Monday, April 26, 2021

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 30







Rule 30





ក្រេាយពីយកនំខេកចេញពីចង្ក្រានដុតនំហេីយ កែវភ្នែករបស់ប៊េកហ្យុនមានពន្លឺភ្លឺភ្លេកដេាយសារតែជាការធ្វេីនំលេីកទៅមួយរបស់ខ្លួន នំពណ៌ផ្កាឈូកមានរាងមូលគួរអេាយចង់ញាំុ ធ្វេីអេាយប៊េកហ្យុនចាប់ផ្តេីមចង់ដឹងរសជាតិរបស់វា តែក៏ត្រូវជុងអុីនហាមពេលដែលឃេីញប៊េកហ្យុនលូកដៃទៅបេះ

      ''មិនទាន់បានតុបតែងផង''

      ''នៅតុបតែងទៀតហ៎?''

      ''ញាំុចឹងអត់ឆ្ងាញ់ហេ៎ ណាមួយចាំញាំុសាច់អាំងហេីយចាំញាំុនំ''

      ''អូខេ''   ប៊េកហ្យុនងក់ក្បាលយឺតៗ ហេីយឈរមេីលជុងអុីនកាត់នំនោះជាបីកង់ ហេីយយកទឹកខាប់ៗពណ៌ផ្កាឈូកខ្ចីមកលាបកណ្តាលរវាងនំ ហេីយចុងក្រេាយក៏លាបពីលេីនំ ពេលដែលលាបពេញហេីយ ជុងអុីនក៏យកចានដែលមានស្ត្របេរីដែលប៊េកហ្យុនកាត់ស្លឹកចេាលមុននេះមកអេាយប៊េកហ្យុន

      ''រៀបពីលេីនំអេាយតិចបានអត់?''

      ''អឺម''   ប៊េកហ្យុនងក់ក្បាលម្តងទៀត ហេីយយកចានមកកាន់ មុននឹងដង្រៀបស្ត្របេរីពីលេីនំអេាយជុងអុីន

      ''សុំភ្លក់គ្រីមហ្នឹងតិចបានអត់?''   ប៊េកហ្យុនចង្អុលគ្រីមពណ៌ផ្កាឈូកនៅលេីនំ មុននឹងសុំការអនុញ្ញាតពីលេាកចុងភៅ

      ''បាន^^''   ជុងអុីនឆ្លេីយតប ហេីយញញឹមដាក់ ទេីបប៊េកហ្យុនញញឹមតប ហេីយប្រេីម្រាមដៃចង្អុលឆ្កឹសគ្រីមមកមេីល ហេីយដាក់វាចូលក្នុងមាត់

ជុងអុីនមេីលតាម ហេីយលេីកចញ្ចេីមដាក់ ក្នុងន័យសួរថាម៉េចដែរ ប៊េកហ្យុនងក់ក្បាលដេាយមិនបានដក់ដៃចេញ ធ្វេីអេាយជុងអុីនអត់មិនបាននឹងអេានទៅថេីបបបូរមាត់របស់ប៊េកហ្យុនតិចៗ

      ''កុំធ្វេីខ្លួនគួរអេាយស្រលាញ់ពេកបានអត់? វាធ្វេីអេាយហ្យុង...''

      ''ធ្វេីអេាយហ្យុងចង់ភ្លក់គ្រីមពីមាត់ប៊េកហ្យុនអត់?''

      ''ប៊េកហ្យុន....''

      ''ថាលេងហេ៎''   ប៊េកហ្យុនសេីចចេញមក តែអ្នកដែលត្រូវគេនិយាយលេងសេីចដាក់ ធ្វេីមុខមាំ មុននឹងចាប់ចង្ការរបស់ប៊េកហ្យុនអេាយងេីយមុខឡេីង ហេីយដាក់បបូរមាត់ចុះទៅម្តងទៀត ម្តងនេះយូរជាងលេីកមុន រហូតដល់សំលេងបេីកទ្វារខាងមុខផ្ទះលាន់លឺឡេីង ទេីបមានអ្នកព្រមដកបបូរមាត់ចេញ ហេីយងាកទៅមេីលអ្នកដែលចូលមកកាត់ចង្វាក់

      ''វ៉ាវវវវវវ ខេករបស់រីន គួរអេាយចង់ញាំុដល់អា៎យ''   អៃរីនដេីរមកឈរពីមុខខេានតឺ ហេីយអេានទៅមេីលនំខេកជិតៗ

      ''...''

