Rule 18: Grim Reaper
Grim Reaper is someone who controls the rules and manages human's spirits and monsters.
Grim Reaper is someone who controls the rules and manages human's spirits and monsters.
ច្បាប់ទី១៨: យមរាជគឺជាអ្នកគ្រប់គ្រងច្បាប់ និងចាត់ការព្រលឹងរបស់មនុស្ស និងបិសាច
10
17:34
17:34
ប៊េកហ្យុនកំពុងតែដេីរលេងនៅក្នុងសួនច្បារ ក្រេាយពេលអង្គុយមេីលព្រះអាទិត្យលិចហេីយ ផ្ទៃមេឃចាប់ផ្តេីមងងឹត សីតុណ្ហភាពចាប់ផ្តេីមធ្លាក់ចុះ ធ្វេីអេាយចំនួនមនុស្សក៏ធ្លាក់ចុះដូចគ្នា
''ចង់ដេីរតាមដល់កាល?'' តាំងពីប៊េកហ្យុនងេីបចេញពីលេីបង់ ហេីយដេីរសំដៅទៅផ្ទះខ្លួនឯងវិញ មានមនុស្សម្នាក់ដេីរតាមមកជាមួយរហូតដេាយមិននិយាយអី ធ្វេីអេាយប៊េកហ្យុនសំរេចចិត្តឈប់ដេីរ ហេីយសួរឡេីងដេាយមិនចាំបាច់ងាកទៅមេីលក៏ដឹងថាជាអ្នកណា
''គ្រាន់តែចង់មកប្រាប់ថាញ៉ុមទៅវិញអា៎យណា''
''អឺម'' ប៊េកហ្យុនឆ្លេីយតិចៗក្នុងបំពង់កដេាយមិនងាកទៅរក
''ចិត្តដាច់ដល់ថ្នាក់ហ្នឹងហ៎?''
''ចង់អេាយញ៉ុមធ្វេីម៉េច?'' ហេីយទំបំផុតប៊េកហ្យុនក៏ងាកទៅមេីលមុខគូរជីវិតរបស់ខ្លួនឯង ដែលនឹងក្លាយទៅជាអតីតក្នុងពេលឆាប់ៗនេះ
''ប៊េកហ្យុន...'' ឆាន់យ៉លដេីរមកឈប់ពីមុខប៊េកហ្យុន មុននឹងលូកដៃមករៀបចាប់ថ្ពាល់របស់ប៊េកហ្យុន តែខ្សែភ្នែករបស់ប៊េកហ្យុនក្រឡេកទៅឃេីញរដ្ឋាភិបាលយមរាជជាង 10 នាក់ដែលកំពុងតែដេីរមក
''ពួកយមរាជ...'' ឆាន់យ៉លងាកទៅមេីលតាមមុននឹងធ្វេីមុខធុញទ្រាន់
''ផាក ឆាន់យ៉ល បេីនាយមិនព្រមទៅតាមសំរួល លេីកនេះពួកយេីងនឹងត្រូវចាប់ព្រលឹងរបស់នាយ'' រដ្ឋាភិបាលយមរាជម្នាក់និយាយឡេីង ធ្វេីអេាយប៊េកហ្យុនបេីកភ្នែកធំៗ ពេលដែលបានលឺដូចនេះ
នោះមានន័យថាឆាន់យ៉លនឹងត្រូវដកព្រលឹងយកទៅឋាននរក រឺនិយាយអេាយស្រួលទៅគឺត្រូវស្លាប់
''ឆាន់យ៉ល!'' ប៊េកហ្យុនក្រវីក្បាលក្នុងន័យហាមមិនអេាយឆាន់យ៉លប្រយុទ្ធជាមួយពួករដ្ឋាភិបាលយមរាជទៀត
''ប៊េកហ្យុន...''
''...''
''មានរឿងមួយដែលឆាន់ចង់ដឹង''
''...''
''ប៊េកធ្លាប់ស្រលាញ់ឆាន់អត់?''
''...'' ទឹកភ្នែករបស់ប៊េកហ្យុនស្រក់ចុះមក តែក៏មិនព្រមឆ្លេីយ
''ប៊េកហ្យុន...'' ឆាន់យ៉លចាប់ដៃរបស់ប៊េកហ្យុនទាំងសងខាង មុននឹងអង្រួនចុះឡេីងដេីម្បីទាមទារចំលេីយ ព្រោះពេលវេលារបស់ឆាន់យ៉លនៅសល់កាន់តែខ្លីហេីយ
''...''
''...''
