Monday, January 18, 2021

☆☆ ភ្នាក់ងារសំងាត់និងព្រះរាជបុទ្រទឹកកក Rule 20






Rule 20: Heartbeat





តិង តុង​ តិង តុង

តិង តុង​ តិង តុង

តិង តុង​ តិង តុង

ប៊េកហ្យុនដកដង្ហេីមធំ មុននឹងដេីរចេញមកបេីកទ្វារផ្ទះ ហេីយឃេីញមនុស្សប្រុសដែលជួបកាលពីព្រឹកមិញនៅខាងមុខរបងផ្ទះរបស់សឹលកិ

      ''លេាក...''   គេស្រែកហៅប៊េកហ្យុនតិចៗ ធ្វេីអេាយប៊េកហ្យុនចាំបាច់ត្រូវតែដេីរទៅឈរទល់មុខគេ ហេីយធ្វេីមុខស្មេីរដាក់

      ''...''

      ''បេីកទ្វារតិច មានការចង់និយាយជាមួយ''   របងដែលឃាំងកណ្តាលរវាងខ្លួន និងមនុស្សចំពោះមុខ ធ្វេីអេាយជុងអុីននៅមិនសុខ ហេីយលូកដៃទៅចាប់របងរបស់សឹលកិ

      ''មានការអី?''

      ''បេីកទ្វារសិន ណា៎ ណា៎''

ប៊េកហ្យុនគិតមួយសន្ទុះថាគួរបេីកទ្វាររឺអត់ តែទីបំផុតក៏ព្រមលូកដៃទៅបេីកទ្វាររបង ហេីយអេាយមនុស្សដែលទេីបតែនឹងជួបចូលមក គេដេីរហួសប៊េកហ្យុនចូលទៅក្នុងផ្ទះមុន ទុកអេាយប៊េកហ្យុនមេីលតាម មុននឹងក្រវីក្បាលហេីយដកដង្ហេីមធំម្តងទៀត មុននឹងទាញទ្វាររបងបិទ ហេីយដេីរចូលតាមទៅអង្គុយលេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ទល់មុខគេម្នាក់នោះ

      ''លេាកជាណាគេ? ហេតុអីបានមកនៅផ្ទះរបស់សឹលកិ?''

      ''...???''   ប៊េកហ្យុនធ្វេីមុខឆ្ងល់ដាក់ ហេីយជុងអុីនក៏សង្កេតឃេីញទឹកមុខរបស់ប៊េកហ្យុនដែរ ទេីបគិតថាខ្លួនឯងមិនគួរសួរបែបនេះ

      ''អឺ... ចង់និយាយថាលេាកឈ្មោះអីហ៎?''

      ''...''

      ''អឺ... បេីមិន...''

      ''ប៊េកហ្យុន...''

      ''ហឺម?''

      ''ឈ្មោះប៊េកហ្យុន... លេាក...ជុងអុីនត្រូវអត់?''

      ''ម៉េចបាន...?''

      ''សឹលកិនូណាប្រាប់''

      ''អ៎! ក្មេងជាងសឹលកិហ៎? អឺ... គឺថាញ៉ុមមានរឿងចង់សួរ''

      ''???''   មិនដឹងថាតាំងពីជួបគ្នាមក ប៊េកហ្យុនធ្វេីមុខឆ្ងល់ប៉ុន្មានដងហេីយនោះទេ តែពេលដែលប៊េកហ្យុនងាកក្បាលទៅខាងឆ្វេងបន្តិច ហេីយធ្វេីមុខឆ្ងល់ធ្វេីអេាយជុងអុីនមានអារម្មណ៍ចំលែកៗ

      ''ម្សល់មិញម៉េចបានញ៉ុមមកនៅផ្ទះសឹលកិហ៎?''

      ''លេាកជុងអុីនសន្លប់នៅសួនច្បារជិតហ្នឹង បាននាំមក''

      ''ដឹងថាញ៉ុមនៅផ្ទះជាប់នេះហ៎?''

      ''...''   ប៊េកហ្យុនក្រវីក្បាល

      ''ហេីយដឹងអត់ថាញ៉ុមកេីតអីបានសន្លប់?''

      ''...''

      ''អឺ... ចង់ថាញ៉ុមគិតថាញ៉ុមបាត់ការចងចាំ ការចងចាំរបស់មួយខែមុន''

      ''...''   បាត់ការចងចាំដូចដែលគិតទុកមែន ប៊េកហ្យុនគិតក្នុងចិត្ត ហេីយនៅស្ងៀម

      ''ម៉េចបានស្ងាត់?''

