Rule 34
''យេរិអា៎ ទៅផ្សារមួយគ្នាអត់?'' សំលេងគោះទ្វារបន្ទប់ ព្រមជាមួយនឹងសំលេងរបស់អៃរីននិយាយឡេីងនៅជាន់លេី ធ្វេីអេាយឆាន់យ៉លភ្ញាក់ចេញពីការគិត
''ទៅៗ អន់នីចាំតិច''
''ចូលទៅបានអត់?''
''បានៗ''
''ង៉ៃនេះចង់ញាំុអី?''
''សាប៊ុ សាប៊ុអត់? ឃ្លានខ្លាំងអា៎ ចង់ញាំុអីច្រេីនៗ'' ពេលដែលយេរិនិយាយចេញមក ស៊ូយ៉ងសំលឹងឡេីងលេីហេីយធ្វេីមុខធុញដាក់
អៃរីនងាកទៅមេីលបន្តិច មុននឹងងាកមកញញឹមដាក់យេរិវិញ
''អូខេៗៗ ស៊ូយ៉ងទៅអត់?''
''អត់ហេ៎ អត់ចូលចិត្តទៅក្រៅ''
''ចឹងយេីងទៅពីរនាក់!'' យេរិប្រញាប់លេាតទៅអេាបដៃរបស់អៃរីនភ្លាម
''តោះ!''
''នាយចង់ញាំុសាប៊ុ សាប៊ុជាមួយគ្នារឺក៏ម៉េច?'' ពេលដែលមកដល់ពីមុខហាងសាប៊ុសាប៊ុមួយកន្លែង អៃរីនងាកទៅមេីលឆាន់យ៉លដែលដេីរតាមពីក្រេាយ ដេាយសារតែត្រូវយេរិអូសមកជាមួយ
ឃេីញឆាន់យ៉លគំរោះគំរេីយដាក់យេរិបែបនេះមែន តែឆាន់យ៉លស្រលាញ់យេរិខ្លាំងណាស់ ពេលយេរិចង់ទៅណាហេីយគ្មានអ្នកទៅជាមួយ ឆាន់យ៉លតែងតែទៅជាមួយយេរិរហូត ហេីយថែមទាំងមេីលថែយេរិដូចប្អូនស្រីបង្កេីតអញ្ចឹង
''ឃ្លានឈាម...''
''អឺ... បេីចឹងទៅរកខ្លួនឯងហូវ ជួយអត់បាន'' អៃរីនទាញយេរិអេាយបង្វែរខ្លួនបែរទៅកាន់ហាង ហេីយដេីរចូលទៅដេាយមិនខ្វល់ពីឆាន់យ៉ល
ឆាន់យ៉លញញឹមតិចៗ មុននឹងលូកយកទូរស័ព្ទដៃដែលទេីបនឹងទិញឡេីងមកមេីលម៉េាង ហេីយសំលឹងមេីលជុំវិញ មនុស្សជាច្រេីនដេីរទៅដេីរមក និយាយគ្នាលេងដេាយគ្មានអ្នកណាចាប់អារម្មណ៍សោះថាអ្នកដែលឈរចំពោះមុខខ្លួនគឺជាវេមផាយ
ឆាន់យ៉លដេីររកជណ្តេីរយេាង មុននឹងឡេីងទៅជាន់លេីគេបង្អស់ ហេីយដេីរទៅកាន់បង្កាន់ដៃ ជាន់ទី6 ថ្វីត្បិតតែខ្ពស់មែន តែក៏អាចធ្វេីអេាយឆាន់យ៉លមេីលឃេីញមនុស្សដែលដេីរកាត់ទៅវិញទៅមកនៅខាងមុខផ្សារបានដែរ
គ្រាន់តែសង្ឃឹមថានឹងបានជួបមនុស្សដែលខ្លួនឯងចង់ជួបតែប៉ុណ្ណោះ
''ហេីយផ្សារមិញអត់ហាងខេាអាវហ៎ បានចាំមកដល់នេះ?'' ឆាន់យ៉លសួរឡេីងពេលដែលអៃរីន ហេីយនិងយេរិដេីរចូលហាងខេាអាវទី 2
''នៅនេះហាងច្រេីនជាង ហេីយស្អាតជាង'' អៃរីនងាកទៅឆ្លេីយ មុននឹងដេីរចូលទៅខាងក្នុង ឆាន់យ៉លធ្វេីមុខធុញតិចតួច មុននឹងលូកដៃចូលក្នុងហេាប៉ៅខេា ហេីយឈរចាំខាងមុខហាង
