Us
- He is my secret.
My beautiful little secret. -
Boss baby👦🏻🍼
18:15
18:15
អុីសុីងញញឹមពេលអានឆាតរបស់ប៊េកហ្យុនហេីយ មុននឹងឆ្លេីយតបដេាយអិម៉ូជិលឿងៗទៅវិញ ហេីយចុចបិទទូរស័ព្ទ មុននឹងពន្លត់ម៉ាសុីនឡាន ដៃលូកទៅរាវរកម៉ាសបិទមុខនៅក្នុងថតខាងមុខឡានយកមកពាក់ មុននឹងចេញពីក្នុងឡានទៅ
ដេាយសារតែពេលនេះមេឃងងឹតហេីយ ទេីបក្នុងសួនកំសាន្តពេារពេញទៅដេាយភ្លេីងពណ៌ស្រស់ស្អាត គ្រាន់តែគិតដល់ថាបានមកដេីរលេងកន្លែងបែបនេះជាមួយប៊េកហ្យុន ក៏ធ្វេីអេាយអុីសុីងញញឹមចេញមកបានដែរ
អុីសុីងដេីរមកដល់កន្លែងសេះវិលដែលជាកន្លែងដែលប៊េកហ្យុនថតរូបផ្ញេីរមកមុននេះ បុក្ខលិកក្រុមហ៊ុនរបស់អុីសុីងកំពុងតែរៀបចំឥវ៉ាន់ទុកដេាយគ្មានអ្នកណាងាកមករាក់ទាក់អុីសុីងសូម្បីតែមួយម៉ាត់ សូម្បីតែចៅហ្វាយខ្លួនឯងក៏ចាំមិនបានដែរ អុីសុីងគិតក្នុងចិត្តតែមិនបាននិយាយអីចេញទៅ ខ្សែភ្នែកសំលឹងរកអ្នកដែលមានកំពស់ទាបជាងខ្លួនឯង 3សង់ទីម៉ែត តែមិនថារកយ៉ាងណាក៏រកមិនឃេីញ
ទិង ទិង ទិង!
អុីសុីងបែរក្រេាយមុននឹងឃេីញមនុស្សម្នាក់ពាក់អាវពណ៌ប្រផេះ ខេាខូវបូយពណ៌ខ្មៅកំពុងតែសំលឹងមក អុីសុីងញញឹមមុននឹងដេីរទៅរក
''គិតថាពាក់មួកហេីយម៉ាស់ប៉ុណ្ណឹងអត់មានអ្នកស្គាល់មែន?''
''ហេីយមិញណាគេរកគេអត់ឃេីញ'' ប៊េកហ្យុនធ្វេីសំលេងតូចញ៉ោះអុីសុីង
''ឆឹស'' អុីសុីងធ្វេីសំលេងធុញទ្រាន់ដាក់ មុននឹងចាប់ក្បាលប៊េកហ្យុនហេីយក្រវីទៅក្រវីមក ដេាយភាពខ្នាញ់សំលេងរបស់ប៊េកហ្យុនមុននេះ ហេីយនៅហៅខ្លួនឯងថាគេទៀត
ចង់តែច្របាច់មាត់ហេីយទាញមកថេីបអេាយដឹងគ្នាហេ៎