      ''អត់ដឹង''   ប៊េកហ្យុនគេចពីខ្សែភ្នែកដែលជុងអុីនសំលឹងមក ធ្វេីជាភ្នាក់ងារសំងាត់ ជុងអុីនដឹងភ្លាមថាវាគឺជាការកុហក

      ''ហេីយលេាកទៅធ្វេីអីនៅសួនច្បារនោះ?''

      ''ដេីរលេង''

      ''ភ្នែកលេាក... ពាក់ contact lens ហ៎?''   ជុងអុីនអេានមុខទៅជិតជាងមុន ដេីម្បីមេីលកែវភ្នែករបស់ប៊េកហ្យុនអេាយបានច្បាស់ តែចំងាយរបស់ទាំងពីរនាក់មិនបាននៅជិតគ្នាដល់ថ្នាក់ហ្នឹងនោះទេ

      ''ហឺម?''

      ''កែវភ្នែកលេាកពណ៌ផ្ទៃមេឃ...''

      ''អ៎... ពីកំណេីត''

      ''កូនកាត់អីហ៎?''

      ''ជាប៉ូលីសមែននៀក? ហេតុអីសួរច្រេីនចឹង?''

      ''...''   ជុងអុីននៅស្ងៀម សំលឹងមេីលកែវភ្នែករបស់ប៊េកហ្យុនដដែល ហេតុអីបានជាមានអារម្មណ៍ថាកែវភ្នែកពណ៌ផ្ទៃមេឃទាំងគូរនេះគួរអេាយទាក់ទាញចំលែកៗ

ប៊េកហ្យុនជាអ្នកគេចខ្សែភ្នែករបស់ជុងអុីនម្តងទៀត តែហេតុផលលេីកនេះខុសពីការគេចខ្សែភ្នែកដេាយសារកុហក

      ''ងាកមុខចេញធ្វេីអី?''   ម្តងនេះប៊េកហ្យុនងាកមុខត្រលប់មកវិញ ហេីយមេីលមុខរបស់ជុងអុីនម្តងទៀត ចំងាយដែលនៅជិតជាងមុន ធ្វេីអេាយប៊េកហ្យុនក្តាប់ដៃណែន ហេីយសំរេចចិត្តងេីបចេញពីសាឡុង

      ''បេីអស់អីសួរហេីយ ទៅវិញហូវ! ញ៉ុមអត់ដឹងហេ៎ថាហេតុអីបានជាលេាកបាត់បង់ការចងចាំ''

      ''អឺម សុំទេាសដែលរំខាន''





សំលេងម៉ាសុីនឡានលាន់លឺឡេីង រួមជាមួយសំលេងបេីកទ្វាររបងធ្វេីអេាយប៊េកហ្យុនភ្ញាក់ពីការរវេីរវាយម្នាក់ឯង មេីលទៅមួយរយៈេនះប៊េកហ្យុនដូចជាអង្គុយស្ងៀមៗ រវេីរវាយម្នាក់ឯងញឹកជាងរាល់ដង

ពេលដែលសឹលកិដេីរចូលមកក្នុងផ្ទះ ហេីយឃេីញប៊េកហ្យុនអង្គុយលេីសាឡុង សឹលកិក៏ងាកមកនិយាយរាក់ទាក់ដូចរាល់ដង ហេីយដេីរចូលទៅក្នុងផ្ទះបាយ មុននឹងឡេីងទៅជាន់លេីបាត់ មួយសន្ទុះអៃរីនក៏ដេីរតាមចូលមកក្នុងផ្ទះ

      ''មានទិញម៉េាអត់?''   ប៊េកហ្យុនហាមាត់សួរភ្លាម

      ''អឺម នៅក្នុងផ្ទះបាយ''

      ''...''   ប៊េកហ្យុនមិននិយាយសូម្បីតែអរគុណ មុននឹងងេីបឈរដេីរទៅក្នុងផ្ទះបាយរកមេីលរបស់ដែលខ្លួនឯងផ្តាំអេាយអៃរីនទិញ

      ''របស់ឆ្ងាញ់ច្រេីនសឹងអីមិនចូលចិត្ត ម៉េចបានម៉េាចូលចិត្តផឹកស្រា?''   អៃរីននិយាយមុននឹងដេីរតាមប៊េកហ្យុនចូលទៅក្នុងផ្ទះបាយ ហេីយយករបស់ដែលទិញមុននេះដាក់ចូលក្នុងទូរទឹកកក

      ''ចូលចិត្ត''   ប៊េកហ្យុនឆ្លេីយតែប៉ុណ្ណេះ ក្រេាយពេលបានដបស្រាទំពាំងបាយជូរ ដែលខ្លួនឯងចូលចិត្តហេីយ ក៏ដេីរទៅយកកែវរៀបចេញទៅក្រៅ តែក៏ត្រូវអៃរីននិយាយឃាត់មុន

      ''ស្អែកយេីងទៅ...''

