ជេមីនមេីលទូរស័ព្ទជាលេីកទីប៉ុន្មានហេីយក៏មិនដឹង មុននឹងងេីបដេីរទៅមកៗក្នុងបន្ទប់គេងរបស់ខ្លួនឯងជាច្រេីនដង ដេាយសារតែអ្នកដែលគេងនៅក្នុងបន្ទប់ទល់មុខនេះមិនទាន់ត្រលប់មកផ្ទះវិញ
20:15
ជេមីនសំលឹងមេីលម៉េាងម្តងទៀត ពេលដែលលឺសំលេងសំរឹបជេីងនៅលេីផ្លូវខាងមុខបន្ទប់របស់ខ្លួន ព្រមជាមួយសំលឹងបេីកទ្វារនិងបិទទ្វារបន្ទប់ទេីបជេមីនប្រាកដក្នុងចិត្តថារេនជុនត្រលប់មកវិញហេីយ
ជេមីនប្រញាប់លេីកទូរស័ព្ទមកចុចផ្ញេីរសារទៅសួរថាហេតុអីបានត្រលប់មកវិញយប់បែបនេះ តែក៏មិនបានទទួលចំលេីយ កន្លងផុតទៅជាង 20 នាទី ជេមីនក៏ចុចផ្ញេីរទៅម្តងទៀត តែក៏មិនបានទទួលចំលេីយដូចដេីម រឺសូម្បីតែចេញអាន ទេីបជេមីនសំរេចចិត្តដេីរចេញពីបន្ទប់ខ្លួនឯង សំដៅទៅកាន់បន្ទប់ទល់មុខនោះ មុននឹងគោះទ្វារបីដង
មិនយូរប៉ន្មានអ្នកដែលនៅខាងក្នុងដេីរចេញមកបេីក មុននឹងធ្វេីមុខភ្ញាក់ផ្អេីល បន្ទាប់មកក៏ប្រញាប់គេចមុខចេញហេីយទាញទ្វារបន្ទប់បិទ តែជេមីនក៏លូកដៃទៅទប់ ហេីយទាញទ្វារអេាយបេីក មុននឹងរុញរេនជុនចូលទៅក្នុងបន្ទប់ ហេីយទាញទ្វារបិទវិញ
''ជេមីន...''
''សុំនិយាយជាមួយតិចបានអត់?''
''ហ្យុងអត់មានអីត្រូវនិយាយហេ៎'' រេនជុនបដិសេធ ហេីយងាកមុខចេញមិនហ៊ានមេីលមុខជេមីនចំ ព្រោះមុននេះគ្រាន់តែឃេីញមុខជេមីនបន្តិចក៏ចិត្តទន់ទៅហេីយ ដៃទាំងសងខាងព្យាយាមរុញជេមីនអេាយចេញឆ្ងាយពីខ្លួន តែក៏ត្រូវជេមីនចាប់ជាប់
រេនជុនបេះដូងលេាតញាប់ខុសចង្វាក់ មុននឹងមានអារម្មណ៍ថាផ្ទៃមុខឡេីងកំដៅ ទេីបប្រញាប់ដកដៃចេញ ហេីយដេីរទៅអង្គុយលេីចុងគ្រែដេាយមិនងាកទៅមេីលជេមីនទៀត
''សុំទេាស''
''...''
''ហ្យុង...'' ជេមីនភ្ញាក់ហេីយនិយាយអីលែងចេញពេលដែលឃេីញរេនជុនអេានមុខចុះ ហេីយទឹកភ្នែកកំពុងតែហូរកាត់ថ្ពាល់នោះយឺតៗ
ជេមីនប្រញាប់ដេីរទៅលុតជង្គង់ពីមុខរេនជុន មុននឹងដាក់ដៃពីលេីដៃរបស់រេនជុនដែលដាក់លេីភ្លៅនោះ
''ហ្យុង ស្តាប់ញ៉ុមនិយាយសិនបានអត់?''
''ហឹក...''