អុីសុីងនាំប៊េកហ្យុនទៅជិះរបស់លេងដែលប៊េកហ្យុនចង់ជិះ ទោះបីជាមិនសូវចូលចិត្តរបស់លេងដែលស្រៀវៗ លឿនហេីយខ្ពស់បែបនេះ តែអុីសុីងក៏សុខចិត្តលេងជាមួយប៊េកហ្យុនជាច្រេីនមុខ ទោះបីជាពេលដេីរលេងជាមួយគ្នាទាំងពីរនាក់មិនបានកាន់ដៃគ្នាដេីរដូចគូរគេផ្សេងៗ តែពេលដែលជិះអីមួយដៃរបស់ប៊េកហ្យុនិងអុីសុីងកាន់គ្នាជាប់រហូត ពេលខ្លះប៊េកហ្យុនចាំបាច់ត្រូវដោះមួកចេញពេលដែលលេងរបស់លេងខ្ពស់ៗហេីយលឿនដេីម្បីសុវត្ថិភាព ធ្វេីអេាយអុីសុីងអត់នឹងបារម្ភមិនបាន
នៅពេលដែលជិះ french revolution ប៊េកហ្យុនស្រែកខ្លាំងៗ ពេលដែលរថភ្លេីងចុះមកក្រេាមដេាយល្បឿនលឿន អុីសុីងងាកទៅឃេីញសក់សេះរបស់ប៊េកហ្យុនបេីុងក៏អស់សំណេីចចេញមក ហេីយសក់សេះនោះក៏ត្រូវខ្ទេចអស់ពេលដែលអុីសុីងនាំទៅជិះ flume ride រថភ្លេីងដែលពេលមកដល់ខាងក្រេាម និងមានទឹកសាចមកត្រូវ ប៊េកហ្យុនរអ៊ូរឿងសក់ដែលខំធ្វេីជិតកន្លះម៉េាងមុននេះ អុីសុីងយកដៃទៅជួយវាសសក់អេាយឆាប់ស្ងួតអេាយដេីម្បីពាក់មួកដូចដេីម
ប៊េកហ្យុនមិនជឿថានៅក្នុងលេាកនេះមានខ្មេាច ហេីយក៏មិនខ្លាចខ្មេាចដែរ តែប៊េកហ្យុនជាមនុស្សឆាប់ភ្ញាក់ ទេីបអុីសុីងនាំប៊េកហ្យុនចូលក្នុងផ្ទះខ្មេាចដេីម្បីធ្វេីបាប ពេលដល់កន្លែងស្ងាត់ៗក៏ជួយខ្មេាចក្លែងក្លាយក្នុងផ្ទះខ្មេាចបញ្ញាក់ប៊េកហ្យុនថែមទៀត រហូតដល់ប៊េកហ្យុនដាល់ដេីមដៃអុីសុីងឡេីងជាំអស់
ក្រេាយពីនាំគ្នាលេងរហូតដល់ហត់ ក្រពះក៏ចាប់ផ្តេីមធ្វេីការដេាយការបញ្ចេញសំលេងចេញមកប្រាប់ថាគ្មានអីក្នុងក្រពះនោះទេ ទាំងពីរអ្នកសំរេចចិត្តថានឹងជិះកន្ត្រក់វិលជារបស់ចុងក្រេាយ ហេីយត្រលប់ទៅវិញ
ប៊េកហ្យុននៅក្នុងកន្ត្រក់វិលមេីលចេញទៅខាងក្រៅ ដែលមានភ្លេីងពណ៌តុបតែងក្នុងសួនកំសាន្ត ហេីយនិងភ្លេីងពណ៌ចេញពីអាគារខ្ពស់ៗជិតៗនោះ អុីសុីងដែលអង្គុយទល់មុខមេីលចេញទៅតាម មុននឹងងាកមកមេីលប៊េកហ្យុនវិញ
''ដោះម៉ាស់ចេញតិចមេីល''
''ថី?''