      ''ហេតុអីមិនរៀបស្ត្របេរីនៅលេីខេក?''   អៃរីនងាកទៅមេីលជុងអុីន ព្រោះគិតថាខេកនេះប្រាកដជាជុងអុីនជាអ្នកធ្វេីជាមិនខាន

      ''...''   តែពេលដែលជុងអុីនងាកទៅមេីលប៊េកហ្យុន ប៊េកហ្យុនក៏ប្រញាប់ងាកមកមេីលអៃរីន មុននឹងយកដៃអេសស្មាររបស់ខ្លួនឯង

      ''កុំប្រាប់អា៎ថានំនេះប៊េកអ្នកធ្វេី? ញាំុបានអត់នេះ?''   អៃរីននិយាយដេាយខិតខ្លួនចេញឆ្ងាយ ហាក់បីដូចជានំខេកដ៏គួរអេាយចង់ញាំុពីមុខខ្លួន គឺជារបស់គួរអេាយខ្លាចអញ្ចឹង

      ''ខេកញ៉ុមអ្នកធ្វេី តែស្ត្របេរីប៊េកហ្យុនគេអ្នករៀប''

      ''ចឹងបានស្ត្របេរីចំលែកៗ''   និយាយហេីយក៏លូកដៃទៅយកស្ត្របេរីដែលនៅសល់ពីរផ្លែមកកាន់ ហេីយដាក់មួយផ្លែចូលក្នុងមាត់

      ''...''

      ''រីនដេាតសាច់ហេីយអា៎យ ពុងដាក់អាំង ថារកម៉េាហៅទៅញាំុ''

      ''អូខេ តោះចឹង ហ្យុងធ្វេីខេកហេីយល្មម នាយយកខេកដាក់ក្នុងទូរទឹកកកតិចបានអត់?''

      ''អឺម''   ប៊េកហ្យុនលេីកនំខេក ហេីយយកទៅដាក់ក្នុងទូរទឹកកកតាមបញ្ជារ មុននឹងដេីរចេញទៅក្រៅ ដេាយមានជុងអុីនលេីកឆ្នាំងស៊ុបសារាយចេញមកតាម




jongin.k
jongin.k 🎂



ខួបកំណេីតរបស់ជុងអុីន តែអ្នកដែលញាំុច្រេីនជាងគេគឺអៃរីន ហេីយនិងសឹលកិ ជុងអុីនក្លាយទៅជាអ្នកដែលញាំុតិចដូចប៊េកហ្យុនដែរ ចាំងអា ចាំងគូ មុងគូ ក៏នាំគ្នាមកជប់លៀងដូចគ្នា ដេាយមានអាហារមួយចានត្រៀមអេាយរៀងៗខ្លួន ទេីបមិនលឺសំលេងព្រូសមករំខានអៃរីន

ក្រេាយពេលញាំុអាហារហេីយ វេនរបស់បង្អែមក៏បានមកដល់ សំលេងច្រៀងចំរៀងខួបកំណេីតត្រូវបានច្រៀងឡេីងដេាយអៃរីន និងសឹលកិ ចំណែកប៊េកហ្យុននៅអង្គុយទះដៃស្ងៀមៗ ព្រោះមិនដឹងថាត្រូវច្រៀងម៉េច ទៀនមួយដេីមនៅលេីនំខេកត្រូវបានដុត ហេីយនឹងពន្លត់ក្នុងពេលជាប់ៗគ្នា ជុងអុីនបិទភ្នែកបន់ស្រន់ រួចផ្លំទៀន មុននឹងចាប់ផ្តេីមកាត់នំ ហេីយគ្រប់យ៉ាងសុទ្ធតែថ្មីសំរាប់ប៊េកហ្យុនទាំងអស់

ក្រេាយពេលជប់លៀងហេីយ ទាំងអស់គ្នាក៏ជួយគ្នារៀបចំឥវ៉ាន់ ការងារលាងចានធ្លាក់មកលេីអៃរីនដែលមិនស្ម័គ្រចិត្ត ទេីបមានសឹលកិមួយជួយឈរលាង ជុងអុីននាំប៊េកហ្យុនទៅក្នុងបន្ទប់គេងរបស់ខ្លួនឯង មុននឹងយកសៀវភៅ 2-3ក្បាលអេាយប៊េកហ្យុន ជុងក្រេាយក៏បញ្ចប់ថ្ងៃកំណេីតឆ្នាំនេះដេាយគេងមេីលរឿងក្នុង netflix នៅលេីគ្រែជាមួយប៊េកហ្យុន

រឿងសេីុបអង្គេតដែលជុងអុីនណែនាំ ធ្វេីអេាយប៊េកហ្យុនមេីលជក់រហូតដល់មិនបានចាប់អារម្មណ៍ថាអ្នកដែលគេងមេីលជិតខ្លួនមុននេះ បានគេងលក់បាត់ទៅហេីយ ពេលដែលរឿងចប់ទេីបប៊េកហ្យុនងេីបយឺតៗចេញពីលេីគ្រែ ទៅបិទអៃផេត ទូរទស្សន៍ និងភ្លេីងក្នុងបន្ទប់ ហេីយដេីរត្រលប់ទៅគេងលេីគ្រែជាមួយជុងអុីនវិញ





      ''កុំ! លែង!!!''

