Tuesday, February 18, 2025

☆☆ រយៈពេល3ឆ្នាំ Special Part 1

   
merry christmas



Renjun🥺
17:30

ហ្យុង
ពេលណាមកវិញ?
ចេញពីផ្ទះអុមម៉ាមកអា៎យ
កំពុងតែបេីកឡានហ៎?
ម៉េចបានចុចទូរស័ព្ទ?
នាំជីអឹនមកទិញការ៉េម
ម៉ាមីចង់ញាំុអត់?
នាំយកមកដល់ផ្ទះរលាយអស់អា៎យ
ទឹកអៃស្គ្រីមខេកហេីយចាំអេាយគេដាក់ dry ice អេាយ
ខេកធំអត់?
អត់ហេ៎ ញាំុបាន 3នាក់ល្មម
ធំ!
ចង់ញាំុអត់?
ចង់🥺
ចង់ញាំុរសជាតិអី?
អេាយជីអឹនរេីស
អូខេ
បេីទិញនំមកមិនបាច់ទិញការ៉េមអេាយជីអឹនញាំុហេ៎ណា៎
កុំអេាយញាំុរបស់ផ្អែមច្រេីនពេក
...
?
កម្ម៉ង់ហេីយអា៎យ

កំពុងតែអង្គុយចាំយក
មេីលខ្សែភ្នែក
អត់ហ៊ានជំទាស់ហេ៎ធ្វេីម៉េចហូវ🥺
ហេតុអីបានជីអឹនគួរអេាយស្រលាញ់ដល់ថ្នាក់នេះ😢
មែនតា៎
គួរអេាយស្រលាញ់ខ្លាំងអា៎🥺
មានកូនស្រីម្នាក់ទៀតអី🥺
ក្រែងថាចង់បានកូនស្រីមួយ កូនប្រុសមួយ
យក 2នាក់ទៀតហ្មងហូវចឹង
🤦🏻‍♂️
រក 2នាក់ហ្នឹង យក 1អេាយតែបានសិនហូវ
ចាំយប់នេះ
😶
បានការ៉េមអា៎យ
send a photo
គួរអេាយស្រលាញ់
ចង់បានមុខដូចចេះ

គួរអេាយស្រលាញ់
🥺



      ''ចប់អា៎យ ដល់ម៉េាងគេងអា៎យ''   ជេមីនបិទសៀវភៅរឿងនិទាន មុននឹងដាក់ចុះលេីតុក្បែរគ្រែក្រេាយពេលអានដល់ទំព័រចុងក្រេាយ

      ''ប៉ាប៉ា''

      ''ហឺម?''

      ''ធ្វេីម៉េចបានៗធ្វេីព្រះនាងតូច?''

      ''ជីអឹនគឺជាព្រះនាងតូចរបស់ប៉ាប៉ាម៉ាមីអា៎យ''

      ''ហេីយធ្វេីម៉េចបានៗជួបព្រះរាជបុត្រ?''

      ''ទាល់តែជីអឹននីធំសិន''

      ''ធំប៉ុណ្ណា? ធំពិនម៉ាមីហ៎?''

      ''អឺម''

      ''ប៉ាប៉ានិងម៉ាមីដូចព្រះរាជបុត្រនិងព្រះនាងតូចអត់?''   ជេមីនគិតមួយសន្ទុះមុននឹងឆ្លេីយចេញមក

      ''គិតថាដូចត្រង់ព្រះរាជបុត្រជួបព្រះនាងតូចភ្លាមស្រលាញ់ព្រះនាងតូចភ្លែត''

      ''ប៉ាប៉ាជួបម៉ាមីភ្លាម ស្រលាញ់ម៉ាមីភ្លែតហ៎?''