''ចង់ឃេីញមុខ''
''បេីមាន paparazzi ចាំហ្សូមកាមេរ៉ាម៉េាធ្វេីម៉េច?'' ទោះបីជារអ៊ូតែប៊េកហ្យុនក៏ព្រមដោះម៉ាស់ចេញ ហេីយញញឹមស្ញេញដាក់អុីសុីងជាការឌឺ
អុីសុីងប្តូរទៅអង្គុយជិតប៊េកហ្យុន មុននឹងដោះម៉ាស់ខ្លួនឯងចេញ ហេីយទាញដៃរបស់ប៊េកហ្យុនអេាយខិតមកជិត ផ្ទៃមុខរបស់អុីសុីងអេានទៅជិតប៊េកហ្យុន មុននឹងបុកត្រូវគែមមួករឺងៗរបស់ប៊េកហ្យុន
''អូយ''
''ហាហាហាហាហាហា ឈឺអត់? ម៉ោះៗ ផ្លំអេាយ''
ប៊េកហ្យុនទាញក្បាលរបស់អុីសុីងទៅជិត មុននឹងផ្លំអេាយថ្នមៗហេីយថេីបថ្ងាសរបស់អុីសុីងតិចៗ អុីសុីងបង្វិលមួករបស់ប៊េកហ្យុនអេាយគែមបែរទៅខាងក្រេាយ មុននឹងអេានចូលទៅថេីបប៊េកហ្យុនម្តងទៀត ដៃប៊េកហ្យុនអេាបជុំវិញករបស់អុីសុីងហេីយថេីបតបទៅវិញ
តារាចំរៀងរបស់ផលិតកម្ម ZYX Entertainment ប្យុន ប៊េកហ្យុន កំពុងតែមានស្នេហាលួចលាក់ជាមួយម្ចាស់ផលិតកម្ម
លេាកប្យុន ប៊េកហ្យុន ម្ចាស់បទចំរៀង candy ដែលទេីបនឹងចេញប៉ុន្មានអាទិត្យមុននេះ មានពត៌មានថាកំពុងតែទាក់ទងគ្នាជាមួយម្ចាស់ផលិតកម្មរបស់ខ្លួនឯង
នៅថ្ងៃទីxx ខែxx ឆ្នាំxxxx លេាកប្យុន ប៊េកហ្យុនបានចូលរួមពិធីប្រគុំតន្ត្រី The Lost Planet រួមជាមួយតារាចំរៀងនិងតារាសំដែងជាច្រេីន ហេីយក្នុងនោះម្ចាស់ផលិតកម្មរបស់លេាកប្យុន ប៊េកហ្យុនក៏បានចូលរួមផងដែរ
នៅថ្ងៃបន្ទាប់ មានវិឌីអូចេញពីកាមេរ៉ាសុវត្ថិភាពរបស់ពិធី ត្រូវបានផូសឡេីងនៅក្នុងប្រព័ន្ធអុិនធេីណែតធ្វេីអេាយគ្រប់គ្នាមានការភ្ញាក់ផ្អេីលចំពោះភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ
ខនមេននៅខាងក្រេាមវិឌីអូជាច្រេីនបាននិយាយថា 'អ្នកទាំងពីរកំពុងតែលួចទាក់ទងគ្នាហេីយមេីលទៅ'
user1: ប៊េកហ្យុននីគួរអេាយស្រលាញ់ដល់អា៎យ ច្រណែនម្ចាស់ផលិតកម្ម🥺🥺🥺🥺🥺🥺
user2: ទៅ search មេីលរូបម្ចាស់ផលិតកម្មហេីយ ម្ចាស់ផលិតកម្មសង្ហាដល់អា៎យ fall in love ㅠㅠㅠㅠㅠㅠㅠㅠㅠ
user3: មានវិឌីអូពេញៗអត់? គួរអេាយស្រលាញ់ដល់អា៎យយយយ សមគ្នាអា៎ាាាាាាា
user4: ស៊ូៗណា៎ប៊េកហ្យុន ស្រលាញ់បទ candy ខ្លាំងអា៎
user5: បុក្ខលិកក្រុមហ៊ុននេះសង្ហាៗមែស ម្នាក់មួយសក់សពីក្រេាយនោះ...😳😳❤️
ប៊េកហ្យុនរំកិលមេីលពត៌មានរបស់ខ្លួនឯងរហូតដល់ចប់ មុននឹងអានខនមេនផ្សេងៗដែលមានអ្នកខ្លះមិនពេញចិត្ត ហេីយក៏មានអ្នកខ្លះខនមេនអេាយកំលាំងចិត្តដូចគ្នា
ប៊េកហ្យុនរំកិលមេីលវិឌីអូម្តងទៀត មុននឹងគិតដល់ថ្ងៃដែលកេីតហេតុ វាគឺជាថ្ងៃដែលប៊េកហ្យុនមានសំដែងបទថ្មីរបស់ខ្លួនឯង ហេីយពាក់អាវវាលកតែមានក្រវ៉ាត់កចងពីក្នុង អុីសុីងឃេីញ outfit ហេីយក៏ងរប៊េកហ្យុនមិនព្រមនិយាយជាមួយ ទេីបប៊េកហ្យុនហក់អេាបកពីក្រេាយហេីយធ្វេីជាខាំត្រចៀករបស់អុីសុីងលេងៗ ប៊េកហ្យុនគិតថាជុំវិញមានតែបុក្ខលិកក្រុមហ៊ុនរបស់អុីសុីងទេីបហ៊ានធ្វេីបែបនេះ
សំលេងទូរស័ព្ទរបស់អុីសុីងលាន់លឺឡេីងព្រមជាមួយសំលេងនិយាយរបស់អុីសុីងចេញពីផ្ទះបាយ ធ្វេីអេាយប៊េកហ្យុនផ្ទៀងត្រចៀកស្តាប់ ទោះបីជាមិនបានងាកទៅមេីលក៏ដេាយ
''អាឡូ''
<boss ឃេីញពត៌មាននៅ?>
''ពត៌មានអីគេ?''