''សុំទេាសដែលនិយាយចឹងដាក់ហ្យុង ញ៉ុមខុសខ្លួនឯង ហ្យុងចង់ថាអេាយញ៉ុមម៉េចក៏បានដែរ តែកុំគេចមុខពីញ៉ុមទៀតបានអត់?''
''សុំមូលហេតុ?''
''ហឺម?''
''មូលហេតុដែលធ្វេីចឹង?''
''...''
''ហ្យុងធ្វេីអេាយធុញមែន? ហ្យុងឆាតទៅញឹកពេកមែន? ហ្យុងតាមជេមីនជាប់ពេកមែន?''
''មែនហេ៎ហ្យុង ញ៉ុមចូលចិត្តអេាយហ្យុងធ្វេីចឹងដាក់''
''ហេីយហេតុអី... ហឹក... ហេតុអីហ៎?''
''...''
''ស្ងាត់ធ្វេីអី? ចង់និយាយមិនចឹងអី? និយាយម៉េា!!''
''សុំអត់និយាយពីហេតុផលបានអត់? ដឹងតែញ៉ុមមានហេតុផលដែលត្រូវនិយាយចឹងចេញទៅ''
''បេីអត់និយាយក៏អត់ហូវ ហ្យុងចង់នៅម្នាក់ឯង''
''ហ្យុង សុំទេាសបានអត់? ត្រលប់មកដូចមុនវិញបានអត់?''
''ហេីយគិតថាហ្យុងអត់មានអារម្មណ៍អីមែន? ចង់ម៉េាធ្វេីល្អដាក់ក៏ធ្វេី ចង់ធុញក៏ធុញ ស្រេចចិត្តមែន?''
''...'' ជេមីនដាក់មុខផ្អែកនឹងខ្នងដៃរបស់រេនជុនដែលនៅលេីភ្លៅ ហេីយដកដង្ហេីមដេាយសំលេងលឺ ធ្វេីអេាយរេនជុនដឹងថាជេមីនក៏កំពុងតែយំដូចគ្នា
''បេីដូចដេីមហេីយ នឹងលែងមានចឹងទៀតអា៎យត្រូវអត់?''
''...'' ជេមីនមិនឆ្លេីយតែងក់ក្បាលញាប់លេីដៃរបស់រេនជុន
''ក៏បាន''
''មែនហ៎?'' ជេមីនងេីបមុខឡេីងសួរដេាយសំលេងត្រេកអរ ភ្នែករបស់ជេមីនឡេីងក្រហម ធ្វេីអេាយរេនជុនមានអារម្មណ៍ថាខុសដែលជាដេីមហេតុ
''អឺម''
''ហ្យុង! មានរឿងចង់សារភាព''
''នៅអីទៀត?''
''ញ៉ុមអត់ដែលចាត់ទុកហ្យុងត្រឹមបងប្រុសហេ៎ ព្រោះតាំងពីង៉ៃដំបូងដែលជួបគ្នា ញ៉ុមគិតលេីហ្យុងលេីសពីបងប្រុសអា៎យ''
''...''
''ពេលដែលហ្យុងហៅឈ្មោះញ៉ុម ហេីយញញឹមដាក់លេីកដំបូង ញ៉ុមគិតថាញ៉ុមចាប់ផ្តេីមស្រលាញ់ហ្យុងអា៎យ តែញ៉ុមក៏ព្យាយាមហាមខ្លួនឯង ព្រោះហ្យុងតែងតែនិយាយរហូតថាចាត់ទុកញ៉ុមត្រឹមប្អូន''
''...''
''ញ៉ុមក៏មិនគិតថានឹងប្រាប់ហ្យុងរឿងនេះដែរ តែខ្លាចង៉ៃណាមួយហ្យុងលឺពីអ្នកផ្សេង ហេីយស្អប់ញ៉ុមដែលញ៉ុមគិតចឹងលេីហ្យុង បានញ៉ុមចង់អេាយហ្យុងដឹងចេញពីមាត់ញ៉ុមខ្លួនឯង ហេីយនេះក៏ជាមូលហេតុមួយដែរដែលង៉ៃនោះញ៉ុមនិយាយអញ្ចឹងដាក់ហ្យុង''
''...''