ហាងលក់ខេាអាវនៅទីនេះមិនដូចនៅផ្សារទំនេីបមុននេះនោះទេ ជាហាងធំៗនៅតាមដងផ្លូវ ទេីបមិនធ្វេីអេាយឆាន់យ៉លមានអារម្មណ៍ថាធុញថប់ប៉ុន្មាន
''ហេីយណាអៃរីន?'' ឆាន់យ៉លងាកទៅមេីលក្រេាយខ្នង មុននឹងងាកត្រលប់មកមេីលយេរិវិញហេីយសួរឡេីង
''អន់នីជួបមិត្តភក្តិ រិចង់ទៅមេីលហាងផ្សេង''
''អូខេ'' ឆាន់យ៉លងក់ក្បាល មុននឹងលូកដៃទៅយកថង់ខេាអាវពីដៃរបស់យេរិមកកាន់ដេាយមិននិយាយអី
''អរគុណអុប៉ា'' យេរិងាកទៅនិយាយអរគុណ មុននឹងសេីចដាក់
ពេលដែលដេីរមកដល់ហាងលក់ខេាអាវជាប់នោះ ឆាន់យ៉លឈរចាំយេរិនៅខាងក្រៅបានមួយសន្ទុះ ក៏លឺសំលេងស្រែកឡូឡានៅច្រកចូលរបស់ហាង
''កុំលេងខ្លួនពេកមេីស ស្លៀកពាក់ចឹងមេីលក៏ដឹងថាស្លៀកដេីម្បីចង់អេាយគេមេីល''
''លែង!!!'' ពេលដែលលឺសំលេងដែលខ្លួនឯងចាំបានថាជាអ្នកណា ទេីបឆាន់យ៉លប្រញាប់ងាកទៅមេីលមុននឹងឃេីញមនុស្សប្រុសម្នាក់ ហេីយនិងយេរិកំពុងតែប្រទាញប្រទង់គ្នា
''ហ៊ូ!'' ដៃរបស់គេម្ខាងកាន់កដៃរបស់យេរិ ហេីយម្ខាងទៀតកាន់កន្ទុយបារី ហេីយដាក់វាចូលមាត់មុននឹងភ្លំផ្សែងទៅដាក់មុខរបស់យេរិ
''ខេស ខេស'' យេរីបិទភ្នែក មុននឹងចាប់ផ្តេីមឈ្លក់ចេញមក
ឆាន់យ៉លមិននិយាយអីច្រេីន ពេលដែលដេីរទៅដល់ក៏ប្រញាប់ទាញដៃរបស់មនុស្សប្រុសម្នាក់នោះចេញ ហេីយកាន់កដៃរបស់យេរិជាប់
''កុំម៉េាចេះដឹងរឿងប្តីប្រពន្ធគេ!'' មនុស្សប្រុសម្នាក់នោះនិយាយឡេីង ហេីយចង្អុលមុខរបស់ឆាន់យ៉ល មុននឹងស្រវ៉ាចាប់ដៃរបស់យេរិ តែក៏ត្រូវឆាន់យ៉លលូកដៃទៅគ្រវាសចេញ មុននឹងសំលឹងមុខរបស់មនុស្សម្នាក់នោះដេាយកំហឹង ភ្នែករបស់ឆាន់យ៉លម្ខាងក្លាយទៅជាពណ៌ផ្ទៃមេឃខ្ចី ធ្វេីអេាយមនុស្សម្នាក់នោះបេីកភ្នែកធំៗ មុននឹងប្រញាប់រត់ចេញទៅបាត់
''វាមានធ្វេីអីរិអត់?'' ឆាន់យ៉លចាប់ស្មាររបស់យេរិ មុននឹងសួរឡេីងដេាយទឹកមុខបារម្ភ
''...'' យេរិក្រវីក្បាលជាចំលេីយ ហេីយទាញសំពត់របស់ខ្លួនឯងចុះអេាយត្រឹមត្រូវ សំពត់របស់យេរិមិនបានខ្លីដល់ថ្នាក់ហ្នឹងនោះទេ ប៉ុន្តែខ្សែភ្នែករបស់មនុស្សប្រុសម្នាក់នោះដែលសំលឹងមកមុននេះធ្វេីអេាយយេរិមានទឹកមុខតឹងតែងរហូតដល់ឆាន់យ៉លមេីលដឹង
''វាធ្វេីអីរិ?''
