- Maybe breaking up is better for us -
Z.Hera
7:30
11:12
<ទឺតតត អ្នកនាងយេរិចូលមកក្នុងបន្ទប់ញ៉ុមតិច>
''ចា៎លេាកប្រធាន'' ក្រេាយពេលលឺសំលេងរបស់ប្រធានក្រុមហ៊ុនរបស់ខ្លួនឯងចេញពីទូរស័ព្ទលេីតុ យេរិដែលជាលេខាប្រញាប់ចុចហេីយនិយាយឆ្លេីយតបទៅវិញ មុននឹងងេីបចេញពីតុធ្វេីការរបស់ខ្លួន ហេីយគោះទ្វារពីរដង មុននឹងបេីកចូលទៅក្នុងបន្ទប់ធ្វេីការរបស់អ្នកដែលហៅខ្លួនមុននេះ
''ចា៎លេាកប្រធាន'' យេរិដេីរទៅឈរពីមុខតុធ្វេីការ មុននឹងឆ្លេីយទទួលម្តងទៀត
''ទៅប្រាប់អ្នកនាងហេរ៉ាអេាយ cancel កម្មវិធីនេះចេាល''
''អឺ... តែ...''
''ប្រាប់អេាយ cancel cancel ហូវ''
''ចា៎'' យេរិលូកដៃទៅយកសឺមីដែលចៅហ្វាយខ្លួនឯងហុចមក មុននឹងអេានគេារពហេីយដេីរចេញពីបន្ទប់
''ប៊េកហ្យុន...''
''ហឺម?'' ប៊េកហ្យុនកំពុងតែអង្គុយសំរាកញាំុទឹក ក្រេាយពីថតសំលេងរបស់ខ្លួនឯងបាន 2បទសំរាប់អាល់ប៊ុមថ្មីដែលនឹងចេញក្នុងពេលឆាប់ៗនេះ ងាកទៅឆ្លេីយតបនឹង manager របស់ខ្លួន
''យេរិតេម៉េាប្រាប់ថាលេាកប្រធាន... cancel កម្មវិធី we got married របស់នាយចេាលអា៎យណា៎''
''ហា៎ស?''
''អឺម តេម៉េាប្រាប់មុននេះតិច''
''គេមានសិទ្ធអី?''
''សិទ្ធជាម្ចាស់ផលិតកម្មនេះនោះអី''
''តែរាល់ដងគេមិនដែលខ្វល់ពីការងារញ៉ុមហេ៎ ចង់ធ្វេីអីស្នេីរសុំទៅគេអនុញ្ញាតរហូត''
''តែលេីកនេះលេាកប្រធានអត់អនុញ្ញាត''
''ញ៉ុមនឹងទៅនិយាយជាមួយគេ''
''ប៊េកហ្យុន ឈប់សិន''
''...''
''កម្មវិធីនេះនាយក៏មិនសូវចាប់អារម្មណ៍ដែរមិនអញ្ចឹង បេីលេាកប្រធានមិនអេាយក៏ហីទៅ''
''តែអាឡូវចាប់អារម្មណ៍អា៎យ ចាប់អារម្មណ៍ត្រង់ហេតុអីគេមិនអេាយថតហ្នឹងហ្មង''
''អឺ... លេាកប៊េកហ្យុន...'' យេរិងេីបឈរហៅឈ្មោះអ្នកដែលដេីរសំដៅទៅកាន់បន្ទប់ធ្វេីការរបស់ចៅហ្វាយខ្លួន តែមិនទាន់បានហាមឃាត់រឺអីផង ប៊េកហ្យុនក៏ដេីរចូលទៅខាងក្នុងបាត់ទៅហេីយ
យេរិប្រញាប់ងេីបតាម ហេីយគោះទ្វារ មុននឹងបេីកចូលទៅ
''លេាកប្រធាន អឺ...''
''អត់អីហេ៎ អ្នកនាងយេរិទៅធ្វេីការបន្តចុះ''
''ចា៎''
ក្រេាយពេលទ្វារបន្ទប់ត្រូវបានបិទ ប៊េកហ្យុនស្ទុះទៅឈរពីមុខតុធ្វេីការរបស់ប្រធានក្រុមហ៊ុនរបស់ខ្លួន មុននឹងសួរឡេីងដេាយសំលេងខឹង
''នាយ cancel ការងារញ៉ុមហ៎?''
