Sunday, February 4, 2024

☆☆ គ្រួសាររបស់ហួងរេនជុន special : 🐰🐿️


🐰🐿️





🐿️
10:02

ចៀ
ង៉ៃនេះសំរាកពេលថ្ងៃទៅញាំុអីនៅក្រៅមួយគ្នាណា៎
ម៉េចបានទៅញាំុនៅក្រៅ?
មានប្រជុំ
វែនឌីនូណាទៅដែរហ៎?
អឺម
តែប្រហែលជាទៅញាំុផ្សេង
ចាំបបួលទៅញាំុមួយគ្នា
អត់ចង់នៅតែពីរនាក់ហេ៎ហ៎?
boss
ចេញពីធ្វេីការហេីយទៅផ្ទះជាមួយគ្នាសេាះ
កុំធ្វេីមេីលតែអត់បានជួបគ្នាយូរមេីស
ចុះបេីចង់នៅជាមួយរហូត
អាការៈធ្ងន់ធ្ងរដល់អា៎យ
ឈប់ទៅមួយឡូវ
បេីចង់អេាយចុះទៅអូសពីផ្នែកគ្រីអេតធីវក៏បាន
ហាម!!!
ហាមដាច់ខាត
ខ្មាស់ពួកអុិនធេីន ><
អញ្ចឹងមកតាមសំរួលមក
ជួបគ្នានៅឡានណា៎
នឹកចៀណា
អត់យល់ហ្មងនៀក
និយាយចឹងទៅហេីយចៀមកធ្វេីការវិញទាន់អត់នេះ
ចាំមកវិញជាមួយគ្នា
មាននិយាយរឿងគំរេាងធ្វេីផូសស្ទឺផង
អូខេ



~



Creative Genius 3 (3)
11:42

ទៅញាំុអីនៅក្រៅមួយ boss
ហេីយទៅប្រជុំត
ok
ឯងមួយ boss នេះហេតុអីចូលចិត្តធ្វេីដូចលួចលាក់
ទាំងដែលការជាមួយគ្នាហេីយ
គេដឹងពេញម៉ាក្រុមហ៊ុនអា៎យ
ខ្មាស់ពួកអុិនធេីនទឹមចូលថ្មី
ហេីយអេាយធ្វេីអីមុខគេមុខឯងម៉េច
ខ្មាស់គេងាប់អា៎យ
មិននិយាយពីធ្វេីអីទេ
គិតដល់ណានេះ
><
ចង់និយាយរបៀបថាបេីកចំហរ
អេីយយយ
ឯងមិនយល់ហេ៎
ចាត់ទុកថាអត់បាននិយាយចុះ
ចង់បានអីអត់ ចាំទិញមកផ្ញេីរ
កាហ្វេមួយកែវក៏បាន
នាំមកវិញថ្ងៃជាងអា៎យនៅរកកាហ្វេទៀត
ទំរាំដល់ម៉េាង 5 លក់លេីតុជាមិនខាន
អូខេៗៗ
តែទឹកដេាះគេាគុជ ជាតិស្ករ 100
អឺម



~



winnie
17:04

លេាកប្រធានសង្ហាដល់អា៎យ
សង្ហាខ្លាំងមែនទែនហ្មងអា៎
សង្ហាមែនតា៎
តែយេីងអត់ដែលឃេីញនៅក្រុមហ៊ុនផង
ឯងបានរូបមកពីណា?
បានពីក្នុងអុីនធេីណែត
អឺម
សង្ហាចឹងមានសង្សារអា៎យដឹង
យេីងគិតថាអត់មានហេ៎
អត់ឃេីញមានណាគេមករញ៉េរញ៉ៃជាមួយផង
ឃេីញទៅណាមកណាជាមួយតែលេខា
ហេីយបុក្ខលិកផ្នែកគ្រីវអេតធីវហ្នឹង
ល្អអា៎យចឹង
និយាយហេីយក៏ច្រណែនរេនចៀស៊ុនបេនីម
ង៉ៃនេះឃេីញទៅក្រៅប្រជុំជាមួយលេាកប្រធានទៀត
ហេតុអីបានប្រធានផ្នែកមែនជាអ្នកទៅណ៎🤔
ធ្វេីអីមេីលស្រួលបួល
តិចគេមានសង្សារហេីយ
អឺម ដឹងអា៎យ



~



Na Corp / Creative Dept (14)
10:01

ចៀនៅស្តាបាក់
មានណាគេចង់បានអីអត់?
នូណាសុំ ice caffe latte
ice caffe latte មួយដែរ
ice americano
កាន់អស់អត់?
ចាំចុះទៅជួយកាន់
យក ice matcha latte មួយ
រេនចៀសុនប៊េនីមមានការងារតិចដល់អា៎យ
មានពេលចុះទៅទិញកាហ្វេរហូត
និយាយចឹងមានន័យថាម៉េច?
ហេីយនៅណាម៉េចបានអត់នៅតុ?
ជុងអានៅក្នុងបន្ទប់ទឹក
ជុងអាមែនចង់និយាយចឹងហេ៎
ឃេីញសុនប៊េនីមផ្សេងៗរវល់ឡេីងខ្លាំង
ហេីយឃេីញរេនចៀសុនប៊េនីមចុះទៅទិញកាហ្វេបានឆ្ងល់ហ្នឹងណា
កុំយល់ច្រឡំណា៎
អឺម
ឃេីញគ្រប់គ្នាខំធ្វេីការ
បានចុះមកទិញកាហ្វេអេាយ
ដេីម្បីអេាយមានកំលាំងធ្វេីការ
បេីធ្វេីអេាយគិតថាលួចគេចម៉េាងធ្វេីការ សុំទេាសផងណា
មែនហេ៎ៗៗ
ជុងអាមែនចង់និយាយចឹងហេ៎😫
អត់អីហេ៎😊
ជុងអាចង់បានអីអត់?
អត់អីហេ៎សុនប៊េនីម
ជុងអាយកពេលញាំុកាហ្វេ
ទៅធ្វេីការដែលធីវហ្វានីអន់នីដាក់អេាយល្អជាង