''សុំទេាស...'' ប៊េកហ្យុននិយាយតិចៗ មុននឹងងេីយមុខឡេីងមេីលមុខឆាន់យ៉ល ដែលពេលនេះនៅក្នុងកែវភ្នែកទាំងគូរមានដំណក់ទឹកភ្នែកដក់ជាប់
''លែងប៊ី! ឯងចង់ធ្វេីអី?'' នៅសុខៗក៏មានអ្នកណាក៏មិនដឹងមកទាំងដៃរបស់ឆាន់យ៉ល ហេីយនិងប៊េកហ្យុនចេញពីគ្នា ប៊េកហ្យុនហេីយនិងឆាន់យ៉លងាកទៅមេីលមនុស្សដែលខ្លួនឯងមិនធ្លាប់ស្គាល់ពីមុន
''កុំចេះរឿង...''
''ប៊ីម៉េាណែស!'' កដៃរបស់ប៊េកហ្យុនត្រូវបានចាប់ ហេីយទាញអេាយទៅឈរនៅខាងក្រេាយខ្នងរបស់គេ មុននឹងឈានទៅមុខប្រឈមមុខជាមួយនឹងឆាន់យ៉ល
''ឯង!!!'' ឆាន់យ៉លរុញស្មាររបស់គេខ្លាំងៗ រហូតដល់គេថយទៅក្រេាយ 2-3ជំហាន សំណាងល្អដែលប៊េកហ្យុនដែលនៅឈរពីក្រេាយជួយទប់ខ្នងទាន់
ឆាន់យ៉លស្ទុះចូលមករក ហេីយក្របួចកអាវ តែក៏ត្រូវរដ្ឋាភិបាលយមរាជចាប់ជាប់ ឆាន់យ៉លងាកទៅកំទេចព្រលឹងរបស់យមរាជ 2ដួងនោះចេាល មុននឹងងាកទៅត្រៀមនឹងចាត់ការព្រលឹងផ្សេងទៀត តែពេលងាកទៅក្រេាយ ឆាន់យ៉លក៏ឃេីញយមទូតដែលពាក់អាវធំពណ៌ខ្មៅវែងដល់កជេីង បញ្ជាក់ពីថានៈដ៏ខ្ពង់ខ្ពស់របស់ខ្លួន
យមរាជញញឹមតិចៗរាក់ទាក់ឆាន់យ៉ល ធ្វេីអេាយឆាន់យ៉លនៅស្ងៀមមិនហ៊ានកំរេីក ប៊េកហ្យុនបេីកភ្នែកធំៗ មុននឹងប្រញាប់ដេីរទៅឈរពីមុខឆាន់យ៉ល ចំណែកមនុស្សដែលទេីបតែមកថ្មីមុននេះ បានត្រឹមតែឈរឆ្ងល់ថាមានរឿងអីកេីតឡេីង ហេតុអីមនុស្សដែលចាប់ប៊ីមុននេះធ្វេីរឹកពារចំលែកៗ ហេីយនិយាយជាមួយអ្នកណាក៏មិនដឹង
''លេាកផាក ឆាន់យ៉លនៃអាណាចក្រភ្លេីង ទីបំផុតយេីងបានជួបគ្នាអា៎យ''
''លេាកយមរាជ ចង់ចាប់គេទៅដាក់ក្នុង tempo cube ក៏បានដែរ តែកុំចាប់ព្រលឹងរបស់អីណា៎'' ប៊េកហ្យុននិយាយដេាយភាពភ័យខ្លាច ទោះជាមិនចង់រៀបការជាមួយ ទោះជាមាត់និយាយថាស្អប់ តែឆាន់យ៉លក៏ជាមិត្តភក្តិតាំងពីក្មេងរបស់ប៊េកហ្យុនដែរ
''ប៊ីនិយាយមួយណាគេ? យមរាជអី?'' មនុស្សដែលប៊េកហ្យុនមិនដែលស្គាល់ដេីរមកឈរជិត ហេីយចាប់កដៃរបស់ប៊េកហ្យុន មុននឹងសួរឡេីង ប៊េកហ្យុនយកដៃម្ខាងទៀតទាញដៃរបស់គេចេញ មុននឹងងាកទៅប្រឈមមុខនឹងយមរាជត
''បេីលេាកផាក ឆាន់យ៉លព្រមទៅតាមសំរួល ញ៉ុមក៏មិនចង់ធ្វេីចឹងដែរលេាកយមទូត''
''ឆាន់យ៉ល! សុំអង្វរ! ត្រលប់ទៅវិញណា៎'' ប៊េកហ្យុនងាកទៅតេាងដៃរបស់ឆាន់យ៉ល មុននឹងធ្វេីមុខអង្វរក ទឹកភ្នែករបស់ប៊េកហ្យុនក៏ស្រក់ចុះមកមិនឈប់
''...''