''...''
''ហេតុអី? សុំហេតុផល?''
''កម្មវិធីអត់គួរអេាយចាប់អារម្មណ៍''
''មិនដែល!!! we got married អត់គួរអេាយចាប់អារម្មណ៍ត្រង់ណា? ណាគេទៅលេងហេីយសុទ្ធតែល្បីទាំងអស់''
''នាយ... ល្បីស្រាប់អា៎យ មិនបាច់ទៅហេ៎''
''ចង់ទៅ! សុីញ៉េអនុញ្ញាតភ្លាម''
''នាយមានសិទ្ធអីម៉េាបញ្ជាញ៉ុម?''
''នាយមានសិទ្ធអីម៉េា cancel ការងារញ៉ុម ពីមុនមិនដែរឃេីញថាអីផង''
''នាយចង់ច្រៀង ចង់រាំ ចង់ចេញអាល់ប៊ុម ចង់ថតកម្មវិធី ចង់លេងខនសឺត ចង់ធ្វេីអីធ្វេីហូវ តែអានេះអត់បាន''
''ហេតុអី? នាយកុំអត់ហេតុផលពេកមេីស''
''សំរេចថាចឹងណា៎ នាយទៅថតសំលេងតហូវ''
''យ៉ា ចាង អុីសុីង!!!!''
''លេាក! ប្រធាន! ចាង! ហៅញ៉ុមស្រួលបួលតិច ញ៉ុមជាប្រធានរបស់នាយអា៎!''
''អឺ ចាង អុីសុីង!''
''ចរិកចឹងតា៎ បានញ៉ុមទ្រាំនាយលែងបាន''
''និយាយថាម៉េច?''
''យកតែចិត្តខ្លួនឯង គ្មានហេតុផល''
''អឺ! ញ៉ុមវាចរិកចឹង! ទ្រាំមិនបានអត់ទៅ ណាគេអេាយទ្រាំ''
''ហេីយអាលូវលែងទ្រាំអា៎យតា៎ ចង់ម៉េចទៀត?''
''...'' ប៊េកហ្យុនខាំបបូរមាត់ខ្លួនឯង មុននឹងដេីរចេញពីបន្ទប់ធ្វេីការរបស់ប្រធានផលិតកម្ម ហេីយដេីរសំដៅទៅកាន់បន្ទប់ទឹកភ្លាម
សំលេងយំលាន់លឺចេញពីបន្ទប់ទឹកចុងគេបង្អស់ តែគ្មានអ្នកណាបានលឺនោះទេ ព្រោះជាន់នេះមានតែបន្ទប់ធ្វេីការរបស់លេាកប្រធានតែប៉ុណ្ណោះ ប៊េកហ្យុនក្តាប់ដៃណែន តូចចិត្តនឹងខ្លួនឯងដែលមិនអាចធ្វេីអីប្រធានបាន គិតក្នុងចិត្តចង់អេាយតែកិច្ចសន្យាឡប់ៗនេះផុតអេាយលឿនៗដេីម្បីខ្លួនឯងមានសេរីភាពពីមនុស្សម្នាក់នេះ
ZhangYixing
13:50
Baekhyunie🐶
21:05
1:13
តិង តុង តិង តុង តិង តុង
តិង តុង តិង តុង តិង តុង
តិង តុង តិង តុង តិង តុង
''អា៎!!!'' ប៊េកហ្យុនដឹងខ្លួនឡេីងក្នុងភាពងងឹត មុននឹងញីសក់ខ្លួនឯងដេាយមួរម៉ៅ ស្មេីរនេះហេីយអ្នកណាមកចុចកណ្តឹង? ហេីយបេីគេមិនបេីកហេីយនៅខំចុចធ្វេីអីទៀត??