      ''អឺម''   ជេមីនឆ្លេីយ មុននឹងញញឹមចេញមកពេលដែលគិតដល់រឿងនោះ

      ''ប៉ាប៉ាជួបម៉ាមីនៅណា?''   ជីអឹននៅតែសួរបន្ត ព្រោះមិនទាន់ងងុយគេង

      ''ជួបលេីកដំបូងនៅហាងញាំុអីពេលយប់''   ហាងញាំុអីពេលយប់ដែលជេមីនធ្លាប់ពន្យល់ប្រាប់ជីអឹន ពេលដែលជីអឹនសួរថាក្លឹបគឺជាកន្លែងអី

      ''ហាងដែលប៉ាប៉ាថាចាំធំនាំជីអឹនទៅហ្នឹងមែន?''

      ''អឺម''

      ''ហេីយម៉ាមីក៏ស្រលាញ់ប៉ាប៉ាភ្លាមដែរមែន?''

      ''ហាហាហាហា គិតថាអត់ហេ៎''   ជេមីនសេីចចេញមក

      ''ម៉េចចឹង?''

      ''ប៉ាប៉ាក៏អត់ដឹងដូចគ្នា យប់អា៎យ ល្មមគេងអា៎យ''

      ''អូខេ good night ប៉ាប៉ា''

      ''ជុប good night ព្រះនាងតូចរបស់ប៉ាប៉ា''   ជេមីនអេានថេីបថ្ងាសរបស់ជីអឹន មុននឹងអង្អែលក្បាលរបស់ជីអឹនថ្នមៗ

      ''ប៉ាប៉ាគេងជាមួយជីអឹនបានអត់?''

      ''...''

      ''...''   មិនទាន់បានទទួលចំលេីយផង ជីអឹនអេាបជុំវិញដៃរបស់ជេមីន មុននឹងដាក់ក្បាលផ្អែកហេីយបិទភ្នែកគេង

ជេមីនមិនបានឆ្លេីយតប ហេីយអង្អែលក្បាលរបស់ជីអឹនបន្ត រហូតដល់ខ្លួនឯងគេងលក់តាមតាំងពីពេលណាក៏មិនដឹង



      ''ជុប''

      ''ហ្យុង...''

      ''morning kiss''   ជេមីននិយាយមុននឹងញញឹមចេញមក ពេលដែលឃេីញរេនជុនជ្រួញចញ្ចេីម

      ''ម៉េាតាំងពីកាល?''   រេនជុនសួរឡេីងព្រោះយប់មិញមិនឃេីញជេមីនត្រលប់មកបន្ទប់វិញ ពេលចូលទៅមេីលក្នុងបន្ទប់របស់ជីអឹន ក៏ឃេីញថាជេមីនគេងលក់នៅលេីគ្រែជាមួយជីអឹនទៅហេីយ តែមុននេះពេលដឹងខ្លួនឡេីងក៏ឃេីញថាខ្លួនឯងនៅក្នុងរង្វង់ដៃរបស់ជេមីនទៅវិញ

      ''ម៉េាង 3ជាងដឹង ដឹងខ្លួនហេីយក៏ម៉េាគេងនេះវិញ''

      ''អត់បានសន្យាជាមួយជីអឹនណាអី?''   រេនជុនសួរបញ្ជាក់ ព្រោះខ្លាចសន្យាជាមួយកូនហេីយ ដល់ពេលព្រឹកបាត់ជេមីនបែបនេះ ជីអឹនអាចរករឿង

      ''អត់បានសន្យាជាមួយជីអឹនហេ៎''

      ''អូខេចឹង''

      ''តែសន្យាជាមួយអ្នកខ្លះ''

      ''ហឺម?''   រេនជុនធ្វេីមុខឆ្ងល់ដាក់ បេីអ្នកខ្លះដែលជេមីននិយាយគឺមានន័យដល់ខ្លួនឯង រេនជុនចាំមិនបានផងថាទៅសន្យាជាមួយជេមីនតាំងពីពេលណា?

      ''ថាយកបេប៊ីមួយទៀតហ៎?''

      ''...''

      ''ពេលព្រឹកចឹង...''

      ''ជីអឹនភ្ញាក់អា៎យដឹង សុំទៅមេីលជីអឹនសិន''

      ''រេនជុន!''