      ''អត់ទៅ!''   មិនចាំបាច់អេាយអៃរីនបបួលចប់ ប៊េកហ្យុនប្រញាប់និយាយបដិសេធមុន ព្រោះប៊េកហ្យុនមិនចូលចិត្តកន្លែងដែលមានមនុស្សច្រេីន ពេលនៅឋានបិសាចក៏មិនសូវចេញពីផ្ទះដូចគ្នា

      ''មិនទាន់និយាយចប់ផង! ហេតុតែដោះស្រាយមួយឆាន់យ៉លហេីយ គេលែងត្រូវការយេីងអា៎យ''

      ''...''

      ''ពីមុនវិញខ្លាចឆាន់យ៉លរកឃេីញ តាមយេីងជាប់ជាងស្អីទៀត''

      ''វាចាំបាច់''

      ''យ៉ា!''

      ''អរគុណសំរាប់ស្រា''

ប៊េកហ្យុននិយាយប៉ុណ្ណេះក៏ដេីរចេញពីផ្ទះទៅកាន់សួនច្បារខាងក្រេាយផ្ទះរបស់សឹលកិ ហេីយដាក់កែវ និងដបស្រាទំពាំងបាយជូរចុះលេីតុដែកពណ៌ខ្មៅ មុននឹងដាក់ខ្លួនចុះអង្គុយលេីកៅអីឈេី

ស្រាទំពាំងបាយជូរក្នុងកែវថ្លាមុននេះ ប្តូរកន្លែងទៅនៅក្នុងពោះរបស់ប៊េកហ្យុនជាការស្រេច ហេីយកែវទី 2 ទី 3 ក៏តាមមកជាមួយ

សឹលកិហេីយនិងអៃរីនមេីលទៅមានសេចក្តីសុខដល់ហេីយ ឃេីញអៃរីនចិត្តក្តៅ ហេីយរឿងច្រេីនបែបនេះ តែមិនដែលឃេីញពីរនាក់នោះឈ្លោះគ្នាសោះ សឹលកិក៏ចិត្តត្រជាក់ ទន់ភ្លន់ តាមចិត្តអៃរីនច្រេីនដូចគ្នា បិសាចហេីយនិងមនុស្សពិតជាអាចស្រលាញ់គ្នាបានមែនហ៎? រឿងនេះគឺជារឿងដែលប៊េកហ្យុនកង្វល់ខ្លាំង ហេីយគិតរហូតកន្លងពេល 2ថ្ងៃមកនេះ

សៀវភៅ 3ក្បាល ប្រភេទ fantasy ដែលប៊េកហ្យុនធ្លាប់អាន ទាក់ទងនឹងរឿងស្នេហារវាងមនុស្ស និងបិសាច មិនថាស្រលាញ់គ្នាប៉ុណ្ណាចុងក្រេាយក៏នៅតែមិនអាចនៅជាមួយគ្នាបាន ធ្វេីអេាយប៊េកហ្យុនខ្លាចថាបេីសិនជាខ្លួនឯងស្រលាញ់មនុស្សលេាក និងមានចុងបញ្ចប់ដូចក្នុងសៀវភៅ គិតហេីយប៊េកហ្យុនក៏លេីកកែវស្រាអ៊កមួយក្អឹកអស់ពីកែវ

      ''ម៉េាអង្គុយធ្វេីអីម្នាក់ឯង?''

