Tuesday, May 11, 2021

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 32







Rule 32





*** warning: major character death





ក្រេាយពេលជុងអុីនគេងលក់បាត់ ប៊េកហ្យុនចេញមកអង្គុយស្ងាត់ៗម្នាក់ឯងនៅក្នុងសួនច្បារក្រេាយផ្ទះរបស់សឹលកិ មួយសន្ទុះធំ​ សំលេងសំរឹបជេីងដេីរសំដៅមកកាន់ខ្លួនកាន់តែជិតឡេីងៗ ធ្វេីអេាយប៊េកហ្យុនងេីបមុខឡេីងមេីលអ្នកដែលកំពុងតែដេីរមក

      ''ប៉ា...''

ផាច់!

មុខរបស់ប៊េកហ្យុនត្រូវបានទះជាលេីកទីប៉ុន្មានហេីយក៏មិនដឹង ដេាយស្នាដៃប៉ារបស់ខ្លួន

ប៊េកហ្យុនធ្មេចភ្នែកធ្វេីអេាយទឹកភ្នែកដែលដក់ជាប់នៅក្នុងកែវភ្នែកស្រក់ចុះមក មុននឹងយកដៃវាសវាចេញពីលេីថ្ពាល់ ព្រោះមិនចង់អេាយអ្នកដែលនៅចំពោះមុខឃេីញ

      ''ឆ្កួតហេ៎អី? យកជីវិតមនុស្សដេីម្បីអ្នកណាក៏មិនដឹង មានខួរក្បាលចេះគិតអត់?''

      ''ហេីយប៉ាធ្វេីចឹងដាក់ជុងអុីនហ្យុងមុនធ្វេីអី?''

      ''យេីងធ្វេីអី? នេះគិតថាយេីងធ្វេីអេាយអាមនុស្សម្នាក់ហ្នឹងទៅសំលាប់វាហ៎?''

      ''មែនប៉ាហេ៎ហ៎?''   ប៊េកហ្យុនងាកទៅមេីលមុខរបស់ប៉ាខ្លួនឯងចំៗ ហេីយបេីកភ្នែកធំៗ

      ''យេីងគ្រាន់តែគំរាម! គិតថាយេីងសំលាប់វាហេីយ យេីងរួចខ្លួនហ៎?''

      ''...''

      ''ល្ងង់ដូចម៉ែវាគ្មានខុស! ហេីយអាលូវគិតម៉េច! លេាកយមរាជប្រាកដជាអេាយពួករដ្ឋាភិបាលមកចាប់ឯងជាមិនខាន''

      ''អឺម ចាប់ក៏ចាប់ហូវ''   ប៊េកហ្យុននិយាយមុននឹងដេីរចេញ តែប៉ារបស់ខ្លួនក៏ចាប់ទាញដៃអេាយត្រលប់មកវិញ ត្រឹមតែមួយវិនាទីតែប៉ុណ្ណោះដែលប៊េកហ្យុនមេីលឃេីញភាពភ័យខ្លាចក្នុងកែវភ្នែករបស់មនុស្សប្រុសចំពោះមុខ

      ''ត្រលប់ទៅជាមួយយេីង''

      ''បេីគង់តែត្រូវគេចាប់ព្រលឹងទៅ ញ៉ុមចង់ប្រេីពេលដែលនៅសល់នៅជាមួយមនុស្សដែលញ៉ុមស្រលាញ់''

      ''...''

      ''ពេលដែលប៊េកហូស្លាប់ប៉ាមិនពិបាកចិត្តផង កូនប្រុសដែលតែងតែជំទាស់ចិត្តប៉ារហូតដូចជាញ៉ុម ប៉ាប្រហែលជាសប្បាយចិត្តអា៎យ''   ប៊េកហ្យុនគ្រវាសដៃរបស់ប៉ាខ្លួនឯងចេញ មុននឹងដេីរត្រលប់ទៅកាន់បន្ទប់របស់ជុងអុីនវិញ

ឆាំងមីនសំលឹងតាមកូនប្រុសរបស់ខ្លួនឯង មុននឹងក្តាប់ដៃណែនដេាយកំហឹង និងភាពឈឺចាប់ តែក៏ត្រូវបេីកភ្នែកធំៗ ពេលដែលឃេីញមានរដ្ឋាភិបាលយមរាជកំពុងតែឈរនៅខាងមុខផ្ទះជុងអុីនជាច្រេីនអ្នក





      ''ផ្ទះហ្យុងមានជំនាងផ្ទះដែលហ៎?''