~



Creative Genius 3 (3)
10:11

និយាយចឹងចង់មានន័យថាម៉េច?
យេីងមួរម៉ៅអា៎យណា៎
អៃរីន
ាសដ
កេីតអីហ្នឹង?
កុំបាត់មេីល
យ៉ាាាា
អូយយយ
ក្មេងអុីនធេីនដេីរមកពីបន្ទប់ទឹកវិញ
នេះគ្រាន់ឃេីញភ្លាមស្ទុះងេីបទៅរករឿងគេ
សំណាងអា៎យយេីងរត់ទៅចាប់ទាន់
ឃេីញមុខហេីយមួរម៉ៅ
ថាគេទំនេរចុះទៅទិញកាហ្វេ
ខ្លួនឯងវិញទៅបន្ទប់ទឹកមួយម៉េាងម្តង
មុខនេះថែមម្សៅឡេីងក្រាស់ជាងសុីម៉ងផ្ទះទៀត
បបូរមាត់មិនដឹងលាបក្រហមដល់ណាហេ៎
មិនចង់និយាយហេ៎
ព្រឹកមិញមកយឺតទៀត
ច្រណែនគេស្អាតជាងមែន?
អ៎
ហ្នឹងស្អាតជាង
មេីលមុខយេីងផង
កុំយកទៅប្រៀបធៀបលេាកអេីយ
ស្អាតក៏ស្អាត
🤦🏻‍♂️
បានអា៎យធ្វេីការ
ត្រូវក្មេងថាអេាយទៀតឡូវអា៎យ ឡេីយចុចទូរស័ព្ទហ្នឹង
ម៉េា!!!



~



🐿️
13:11

មកនេះតិច
នឹក
boss!!!
ថ្ងៃមិញមាន lunch meeting
អត់បានញាំុអាហារពេលថ្ងៃជាមួយគ្នា
boss កុំធ្វេីចឹងពេកមេីស
ព្រឹកមិញក៏ជិះឡានមកមួយគ្នា
មិនដឹងហេ៎
មកជួបមុខតិច
ម៉េាង 3កន្លះមានប្រជុំ
ង់តែបានជួបហេ៎
ប្រជុំមនុស្សឡេីងច្រេីន
ចង់នៅតែ 2នាក់
អូយយយ
ណា៎
boss!
យេីងរៀបការមួយគ្នាអា៎យណា៎
នៅផ្ទះមួយគ្នា
ឃេីញមុខគ្នារាល់ថ្ងៃនៀក
កាលនៅធ្វេីលេខាបានជួបញឹកជាងហ្នឹងទៀត
😒
អូខេ
ចាំធ្វេីផូសស្ទឺនេះហេីយសិន
យកទៅអេាយមេីលហ្មង
🥹



~



Na Corp / Creative Dept (14)
14:01

រេនចៀសុនប៊េនីមនៅណាហ៎?
ថី?
ជុងអាសួររេនចៀសុនប៊េនីម
ហេីយសួររកធ្វេីអី?
អៃរីនសុនប៊េនីមកេីតអីហ៎?



~



N.YUTA
14:03

អៃរីន
ទប់ចិត្ត
ធ្វេីចិត្តអេាយត្រជាក់
នេះគឺជាក្រុមហ៊ុន
ចាត់ទុកថាក្មេងអត់ដឹងអីទៅចុះ
អៃរីន!!!!

14:13

គួរអេាយមួរម៉ៅមែន
គ្រាន់តែមេីលក៏ដឹងថារករឿងចៀអេាយច្បាស់ក្រឡែត
អូយយយ
សុំអង្វរ
ឈប់បានអត់?
យេីងចង់គាំងបេះដូងអា៎យនៀក
បេីងេីបទៅឃាត់អត់ទាន់ធ្វេីម៉េចនៀក
មានម៉េច
បានឃេីញសង្គ្រាមលេាកលេីកទី 3ដឹង🙄
កុំទៅរករឿងក្មេងបានអត់?
អីគេ?
យេីងអ្នករករឿង?
ក្មេងហ្នឹងអ្នករករឿងចៀ
ចៀអត់ឃេីញថាអីផង
មុខហ្នឹងអត់មាត់មែន
តែគិតច្រេីនអា៎អត់ស្គាល់មិត្តភក្តិខ្លួនឯងហេ៎អី?
កុំបារម្ភពេក
ពីរនាក់ហ្នឹងរៀបការអា៎យ
ប្រហែលជាអត់មានរឿងអីហេ៎ដឹង



~



Na Corp / Creative Dept (14)
14:23

សុនប៊េនីមយកការងារមកអេាយលេាកប្រធានមេីល
ជុងអាមានការអីហ៎?
គំរេាងការអីហ៎ បានដល់ថ្នាក់អេាយលេាកប្រធានមេីល?
អ្នកផ្សេងអត់ឃេីញដែលទៅជាន់លេីផង
ផូសស្ទឺររបស់ក្រុមហ៊ុនដែលសុនប៊េនីមកាន់កាលនៅធ្វេីលេខាលេាកប្រធាន
អ៎
ឃេីញទៅយូរៗ
ស្មានតែមានរឿងអីផ្សេង
ជុងអា
ចូលមកយកការងារទៅធ្វេីថែម!
ការងារជុងអាច្រេីនខ្លាំងអា៎យណា៎
នៅមានទៀតហ៎?
ម៉េចបានអន់នីអត់ព្រមអេាយអ្នកដែលទំនេរៗធ្វេី
ឃេីញចុះទៅទិញកាហ្វេរហូត
ហេីយអាឡូវបាត់ពីរនាក់ពីកន្លែងទៀត
...
ជុងអាមែនទូពិតហេ៎ណា៎អៃរីនសុនប៊េនីម
ជុងអាគ្រាន់ចង់ប្រាប់ថាជុងអាមានការងារត្រូវធ្វេីច្រេីន
អឺម
ចូលមកយក
ហេីយធ្វេីអេាយហេីយមុនម៉េាង 5
😭



