''បេីកលឿនៗតិចមេីស'' ជេមីនប្រញាប់ចុចតបឆាតរបស់សង្សាររបស់មិត្តភក្តិខ្លួន ដែលកំពុងតែបេីកឡានជូនទៅស្ទូឌីអូសំលៀកបំពាក់មង្គលការមួយកន្លែង មុននឹងងាកទៅប្រាប់ម៉ាកអេាយបន្ថែមល្បឿន
''អត់ឃេីញឡានស្ទះហេ៎អី? ចង់អេាយយេីងហោះក៏ម៉េច?'' ម៉ាកថាអេាយវិញ មុននឹងចង្អុលឡានខាងមុខអេាយមេីល
ជេមីនក្តាប់ទូរស័ព្ទរបស់ម៉ាកណែន ហេីយសំលឹងមេីលរូបភាពរបស់អតីតសង្សាររបស់ខ្លួនឯង ដែលហេឆាន់ផ្ញេីរមកអេាយមេីលមុននេះ
ពេលដែលឡានទំនេីបរបស់ម៉ាកបេីកមកដល់មុខហាង ជេមីនប្រញាប់រត់ចុះហេីយសំដៅចូលទៅក្នុងហាងភ្លាម បុក្ខលិកស្រីម្នាក់ដែលចាំទទួលភ្ញៀវនៅខាងមុខហាងដេីរមករករៀបនិយាយអីដាក់ តែជេមីនមិនខ្វល់មុននឹងក្រឡេកមេីលជុំវិញហាងដេីម្បីរកមេីលមនុស្សម្នាក់ដែលខ្លួនឯងមិនបានជួបជាងមួយអាទិត្យ
''ជេមីន...'' សំលេងរបស់មនុស្សស្រីម្នាក់លាន់លឺឡេីង ហេីយពេលដែលងាកទៅមេីលក៏ឃេីញថាគឺជាបងស្រីរបស់រេនជុន នៅជិតនោះមានមិត្តភក្តិរេនជុនដែលជាសង្សាររបស់ម៉ាកឈរជាមួយ
''រេនជុននៅណា?'' ជេមីនប្រញាប់សួរដេាយមិនចាំអីទាំងអស់
''បន្ទប់នោះ'' អៃរិនចង្អុលបន្ទប់ផ្លាស់សំលៀកបំពាក់មួយ ហេីយជេមីនក៏ប្រញាប់ដេីរសំដៅទៅភ្លាម
ពេលមកដល់ខាងមុខបន្ទប់ ជេមីនប្រញាប់ទាញទ្វារបេីក តែដេាយសារតែទ្វារត្រូវបានចាក់ពីខាងក្នុងទេីបជេមីនមិនអាចបេីកបាន បេីរេនជុនដឹងថាអ្នកដែលនៅខាងក្រៅគឺជាជេមីន រេនជុនប្រាកដជាមិនព្រមបេីកនោះទេ
''លូខាសហ្យុងហ៎? ចាំតិចណា៎'' ពេលដែលលឺឈ្មោះនោះ ជេមីនក្តាប់ដៃណែន ទឹកមុខប្តូរទៅជាក្រញ៉ូវភ្លាម
នៅក្នុងបន្ទប់ផ្លាស់ខេាអាវបែបនេះ ហេីយហ៊ានបេីកទ្វារអេាយលូខាសចូលទៅអញ្ចឹងហ៎? គិតហេីយជេមីនក៏សំឡក់ទ្វារហាក់បីដូចវាជាម្ចាស់សំលេងមុននេះអញ្ចឹង
ឈរចាំបន្តិចទ្វារក៏ត្រូវបានបេីកឡេីង រេនជុនងេីយមុខឡេីងមុននឹងឃេីញថាអ្នកដែលឈរនៅចំពោះមុខជាអ្នកណា ខ្សែភ្នែកទាំងគូរសំលឹងមេីលគ្នា ហេីយជារេនជុនដែលប្រញាប់ទាញទ្វារបិទ តែជេមីនដែលរហ័សជាង ប្រញាប់យកដៃទប់ទ្វារ មុននឹងចូលទៅក្នុងបន្ទប់ផ្លាស់ខេាអាវនោះបានសំរេច
ក្លឹក
សំលេងចាក់កន្លឹះធ្វេីអេាយរេនជុនភ្ញាក់ មុននឹងងេីយមុខឡេីងមេីលអ្នកដែលខ្លួនឯងមិនបានជួបជាច្រេីនថ្ងៃ
ពេលនេះរេនជុននៅក្នុងសំលៀកបំពាក់ធម្មតា មិនមែនសំលៀកបំពាក់ដែលហេឆាន់ផ្ញេីររូបអេាយមេីលមុននេះនោះទេ នៅលេីតុខាងក្រេាយខ្នងរេនជុន មានខេាអាវពណ៌ប្រផេះក្រម៉ៅដាក់លេីនោះ ដែលជាខេាអាវដែលរេនជុនពាក់មុននេះ
''ជេមីន...''