ប៊េកហ្យុនរអ៊ូក្នុងចិត្ត មុននឹងដេីរចុះពីលេីគ្រែទៅបេីកទ្វារ ពេលដែលឃេីញអ្នកដែលនៅមាត់ទ្វារ ប៊េកហ្យុនប្រញាប់ទាញទ្វារបិទភ្លាម តែអុីសុីងរហ័សជាងលូកដៃទៅទប់ទ្វារមិនអេាយប៊េកហ្យុនបិទបាន
''សុំទេាស...'' ក្លិនស្រាចេញពីខ្លួនរបស់អុីសុីង ហេីយមុខនិងត្រចៀកដែលឡេីងក្រហម ធ្វេីអេាយប៊េកហ្យុនដឹងថាអុីសុីងកំពុងតែស្រវឹង
''អត់អភ័យទេាសអេាយ!'' ប៊េកហ្យុនស្រែកកំហកទៅវិញ តែដៃនៅតែព្យាយាមរុញទ្វារបិទ អុីសុីងបន្ថែមកំលាំងមុននឹងរុញទ្វារចូលទៅ
ប៊េកហ្យុនមួរម៉ៅដែលមិនអាចឈ្នះអុីសុីងបាន ទេីបធ្វេីមុខក្រញ៉ូវហេីយដេីរចូលទៅក្នុងបន្ទប់គេងបាត់ ដេាយមិនភ្លេចចាក់កន្លឹះ អុីសុីងដែលតាមទៅមិនទាន់បានត្រឹមតែទាញទ្វារផ្ទះរបស់ប៊េកហ្យុនបិទ ហេីយចាក់សេារមុននឹងដេីរទៅអង្គុយលេីសាឡុងដេីម្បីសម្ងប់អារម្មណ៍របស់ខ្លួនឯង
សន្យានឹងខ្លួនឯងហេីយ ថាបេីមករកប៊េកហ្យុន និងមិនឈ្លោះគ្នាជាមួយប៊េកហ្យុនទៀតនោះទេ តែទីបំផុតក៏ធ្វេីអេាយប៊េកហ្យុនខឹងដដែល
Baekhyunie🐶
1:25
Read
1:35
Read
Z.Hera
8:30
ហេរ៉ាដកដង្ហេីមធំមុននឹងពន្លត់ម៉ាសុីនឡាន ហេីយចុះពីលេីឡានដេីរទៅចុចកណ្តឹងផ្ទះរបស់ប៊េកហ្យុន ឈរចាំមួយសន្ទុះក៏មានអ្នកដេីរមកបេីកទ្វារ
''តេទៅក៏មិនលេីក ហេីយ... boss!!!!''
''អឺម''
''boss ម៉េាធ្វេីអីនៅផ្ទះប៊េកហ្យុន?'' ហេរ៉ានិយាយ មុននឹងងាកក្រេាយក្រឡេកមេីលជុំវិញព្រោះខ្លាចមានអ្នកឃេីញ
''ស្រវឹង ម៉េាខុសផ្ទះ''
''អត់ជឿ!! ប៊េកហ្យុននៅណា?''
''ក្នុងបន្ទប់''
''មិនទាន់ភ្ញាក់ហេ៎ហ៎? ប៊េកហ្យុនមានថតពេលព្រឹកអា៎''
''នៅ!'' អុីសុីងនិយាយតែប៉ុណ្ណោះក៏ដេីរចូលទៅអង្គុយលេីសាឡុង ហេីយស្ងាបពីរបីដង មុននឹងចុចមេីលទូរស័ព្ទរបស់ខ្លួនឯង ដេាយមិនគិតនឹងឆ្លេីយសំនួររបស់ហេរ៉ាទៀត
''អូយយយ ឈឺក្បាលហ្មងនៀកកកក'' ហេរ៉ារអ៊ូហេីយដោះស្បែកជេីងចេញ មុននឹងសំដៅទៅកាន់បន្ទប់គេងរបស់ប៊េកហ្យុន
''កុំចូលទៅអីល្អជាង cancel ការងារប៊េកហ្យុនង៉ៃហ្នឹងចេាលហូវ''
''ហេតុអី boss ធ្វេីចឹង?''