~



Creative Genius 3 (3)
14:30

ឃេីញក្នុងក្រុមអត់?
ឃេីញអត់????
យេីងនឹងដេញក្មេងហ្នឹងចេញ
ជាប្រធានក្រុមហ៊ុនហ៎បានរកដេញគេចេញហ្នឹង
មានមិត្តភក្តិថ្លៃជាប្រធានក្រុមហ៊ុន
🤦🏻‍♂️
កូនរបស់ក្រុមហ៊ុន WV Group
ចឹងបានចឹង
បេីចង់ធ្វេីចរិកចឹងម៉េចមិនទៅហ្វឹកហ្វាត់នៅក្រុមហ៊ុនខ្លួនឯងហូវ
ចៀកុំគិតច្រេីនអា៎
អឺម
ហេីយមិនបាច់ប្រាប់ជុងអាហេ៎ណា៎
ថា boss រៀបការហេីយ
មានន័យថាម៉េច?
អត់អីហេ៎
គ្រាន់ចង់ដឹង
ថារករឿងយេីងហ្នឹងមានបញ្ហាមួយយេីងរឿងការងារ
រឺក៏រឿង boss



~



🐿️
17:12

ចៀ
ចុះមកនៅ?
!!!
ចៀភ្លេច
ហឺម?
ថ្ងៃនេះទៅញាំុអីជាមួយយូតាអៃរីន
boss ទៅវិញមុនបានអត់?
ហេីយទឹមប្រាប់ស្មេីរនេះ
ចៀភ្លេចមែន
សុំទេាស
🥺
            read                    
អឺម
boss
    read                    
ហ្យុងងងង
ចាំក្នុងឡាន
ចៀទៅមួយមិត្តភក្តិ😭
សុំកំលាំងចិត្តបេីកឡានតិច
តិចមានគេឃេីញ
អត់មានណាគេឃេីញហេ៎
លឿន
អេាយត្រឹមថ្ពាល់ហេ៎ណា៎
ចិត្តអាក្រក់
នេះចំណតឡានរបស់ក្រុមហ៊ុនអា៎
សងខាង!



~



winnie
17:14

វីននី
និយាយចឹងថ្ងៃនេះទឹមឃេីញថារេនចៀសុនប៊េនីមពាក់ចញ្ចៀន
ប្រហែលជារៀបការអា៎យដឹង
ធូរចិត្តតិច
ចុះលេាកប្រធាន?



~



🐿️
8:04

boss
ឡេីយធ្វេីអីហេតុអីហៅអត់ឆ្លេីយ
📞
          missed
យ៉ាកកកក
សុំទេាស
អត់បានឃេីញ
ថីហ?
កាលបានចេញមក
ហេីយនៅឆាតតបមកធ្វេីអីទៀតនៀក
ឈប់
ពុងរកចញ្ចៀន
ញ្ចៀនអី?
ញ្ចៀនរៀបការយេីងហ៎?
អឺ
ព្រឹកមិញដេាះពេលមុជទឹក
ហេីយភ្លេច
អាឡូវរកអត់ឃេីញ
ចៀចូលមុជទឹកមានឃេីញអត់
ពេលចៀចូលនៅលេីចានអត់មានចញ្ចៀន bossហេ៎
អូខេ
រកម៉ាភ្លេតសិន
យឺតអា៎យណា៎
អត់អីហេ៎
boss
ចេញម៉េា
ចាំមកវិញចាំរក
អត់ចេញមកចៀទៅធ្វេីការចេាលអា៎យណា៎

boss
បេីកឡានទៅខ្លួនឯងអា៎យណា៎
ok ok
ចេញទៅអា៎យ



~



winnie
9:24

វីននី!!!!!
ាសដថងហ្កល
ចង់ថា
ព្រឹកមិញយេីងទៅធ្វេីការយឺត
ហេីយជួប boss មកយឺតដែរក្នុងជណ្តេីរយេាង
ឃេីញយេីងរត់ទៅចុចបេីកជណ្តេីរយេាងចាំយេីងទៀត
ហេីយមានត្រូវមាត់រឿងទៅយឺតអត់
អត់មានថាអីផង
មេីលជិតចឹងឡេីងសង្ហាហ្មងអា៎
ធំក្លិនទឹកអប់ទៀត
យេីងឡេីងធ្វេីខ្លួនអត់ត្រូវ
ឆ្កែមែន ដេីរហិតក្លិនគេ
អូយយយយយ
ជណ្តេីរយេាងតូចបុិនហ្នឹង មិនអេាយធំក្លិនម៉េច
ងាកមកនិយាយអរុណសួស្តីដាក់យេីងទៀត
ហេីយសួរថាការងារម៉េចដែរ ធ្វេីបានអត់?
របៀបថា!!!!
😭😭😭😭😭
ហេីុយយយយ
ហេីយអាឡូវលួចគេចការងារទៅសំងំក្នុងបន្ទប់ទឹកទៀតអា៎យហ៎?
ម៉េចដឹង?
ហេស ហេស
ចង់ថាឃេីញលេាកប្រធានកាន់ម៉ូកាហ្វ្រេបមានវីបគ្រីមទៀត
គួរអេាយស្រលាញ់><
ស្មានតែចូលចិត្តពួកកាហ្វេខ្មៅអីតា៎
មនុស្សប្រុសចូលចិត្តរបស់ផ្អែមមានច្រេីនសឹងអី
ឡេីយតែជ្រួលជ្រេីមមានបានមេីលចញ្ចៀនអត់?
មេីលអា៎យ
☺️



~



Creative Genius 3 (3)
9:26

ម៉េចបានមកយឺត?
😒
ថី?
boss នេាះ!
ព្រឹកមិញមិនដឹងដេាះចញ្ចៀនច្រឡំដៃទុកណាហេ៎
បាត់ចញ្ចៀន
ញ្ចៀនអី?
ចញ្ចៀនរៀបការ
🤦🏼‍♀️
ប្រាប់ថាចាំមកវិញចាំរកអត់ព្រមហេ៎
នៅរកឡេីងយេីងទ្រាំអត់បាន
គំរាមថាបេីកឡានមកខ្លួនឯងបានព្រមចេញមក
🤣
ដេីរមកយកមក
តុយេីង
??
ថ្ងៃនេះចិត្តល្អមែស🥺
ជួបលេាកប្រធានមុខជណ្តេីរយេាង
ផ្ញេីរមកអេាយព្រេាះប្រញាប់ទៅប្រជុំ
មានវ៉ាហ្វលអត់?
មាន!!
2ដុំ?
អឺ!!
យេីងសុំ 1
🥺🥺🥺🥺
អឺ
យេីងលែងចង់ញាំុអា៎យ
ដេីរមកយកមក



~



🐿️
9:40

boss
អរគុណណា🥰💖
អឺម
តែវ៉ាហ្វលអៃរីនដណ្តេីមបាត់អា៎យ☹️
ហាហាហា
អរគុណលេាកយូតាផង ចាំថ្ងៃក្រេាយទិញកាហ្វេទៅផ្ញេី
ថ្ងៃនេះអេាយអ្នកមួរម៉ៅញាំុសិន
😑😑😑😑



      ''ហ្វានីអន់នី''

      ''ហៅសុនប៊េនីមល្អជាង''

      ''មេចបានអ្នកផ្សេងហៅអន់នីបាន?''   ជុងអាធ្វេីមុខមិនពេញចិត្តហេីយពេបមាត់ដាក់

      ''ចាំបានចូលធ្វេីការសិនចាំគិតទៀត''

      ''សុនប៊េនីម''

      ''អឺម មានការអី?''