      ''ហ្យុង តិចជីអឹនភ្ញាក់ហេីយមកគោះទ្វារ''

      '' :( ''

      ''បេីអត់ភ្លេចទៀត ចាំយប់នេះ''

      '' :( ''

      ''ជុប''

      ''...''

      ''morning kiss សងវិញ''   រេនជុនងេីយមុខឡេីងទៅថេីបមាត់របស់ជេមីន មុននឹងរេីចេញពីក្នុងរង្វង់ដៃដែលអេាបខ្លួនឯងមិនព្រមលែង ហេីយងេីបចេញពីលេីគ្រែ

អូខេ ជេមីនចុះចាញ់ក៏បាន



      ''ជីអឹនណា ល្មមងេីបអា៎យណា៎ តិចទៅសាលាយឺត!''   ជេមីនដាក់ខ្លួនអង្គុយលេីគ្រែ មុននឹងសេីយសក់ក្មេងស្រីដែលកំពុងតែគេងលក់លេីគ្រែ

      ''ហឺមមមមមមម''

      ''ជីអឹន លឿន''

      ''ជីអឹនងងុយគេងងងង''   ជីអឹនព្យាយាមប្រែខ្លួនគេចចេញពីដៃរបស់ជេមីន តែក៏ត្រូវជេមីនចាប់បី ហេីយនាំទៅកាន់បន្ទប់ទឹក

ទោះជាត្រូវបីបែបនេះក៏ដេាយ តែជីអឹននៅតែបិទភ្នែកគេងតក្នុងរង្វង់ដៃរបស់ជេមីន ធ្វេីអេាយជេមីនញញឹមចេញមក ជេមីនដាក់ជីអឹនចុះអេាយឈរលេីឥដ្ឋក្នុងបន្ទប់ទឹក មុននឹងចាប់ផ្តេីមមុជទឹកអេាយ ហេីយនាំចេញមកស្លៀកពាក់

      ''ប៉ាប៉ា''

      ''ហឺម?''

      ''ធ្មេញជីអឹនអង្គេីរ''

      ''ណា? ប៉ាប៉ាដុសធ្មេញអេាយមុនហ្នឹងអត់ឃេីញផង''

      ''នៀក''   ជីអឹនយកដៃចាប់ធ្មេញរបស់ខ្លួនហេីយកំរេីកវាអេាយជេមីនឃេីញថាវាពិតជាអង្គេីរពិតមែន

      ''ឈឺអត់?''

      ''អត់ហេ៎''

      ''កុំប៉ះវា តិចទៀតវារបូតចេញម៉េាអា៎យ''

      ''ហេីយជីអឹនអត់មានធ្មេញហ៎?''

      ''តិចទៀតវាដុះមកវិញអា៎យ''

      ''ហឹក ជីអឹនអត់ចង់បាក់ធ្មេញដូចដាហ្យុនហេ៎ ហុឺ~~~~~''

      ''វាគង់តែដុះវិញហេ៎''

      ''អត់ហេ៎ ហុឺ~~''



      ''កេីតអីហឺម?''   រេនជុនសួរឡេីងពេលដែលឃេីញជេមីនពរជីអឹនចុះមកពីជាន់ទី 2 ហេីយជីអឹនកំពុងតែយំ

      ''ហុឺ~~ ម៉ាមី ជីអឹនអត់ចង់បាក់ធ្មេញហេ៎''

      ''ហឺម?''   រេនជុនជ្រួញចញ្ចេីមហេីយមេីលមុខជេមីនដេីម្បីសួររកចំលេីយ មុននឹងដេីរទៅជិតហេីយជូតទឹកភ្នែកអេាយជីអឹន

      ''ធ្មេញទឹកដោះរបស់ជីអឹនអង្គេីរ''

      ''ណា? ធ្មេញណាអេាយម៉ាមីមេីលតិចមេីស''

      ''នៀកកក ហឹក ជីអឹនអត់ចង់បាក់ធ្មេញហេ៎ ហុឺ~~~''