      ''...''

      ''ប៊េកហ្យុន...''

      ''...''

      ''ប៊េកហ្យុន! កុំ!''   ប៊េកហ្យុនស្ទុះងេីបអង្គុយ មុននឹងសំលឹងមេីលជុំវិញថាមានរឿងអីកេីតឡេីង តែក៏មិនឃេីញមានអី ទេីបងាកទៅមេីលអ្នកដែលគេងនៅក្បែរខ្លួន

ដៃទាំងសងខាងរបស់ជុងអុីនក្តេាបភួយណែន ខ្លួនរបស់ជុងអុីនរេីបំរះទៅមកៗ នៅលេីផ្ទៃមុខពេារពេញទៅដេាយញេីស មុននឹងរអ៊ូតិចៗម្នាក់ឯង ហេីយក៏ស្រែកឈ្មោះរបស់ប៊េកហ្យុនចេញមក ប៊េកហ្យុនលូកដៃទៅអង្រួនស្មារ មុននឹងហៅជុងអុីនតិចៗ តែជុងអុីនកាន់តែរេីខ្លាំងជាងមុន ទេីបប៊េកហ្យុនអង្រួនកាន់តែខ្លាំងរហូតដល់ជុងអុីនភ្ញាក់

      ''ហ្យុងកេីតអី? ហេតុអីបានស្រែកខ្លាំងមែស?''

      ''ហឺម?''

      ''ហ្យុងស្រែកកុំៗ ហេីយស្រែកឈ្មោះប៊េកហ្យុនៗរហូត''

      ''អ៎... ហ្យុងយល់សប្តិអាក្រក់''

      ''យល់សប្តិថាម៉េច?''

      ''...''

      ''ហឺម?''   ជុងអុីនស្ងាត់មួយសន្ទុះ រហូតដល់ប៊េកហ្យុនសួរឡេីងម្តងទៀត

      ''អត់អីហេ៎ គ្រាន់តែជាយល់សប្តិហេ៎''   ជុងអុីនយកដៃជូតញេីតនៅលេីថ្ងាសរបស់ខ្លួនឯងចេញ មុននឹងប្រាប់ខ្លួនឯងថាវាគ្រាន់តែជាយល់សប្តិអាក្រក់តែប៉ុណ្ណោះ យល់សប្តិដែលដូចការពិតមែនទែនរហូតដល់ជុងអុីនខ្លាច ខ្លាចថាថ្ងៃណាមួយនឹងបាត់បង់ប៊េកហ្យុនទៅ បាត់បង់ជារៀងរហូត

      ''...''

      ''យប់នេះគេងអត់?''

      ''អឺម''   ប៊េកហ្យុនងក់ក្បាល

      ''អឺម ចឹងសុបន្តិល្អណា៎''   ជុងអុីនរុញប៊េកហ្យុនអេាយគេងទៅលេីគ្រែវិញ មុននឹងអេានចុះទៅថេីបចុងច្រមុះរបស់ប៊េកហ្យុន ហេីយដាក់ខ្លួនគេងដេាយបែរមុខទៅរកប៊េកហ្យុន

ប៊េកហ្យុនសំលឹងមេីលពិដានមួយសន្ទុះ មុននឹងងាកទៅមេីលអ្នកដែលកំពុងតែសំលឹងមេីលមុខរបស់ខ្លួនឯង

      ''ហ្យុងអត់គេងហេ៎ហ៎?''

      ''ខ្លាចគេងហេីយ ងេីបម៉េាបាត់នាយ''

      ''អត់បាត់ហេ៎ នឹងគេងហ្នឹងរហូតដល់ហ្យុងភ្ញាក់''

      ''សន្យាណា៎''

      ''សន្យា!''



i-rin
6:02

 ប៊េក!
 ម៉េាផ្ទះតិច
 មានរឿងចង់និយាយជាមួយ
ថី?
 ម៉េាសិនម៉េា
 ចាំនិយាយគ្នា
ជុងអុីនហ្យុងមិនទាន់ភ្ញាក់
 ហេីយថី?
ចាំហ្យុងភ្ញាក់សិន
 យេីងដឹងអា៎យណាថាអ្នកដែលតាមឯងជាអ្នកណា
ណាគេ?
 អ៊ុំឆាំងមីន
 ប៉ារបស់ឯង




      ''អៃរីន!''