''គេ...''
''...''
''គេប៉ះគូថរបស់រិ...''
''...'' ទឹកមុខរបស់ឆាន់យ៉លពេលនេះគួរអេាយខ្លាចជាងអីទៀត ភ្នែកម្ខាងដែលក្លាយទៅជាពណ៌ផ្ទៃមេឃ ព្រមទាំងចង្កូមដែលចាប់ផ្តេីមលូតចេញមក យេរិខ្លាចដល់ហេីយថាអុប៉ានឹងធ្វេីអីផ្តេសផ្តាស ហេីយត្រូវគេចាប់ទៅឃុំខ្លួនទៀត
''អុប៉ា! រិលែងអីអា៎យ! កុំធ្វេីចឹង'' រិចាប់ដៃរបស់ឆាន់យ៉ល ហេីយទះខ្នងដៃរបស់ឆាន់យ៉លតិចៗ ដេីម្បីរំងាប់អារម្មណ៍របស់ឆាន់យ៉ល
''អឺម អៃរីនម៉េាហេីយយេីងទៅផ្ទះវិញ''
''...'' យេរិងក់ក្បាលមុននឹងលូកដៃទៅតេាងដៃរបស់ឆាន់យ៉ល ហេីយបែរខ្លួនសំដៅទៅកាន់ហាងមុននេះដែលអៃរីននៅ
គ្រាន់តែបែរខ្លួនមក មនុស្សដែលឆាន់យ៉លតាមរកពេលនេះកំពុងតែឈរនៅចំពោះមុខរបស់ឆាន់យ៉ល ខ្សែភ្នែករបស់គេដែលសំលឹងមក ធ្វេីអេាយឆាន់យ៉លដឹងថាគេកំពុងតែមិនពេញចិត្តនឹងអ្វីដែលខ្លួនឯងឃេីញពេលនេះ ខ្សែភ្នែករបស់គេអេានមេីលដៃរបស់យរិដែលអេាបជុំវិញដៃរបស់ឆាន់យ៉ល មុននឹងសំលឹងមេីលទៅឆាន់យ៉លវិញ ហេីយបែរខ្នងដេីរចេញទៅ
''ប៊ី...''
''...''
''ប៊ី!'' ឆាន់យ៉លស្រែកហៅឈ្មោះរបស់គេ មុននឹងឈានជេីងតាម តែដៃរបស់យេរិដែលតេាងខ្លួនឯងជាប់ធ្វេីអេាយឆាន់យ៉លមិនអាចទៅតាមបាន
''...''
''យេរិទៅនៅជាមួយអៃរីនសិនណា៎''
''អុប៉ាទៅណា?''
''ទៅនៅជាមួយអៃរីនសិន ហាមនៅម្នាក់ឯងដឹងនៅ?''
''អូខេ!'' យេរិងក់ក្បាលហេីយព្រលែងដៃចេញ មុននឹងសំលឹងមេីលឆាន់យ៉លរត់តាមមនុស្សមុននេះទៅ
''ប៊ី!''
''...''
''ប៊ី និយាយគ្នាសិនបានអត់?''
''...''