<ចាំផ្ញេី link ទៅ>
''អឺម'' សំលេងរបស់អុីសុីងស្ងាត់មួយសន្ទុះ មុននឹងដកដង្ហេីមធំចេញមក
<...>
''ហេីុយ''
<អេាយបដិសេធអត់? រឺក៏ម៉េច?>
''បដិសេធហូវ ប្រាប់ថាវាជាការយល់ច្រឡំ ហេីយប្តឹងអ្នកដែលផូសវិឌីអូក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ប៊េកហ្យុនផង''
<ចា៎ boss>
''ប៉ុណ្ណឹងសិនអា៎យចឹង''
''ហឹក...'' ប៊េកហ្យុនលេបទឹកមាត់មួយក្អឹកធំ ដេីម្បីទប់សំលេងរបស់ខ្លួនឯង កុំអេាយអុីសុីងដឹងថាខ្លួនឯងពេលនេះកំពុងតែទន់ជ្រាយទៀតហេីយ
''កេីតអីហឺម?'' សំលេងលាន់លឺក្បែរត្រចៀកខាងស្តាំ ព្រមជាមួយនឹងរង្វង់ដែលអេាបជុំវិញខ្លួនឯងពីក្រេាយ
''ហេតុអីចាំបាច់ត្រូវលួចលាក់រហូត?''
''ប៊េកហ្យុន យេីងនិយាយគ្នារឿងហ្នឹងហេីយអា៎យណា''
''មានសង្សារជាប៊េកហ្យុន នាយខ្មាសគេខ្លាំងមែន''
''មែនហេ៎ ប្រាប់ហេីយថាវាមេីលទៅអត់ល្អ''
''ហេីយណាគេអ្នកមេីលទៅអត់ល្អ ញ៉ុមរឺក៏នាយ? ខ្លាចគេថាម្ចាស់ផលិតកម្មស្រលាញ់គ្នាមួយតារាចំរៀងខ្លួនឯងហ៎?'' ប៊េកហ្យុនព្យាយាមរេី ហេីយទាញដៃអុីសុីងចេញ តែអុីសុីងមិនព្រមលែង
''មែនហេ៎ ផ្ទុយគ្នាវិញបានត្រូវ''
''ញ៉ុមស្អប់នាយ''
''បេីនាយមិនមែនជាតារាចំរៀងក្នុងផលិតកម្មញ៉ុម ញ៉ុមអត់គិតច្រេីនចឹងហេ៎''
''ដឹងអត់ថាប៊េកមានអារម្មណ៍ខុសចំពោះហ្វេនប៉ុណ្ណា មានអារម្មណ៍ដូចកុហកហ្វេនចឹង''
''ហ្វេនប្រាកដជាយល់ ថាតារាក៏អាចមានសង្សារបានដែរ វាជារឿងធម្មតា''
''ហេីយចឹងម៉េចមិនប្រាប់អេាយគេដឹង? អុីសុីងលែងប៊េក!''