      ''ធ្មេញហ្នឹងរបូតចេញម៉េាហេីយធ្មេញជីអឹនដុះថ្មីអា៎យ''

      ''មែនហ៎? ហឹក''   ជីអឹនឈប់យំបន្តិច មុននឹងយកដៃញីភ្នែកខ្លួនឯង

      ''អឺម''   រេនជុនចាប់ដៃជីអឹនមិនអេាយញីភ្នែក ពេលឃេីញថាជីអឹនឈប់យំរេនជុនក៏ញញឹមចេញមក

ជីអឹនលាដៃទាំងសងខាងចេញមកដេីម្បីអេាយរេនជុនពរ ហេីយរេនជុនក៏លាដៃទៅទទួលពីដៃជេមីន មុននឹងថេីបថ្ពាល់របស់ជីអឹនមួយខ្សឺត

      ''ង៉ៃនេះជីអឹនញាំុស្ត្របេរី រឺក៏ប្លូបេរី?''

      ''ស្ត្របេរី''

ជេមីនដេីរតាមទៅអង្គុយស្ងាត់ៗ មុននឹងចាប់ផ្តេីមជ្រួញចញ្ចេីមតិចៗ មុននេះខ្លួនឯងក៏និយាយប្រាប់ជីអឹនបែបនេះដូចគ្នា តែជីអឹនក៏មិនព្រមបាត់យំ

ប៉ាប៉ាតូចចិត្តបានអត់នេះ...

      ''ហ្យុងយកអី?''

      ''រេនជុនហ្នឹងយកអី? ចាំហ្យុងធ្វេីអេាយ''   និយាយហេីយក៏ងេីបទៅដណ្តេីមកូនស្លាបព្រាពីដៃរបស់រេនជុន ពេលដែលឃេីញរេនជុនលាបដំណាប់ស្ត្របេរីអេាយជីអឹនហេីយ

      ''យកដូចហ្យុងក៏បាន''

      ''អូខេ''   ជេមីនយកនំប័ងដែលរេនជុនដុតអេាយមកកាន់ ហេីយលាបដំណាប់ស្ត្របេរីតាមជីអឹន មុននឹងដាក់លេីចានអេាយរេនជុន

      ''អរគុណ''



ក្រេាយពីនាំជីអឹនចូលគេង រេនជុនដេីរត្រលប់ទៅកាន់បន្ទប់គេងរបស់ខ្លួនឯងវិញ ថ្ងៃនេះជីអឹនចង់ស្តាប់រេនជុនច្រៀងទេីបជេមីនពេបមាត់ដេីរទៅបន្ទប់គេងវិញ មុជទឹកចាំរេនជុនត្រលប់មកវិញ

      ''រេនជុន?''   ជេមីនហៅឡេីងពេលដែលឃេីញរេនជុនដេីរចេញពីបន្ទប់ទឹកបណ្តេីរ ជូតដក់ដែលនៅសេីមតិចៗបណ្តេីរ

      ''ហឺម?''   រេនជុនឆ្លេីយតបតិចៗក្នុងបំពង់ក មុននឹងងាកទៅមេីល

      ''ស្អែកយេីងទៅទិញកាដូអេាយជីអឹនមួយគ្នាអី?''

      ''កាដូអីគេ?''   រេនជុនជ្រួញចញ្ចេីមហេីយសួរឡេីងព្រោះខួបកំណេីតជីអឹនមិនមែនខែនេះ ហេីយជីអឹនក៏មិនទាន់ដល់ពេលប្រឡងដែរ ដូច្នេះហេីយប្រាកដជាមិនមែនជារង្វាន់នោះទេ

      ''កាដូគ្រិស្តម៉ាស''

      ''អ៎...''    រេនជុនចំលែកចិត្តតិចៗ ព្រោះរាល់ដងតែងតែនាំជីអឹនទៅផ្សារហេីយអេាយជីអឹនរេីសថាចង់បានអី តែឆ្នាំនេះបែរជាប្លែកជាងរាល់ដង តែរេនជុនក៏មិនបានសួរមូលហេតុ ព្រោះតាមចិត្តជេមីនស្រាប់ហេីយ

      ''ចង់ខ្ជប់អេាយស្អាត ហេីយយកទៅដាក់ក្រេាមដេីមគ្រិស្តម៉ាស ហេីយចាំប្រាប់ជីអឹនថាសានតាអ្នកអេាយ''

      ''ហ្យុងចង់អេាយជីអឹនជឿថាសានតាមានមែនហ៎?''