''រឿងរបស់យេីងវាលែងទៅរួចអា៎យ តែប៊េកនឹងអភ័យទេាសអេាយ ឆាន់ទៅវិញតាមសំរួលណា៎''
''ប៊ី! និយាយអីហ្នឹង!'' មនុស្សម្នាក់នោះនៅតែព្យាយាមនិយាយ ធ្វេីអេាយប៊េកហ្យុនងាកទៅសំលឹងមុខដេាយចំងល់! សំរេចថាប៊ីជាអ្នកណា???
''ចាត់ការ!'' សំលេងរបស់យមរាជលាន់លឺឡេីង ជាដំបូងមនុស្សដែលឈរជិតប៊េកហ្យុនមុននេះសុខៗក៏សន្លប់ទៅលេីដីបាត់ បន្ទាប់មកក៏មានរដ្ឋាភិបាលយមរាជដេីរមកចាប់ខ្លួនរបស់ឆាន់យ៉លទៅ ទេីបប៊េកហ្យុនងាកទៅមេីលមុខយមរាជដែលកំពុងតែសំលឹងមក ហេីយញញឹមដាក់ ជាស្នាមញញឹមដែលគួរអេាយព្រឺសំបុរមែនទែន សមហេីយដែលជាយមរាជ
''ចំណែកលេាកយមទូត សំណាងល្អដែលមិនបានសំលាប់រដ្ឋាភិបាលយមរាជពេលដែលឆ្លងទ្វារពន្លឺព្រះចន្ទ''
''...''
''ដេីរលេងឋានមនុស្សអេាយសប្បាយណា៎''
ពេលដែលនិយាយចប់ គ្រប់យ៉ាងចំពោះមុខប៊េកហ្យុនក៏រលាយបាត់ ប៊េកហ្យុនរកមេីលជុំវិញខ្លួនតែក៏មិនឃេីញនៅសល់អីទៀត ទេីបរៀបអង្គុយចុះលេីដីហេីយបង្ហូរទឹកភ្នែកដែលខំទប់មុននេះចុះមក តែក៏ក្រឡេកទៅឃេីញមនុស្សម្នាក់ដែលកំពុងតែគេងលេីដី ទេីបទុករឿងយំមួយឡែកសិន ហេីយអេានទៅអង្រួនខ្លួនរបស់គេ តែមេីលទៅគេមិនភ្ញាក់ងាយៗនោះទេ ទេីបប៊េកហ្យុនសំរេចចិត្តលេីកគេឡេីងដាក់លេីស្មារ ហេីយលីគេទៅផ្ទះ
i-rin
17:06
ក្រេាយពេលអង្គុយសំលឹងមុខមនុស្សម្នាក់ដែលកំពុងតែបិទភ្នែកសន្លប់នៅលេីសាឡុងក្នុងផ្ទះរបស់សឹលកិជាយូរ ទីបំផុតសំលេងបេីកទ្វាររបងធ្វេីអេាយប៊េកហ្យុនដឹងថាអៃរីនត្រលប់មកវិញ ទេីបប្រញាប់ដេីរទៅបេីកទ្វារផ្ទះហេីយឈរចាំ
''វូស វូស វូស''
''កេីតអី?'' អៃរីនស្រែកសួរពីចំងាយ ប៊េកហ្យុនមិនឆ្លេីយតប តែងាកទៅមេីលលេីសាឡុង ក្នុងន័យថាអេាយងាកទៅមេីលខ្លួនឯង
''ចាងអាាាាា'' ចំណែកសឹលកិដែលលឺសំលេងឆ្កែព្រូសមុននេះក៏រត់ទៅសួនច្បារខាងក្រេាយផ្ទះដេីម្បីទៅលេងជាមួយឆ្កែបាត់ទៅហេីយ
អៃរីនដោះស្បែកជេីង មុននឹងដេីរចូលមកក្នុងផ្ទះ ហេីយងាកទៅមេីលលេីសាឡុង មុននឹងឃេីញមនុស្សប្រុសម្នាក់កំពុងតែគេងលេីនោះ ទេីបងាកមកធ្វេីមុខឆ្ងល់ដាក់ប៊េកហ្យុន
''មិនដឹងថាម៉េាពីណា សុខៗក៏មកនិយាយជាមួយយេីង''
''ហេីយម៉េចបានគេក្លាយជាបែបនេះ? ឯងសំលាប់គេហ៎''
''...''
''ហេស ហេស ហេីយឯងធ្វេីអីគេ?''
''យមរាជហ៎អ្នកធ្វេី!''
''យមរាជ?''
''អឺ!''
''...?'' អៃរីននៅតែជ្រួញចញ្ចេីមហេីយបេីកភ្នែកធំៗ ទេីបប៊េកហ្យុនចាំបាច់ត្រូវអធិបាយបន្ថែម
''ម៉េាចាប់ឆាន់យ៉ល''
''ហូ!!! វេមផាយនេះដល់ថ្នាក់យមរាជម៉េាចាប់ខ្លួនឯង ខ្លាំងបស់គេមែន''
''...''