      ''ចង់ពិភាក្សារឿងគំរេាងការផ្សាយពិនិច្ចកម្មរបស់ក្រុមហ៊ុន way v''

      ''ធ្វេីហេីយអា៎យហ៎?''

      ''មែនហេ៎ ជុងអាថា youtube ads អត់សូវបានផលហេ៎ គួរតែធ្វេី ig ads ល្អជាង''

      ''ខាងភ្ញៀវគេចង់បានជា youtube ads''

      ''សុនប៊េនីមសាកមេីល ig ads សិនអត់?''

      ''ទុកហ្នឹងអា៎យ ចាំទំនេរចាំមេីលអេាយ ហេីយទៅធ្វេី youtube ads មកផង''

      ''សុនប៊េនីមមេីលអាឡូវអត់បានហេ៎ហ៎?''

      ''...''   ធីវហ្វានីមិននិយាយអី ហេីយងេីបទៅសំលឹងមុខជុងអាដេាយទឹកមុខស្មេីរ

      ''អូខេ ជុងអាទៅអេាយអ្នកផ្សេងមេីលអេាយក៏បាន''



      ''ជុងអាឡេីងមកធ្វេីអីនៅជាន់នេះ?''   វែនឌីងាកទៅឃេីញអុិនធេីនដែលទេីបតែចូលថ្មី ដេីរសំដៅមកកាន់កន្លែងដែលខ្លួនឯងកំពុងតែអង្គុយធ្វេីការទេីបប្រញាប់ងេីបឈរហេីយសួរឡេីង ព្រេាះបារម្ភខ្លាចវង្វេងផ្លូវមកដល់ជាន់នេះ

      ''អឺ... ជុងអាមានគំរេាងការចង់ពិភាក្សាជាមួយលេាកប្រធាន''

      ''គំរេាងការអី ហេតុអីមិនពិភាក្សាជាមួយប្រធានផ្នែក?''

      ''ធីវហ្វានីសុនប៊េនីមអត់ទំនេរមេីលអេាយ''

      ''លេាកប្រធានកំពុងតែប្រជុំអនឡាញ អត់ទំនេរហេ៎''

      ''ជុងអាអង្គុយចាំក៏បាន''

      ''តិចលេាកប្រធានចេញមកឃេីញហេីយត្រូវមាត់''

      ''ជុងអាអង្គុយធ្វេីការបណ្តេីរចាំបណ្តេីរ''   និយាយហេីយក៏ញញឹមចេញមក ហេីយលេីកឡេបថបក្នុងដៃបង្ហាញ

      ''អឺម''   វែនឌីមិនដឹងនិយាយថាម៉េចទៀត ទេីបងក់ក្បាលអនុញ្ញាត ហេីយអង្គុយធ្វេីការបន្ត



មួយសន្ទុះធំទ្វារបន្ទប់ធ្វេីការរបស់ប្រធានក្រុមហ៊ុនក៏ត្រូវបានបេីកឡេីង ព្រមជាមួយលេាកប្រធានដែលដេីរចេញមក មុននឹងចាប់ផ្តេីមជ្រួញចញ្ចេីម ពេលដែលឃេីញអ្នកដែលអង្គុយចាំនៅលេីសាឡុង

ជេមីនចាំបានថាមនុស្សស្រីម្នាក់នេះគឺជាអុិនធេីនដែលចូលថ្មីនៅផ្នែករបស់រេនចៀ តែចាំឈ្មេាះមិនបាន

      ''លេាកប្រធាន''   ពេលដែលឃេីញជេមីន ជុងអាស្ទុះងេីបឈរហេីយកាន់ឡេបថបដេីរទៅរកជេមីនភ្លាម

      ''មានការអីហ៎?''

      ''ជុងអាមានគំរេាងការ advertisment របស់ក្រុមហ៊ុន way v ចង់ពិភាក្សាជាមួយលេាកប្រធាន''   ពេលដែលស្តាប់ចំលេីយហេីយក៏មិនបានធ្វេីអេាយជេមីនបាត់ឆ្ងល់នេាះដែរ ចញ្ចេីមទាំងសងខាងកាន់តែចងចូលគ្នាខ្លាំងជាងមុនទៀត

      ''ម៉េចមិនពិភាក្សាជាមួយប្រធានផ្នែករបស់ខ្លួនឯង?''

      ''ពិភាក្សាអា៎យ តែធីវហ្វានីសុនប៊េនីមអត់ទំនេរមេីលអេាយ''   និយាយហេីយក៏អេានមុខចុះ ទេីបជេមីនឆ្លៀតឱកាសងាកទៅរកវែនឌី

      ''សុំឯកសារសរុបប្រជុំម្សិលមិញ''

      ''ចា៎''

      ''ហេីយមានការអីទៅពិភាក្សាប្រធានផ្នែករបស់ខ្លួនឯង បេីគាត់ថារវល់គឺរវល់ ត្រូវចាំ''   ជេមីនងាកត្រលប់ទៅនិយាយជាមួយជុងអា មុននឹងបែរខ្នងដេីរត្រលប់ទៅក្នុងបន្ទប់ធ្វេីការរបស់ខ្លួនឯងវិញ

      ''តែលេាកប្រធាន...''