      ''មានតេី ថី?''

      ''អ៎ អត់ឃេីញហ៎ ទឹមដឹងថាមាន''

      ''មេីលឃេីញដែលហ៎?''

      ''តាមពេលដែលគេចង់អេាយមេីលឃេីញរឺអត់ តែតាំងពីចូលមកលេីកដំបូង គេមិនដែលចេញមកអេាយឃេីញផង''

      ''អ៎... ថ្ងៃនេះចង់ទៅណាអត់?''

      ''ចង់នៅផ្ទះច្រេីនជាង ដឹងថាហ្យុងធុញតែទ្រាំតិចហូវណា៎ សុំនៅផ្ទះតែមួយអាទិត្យទៀតហេ៎''

      ''ហេតុអីបានមួយអាទិត្យ?''

      ''មានអី''



ម្រាមដៃរបស់ប៊េកហ្យុន អង្អែលទៅតាមស្នាមជាំនៅលេីខ្នងរបស់ជុងអុីន មុននឹងច្របាច់ថ្នាំដាក់លេីម្រាមដៃ ហេីយលាបទៅលេីខ្នងអេាយជុងអុីនថ្នមៗ ជុងអុីនមិនស្រែករឺរអ៊ូអីសូម្បីតែបន្តិច តែប៊េកហ្យុនក៏នៅតែលាបថ្នមៗ ព្រោះខ្លាចជុងអុីនឈឺ

ក្រេាយពីលាបថ្នាំហេីយ ប៊េកហ្យុនចុះទៅយកស្រាទំពាំងបាយជូរនៅក្នុងទូរទឹកកកចេញមក មុននឹងយកឡេីងមកអង្គុយផឹកជាមួយជុងអុីន មេីលរឿងបណ្តេីរផឹកបណ្តេីរ រហូតដល់ជុងអុីនចាប់ផ្តេីមស្រវឹងទាំងតែថ្ងៃមិនទាន់លិច

      ''ហេតុអីបានធ្វេីមុខតឹងតែងមែស? មានរឿងអីហ៎?''

      ''បេីថ្ងៃណាមួយញ៉ុមត្រូវត្រលប់ទៅវិញ ហ្យុងនឹងពិបាកចិត្តអត់?''

      ''...''

      ''ចង់និយាយថា...''

      ''ទាក់ទងនឹងរឿងដែលអៃរីននិយាយម្សល់មិញអត់?''

      ''អឺម''

      ''ទោះបីជាមិនសូវយល់ តែនាយសំលាប់ម្នាក់នោះមែនហ៎?''

      ''...''

      ''ប៊េកហ្យុន...''   ជុងអុីនលូកដៃទៅក្តេាបដៃរបស់ប៊េកហ្យុនជាប់ មុននឹងយកមកដាក់លេីថ្ពាល់របស់ខ្លួន

      ''...''

      ''មានវិធីអីដែលអាចជួយនាយបានអត់?''

      ''...''

      ''ប្រាកដជាមាន អៃរីនប្រាកដជាជួយបាន''   ទឹកភ្នែករបស់ជុងអុីនស្រក់ចុះមក ប៊េកហ្យុនយកដៃទៅជូតអេាយថ្នមៗ ហេីយទឹកភ្នែករបស់ខ្លួនឯងក៏ស្រក់ចុះមកតាម

      ''ប៊េកស្រលាញ់ហ្យុងណា៎ ស្រលាញ់ខ្លាំងអា៎ ស្រលាញ់ដល់មិនចង់អេាយមានណាគេមកធ្វេីអីហ្យុង''

      ''ដូចគ្នា ស្រលាញ់ប៊េកហ្យុនដូចគ្នា ចង់នៅជាមួយនាយមួយជីវិត''

      ''...''

      ''មួយជីវិតយូរពេកអត់? សុំត្រឹម 30ឆ្នាំក៏បាន''

      ''...''