      ''អឺម កូនក្មេងណាគេក៏ជឿថាសានតាមានមែនដែរ ខ្លាចជីអឹនគិតថាហេតុអីបានខ្លួនឯងអត់បានកាដូពីសានតា''   និយាយបណ្តេីរពេបមាត់បណ្តេីរ ទេីបរេនជុនដកដង្ហេីមធំចេញមក ចង់ហាមតែក៏មិនហ៊ានជំទាស់

      ''ហេីយបេីង៉ៃមួយជីអឹនដឹងថាសានតាអត់មានលេីលេាក ជីអឹននឹងយំអត់?''

      ''ហាហាហាហា អត់អីហេ៎ ទំរាំតែជីអឹនដឹងជីអឹនធំអា៎យ កាលហ្យុងនៅតូចអុមម៉ាក៏ធ្លាប់យកកាដូម៉េាដាក់អេាយ ហេីយថាសានតាជាអ្នកយកម៉េាអេាយក្មេងណាដែលនិយាយចេះស្តាប់''

      ''ហេីយពេលណាបានហ្យុងដឹងការពិត?''

      ''អត់ចាំផង ដឹងតែឆ្នាំមួយហ្យុងឃេីញអុមម៉ាជាអ្នកយកទៅដាក់ក្រេាមដេីមគ្រិស្តម៉ាសហេីយហ្យុងយំ ព្រោះអុមម៉ាកុហក''   រេនជុនស្រម៉ៃតាមអ្វីដែលជេមីននិយាយ មុននឹងញញឹមចេញមក

គួរអេាយស្រលាញ់...

      ''អូខេ ស្អែកចាំទៅទិញមួយគ្នា ពេលហ្យុងចេញពីធ្វេីការត្រូវអត់?''

      ''ចេញពីធ្វេីការហេីយជីអឹនធ្វេីម៉េច?''

      ''នាំទៅជាមួយ ចាំដូរគ្នាទៅទិញ ម្នាក់ទៀតមេីលជីអឹន''

      ''ជីអឹនអត់សង្ស័យហេ៎ហ៎?''

      ''អត់អីហេ៎ ប្រាប់ថាទៅបន្ទប់ទឹកក៏បានដែរ''

      ''តែហ្យុងចង់រេីសជាមួយគ្នា''

      ''ហេីយធ្វេីម៉េច?''

      ''ចាំហ្យុងគេចក្រុមហ៊ុមម្ង៉ៃ ស្អែករេនជុនអត់មានបង្រៀនហេ៎ត្រូវអត់?''

      ''អឺម តែ...''

      ''សំរេចតាមនេះ ជូតសក់ហេីយម៉េាគេងម៉េា''   ជេមីនគោះពូកកន្លែងដែលរេនជុនគេងរាល់ដង រេនជុនជូតសក់ហេីយយកកន្សែងទៅហាល មុននឹងដេីរទៅគេងតាម

តាំងពីពេលដែលកេីតជីអឹន រេនជុនឈប់សំរាកពីការងារគ្រូបង្រៀន​មួយរយៈ ហេីយទីបំផុតក៏សំរេចចិត្តលាឈប់ ព្រោះទ្រាំមេីលជេមីនហត់នឿយលែងបាន