''ដឹងថាហ្យុងអត់គិតចឹងមួយញ៉ុម តែកុំហាមញ៉ុមបានអត់? ព្រោះញ៉ុមគិតថាសូម្បីតែខ្លួនឯងក៏ហាមចិត្តខ្លួនឯងលែងបានដែរ''
''ជេមីន សុំទេាស''
''អត់អីហេ៎ ញ៉ុមយល់''
''ហ្យុងចាត់ទុកជេមីនត្រឹមប្អូនប្រុសហេ៎''
''អូខេ តែបេីហ្យុងធុញថប់ដែលញ៉ុមគិតចឹងលេីហ្យុង ហ្យុងប្រាប់បាន ញ៉ុមនឹងព្យាយាមធ្វេីត្រឹមប្អូនប្រុសអេាយហ្យុង''
''គ្រាន់តែជាជេមីនដូចរាល់ដងបានអា៎យ ហ្យុងអត់ដែលធុញថប់ហេ៎''
''អូខេ សន្យា'' ជេមីនលេីកកូនដៃចេញទៅដាក់ពីមុខរបស់រេនជុន តែរេនជុនជ្រួញចញ្ចេីមមិនព្រមលូកមកថ្ពក់គ្នា ទេីបជេមីនជ្រួញចញ្ចេីមដាក់វិញ
''សួរសិនថាម្នាក់ឈ្មោះជុងវ៉ូ... ជាសង្សាររបស់ជេមីនហ៎?''
''ហឺម?''
''លឺនិយាយគ្នាកាលង៉ៃខួបកំណេីតរបស់ហេឆាន់''
''សង្សារចាស់! បែកគ្នាកន្លះឆ្នាំអា៎យ''
''...''
''ហឺមម???'' និយាយហេីយជេមីនក៏ធ្វេីមាត់ស្រួច កំរេីកកូនដៃទៅមកៗទាមទារចំណាប់អារម្មណ៍
''នៅស្រលាញ់គេអត់ចុះ?''
''ទឹមនិយាយហេីយថាស្រលាញ់ហ្យុង ចង់អេាយនិយាយម្តងទៀតហ៎?''
''បានអា៎យយយយ សន្យាក៏សន្យា!!'' រេនជុនពេបមាត់ ហេីយលូកកូនដៃទៅថ្ពក់នឹងកូនដៃរបស់ជេមីន
''^^'' ជេមីនសេីចដាក់ ធ្វេីអេាយបេះដូងរបស់រេនជុនលេាតដុកដាក់ៗម្តងទៀត
''ទៅបន្ទប់វិញហូវ ហ្យុងមុជទឹក''
''យប់នេះសុំគេងមួយដែរបានអត់? ម៉ាសុីនកំដៅបន្ទប់ញ៉ុមខូច''
''វាមិនដែរ''
''អូខេ អត់មានលេសអីហេ៎ តែសុំគេងមួយបានអត់?''
''បន្ទប់ខ្លួនឯងក៏មាន''
''ហេីយហ្យុងពេលធ្វេីម៉ាសុីនកំដៅហេីយ នៅមកគេងបន្ទប់ញ៉ុមរហូតផងង ណា៎ហ្យុងណា៎''
''អូខេៗ ទៅមុជទឹកសិនហូវ!''
''ចាំបេីកទ្វារអេាយផង'' ជេមីននិយាយហេីយក៏ដេីរចេញពីបន្ទប់បាត់ ទុកអេាយរេនជុនយកដៃខ្ទប់ថ្ពាល់របស់ខ្លួនឯង ហេីយអង្អែលទៅអង្អែលមក
ហេតុអីបានជេមីនគួរអេាយស្រលាញ់បែបនេះ >///<