      ''10 ឆ្នាំក៏បាន''





ចាប់តាំងពីថ្ងៃនោះមក ប៊េកហ្យុននិងជុងអុីនក៏លែងនិយាយពីរឿងហ្នឹងទៀត ជុងអុីនកំដរប៊េកហ្យុនអានសៀវភៅដែលប៊េកហ្យុនចូលចិត្ត គេងមេីលរឿងជាមួយប៊េកហ្យុន បង្រៀនប៊េកហ្យុនធ្វេីម្ហូប លេងជាមួយមុងគូ ចាងគូ ចាងអាជាមួយប៊េកហ្យុន

ពេលវេលាមួយអាទិត្យកន្លងផុតទៅយ៉ាងរហ័ស ប៊េកហ្យុនមិនចង់ចេញពីផ្ទះនេះនោះទេ មិនចង់ចេញទៅប្រយុទ្ធជាមួយពួករដ្ឋាភិបាលយមរាជ ព្រោះដឹងថាសូម្បីតែឆាន់យ៉លដែលជាវេមផាយនៅមិនអាចយកឈ្នះបាន ហេីយខ្លួនឯងក៏មិនអាចនៅក្នុងផ្ទះនេះមួយជីវិតដែរ ប៊េកហ្យុនដឹងថាខ្លួនឯងខុសដែលទៅយកជីវិតរបស់គេ តែប៊េកហ្យុនគ្រាន់តែចង់ការពារមនុស្សដែលខ្លួនឯងស្រលាញ់ ចង់នៅជាមួយមនុស្សដែលខ្លួនឯងស្រលាញ់តែប៉ុណ្ណោះ





      ''ប៊េកហ្យុន!''

      ''...''

      ''ប៊េកហ្យុន!!!!!''   ជុងអុីនស្ទុះងេីបចេញពីលេីគ្រែ ពេលដែលមិនឃេីញអ្នកដែលខ្លួនឯងចង់ជួបនៅគេងក្បែរៗ ដេីរទៅមេីលក្នុងបន្ទប់ហេីយនៅតែមិនឃេីញ មុននឹងចុះជណ្តេីរទៅជាន់ក្រេាមក៏នៅតែមិនឃេីញ ជុងអុីនរត់ចេញពីផ្ទះទៅកាន់ផ្ទះរបស់សឹលកិ មុននឹងចុចកណ្តឹងជាច្រេីនដង រហូតដល់សឹលកិជាអ្នកចេញមកបេីក

      ''អុប៉ា...''   ទឹកមុខរបស់សឹលកិធ្វេីអេាយជុងអុីនយល់ថាមានរឿងអីកេីតឡេីង តែចិត្តមួយទៀតក៏មិនចង់យល់ទេីបស្ទុះទៅចាប់ស្មាររបស់សឹលកិ មុននឹងច្របាច់តិចៗ

      ''ប៊េកហ្យុននៅក្នុងផ្ទះមែន? កិ! ប៊េកហ្យុននៅក្នុងផ្ទះមែន?''

      ''...''   សឹលកិក្រវីក្បាល មុននឹងអេានមុខចុះមិនហ៊ានមេីលមុខរបស់ជុងអុីន

ជុងអុីនដេីរចូលទៅក្នុងផ្ទះរបស់សឹលកិ មុននឹងបេីកទ្វារចូលទៅដេាយមិនបានទទួលការអនុញ្ញាត ពេលដែលឃេីញនៅក្នុងបន្ទប់ទទួលភ្ញៀវគ្មានមនុស្ស ជុងអុីនក៏រត់ឡេីងទៅជាន់ទី2 ដែលមានបន្ទប់គេងរបស់ប៊េកហ្យុននៅទីនោះ ក្រេាយពេលរកមេីលហេីយនៅតែមិនឃេីញ ជុងអុីនរត់ចេញមកវិញ មុននឹងលឺសំលេងនិយាយតិចៗនៅក្រេាយខ្នង ជុងអុីនងាកទៅមេីលមុននឹងឃេីញមិត្តភក្តិជិតស្និទ្ធរបស់ប៊េកហ្យុន ដែលមានទឹកភ្នែកដក់ទៅក្នុងកែវភ្នែកដូចខ្លួនឯងពេលនេះ

      ''ប៊េកហ្យុនទៅវិញអា៎យ មិនបាច់រកហេ៎''





រយៈពេលមួយខែដែលគ្មានប៊េកហ្យុន ជុងអុីនលាឈប់ពីការងារភ្នាក់ងារសំងាត់ ព្រោះការចងចាំដែលបាត់បង់នោះមិនអាចត្រលប់មកវិញបាន មុននឹងប្រេីជីវិតអេាយសាំុនឹងការដែលគ្មានប៊េកហ្យុនទៅជាមួយគ្រប់កន្លែងដូចមុន កន្លះឆ្នាំដែលនៅជាមួយគ្នាសោះ អាចធ្វេីអេាយជុងអុីនទំលាប់នឹងការដែលមានប៊េកហ្យុនដល់ថ្នាក់នេះ