''គ្រាន់ថតរូបអាល់ប៊ុមថ្មីនៅក្រុមហ៊ុនតេីអី? អេាយទៅថតក្រុមផ្សេងសិនហូវ ប៊េកហ្យុនចាំង៉ៃក្រេាយ''
''boss បែកគ្នាមួយប៊េកហ្យុនអា៎យណា៎!! មែនចង់ធ្វេីអីតាមតែចិត្ត boss បានហេ៎''
''ដឹងអា៎យ''
''ញ៉ុមទៅដាស់ប៊េកហ្យុនអេាយទៅធ្វេីការ''
''ប៊េកហ្យុនងេីបអត់រួចហេ៎''
''boss!!! នេះកុំប្រាប់ថាយប់មិញ boss មួយប៊េកហ្យុន...''
''ប៊េកហ្យុនរបស់នាងយំទល់ភ្លឺឡេីងហេីមភ្នែក គិតហូវថាទៅថតបានអត់?''
''គ្រាន់តែយំតេីអី? អត់មានធ្វេីអីផ្សេងណាអី?''
''ធ្វេីអី?''
''បេីអត់ល្អអា៎យ ចឹងប្រាប់ប៊េកហ្យុនផង ថាពេលងេីបហេីយអេាយតេមកញ៉ុមផង''
''អឺម ចាក់កន្លឹះអេាយផង''
ក្រេាយពេលហេរ៉ាចេញទៅបាត់ អុីសុីងដាក់ទូរស័ព្ទដៃរបស់ខ្លួនឯងចុះលេីតុខាងមុខសាឡុង មុននឹងដេីរចូលទៅក្នុងផ្ទះបាយ ហេីយយកកែវដែលធ្លាប់ជាកែវប្រចាំរបស់ខ្លួនឯងចេញមក មុននឹងញញឹមតិចៗព្រោះប៊េកហ្យុននៅទុកវា
អុីសុីងដួសកាហ្វេមួយស្លាបព្រាមុននឹងដាក់វាចូលទៅក្នុងដង portafilter ហេីយយក tamper មកសង្កត់លេីម្សៅកាហ្វេអេាយរៀប មុននឹងមួលវាអេាយជាប់នឹងម៉ាសុីនកាហ្វេ ហេីយយកកែវរបស់ខ្លួនទៅដាក់ពីក្រេាម អុីសុីងឈរចាំយ៉ាងចិត្តត្រជាក់ រហូតដល់កាហ្វេរបស់ខ្លួនឯងស្រក់ចុះមកបានកន្លះកែវ ហេីយដេីរទៅយកទឹកដោះគេាក្នុងទូរទឹកកកមកចាក់ក្នុងកែវហេីយដាក់អេាយម៉ាសុីនកូរ ទេីបយកមកចាក់ចូលកាហ្វេ មិនទាន់បានលេីកផឹកផង ទ្វារបន្ទប់របស់ប៊េកហ្យុនក៏ត្រូវបានបេីក ប៊េកហ្យុនដេីរចេញមកក្នុងសំលៀកបំពាក់ថ្មីខុសពីយប់មិញ
''ទៅណា?''
''ធ្វេីការ''
''ប្រាប់ហេរ៉ាអា៎យថាចាំថតសងង៉ៃក្រេាយ''
''អុីសុីង!''
''នាយទៅធ្វេីការកេីតអត់? យប់មិញទំរាំតែបានគេងជិតភ្លឺអា៎យ''
''ចាង អុីសុីង!!!! ម៉េាពីនាយហ្នឹង''
''ម៉េាពីណាគេ?? មិនព្រមគេងគិតតែពីយំ ដល់ពេលបាត់យំ ក៏រករឿងឈ្លោះគ្នា''
''នាយក៏តមាត់មិនឈប់''
''នាយអ្នកអត់ឈប់មុន''
''ហេីយនាយមានសិទ្ធអីម៉េា... ថេីបគេ...'' ពាក្យថាថេីបគេខាងក្រេាយ ប៊េកហ្យុននិយាយដេាយសំលេងខ្សេាយមែនទែន អុីសុីងស្ទេីរតែស្តាប់មិនលឺ
''ពេលថេីបនាយក៏ព្រមអេាយថេីបដូចគ្នា កុំម៉េាបន្ទេាសគេម្នាក់ឯង''
''នាយ!!! ហឺសសស និយាយជាមួយនាយហេីយហត់អា៎'' ប៊េកហ្យុនដកដង្ហេីមដង្ហក់ ហាក់បីដូចជាទេីបតែរត់ហេីយអញ្ចឹង តែអុីសុីងគិតថាប៊េកហ្យុនប្រហែលជាខឹងរហូតដល់ហត់ច្រេីនជាង
''ហត់ដូចតែគ្នាហ្នឹង!!!''