      ''...''   ជេមីនងាកត្រលប់មកធ្វេីទឹកមុខប្រាកដប្រជាដាក់ ខ្សែភ្នែកដែលកាចហេីយមិនបានមេីលទៅចិត្តល្អដូចពេលដែលជេមីនបេីកជណ្តេីរយេាងចាំកាលពីប៉ុន្មានថ្ងៃមុន ធ្វេីអេាយជុងអាលេបសំដីដែលរៀបនិយាយចូលទៅវិញ

ជេមីនពេលញញឹមមេីលទៅចិត្តល្អមែន តែពេលដែលធ្វេីមុខកាចក៏ធ្វេីអេាយជុងអាខ្លាចដូចគ្នា

      ''ចា៎''



      ''ជុងអា!''   ពេលដែលឃេីញអុិនធេីនផ្នែកខ្លួនឯងដេីរអេានមុខត្រលប់មកវិញ ធីវហ្វានីប្រញាប់បេីកទ្វារបន្ទប់ចេញទៅ ហេីយហៅភ្លាម

      ''ចា៎?''

      ''បាត់ទៅណាមួយម៉េាងជាង?''

      ''...''

      ''ហេីយគំរេាងរបស់ក្រុមហ៊ុន wayv ធ្វេីហេីយនៅ?''   ធីវហ្វានីសំលឹងមុខជុងអាស្មេីរ ទេាះបីជាខឹងដែលមុននេះភ្ញៀវតេមកនិយាយរឿងគំរេាង តែធីវហ្វានីរកជុងអាមិនឃេីញហេីយចាំជាងមួយម៉េាងក៏ដេាយ ក៏មិនបានបញ្ចេញសំលេងខឹង រឺក៏ស្រែកដាក់ជុងអាដែរ

      ''នៅ... សុនប៊េនីម''

      ''ហេីយឡេីយទៅណាមួយម៉េាងជាង?''   សំលេងដែលស្មេីរហេីយស្តាប់មេីលទៅចិត្តត្រជាក់ កាន់តែធ្វេីអេាយជុងអាខ្លាចហេីយប្រញាប់អេានមុនចុះ

      ''ជុងអា...''

      ''...''

      ''ជុងអាទៅសុំអេាយលេាកប្រធានជួយមេីលអេាយ''   ធីវហ្វានីងាកទៅមេីលរេនចៀបន្តិច តែរេនចៀមិនបានមេីលមក ហេីយអង្គុយធ្វេីការហាក់បីដូចជាមុននេះមិនបានលឺអីចេញពីមាត់របស់ជុងអា ធីវហ្វានីដកដង្ហេីមធំ មុននឹងងាកទៅរកជុងអាវិញ

      ''យកគំរេាងការមកអេាយញ៉ុម ហេីយចាំយកប្រូជេកផ្សេងទៅធ្វេី''

      ''ចា៎''



🐿️
11:04

boss
ពុងធ្វេីអី?
នឹកចៀល្មម
ឡេីងមកតិចបានអត់?
ប្រជុំហេីយអា៎យហ៎?
អឺម
ប្រជុំយូរជាងរាល់ដង
ថ្ងៃនេះប្រជុំអន់ឡាញ
និយាយស្តាប់គ្នាមិនសូវយល់
សំលេងឡេីងក្រឡរៗហេីយដាច់ៗទៀត
😢
ឃ្លានអា៎យនៀក
ចង់ទៅញាំុអីនៅក្រៅ
អូខេ
មកចាំនៅមុខជណ្តេីរយេាងមក
ចាំដល់ម៉េាងសំរាកសិន
20នាទីទៀតនេាះ
ចៀឃ្លាន
ទ្រាំបាន
ចាំដល់ម៉េាងជួបគ្នាក្នុងឡានណា៎
🥹



~



Creative Genius 3 (3)
8:16

នៅស្តាបាក់
យកអីអត់
កាហ្វេឡាតេ
អាមេរិកាណូទឹកកក
ម៉េចបានថ្ងៃនេះញាំុកាហ្វេ?
រាល់ដងញាំុម៉ូកាសេាះ

ម្សិលមិញនាំបានគេងម៉េាងជិត 2 😪

លេាកប្រធាននេះពិតជា 🫢

...

គួរអេាយធុញមែន!

🫣

អត់ពាក់ចញ្ចៀននៅអត់សុខ

រកដល់កណ្តាលយប់

រកអត់ឃេីញហេីយរករឿងទៀត

ហេីុយយយ

នឹករូបភាពលេាកប្រធានរករឿងអត់ចេញ

រករឿងរបៀបរអ៊ូៗ

រអ៊ូម្នាក់ឯងរហូតថាបាត់ចញ្ចៀនទៅណាៗ

ហេីយដេីររកឡេីងពេញបន្ទប់

ប្រាប់ថាបិទភ្លេីងគេងអា៎យ

នៅទៅយកទូរស័ព្ទមកចាំងរកទៀត

អីក៏មែសៗ

🤦🏻‍♂️




~



haeri
10:16
haeri add you by ID.
add | block

annyeong~~~
អន់នី~~~~
អរគុណអន់នីសំរាប់ក្រដាសជូតមាត់
អត់អីហេ៎
ជុងអាញាំុនំប្រឡាក់មាត់ហេីយនៅគួរអេាយស្រលាញ់ទៀត
ចឹងតេីបានលេាកប្រធាន
អា៎ សុំទេាស
អន់នីច្រឡំ
លេាកប្រធានអីគេហ៎អន់នី?
មិនបាច់លាក់ហេ៎
អន់នីដឹងអស់អា៎យ☺️
មិនត្រឹមតែអន់នីហេ៎
ម៉ាក្រុមហ៊ុនគេដឹងអស់អា៎យថាជុងអាមួយលេាកប្រធាន🤭
ហា៎ស?
ជុងអាមួយលេាកប្រធានម៉េច?
អន់នីប្រាប់បាន់អត់
ជុងអាអត់សូវយល់
មិនបាច់ធ្វេីជាអត់ដឹងរឿងហេ៎
នៅជាមួយលេាកប្រធានតែពីរនាក់ក្នុងបន្ទប់លេាកប្រធានរាប់ម៉េាង
អ្នកណាមិនដឹងថាពីមុនលេាកប្រធាន playboy ប៉ុណ្ណា
ជាមួយអតីតប្រធានផ្នែកគណនីរបស់អន់នី
ហេីយជាមួយលេខាមុនទៀត
ជាមួយលេខាឥឡូវមិនដឹងម៉េចផង