នៅក្នុងបន្ទប់គេង បន្ទប់ទឹក ផ្ទះបាយរបស់ជុងអុីននៅតែមានរូបភាពរបស់ប៊េកហ្យុនដេីរទៅដេីរមក រហូតដល់ពេលខ្លះដល់ថ្នាក់គិតថាខ្លួនឯងប្រាកដជាវង្វេងរហូតដល់មេីលឃេីញប៊េកហ្យុនពិតមែន ហេីយប៊េកហ្យុននៅងាកមកនិយាយជាមួយខ្លួនឯងទៀត

      ''ជុងអុីន ម៉ាក់យកបាយឡេីងមកអេាយ''

      ''កូនអត់ឃ្លានហេ៎''

      ''អត់ឃ្លានក៏ត្រូវតែញាំុ ហេតុអីបានភ្នែកស្លកដល់ថ្នាក់នេះ? យប់មិញអត់គេងហេ៎ហ៎?''

      ''គេងអត់សូវលក់''

      ''ញាំុបាយ ហេីយទៅពេទ្យណា៎ ម៉ាក់នាំទៅ''

      ''កូនអត់អីហេ៎ តិចទៀតបាត់អា៎យ''

      ''ទៅនិយាយជាមួយពេទ្យចិត្តសាស្ត្រតិចក៏បាន ម៉ាក់បារម្ភ''

      ''...''   ជុងអុីនងក់ក្បាល ទេីបម៉ាក់របស់ជុងអុីនព្រមដេីរចេញពីបន្ទប់ទៅ ជុងអុីនសំលឹងមេីលចានបាយនៅលេីតុ មុននឹងចាប់ផ្តេីមបិទភ្នែកម្តងទៀត

ទិង ទិង



  oohsehun


9:01

​ ជុងអុីន
 មានរឿងចង់សួរ
 ឯងធ្វេីការអេាយអង្គការ KW មែន?
ហា៎ស?
 អង្គការ KW
អង្គការអី?
អត់ស្គាល់
 ជុងអុីន
 យេីងមានរឿងអេាយជួយតិច
 


 ឯងជាអ្នកថតត្រូវអត់?
ម៉េចបានមានរូបហ្នឹង?
 យេីងធ្វេីការនៅអង្គការដូចគ្នា
 លេខកូដ 094
 ជួយយេីងតិចបានអត់?
ហា៎ស???
 យេីងកំពុងតែជិះឡានទៅផ្ទះគេាលដៅពេលនេះ
 យេីងត្រូវទៅយកឯកសារនៅក្នុងបន្ទប់ធ្វេីការរបស់គេាលដៅ
 យេីងចង់ដឹងថានៅក្នុងបន្ទប់ធ្វេីការរបស់គេាលដៅមានកាមេរ៉ាសុវត្ថិភាពកន្លែងណាខ្លះ
 ហេីយឯកសារនៅក្នុងទូរដែកក្រេាយនាឡិកានេះត្រូវអត់?
នេះឯងជាភ្នាក់ងារសំងាត់ដែរហ៎?
ម៉េចមិនប្រាប់យេីង!
 ហ្កាឡេកសុីអត់អេាយប្រាប់ហេ៎
 យេីងក៏អត់ដឹងថាឯងជាភ្នាក់ងារសំងាត់ដូចគ្នា
 ទឹមគិតឃេីញពេលហ្កាឡេកសុីប្រាប់ថារូបនេះបានមកពីគ្នាយេីង
 តែគ្នាយេីងត្រូវគេដេញចេាលបាត់អា៎យ
 បានគិតថាឯងប្រហែលជាធ្វេីការអេាយអង្គការដែរអា៎យ
អឺ
ហេីយរឿងកាមេរ៉ាសុវត្ថិភាពយេីងអត់ដឹងហេ៎ថាមានកន្លែងណាខ្លះ
ព្រោះប្រហែលត្រូវគេចាប់បានដេាយសារកាមេរ៉ាហ្នឹងដូចគ្នា
តែឯកសារនៅក្នុងទូរដែកក្រេាយនាឡិកាហ្នឹង
យកស្កត់ស្នាមម្រាមដៃ universal ទៅ
ហេីយមួយទៀត
នៅក្រេាយទូរសៀវភៅធ្នេីរទី 3 រាប់ពីក្រេាម
មានទូរដែកដូចគ្នា តែមានតែកាំភ្លេីងមួយដេីមហេ៎
ម៉េចៗយកប្រេីការពារខ្លួនបាន
ព្រោះពេលចូលទៅប្រាកដជាត្រូវឆែកខ្លួន
 អឺម
 អរគុណ
សំណាងល្អ
កូនរបស់គេជាមនុស្សល្អ
គេមិនបានពាក់ព័ន្ធនឹងរឿងខុសច្បាប់របស់គេាលដៅហេ៎
 អាហ្នឹងទុកអេាយថ្នាក់លេីជាអ្នកចាត់ការ
 ទៅអា៎យ





