត់ចេះញាំុហិរហ៎?
អត់សូវចេះញាំុ តែអាចញាំុកំដរបាន
អត់អីហេ៎
ញ៉ុមញាំុអីក៏បាន
ចាប់ផ្តេីមពីថ្ងៃស្អែកពេលល្ងាចម៉េចដែរ?
ញ៉ុមស្គាល់ហាងហត់ផត់មួយ ឆ្ងាញ់ខ្លាំងអា៎
ញាំុហេីយចាំនាំទៅទិញសៀវភៅធ្វេីបង្អែម
ចាប់អារម្មណ៍អត់?
ចាប់អារម្មណ៍!!!










.
Writer's Note
ចប់មែនទែនហេីយ!