''ហេីយឯងអត់អីណាអី?''
''អត់មានកេីតអីហេ៎''
''ហេីយចុះ...?'' អៃរីនចង្អុលទៅកាន់មនុស្សដែលគេងនៅលេីសាឡុង
''មិនដឹងកេីតអីខ្លះហេ៎ ទាល់តែចាំមេីល យ៉ាងច្រេីនបាត់ការចងចាំ''
''ពិតជាស៊យមែន! និយាយជាមួយច្រឡំមនុស្សពេលណាមិនចំហេ៎ ម៉េាចំពេលបិសាចពុងប្រពុទ្ធគ្នា ហេីុយយយ គួរអេាយអាណិត''
''ប៊េកហ្យុនអា៎ ម៉េាវិញអា៎យ''
''អឺម'' ប៊េកហ្យុនងាកទៅតបសឹលកិដែលនិយាយដេាយសំលេងរួសរាយនៅមាត់ទ្វារ មុននឹងដេីរចូលមកឈរជិតអៃរីន ហេីយងាកទៅមេីលលេីសាឡុង
''អុញ! ជុងអុីនអុប៉ា! ម៉េចបានម៉េានៅហ្នឹង?''
''ហា៎ស? កិស្គាល់ហ៎?'' អៃរីនជាអ្នកងាកទៅសួរ ចំណែកសឹលកិប្រញាប់ងក់ក្បាលញាប់
''ជុងអុីនអុប៉ាហ្នឹងអា៎យជាប៉ារបស់មុងគូ ចាងគូ ចាងអា''
''អាឆ្កែបីក្បាលនៅផ្ទះជាប់ហ្នឹងហ្នឹងហ៎?''
''អឺម!!!'' សឹលកិងក់ក្បាលម្តងទៀត
''...''
''...''
''ហេីយម៉េចបានជុងអុីនអុប៉ាម៉េាគេងនៅហ្នឹង?'' ពេលដែលគ្មានអ្នកណានិយាយអីទៀត សឹលកិក៏សួរឡេីង
''អឺ...'' អៃរីនមិនដឹងថាអធិបាយថាម៉េច ទេីបងាកទៅរកប៊េកហ្យុន
''អ៎ មិត្តភក្តិប៊េកហ្នឹងអា៎ ឃេីញថាងងុយគេងបាននាំម៉េាគេងហ្នឹង សុំទេាសនូណាដែលអត់បានសុំមុន'' ប៊េកហ្យុនប្រញាប់រកលេស មុននឹងសុំទេាសដែលខ្លួនឯងនាំអ្នកណាក៏មិនដឹងចូលមកក្នុងផ្ទះរបស់សឹលកិ
''អុញ ហេីយផ្ទះអុប៉ាជាប់ហ្នឹងហេតុអីបាន...'' អៃរីនហួសចិត្តនឹងលេសរបស់ប៊េកហ្យុនដែលមិនសមការពិតអីសូម្បីតែបន្តិច ក៏ប្រញាប់រករឿងផ្សេងមកនិយាយ ហេីយអូសសឹលកិទៅផ្ទះបាយភ្លាម
''កិ!!!! នំខេកដែលទិញផ្ញេីរប៊េកហ៎! រលាយអស់អា៎យ!!!''
''អូ មែន! កិទិញនំខេកស្ត្របេរីដែលប៊េកហ្យុនចូលចិត្តម៉េាផ្ញេីរ''
''អឺ...'' ប៊េកហ្យុនស្ទាក់ស្ទេីរ មិនចង់បដិសេធទឹកចិត្តរបស់សឹលកិ តែក៏មិនចង់បង្ខំចិត្តញាំុអាហាររបស់ឋានមនុស្សដែរ
''កិៗ! វាប្រហែលជាញាំុអីឆ្អែតអា៎យ តោះ! ញាំុ 2នាក់!''
''តែយេីងទឹមញាំុ...''
''ចាំទុកញាំុពេលយប់ក៏បាន''
''អូខេ ចឹងក៏បាន កិទុកក្នុងទូរទឹកកកណា៎ បេីប៊េកហ្យុនឃ្លានយកញាំុក៏បាន''
''អរគុណ!'' ប៊េកហ្យុនងក់ក្បាលមុននឹងញញឹមអេាយតិចៗ តែចំពោះអ្នកមេីលគឺប៊េកហ្យុនគ្រាន់តែកំរេីកបបូរមាត់តែបន្តិចតែប៉ុណ្ណោះ មនុស្សអីធ្វេីមុខស្មេីរបាន 24ម៉េាង