      ''អឺម''

      ''ម៉េចបានដឹង?''   ទឹកមុខរបស់ប៊េកហ្យុនមានភាពកង្វល់ជាខ្លាំង ព្រោះមិនដឹងថាប៉ារបស់ខ្លួនមកទីនេះដេាយសារមូលហេតុអី ហេីយដឹងដេាយរបៀបណាថាខ្លួនឯងនៅទីនេះ តែប៊េកហ្យុនមានអារម្មណ៍មិនសូវល្អសោះ

      ''យប់មិញសង្ស័យ ហេីយចេញទៅមេីល''

      ''មានបាននិយាយគ្នាអត់?''

      ''អ៊ុំឆាំងមីនអត់ឃេីញយេីងហេ៎ កុំភ្លេចថាយេីងចេះសិល៌បំបាំងខ្លួន''

      ''...''   ប៊េកហ្យុនអេានមុខចុះ ធ្វេីអេាយអៃរីនប្រញាប់ចាប់ស្មាររបស់ប៊េកហ្យុន មុននឹងនិយាយលួងលេាម

      ''កុំបារម្ភពេក ពេលខ្លះគាត់គ្រាន់តែបារម្ភ ហេីយតាមមកមេីលក៏ថាបាន ឃេីញតាមច្រេីនថ្ងៃអា៎យ បេីមានអី គាត់ប្រាកដជាម៉េានិយាយចំៗអា៎យ''

      ''អឺម''   ប៊េកហ្យុនងក់ក្បាល តែក្នុងចិត្តនៅតែបារម្ភពីរឿងនេះដដែល

      ''ហេីយត្រលប់ទៅផ្ទះលេាកជុងអុីនវិញរឺក៏ម៉េច?''

      ''ត្រូវត្រលប់ទៅវិញ សន្យានឹងហ្យុងអា៎យ''

      ''អឺម ទៅហូវចឹង មានការអីឆាតម៉េា''

ប៊េកហ្យុនដេីរចេញពីផ្ទះសឹលកិ ដេីម្បីដេីរត្រលប់ទៅកាន់ផ្ទះរបស់ជុងអុីនវិញ តែគ្រាន់តែទាញរបងទ្វារផ្ទះបិទ ក៏មានសំលេងស្រែកហៅ ព្រមជាមួយមនុស្សម្នាក់កំពុងតែអេាបប៊េកហ្យុនពីជំហៀង ក្លិនដែលប៊េកហ្យុនចាំបានថាជាអ្នកណាធ្វេីអេាយប៊េកហ្យុននៅស្ងៀម មុននឹងងេីយមុខឡេីងមេីលមុខរបស់គេ

      ''ហ្យុង... កេីតអី?''

      ''ងេីបម៉េាអត់ឃេីញនាយ ស្មានតែបាត់ទៅណាអា៎យតា៎''

      ''អ៎ មានការនិយាយគ្នាជាមួយអៃរីនតិចតួចហ្នឹងអា៎''

      ''ក្បត់ពាក្យសន្យា''

      ''នេះកំពុងតែត្រលប់ទៅវិញអា៎យ''

      ''តែងេីបអា៎យ អត់ឃេីញនាយ''

      ''សុំទេាស អេាយធ្វេីម៉េចអាលូវ?''

      ''យប់នេះត្រូវមកគេងបន្ទប់ហ្យុងទៀត''

      ''...''   ប៊េកហ្យុនងេីយមេីលមុខរបស់ជុងអុីន មុននឹងអេានមុខចុះហេីយងក់ក្បាល

      ''គួរអេាយស្រលាញ់ដល់អា៎យ''   ជុងអុីនអេានថេីបសក់របស់ប៊េកហ្យុន ធ្វេីអេាយប៊េកហ្យុនខិតក្បាលគេចមិនចង់ទាន់ មុននឹងរេីចេញពីរង្វង់ដៃរបស់ជុងអុីន

      ''ទៅ... ទៅញាំុអាហារព្រឹក តោះ''   ប៊េកហ្យុនដេីរគេចចូលទៅក្នុងផ្ទះរបស់ជុងអុីនបាត់ ធ្វេីអេាយជុងអុីនក្រវីក្បាល មុននឹងសេីចតិចៗ ហេីយដេីរតាមក្រេាយទៅ