អុីសុីងព្រមប្រលែងប៊េកហ្យុនចេញ មុននឹងដេីរទៅខាងមុខសាឡុងហេីយទាញប៊េកហ្យុនមកអេាបពីមុខវិញ
''លែង''
''ប៊េកហ្យុន ញ៉ុមស្រលាញ់នាយ អត់ចង់អេាយនាយគិតពីរឿងផ្សេងទៀតក្រៅពីនេះហេ៎ បានអត់? សុំប៉ុណ្ណឹង''
''អុីសុីង ពេលខ្លះវាត្រូវដល់ពេលអា៎យដែលត្រូវប្រាប់អេាយគេដឹង 7ឆ្នាំវាយូរពេកអត់ដែលត្រូវកុហកគេចឹង? ញ៉ុមចង់ប្រាប់គេតាំងពីធ្វេីសង្សារគ្នាដំបូងៗហ៎ តែនាយហាមរហូត ពេលមានពត៌មានលេីកណាក៏បដិសេធ ហឹក''
''...'' អុីសុីងអង្អែលក្បាលរបស់ប៊េកហ្យុនថ្នមៗ ក្នុងន័យលួងលេាមដេាយមិននិយាយអី
''អុីសុីង'' ប៊េកហ្យុនរុញទ្រូងរបស់អុីសុីងចេញ មុននឹងសំលឹងមេីលមុខរបស់អុីសុីងដេាយទឹកមុខប្រាកដប្រជា
''...''
''បេីនាយបដិសេធលេីកនេះ យេីងបែកគ្នា'' ប៊េកហ្យុនប្រេីខ្នងដៃវាសទឹកភ្នែកចេញ ហេីយសំលឹងមុខអុីសុីងមិនដាក់ភ្នែក
''ប៊េកហ្យុន...'' អុីសុីងសំលឹងតបវិញ លូកដៃទៅរៀបជូតទឹកភ្នែកអេាយ តែប៊េកហ្យុនវាសចេញ មុននឹងជូតទឹកភ្នែករបស់ខ្លួនឯងម្តងទៀត
''អូខេ ចាត់ទុកថានាយរេីសអា៎យណា!'' ប៊េកហ្យុនរៀបងេីបឈរតែត្រូវអុីសុីងទាញអេាយអង្គុយចុះវិញដូចដេីម
''នាយធ្វេីចិត្តបានអត់ បេីហ្វេនរបស់នាយអាចថយចុះ ភាពពេញនិយមរបស់នាយក៏អាចថយ នឹងមានមនុស្សសរសេរថាអេាយនាយខ្លាំងៗ ហ្វេននាយនឹងអស់សង្ឃឹមប៉ុណ្ណាដែលនាយកុហកគេឡេីង 7ឆ្នាំ?''
''...'' ប៊េកហ្យុននៅស្ងៀមហេីយគិតតាមអ្វីដែលអុីសុីងនិយាយ ប្រាកដហេីយថាប៊េកហ្យុនប្រាកដជាមិនសប្បាយចិត្តបេីសិនជាហ្វេនថយចុះមែន តែប៊េកហ្យុនក៏មិនអាចត្រលប់ទៅផ្លាស់ប្តូរអតីតកាលបានដែរ រឿងវាមិនមែនកន្លងផុតទៅ 1ខែ 2ខែនោះទេ តែវាកន្លងផុតទៅ 7ឆ្នាំហេីយ
''ឃេីញអត់? ប្រាប់ហេីយ...''