ដេាយសារតែរេនជុនជាគ្រូបង្រៀនសាលារដ្ឋទេីបមិនអាចឈប់បានយូរ ដូច្នេះហេីយទេីបជេមីនជាអ្នកឈប់នៅផ្ទះមេីលជីអឹន ថ្ងៃណាដែលមានប្រជុំរឺការងារបន្ទាន់ក៏នាំទាំងជីអឹនទៅក្រុមហ៊ុន រឺក៏យកទៅផ្ញេីអុមម៉ា ជេមីនមិនបានបង្ខំអេាយរេនជុនឈប់ធ្វេីការនោះទេ ហេីយនៅនិយាយថាខ្លួនឯងអាចមេីលជីអឹនបានទៀត តែជេមីនជាប្រធានក្រុមហ៊ុន មិនអាចលាឈប់បានដូចរេនជុន ទេីបរេនជុនស្ម័គ្រចិត្តឈប់ខ្លួនឯង

ពេលជីអឹនអាយុគ្រប់ 6ឆ្នាំ ហេីយចូលរៀនបឋមសិក្សា រេជុនក៏ចាប់ផ្តេីមធ្វេីគ្រូបង្រៀនគួរតាមអនឡាញខ្លះ តាមសាលាខ្លះ ហេីយវាក៏ធ្វេីអេាយរេនជុនមានពេលវេលាច្រេីនជាងមុន



      ''ហ្យុងទិញអី? ដេីម្បីកុំអេាយជាន់គ្នា''   រេនជុនសួរឡេីងពេលដែលកំពុងដេីរក្នុងផ្សារ ដេាយមានជេមីនដេីរជាមួយ

      ''មិនទាន់ដឹងថាទិញអីផង រេនជុនគិតហេីយអា៎យហ៎?''

      ''អឺម ថារកទិញខ្មៅដៃពណ៌ 48ដេីម''

      ''អ៎ លឺជីអឹនរអ៊ូថាចង់បាន''

      ''អឺម''

      ''ចឹងទៅមេីលខ្មៅដៃពណ៌សិនហូវ ហ្យុងមិនទាន់ដឹងផងថាទិញអី''

      ''អូខេ''   ទាំង 2នាក់នាំគ្នាដេីរឡេីងជណ្តេីរយន្តទៅកាន់ជាន់ដែលមានលក់សំភារៈសិក្សា

រេនជុនឈររេីសខ្មៅដៃពណ៌មួយសន្ទុះធំ ពេលងាកមេីលជុំវិញខ្លួនក៏ឃេីញថាបាត់ជេមីនទៅហេីយ រេនជុនដេីររកមេីលនៅជួរបន្ទាប់ក៏មិនឃេីញ ទេីបដេីររកមេីលជុំវិញហាង មុននឹងឃេីញជេមីនកំពុងតែឈររេីសសៀវភៅនៅហ្សូនសៀវភៅសំរាប់កូនក្មេង

      ''ហ្យុង... បាត់ទៅណា ខំដេីររក''

      ''ឃេីញរេនជុនឡេីយរេីស ក៏ដេីរមកមេីលសៀវភៅទៅ''

      ''អឺម''

      ''ថាជីអឹនចូលចិត្តផ្កាជាង រឺក៏សត្វជាង? រឺក៏ពួកប្រាសាទហេីយមានតុក្តតាមានព្រះនាងចេះ?''   ជេមីនកាន់សៀវភៅ 3ក្បាលហេីយបង្ហាញអេាយរេនជុនមេីល រេនជុនអេានមេីលគំរបសៀវភៅបន្តិច ដេាយមិនបានយកមកកាន់ រឺបេីកមេីលខាងក្នុង

      ''ហ្យុងគិតថាជីអឹនចូលចិត្តមួយណា?''