''នាយ!!! ចាង អុីសុីង!!! បេីនាយ... ហឹក... ហុឺ...'' ប៊េកហ្យុនខាំបបូរមាត់ដេាយកំហឹង មុននឹងស្រែកអេាយ តែអារម្មណ៍អន់ចិត្តដែលអុីសុីងធ្វេីដូចជាមិនខ្វល់ពីខ្លួន ធ្វេីអេាយប៊េកហ្យុនចាប់ផ្តេីមយំម្តងទៀត
ប៊េកហ្យុនដឹងថាតាំងពីស្រលាញ់គ្នាមក ពួកយេីងឈ្លោះគ្នាញឹកញាប់ប៉ុណ្ណា ហេីយអុីសុីងនិយាយដូចជាអ្វីៗគឺជាកំហុសរបស់ប៊េកហ្យុនតែម្ខាង រឿងយកតែចិត្តខ្លួន នាំឈ្លោះគ្នា កំហិកកំហកដាក់ ខឹងគ្មានហេតុផល តែអុីសុីងក៏មិនខុសគ្នាដែរ ប្រេីអំណាច បង្ខំប៊េកហ្យុនមិនអេាយធ្វេីការនេះ មិនអេាយទទួលការងារនោះ ប្រច័ណ្ឌខុសរឿង ហួងហែងមិនមេីលពេលវេលា ហេីយនៅមាត់អាក្រក់ជាងអីទៀត
ហេីយទីបំផុតទំនាក់ទំនង 6ឆ្នាំក៏ត្រូវបានបញ្ចប់ ទាំងពីរនាក់ចែកផ្លូវគ្នារៀងៗខ្លួន មិននិយាយជាមួយគ្នាក្រៅពីរឿងការងារ ហេីយពេលខ្លះរឿងការងារនៅត្រូវអេាយយេរិនិងហេរ៉ានិយាយគ្នាជំនួសផង វាប្រហែលជាប្រសេីរជាងនេះបេីប៊េកហ្យុនមិនមែនជាអ្នកចំរៀងល្បីឈ្មោះ ហេីយអុីសុីងមិនមែនជាម្ចាស់ផលិតកម្មដែលប៊េកហ្យុនមានកិច្ចសន្យាជាមួយ ទាំងពីរអ្នកប្រហែលជាមិនបាច់លួចលាក់ មិនបាច់កុហកអ្នកផ្សេងថាគ្រាន់តែជាប្រធាន និងអ្នកចំរៀងក្នុងផលិតកម្ម ពេលទៅណាមកណាប្រហែលជាអាចកាន់ដៃគ្នាដេីរបានដេាយបេីកចំហរ និយាយប្រាប់អ្នកផ្សេងថាជាសង្សារ ពេលនោះទាំងពីរអ្នកប្រហែលជាទុកចិត្តលេីគ្នាច្រេីនជាងនេះ រឿងដែលត្រូវឈ្លោះគ្នាក៏ប្រហែលជាតិចជាងនេះដែរ
''បេីនាយអស់ចិត្តអា៎យ នៅម៉េារវល់ជាមួយគេធ្វេីអីទៀត!!'' ប៊េកហ្យុនព្យាយាមទប់សំលេងដង្ហក់ ក្តាប់ដៃខ្លួនឯងណែន ហេីយស្រែកត្រលប់ទៅវិញ ចរិកចង់ឈ្នះរបស់ប៊េកហ្យុននេះហេីយ ដែលធ្វេីអេាយអុីសុីងទ្រាំលែងបានជាច្រេីនដងដូចគ្នា
''កុំនិយាយធ្វេីដូចឈប់ស្រលាញ់ណាគេម្នាក់វាស្រួលដល់ថ្នាក់ហ្នឹងពេកមេីស''
''ហេីយវាមែនអត់?''