''ធ្វេីចិត្តបាន! ប៊េកសំរេចចិត្តបែបនេះតាំងពីដេីម ប៊េកខុសតាំងពីដេីម វាជារឿងដែលប៊េកត្រូវទទួល យូរនិងឆាប់ហេ៎អុីសុីង បេីមិនទទួលយកពេលនេះ ម៉ានឆ្នាំខាងមុខទៀតនឹងត្រូវទទួលយកដូចគ្នា យេីងមិនអាចលាក់បាំងបានមួយជីវិតហេ៎''
''គិតចង់នៅជាមួយគេមួយជីវិតហ៎នៀកក? និយាយដល់ថ្នាក់នេះសុំគេរៀបការហ្មងហូវ'' អុីសុីងញញឹមមុននឹងច្របាច់ថ្ពាល់ដែលឡេីងក្រហមដេាយសារការយំរបស់ប៊េកហ្យុន មុននឹងអេានទៅថេីបចុងច្រមុះរបស់ប៊េកហ្យុន
''យ៉ា! នៅម៉េាលេងទៀត''
''មិនបាច់គិតពីអ្នកផ្សេងបានអត់?'' អុីសុីងនិយាយមុននឹងអេានចូលទៅរកថេីបប៊េកហ្យុន តែប៊េកហ្យុនរុញទ្រូងរបស់អុីសុីងចេញ
''អុីសុីង! អត់លេងហេ៎ណា!'' ប៊េកហ្យុនធ្វេីមុខក្រញ៉ូវ ដែលធ្វេីអេាយអុីសុីងកាន់តែខ្នាញ់ មុននឹងចាប់កញ្ចឹងករបស់ប៊េកហ្យុនហេីយទាញចូលមកថេីប
ប៊េកហ្យុននៅស្ងៀមបណ្តេាយអេាយអុីសុីងថេីបរហូតដល់អុីសុីងពេញចិត្ត អុីសុីងដកបបូរមាត់ចេញមុននឹងសំលឹងមេីលមុខរបស់ប៊េកហ្យុន
''ច្បាស់ក្នុងចិត្តអត់?''
''...'' ប៊េកហ្យុនងក់ក្បាល
''អញ្ចឹងចាំតេប្រាប់យេរីអត់អេាយចេញពត៌មាន គិតថានាយប្រហែលជាចង់ប្រាប់ហ្វេននាយខ្លួនឯង''
''អឺម''
តារាចំរៀង ប្យុន ប៊េកហ្យុនសារភាពប្រាប់ហ្វេនថាកំពុងតែទាក់ទងគ្នាជាមួយម្ចាស់ផលិតកម្មមែន
ក្រេាយពីមានវិឌីអូរបស់កាមេរ៉ាសុវត្ថិភាពរបស់លេាកប្យុន ប៊េកហ្យុននិងម្ចាស់ផលិតកម្មចេញមក ខាងផលិតកម្ម ZYX Entertainment ក៏មិនបានចេញមកបកស្រាយដូចរាល់ដង តែលេីកនេះលេាកប្យុន ប៊េកហ្យុនបែរជាអ្នកចេញមកសារភាពខ្លួនឯងថាបានទាក់ទងនិងម្ចាស់ផលិតកម្មពិតមែន តាមរយៈសំបុត្រសរសេរដៃ ដែលត្រូវបានផូសនៅក្នុងវេបសាយហ្វេនក្លឹបរបស់លេាកប៊េកហ្យុន
ជូនហ្វេនៗជាទីស្រលាញ់របស់ខ្ញុំ
សួស្តីអ្នកទាំងអស់គ្នា!
ដែលខ្ញុំសរសេរសំបុត្រមួយនេះព្រោះខ្ញុំមានរឿងចង់សារភាពប្រាប់អ្នកទាំងអស់គ្នា
កន្លងមកខ្ញុំមានមនុស្សម្នាក់ដែលនៅក្បែរខ្ញុំ អេាយកំលាំងចិត្តខ្ញុំរហូត ដល់ខ្ញុំសំរេចចិត្តទាក់ទងគ្នាជាមួយគេ
ពួកយេីងបានទាក់ទងគ្នាមួយរយៈធំហេីយ សុំទេាសដែលមិនបានប្រាប់អ្នកទាំងអស់គ្នាអេាយបានលឿនជាងនេះ
រហូតដល់មានពត៌មានចេញមកបែបនេះ ធ្វេីអេាយអ្នកទាំងអស់គ្នាភ្ញាក់ផ្អេីល និងអស់សង្ឃឹម
ជាចុងក្រេាយ ខ្ញុំប្យុន ប៊េកហ្យុនសូមអរគុណដល់អ្នកដែលតែងតែគាំទ្របទចំរៀង និងការងារផ្សេងៗរបស់ខ្ញុំរហូតមក
សន្យាថានឹងធ្វេីអេាយបានល្អជាងនេះ និងមានបទចំរៀងថ្មីៗមកជូនហ្វេនៗទាំងអស់គ្នាឆាប់ៗនេះ
you're my only bambi bambi~
user1: ថាមែនៗ ប៊េកហ្យុន dating ពិតមែន TTTTTTTT
user2: ប៊េកហ្យុនសរសេរអក្សរអង់គ្លេសខ្ជូតដល់ហេីយនៀកកកកកក
user3: you're my only bambi ហ្នឹងគឺ spoil បទថ្មីមែន?