~



Creative Genius 3 (3)
12:10

ចៀ
ចេញទៅនៅ?
អឺម
នៅកន្លែងចតឡានអា៎យ
ថីហ៎?
អត់អីហេ៎
វែនឌីអន់នីទៅមួយមែន?
នូណាថាញាំុនៅ food court ហេីយបានតាមមកតាមក្រេាយ
មិនដឹងជាលេាកប្រធានហាមអត់អេាយនូណាទៅរឺក៏អត់
បានយេីងបបួលអា៎យតែអត់ព្រមមកជាមួយ
អឺ អូខេ
ចៀ
ហឺម?
មកវិញទៅអង្គុយធ្វេីការក្នុងបន្ទប់លេាកប្រធានសិនក៏បាន
នៅផ្នែករញ៉េរញ៉ៃ
អូខេៗ



ក្រេាយពីឆាតជាមួយរេនចៀហេីយ តែមេីលទៅម្ចាស់ខ្លួននៅមិនទាន់ដឹងរឿង ទេីបអៃរីននិងយូតាមេីលមុខគ្នា ហេីយដកដង្ហេីមធូរទ្រូងចេញមក អៃរីនយកដៃខ្ទប់ថ្ងាស់ហេីយបិទភ្នែក យូតាលូកដៃទៅច្របាច់ស្មាររបស់អៃរីនតិចៗ មុននឹងទាញអៃរីនអេាយងេីបឈរ

      ''ញាំុអី? យេីងប៉ាវ''

      ''អត់ឃ្លាន''

      ''កុំធ្វេីចឹងមេីល ចៀមិនទាន់ដឹងរឿងហេ៎''

      ''គេនិយាយឡេីងពេញក្រុមហ៊ុនអា៎យ មុននិងក្រេាយគង់តែដឹងហេ៎''

      ''ចាំដឹងចាំគិតទៀត ញាំុអេាយច្រេីនៗមានកំលាំងការពាររេនចៀ''



អៃរីនដួសបាយឆាម្រះព្រៅហេីយរៀបដាក់ចូលមាត់ មុននឹងឃេីញជុងអាដាក់ខ្លួនអង្គុយលេីតុនៅខាងមុខជាប់តុខ្លួនឯងជាមួយមិត្តភក្តិម្នាក់ទៀតបែរមុខមកកាន់អៃរីន អៃរីនដកដង្ហេីមធំមុននឹងញាំុបាយបន្ត មួយសន្ទុះក៏មានមនុស្សស្រី 3នាក់កាន់ថាសបាយដាក់ចុះលេីតុជាមួយជុងអា តែអង្គុយបែរខ្នងដាក់អៃរីន ហេីយទាំងបីនាក់ក៏ចាប់ផ្តេីមការសន្ទនាដែលធ្វេីអេាយអៃរីនក្តាប់ដៃណែន មុននឹងងេីបឈរឡេីង

គ្រាំង!

សំលេងទូរស័ព្ទទំលាក់លេីតុខ្លាំងៗ ធ្វេីអេាយអ្នកដែលកំពុងតែអង្គុយញាំុបាយនាំគ្នាងេីបមុខឡេីងសំលឹងរកប្រភពសំលេង ទាំងបីនាក់នាំគ្នាងេីបមុខឡេីងតាមហេីយមេីលអ្នកដែលឈរនៅចុងតុ ហេីយសំលឹងមេីលទូរស័ព្ទដែលត្រូវបានទំលាក់លេីតុមុននេះ មុននឹងឃេីញអេក្រង់កំពុងតែថតសំលេង ហេរីបេីកភ្នែកធំៗហេីយលូកដៃទៅយកទូរស័ព្ទនេាះតែមិនទាន់ម្ចាស់ទូរស័ព្ទ

      ''វែនឌីអន់នី!''   ទាំងបីអ្នកស្រែកចេញមកស្មេីរៗគ្នា

      ''វែនឌីអន់នី ង៉ៃនេាះអន់នីក៏នៅមុខបន្ទប់ដែរ អន់នីជួយនិយាយតិចបានអត់ថាជុងអាគ្រាន់តែអង្គុយចាំនៅខាងមុខបន្ទប់លេាកប្រធាន អត់មានបានចូលទៅ អន់នីណា៎ ជួយនិយាយជុងអាតិច''   ជុងអានិយាយហេីយដេីរទៅអង្រួនដៃរបស់វែនឌី វែនឌីងក់ក្បាលហេីយទាញដៃជុងអាចេញតិចៗ

      ''ស្តាប់លឺនៅ? ជុងអាអង្គុយនៅមុខបន្ទប់អត់បានចូលទៅខាងក្នុង ហេីយជុងអាគ្រាន់តែឡេីងមកនិយាយរឿងប្រូជេករបស់ក្រុមហ៊ុនមិនមែនជារឿងផ្ទាល់ខ្លួន ញ៉ុមអត់ដឹងថាហេតុអីបានរឿងក្លាយជាធ្ងន់ធ្ងរដល់ថ្នាក់នេះ ពីមាត់មួយទៅមាត់មួយមិនដឹងអ្នកណានិយាយពន្លេីសអីខ្លះ តែសុំនិយាយថាជាបុក្ខលិករបស់ក្រុមហ៊ុនមិនគួរនិយាយរឿងចឹងៗហេ៎ ហេីយនៅមិនមែនជារឿងពិតទៀត និយាយអីគួរតែគិតផងថាលេាកប្រធានរៀបការហេីយ រឿងថ្ងៃនេះចាត់ទុកថាជាលេីកដំបូងដែលធ្វេីខុស លេាកប្រធាននឹងកាត់ប្រាក់រង្វាន់ប្រចាំឆ្នាំមួយដង បេីនៅមានអ្នកនិយាយពីរឿងនេះទៀត នឹងត្រូវដេញចេញ''

គ្រប់គ្នាស្ងាត់ហេីយនៅស្ងៀម មិនមានអ្នកណាហ៊ានកំរេីក យូតាប្រញាប់ទាញអៃរីនដែលកំពុងតែឈរភ្លឹកអេាយអង្គុយចុះ វែនឌីសំលឹងមេីលជុំវិញ មុននឹងដេីរចេញពី food court សំដៅទៅកាន់កន្លែងចតឡាន ហេីយធ្វេីដំណេីរទៅកាន់កន្លែងដែលណាត់ជួបជាមួយភ្ញៀវពេលថ្ងៃ