ជុងអុីនដាក់ទូរស័ព្ទចុះ មុននឹងគិតដល់ប៊ី មនុស្សម្នាក់ដែលមានមុខមាត់ដូចប៊េកហ្យុនខ្លាំងមែនទែន គិតហេីយក៏បានត្រឹមតែសុំទេាសប៊ីក្នុងចិត្តដែលធ្វេីបែបនេះ

ជុងអុីនងាកទៅមេីលបាយដែលដាក់នៅលេីតុជិតគ្រែមុននឹងលេីកវាមក តែកំលាំងនៅសុខៗក៏បាត់ទៅណាក៏មិនដឹង ធ្វេីអេាយចានបាយនោះធ្លាក់ចុះទៅលេីឥដ្ឋហេីយបែក ការឈឺចាប់នៅត្រង់ដេីមទ្រូងធ្វេីអេាយជុងអុីនដួលរមៀលទៅលេីឥដ្ឋ ដៃខាងស្តាំព្យាយាមក្តេាបដេីមទ្រូងដែលឈឺខ្លាំងរហូតដល់ដកដង្ហេីមលែងរួច មុខរបស់ជុងអុីនឡេីងពណ៌ស្វាយរហូតដល់ម៉ាក់របស់ជុងអុីនដែលរត់ចូលមក ភ័យស្លន់ស្លេារ មុននឹងប្រញាប់តេហៅឡានពេទ្យ

      ''ជុងអុីន!!!''

      ''អ៉ាក់...''

      ''ជុងអុីន!! កេីតអី? ជុងអុីន!!!!''





សឹលកិ ហេីយនិងអៃរីនដេីរសំដៅទៅកាន់ស៊ុមរូបថតរបស់ជុងអុីន មុននឹងដាក់ផ្កាពណ៌សមួយទងនៅលេីគំនរផ្កា ហេីយអេានគេារពជាលេីកជុងក្រេាយ មុននឹងដេីរចេញមកវិញ

ទោះបីជាគ្មានសំលេងយំសេាករបស់ម៉ាក់ជុងអុីនក៏ដេាយ តែទឹកមុខរបស់គាត់បញ្ជាក់យ៉ាងច្បាស់ថាខូចចិត្តប៉ុណ្ណាដែលកូនប្រុសតែម្នាក់របស់ខ្លួនឯងចាកចេញទៅនៅអាយុក្មេងបែបនេះ

អៃរីនអេាបស្មាររបស់សឹលកិជាប់មុននឹងទះស្មារដេីម្បីលួងលេាម សឹលកិយកដៃខ្ទប់មុខព្រោះមិនចង់អេាយអ្នកជុំវិញឃេីញភ្នែកដែលក្រហមនិងហេីមរបស់ខ្លួនឯង

អៃរីននាំសឹលកិចេញពីពិធី មកអង្គុយនៅក្នុងសួនច្បារជិតនោះ មុននឹងដេីរទៅទិញទឹកអេាយសឹលកិ ហេីយបេីកគំរបមុននឹងហុចអេាយ គ្រាន់តែជាទង្វេីរធម្មតា ក៏អាចប្រាប់បានថាអៃរីនបារម្ភពីសឹលកិប៉ុណ្ណា

      ''អរគុណ''   សឹលកិនិយាយអរគុណ មុននឹងលេីកទឹកញាំុបន្តិច ហេីយហុចអេាយអៃរីនវិញ

      ''មេីលទៅ លេាកជុងអុីនប្រហែលជាត្រូវទៅយូរអា៎យ''

      ''...''   សឹលកិងាកទៅមេីលមុខអៃរីនដែលសុខៗក៏និយាយរឿងនេះឡេីង

      ''តាំងពីថ្ងៃដែលប៊ិះត្រូវគេចាក់ តែប៊េកហ្យុនជួយ''

      ''មានន័យថា...''

      ''អឺម មិនចឹងមែនសុខៗលេាកជុងអុីនគាំងបេះដូងហេ៎''