      ''...?''   ប៊េកហ្យុនស្ទេីរតែឈ្លក់ស្រាដែលលេបចូលមុននេះ

      ''ឃេីញអង្គុយកេីតទុក្ខម្នាក់ឯង ខ្លាចគិតខ្លី បានខំមកកំដរ''

      ''...''   ប៊េកហ្យុនងាកទៅមេីលរបងផ្ទះជាប់នេះដែលមានកំពស់មិនសូវខ្ពស់ប៉ុន្មាន មេីលទៅប្រហែលជាផ្លោះរបងមកហេីយ ហេតុអីបានជាសឹលកិធ្វេីរបងផ្ទះបែបនេះ មិនដឹងទេអីថាវាគ្រោះថ្នាក់

      ''សុំផឹកដែរ''

      ''...''   រឹកពារដែលមិនចាប់អារម្មណ៍ពីជុងអុីនមុននេះ ក្លាយជាសំលឹងមុខរបស់ជុងអុីនមិនដាក់ភ្នែក មុននឹងទាញកែវស្រា និងដបស្រារបស់ខ្លួនឯងមកដាក់ជិតខ្លួន

      ''កំរិស! ចាំទិញសងវិញ''

      ''កេីតអី?''

      ''...''   ទោះបីជាជុងអុីនប្លែកចិត្តដែលនៅសុខៗប៊េកហ្យុនក៏សួរបែបនេះចេញមក តែជុងអុីនមិនឆ្លេីយហេីយមុខក្រាស់ដណ្តេីមកែវស្រាចេញពីក្នុងដៃរបស់ប៊េកហ្យុន ហេីយលេីកអ៊ក ធ្វេីអេាយប៊េកហ្យុនមេីលតាមដេាយទឹកមុខមិនសូវពេញចិត្តប៉ុន្មាន

ប៊េកហ្យុនលូកដៃទៅដណ្តេីមកែវមកវិញ មុននឹងចាក់ស្រាកន្លះកែវ ហេីយលេីកផឹក តែផឹកបានតែបន្តិចក៏ត្រូវជុងអុីនដណ្តេីមពីមាត់ទៅ ធ្វេីអេាយស្រាហូរចុះមកតាមមាត់របស់ប៊េកហ្យុន ធ្វេីអេាយប៊េកហ្យុនកាន់តែមួរម៉ៅ

      ''លេាក!!''

      ''ត្រូវគេផ្អាកការងារ''

      ''...''

      ''នៅសុខៗក៏ត្រូវគេផ្អាកការងារ ញ៉ុមធ្វេីអីខុស?''

      ''...''

      ''បាត់បង់ការចងចាំហ៎?? ម៉េចនឹងអាចទៅរួច? បេីទៅពេទ្យ ពេទ្យថាអត់មានប៉ះទង្គិចអីផង''

      ''សំរេចថាលេាកបាត់បង់ការចងចាំមែនហ៎?''

      ''នាយដឹងអត់ថាហេតុអីបានញ៉ុមមកគេងនៅផ្ទះរបស់សឹកកិ?''

      ''...''   នៅសុខៗក៏ប្តូរពី 'លេាក' មក 'នាយ' ធ្វេីអេាយប៊េកហ្យុនងេីបមុខឡេីងសំលឹងមុខជុងអុីន មុននឹងក្រវីក្បាលជាចំលេីយ

      ''មុនហ្នឹងប្រាកដជាមានរឿងអីជាមិនខាន''

ក្រេាយពីនិយាយចប់ គ្រប់យ៉ាងជុំវិញខ្លួនធ្លាក់នៅក្នុងសភាពស្ងប់ស្ងាត់ដូចមុន កន្លែងដែលធ្លាប់តែអង្គុយផឹកស្រាម្នាក់ឯង ក្លាយទៅជាមានអ្នកជិតផ្ទះអង្គុយផឹកជាមួយ កែវស្រាមួយត្រូវបានប្រេីពីរនាក់ ស្រាទំពាំងបាយជូរដែលពេញមួយដបមុននេះ នៅសល់តែកន្លះដបតែប៉ុណ្ណោះ ចំងាយរវាងអ្នកទាំងពីរ ធ្វេីអេាយប៊េកហ្យុនស្តាប់លឺចង្វាក់បេះដូងរបស់ជុងអុីន ទាំងដែលមនុស្សធម្មតាមិនអាចស្តាប់លឺបាន ហេីយប៊េកហ្យុនក៏មិនដឹងថាហេតុអីបានជាផ្ទៀងត្រចៀកស្តាប់សំលេងលេាតដុកដាក់ៗនោះ

      ''សួរតិចមេីល...''

      ''ហឺម?''

      ''ធ្លាប់គិតអត់ ថាបិសាចនិងមនុស្សធម្មតាអាចស្រលាញ់គ្នាបានអត់?''