''ម៉េចបានស្គមដល់ថ្នាក់នេះ? មានញាំុបាយអត់នៀក?'' ជេមីនលូកដៃទៅដាក់ពីលេីថ្ពាល់របស់រេនជុន មុននឹងប្រេីមេដៃអង្អែលទៅអង្អែលមកថ្នមៗ
''ចូលម៉េាធ្វេីអី?'' រេនជុនចាប់ដៃរបស់ជេមីនចេញថ្នមៗ
''គិតចង់ការជាមួយគេមែនហ៎? ហេីយចុះញ៉ុម?''
''...''
''ហេតុអីបានមានរឿងអីហេីយអត់ព្រមប្រាប់គ្នា? ញ៉ុមអត់សំខាន់សំរាប់ហ្យុងហេ៎ត្រូវអត់?''
''មែនហេ៎...''
''រេនជុន...'' ពេលដែលឃេីញទឹកមួយតំណក់ចាប់ផ្តេីមដក់ក្នុងកែវភ្នែករបស់រេនជុន ជេមីនប្រញាប់ទាញរេនជុនមកអេាបភ្លាម អេាយទ្រាំមេីលរេនជុនយំ ជេមីនធ្វេីមិនបាននោះទេ
រេនជុននៅស្ងៀមមិនកំរេីក មិនសូម្បីតែអេាបតបវិញ ជេមីនដាក់ចង្ការរបស់ខ្លួនឯងពីលេីស្មាររបស់រេនជុន ការដែលមិនបានឃេីញមុខគ្នាជាងមួយអាទិត្យធ្វេីអេាយជេមីនអេាបរេនជុនកាន់តែណែនជាងមុនទៀត
''លែងហ្យុង''
រេនជុនរុញជេមីនចេញតិចៗ ហេីយលូកដៃរៀបទៅទាញទ្វារបេីក មុននឹងត្រូវជេមីនស្រវ៉ាកដៃមកចាប់ជាប់ អារម្មណ៍ទទេរស្អាតនៅលេីកដៃរបស់រេនជុនធ្វេីអេាយជេមីនជ្រួញចញ្ចេីមចូលគ្នា
''នេះដល់ថ្នាក់ដោះវាចេញហ៎?'' ជេមីននិយាយដេាយទឹកមុខអស់សង្ឃឹម រេនជុនងាកមកមេីលមុខជេមីន មុននឹងឃេីញភាពឈឺចាប់យ៉ាងច្បាស់នៅក្នុងកែវភ្នែកនោះ
''យេីងបែកគ្នាអា៎យណា''
''ចង់ការជាមួយលូខាសហ្យុងដល់ថ្នាក់ហ្នឹងហ៎?''
''...''
''ញ៉ុមខូចចិត្តម៉េចហ្យុងក៏អត់ខ្វល់ដែរត្រូវអត់?''
''សុំទេាស''
''រឿងតំណែងប្រធានក្រុមហ៊ុន ញ៉ុមក៏មានភាគហ៊ុននៅក្នុងហ្នឹងដែរ ហ្យុងភ្លេចហ៎?''
''...''
''បេីញ៉ុមអេាយភាគហ៊ុនញ៉ុមទៅហ្យុង ហ្យុងនឹងក្លាយទៅជាអ្នកដែលមានភាគហ៊ុនច្រេីនជាងគេនៅក្នុងក្រុមហ៊ុន ហ្យុងចង់ធ្វេីអីក៏បានដែរ មិនបាច់ខ្លាចអៃរីនសុនបេបាត់បង់តំណែងហេ៎''
''អត់ហេ៎ កុំធ្វេីចឹង''
''ហេតុអី?''