ហេីយនេះគឺជាមូលហេតុដែលជេមីនមិនអេាយវែនឌីទៅជាមួយ ហេីយអេាយទៅចាត់ការពាក្យចចាមអារ៉ាមក្នុងក្រុមហ៊ុនជំនួសវិញ



🐿️
15:44

យកអាមួយណា?
???
ចង់ញាំុជាចំណីសេីមរឺកស្ងួត?
boss!
ប្រាប់អេាយទិញ chips ហេីយ popcorn
ចុះចំណីចៀ?
ចៀមែនឆ្មារហេ៎ណា!!!
ដេីរកាត់ហេីយនឹកឃេីញចៀ

ពេលត្របាក់ម្តងៗដូចចៀចឹង
ប្រេីពាក្យថាត្របាក់ហ៎!!!
ហាហាហាហា
send a photo
ទិញហេីយៗនៀក
សុំ pepero មួយប្រអប់
ហេីយមីកំប៉ុងផង
អូខេ
អេាយមកមួយគ្នាអត់ព្រមហេ៎
ចុះបេីប្រញាប់
នេះម៉េាងធ្វេីការអា៎
នៅឆ្លៀតដេីរផ្សារទិញម្ហូបទៀត
ប្រធានក្រុមហ៊ុននៅនៀក!
ខ្លាចអី
ទិញហេីយៗឆាប់ដេីរមកវិញមកជួយរុញរទេះ
អូខេៗៗ
រេីសមីសិន
read                
ចៀ
ហឺម?
ថ្ងៃនេះយេីងមិនបាច់ត្រលប់ទៅធ្វេីការវិញហេ៎ណ៎
ហេតុអី?
ចង់ទៅមេីលចញ្ចៀន
ចាំទៅវិញចាំរក
ចង់ទៅទិញថ្មី
?
អត់ពាក់ចញ្ចៀនហេីយមានអារម្មណ៍ម៉េចមិនដឹងហេ៎
មានសេរីភាពមិនល្អត្រង់ណា -_-
ដៃម្រាមមួយណាសរសេរ
ខាំអេាយដាច់ហ្មង
🤲🏻
អត់ចង់មានសេរីភាពហេ៎
បេីចង់ចាំបាច់សុំចៀរៀបការធ្វេីអី
ហួងហែងខ្លះក៏បានដែរ
ដឹងអត់ថាលេាកប្រធានក្រុមហ៊ុននេះ hot ប៉ុណ្ណា
🫢
នៅលេងទៀត
អូខេ
តែចាំទៅរកនៅផ្ទះសិន អូខេ?
ចាំជួយរកម្តងទៀត
បេីអត់ឃេីញមែនចាំទៅទិញ
អូខេ



កុក កុក កុក

រេនជុនហេីយនិងជេមីនងាកទៅមេីលទ្វារបន្ទប់ព្រមគ្នាពេលដែលលឺសំលេងគេាះ ជេមីនដេីរទៅបេីកទ្វារមុននឹងឃេីញលេខាខ្លួនឯងកំពុងតែឈរនៅខាងមុខបន្ទប់ហេីយមានជុងអានៅឈរពីក្រេាយ

      ''មានការអីហ៎?''

      ''ជុងអា... ថាមានការចង់និយាយជាមួយលេាកប្រធាន''   និយាយហេីយក៏អេានក្បាលបន្តិច ហេីយដេីរត្រលប់ទៅអង្គុយធ្វេីការនៅតុខ្លួនឯងវិញ ទុកអេាយជុងអាឈរនិយាយជាមួយប្រធានរបស់ខ្លួន

      ''លេាកប្រធាន''

      ''ហឺម?''

      ''សុំទេាស!''

      ''...''   ជេមីនជ្រួញចញ្ចេីមពេលដែលលឺពាក្យនេាះចេញពីមាត់របស់ជុងអា ដែលអេាយវែនឌីទៅចាត់ការពាក្យចចាមអារ៉ាមក្នុងក្រុមហ៊ុន គឺមិនមែនបន្ទេាសជុងអានេាះទេ ជេមីនដឹងថាជុងអាគ្មានបំណងបែបនេាះ តែក៏នៅស្ងៀមចាំស្តាប់ជុងអានិយាយបន្ត

      ''ជុងអាមែនអ្នកនិយាយហេ៎ណា៎ ថាបានចូលទៅក្នុងបន្ទប់របស់លេាកប្រធាន''

      ''អឺម សួរខាងប្រធានផ្នែកហេីយអា៎យ មិនបាច់ខ្លាចហេ៎ថាអត់ជាប់អុិនធេីន''

      ''មិនមែនរឿងអុិនធេីនហេ៎ ជុងអាខ្លាចរេនចៀសុនប៊េនីមយល់ច្រឡំ ជុងអាអត់ដឹងថាលេាកប្រធានរៀបការហេីយ ជុងអាអត់ឃេីញលេាកប្រធានពាក់ចញ្ចៀ... ជុងអាសុំទេាស''   ជុងអាក្រឡេកភ្នែកទៅមេីលដៃខាងឆ្វេងរបស់ជេមីនដែលស៊កក្នុងហេាប៊ៅខេា មុននឹងឃេីញមានចញ្ចៀនពណ៌ប្រាក់មួយវង់នៅម្រាមដៃនាង ស្រដៀងចញ្ចៀនរបស់រេនចៀគ្រាន់តែធំជាងបន្តិច

      ''អ៎... ម៉ានង៉ៃមុនអត់ប្រយ័ត្នធ្វេីបាត់ចញ្ចៀន អាលូវរកឃេីញវិញអា៎យ''

      ''ជុងអាសុំទេាស ជុងអាទិញម៉ូកាហ្វ្រេប ហេីយនិងវ៉ាហ្វលដែលលេាកប្រធានចូលចិត្តមកសុំទេាស''

      ''អរ... អរគុណ''   ជេមីនជ្រួញចញ្ចេីមម្តងទៀត តែក៏ញញឹមចេញមកតិចៗពេលដែលគិតថាជុងអាយល់ច្រឡំដែលជេមីនទៅទិញញឹកញាប់គឺរេនចៀជាអ្នកចូលចិត្ត ដៃខាងស្តាំលូកដៃទៅទទួលថង់ពីជុងអាមកកាន់ ធ្វេីអេាយអ្នកដែលនៅក្នុងបន្ទប់ពេបមាត់ដេាយភាពជ្រេញ