user4: អា៎ាាាាា ប្យុន ប៊េកហ្យុន comebackkkkkkkk
user5: ឈុកខាហេ៎យ៉ូ~
អុីសុីងរំកិលអានពត៌មានដែលយេរីផ្ញេីមក មុននឹងញញឹមតិចៗដែលគ្រប់គ្នាមិនបានចិត្តអាក្រក់ដូចដែលធ្លាប់គិត មានអ្នកជូនពរ និងអបអរសាទរប៊េកហ្យុនច្រេីនគួរសម ទោះជាមានអ្នកមិនពេញចិត្តខ្លះក៏ដេាយ ប៊េកហ្យុននៅតែជាប៊េកហ្យុនដែលធ្វេីអេាយហ្វេនកាន់តែស្រលាញ់ខ្លាំងឡេីងៗបានគ្រប់ពេល
Baekhyun king of spoiler រហ័សនាមមួយនេះមិនមែនសុខៗបានមកនោះទេ តែដេាយសារតែប៊េកហ្យុនពូកែខាងយកបទចំរៀងរបស់ខ្លួនឯងទៅចាក់អេាយហ្វេនស្តាប់ទាំងដែលមិនទាន់បានចេញ teaser អីផង
អុីសុីងមេីលហេីយម្តងៗ ចង់តែចាប់ប៊េកហ្យុនមកក្រវីខ្លាំងៗនោះទេ កាលចេញអាល់បុមដំបូងប៊េកហ្យុនចាក់បទស្ទេីរតែជិតចប់នៅក្នុងឡានពេលដែលបេីកទៅហ្វឹកហាត់រាំ ហេីយអាល់បុមទីពីរប៊េកហ្យុនក៏យកអាល់បុមមកបេីកអេាយហ្វេនមេីលស្ទេីរតែទាំងអស់ សង្ឃឹមថាលេីកនេះប៊េកហ្យុននឹងមិនធ្វេីអញ្ចឹងទៀតទៅចុះ
''ហេីុយយយ'' អុីសុីងដកដង្ហេីមធំ មុននឹងដាក់ទូរស័ព្ទចុះលេីតុ ហេីយងាកទៅបេីកឯកសារដែលគរលេីតុចាំអេាយអុីសុីងអាន
ទិង ទិង ទិង ទិង ទិង ទិង ទិង ទិង ទិង!
សំលេងទូរស័ព្ទដែលរេាទិ៍ឡេីងជាប់ៗគ្នាជាច្រេីនដង ធ្វេីអេាយអុីសុីងជ្រួញចញ្ចេីមហេីយលេីកវាឡេីងមកមេីលម្តងទៀត
byunbaekhyunee just posted a photo.
slide to view
ហេីយវាចេញបែបនេះមកដូចគ្នាជាច្រេីនដង ធ្វេីអេាយអុីសុីងកាន់តែឆ្ងល់លេីសដេីម មុននឹងចុចចូលមេីល
''អា៎!! ជិនចា៎ស!!!!'' អុីសុីងស្រែកចេញមកមុននឹងប្រញាប់បេីក line
Z.Hera
11:30
Boss baby👦🏻🍼
11:45
11:45
Read
Writer's Note
ឈុកខាហេ៎យ៉ូ = អបអរសាទរ^^
ឃេីញវគ្គមុនមានអ្នកចូលចិត្តច្រេីន បានមកសរសេរបន្ត ហិហិ^^