''មែនភាគហ៊ុនរបស់ហ្យុង ហ្យុងអត់ចង់បានហេ៎''
''សុំអង្វរ អេាយតែហ្យុងត្រលប់ម៉េាវិញ អីក៏ញ៉ុមព្រមដែរ''
''...''
''កុំការជាមួយអ្នកផ្សេងអីណា៎ ញ៉ុមនៅអត់កេីតហេ៎បេីអត់មានហ្យុង''
''...''
''ស្រលាញ់ហ្យុងខ្លាំងអា៎ហ្យុងដែលដឹងអត់?'' ទឹកភ្នែកជេមីនស្រក់ចុះមកធ្វេីអេាយបេះដូងរបស់រេនជុនលេាតញាប់ដេាយភាពឈឺចាប់មិនខុសពីគ្នានោះទេ
''វាមែនតែរឿងភាគហ៊ុនហេ៎ នៅមានរឿងមួយទៀត''
''រឿងសុនបេ?''
''...'' រេនជុននៅស្ងៀម
''សុំទេាសដែលត្រូវនិយាយអញ្ចឹង តែញ៉ុមអត់បានស្រលាញ់សុនបេហេ៎ មិនថាអាលូវរឺក៏ 4ឆ្នាំមុនហេ៎ ទោះជាយេីងបែកគ្នាក៏ញ៉ុមអត់ទៅស្រលាញ់សុនបេដែរ''
''នូណាអត់ចង់អេាយហ្យុងរវល់ជាមួយជេមីន...''
''សុនបេជាអ្នកឆាតមកប្រាប់ថាហ្យុងនៅហ្នឹង ហេីយអេាយញ៉ុមម៉េាជួបហ្យុងទៀត''
''...''
''កុំគិតពីអ្នកផ្សេងច្រេីនពេកបានអត់?''
''អ្នកផ្សេងហ្នឹងគឺជាបងស្រីបង្កេីតរបស់ហ្យុងអា៎''
''ទោះម៉េចក៏ដេាយ ញ៉ុមអត់អេាយហ្យុងការជាមួយណាគេទាំងអស់''
''...''
''ត្រលប់ម៉េាធ្វេីសង្សារគ្នាដូចដេីមណា៎''
''អឺម'' រេនជុនឆ្លេីយតបក្នុងបំពង់កតិចៗ ហេីយងក់ក្បាលធ្វេីអេាយជេមីនញញឹមចេញមក
ពេលសុំរេនជុនធ្វេីសង្សាររេនជុនក៏ឆ្លេីយបែបនេះ ហេីយអេានមុខចុះ មុននឹងងក់ក្បាលបែបនេះដូចគ្នាបេះបិទ
ពេលរេនជុនអៀន រេនជុននឹងអេានមុខចុះ ហេីយផ្អឹបបបូរមាត់ចូលគ្នា
គួរអេាយស្រលាញ់... គិតហេីយក៏លូកដៃទៅចាប់ដៃរបស់រេនជុន មុននឹងនាំចេញពីបន្ទប់ទៅ
''អាជេមីន ឯងម៉េាធ្វេីអី?'' លូខាសដែលអង្គុយលេីសាឡុងជិតអៃរិនងាកមកមេីលរេនជុន និងជេមីនដែលដេីរចេញពីបន្ទប់ផ្លាស់ខេាអាវជាមួយគ្នា មុននឹងងេីបឈរឡេីង ហេីយចង្អុលមុខរបស់ជេមីនដេាយកំហឹង
''ម៉េានាំសង្សារញ៉ុមត្រលប់ទៅវិញ''
''សង្សារឯង? ហឹស ច្រឡំហេ៎អី? យេីងជាមួយរេនជុនកំពុងតែជិតរៀបការជាមួយគ្នា'' លូខាសដេីរចូលមករៀបនឹងទាញរេនជុនទៅជិត តែរេនជុនប្រញាប់ខិតទៅឈរពីក្រេាយខ្នងរបស់ជេមីន
''ញ៉ុមគ្មានថ្ងៃអេាយពិធីរៀបការនេះកេីតឡេីងហេ៎ កុំសង្ឃឹម''