ពេលដែលឃេីញថាប៊េកហ្យុនមិនព្រមឈប់ ទេីបឆាន់យ៉លសំរេចចិត្តប្រេីកំលាំងពិសេសរបស់ខ្លួន ធ្វេីអេាយខ្លួនឯងទៅឈប់ពីមុខប៊ី មុននឹងចាប់ស្មាររបស់ប៊ីទាំងសងខាងជាប់
''ឆាន់...'' ប៊ីភ្ញាក់មុននឹងបេីកភ្នែកធំៗ មិនគិតថាឆាន់យ៉លនឹងរត់បានលឿនដល់ថ្នាក់នេះ សំលេងប៊ីដែលហៅឈ្មោះឆាន់យ៉លមុននេះរលាយបាត់ ពេលដែលឃេីញកែវភ្នែករបស់ឆាន់យ៉លមានពណ៌ផ្ទៃមេឃខ្ចី
''ប៊ី សុំអង្វរ ស្តាប់ញ៉ុមសិនបានអត់?''
''ឆាន់យ៉ល លែងញ៉ុម''
''សុំទេាស''
''លែង!'' ប៊ីរុញឆាន់យ៉លចេញមួយទំហឹង មុននឹងរត់ទៅកាន់ហាងកាហ្វេជិតនោះ ដែលជាហាងកាហ្វេដែលខ្លួនឯងធ្វេីការក្រៅម៉េាង ឆាន់យ៉លបិទភ្នែករំងាប់ចិត្តរបស់ខ្លួនឯង ដេីម្បីកុំអេាយខឹងប៊ី ដែលប៊ីធ្វេីបែបនេះដាក់ មុននឹងដេីរតាមចូលទៅក្នុងហាងកាហ្វេ
ប៊ីរត់ចូលទៅតាមច្រកមួយ មុននឹងដេីរចូលទៅខាងក្នុងបាត់ ឆាន់យ៉លដេីរចូលទៅតាម តែក៏ត្រូវមនុស្សប្រុសម្នាក់ដេីរមកឈរឃាំង ហេីយហាមមិនអេាយចូល ព្រោះអ្នកដែលអាចចូលបាន គឺមានតែបុក្ខលិកតែប៉ុណ្ណោះ
''សុំនិយាយជាមួយប៊ីតិច''
''អឺ...''
''ញ៉ុមជាមិត្តភក្តិរបស់ប៊ី មានការចង់និយាយជាមួយប៊ី''
''ប៊ីដល់ម៉េាងចូលធ្វេីការអា៎យ បេីចង់និយាយចាំប៊ីចេញពីធ្វេីការណា៎''
''ប៊ីចេញម៉េាងម៉ាន?''
''ម៉េាង 10''
''អូខេ ផ្តាំប្រាប់ប៊ីផង ថាញ៉ុមមានរឿងចង់និយាយជាមួយពិតមែន''
''អឺម''
ពេលដែលនិយាយចប់ ឆាន់យ៉លក៏ប្រញាប់ដេីរចេញពីហាង មុននឹងតេរកអៃរីន ហេីយដេីរទៅរកអ្នកទាំងពីរដែលកំពុងតែចាំឆាន់យ៉លនៅហាងដដែល
''អុប៉ា! មុនហ្នឹងកេីតអីហ៎?'' យេរិស្រែកសួរភ្លាមពេលដែលឃេីញឆាន់យ៉លដេីរត្រលប់មកវិញ
''ជួបប៊ី''
''ប៊ីដែលថាមុខដូចប៊េកហ្យុនហ្នឹងហ៎?'' ម្តងនេះអៃរីនជាអ្នកសួរ
''អឺម'' ឆាន់យ៉លងក់ក្បាលតប
''ចង់ឃេីញមុខដល់អា៎យ លេាកជុងអុីនក៏ធ្លាប់និយាយថាប៊េកហ្យុនមុខដូចម្នាក់ប៊ីហ្នឹង ចង់ដឹងថាមុខដូចគ្នាមែនអត់?''
''អត់ដូចដល់ថ្នាក់ហ្នឹងហេ៎ គ្រាន់តែស្រដៀង''
''នេះកុំប្រាប់ថានាយរកម្នាក់ប៊ីហ្នឹង ដេាយសារគេមុខដូចប៊េកហ្យុនអា៎''
''គេមុខដូចប៊េកហ្យុនមែន តែចរិកគេខុសពីប៊េកហ្យុនឆ្ងាយអា៎''
''មែនហ៎?''
''យ៉ាងហេាចណាស់គេមែនចិត្តដាច់ដូចមិត្តភក្តិរីនហេ៎''