      ''ញ៉ុមថែមវីបគ្រីមទៀត ដឹងថាលេាកប្រធានចូលចិត្ត''

      ''អឺម អរគុណ កាន់តែថែមវីបគ្រីមកាន់តែចូលចិត្ត''



      ''ណែស ចំណីមកអា៎យ''   ជេមីនដាក់ថង់ស្តាបាក់នៅលេីតុ ជិតសឺមីឯកសាររបស់ភ្ញៀវដែលរេនចៀកំពុងតែរៀបគំរេាងផ្សាយពាណិច្ចកម្ម

      ''ឆឹស''   រេនចៀពេបមាត់ដាក់ហេីយធ្វេីជាមិនចាប់អារម្មណ៍

      ''អត់ចាប់អារម្មណ៍មែនហ៎?''

      ''គេទិញមកអេាយលេាកប្រធាន''

      ''ចៀ''

      ''មុនហ្នឹង boss ញញឹមធ្វេីអី? ញញឹមដាក់គេធ្វេីអី ទាំងដែលដឹងថាគេគិតម៉េចជាមួយ''   រេនចៀងាកទៅថាអេាយ ហេីយយកកែវម៉ូកាពីដៃរបស់ជេមីន មុននឹងដាក់លេីតុដេាយមិនបានថ្នមដៃប៉ុន្មាន

      ''អត់បានតាំងចិត្តញញឹមហេ៎ គ្រាន់តែឃេីញម៉ូកាហ្វ្រេបហេីយអត់ញញឹមមិនបាន ទិញឡេីងគេគិតថាហ្យុងអ្នកចូលចិត្តខ្លួនឯងអា៎យនៀក''

      ''...''   រេនចៀពេបមាត់ឌឺដាក់ម្តងទៀត មុននឹងលេីកកែវម៉ូកាហ្វ្រេបមកប៊ឺត

      ''កុំធ្វេីមុខឌឺចឹងញឹកពេកបានអត់ ដឹងអត់ថាវាគួរអេាយខ្នាញ់!''   និយាយហេីយក៏លូកដៃទៅអង្អែលក្បាលរបស់រេនចៀពីលេីក្បាលដល់កញ្ចឹងកលឿនៗជាប់គ្នាពីរបីដង

      ''...''   រេនចៀនៅតែប៊ឺតទឹកក្នុងកែវដេាយមិនខ្វល់ពីជេមីនដែលកំពុងតែចាប់ផ្តេីមមានអាការៈទៀតហេីយ

      ''ហេតុអីបានដូចកូនឆ្មារដល់ថ្នាក់ហ្នឹង គួរអេាយស្រលាញ់!!!''



Creative Genius 3 (3)
10:10

ចៀ
ចុះមកវិញអត់
រឺក៏រេីឥវ៉ាន់ឡេីងទៅធ្វេីលេីហ្មង
អុញ
ក្រែងមុនហ្នឹងដេញអេាយឡេីងមក
អឺៗៗ
ចង់នៅក៏នៅ
តែមុននេះជុងអាទិញកាហ្វេមកអេាយ
ថាសុំទេាសដែលធ្វេីអេាយមានរឿង
ហេីយថាអត់ដឹងថាលេាកប្រធានរៀបការហេីយ
មានន័យថាស្រលាញ់លេាកប្រធានមែនហ៎?
អត់ដឹងដូចគ្នា
ចៀ
អត់គិតច្រេីនណាអី?
អត់ហេៗៗ
មេីលតាមដែលមករក boss មុននេះដូចគ្នាដឹងខុសមែន
អត់មាននិយាយអីរញ៉េរញ៉ៃហេ៎
សុំទេាសដឹងសុំទេាស
ជុងអាឡេីងទៅលេី?
អឺម
ទិញម៉ូកាហ្វ្រេបមក
ហេីយវ៉ាហ្វល
អុញ
ចុះអាមេរិកាណូនេះ?
ហឺម?
កាហ្វេដែលទិញមកសុំទេាសឯងហ្នឹង
ហាហាហាហា
ទិញម៉ូកាហ្វ្រេបអេាយលេាកប្រធាន
ហេីយទិញអាមេរិកាណូអេាយយេីង
អឺ
យេីងថាជុងអាយល់ច្រឡំអា៎យ
អឺម មែនតា៎
យេីងថាឯងឆាប់នាំលេាកប្រធានទៅទិញចញ្ចៀនហូវ
ទុកយូរអត់បានហេ៎
រកឃេីញអា៎យ
ហឺម?
ដឹងនៅណាអត់?
នៅណា?
នៅក្នុងម៉ាសុីនបេាកខេាអាវ
ហាលខេាអាវហេីយឃេីញនៅក្នុងហ្នឹង
ម៉េចបានទៅនៅក្នុងហ្នឹងវិញ?
ប្រហែលជាជាប់មកជាមួយកន្សែងពេាះគេា
ល្អអា៎យចឹង
ចាំចុះទៅយកកាហ្វេមកអេាយ boss
នៅអត់សុខរកចេញទៅរកកាហ្វេទៀតអា៎យ



~



🐿️
10:17

ចៀ
បាត់ទៅណាទៀតអា៎យ😢
ចុះមកយកកាហ្វេអេាយនៀក
អូខេ
ឆាប់មកវិញ
អូខេ
ធ្វេីម៉េចបានចៀព្រមរេីឥវ៉ាន់ឡេីងមកធ្វេីលេីវិញ
boss
ចៀធ្វេីផ្នែកគ្រីអេតធីវ
មិនមែនលេខា boss​ ទៀតហេ៎
អេាយទៅធ្វេីលេីម៉េច
នេះចៀយកការងារទៅធ្វេីលេីសឹងរាល់ថ្ងៃអា៎យនៀក
☹️
អូយយ
ម៉េចបាន boss រករងទៀតអា៎យ
ឡេីងទៅវិញអា៎យនៀក
☹️
អេាយថេីបថ្ពាល
អូខេអត់?
សងខាងអា
><





load more...





.
Writer's Note
រឿងថ្មីចាំតិចចចទៀតណាាាា កំពុងសរសេរ ><