''អុិនជុនអា៎ យេីងនិយាយគ្នាហេីយអា៎យមិនចឹងហ៎?'' លូខាសងាកទៅនិយាយជាមួយរេនជុនដែលឈរពីក្រេាយជេមីន
''លូខាស! សុំនិយាយជាមួយតិច'' អៃរិនដែលឈរមេីលមួយសន្ទុះធំ សំរេចចិត្តដេីរមកចាប់ដេីមដៃរបស់លូខាស ហេីយហៅអេាយងាកទៅរក
''អីគេ?'' ដេាយសារតែកំហឹងទេីបលូខាសងាកទៅស្រែកដាក់អៃរិន
''បេីចង់ធ្វេីប្រធានក្រុមហ៊ុន នាយធ្វេីហូវ តែត្រូវដោះលែងប្អូនញ៉ុម''
''នូណា...'' រេនជុនហៅបងស្រីខ្លួនឯងតិចៗ ព្រោះមិនគិតថាអៃរិននឹងសំរេចចិត្តបែបនេះ
''ហេតុអីបានសុខៗម៉េាធ្វេីឯងជាមនុស្សល្អអីណា! ពីមុននៅតេមកប្រាប់ញ៉ុមថារេនជុនទៅពូសាន ហេីយនៅតេមកប្រាប់រឿងពីរនាក់នេះក្លាយជាសង្សារគ្នាទៀត''
''...'' អៃរិនអេានមុខចុះ មិនហ៊ានមេីលមុខរេនជុន មិនហ៊ានសូម្បីតែមេីលមុខលូខាស
''ស្ងាត់ធ្វេីអី? ក្រែងថាជួយញ៉ុមហ៎?'' លូខាសចាប់ដេីមដៃរបស់អៃរិន មុននឹងច្របាច់ខ្លាំងៗ
''តែអាលូវលែងជួយអា៎យ ហាមរវល់ជាមួយប្អូនញ៉ុមទៀត'' អៃរិនស្រែកតប មុននឹងចាប់ទាញដៃរបស់លូខាសចេញ តែលូខាសមិនព្រមលែង
''លែងសុនបេ'' ទឹកមុខបញ្ជាក់ការឈឺចាប់របស់អៃរិន ធ្វេីអេាយជេមីនលូកដៃទៅចាប់កដៃរបស់លូខាស មុននឹងទាញចេញពីអៃរិន តែមិនបានសំរេច
''កុំម៉េារវល់'' លូខាសប្រេីដៃម្ខាងទៀតក្រវាសដៃរបស់ជេមីនចេញ មុននឹងចាប់ដេីមដៃរបស់អៃរិនម្ខាងទៀត
''អា៎ាាា''
''ក្រែងថាជួយញ៉ុម ម៉េចធ្វេីចឹងហា៎ស?'' លូខាសចាប់ផ្តេីមអង្រួនខ្លាំងៗ ធ្វេីអេាយអៃរិនកំរេីកទៅតាម
''អូយ ឈឺ''
ឌឹប
ជេមីនដាល់លូខាសមួយដៃ មុននឹងជួយទ្រអៃរិនកុំអេាយដួល
''សុនបេអត់អីណាអី?''
''...'' អៃរិនក្រវីក្បាល មុននឹងប្រេីដៃទាំងសងខាងចាប់ដេីមដៃរបស់ខ្លួនឯងដែលត្រូវច្របាច់មុននេះ
''ឯង!!! អាជេមីន!!!'' លូខាសស្ទុះចូលមករកជេមីន តែក៏ត្រូវសន្តិសុខ2 នាក់ដែលហេឆាន់នាំមក រត់ចូលមកចាប់ទាន់
''...''
''លែងយេីង!! លែងយេីង!!''
''តោះ'' ជេមីនលូកដៃទៅចាប់ដៃរបស់រេនជុន មុននឹងកៀកស្មាររបស់អៃរិនតិចៗ ហេីយនាំចេញពីហាងទៅដេាយមានហេឆាន់ដេីរតាមពីក្រេាយ