''អត់! ណាគេប្រាប់ថាញ៉ុមឈប់ស្រលាញ់នាយ!''
''ហា៎ស?''
''អត់មានបានឈប់ហេ៎ គ្រាន់គិតថាយេីងគួរតែបែកគ្នាមួយរយៈសិន''
''...''
''ពេលបែកគ្នាហេីយគិតថាល្អម្យ៉ាងដែរ មិនចាំបាច់ឈ្លោះគ្នាជាមួយនាយ មិនចាំបាច់ហត់ចិត្ត''
''អាប្រធានចិត្តអាក្រក់! នាយហាមម៉េាផ្ទះញ៉ុមទៀត!!!'' ប៊េកហ្យុនយកខ្នេីយនៅលេីសាឡុងគប់សំដៅទៅកាន់អុីសុីងដែលឈរនៅក្នុងផ្ទះបាយ ហេីយអុីសុីងដាក់កែវកាហ្វេចុះលេីតុ មុននឹងងាកគេច
''នាយ! ហេីុយយយ! ស្តាប់សិនមេីស''
''មិនបាច់និយាយទៀតហេ៎! ចេញពីផ្ទះញ៉ុម'' ប៊េកហ្យុនរេីសខ្នេីយមួយទៀតដែលនៅលេីឥដ្ឋ ហេីយគប់ទៅម្តងទៀត ហេីយវាក៏ខ្ទាតទៅត្រូវនឹងកែវកាហ្វេរបស់អុីសុីង រហូតដល់ធ្លាក់ទៅលេីឥដ្ឋបែក
ម្តងនេះអុីសុីងកាន់តែមួរម៉ៅជាងមុន មុននឹងដេីរទៅរកប៊េកហ្យុនហេីយទាញប៊េកហ្យុនអេាយនៅស្ងៀម
''ម៉េាពីនាយចឹង បានញ៉ុមទ្រាំលែងបាន!''
''អឺ!!! ណាគេប្រេីអេាយទ្រាំ!!! ចេញហូវ!!! កុំអេាយញ៉ុមជួបនាយទៀត!'' ប៊េកហ្យុនរុញអុីសុីងចេញរហូតដល់អុីសុីងបាត់បង់ចំហរស្ទេីរតែផ្ងារក្រេាយ អុីសុីងកាន់តែខឹងមុននឹងដេីរទៅយកទូរស័ព្ទរបស់ខ្លួនឯងនៅលេីតុ ហេីយដេីរចេញពីបន្ទប់របស់ប៊េកហ្យុនចេញទៅ
ប៊េកហ្យុនដាក់ខ្លួនអង្គុយចុះលេីឥដ្ឋ មុននឹងអេាបជង្គង់របស់ខ្លួនឯងហេីយចាប់ផ្តេីមយំកាន់តែខ្លាំងជាងមុនទៀត ពេលដែលខួរក្បាលនឹកឃេីញដល់រឿងយប់មិញ ពេលដែលអុីសុីងអេាបពីក្រេាយ ពេលដែលអុីសុីងជូតទឹកភ្នែកអេាយ ពេលដែលអុីសុីងថេីបហេីយនិយាយថាសុំទេាស គ្រាន់តែទង្វេីរដដែលៗរបស់អុីសុីងក៏ធ្វេីអេាយប៊េកហ្យុនចិត្តទន់ទៅហេីយ
អុីសុីងគ្មានថ្ងៃយល់ហេ៎ គ្មានថ្ងៃយល់អារម្មណ៍អ្នកដែលត្រូវគេសុំបែកហេ៎...
Writer's Note
ដេាយសារតែនឹក baekxing ពេក ហិហិ
ដំបូងថាសរសេរតែមួយភាគចប់ one shot តែវែងពេកកាត់ជា 2 បណ្តេាយទៅ ><
part 2 ផូសថ្ងៃច័ន្ទណា៎😚