      ''ជីអឹនចូលចិត្តស្តាប់រឿងនិទាន តែក៏ចូលចិត្តគូររូបសត្វ''

      ''គិតថាជីអឹនចូលចិត្តសត្វជាង តែក៏ចង់អេាយប៉ាប៉ាអ្នករេីសអេាយ''

      ''ប៉ាប៉ាក៏គិតថាជីអឹនចូលចិត្តសត្វជាងដែរ ជីអឹនចូលចិត្តនិយាយថាចង់ចញ្ចឹមត្រីដូហ្វីន''

      ''ហាហាហាហា អឺម''   រេនជុនសេីចចេញមក ពេលដែលលឺជេមីននិយាយបែបនោះ

      ''អូខេ ចឹងយកអានេះ''   ជេមីនទុកសៀវភៅ 2ក្បាលទៀតទៅកន្លែងដេីមវិញ មុននឹងយកសៀវភៅផាត់ពណ៌រូបសត្វមកកាន់

      ''បានខ្មៅដៃពណ៌ ហេីយនិងសៀវភៅផាត់រូប ជីអឹនប្រាកដជាសប្បាយចិត្តខ្លាំងអា៎យ''

      ''គ្រាន់តែគិតពេលដែលជីអឹនសេីច ក៏គួរអេាយស្រលាញ់ដែរ''

រេនជុនគិតតាមអ្វីដែលជេមីននិយាយហេីយញញឹមចេញមក



      ''មេរីគ្រិស្តម៉ាសប៉ាប៉ា''

      ''មេរីគ្រិស្តម៉ាសជីអឹនណា''

      ''ជីអឹនចង់ញាំុនំខេក''   គ្រាន់តែភ្ញាក់ដឹងខ្លួនភ្លាម ក៏រកនំខេកភ្លាម ជេមីនញញឹមចេញមកមុននឹងញីសក់របស់ជីអឹនដែលរញ៉េរញ៉ៃស្រាប់ហេីយ អេាយកាន់តែរញ៉េរញ៉ៃថែមទៀត

      ''ចាំពេលយប់ចាំញាំុ អាឡូវមុជទឹកសិន អាលទៅបេីកកាដូ''

      ''កាដូរបស់ជីអឹនហ៎?''   ជីអឹនបេីកភ្នែកធំៗដេាយភាពត្រេកអរ

      ''អឺម ឆ្នាំនេះមានកាដូពីសានតាទៀត''

      ''សានតា?''

      ''អឺម''



ជីអឹនអង្គុយបេីកកាដូនៅក្រេាមដេីមគ្រិស្តម៉ាសដែលមានទំហំមិនធំប៉ុន្មាន រេនជុន និងជេមីននៅអង្គុយជិតៗដេីម្បីសង្កេតមេីលទឹកមុខរបស់ជីអឹនថាពេញចិត្តនឹងកាដូដែលខ្លួនឯងរេីសអេាយរឺក៏អត់ កែវភ្នែកទាំងសងខាងកាន់តែមានពន្លឺថែមទៀតពេលដែលហែកកាដូហេីយឃេីញមានខ្មៅដៃពណ៌ដែលខ្លួនឯងចង់បាន ហេីយនៅមានសៀវភៅផាត់រូបទៀត

      ''មានដូហ្វីនទៀត ជីអឹនចូលចិត្ត''

      ''...''   ស្តាប់ហេីយជេមីនក៏ញញឹមចេញមក

      ''វ៉ាាាា~~~ មានពណ៌ដូហ្វីនទៀត''   ជីអឹនយកខ្មៅដៃពណ៌ប្រផេះមកកាន់

      ''...''   រេនជុនញញឹមតាម

      ''អរគុណម៉ាមី អរគុណប៉ាប៉ា''

      ''ហឺម?''   ជេមីនជ្រួញចញ្ចេីមភ្លាម ពេលដែលលឺពាក្យអរគុណហេីយ

      ''ជីអឹនដឹងថាលេីលេាកនេះអត់មានសានតាហេ៎ មិត្តភក្តិជីអឹននៅសាលាអត់មានណាគេជឿទៀតហេ៎ប៉ាប៉ា''

      ''អុញ''










.
Writer's Note
សុំទេាសដែលអេាយចាំយូរ អេតមីនគំរេាងផូសតាំងពីថ្ងៃគ្រិស្តម៉ាសតែសរសេរចូល page អត់ទាន់ hahahahha
merry christmas everyone 🎄💚 (ទោះជាយឺត 2ខែក៏ដេាយ)